ថ្ងៃ ច័ន្ទ ទី 20 ខែ សីហា ឆ្នាំ 2018
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
ដកលោក ទី សុគន្ធ ដាក់លោក ឆេង គឹម​ស៊ុន ព្រៃឈើ​នៅ​ស្រុក​ខ្មែរ កាន់តែ​រលាយ​ហិនហោច​... សម្ដេច​តេជោ ហ៊ុន សែន គួរតែ​ពិចារណា​ធ្វើ​ការផ្លាស់ប្ដូរ​តំណែង ប្រធាន​រដ្ឋបាល​ព្រៃឈើបន្ត​ទៀត
ផ្សាយនៅថ្ងៃទី: 18-04-2014, ចំនួនអ្នកអាន 6394ដង
​ភ្នំពេញ​-​រតនគិរី៖ ប្រជាពលរដ្ឋ​ទូទៅ បាន​និយាយ​រិះគន់ថា បន្ទាប់​ពី​ប្រមុខ រាជរដ្ឋាភិបាល​កម្ពុជា បាន​ដកហូត​មុខ​តំណែង​លោក ទី សុគន្ធ ដាក់​លោក ឆេង គឹម​ស៊ុន ជា​ប្រធាន រដ្ឋបាល​ព្រៃឈើ​រួចមក គេ​បាន​សង្កេតឃើញថា បទល្មើស​ព្រៃឈើ មិន​ត្រឹមតែ​អត់​ចុះថយ​ប៉ុណ្ណោះ​ទេ គឺ​ពួក​ឈ្មួញ​ឈើ​គ្រា​ក់ៗ បច្ចុប្បន្ន​ថែមទាំង​ត្រូវ​បាន គេ​អនុញ្ញាត​ឲ្យមាន​សិទ្ធិ រកស៊ី​ប៉ាវ​ផ្ដាច់មុខ​ទៀតផង ។​ ​កន្លងមក សម្ដេច​តេជោ នាយករដ្ឋមន្ដ្រី ហ៊ុន សែន ធ្លាប់​បាន​ប្រតិកម្ម​យ៉ាងខ្លាំងៗ ចំពោះ​បទល្មើស​ព្រៃឈើ​ថា “​ខ្ញុំ​បាន​និយាយ​ច្រើន​ហើយ ពេលនេះ​ជា​ពេលវេលា នៃ​ការបង្ក្រាប ទោះបី​ដោយ​តំលៃ​ណា​ក៏​ដោយ ត្រូវតែ​ធ្វើ ។ ការយោគយល់ ដល់​ទី​បញ្ចប់​ហើយ អត់​មាន​ការលើកលែង ហើយ​ក៏​គ្មាន​ការអត់អោន​ណា អាច​ធ្វើ​ទៅរួច​ដែរ ។ សម្ដេច​តេជោ ហ៊ុន សែន បានប្រកាស​បែបនេះ នៅ​សាកលវិទ្យាល័យ ភូមិន្ទ​កសិកម្ម​ចំការ​ដូង ក្នុង​ពិធី​បិទ​សន្និបាត បូកសរុប​ការងារ កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឆ្នាំ​២០០៩-២០១០ និង​លើក​ទិសដៅ ឆ្នាំ​២០១០-២០១១ ។​

​កាលនោះ សម្ដេច​តេជោ បាន​សង្កត់ធ្ងន់ថា មក​ដល់​ដំណាក់កាល បទល្មើស​ព្រៃឈើ ត្រូវបាន​រកឃើញ គគ្រឹកគគ្រេង បែបនេះ​ទៅ​ហើយ តើ​ឱ្យ​ថា អ្នកឯង​ធ្វើការ​ល្អ យ៉ាង​ម៉េច​នឹង​កើត​?  មិន​អាច​ទុក​ឱ្យ​អ្នកឯង បន្ដ​ការងារ​នេះ តទៅទៀត​ទេ ព្រោះថា ព្រៃឈើ វា​នឹង​រំលាយ​ហិនហោច ។ ​ប៉ុន្តែ​ទោះបី​យ៉ាងណា សាធារណជន បាន​និយាយថា សម្ដេច​តេជោ ហ៊ុន សែន នៅតែ​អន់ឱន​ឲ្យ មន្ត្រី​ចោលម្សៀត ដែល​សម្ដេច​ចាត់ទុកថា ជា​មន្ត្រី​ធ្វើ​ការងារ​មិនកើត នោះ​ដដែល​ជា​ដដែល ពោល​គឺ​សម្ដេច មិន​ត្រឹមតែ​អត់​ហ៊ាន ឲ្យគេ​យក​លោក ទី សុគន្ធ ទៅ​កាត់ទោស​... ពី​បទ​ធ្វើ​ជា​មេ​ព្រៃធំ ទាល់តែ​រលាយ​អស់​ព្រៃឈើ នៅ​ស្រុក​ខ្មែរ​ប៉ុណ្ណោះ​ទេ ផ្ទុយទៅវិញ សម្ដេច​បែរជា​បានតែងតាំង មេព្រៃ​ធំ​ពុករលួយ អសមត្ថភាព​ម្នាក់នេះ ជា​អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម តាំង​ពី​អាណត្តិ​ទី​៤ និង​ក្លាយជា រដ្ឋលេខាធិការ ក្រសួង​កសិកម្ម សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា នា​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣-២០១៨ ជាការ​តម្លើង​បុណ្យ​សក្ដិ មុខតំណែង​ធំ​ជាង​មុន​ទៅវិញ ។​

​អ្វី​ដែល​បាននិងកំពុង ធ្វើឲ្យ​ជនរួមជាតិ គ្មាន​ជំនឿ​នោះ​នៅត្រង់ថា ក្រោយពី​សម្ដេច​តេជោ ហ៊ុន សែន បាន​ដកហូត​មុខ​តំណែង​លោក ទី សុគន្ធ ដាក់​លោក ឆេង គឹម​ស៊ុន  ជា​ប្រតិភូ រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​ប្រធាន រដ្ឋបាល​ព្រៃឈើ តាំងពី​ពេលនោះ រហូតមកដល់​ពេលនេះ​មក គេ​បាន​សង្កេតឃើញថា ឆេង គឹម​ស៊ុន អន់​ជាង​លោក ទី សុគន្ធ ទៅទៀត ។ ព្រោះថា  កាលពី​ជំនាន់​លោក ទី សុគន្ធ នៅ​កាន់​តួនាទី​ជា​ប្រតិភូ រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ ថ្វី​ត្បិត​កើតមាន បទល្មើស​ព្រៃឈើ យ៉ាងច្រើន​គគ្រឹកគគ្រេង ពេញ​ផ្ទៃ​ប្រទេស​ក៍ដោយ តែ​ជំនាន់​នោះ មិន​មាន​ឈ្មួញ​រកស៊ី ប្រមូល​ទិញ និង​ដឹកជញ្ជូន​ឈើ ផ្ដាច់មុខ​នោះឡើយ ។ តែ​មកដល់​ជំនាន់​លោក ឆេង គឹម​ស៊ុន ជា​ប្រតិភូ រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​ប្រធាន រដ្ឋបាល​ព្រៃឈើ​នេះ​វិញ បែរ​ជា​កើត​មាន​ករណី ឈ្មួញ​រកស៊ី​ប៉ាវ​ទិញ និង​ដឹកជញ្ជូន​ឈើ​ផ្ដាច់មុខ នៅតាម​បណ្ដា​ខេត្ត​នីមួយៗ ប្រៀប​ដូច​ជា​ទំនិញ ធម្មតា​មួយ​ចំនួន អញ្ចឹង​ដែរ ។​ ​មិនតែប៉ុណ្ណោះ សូម្បី​តែ​ការដោះដូរ​មេព្រៃ នៅតាម​បណ្ដា​ខេត្ត​ខ្លះ ដូច​ជា​ដក​លោក យូ កាន​វិមាន ដាក់​លោក វង្ស សុខ​សេរី ជា​នាយខ​ណ្ឌ រដ្ឋបាល​ព្រៃឈើ នៅ​ខេត្ត​រតនគីរី ជាដើម ក៍​ត្រូវ​គេ​មើលឃើញថា សុទ្ធតែ​អន់​ជាង​មុន​ទាំងអស់ ពោល​គឺ​ដក​មន្ត្រី​អន់ ដាក់​មន្ត្រី​អន់​ជាង​មុន​ទៅទៀត ។ មិនមែន​ដក​មន្ត្រី​អន់ ដាក់​មន្ត្រី​ល្អ គ្រាន់បើ​ជាង​មុន​នោះទេ ។​

​បើ​តាម​ប្រជាពលរដ្ឋ នៅ​ខេត្ត​រតនគីរី បាន​និយាយ​រិះគន់ថា លោក វង្ស សុខ​សេរី នាយខ​ណ្ឌ រដ្ឋបាល​ព្រៃឈើ​ថ្មី ប្រចាំ​ខេត្ត​រតនគីរី (​ជំនួស​លោក យូ កាន​វិមាន ដែល​ត្រូវ​ដកចេញ​នោះ​) មិន​ត្រឹមតែ​បណ្ដោយ ឲ្យ​កើតមាន​បទល្មើស​ព្រៃឈើ អនាធិបតេយ្យ នៅក្នុង​ខេត្ត​នោះ ប៉ុណ្ណោះ​ទេ  គឺ​សូម្បី​តែ​បទល្មើស​សត្វព្រៃ​ក៍លោក វង្ស សុខ​សេរី មិន​ខ្ចី​រវីរវល់ យក​ភ្នែក​មើល ឬ​យក​ខួរក្បាល ទៅ​គិត​ខ្វល់ខ្វាយ​ដែរ ជាក់ស្ដែង​ករណី នៅតាម​អាហា​រដ្ឋា​ន ជាច្រើន​កន្លែង​កន្លែង នៅ​រមណីយដ្ឋាន បឹង​យក្ស​លោម តែង​មាន​ដាក់លក់ សាច់​សត្វព្រៃ ជា​ចំហរ​នៅ​ទីនោះ ដូចជា​ជ្រូកព្រៃ និង​ឈ្លួស ជាដើម ដោយ​ពុំ​មាន​មន្ត្រី​ជំនាញ ចុះបង្ក្រាប​ឡើយ ។​

​បច្ចុប្បន្ន មាន​កាសែត​ជា​ច្រើន តែងតែ​នាំ​គ្នា​ចុះផ្សាយ ជា​បន្តបន្ទាប់ ស្ទើរតែ​រៀងរាល់ថ្ងៃ​ថា ខេត្ត​កំពង់ចាម​, ក្រចេះ​, ស្ទឹងត្រែង​, រតនគីរី និង​មណ្ឌល​គី​រី គឺជា​ច្រកទ្ធារ ដែល​ពួក​ឈ្មួញ​ឈើ  នាំគ្នា​សម្រុក​ដឹកឈើ ចេញ​ទៅ​លក់​នៅ​ស្រុក​យួន តាមរយៈ​ការឃុបឃិត ជាមួយ​មន្ត្រីៗ​ពាក់ព័ន្ធ ជាពិសេស​មេព្រៃ​ខេត្ត មេ​គយ​ខេត្ត និង​មេព្រៃ​ច្រក មេ​គយ​ច្រកទ្ធារ​ទាំងនោះ ដូច​ភ្លៀងរលឹម​អញ្ចឹង ។ មិនមែន​ពួកគេ បង្ក្រាប​ទប់ស្កាត់​បទល្មើស ដូច​ភ្លៀងរលឹម​ទេ គឺ​ពួកគេ​តែង​បណ្ដោយ ឲ្យ​កើតមាន​បទល្មើស ដូច​ភ្លៀងរលឹម នៅ​គ្រប់​រដូវ​កាល​តែម្ដង ។​

​គួរ​រំលឹក​ឡើងវិញ​ត្រួសៗ​ថា ក្រោយពី​លោក ទី សុគន្ធ ត្រូវបាន​ដកហូត​ពី​តំណែង ជា​ប្រតិភូ រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​ប្រធាន រដ្ឋបាល​ព្រៃឈើ​ភ្លាម ស្រាប់តែ​កើតមាន​ករណី  មាន​ឈើ​ល្មើសច្បាប់ រាប់សិប​ម៉ែត្រគូប នៅ​ក្នុង​ដីឡូត៍​ដ៍​ធំ មួយ​កន្លែង​របស់ ទី សុគន្ធ  ស្ថិតនៅ​ភូមិ​ស្វាយចេក សង្កាត់​គោក​រកា ខណ្ឌដង្កោ បែរជា​ត្រូវ​អគ្គីភ័យ ឆាបឆេះ​ខ្ទេច​អស់​គ្មាន​សល់ ដោយ​មិន​ដឹង​មូលហេតុ ច្បាស់លាស់​សោះ កាលពី​វេលា​ម៉ោង ១៥ និង ៣០​នាទី រសៀល​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១១​កន្លងទៅ ។ មិនតែប៉ុណ្ណោះ ពេល​រថយន្ត​ពន្លត់​អគ្គីភ័យ របស់​សាលាខណ្ឌ​ដង្កោ ខំ​រូតរះ​ម្នីម្នា ទៅ​ជួយ​បាញ់​ពន្លត់ ការឆេះ​ឈើ​នៅ​ទីនោះ ក៍​ត្រូវ​គេ​ហាមឃាត់ មិនឲ្យ​រថយន្ត​បាញ់​ទឹក ពន្លត់​អគ្កិភ័យ​នោះ ទៀតផង​... ដែល​ករណី​នេះ ប្រៀប​ដូច​ជា​ចេតនា ចង់​បំបាត់ភស្តុតាង​អ្វី ដោយ​អាថ៌កំបាំង​បំផុត ៕ ដោយៈ កណ្ដុ​រស​
ផ្សាយនៅថ្ងៃទី: 22-06-2018, ចំនួនអ្នកអាន 509ដង
ក្រចេះ៖ បងប្អូនប្រជាពលរដ្ឋ រស់នៅខេត្តក្រចេះ បាននិយាយរិះគន់ថា បន្ទាប់ពីលោក  វ៉ា ថន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជា ក្រសួងមហាផ្ទៃ ប្រកាសតែងតាំង មុខតំណែង ពីអភិបាលរង ឲ្យឡើងធ្វើជា អភិបាលខេត្តក្រចេះ ជំនួសលោក សរ ចំរុង កាលពីថ្ងៃទី២៦  ខែមេសា ឆ្នាំ២០១៨ ថ្មីៗនេះរួចមក... មានមេឈ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 22-06-2018, ចំនួនអ្នកអាន 715ដង
ត្បូងឃ្មុំ​៖ ប្រភព​ពី​មន្ត្រី​ផ្ទៃក្នុង បាន​ខ្សិប​ឲ្យដឹងថា បន្ទាប់ពី​លោក អ៊ួ​ន សុវណ្ណារ៉ា អតីត​ប្រធាន  ការិយាល័យ​គយ និង​រដ្ឋាករ ខណ្ឌចំការមន ដែល​មាន​ខ្សែ​ធំ មាន​វាសនា​ខ្ពស់ អាច​ជ្រែ​ទៅ​ទទួល មុខតំណែង​ខ្លាញ់​ជាង​មុន ជា​ប្រធាន​ថ្មី​នៃ ការិយាល័យ​គយ និង​រដ្ឋាករ ច្រកទ្វារព្រំដែន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 20-03-2018, ចំនួនអ្នកអាន 1074ដង
ភ្នំពេញ​-​ស្ទឹងត្រែង​៖ ថ្មីៗ​នេះ ឮ​ព័ត៌មាន​មក​ថា បន្ទាប់ពី​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​បទបញ្ជា ឱ្យ​ផ្អាក​ការចេញ លិខិតអនុញ្ញាត ដឹកជញ្ជូន​ផល និង​អនុផល​ព្រៃឈើ ពី​ការសម្អាត អាង​ស្តុក​ទឹក វា​រី​អគ្គិសនី សេ​សាន​ក្រោម ២ និង​ការ​ឈូសឆាយ ​សម្អាត​ទីតាំង គម្រោង​វិនិយោគ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 06-03-2018, ចំនួនអ្នកអាន 1347ដង
កំពង់ឆ្នាំង​៖ ខណៈ​ដែល​ការ បោះឆ្នោត​ជ្រើសតាំង សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ កាន់តែ​ជិត​ឈាន ចូលមក​ដល់​ឆាប់​នេះ លោក សន វី អនុប្រធាន ក្រុមការងារ ចុះជួយ​ស្រុក​កំពង់លែង និង​ជា​ប្រធាន ក្រុមការងារ ចុះជួយ​ឃុំ​ត្រងិល ដែល​ជា​តំណាង ដ៏​ខ្ពង់ខ្ពស់​របស់  លោក​រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 22-02-2018, ចំនួនអ្នកអាន 1644ដង
បន្ទាយមានជ័យ ៖ បែកធ្លាយទៀតហើយ គឺរឿងលោក ប្រាក់ ប៉ូលី អតីតប្រធាន ភូមិបាល ក្រុងប៉ោយប៉ែត ដែលឡើងធ្វើជា ប្រធានមន្ទីរស្ដីទី មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យ តែក្នុងរយៈពេល ២ ថ្ងៃសោះ អាចផ្លោះតំណែង ឡើងធ្វើជា ប្រធានពេញសិទ្ធិ នៅមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម និងសំណង
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 13-02-2018, ចំនួនអ្នកអាន 4994ដង
កណ្តាល​៖ ឯកឧត្តម សន វី ប្រតិភូ រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា អគ្គនាយក ​ទូរគមនាគមន៍​កម្ពុជា ជា​ប្រធាន​ក្រុម ការងារ​ថ្នាក់ជាតិ ចុះជួយ​ឃុំ​ព្រែក​គយ និង​សហការី កាលពី​ថ្ងៃ​ពុធ ០៧​រោច ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែ​កុម្ភះ ឆ្នាំ​២០១៨ បាន​រួម​ដំណើរ ជ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 21-01-2018, ចំនួនអ្នកអាន 1585ដង
ភ្នំពេញ​៖ តាម​ប្រភព​ព័ត៌មាន​មួយ បានឲ្យដឹងថា កាលពី​ជាង ១០ ឆ្នាំ​មុន​លោក ស៊ុន ឆាយ ជា​មន្ត្រី​គយ​សាមញ្ញ​ម្នាក់ ដែល​បាន​ឡើង​តំណែង បុណ្យស័ក្តិ​យ៉ាង​លឿន ដោយសារ​តែ​ឱប​មាន់ ទៅ​ប្រជល់​ជាមួយ មាន់​គ្រូធំ​មានអំណាច សុខ អាន រហូត​គាត់​មាន​វាសនា​ខ្ពស់ ទទួលបាន​តួនាទី ជា​អនុប្រធាន សាខា
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 19-12-2017, ចំនួនអ្នកអាន 3881ដង
ក្រចេះ - ស្ទឹងត្រែង​៖ អ្នកឃ្លាំមើល បញ្ហា​ព្រៃឈើ និង​ពលរដ្ឋ​រស់នៅ ជិត​ព្រំដែន​កម្ពុជា - វៀតណាម សំដែង​ក្ដីបារម្ភ នៅពេល​ឃើញ បទល្មើស​ព្រៃឈើ ឆ្លងដែន​ទៅ ប្រទេស​វៀតណាម នៅតែ​បន្ត កើត​មាន​ពេញបន្ទុក បើទោះជា​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដេជ្ញា​ទប់ស្កាត់​ច្រើនសា​ក្ដី​។ ពលរដ្ឋ​អះអាងថា ជំ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-05-2017, ចំនួនអ្នកអាន 3363ដង
​បន្ទាយមានជ័យ​៖ ប្រជាពលរដ្ឋ​រស់នៅ ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា ចាប់តាំងពី​លោក ឆែ សុធា ត្រូវបាន​ថ្នាក់លើ ប្រកាស​តែងតាំង​ជា ប្រធាន​សាខាគយ ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៥ ជំនួស​លោក ថោង សុខាំ​ភូ រហូតមកដល់​ពេលនេះ  មាន​ការរិះគន់​ខ្លាំងៗ ពី​មជ្ឈដ្ឋាន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 11-10-2016, ចំនួនអ្នកអាន 4120ដង
ត្បូងឃ្មុំ ៖ ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ ច្រក​ទន្លេ​ចាម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ (​សុំ​មិន​ទាន់​បញ្ចេញ​ឈ្មោះ​) ល្បីល្បាញ​យូរ​មក​ហើយ ក្នុង​ការឃុបឃិត បើកដៃ​ឲ្យ​ឈ្មួញ នាំចេញ​ឈើ​ប្រណីតៗ តាម​ច្រករបៀង​តា​ដោក និង​ក្រវៀន ព្រមទាំង​នាំ​ទំនិញ គេច​ពន្ធ​ចេញ​-​ចូល យក​លុយ​ចែក​គ្នា ធ្វើ​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 22-09-2016, ចំនួនអ្នកអាន 14482ដង
សៀមរាប​៖ ខណៈ​ដែល​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ប្ដេជ្ញា​ខិតខំ​ធ្វើការ កែទម្រង់​ស៊ីជម្រៅ ទៅលើ​ក្រសួង ស្ថាប័នរដ្ឋ​នានា ក៍​ដូចជា កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​ធ្លាប់បាន​ប្រកាស ព្រមាន​ជា​សាធារណៈ ឲ្យ​មន្ត្រីៗ​ទាំងឡាយ ត្រូវតែ​ដក​ខ្លួន​ចេញ​ឲ្យ​ឆ្
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 30-12-2016, ចំនួនអ្នកអាន 15730ដង
បន្ទាយមានជ័យ ៖ បន្ទាប់​ពី​ឯកឧត្តម ជា សុផារ៉ា ត្រូវបាន​តែងតាំង​ជា ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ថ្មី​នៃ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជំនួស​ឯកឧត្តម ទេសរដ្ឋមន្ត្រី អុឹម ឈុនលឹម នៅ​ដើម​ខែ​មេសា ឆ្នាំ​២០១៦​នេះ​រួច​មក មាន​មហាជន ជាច្រើន​មជ្ឈដ្ឋាន បាន​និង​កំពុង​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 4259ដង
 ​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឡើង​ធ្វើ​ជា​រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជំនួស​ឯកឧត្តម គាត ឈ​ន់​... ហើយ​ឯកឧត្តម គុណ ញឹម ឡើង​ធ្វើ​ជា អគ្គនាយក​ថ្មី នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ជំនួស​មេ​គ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 8805ដង
ខេត្ត​ព្រះសីហនុ​៖ បន្ទាប់​ពី​រង​ការរិះគន់  តាមរយៈ​ការចុះផ្សាយ តាម​សារព័ត៌មាន និង​ការ​បង្ហោះ​ផ្សាយ តាម​បណ្ដាញ​ព័ត៌មាន​ផ្សេង​ទៀត ជុំវិញ​កំហុសឆ្គង របស់​ថ្នាក់ដឹកនាំ កំពង់ផែ​ស្វយ័ត ខេត្ត​ព្រះសីហនុ ដែល​មាន​លោក លូ គឹមឈុន ជា​អគ្គនាយក​ដុះ​ស្លែ និង​ជា​ប្រតិភូ រាជរដ្ឋាភិបាល​កម្ពុ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 25-10-2016, ចំនួនអ្នកអាន 29193ដង
​ភ្នំពេញ​៖ កាល​ពី​អត្ថបទ​មុននេះ គេហទំព័រ​យើង បាន​សរសេរ​បង្ហោះ​ផ្សាយ ម្ដង​រួចមកហើយ អំពី​ព័ត៌មានដែល​សាធារណជន តែងតែ​បាន​នាំគ្នា និយាយ​រិះគន់ ជា​បន្តបន្ទាប់​មក​ថា នាយកដ្ឋាន​លិខិតឆ្លងដែន នៃ​ក្រសួង​មហាផ្ទៃ​សព្វថ្ងៃ ដែល​មាន​លោក​ផ្កាយ​មួយ ព្រហ្ម ចាន់​សុខា ជា​ប្រធាន និង​មាន​អនុប្រ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 16-11-2014, ចំនួនអ្នកអាន 4689ដង

យោងតាម ​សេចក្ដីប្រកាស ស្ដីពី​កម្មវិធី​នយោបាយ របស់​គណបក្ស ប្រជាជន​កម្ពុជា ដើម្បី​កសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០១៣-២០១៨ បន្ទាប់​ពី​បុព្វកថា គេ​ឃើញ​មាន ការសរសេរ​បង្ហាញ ពី​សមិទ្ធផល​ធំៗ ជា​ប្រវត្តិសាស្ត្រ ដែល​គណបក្ស ប្រជាជន​កម្ពុជា សម្រេចបាន​យ៉ាង​ច្រើន ជូន​ជាតិ និង​ប្រជាជន ក្នុង​រយៈពេល៣

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-01-2015, ចំនួនអ្នកអាន 5004ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 19-10-2014, ចំនួនអ្នកអាន 5371ដង
​ប៉ៃលិន ៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​ថ្នាក់លើ​បានធ្វើការ តែងតាំង​លោក​ស័ក្តិ​៥ សួស សុខ​ដា​រ៉ា អតីត​មេ​នគរបាល អន្តោប្រវេសន៍​ច្រក​ចាំ​យាម ខេត្ត​កោះកុង ឲ្យ​ផ្លាស់ប្ដូរ​ប៉ុស្តិ​ថ្មី​ទៅធ្វើជា មេ​នគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កា
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 26-09-2014, ចំនួនអ្នកអាន 4831ដង

​ភ្នំពេញ​-​ទូទាំង​ប្រទេស​៖ ខណៈ​ដែល​មាន​បងប្អូន ប្រជាពលរដ្ឋ​មួយចំនួន ព្រួយបារម្ភ​អំពី​សុវត្ថិភាព ម្ហូបអាហារ​ប្រចាំ​ថ្ងៃ​នោះ មន្ត្រីៗ​បម្រើ​ការងារ នៅ​អគ្គនាយកដ្ឋាន កាំកុងត្រូល បាន​និយាយថា រហូតមកដល់​បច្ចុប្បន្ន​នេះ មន្ត្រីៗ​អគ្គនាយកដ្ឋាន កម្ពុជា​ត្រួតពិនិត្យ​ទំនិញ នីហរ័ណ​-​អាហរ័

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-07-2014, ចំនួនអ្នកអាន 5329ដង
កំពង់ស្ពឺ​៖ តាម​ប្រភព​ព័ត៌មាន បានឲ្យដឹងថា ព្រៃឈើ​នៅ​ក្នុង​តំបន់ ឧទ្យាន​ជាតិ​គិរី​រម្យ និង​នៅ​តំបន់ភ្នំ​ឱ​រ៉ាល់ ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្ត​កំពង់ស្ពឺ ត្រូវបាន​កាប់បំផ្លាញ កាន់តែ​ខ្លាំង​ឡើងៗ យ៉ាង​អនាធិបតេយ្យ ស្ទើរ​រៀងរាល់​យប់​ថ្ងៃ នៅក្នុង​សម័យ​ដែល​លោក ហេង គួន ឡើង​បុណ្យ​សក
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 25-04-2014, ចំនួនអ្នកអាន 5202ដង

​ភ្នំពេញ​៖ កាលពី​ចុងឆ្នាំ​២០១៣ កន្លងមក មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន បាននាំគ្នា​សរសេរ​ផ្សព្វផ្សាយ យ៉ាង​គគ្រឹកគគ្រេង នូវ​របាយការណ៍ របស់​អង្គការ​មួយ​ថា ក្រុមហ៊ុន​ឯកជន​របស់​ឧកញ៉ា ទ្រី ភាព បាន​និង​កំពុង​ធ្វើឲ្យ អន្តរាយ​ព្រៃឈើ​នៅ​កម្ពុជា ។ តែ​រហូត​មកដល់ពេលនេះ ហាក់ដូចជា​បាត

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 5081ដង
ភ្នំពេញ៖ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ គេហទំព័រ http://vodhotnews.com បានសរសេរបង្ហោះផ្សាយ នូវអត្ថបទមួយ ក្រោមចំណងជើងថា «របាយការណ៍​មួយ​បង្ហាញថា ក្រុមហ៊ុន ទ្រី ភាព បាននិងកំពុង​ដឹកជញ្ជូន​ឈើ​ ខុសច្បាប់​ទៅ​ក្រៅប្រទេស​» ដែលមានខ្លឹមសារដើមទាំងស្រុង ដូចខាងក្រោមនេះ ៖
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 4478ដង
ដោយ ហង្ស សាវយុត 2014-03-15 RFA
​អង្គការក្រៅរដ្ឋាភិបាល ដែល​ពាក់ព័ន្ធ​នឹង បណ្ដាញ​សហគមន៍ ការពារ​ធម្មជាតិ មាន​ក្ដី​ព្រួយបារម្ភ​ថា ព្រៃឈើ​នៅ​ខេត្ត​ព្រះវិហារ អាច​នឹង​បាត់បង់​យ៉ាង​ធំធេង នៅពេល​ខាងមុខ មិន​យូរ​ប៉ុន្មាន​ទៀត​ទេ ។ ក្ដី​ព្រួយបារម្ភ គឺ​នៅ​ស្របពេល ដែល​គេ​ដឹងថា បច្ចុប្បន្ន​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 12-03-2014, ចំនួនអ្នកអាន 5055ដង
កំពង់ចាមៈ  ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ   ប្រជាពលរដ្ឋ​ជាច្រើន​មជ្ឈដ្ឋាន បាន​នាំគ្នា​និយាយ​រិះគន់​ធ្ងន់ៗ​ទៅលើ​លោក លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម និង​លោក​ប្រធាន រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ចាម ព្រមទាំង​លោក​នាយ​ផ្នែក​រដ្ឋបាល ព្រៃឈើ​ស្រុក​មេមត់ ដែល​តែងតែ​បើកដៃ​ឲ្យ ឬ​ក៍
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 27-10-2017, ចំនួនអ្នកអាន 4818ដង
​បន្ទាយមានជ័យ​៖ បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដឹកនាំ​ដោយ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​កោះហៅ​មន្ត្រីៗ ៧-៨​នាក់ នៅ​ខេត្ត​បន្ទាយមានជ័យ មក​ធ្វើការ​ស៊ើបសួរ​កាលពី​ចុង​សប្ដាហ៍​ទី​១ និង​ដើម​សប្ដាហ៍​ទី​២ នៃ​ខែ​មករា ឆ្នាំ​២០១៤​នេះ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​
‹ សូមអានបន្ត ›
« មុន 1 ក្រោយ »
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 703
ម្សិលមិញ : 844
សរុប : 7505937
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com