ថ្ងៃ អាទិត្យ ទី 22 ខែ កក្កដា ឆ្នាំ 2018
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
ខេត្តក្រចេះ​អស់ពី ខាំ ភឿន ចូលដល់ ស ចំ​រ៉ុង នៅតែ​​ល្បីឈ្មោះ​​កើតមានបទល្មើស​ព្រៃឈើ​ដដែល​
ផ្សាយនៅថ្ងៃទី: 11-02-2016, ចំនួនអ្នកអាន 5685ដង
​ក្រចេះ​-​ស្នួល៖ ក្រុមបណ្តាញ​សហគមន៍​ព្រៃឈើ និង​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​ខេត្ត​ក្រចេះ បាន​និយាយ​រិះគន់ថា ខេត្ត​ក្រចេះ​ដែល​ល្បី​ខាង កើតមាន​បទល្មើស​ព្រៃឈើ ជាច្រើន​ឆ្នាំ​មកហើយ​នោះ ឥឡូវ​នេះ​នៅតែ​ល្បី​ឈ្មោះ​ដដែល ពោល​គឺ​ល្បី​តាំងពី អតីត​អភិបាលខេត្ត ខាំ ភឿន រហូតមកដល់ អភិបាលខេត្ត​បច្ចុប្បន្ន ស ចំ​រុង ដែល​បានន័យថា ឌា​តែ​ខ្នូ​ច ដូច​តែ​គ្នា ឬ​លោក ស ចំ​រ៉ុង អន់​ជាង​លោក ខាំ ភឿន ទៅ​ទៀត​ត្រង់​ចំណុច​ខ្លះ ។​

​គួរ​រម្លឹក​ត្រួសៗ​ថា កន្លងមក​មាន​ក្រុម​បណ្តាញ សហគមន៍​ព្រៃឈើ ប្រមាណ​១០០​នាក់ មកពី​៥​ឃុំ ក្នុងស្រុក​ស្នួល ខេត្ត​ក្រចេះ បាន​នាំគ្នា​ធ្វើដំណើរ ដោយ​ម៉ូតូ​ប្រមាណ ៥០​គ្រឿង ដើម្បី​ចុះ​ល្បាត​ក្នុង​ព្រៃ ដែន​ជម្រក​សត្វ​ស្នួល រយៈពេល​៤​ថ្ងៃ ដើម្បី​បង្ក្រាប​បទល្មើស​ព្រៃឈើ ពី​ការកាប់បំផ្លាញ យ៉ាង​អនាធិបតេយ្យ ។ ការធ្វើ​ល្បាត​ក្នុងព្រៃ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ របស់​សហគមន៍ នៅ​ស្រុក​ស្នួល​នេះ ក៍មាន​លក្ខណៈ​ស្រដៀង​គ្នា ទៅនឹង​ការធ្វើ​ល្បាត​ព្រៃ របស់​សហគមន៍​ព្រៃ​ឡ​ង់ កាលពី​លើក​មុន​ដែរ បន្ទាប់​ពី​មាន​ការកាប់បំផ្លាញ ព្រៃឈើ​ដោយ​ខុសច្បាប់ ពី​ឈ្មួញ និង​ពី​ក្រុមហ៊ុន ឯកជន​មួយ​ចំនួន ដែល​ទទួលបាន​ដី​សម្បទាន ស្អីៗ​នៅ​តំបន់​នោះ ។​

​កាល​នោះ​អ្នក​ភូមិ មកពី​ឃុំ​ស្រែ​ចារ ឃុំ​ឃ្សឹ​ម ឃុំ​២​ធ្នូ ឃុំ​ស្វាយ​ជ្រះ និង​ឃុំ​ស្នួល ក្នុងស្រុក​ស្នួល ប្រមាណ​១០០​នាក់ បាន​ទៅ​ជុំ​គ្នា​នៅ ក្នុងភូមិ​ជុ​ក្រាំង ឃុំ​ឃ្សឹ​ម រួច​ធ្វើ​ដំណើរ​ចូលទៅក្នុង តំបន់​ដែន​ជម្រក សត្វព្រៃ​ស្នួល ជា​ទី​ដែល​ពួក​គេ​អះអាង​ថា កើតមាន​បទល្មើស​កាប់​ឈើ យ៉ាង​សម្បើម​ដៃ ។ លោក ឈឹម សាវុធ អ្នកសម្របសម្រួល គម្រោង​វេទិកាសាធារណៈ និង​បណ្តុះបណ្តាល របស់​មជ្ឈមណ្ឌល សិទ្ធិមនុស្ស​កម្ពុជា បាន​ថ្លែងថា ៖ «​អ្នកភូមិ​ចូល​ក្នុង​ព្រៃ​នេះ ៤​ថ្ងៃ ដោយ​គ្មាន​អាវុធ ដើម្បី​ចុះ​បង្ក្រាប បទល្មើស​ព្រៃឈើ និង​ចាប់​ម៉ាស៊ីន​អារឈើ ខុស​ច្បាប់​របស់​ឈ្មួញ ។ វា​ជា​ការ​ល្បាត​ព្រៃ​លើក​ទី​១ ក្នុង​តំបន់​នេះ បន្ទាប់ពី​មាន​ការ​លួច កាប់​ឈើ​ខុសច្បាប់ យ៉ាង​អនាធិបតេយ្យ ក្នុង​តំបន់​នេះ​ច្រើន​ឆ្នាំ​មកហើយ​» ។​

​លោក​បន្ត​ទៀត​ថា ក្បួន​ម៉ូតូ​របស់​សហគមន៍ មាន​ការចូលរួម​ពី​មន្ត្រី មក​ពី​អង្គការ​សត្វព្រៃ អង្គការ​សិទ្ធិមនុស្ស ប្រមាណ​ជា ១០​នាក់​ទៀត ជួបជុំគ្នា​នៅ​ពេលយប់ នៅ​ចំណុច​១១៧ ក្នុងព្រៃ​ស្ថិតនៅ​ឃុំ​ឃ្សឹ​ម ដើម្បី​សម្រាក និង​ពួនស្ទាក់ ឡាន​លួច​ដឹកឈើ តាម​ផ្លូវ​នេះ ឆ្ពោះ​ទៅកាន់​ប្រទេស​វៀតណាម ។ លោក​បានឲ្យដឹងថា ដែនជម្រកសត្វព្រៃ​ស្រុក​ស្នួល មាន​ផ្ទៃដី​រាប់​ម៉ឺន​ហិកតា និង​ដី​សហគមន៍​ជាង ៦​ពាន់​ហិកតា សម្បូណ៌​ទៅដោយ ឈើ​ប្រណីត​មាន ធ្នង់ បេង នាងនួន​... ត្រូវ​ក្រុម​ឈ្មួញ និង​អ្នកមាន​លុយ មានអំណាច កាប់​បំផ្លាញ​ជា​បន្តបន្ទាប់ ដោយ​គ្មាន​ការ​ទប់ស្កាត់​សោះឡើយ ។​

​លោក ម៉ែន វណ្ណា អភិបាលរង​ស្រុក​ស្នួល ក៍​ធ្លាប់​បាន​បញ្ចាក់​ប្រាប់ថា តំបន់​ដែន​ជម្រក​សត្វព្រៃ​ស្រុក​ស្នួល ត្រូវ​រដ្ឋាភិបាល​ពុះ​ច្រៀក ផ្តល់​ឲ្យ​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ ១១​ក្រុមហ៊ុន សម្រាប់​ធ្វើ​វិនិយោគ លើក​សិ​-​ឧស្សាហកម្ម ហើយ​អ្វី​ដែល​អ្នក​ភូមិ ចុះ​ទៅ​ល្បាត និង​បង្ក្រាប​បទល្មើស​ព្រៃឈើ វា​ជា​រឿង​ពិបាក ។ លោក​បញ្ជាក់ថា ៖ «​ព្រៃឈើ​នៅ​ស្រុក​ស្នួល កាប់​ស្ទើរតែ​គ្មាន​សល់ ។ ដី​សម្បទាន​សេដ្ឋកិច្ច​ជាង ៨​ម៉ឺន​ហិកតា ដែល​ប្រគល់​ដោយ​រដ្ឋ ត្រូវ​ក្រុមហ៊ុន​ទាំង​១១ កំពុងតែ​កាប់​ឈើ និង​អភិវឌ្ឍ​ជា​តំបន់ ក​សិ​-​ឧស្សាហកម្ម តាម​ផែនការ​» ។​

​អ្នកស្រី ធី​ម ណារិន អ្នកសម្របសម្រួល អង្គការ​អាដហុក ប្រចាំ​ខេត្ត​ក្រចេះ បាន​ប្រាប់ថា តាម​ព័ត៌មាន ដែល​អាដហុក ទទួលបាន ដែន​ជម្រក​សត្វព្រៃ នៅ​ស្រុក​ស្នួល រដ្ឋ​បាន​ប្រគល់ឲ្យ ក្រុមហ៊ុន​ឯកជន គ្រប់គ្រង​ស្ទើរ​ទាំងស្រុង ។ អ្នកស្រី​ថា​៖ «​ខ្ញុំ​មិនដឹងថា ព្រៃ​នៅ​ចំណុច​ណា ដែល​ឈ្មួញ​លួច​កាប់​ទេ ព្រោះ​តំបន់​នោះ ស្ទើរតែ​អស់​ព្រៃ​ទៅហើយ​?» ។​

​លោក សន ស៊ី​យ៉ាន អាយុ​៦៦​ឆ្នាំ តំណាង​សហគមន៍​ស្រុក​ស្នួល ដែល​ចុះ​ល្បាត​ព្រៃ​នេះ​បាន​និយាយថា​៖ «​វា​យឺត​ពេល​បន្តិច ដែល​យើង​ទើបតែ​ចូល បង្ក្រាប​បទល្មើស​ព្រៃឈើ​តំបន់​នេះ ព្រោះ​ព្រៃ​ត្រូវ​ឈ្មួញ​ចំណាកស្រុក លួច​កាប់​ស្ទើរ​អស់​ទៅហើយ​» ។​

​ចំណែក​ឯ​បងប្អូន ប្រជាពលរដ្ឋ​វិញ បាន​និយាយថា បទល្មើស​ព្រៃឈើ នៅ​ខេត្ត​ក្រចេះ ឬ​ខេត្ត​ណា​ក៍​ដោយ ដែល​បាន​កើតមាន កំពុង​កើតមាន និង​បន្ត​កើតមាន យ៉ាង​គគ្រឹកគគ្រេង អនាធិបតេយ្យ​នោះ គឺ​កុំ​បន្ទោស ឬ​ទម្លាក់​កំហុស ទៅ​ឲ្យ​អ្នកណា ក្រៅ​ពី​អភិបាលខេត្ត ព្រោះ​អភិបាលខេត្ត ជា​អ្នកគ្រប់គ្រង ក្ដាប់​រួម​ទាំងអស់ សូម្បី​តែ​ស្ថាប័ន​មេព្រៃ បរិស្ថាន និង​កងកម្លាំង ប្រដាប់អាវុធ ប៉ូលិស ទាហាន ប៉េអឹម​ខេត្ត​ដែលជា មន្ត្រីៗ​ជំនាញ​ពាក់ព័ន្ធ​នឹង ការបង្ក្រាប​ទប់ស្កាត់ បទល្មើស​ព្រៃឈើ ក៍​ស្ថិតនៅក្រោម ការ​ក្ដាប់​រួម​របស់ អភិបាលខេត្ត​ដែរ ។​

​អញ្ចឹងទេ គេ​សួរ​ថា ក៍​អភិបាលខេត្ត​ខ្លះ ដូចជា​អភិបាល​ខេត្ត​ក្រចេះ ជាដើម នៅតែ​បណ្ដែតបណ្ដោយ​ឲ្យ ខេត្ត​របស់​ខ្លួន​បន្ត​កើតមាន បទល្មើស​ព្រៃឈើ ដោយ​មិន​បង្ក្រាប​ទប់ស្កាត់ ឲ្យមាន​ប្រសិទ្ធភាព​បែបនេះ ? ក្រែង​ថា សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក​បាន​ដាក់បទបញ្ជា ឬ​ប្រគល់​ដាវ​អាជ្ញាសឹក ទៅឲ្យ​អស់លោក​អភិបាល​ខេត្ត ត្រូវ​ដឹកនាំ​បញ្ជា ឲ្យមាន​ការបង្ក្រាប​ទប់ស្កាត់ បទល្មើស​ព្រៃឈើ រួច​អស់​ទៅ​ហើយ​ទេ​ហ្អ្រី​? ឬ​មួយ​ក៍​ចង់​ទម្លាក់​កំហុស​ទាំង​នេះ ទៅ​ឲ្យ​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​អ្នក​បាន​ចេញ បទបញ្ជា​នោះ​វិញ​? បើ​ធ្វើ​អីចឹង សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក​នៅ​តែ​ត្រូវគេ​បន្ទោស​ថា ជា​អ្នក​ខុស​រហូត​... ឯ​កូនចៅ​ជា​អភិបាលខេត្ត ឬ​មន្ត្រីៗ​ជំនាញ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដែលជា​អ្នក​ទទួលបាន​ផល ពី​ការ​បី​ទ​ភ្នែក អនុញ្ញាត​ឲ្យ​កើតមាន បទល្មើស​ព្រៃឈើ​ខុស​ច្បាប់ នៅតែ​បាន​រួចខ្លួន​ដែរ ... ត្រង់​ចំណុច​នេះ វា​ហាក់ដូចជា មិន​យុត្តិធម៌​ទេ ចំពោះ​សម្ដេច​... ។​

​ប៉ុន្តែ ទៅ​បី​យ៉ាង​ណា គេ​មិនដឹងថា តើ​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក​នៅតែ​សុខចិត្ត​ទទួល​ខុស ជំនួស​កូនចៅ​ជា អភិបាលខេត្ត ឬ​មន្ត្រីៗ​ជំនាញ​ផ្សេងៗ​ទៀត ពាក់ព័ន្ធ​នឹង​ការ​បណ្ដោយ ឲ្យ​កើតមាន​បទល្មើស​ព្រៃឈើ ជា​បន្ត​ទៀត ឬ​យ៉ាងណា​នោះទេ ៕ ដោយ​៖ ចំណាន​
ផ្សាយនៅថ្ងៃទី: 22-06-2018, ចំនួនអ្នកអាន 448ដង
ក្រចេះ៖ បងប្អូនប្រជាពលរដ្ឋ រស់នៅខេត្តក្រចេះ បាននិយាយរិះគន់ថា បន្ទាប់ពីលោក  វ៉ា ថន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជា ក្រសួងមហាផ្ទៃ ប្រកាសតែងតាំង មុខតំណែង ពីអភិបាលរង ឲ្យឡើងធ្វើជា អភិបាលខេត្តក្រចេះ ជំនួសលោក សរ ចំរុង កាលពីថ្ងៃទី២៦  ខែមេសា ឆ្នាំ២០១៨ ថ្មីៗនេះរួចមក... មានមេឈ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 22-06-2018, ចំនួនអ្នកអាន 676ដង
ត្បូងឃ្មុំ​៖ ប្រភព​ពី​មន្ត្រី​ផ្ទៃក្នុង បាន​ខ្សិប​ឲ្យដឹងថា បន្ទាប់ពី​លោក អ៊ួ​ន សុវណ្ណារ៉ា អតីត​ប្រធាន  ការិយាល័យ​គយ និង​រដ្ឋាករ ខណ្ឌចំការមន ដែល​មាន​ខ្សែ​ធំ មាន​វាសនា​ខ្ពស់ អាច​ជ្រែ​ទៅ​ទទួល មុខតំណែង​ខ្លាញ់​ជាង​មុន ជា​ប្រធាន​ថ្មី​នៃ ការិយាល័យ​គយ និង​រដ្ឋាករ ច្រកទ្វារព្រំដែន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 20-03-2018, ចំនួនអ្នកអាន 1020ដង
ភ្នំពេញ​-​ស្ទឹងត្រែង​៖ ថ្មីៗ​នេះ ឮ​ព័ត៌មាន​មក​ថា បន្ទាប់ពី​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​បទបញ្ជា ឱ្យ​ផ្អាក​ការចេញ លិខិតអនុញ្ញាត ដឹកជញ្ជូន​ផល និង​អនុផល​ព្រៃឈើ ពី​ការសម្អាត អាង​ស្តុក​ទឹក វា​រី​អគ្គិសនី សេ​សាន​ក្រោម ២ និង​ការ​ឈូសឆាយ ​សម្អាត​ទីតាំង គម្រោង​វិនិយោគ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 06-03-2018, ចំនួនអ្នកអាន 1288ដង
កំពង់ឆ្នាំង​៖ ខណៈ​ដែល​ការ បោះឆ្នោត​ជ្រើសតាំង សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ កាន់តែ​ជិត​ឈាន ចូលមក​ដល់​ឆាប់​នេះ លោក សន វី អនុប្រធាន ក្រុមការងារ ចុះជួយ​ស្រុក​កំពង់លែង និង​ជា​ប្រធាន ក្រុមការងារ ចុះជួយ​ឃុំ​ត្រងិល ដែល​ជា​តំណាង ដ៏​ខ្ពង់ខ្ពស់​របស់  លោក​រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 22-02-2018, ចំនួនអ្នកអាន 1550ដង
បន្ទាយមានជ័យ ៖ បែកធ្លាយទៀតហើយ គឺរឿងលោក ប្រាក់ ប៉ូលី អតីតប្រធាន ភូមិបាល ក្រុងប៉ោយប៉ែត ដែលឡើងធ្វើជា ប្រធានមន្ទីរស្ដីទី មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យ តែក្នុងរយៈពេល ២ ថ្ងៃសោះ អាចផ្លោះតំណែង ឡើងធ្វើជា ប្រធានពេញសិទ្ធិ នៅមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម និងសំណង
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 13-02-2018, ចំនួនអ្នកអាន 4902ដង
កណ្តាល​៖ ឯកឧត្តម សន វី ប្រតិភូ រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា អគ្គនាយក ​ទូរគមនាគមន៍​កម្ពុជា ជា​ប្រធាន​ក្រុម ការងារ​ថ្នាក់ជាតិ ចុះជួយ​ឃុំ​ព្រែក​គយ និង​សហការី កាលពី​ថ្ងៃ​ពុធ ០៧​រោច ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែ​កុម្ភះ ឆ្នាំ​២០១៨ បាន​រួម​ដំណើរ ជ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 21-01-2018, ចំនួនអ្នកអាន 1463ដង
ភ្នំពេញ​៖ តាម​ប្រភព​ព័ត៌មាន​មួយ បានឲ្យដឹងថា កាលពី​ជាង ១០ ឆ្នាំ​មុន​លោក ស៊ុន ឆាយ ជា​មន្ត្រី​គយ​សាមញ្ញ​ម្នាក់ ដែល​បាន​ឡើង​តំណែង បុណ្យស័ក្តិ​យ៉ាង​លឿន ដោយសារ​តែ​ឱប​មាន់ ទៅ​ប្រជល់​ជាមួយ មាន់​គ្រូធំ​មានអំណាច សុខ អាន រហូត​គាត់​មាន​វាសនា​ខ្ពស់ ទទួលបាន​តួនាទី ជា​អនុប្រធាន សាខា
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 19-12-2017, ចំនួនអ្នកអាន 3760ដង
ក្រចេះ - ស្ទឹងត្រែង​៖ អ្នកឃ្លាំមើល បញ្ហា​ព្រៃឈើ និង​ពលរដ្ឋ​រស់នៅ ជិត​ព្រំដែន​កម្ពុជា - វៀតណាម សំដែង​ក្ដីបារម្ភ នៅពេល​ឃើញ បទល្មើស​ព្រៃឈើ ឆ្លងដែន​ទៅ ប្រទេស​វៀតណាម នៅតែ​បន្ត កើត​មាន​ពេញបន្ទុក បើទោះជា​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដេជ្ញា​ទប់ស្កាត់​ច្រើនសា​ក្ដី​។ ពលរដ្ឋ​អះអាងថា ជំ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-05-2017, ចំនួនអ្នកអាន 3216ដង
​បន្ទាយមានជ័យ​៖ ប្រជាពលរដ្ឋ​រស់នៅ ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា ចាប់តាំងពី​លោក ឆែ សុធា ត្រូវបាន​ថ្នាក់លើ ប្រកាស​តែងតាំង​ជា ប្រធាន​សាខាគយ ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៥ ជំនួស​លោក ថោង សុខាំ​ភូ រហូតមកដល់​ពេលនេះ  មាន​ការរិះគន់​ខ្លាំងៗ ពី​មជ្ឈដ្ឋាន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 11-10-2016, ចំនួនអ្នកអាន 4019ដង
ត្បូងឃ្មុំ ៖ ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ ច្រក​ទន្លេ​ចាម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ (​សុំ​មិន​ទាន់​បញ្ចេញ​ឈ្មោះ​) ល្បីល្បាញ​យូរ​មក​ហើយ ក្នុង​ការឃុបឃិត បើកដៃ​ឲ្យ​ឈ្មួញ នាំចេញ​ឈើ​ប្រណីតៗ តាម​ច្រករបៀង​តា​ដោក និង​ក្រវៀន ព្រមទាំង​នាំ​ទំនិញ គេច​ពន្ធ​ចេញ​-​ចូល យក​លុយ​ចែក​គ្នា ធ្វើ​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 22-09-2016, ចំនួនអ្នកអាន 14386ដង
សៀមរាប​៖ ខណៈ​ដែល​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ប្ដេជ្ញា​ខិតខំ​ធ្វើការ កែទម្រង់​ស៊ីជម្រៅ ទៅលើ​ក្រសួង ស្ថាប័នរដ្ឋ​នានា ក៍​ដូចជា កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​ធ្លាប់បាន​ប្រកាស ព្រមាន​ជា​សាធារណៈ ឲ្យ​មន្ត្រីៗ​ទាំងឡាយ ត្រូវតែ​ដក​ខ្លួន​ចេញ​ឲ្យ​ឆ្
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 30-12-2016, ចំនួនអ្នកអាន 15599ដង
បន្ទាយមានជ័យ ៖ បន្ទាប់​ពី​ឯកឧត្តម ជា សុផារ៉ា ត្រូវបាន​តែងតាំង​ជា ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ថ្មី​នៃ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជំនួស​ឯកឧត្តម ទេសរដ្ឋមន្ត្រី អុឹម ឈុនលឹម នៅ​ដើម​ខែ​មេសា ឆ្នាំ​២០១៦​នេះ​រួច​មក មាន​មហាជន ជាច្រើន​មជ្ឈដ្ឋាន បាន​និង​កំពុង​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 4172ដង
 ​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឡើង​ធ្វើ​ជា​រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជំនួស​ឯកឧត្តម គាត ឈ​ន់​... ហើយ​ឯកឧត្តម គុណ ញឹម ឡើង​ធ្វើ​ជា អគ្គនាយក​ថ្មី នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ជំនួស​មេ​គ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 8724ដង
ខេត្ត​ព្រះសីហនុ​៖ បន្ទាប់​ពី​រង​ការរិះគន់  តាមរយៈ​ការចុះផ្សាយ តាម​សារព័ត៌មាន និង​ការ​បង្ហោះ​ផ្សាយ តាម​បណ្ដាញ​ព័ត៌មាន​ផ្សេង​ទៀត ជុំវិញ​កំហុសឆ្គង របស់​ថ្នាក់ដឹកនាំ កំពង់ផែ​ស្វយ័ត ខេត្ត​ព្រះសីហនុ ដែល​មាន​លោក លូ គឹមឈុន ជា​អគ្គនាយក​ដុះ​ស្លែ និង​ជា​ប្រតិភូ រាជរដ្ឋាភិបាល​កម្ពុ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 25-10-2016, ចំនួនអ្នកអាន 29097ដង
​ភ្នំពេញ​៖ កាល​ពី​អត្ថបទ​មុននេះ គេហទំព័រ​យើង បាន​សរសេរ​បង្ហោះ​ផ្សាយ ម្ដង​រួចមកហើយ អំពី​ព័ត៌មានដែល​សាធារណជន តែងតែ​បាន​នាំគ្នា និយាយ​រិះគន់ ជា​បន្តបន្ទាប់​មក​ថា នាយកដ្ឋាន​លិខិតឆ្លងដែន នៃ​ក្រសួង​មហាផ្ទៃ​សព្វថ្ងៃ ដែល​មាន​លោក​ផ្កាយ​មួយ ព្រហ្ម ចាន់​សុខា ជា​ប្រធាន និង​មាន​អនុប្រ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 16-11-2014, ចំនួនអ្នកអាន 4630ដង

យោងតាម ​សេចក្ដីប្រកាស ស្ដីពី​កម្មវិធី​នយោបាយ របស់​គណបក្ស ប្រជាជន​កម្ពុជា ដើម្បី​កសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០១៣-២០១៨ បន្ទាប់​ពី​បុព្វកថា គេ​ឃើញ​មាន ការសរសេរ​បង្ហាញ ពី​សមិទ្ធផល​ធំៗ ជា​ប្រវត្តិសាស្ត្រ ដែល​គណបក្ស ប្រជាជន​កម្ពុជា សម្រេចបាន​យ៉ាង​ច្រើន ជូន​ជាតិ និង​ប្រជាជន ក្នុង​រយៈពេល៣

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-01-2015, ចំនួនអ្នកអាន 4924ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 19-10-2014, ចំនួនអ្នកអាន 5266ដង
​ប៉ៃលិន ៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​ថ្នាក់លើ​បានធ្វើការ តែងតាំង​លោក​ស័ក្តិ​៥ សួស សុខ​ដា​រ៉ា អតីត​មេ​នគរបាល អន្តោប្រវេសន៍​ច្រក​ចាំ​យាម ខេត្ត​កោះកុង ឲ្យ​ផ្លាស់ប្ដូរ​ប៉ុស្តិ​ថ្មី​ទៅធ្វើជា មេ​នគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កា
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 26-09-2014, ចំនួនអ្នកអាន 4777ដង

​ភ្នំពេញ​-​ទូទាំង​ប្រទេស​៖ ខណៈ​ដែល​មាន​បងប្អូន ប្រជាពលរដ្ឋ​មួយចំនួន ព្រួយបារម្ភ​អំពី​សុវត្ថិភាព ម្ហូបអាហារ​ប្រចាំ​ថ្ងៃ​នោះ មន្ត្រីៗ​បម្រើ​ការងារ នៅ​អគ្គនាយកដ្ឋាន កាំកុងត្រូល បាន​និយាយថា រហូតមកដល់​បច្ចុប្បន្ន​នេះ មន្ត្រីៗ​អគ្គនាយកដ្ឋាន កម្ពុជា​ត្រួតពិនិត្យ​ទំនិញ នីហរ័ណ​-​អាហរ័

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-07-2014, ចំនួនអ្នកអាន 5223ដង
កំពង់ស្ពឺ​៖ តាម​ប្រភព​ព័ត៌មាន បានឲ្យដឹងថា ព្រៃឈើ​នៅ​ក្នុង​តំបន់ ឧទ្យាន​ជាតិ​គិរី​រម្យ និង​នៅ​តំបន់ភ្នំ​ឱ​រ៉ាល់ ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្ត​កំពង់ស្ពឺ ត្រូវបាន​កាប់បំផ្លាញ កាន់តែ​ខ្លាំង​ឡើងៗ យ៉ាង​អនាធិបតេយ្យ ស្ទើរ​រៀងរាល់​យប់​ថ្ងៃ នៅក្នុង​សម័យ​ដែល​លោក ហេង គួន ឡើង​បុណ្យ​សក
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 25-04-2014, ចំនួនអ្នកអាន 5101ដង

​ភ្នំពេញ​៖ កាលពី​ចុងឆ្នាំ​២០១៣ កន្លងមក មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន បាននាំគ្នា​សរសេរ​ផ្សព្វផ្សាយ យ៉ាង​គគ្រឹកគគ្រេង នូវ​របាយការណ៍ របស់​អង្គការ​មួយ​ថា ក្រុមហ៊ុន​ឯកជន​របស់​ឧកញ៉ា ទ្រី ភាព បាន​និង​កំពុង​ធ្វើឲ្យ អន្តរាយ​ព្រៃឈើ​នៅ​កម្ពុជា ។ តែ​រហូត​មកដល់ពេលនេះ ហាក់ដូចជា​បាត

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 5000ដង
ភ្នំពេញ៖ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ គេហទំព័រ http://vodhotnews.com បានសរសេរបង្ហោះផ្សាយ នូវអត្ថបទមួយ ក្រោមចំណងជើងថា «របាយការណ៍​មួយ​បង្ហាញថា ក្រុមហ៊ុន ទ្រី ភាព បាននិងកំពុង​ដឹកជញ្ជូន​ឈើ​ ខុសច្បាប់​ទៅ​ក្រៅប្រទេស​» ដែលមានខ្លឹមសារដើមទាំងស្រុង ដូចខាងក្រោមនេះ ៖
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 4412ដង
ដោយ ហង្ស សាវយុត 2014-03-15 RFA
​អង្គការក្រៅរដ្ឋាភិបាល ដែល​ពាក់ព័ន្ធ​នឹង បណ្ដាញ​សហគមន៍ ការពារ​ធម្មជាតិ មាន​ក្ដី​ព្រួយបារម្ភ​ថា ព្រៃឈើ​នៅ​ខេត្ត​ព្រះវិហារ អាច​នឹង​បាត់បង់​យ៉ាង​ធំធេង នៅពេល​ខាងមុខ មិន​យូរ​ប៉ុន្មាន​ទៀត​ទេ ។ ក្ដី​ព្រួយបារម្ភ គឺ​នៅ​ស្របពេល ដែល​គេ​ដឹងថា បច្ចុប្បន្ន​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 12-03-2014, ចំនួនអ្នកអាន 4992ដង
កំពង់ចាមៈ  ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ   ប្រជាពលរដ្ឋ​ជាច្រើន​មជ្ឈដ្ឋាន បាន​នាំគ្នា​និយាយ​រិះគន់​ធ្ងន់ៗ​ទៅលើ​លោក លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម និង​លោក​ប្រធាន រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ចាម ព្រមទាំង​លោក​នាយ​ផ្នែក​រដ្ឋបាល ព្រៃឈើ​ស្រុក​មេមត់ ដែល​តែងតែ​បើកដៃ​ឲ្យ ឬ​ក៍
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 27-10-2017, ចំនួនអ្នកអាន 4742ដង
​បន្ទាយមានជ័យ​៖ បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដឹកនាំ​ដោយ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​កោះហៅ​មន្ត្រីៗ ៧-៨​នាក់ នៅ​ខេត្ត​បន្ទាយមានជ័យ មក​ធ្វើការ​ស៊ើបសួរ​កាលពី​ចុង​សប្ដាហ៍​ទី​១ និង​ដើម​សប្ដាហ៍​ទី​២ នៃ​ខែ​មករា ឆ្នាំ​២០១៤​នេះ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​
‹ សូមអានបន្ត ›
« មុន 1 ក្រោយ »
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 250
ម្សិលមិញ : 5539
សរុប : 7483315
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com