ថ្ងៃ ច័ន្ទ ទី 20 ខែ សីហា ឆ្នាំ 2018
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
«​​ភ្នំពេញ​» ដែលគេអួតថា ជារាជធានីកម្ពុជា បានជាប់​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ចំណោម​ទីក្រុង១០០ នៅលើ​ពិភពលោក​, ពេល​នេះត្រូវ​គេ​យក ទៅ​ដាក់​ឈ្មោះ​ឲ្យស្រា​បៀរ ជា​ជាតិ​ស្រវឹង​ បំពុលសុខភាព
ផ្សាយនៅថ្ងៃទី: 18-04-2014, ចំនួនអ្នកអាន 5156ដង
ភ្នំពេញ​៖ កាលពីដើម​ខែ​កក្កដា ឆ្នាំ​២០១២​កន្លងទៅ «​រាជធានី​ភ្នំពេញ​» បាន​ទទួល​វិញ្ញាបនបត្រ ចំណាត់ថ្នាក់​លេខ​១ ផ្នែក​ប្រសិទ្ធភាព នៃ​ការគ្រប់គ្រង នៅ​ប្រទេស​សិង្ហ​បុរី នៅក្នុង​ចំណោម​ទីក្រុង​ចំនួន ១០០ លើ​ពិភពលោក ដែល​បាន​ចូលរួម​ប្រកួតប្រជែង ដណ្តើម​យក​រង្វាន់ World Cities Submit Mayors Forum 2012 នៅ​ប្រទេស​សិង្ហ​បុរី ។ ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ ជាច្រើន​មជ្ឈដ្ឋាន បាន​និយាយថា គួរឲ្យ​សោកស្ដាយ​បំផុត ដែល​ឈ្មោះ «​ភ្នំពេញ​» ជា​រាជធានី ឬ​ជា​ទីក្រុង​ធំ​របស់​កម្ពុជា បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ កាលពី​ពេល​ថ្មីៗ​សោះ មិនទាន់​ទាំង​បាន​ប៉ុន្មាន​ខ្យល់​ផង បែរជា​ត្រូវ​គេ​យក​ឈ្មោះ​នេះ ទៅ​ដាក់​ឲ្យ​ផលិតផល​ស្រា​បៀរ​គឺ «​ស្រា​បៀរ​ភ្នំពេញ​» ជា​ជាតិ​ស្រវឹង​បំពុល​ដល់ សុខភាព​ប្រជាពលរដ្ឋ ដើម្បី​តែ​បម្រើ​ផលប្រយោជន៍ ក្រុមហ៊ុន​ឯកជន​ទៅវិញ ។ អាច​បកប្រែ​មក​ថា ផឹក​ភ្នំពេញ គឺ​ផឹក​ជាតិ​ស្រវឹង បំផ្លាញ​សុខភាព និង​ដែល​អាច​បង្ក ជា​គ្រោះថ្នាក់​ចរាចរ រាល់​យប់​ថ្ងៃ​បើ​ក្នុង​ករណី​ស្រវឹង ស្រា​បៀរ​នេះហើយ នៅតែ​បើកបរ​ដោយ មិន​ប្រុងប្រយ័ត្ន​ទេនោះ ។

​ប្រជាពលរដ្ឋ​បាន​និយាយទៀតថា ធម្មតា​ការ​យក​ឈ្មោះ​សំខាន់ៗ ពាក់ព័ន្ធ​នឹង​កិត្តិយស​ជាតិ ទៅ​ដាក់​ឈ្មោះ​ឲ្យ​កន្លែង ឬ​ផលិតផល​ផ្សេងៗ ជា​លក្ខណៈ​ធ្វើ​អាជីវកម្ម ផ្ទាល់​ខ្លួន​បែប​នេះ បើសិន​ជា​កន្លែង ឬ​ផលិតផល​អាជីវកម្ម​នោះ មិន​បង្ក​ផលប៉ះពាល់ ដល់​ផលប្រយោជន៍ ឬ​សុខភាព​មនុស្ស​ទូទៅ​ទេ ក៍​មិន​មាន​អ្នកណា​ប្រឆាំង​ជំទាស់ ឬ​ក៍​រិះគន់​នោះដែរ ដូច​ជា​ឧទាហរណ៍ ការ​ដាក់​ឈ្មោះ​សាលារៀន​ភ្នំពេញ​, មន្ទីរពេទ្យ​ភ្នំពេញ​, សណ្ឋាគារ​ភ្នំពេញ​... ជាដើម ។ ផ្ទុយទៅវិញ បើ​ការ​យក​ឈ្មោះ «​ភ្នំពេញ​» ទៅ​ដាក់​ឈ្មោះ​ឲ្យ​អ្វីៗ ដែល​មាន​ផលប៉ះពាល់ ដល់​ផលប្រយោជន៍ ឬ​សុខភាព​មនុស្ស​ទូទៅ តួ​យ៉ាង​ជា​ស្រា​បៀរ​ភ្នំពេញ​... វា​អាច​នឹង​បណ្ដាល​ឲ្យ ប៉ះពាល់​ដល់​កិត្តិយស «​រាជធានី​ភ្នំពេញ​» នៅក្នុង​ពេល​បច្ចុប្បន្ន ឬ​ទៅ​ថ្ងៃ​អនាគត ជាក់​ជា​មិនខានឡើយ ប្រសិនបើ​«​ស្រា​បៀរ​ភ្នំពេញ​» អាច​នឹង​ធ្វើឲ្យប៉ះពាល់ ដល់​ផលប្រយោជន៍ ឬ​សុខភាព​ប្រជាពលរដ្ឋ​ទូទៅ​នោះ ។​

​បញ្ហា​នេះ​សូម្បី​តែ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា ក៍​បាន​ទទួលស្គាល់ ពី​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដែល​បណ្ដាល​មកពី គ្រឿង​ស្រវឹង​នានា​ដែរ ដោយ​សម្ដេច​តែង​បាន មានប្រសាសន៍​ជារឿយៗ រួចមកហើយ​ថា «... បើ​ស្រវឹង កុំ​បើកបរ​... បើ​បើកបរ កុំ​ពិសា​គ្រឿង​ស្រវឹង​» ។ នេះ​មិន​និយាយ​ពី​គ្រឿង​ស្រវឹង​ខ្លះ ដែល​គេ​ផលិត​ខុសច្បាប់ ឬ​ខុស​ស្តង់ដារ​អន្តរជាតិ ឬ​ដាក់​លក់​ហួសកំណត់  នៃ​ការប្រើប្រាស់ ធ្វើឲ្យ​អ្នក​ផឹក​ទាំងឡាយ មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ចំពោះ​សុខភាព​នោះ​ផង ។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ «​ស្រា​បៀរ​ភ្នំពេញ​» ត្រូវ​ប្រជាពលរដ្ឋ​នាំគ្នា​រិះគន់ថា  ក្រុមហ៊ុនស្រា​បៀរ​មួយ​នេះ បាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ផលិតផល​ស្រា​បៀរ​របស់ខ្លួន នៅ​តាម​កញ្ចក់​ទូ​រទស្ស​ន៏​ជាច្រើន នៅ​មុន​ថ្ងៃ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ កន្លងមក ។ ទង្វើ​នេះ​ជា​ការផ្គើន​ទៅនឹង អនុសា​ស​ន៏​ដ៍​ថ្លៃថ្លា​របស់ សម្ដេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​ការប្រកាស​ណែនាំ របស់​ក្រសួង​មហាផ្ទៃ ក៍​ដូចជា គ​.​ជ​.​ប ដែល​បាន​ហាមប្រាម​មិនឲ្យ វិទ្យុ និង​ទូ​រទស្ស​ន៏ ព្រមទាំង​បណ្តាញសារព័ត៌មាន ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រា​បៀ​រ ឬ​លក់ដូ​រគ្រឿង​ស្រវឹង ក្នុង​ថ្ងៃ​ទី​២៧ និង​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​នោះទេ គឺ​ដើម្បី​ចៀសវាង​កុំឲ្យ​កើតមាន អំពើ​ហឹង្សា​នៅ​ក្នុងថ្ងៃនោះ ៕ ដោយ​៖ សហការី​
ផ្សាយនៅថ្ងៃទី: 22-06-2018, ចំនួនអ្នកអាន 509ដង
ក្រចេះ៖ បងប្អូនប្រជាពលរដ្ឋ រស់នៅខេត្តក្រចេះ បាននិយាយរិះគន់ថា បន្ទាប់ពីលោក  វ៉ា ថន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជា ក្រសួងមហាផ្ទៃ ប្រកាសតែងតាំង មុខតំណែង ពីអភិបាលរង ឲ្យឡើងធ្វើជា អភិបាលខេត្តក្រចេះ ជំនួសលោក សរ ចំរុង កាលពីថ្ងៃទី២៦  ខែមេសា ឆ្នាំ២០១៨ ថ្មីៗនេះរួចមក... មានមេឈ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 22-06-2018, ចំនួនអ្នកអាន 715ដង
ត្បូងឃ្មុំ​៖ ប្រភព​ពី​មន្ត្រី​ផ្ទៃក្នុង បាន​ខ្សិប​ឲ្យដឹងថា បន្ទាប់ពី​លោក អ៊ួ​ន សុវណ្ណារ៉ា អតីត​ប្រធាន  ការិយាល័យ​គយ និង​រដ្ឋាករ ខណ្ឌចំការមន ដែល​មាន​ខ្សែ​ធំ មាន​វាសនា​ខ្ពស់ អាច​ជ្រែ​ទៅ​ទទួល មុខតំណែង​ខ្លាញ់​ជាង​មុន ជា​ប្រធាន​ថ្មី​នៃ ការិយាល័យ​គយ និង​រដ្ឋាករ ច្រកទ្វារព្រំដែន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 20-03-2018, ចំនួនអ្នកអាន 1074ដង
ភ្នំពេញ​-​ស្ទឹងត្រែង​៖ ថ្មីៗ​នេះ ឮ​ព័ត៌មាន​មក​ថា បន្ទាប់ពី​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​បទបញ្ជា ឱ្យ​ផ្អាក​ការចេញ លិខិតអនុញ្ញាត ដឹកជញ្ជូន​ផល និង​អនុផល​ព្រៃឈើ ពី​ការសម្អាត អាង​ស្តុក​ទឹក វា​រី​អគ្គិសនី សេ​សាន​ក្រោម ២ និង​ការ​ឈូសឆាយ ​សម្អាត​ទីតាំង គម្រោង​វិនិយោគ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 06-03-2018, ចំនួនអ្នកអាន 1347ដង
កំពង់ឆ្នាំង​៖ ខណៈ​ដែល​ការ បោះឆ្នោត​ជ្រើសតាំង សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ កាន់តែ​ជិត​ឈាន ចូលមក​ដល់​ឆាប់​នេះ លោក សន វី អនុប្រធាន ក្រុមការងារ ចុះជួយ​ស្រុក​កំពង់លែង និង​ជា​ប្រធាន ក្រុមការងារ ចុះជួយ​ឃុំ​ត្រងិល ដែល​ជា​តំណាង ដ៏​ខ្ពង់ខ្ពស់​របស់  លោក​រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 22-02-2018, ចំនួនអ្នកអាន 1643ដង
បន្ទាយមានជ័យ ៖ បែកធ្លាយទៀតហើយ គឺរឿងលោក ប្រាក់ ប៉ូលី អតីតប្រធាន ភូមិបាល ក្រុងប៉ោយប៉ែត ដែលឡើងធ្វើជា ប្រធានមន្ទីរស្ដីទី មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យ តែក្នុងរយៈពេល ២ ថ្ងៃសោះ អាចផ្លោះតំណែង ឡើងធ្វើជា ប្រធានពេញសិទ្ធិ នៅមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម និងសំណង
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 13-02-2018, ចំនួនអ្នកអាន 4993ដង
កណ្តាល​៖ ឯកឧត្តម សន វី ប្រតិភូ រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា អគ្គនាយក ​ទូរគមនាគមន៍​កម្ពុជា ជា​ប្រធាន​ក្រុម ការងារ​ថ្នាក់ជាតិ ចុះជួយ​ឃុំ​ព្រែក​គយ និង​សហការី កាលពី​ថ្ងៃ​ពុធ ០៧​រោច ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែ​កុម្ភះ ឆ្នាំ​២០១៨ បាន​រួម​ដំណើរ ជ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 21-01-2018, ចំនួនអ្នកអាន 1585ដង
ភ្នំពេញ​៖ តាម​ប្រភព​ព័ត៌មាន​មួយ បានឲ្យដឹងថា កាលពី​ជាង ១០ ឆ្នាំ​មុន​លោក ស៊ុន ឆាយ ជា​មន្ត្រី​គយ​សាមញ្ញ​ម្នាក់ ដែល​បាន​ឡើង​តំណែង បុណ្យស័ក្តិ​យ៉ាង​លឿន ដោយសារ​តែ​ឱប​មាន់ ទៅ​ប្រជល់​ជាមួយ មាន់​គ្រូធំ​មានអំណាច សុខ អាន រហូត​គាត់​មាន​វាសនា​ខ្ពស់ ទទួលបាន​តួនាទី ជា​អនុប្រធាន សាខា
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 19-12-2017, ចំនួនអ្នកអាន 3881ដង
ក្រចេះ - ស្ទឹងត្រែង​៖ អ្នកឃ្លាំមើល បញ្ហា​ព្រៃឈើ និង​ពលរដ្ឋ​រស់នៅ ជិត​ព្រំដែន​កម្ពុជា - វៀតណាម សំដែង​ក្ដីបារម្ភ នៅពេល​ឃើញ បទល្មើស​ព្រៃឈើ ឆ្លងដែន​ទៅ ប្រទេស​វៀតណាម នៅតែ​បន្ត កើត​មាន​ពេញបន្ទុក បើទោះជា​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដេជ្ញា​ទប់ស្កាត់​ច្រើនសា​ក្ដី​។ ពលរដ្ឋ​អះអាងថា ជំ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-05-2017, ចំនួនអ្នកអាន 3360ដង
​បន្ទាយមានជ័យ​៖ ប្រជាពលរដ្ឋ​រស់នៅ ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា ចាប់តាំងពី​លោក ឆែ សុធា ត្រូវបាន​ថ្នាក់លើ ប្រកាស​តែងតាំង​ជា ប្រធាន​សាខាគយ ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៥ ជំនួស​លោក ថោង សុខាំ​ភូ រហូតមកដល់​ពេលនេះ  មាន​ការរិះគន់​ខ្លាំងៗ ពី​មជ្ឈដ្ឋាន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 11-10-2016, ចំនួនអ្នកអាន 4117ដង
ត្បូងឃ្មុំ ៖ ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ ច្រក​ទន្លេ​ចាម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ (​សុំ​មិន​ទាន់​បញ្ចេញ​ឈ្មោះ​) ល្បីល្បាញ​យូរ​មក​ហើយ ក្នុង​ការឃុបឃិត បើកដៃ​ឲ្យ​ឈ្មួញ នាំចេញ​ឈើ​ប្រណីតៗ តាម​ច្រករបៀង​តា​ដោក និង​ក្រវៀន ព្រមទាំង​នាំ​ទំនិញ គេច​ពន្ធ​ចេញ​-​ចូល យក​លុយ​ចែក​គ្នា ធ្វើ​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 22-09-2016, ចំនួនអ្នកអាន 14481ដង
សៀមរាប​៖ ខណៈ​ដែល​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ប្ដេជ្ញា​ខិតខំ​ធ្វើការ កែទម្រង់​ស៊ីជម្រៅ ទៅលើ​ក្រសួង ស្ថាប័នរដ្ឋ​នានា ក៍​ដូចជា កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​ធ្លាប់បាន​ប្រកាស ព្រមាន​ជា​សាធារណៈ ឲ្យ​មន្ត្រីៗ​ទាំងឡាយ ត្រូវតែ​ដក​ខ្លួន​ចេញ​ឲ្យ​ឆ្
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 30-12-2016, ចំនួនអ្នកអាន 15729ដង
បន្ទាយមានជ័យ ៖ បន្ទាប់​ពី​ឯកឧត្តម ជា សុផារ៉ា ត្រូវបាន​តែងតាំង​ជា ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ថ្មី​នៃ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជំនួស​ឯកឧត្តម ទេសរដ្ឋមន្ត្រី អុឹម ឈុនលឹម នៅ​ដើម​ខែ​មេសា ឆ្នាំ​២០១៦​នេះ​រួច​មក មាន​មហាជន ជាច្រើន​មជ្ឈដ្ឋាន បាន​និង​កំពុង​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 4256ដង
 ​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឡើង​ធ្វើ​ជា​រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជំនួស​ឯកឧត្តម គាត ឈ​ន់​... ហើយ​ឯកឧត្តម គុណ ញឹម ឡើង​ធ្វើ​ជា អគ្គនាយក​ថ្មី នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ជំនួស​មេ​គ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 8804ដង
ខេត្ត​ព្រះសីហនុ​៖ បន្ទាប់​ពី​រង​ការរិះគន់  តាមរយៈ​ការចុះផ្សាយ តាម​សារព័ត៌មាន និង​ការ​បង្ហោះ​ផ្សាយ តាម​បណ្ដាញ​ព័ត៌មាន​ផ្សេង​ទៀត ជុំវិញ​កំហុសឆ្គង របស់​ថ្នាក់ដឹកនាំ កំពង់ផែ​ស្វយ័ត ខេត្ត​ព្រះសីហនុ ដែល​មាន​លោក លូ គឹមឈុន ជា​អគ្គនាយក​ដុះ​ស្លែ និង​ជា​ប្រតិភូ រាជរដ្ឋាភិបាល​កម្ពុ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 25-10-2016, ចំនួនអ្នកអាន 29192ដង
​ភ្នំពេញ​៖ កាល​ពី​អត្ថបទ​មុននេះ គេហទំព័រ​យើង បាន​សរសេរ​បង្ហោះ​ផ្សាយ ម្ដង​រួចមកហើយ អំពី​ព័ត៌មានដែល​សាធារណជន តែងតែ​បាន​នាំគ្នា និយាយ​រិះគន់ ជា​បន្តបន្ទាប់​មក​ថា នាយកដ្ឋាន​លិខិតឆ្លងដែន នៃ​ក្រសួង​មហាផ្ទៃ​សព្វថ្ងៃ ដែល​មាន​លោក​ផ្កាយ​មួយ ព្រហ្ម ចាន់​សុខា ជា​ប្រធាន និង​មាន​អនុប្រ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 16-11-2014, ចំនួនអ្នកអាន 4688ដង

យោងតាម ​សេចក្ដីប្រកាស ស្ដីពី​កម្មវិធី​នយោបាយ របស់​គណបក្ស ប្រជាជន​កម្ពុជា ដើម្បី​កសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០១៣-២០១៨ បន្ទាប់​ពី​បុព្វកថា គេ​ឃើញ​មាន ការសរសេរ​បង្ហាញ ពី​សមិទ្ធផល​ធំៗ ជា​ប្រវត្តិសាស្ត្រ ដែល​គណបក្ស ប្រជាជន​កម្ពុជា សម្រេចបាន​យ៉ាង​ច្រើន ជូន​ជាតិ និង​ប្រជាជន ក្នុង​រយៈពេល៣

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-01-2015, ចំនួនអ្នកអាន 5002ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 19-10-2014, ចំនួនអ្នកអាន 5370ដង
​ប៉ៃលិន ៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​ថ្នាក់លើ​បានធ្វើការ តែងតាំង​លោក​ស័ក្តិ​៥ សួស សុខ​ដា​រ៉ា អតីត​មេ​នគរបាល អន្តោប្រវេសន៍​ច្រក​ចាំ​យាម ខេត្ត​កោះកុង ឲ្យ​ផ្លាស់ប្ដូរ​ប៉ុស្តិ​ថ្មី​ទៅធ្វើជា មេ​នគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កា
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 26-09-2014, ចំនួនអ្នកអាន 4828ដង

​ភ្នំពេញ​-​ទូទាំង​ប្រទេស​៖ ខណៈ​ដែល​មាន​បងប្អូន ប្រជាពលរដ្ឋ​មួយចំនួន ព្រួយបារម្ភ​អំពី​សុវត្ថិភាព ម្ហូបអាហារ​ប្រចាំ​ថ្ងៃ​នោះ មន្ត្រីៗ​បម្រើ​ការងារ នៅ​អគ្គនាយកដ្ឋាន កាំកុងត្រូល បាន​និយាយថា រហូតមកដល់​បច្ចុប្បន្ន​នេះ មន្ត្រីៗ​អគ្គនាយកដ្ឋាន កម្ពុជា​ត្រួតពិនិត្យ​ទំនិញ នីហរ័ណ​-​អាហរ័

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-07-2014, ចំនួនអ្នកអាន 5329ដង
កំពង់ស្ពឺ​៖ តាម​ប្រភព​ព័ត៌មាន បានឲ្យដឹងថា ព្រៃឈើ​នៅ​ក្នុង​តំបន់ ឧទ្យាន​ជាតិ​គិរី​រម្យ និង​នៅ​តំបន់ភ្នំ​ឱ​រ៉ាល់ ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្ត​កំពង់ស្ពឺ ត្រូវបាន​កាប់បំផ្លាញ កាន់តែ​ខ្លាំង​ឡើងៗ យ៉ាង​អនាធិបតេយ្យ ស្ទើរ​រៀងរាល់​យប់​ថ្ងៃ នៅក្នុង​សម័យ​ដែល​លោក ហេង គួន ឡើង​បុណ្យ​សក
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 25-04-2014, ចំនួនអ្នកអាន 5202ដង

​ភ្នំពេញ​៖ កាលពី​ចុងឆ្នាំ​២០១៣ កន្លងមក មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន បាននាំគ្នា​សរសេរ​ផ្សព្វផ្សាយ យ៉ាង​គគ្រឹកគគ្រេង នូវ​របាយការណ៍ របស់​អង្គការ​មួយ​ថា ក្រុមហ៊ុន​ឯកជន​របស់​ឧកញ៉ា ទ្រី ភាព បាន​និង​កំពុង​ធ្វើឲ្យ អន្តរាយ​ព្រៃឈើ​នៅ​កម្ពុជា ។ តែ​រហូត​មកដល់ពេលនេះ ហាក់ដូចជា​បាត

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 5081ដង
ភ្នំពេញ៖ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ គេហទំព័រ http://vodhotnews.com បានសរសេរបង្ហោះផ្សាយ នូវអត្ថបទមួយ ក្រោមចំណងជើងថា «របាយការណ៍​មួយ​បង្ហាញថា ក្រុមហ៊ុន ទ្រី ភាព បាននិងកំពុង​ដឹកជញ្ជូន​ឈើ​ ខុសច្បាប់​ទៅ​ក្រៅប្រទេស​» ដែលមានខ្លឹមសារដើមទាំងស្រុង ដូចខាងក្រោមនេះ ៖
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 4478ដង
ដោយ ហង្ស សាវយុត 2014-03-15 RFA
​អង្គការក្រៅរដ្ឋាភិបាល ដែល​ពាក់ព័ន្ធ​នឹង បណ្ដាញ​សហគមន៍ ការពារ​ធម្មជាតិ មាន​ក្ដី​ព្រួយបារម្ភ​ថា ព្រៃឈើ​នៅ​ខេត្ត​ព្រះវិហារ អាច​នឹង​បាត់បង់​យ៉ាង​ធំធេង នៅពេល​ខាងមុខ មិន​យូរ​ប៉ុន្មាន​ទៀត​ទេ ។ ក្ដី​ព្រួយបារម្ភ គឺ​នៅ​ស្របពេល ដែល​គេ​ដឹងថា បច្ចុប្បន្ន​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 12-03-2014, ចំនួនអ្នកអាន 5055ដង
កំពង់ចាមៈ  ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ   ប្រជាពលរដ្ឋ​ជាច្រើន​មជ្ឈដ្ឋាន បាន​នាំគ្នា​និយាយ​រិះគន់​ធ្ងន់ៗ​ទៅលើ​លោក លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម និង​លោក​ប្រធាន រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ចាម ព្រមទាំង​លោក​នាយ​ផ្នែក​រដ្ឋបាល ព្រៃឈើ​ស្រុក​មេមត់ ដែល​តែងតែ​បើកដៃ​ឲ្យ ឬ​ក៍
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 27-10-2017, ចំនួនអ្នកអាន 4818ដង
​បន្ទាយមានជ័យ​៖ បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដឹកនាំ​ដោយ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​កោះហៅ​មន្ត្រីៗ ៧-៨​នាក់ នៅ​ខេត្ត​បន្ទាយមានជ័យ មក​ធ្វើការ​ស៊ើបសួរ​កាលពី​ចុង​សប្ដាហ៍​ទី​១ និង​ដើម​សប្ដាហ៍​ទី​២ នៃ​ខែ​មករា ឆ្នាំ​២០១៤​នេះ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​
‹ សូមអានបន្ត ›
« មុន 1 ក្រោយ »
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 637
ម្សិលមិញ : 844
សរុប : 7505871
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com