ថ្ងៃ ព្រហស្បតី ទី 24 ខែ ឩសភា ឆ្នាំ 2018
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
លី សារី ដែលអង្គភាព​ប្រឆាំង​អំពើពុករលួយ កោះហៅមកស៊ើបសួរ ពាក់ព័ន្ធនឹងអំពើពុករលួយ នៅតែបានរួចខ្លួន និងធ្វើ​ប្រធាន​មន្ទីរ រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បន្តទៀតដដែល
ផ្សាយនៅថ្ងៃទី: 27-10-2017, ចំនួនអ្នកអាន 4633ដង
​បន្ទាយមានជ័យ​៖ បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដឹកនាំ​ដោយ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​កោះហៅ​មន្ត្រីៗ ៧-៨​នាក់ នៅ​ខេត្ត​បន្ទាយមានជ័យ មក​ធ្វើការ​ស៊ើបសួរ​កាលពី​ចុង​សប្ដាហ៍​ទី​១ និង​ដើម​សប្ដាហ៍​ទី​២ នៃ​ខែ​មករា ឆ្នាំ​២០១៤​នេះ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករ​លូ​យ​រួចមក មាន​មជ្ឈដ្ឋាន​ជាច្រើន​បាន​និយាយថា ចាំមើល ! តើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដឹកនាំ​ដោយ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង អាច​នឹង​ធ្វើ​អី ឬ​ក៍​ដាក់ទោស​អ្វី ទៅលើ​មន្ត្រីៗ​ទាំងនោះ​កើត​ទៅ​... ជាពិសេស​ទៅលើ​លោក លី សារី  ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត​នោះ​តែម្ដង​?

​សំនួរ​នេះ​បាន​កើតឡើង ដោយសារ​ហេតុ​ថា នៅក្នុង​ចំណោម​មន្ត្រីៗ​ទាំងនោះ គេ​បាន​សង្កេតឃើញថា មានតែ​លោក លី សារី  ម្នាក់​គត់​ដែល​ល្បីឈ្មោះ រឿង​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំងជាងគេ និង​មាន​ខ្នងបង្អែក​ក្រាស់ រឹងមាំ​ជាងគេ​ដែរ ដែល​បញ្ហា​នេះ​ប្រហែលជា អង្គភាព​ប្រឆាំង​អំពើពុករលួយ បានត្រឹមតែ​កោះហៅ​លោក លី សារី  មក​ធ្វើ​ការសាកសួរ​ប៉ុណ្ណោះ ពោល​គឺ​ទំនងជា​នឹង​មិន​អាច ដកហូត​មុខតំណែង និង​ចាប់ខ្លួន​លោក លី សារី  យក​ទៅ​ឃុំឃាំង​ក្នុង​ពន្ធនាគារ ដូច​លោក អ៊ុក កែវ​រតនៈ (​អតីត​នាយករង​ខុទ្ទកាល័យ សាលាខេត្ត​បន្ទាយមានជ័យ តាំងពី​ជំនាន់​ឯកឧត្តម អ៊ុង អឿន នៅ​ធ្វើជា​អភិបាលខេត្ត​) នោះ​ដែរ​ទេ ។​

​ប្រភព​បាន​បញ្ជាក់ថា មូលហេតុ​ដែល​ពួកគាត់ ហ៊ាន​និយាយថា  លោក លី សារី  ជា​មន្ត្រី​ល្បីឈ្មោះ​ប្រព្រឹត្ត អំពើពុករលួយ​ខ្លាំង​ជាង​គេ នៅក្នុងចំណោមមន្ត្រីៗ៧-៨នាក់​នោះ ព្រោះថា ក្រោយ​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​កោះហៅ​មន្ត្រីៗ ៧-៨​នាក់​នោះ មក​ធ្វើការ​ស៊ើបសួរ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករ​លូ​យ​រួចមក ថ្មីៗ​នេះ​ឯកឧត្តម គោ ស៊ុំ​សារឿ​ត អភិបាល​ថ្មី​នៃ ខេត្ត​បន្ទាយមានជ័យ ក៍​បាន​ធ្វើ​លិខិត​ផ្លូវកា​រ​មួយ ចេញ​សេចក្ដីណែនាំ ឲ្យ​ប្រជាពលរដ្ឋ​ទាំងឡាយ ដែល​បាននិងកំពុង ធ្វើ​សំណង់​ខុសច្បាប់ តាម​បែប​អនាធិបតេយ្យ​ទាំងអស់ ត្រូវតែ​ធ្វើ​ការរុះរើ​ដោយ​ខ្លួនឯង​ជាបន្ទាន់​... បើ​មិន​ដូច្នេះ​ទេ អាជ្ញាធរ​មូលដ្ឋាន​នឹង​បង្ខំចិត្ត ចុះ​ទៅ​ធ្វើការ​រុះរើ​ដោយ​គ្មាន​សំណង​ហើយ ម្ចាស់​សំណង់​ខុស​ច្បាប់​ទាំងនោះ ត្រូវតែ​ទទួល​រង​នូវ​ការផាកពិន័យ តាមរយៈ​ការ​តម្រូវឲ្យ​ចេញលុយ ថ្លៃ​ពលកម្ម​ដល់​អាជ្ញាធរ ដែល​ចុះ​ទៅ​រុះរើ សំណង់​ទាំងនោះ​ទៀតផង ។​

​ជុំវិញ​រឿង​សំណង់​នេះ​ដែរ បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​បន្ទាយមានជ័យ បាន​និយាយ​រិះគន់​ធ្ងន់ៗ​ថា កាលពី​ពេលមុនៗ​កន្លងមក ខេត្ត​បន្ទាយមានជ័យ មិន​មាន​ទាល់តែសោះ ឬ​បើ​មាន​...​ក៍​មាន​តិចតួច​បំផុត នូវ​សំណង់​ខុសច្បាប់ អនាធិបតេយ្យ​បែប​នេះ​... តែ​តាំងពី​ពេល​ដែល​ឯកឧត្តម ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រី​ដុះ​ស្លែ​នៃ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​តែងតាំង​លោក លី សារី ឲ្យទៅ​ធ្វើ​ជា​ប្រធាន​មន្ទីរ រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្ត​បន្ទាយមានជ័យ កាលណា​មក បាន​និង​កំពុង​ធ្វើឲ្យ​ខេត្ត​នោះ កើត​មាន​សំណង់​ខុសច្បាប់​អនាធិបតេយ្យ ច្រើនឡើងៗ​រីក​ដូច​ផ្សិត ត្រូវ​ទឹកសន្សើម​តែម្ដង ។ សំណង់​ខុសច្បាប់​អនាធិបតេយ្យ​ទាំងនេះ ក៍​ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​មុខមាត់ ខេត្ត​បន្ទាយមានជ័យ ទាំងមូល ដែល​ជា​ខេត្ត​មួយ​មាន​អ្នកទេសចរ​ជាតិ - អន្តរជាតិ​រាប់សែន​នាក់ តែង​ឆ្លងកាត់​រាល់ថ្ងៃ រាល់​ខែ រាល់​ឆ្នាំ តាម​ច្រកទ្វារ​អន្តរជាតិ​-​ប៉ោយ​ប៉េត ព្រំដែន​កម្ពុជា​-​ថៃ ។​

​បងប្អូន​ប្រជាពលរដ្ឋ ក៍​បាន​និយាយទៀតថា សំណង់​ខុសច្បាប់ អនាធិបតេយ្យ​ទាំងនោះ វា​កើត​ឡើង​ដោយសារតែ អភិបាលកិច្ច​អាក្រក់ ឬ​អភិបាលកិច្ច​មិន​ល្អ​របស់​លោក លី សារី ដែល​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត បន្ទាយមានជ័យ ផ្ទាល់​តែម្ដង ដែល​គេ​មិន​អាច​បន្ទោស ទៅលើ​មន្ត្រីៗ​ថ្នាក់ក្រោមៗ ដូចជា​ថ្នាក់ ក្រុង / ស្រុក / ខណ្ឌ / ឃុំ / សង្កាត់ នោះទេ ។ សូម្បី​តែ​ការសម្លាប់ ជីវិត​មនុស្ស​រង្គាល កាលពី​របប​កម្ពុជា ប្រជាធិបតេយ្យ ប្រល័យ​ពូជសាសន៍ ក៍​ពេលនេះ​តុលាការ​កូនកាត់ (​កម្ពុជា​-​អន្តរជាតិ​) បាន​ចាប់ខ្លួន​តែ​មេៗ ខ្មែរក្រហម​ថ្នាក់លើ​កំពូលៗ យក​មក​កាត់ទោស​ប៉ុណ្ណោះ ។​

​គួ​រំលឹក​ត្រួសៗ​ដែរ​ថា ក្នុង​ចំណោម​មន្ត្រីៗ ៧-៨​នាក់ នៅ​ខេត្ត​បន្ទាយមានជ័យ ដែល​ត្រូវបាន​អង្គភាព ប្រឆាំង​អំពើពុករលួយ កោះហៅ​មក​ធ្វើការ​ស៊ើបសួរ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករ​លូ​យ​នោះ​រួមមាន​៖ លោក អ៊ុក កែវ​រតនៈ អតីត​នាយករង​ខុទ្ទកាល័យ សាលាខេត្ត​បន្ទាយមានជ័យ​, លោក សោម សុ​ខេន អតីត​នាយក​រដ្ឋបាល សាលាខេត្ត​បន្ទាយមានជ័យ​, លោក លី សារី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត​បន្ទាយមានជ័យ​, លោក ឃូ ពៅ អភិបាល​ស្រុក​ស្វាយចេក​, លោក​មេឃុំ​ស្លក្រាម ស្រុក​ស្វាយចេក និង​មន្ត្រី​សុរិយោដី​ចំនួន ០៣​នាក់​ទៀត ។ មានតែ​លោក អ៊ុក កែវ​រតនៈ ម្នាក់​គត់​ដែល​ត្រូវបាន អង្គភាព​ប្រឆាំង​អំពើពុករលួយ បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង ខេត្ត​បន្ទាយមានជ័យ កាលពី​យប់​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៤ ហើយ​លោក​ចៅក្រម​ស៊ើបសួរ ក៍​បាន​បញ្ជា​ឲ្យ​ឃុំ​ខ្លួន​លោក អ៊ុក កែវ​រតនៈ បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ ខេត្ត​បន្ទាយមានជ័យ​តែ​ម្ដង ។ ចំណែកឯ​មន្ត្រីៗ​ផ្សេង​ទៀត​ក្រៅពីនោះ មិនទាន់​ត្រូវបាន​ចាប់ខ្លួន យកទៅ​ដាក់​ពន្ធនាគារ ដូច​ករណី​លោក អ៊ុក កែវ​រតនៈ នៅឡើយ​ទេ ។ 

​ប្រធាន​សាលាដំបូង ខេត្ត​បន្ទាយមានជ័យ លោក អាំង មាលតី បាន​ប្រាប់ឲ្យដឹង​ថា លោក អ៊ុក កែវ​រតនៈ ត្រូវបាន​ឃាត់ខ្លួន​បញ្ជូន​ទៅ ពន្ធនាគារ​ខេត្ត​រួចហើយ ដោយ​ជាប់​ពី​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ។ ជុំវិញ​ការឃាត់ខ្លួន​លោក អ៊ុក កែវ​រតនៈ និង​ការកោះហៅ​មន្ត្រី​ខាង​លើ ត្រូវបាន​ប្រភព​ព័ត៌មាន បង្ហើប​ឲ្យដឹងថា រឿងរ៉ាវ​នោះ​អាច​ជាប់​ពាក់ព័ន្ធ នឹង​អំពើ​ពុករលួយ ករណី​កើតមាន​វិវាទ​ដីធ្លី​ជា​ច្រើន នៅក្នុង​ខេត្ដ​បន្ទាយមានជ័យ ដែល​ត្រូវ​ប្រជាពលរដ្ឋ​រងគ្រោះ  ដាក់​ពាក្យបណ្ដឹង​ជា​បន្តបន្ទាប់​ផង និង​មាន​ករណី​ក្លែងបន្លំ​ឯកសារ​ធា​រណៈ ពាក់ព័ន្ធ​ដីធ្លី​ចំនួន ២​ពាន់​ហិកតា នៅ​ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ  ជាមួយ​ក្រុមហ៊ុន IGE ដែល​មាន​ម្ចាស់​ជា ជនជាតិ​បរទេស​ផង ។​

​គេហទំព័រ CRN «​បង្រួបបង្រួម​ជាតិ​» បាន​ព្យាយាម​ទំនាក់ទំនង ជាមួយ​មន្ត្រីៗ​ខាងលើ ដើម្បី​សុំ​ការបំភ្លឺ​បន្ថែម​ដែរ​... តែ​មិន​ទាន់​អាច​ទាក់ទង​បាន​នៅឡើយ​ទេ ៕ ដោយ​៖ សហការី​
ផ្សាយនៅថ្ងៃទី: 20-03-2018, ចំនួនអ្នកអាន 868ដង
ភ្នំពេញ​-​ស្ទឹងត្រែង​៖ ថ្មីៗ​នេះ ឮ​ព័ត៌មាន​មក​ថា បន្ទាប់ពី​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​បទបញ្ជា ឱ្យ​ផ្អាក​ការចេញ លិខិតអនុញ្ញាត ដឹកជញ្ជូន​ផល និង​អនុផល​ព្រៃឈើ ពី​ការសម្អាត អាង​ស្តុក​ទឹក វា​រី​អគ្គិសនី សេ​សាន​ក្រោម ២ និង​ការ​ឈូសឆាយ ​សម្អាត​ទីតាំង គម្រោង​វិនិយោគ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 06-03-2018, ចំនួនអ្នកអាន 1145ដង
កំពង់ឆ្នាំង​៖ ខណៈ​ដែល​ការ បោះឆ្នោត​ជ្រើសតាំង សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ កាន់តែ​ជិត​ឈាន ចូលមក​ដល់​ឆាប់​នេះ លោក សន វី អនុប្រធាន ក្រុមការងារ ចុះជួយ​ស្រុក​កំពង់លែង និង​ជា​ប្រធាន ក្រុមការងារ ចុះជួយ​ឃុំ​ត្រងិល ដែល​ជា​តំណាង ដ៏​ខ្ពង់ខ្ពស់​របស់  លោក​រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 22-02-2018, ចំនួនអ្នកអាន 1374ដង
បន្ទាយមានជ័យ ៖ បែកធ្លាយទៀតហើយ គឺរឿងលោក ប្រាក់ ប៉ូលី អតីតប្រធាន ភូមិបាល ក្រុងប៉ោយប៉ែត ដែលឡើងធ្វើជា ប្រធានមន្ទីរស្ដីទី មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យ តែក្នុងរយៈពេល ២ ថ្ងៃសោះ អាចផ្លោះតំណែង ឡើងធ្វើជា ប្រធានពេញសិទ្ធិ នៅមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម និងសំណង
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 13-02-2018, ចំនួនអ្នកអាន 4722ដង
កណ្តាល​៖ ឯកឧត្តម សន វី ប្រតិភូ រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា អគ្គនាយក ​ទូរគមនាគមន៍​កម្ពុជា ជា​ប្រធាន​ក្រុម ការងារ​ថ្នាក់ជាតិ ចុះជួយ​ឃុំ​ព្រែក​គយ និង​សហការី កាលពី​ថ្ងៃ​ពុធ ០៧​រោច ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែ​កុម្ភះ ឆ្នាំ​២០១៨ បាន​រួម​ដំណើរ ជ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 21-01-2018, ចំនួនអ្នកអាន 1292ដង
ភ្នំពេញ​៖ តាម​ប្រភព​ព័ត៌មាន​មួយ បានឲ្យដឹងថា កាលពី​ជាង ១០ ឆ្នាំ​មុន​លោក ស៊ុន ឆាយ ជា​មន្ត្រី​គយ​សាមញ្ញ​ម្នាក់ ដែល​បាន​ឡើង​តំណែង បុណ្យស័ក្តិ​យ៉ាង​លឿន ដោយសារ​តែ​ឱប​មាន់ ទៅ​ប្រជល់​ជាមួយ មាន់​គ្រូធំ​មានអំណាច សុខ អាន រហូត​គាត់​មាន​វាសនា​ខ្ពស់ ទទួលបាន​តួនាទី ជា​អនុប្រធាន សាខា
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 19-12-2017, ចំនួនអ្នកអាន 3571ដង
ក្រចេះ - ស្ទឹងត្រែង​៖ អ្នកឃ្លាំមើល បញ្ហា​ព្រៃឈើ និង​ពលរដ្ឋ​រស់នៅ ជិត​ព្រំដែន​កម្ពុជា - វៀតណាម សំដែង​ក្ដីបារម្ភ នៅពេល​ឃើញ បទល្មើស​ព្រៃឈើ ឆ្លងដែន​ទៅ ប្រទេស​វៀតណាម នៅតែ​បន្ត កើត​មាន​ពេញបន្ទុក បើទោះជា​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដេជ្ញា​ទប់ស្កាត់​ច្រើនសា​ក្ដី​។ ពលរដ្ឋ​អះអាងថា ជំ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-05-2017, ចំនួនអ្នកអាន 3066ដង
​បន្ទាយមានជ័យ​៖ ប្រជាពលរដ្ឋ​រស់នៅ ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា ចាប់តាំងពី​លោក ឆែ សុធា ត្រូវបាន​ថ្នាក់លើ ប្រកាស​តែងតាំង​ជា ប្រធាន​សាខាគយ ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៥ ជំនួស​លោក ថោង សុខាំ​ភូ រហូតមកដល់​ពេលនេះ  មាន​ការរិះគន់​ខ្លាំងៗ ពី​មជ្ឈដ្ឋាន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 11-10-2016, ចំនួនអ្នកអាន 3862ដង
ត្បូងឃ្មុំ ៖ ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ ច្រក​ទន្លេ​ចាម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ (​សុំ​មិន​ទាន់​បញ្ចេញ​ឈ្មោះ​) ល្បីល្បាញ​យូរ​មក​ហើយ ក្នុង​ការឃុបឃិត បើកដៃ​ឲ្យ​ឈ្មួញ នាំចេញ​ឈើ​ប្រណីតៗ តាម​ច្រករបៀង​តា​ដោក និង​ក្រវៀន ព្រមទាំង​នាំ​ទំនិញ គេច​ពន្ធ​ចេញ​-​ចូល យក​លុយ​ចែក​គ្នា ធ្វើ​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 22-09-2016, ចំនួនអ្នកអាន 14254ដង
សៀមរាប​៖ ខណៈ​ដែល​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ប្ដេជ្ញា​ខិតខំ​ធ្វើការ កែទម្រង់​ស៊ីជម្រៅ ទៅលើ​ក្រសួង ស្ថាប័នរដ្ឋ​នានា ក៍​ដូចជា កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​ធ្លាប់បាន​ប្រកាស ព្រមាន​ជា​សាធារណៈ ឲ្យ​មន្ត្រីៗ​ទាំងឡាយ ត្រូវតែ​ដក​ខ្លួន​ចេញ​ឲ្យ​ឆ្
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 30-12-2016, ចំនួនអ្នកអាន 15421ដង
បន្ទាយមានជ័យ ៖ បន្ទាប់​ពី​ឯកឧត្តម ជា សុផារ៉ា ត្រូវបាន​តែងតាំង​ជា ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ថ្មី​នៃ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជំនួស​ឯកឧត្តម ទេសរដ្ឋមន្ត្រី អុឹម ឈុនលឹម នៅ​ដើម​ខែ​មេសា ឆ្នាំ​២០១៦​នេះ​រួច​មក មាន​មហាជន ជាច្រើន​មជ្ឈដ្ឋាន បាន​និង​កំពុង​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 4046ដង
 ​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឡើង​ធ្វើ​ជា​រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជំនួស​ឯកឧត្តម គាត ឈ​ន់​... ហើយ​ឯកឧត្តម គុណ ញឹម ឡើង​ធ្វើ​ជា អគ្គនាយក​ថ្មី នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ជំនួស​មេ​គ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 8578ដង
ខេត្ត​ព្រះសីហនុ​៖ បន្ទាប់​ពី​រង​ការរិះគន់  តាមរយៈ​ការចុះផ្សាយ តាម​សារព័ត៌មាន និង​ការ​បង្ហោះ​ផ្សាយ តាម​បណ្ដាញ​ព័ត៌មាន​ផ្សេង​ទៀត ជុំវិញ​កំហុសឆ្គង របស់​ថ្នាក់ដឹកនាំ កំពង់ផែ​ស្វយ័ត ខេត្ត​ព្រះសីហនុ ដែល​មាន​លោក លូ គឹមឈុន ជា​អគ្គនាយក​ដុះ​ស្លែ និង​ជា​ប្រតិភូ រាជរដ្ឋាភិបាល​កម្ពុ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 25-10-2016, ចំនួនអ្នកអាន 28949ដង
​ភ្នំពេញ​៖ កាល​ពី​អត្ថបទ​មុននេះ គេហទំព័រ​យើង បាន​សរសេរ​បង្ហោះ​ផ្សាយ ម្ដង​រួចមកហើយ អំពី​ព័ត៌មានដែល​សាធារណជន តែងតែ​បាន​នាំគ្នា និយាយ​រិះគន់ ជា​បន្តបន្ទាប់​មក​ថា នាយកដ្ឋាន​លិខិតឆ្លងដែន នៃ​ក្រសួង​មហាផ្ទៃ​សព្វថ្ងៃ ដែល​មាន​លោក​ផ្កាយ​មួយ ព្រហ្ម ចាន់​សុខា ជា​ប្រធាន និង​មាន​អនុប្រ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 16-11-2014, ចំនួនអ្នកអាន 4518ដង

យោងតាម ​សេចក្ដីប្រកាស ស្ដីពី​កម្មវិធី​នយោបាយ របស់​គណបក្ស ប្រជាជន​កម្ពុជា ដើម្បី​កសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០១៣-២០១៨ បន្ទាប់​ពី​បុព្វកថា គេ​ឃើញ​មាន ការសរសេរ​បង្ហាញ ពី​សមិទ្ធផល​ធំៗ ជា​ប្រវត្តិសាស្ត្រ ដែល​គណបក្ស ប្រជាជន​កម្ពុជា សម្រេចបាន​យ៉ាង​ច្រើន ជូន​ជាតិ និង​ប្រជាជន ក្នុង​រយៈពេល៣

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-01-2015, ចំនួនអ្នកអាន 4814ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 19-10-2014, ចំនួនអ្នកអាន 5123ដង
​ប៉ៃលិន ៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​ថ្នាក់លើ​បានធ្វើការ តែងតាំង​លោក​ស័ក្តិ​៥ សួស សុខ​ដា​រ៉ា អតីត​មេ​នគរបាល អន្តោប្រវេសន៍​ច្រក​ចាំ​យាម ខេត្ត​កោះកុង ឲ្យ​ផ្លាស់ប្ដូរ​ប៉ុស្តិ​ថ្មី​ទៅធ្វើជា មេ​នគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កា
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 26-09-2014, ចំនួនអ្នកអាន 4659ដង

​ភ្នំពេញ​-​ទូទាំង​ប្រទេស​៖ ខណៈ​ដែល​មាន​បងប្អូន ប្រជាពលរដ្ឋ​មួយចំនួន ព្រួយបារម្ភ​អំពី​សុវត្ថិភាព ម្ហូបអាហារ​ប្រចាំ​ថ្ងៃ​នោះ មន្ត្រីៗ​បម្រើ​ការងារ នៅ​អគ្គនាយកដ្ឋាន កាំកុងត្រូល បាន​និយាយថា រហូតមកដល់​បច្ចុប្បន្ន​នេះ មន្ត្រីៗ​អគ្គនាយកដ្ឋាន កម្ពុជា​ត្រួតពិនិត្យ​ទំនិញ នីហរ័ណ​-​អាហរ័

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-07-2014, ចំនួនអ្នកអាន 5102ដង
កំពង់ស្ពឺ​៖ តាម​ប្រភព​ព័ត៌មាន បានឲ្យដឹងថា ព្រៃឈើ​នៅ​ក្នុង​តំបន់ ឧទ្យាន​ជាតិ​គិរី​រម្យ និង​នៅ​តំបន់ភ្នំ​ឱ​រ៉ាល់ ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្ត​កំពង់ស្ពឺ ត្រូវបាន​កាប់បំផ្លាញ កាន់តែ​ខ្លាំង​ឡើងៗ យ៉ាង​អនាធិបតេយ្យ ស្ទើរ​រៀងរាល់​យប់​ថ្ងៃ នៅក្នុង​សម័យ​ដែល​លោក ហេង គួន ឡើង​បុណ្យ​សក
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 25-04-2014, ចំនួនអ្នកអាន 5022ដង

​ភ្នំពេញ​៖ កាលពី​ចុងឆ្នាំ​២០១៣ កន្លងមក មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន បាននាំគ្នា​សរសេរ​ផ្សព្វផ្សាយ យ៉ាង​គគ្រឹកគគ្រេង នូវ​របាយការណ៍ របស់​អង្គការ​មួយ​ថា ក្រុមហ៊ុន​ឯកជន​របស់​ឧកញ៉ា ទ្រី ភាព បាន​និង​កំពុង​ធ្វើឲ្យ អន្តរាយ​ព្រៃឈើ​នៅ​កម្ពុជា ។ តែ​រហូត​មកដល់ពេលនេះ ហាក់ដូចជា​បាត

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 4910ដង
ភ្នំពេញ៖ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ គេហទំព័រ http://vodhotnews.com បានសរសេរបង្ហោះផ្សាយ នូវអត្ថបទមួយ ក្រោមចំណងជើងថា «របាយការណ៍​មួយ​បង្ហាញថា ក្រុមហ៊ុន ទ្រី ភាព បាននិងកំពុង​ដឹកជញ្ជូន​ឈើ​ ខុសច្បាប់​ទៅ​ក្រៅប្រទេស​» ដែលមានខ្លឹមសារដើមទាំងស្រុង ដូចខាងក្រោមនេះ ៖
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 4330ដង
ដោយ ហង្ស សាវយុត 2014-03-15 RFA
​អង្គការក្រៅរដ្ឋាភិបាល ដែល​ពាក់ព័ន្ធ​នឹង បណ្ដាញ​សហគមន៍ ការពារ​ធម្មជាតិ មាន​ក្ដី​ព្រួយបារម្ភ​ថា ព្រៃឈើ​នៅ​ខេត្ត​ព្រះវិហារ អាច​នឹង​បាត់បង់​យ៉ាង​ធំធេង នៅពេល​ខាងមុខ មិន​យូរ​ប៉ុន្មាន​ទៀត​ទេ ។ ក្ដី​ព្រួយបារម្ភ គឺ​នៅ​ស្របពេល ដែល​គេ​ដឹងថា បច្ចុប្បន្ន​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 12-03-2014, ចំនួនអ្នកអាន 4888ដង
កំពង់ចាមៈ  ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ   ប្រជាពលរដ្ឋ​ជាច្រើន​មជ្ឈដ្ឋាន បាន​នាំគ្នា​និយាយ​រិះគន់​ធ្ងន់ៗ​ទៅលើ​លោក លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម និង​លោក​ប្រធាន រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ចាម ព្រមទាំង​លោក​នាយ​ផ្នែក​រដ្ឋបាល ព្រៃឈើ​ស្រុក​មេមត់ ដែល​តែងតែ​បើកដៃ​ឲ្យ ឬ​ក៍
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 27-10-2017, ចំនួនអ្នកអាន 4633ដង
​បន្ទាយមានជ័យ​៖ បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដឹកនាំ​ដោយ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​កោះហៅ​មន្ត្រីៗ ៧-៨​នាក់ នៅ​ខេត្ត​បន្ទាយមានជ័យ មក​ធ្វើការ​ស៊ើបសួរ​កាលពី​ចុង​សប្ដាហ៍​ទី​១ និង​ដើម​សប្ដាហ៍​ទី​២ នៃ​ខែ​មករា ឆ្នាំ​២០១៤​នេះ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​
‹ សូមអានបន្ត ›
« មុន 1 ក្រោយ »
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5971
ម្សិលមិញ : 9582
សរុប : 7276356
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com