ថ្ងៃ ច័ន្ទ ទី 20 ខែ សីហា ឆ្នាំ 2018
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
មេព្រៃ​បី​ស្រុក រស់ សា​រ័ត្ន ធ្វើឲ្យ​កេរ្តិ៍ឈ្មោះ​រដ្ឋមន្ត្រីថ្មី អ៊ុក រ៉ាប៊ុន និង​មេ​ធំរដ្ឋបាល​ព្រៃឈើ ឆេង គឹម​ស៊ុន កាន់តែ​ល្បី​ខ្លាំងហើយ ដោយសារបទល្មើសព្រៃឈើកើតមានច្រើនឡើងៗ... តែមានការបង្រា្កបតិចតួច
ផ្សាយនៅថ្ងៃទី: 27-01-2014, ចំនួនអ្នកអាន 4624ដង
កំពង់ចាម​៖ បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដកហូត​តំណែង​លោក ចាន់ សារុន ដោយ​តែងតាំង​លោក អ៊ុក រ៉ាប៊ុន ឲ្យ​ឡើង​ធ្វើ​ជា​រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សម្រាប់​អណត្តិ​ទី​៥ នេះ​រួច​មក មហាជន​បាន​សង្កេតឃើញថា បទល្មើស​ព្រៃឈើ និង​បទល្មើស​ជលផល នៅតែ​បន្ត​កើត​មាន​ដដែល ហាក់ដូចជា​គ្មាន​ការថយចុះ​សោះ ។ អាច​បកប្រែ​មក​ថា លោក ចាន់ សារុន និង​លោក អ៊ុក រ៉ាប៊ុន ដូច​តែ​គ្នា ឌា​តែ​ខ្នូ​ច​... គ្មាន​នរណា គ្រាន់បើ​ជាង​នរណា​ឡើយ ហើយ​ពេលនេះ កេរ្តិ៍ឈ្មោះ​របស់​រដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន និង​មេ​រដ្ឋបាល​ព្រៃឈើ ឆេង គឹម​ស៊ុន ក៍​កំពុង​ចាប់ផ្ដើម​ល្បី​ខ្លាំង​ឡើងៗ​ដែរ ដោយសារ​តែ​មន្ត្រីៗ​មេព្រៃ ស្ទើរ​គ្រប់​លំដាប់​ថ្នាក់​នៅ​ទូទាំង​ប្រទេស នៅតែ​នាំគ្នា​ប្រព្រិត្ត​អំពើ​ពុករលួយ ជាមួយ​ពួក​ឈ្មួញ​ប្រព្រិត្តបទ​ល្មើស ដោយ​គ្មាន​ខ្លាច​រអា​នូវ ការដាក់ទណ្ឌកម្ម​ពី​ថ្នាក់លើ ឬ​ការចាប់ខ្លួន​ដាក់ទោស ពី​សំណាក់​អង្គភាព ប្រឆាំង​អំពើពុករលួយ​នោះទេ ។

​ជាក់ស្ដែង បើ​គេ​គ្រាន់តែ​លើក​យក​ឈ្មោះ មេព្រៃ​ម្នាក់​គត់​មក​និយាយ ដូចជា​ករណី​លោក រស់ សា​រ័ត្ន ដែល​រដ្ឋមន្ត្រី​ថ្មី អ៊ុក រ៉ាប៊ុន និង​មេ​រដ្ឋបាល​ព្រៃឈើ ឆេង គឹម​ស៊ុន បានតែងតាំង​គាត់ (​រស់ សា​រ័ត្ន​) ជា​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ មាន​សិទ្ធិ​អំណាច​អាច​កាន់កាប់ ការងារ​ពាក់ព័ន្ធ​នឹង​រដ្ឋបាល​ព្រៃឈើ រហូតដល់​ទៅ​បី​ស្រុក​តែម្នាក់ឯង គឺ​ស្រុក​តំបែរ ស្រុក​ពញាក្រែក និង​ស្រុក​មេមត់ ខេត្ត​កំពង់ចាម​នោះ គេ​អាច​សួរថា តើ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឬ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ព្រៃឈើ​របស់ ឆេង គឹម​ស៊ុន អត់​មាន​ធនធានមនុស្ស​គ្រប់គ្រាន់​ឬ បានជា​តែងតាំង​មន្ត្រី​តែ​ម្នាក់ ឲ្យកាន់កា​ប់កា​ងារ ៣​ស្រុក តែម្នាក់ឯង​បែបនេះ​? ឬ​មួយ​រឿង​នោះ មាន​អា​ថ៍កំ​បាំង​អ្វី​ផ្សេង​ទេ​ដឹង​?

​ក្រៅ​ពី​បញ្ហា​ខាងលើនេះ លោក រស់ សា​រ័ត្ន ដែល​ថ្នាក់លើ​ឲ្យទៅ​ធ្វើ​ជា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ  ក្ដោប​ក្ដាប់​ការងារ ៣​ស្រុក ម្នាក់​ឯង​នោះ ក៍​បាន​និង​កំពុង​ទទួល​រង នូវ​ការរិះគន់​យ៉ាង​ធ្ងន់ៗ ពី​សំណាក់​ប្រជាពលរដ្ឋ នៅក្នុង​ស្រុក​តំបែរ ស្រុក​ពញាក្រែក និង​ស្រុក​មេមត់​ថា គាត់ (​រស់ សា​រ័ត្ន​) តែង​យក​តួនាទី​ទៅ ប្រព្រិត្ត​អំពើ​ពុករលួយ ជាមួយ​ពួក​ឈ្មួញ​ប្រព្រិត្ត បទល្មើស​ព្រៃឈើ យក​លុយ​ធើ​មាន​បាន​យ៉ាង​សប្បាយ ដោយ​មិន​ខ្វល់​ពី​ការអនុវត្ត​ច្បាប់ ក្នុង​ការបង្ក្រាប​ទប់ស្កាត់ បទល្មើស​ព្រៃឈើ ឲ្យមាន​ប្រសិទ្ធភាព ទៅ​តាម​បទបញ្ជា​របស់ សម្ដេច​តេជោ ហ៊ុន សែន នោះទេ ។ បើ​ពួកគេ​ត្រូវ​បង្ខំចិត្ត ឲ្យ​ចុះ​ទៅ​បង្ក្រាប​ទប់ស្កាត់ បទល្មើស​ព្រៃឈើ​ម្ដងម្កាល​វិញ គឺ​ពួកគេ​តែងតែ​ចុះ​ទៅ​ចាប់ តែ​ប្រភេទ​ឈើ​អន់ៗ​ប៉ុណ្ណោះ​...​។​

​ថ្មីៗ​នេះ​ប្រភព​ព័ត៌មាន បាន​រាយការណ៍​មក​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន បន្ទាប់ពី​មាន​ការ​ដុក​ដាន់ ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន គេ​បាន​ឃើញ​លោក រស់ សា​រ័ត្ន បង្ខំចិត្ត​ចុះទៅ​ចាប់​ឈើ​មួយកន្លែង នៅ​ខាងក្រោយ​វត្ត​ក្ដុល របស់​ឈ្មួញ​ឈើ​ឈ្មោះ ត​ក់​... តែ​អ្វី​ដែល​ចម្លែក និង​គួរឲ្យ​សង្ស័យ​បំផុត​នោះ នៅត្រង់ថា នៅ​ក្នុង​ចម្ងាយ​ផ្លូវ​ប្រមាណ ៥-៦​គីឡូម៉ែត្រ ពី​ទីស្នាក់ការ​មេព្រៃ​របស់លោក រស់ សា​រ័ត្ន ទៅ​កន្លែង​ស្ដុក​ឈើ នៅ​ខាងក្រោយ​វត្ត​ក្ដុល ពួកគេ​បាន​ចំណាយ​ពេលវេលា​រហូត​ដល់​ទៅ ៤-៥​ម៉ោង​ឯណោះ ទើប​ទៅ​ដល់​... និង​ចាប់បាន​តែ​ឈើ​អន់ៗ​ចំនួន ៣​ឡាន​កូរ៉េ​ប៉ុណ្ណោះ​... រីឯ​ឈើ​ប្រណីត​ល្អៗ​វិញ ត្រូវបាន​ថៅកែ​ឈើ​ឈ្មោះ ត​ក់ ដឹកជញ្ជូន​ចេញពី​ទីនោះ​អស់​ទៅហើយ ដោយ​គ្មាន​ការស្ទាក់ចាប់​ពី​មន្ត្រីៗ​មេព្រៃ ក្រោម​ការគ្រប់គ្រង​ដោយ​លោក រស់ សា​រ័ត្ន និង​មន្ត្រី​សមត្ថកិច្ច​ផ្សេងៗ​ណា​ឡើយ ។ ឥឡូវ​នេះ​ដែរ ឈ្មួញ​ឈើ​ឈ្មោះ ត​ក់ កាន់តែ​សម្រុក​ដឹកឈើ​ប្រណីត ចូល​ទៅ​ស្ដុក​ទុក​នៅ​ខាងក្រោយ​វត្ត​ក្ដុល កន្លែង​ដដែល​នោះ​វិញ​រាល់​យប់​ថ្ងៃ ច្រើន​ជាង​ពេល​មុន និង​ខ្លាំងក្លា​ជាង​មុន​ទៅទៀត ប្រៀប​ដូច​ជា​ការ​ឌឺ ឬ​មិន​ព្រឺរោម​ជាមួយនឹង​ចំណាត់ការ​លេងៗ របស់​លោក​មេព្រៃ​បី​ស្រុក រស់ សា​រ័ត្ន​... ស្អី​នោះទេ ។

​ប្រជាពលរដ្ឋ​បាន​និយាយថា ការ​ដែល​ថ្នាក់លើ ឬ​សម្តេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន បាន​តែងតាំង​ឲ្យ​លោក អ៊ុក រ៉ាប៊ុន ធ្វើ​ជា​រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជំនួស​លោក ចាន់ សារុន ដែល​ត្រូវ​ដកចេញ និង​បន្ត​តែងតាំង​លោក ឆេង គឹម​ស៊ុន ឲ្យនៅ​តែ​បាន​ធ្វើ​ជា​ប្រធាន រដ្ឋបាល​ព្រៃឈើ​ទូទាំង​ប្រទេស ដោយ​តម្លើង​លោក ទី សុគន្ធ ឲ្យបាន​ឡើង​ឋានៈ​ធំ​ជាង​មុន ជា​រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​នោះ ធ្វើឲ្យ​មន្ត្រីៗ​មេព្រៃ​ភាគច្រើន ដែល​ចូលចិត្ត​ប្រព្រិត្ត​អំពើ​ពុករលួយ ជាមួយ​ពួក​ឈ្មួញ​ឈើ​គ្រប់​ប្រភេទ មិន​ត្រឹមតែ​មិន​គោរព​កោត​ខ្លាច បទបញ្ជា​ដ៍​ខ្ពង់ខ្ពស់​របស់​សម្ដេច ដែល​តែងតែ​ប្រកាស​ផ្សព្វផ្សាយ ឲ្យ​ពួកគេ (​មេព្រៃ​) បង្ក្រាប​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ឲ្យខាងតែបាន​ប៉ុណ្ណោះទេ​... ផ្ទុយទៅវិញ ពួកគេ (​មេព្រៃ​) កាន់តែ​នាំ​គ្នា​ឃុបឃិត​បណ្ដោយឲ្យ ពួក​ឈ្មួញ​ឈើ​ធ្វើ​សកម្មភាព ប្រព្រិត្ត​បទល្មើស​ដឹកជ​ញ្ជូ​ន​ឈើ អនាធិបតេយ្យ​ខ្លាំង​ឡើងៗ ដូចជា​ករណី​លោក​មេព្រៃ​បី​ស្រុក រស់ សា​រ័ត្ន ជា​កូនចៅ​ជំនិត​បំផុត​របស់​លោក ប្រាក់ ណូ​ម៉ា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្ត​កំពង់ចាម​នោះ​ជាដើម ។​

​សូមបញ្ជាក់​ថា នៅក្នុង​ទាំង​៣ គឺ​ស្រុក​តំបែរ ស្រុក​ពញាក្រែក និង​ស្រុក​មេមត់ ខេត្ត​កំពង់ចាម​នោះ មិនមែន​មាន​តែ​ឈ្មួញ​ឈើ​ឈ្មោះ ត​ក់ តែ​ម្នាក់​នោះទេ គឺ​មាន​ពួក​ឈ្មួញ​ជាច្រើន​នាក់​ណាស់ ដូច​ជា​ឈ្មួញ​ឈើ​ឈ្មោះ រ័ត្ន ចាន់ណា​, ឈ្មួញ​ឈើ​ឈ្មោះ ជួប ភារម្យ ហៅ ​លាប និង​យាយ ​ក្តាម​...​។​ល​។ ដែល​បាន​និង​កំពុង​រកស៊ី ប្រព្រិត្ត​បទល្មើស​ព្រៃឈើ ដុះ​ស្លែ​ជាច្រើន​ឆ្នាំ​មកហើយ នាំយក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ដែល​ទាំង​លោក​មេព្រៃ​បី​ស្រុក រស់ សា​រ័ត្ន និង​លោកនាយ​ខណ្ឌ​រដ្ឋបាល ព្រៃឈើ​ខេត្ត​កំពង់ចាម ប្រាក់ ណូ​ម៉ា តែងតែ​សម្ងំស្ងៀម​ទទួលយក​លាភសក្ការៈ​ដ៍​ក្រាស់ក្រែល ប្រចាំ​ថ្ងៃ​ប្រចាំខែ​យ៉ាង​សប្បាយ​រីករាយ ពី​ពួក​ឈ្មួញ​ឈើ​ទាំងនោះ ដោយ​មិន​ខ្វល់​ពី​បង្ក្រាប​ទប់ស្កាត់ បទល្មើស​ព្រៃឈើ​ឲ្យមាន​ប្រសិទ្ធភាព​នោះ​ទេ ។ ពួក​មេព្រៃ​ប្រភេទ​នេះ ត្រូវ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត និយាយ​រិះគន់ថា ជា​ប្រភេទ​ពួក​មន្ត្រីៗ ស្ថិតនៅ​ក្នុង​ចំណោម ពួក​ដែល​បាន​ធ្វើឲ្យ គណបក្ស​ប្រជាជន​កម្ពុជា ធ្លាក់ឆ្នោត​តំណាងរាស្ត្រ​អស់​ជាង ២០​កៅអី នៅ​រដ្ឋសភា​ជាតិ​អណត្តិ​ទី​៥ នេះហើយ​... កុំ​ឆ្ងល់​ពេក​...​។​

​គេហទំព័រ CRN «​បង្រួបបង្រួម​ជាតិ​» បាន​ព្យាយាម​ទាក់ទង សុំ​ការសម្ភាសន៍​បំភ្លឺ​ពី​លោក​មេព្រៃ​បី​ស្រុក រស់ សា​រ័ត្ន និង​លោកនាយ​ខណ្ឌ​រដ្ឋបាល ព្រៃឈើ​ខេត្ត​កំពង់ចាម ប្រាក់ ណូ​ម៉ា ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ខាងលើ​នេះ​ដែរ​... តែ​នៅ​មិន​អាច​ទំនាក់ទំនង​បាន​នៅឡើយ​ទេ ៕ ដោយ​៖ សុខា​
ផ្សាយនៅថ្ងៃទី: 22-06-2018, ចំនួនអ្នកអាន 509ដង
ក្រចេះ៖ បងប្អូនប្រជាពលរដ្ឋ រស់នៅខេត្តក្រចេះ បាននិយាយរិះគន់ថា បន្ទាប់ពីលោក  វ៉ា ថន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជា ក្រសួងមហាផ្ទៃ ប្រកាសតែងតាំង មុខតំណែង ពីអភិបាលរង ឲ្យឡើងធ្វើជា អភិបាលខេត្តក្រចេះ ជំនួសលោក សរ ចំរុង កាលពីថ្ងៃទី២៦  ខែមេសា ឆ្នាំ២០១៨ ថ្មីៗនេះរួចមក... មានមេឈ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 22-06-2018, ចំនួនអ្នកអាន 715ដង
ត្បូងឃ្មុំ​៖ ប្រភព​ពី​មន្ត្រី​ផ្ទៃក្នុង បាន​ខ្សិប​ឲ្យដឹងថា បន្ទាប់ពី​លោក អ៊ួ​ន សុវណ្ណារ៉ា អតីត​ប្រធាន  ការិយាល័យ​គយ និង​រដ្ឋាករ ខណ្ឌចំការមន ដែល​មាន​ខ្សែ​ធំ មាន​វាសនា​ខ្ពស់ អាច​ជ្រែ​ទៅ​ទទួល មុខតំណែង​ខ្លាញ់​ជាង​មុន ជា​ប្រធាន​ថ្មី​នៃ ការិយាល័យ​គយ និង​រដ្ឋាករ ច្រកទ្វារព្រំដែន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 20-03-2018, ចំនួនអ្នកអាន 1074ដង
ភ្នំពេញ​-​ស្ទឹងត្រែង​៖ ថ្មីៗ​នេះ ឮ​ព័ត៌មាន​មក​ថា បន្ទាប់ពី​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​បទបញ្ជា ឱ្យ​ផ្អាក​ការចេញ លិខិតអនុញ្ញាត ដឹកជញ្ជូន​ផល និង​អនុផល​ព្រៃឈើ ពី​ការសម្អាត អាង​ស្តុក​ទឹក វា​រី​អគ្គិសនី សេ​សាន​ក្រោម ២ និង​ការ​ឈូសឆាយ ​សម្អាត​ទីតាំង គម្រោង​វិនិយោគ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 06-03-2018, ចំនួនអ្នកអាន 1347ដង
កំពង់ឆ្នាំង​៖ ខណៈ​ដែល​ការ បោះឆ្នោត​ជ្រើសតាំង សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ កាន់តែ​ជិត​ឈាន ចូលមក​ដល់​ឆាប់​នេះ លោក សន វី អនុប្រធាន ក្រុមការងារ ចុះជួយ​ស្រុក​កំពង់លែង និង​ជា​ប្រធាន ក្រុមការងារ ចុះជួយ​ឃុំ​ត្រងិល ដែល​ជា​តំណាង ដ៏​ខ្ពង់ខ្ពស់​របស់  លោក​រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 22-02-2018, ចំនួនអ្នកអាន 1644ដង
បន្ទាយមានជ័យ ៖ បែកធ្លាយទៀតហើយ គឺរឿងលោក ប្រាក់ ប៉ូលី អតីតប្រធាន ភូមិបាល ក្រុងប៉ោយប៉ែត ដែលឡើងធ្វើជា ប្រធានមន្ទីរស្ដីទី មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យ តែក្នុងរយៈពេល ២ ថ្ងៃសោះ អាចផ្លោះតំណែង ឡើងធ្វើជា ប្រធានពេញសិទ្ធិ នៅមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម និងសំណង
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 13-02-2018, ចំនួនអ្នកអាន 4994ដង
កណ្តាល​៖ ឯកឧត្តម សន វី ប្រតិភូ រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា អគ្គនាយក ​ទូរគមនាគមន៍​កម្ពុជា ជា​ប្រធាន​ក្រុម ការងារ​ថ្នាក់ជាតិ ចុះជួយ​ឃុំ​ព្រែក​គយ និង​សហការី កាលពី​ថ្ងៃ​ពុធ ០៧​រោច ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែ​កុម្ភះ ឆ្នាំ​២០១៨ បាន​រួម​ដំណើរ ជ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 21-01-2018, ចំនួនអ្នកអាន 1585ដង
ភ្នំពេញ​៖ តាម​ប្រភព​ព័ត៌មាន​មួយ បានឲ្យដឹងថា កាលពី​ជាង ១០ ឆ្នាំ​មុន​លោក ស៊ុន ឆាយ ជា​មន្ត្រី​គយ​សាមញ្ញ​ម្នាក់ ដែល​បាន​ឡើង​តំណែង បុណ្យស័ក្តិ​យ៉ាង​លឿន ដោយសារ​តែ​ឱប​មាន់ ទៅ​ប្រជល់​ជាមួយ មាន់​គ្រូធំ​មានអំណាច សុខ អាន រហូត​គាត់​មាន​វាសនា​ខ្ពស់ ទទួលបាន​តួនាទី ជា​អនុប្រធាន សាខា
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 19-12-2017, ចំនួនអ្នកអាន 3881ដង
ក្រចេះ - ស្ទឹងត្រែង​៖ អ្នកឃ្លាំមើល បញ្ហា​ព្រៃឈើ និង​ពលរដ្ឋ​រស់នៅ ជិត​ព្រំដែន​កម្ពុជា - វៀតណាម សំដែង​ក្ដីបារម្ភ នៅពេល​ឃើញ បទល្មើស​ព្រៃឈើ ឆ្លងដែន​ទៅ ប្រទេស​វៀតណាម នៅតែ​បន្ត កើត​មាន​ពេញបន្ទុក បើទោះជា​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដេជ្ញា​ទប់ស្កាត់​ច្រើនសា​ក្ដី​។ ពលរដ្ឋ​អះអាងថា ជំ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-05-2017, ចំនួនអ្នកអាន 3363ដង
​បន្ទាយមានជ័យ​៖ ប្រជាពលរដ្ឋ​រស់នៅ ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា ចាប់តាំងពី​លោក ឆែ សុធា ត្រូវបាន​ថ្នាក់លើ ប្រកាស​តែងតាំង​ជា ប្រធាន​សាខាគយ ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៥ ជំនួស​លោក ថោង សុខាំ​ភូ រហូតមកដល់​ពេលនេះ  មាន​ការរិះគន់​ខ្លាំងៗ ពី​មជ្ឈដ្ឋាន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 11-10-2016, ចំនួនអ្នកអាន 4120ដង
ត្បូងឃ្មុំ ៖ ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ ច្រក​ទន្លេ​ចាម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ (​សុំ​មិន​ទាន់​បញ្ចេញ​ឈ្មោះ​) ល្បីល្បាញ​យូរ​មក​ហើយ ក្នុង​ការឃុបឃិត បើកដៃ​ឲ្យ​ឈ្មួញ នាំចេញ​ឈើ​ប្រណីតៗ តាម​ច្រករបៀង​តា​ដោក និង​ក្រវៀន ព្រមទាំង​នាំ​ទំនិញ គេច​ពន្ធ​ចេញ​-​ចូល យក​លុយ​ចែក​គ្នា ធ្វើ​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 22-09-2016, ចំនួនអ្នកអាន 14482ដង
សៀមរាប​៖ ខណៈ​ដែល​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ប្ដេជ្ញា​ខិតខំ​ធ្វើការ កែទម្រង់​ស៊ីជម្រៅ ទៅលើ​ក្រសួង ស្ថាប័នរដ្ឋ​នានា ក៍​ដូចជា កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​ធ្លាប់បាន​ប្រកាស ព្រមាន​ជា​សាធារណៈ ឲ្យ​មន្ត្រីៗ​ទាំងឡាយ ត្រូវតែ​ដក​ខ្លួន​ចេញ​ឲ្យ​ឆ្
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 30-12-2016, ចំនួនអ្នកអាន 15730ដង
បន្ទាយមានជ័យ ៖ បន្ទាប់​ពី​ឯកឧត្តម ជា សុផារ៉ា ត្រូវបាន​តែងតាំង​ជា ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ថ្មី​នៃ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជំនួស​ឯកឧត្តម ទេសរដ្ឋមន្ត្រី អុឹម ឈុនលឹម នៅ​ដើម​ខែ​មេសា ឆ្នាំ​២០១៦​នេះ​រួច​មក មាន​មហាជន ជាច្រើន​មជ្ឈដ្ឋាន បាន​និង​កំពុង​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 4259ដង
 ​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឡើង​ធ្វើ​ជា​រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជំនួស​ឯកឧត្តម គាត ឈ​ន់​... ហើយ​ឯកឧត្តម គុណ ញឹម ឡើង​ធ្វើ​ជា អគ្គនាយក​ថ្មី នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ជំនួស​មេ​គ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 8805ដង
ខេត្ត​ព្រះសីហនុ​៖ បន្ទាប់​ពី​រង​ការរិះគន់  តាមរយៈ​ការចុះផ្សាយ តាម​សារព័ត៌មាន និង​ការ​បង្ហោះ​ផ្សាយ តាម​បណ្ដាញ​ព័ត៌មាន​ផ្សេង​ទៀត ជុំវិញ​កំហុសឆ្គង របស់​ថ្នាក់ដឹកនាំ កំពង់ផែ​ស្វយ័ត ខេត្ត​ព្រះសីហនុ ដែល​មាន​លោក លូ គឹមឈុន ជា​អគ្គនាយក​ដុះ​ស្លែ និង​ជា​ប្រតិភូ រាជរដ្ឋាភិបាល​កម្ពុ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 25-10-2016, ចំនួនអ្នកអាន 29193ដង
​ភ្នំពេញ​៖ កាល​ពី​អត្ថបទ​មុននេះ គេហទំព័រ​យើង បាន​សរសេរ​បង្ហោះ​ផ្សាយ ម្ដង​រួចមកហើយ អំពី​ព័ត៌មានដែល​សាធារណជន តែងតែ​បាន​នាំគ្នា និយាយ​រិះគន់ ជា​បន្តបន្ទាប់​មក​ថា នាយកដ្ឋាន​លិខិតឆ្លងដែន នៃ​ក្រសួង​មហាផ្ទៃ​សព្វថ្ងៃ ដែល​មាន​លោក​ផ្កាយ​មួយ ព្រហ្ម ចាន់​សុខា ជា​ប្រធាន និង​មាន​អនុប្រ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 16-11-2014, ចំនួនអ្នកអាន 4689ដង

យោងតាម ​សេចក្ដីប្រកាស ស្ដីពី​កម្មវិធី​នយោបាយ របស់​គណបក្ស ប្រជាជន​កម្ពុជា ដើម្បី​កសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០១៣-២០១៨ បន្ទាប់​ពី​បុព្វកថា គេ​ឃើញ​មាន ការសរសេរ​បង្ហាញ ពី​សមិទ្ធផល​ធំៗ ជា​ប្រវត្តិសាស្ត្រ ដែល​គណបក្ស ប្រជាជន​កម្ពុជា សម្រេចបាន​យ៉ាង​ច្រើន ជូន​ជាតិ និង​ប្រជាជន ក្នុង​រយៈពេល៣

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-01-2015, ចំនួនអ្នកអាន 5004ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 19-10-2014, ចំនួនអ្នកអាន 5371ដង
​ប៉ៃលិន ៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​ថ្នាក់លើ​បានធ្វើការ តែងតាំង​លោក​ស័ក្តិ​៥ សួស សុខ​ដា​រ៉ា អតីត​មេ​នគរបាល អន្តោប្រវេសន៍​ច្រក​ចាំ​យាម ខេត្ត​កោះកុង ឲ្យ​ផ្លាស់ប្ដូរ​ប៉ុស្តិ​ថ្មី​ទៅធ្វើជា មេ​នគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កា
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 26-09-2014, ចំនួនអ្នកអាន 4831ដង

​ភ្នំពេញ​-​ទូទាំង​ប្រទេស​៖ ខណៈ​ដែល​មាន​បងប្អូន ប្រជាពលរដ្ឋ​មួយចំនួន ព្រួយបារម្ភ​អំពី​សុវត្ថិភាព ម្ហូបអាហារ​ប្រចាំ​ថ្ងៃ​នោះ មន្ត្រីៗ​បម្រើ​ការងារ នៅ​អគ្គនាយកដ្ឋាន កាំកុងត្រូល បាន​និយាយថា រហូតមកដល់​បច្ចុប្បន្ន​នេះ មន្ត្រីៗ​អគ្គនាយកដ្ឋាន កម្ពុជា​ត្រួតពិនិត្យ​ទំនិញ នីហរ័ណ​-​អាហរ័

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-07-2014, ចំនួនអ្នកអាន 5329ដង
កំពង់ស្ពឺ​៖ តាម​ប្រភព​ព័ត៌មាន បានឲ្យដឹងថា ព្រៃឈើ​នៅ​ក្នុង​តំបន់ ឧទ្យាន​ជាតិ​គិរី​រម្យ និង​នៅ​តំបន់ភ្នំ​ឱ​រ៉ាល់ ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្ត​កំពង់ស្ពឺ ត្រូវបាន​កាប់បំផ្លាញ កាន់តែ​ខ្លាំង​ឡើងៗ យ៉ាង​អនាធិបតេយ្យ ស្ទើរ​រៀងរាល់​យប់​ថ្ងៃ នៅក្នុង​សម័យ​ដែល​លោក ហេង គួន ឡើង​បុណ្យ​សក
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 25-04-2014, ចំនួនអ្នកអាន 5202ដង

​ភ្នំពេញ​៖ កាលពី​ចុងឆ្នាំ​២០១៣ កន្លងមក មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន បាននាំគ្នា​សរសេរ​ផ្សព្វផ្សាយ យ៉ាង​គគ្រឹកគគ្រេង នូវ​របាយការណ៍ របស់​អង្គការ​មួយ​ថា ក្រុមហ៊ុន​ឯកជន​របស់​ឧកញ៉ា ទ្រី ភាព បាន​និង​កំពុង​ធ្វើឲ្យ អន្តរាយ​ព្រៃឈើ​នៅ​កម្ពុជា ។ តែ​រហូត​មកដល់ពេលនេះ ហាក់ដូចជា​បាត

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 5081ដង
ភ្នំពេញ៖ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ គេហទំព័រ http://vodhotnews.com បានសរសេរបង្ហោះផ្សាយ នូវអត្ថបទមួយ ក្រោមចំណងជើងថា «របាយការណ៍​មួយ​បង្ហាញថា ក្រុមហ៊ុន ទ្រី ភាព បាននិងកំពុង​ដឹកជញ្ជូន​ឈើ​ ខុសច្បាប់​ទៅ​ក្រៅប្រទេស​» ដែលមានខ្លឹមសារដើមទាំងស្រុង ដូចខាងក្រោមនេះ ៖
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 4478ដង
ដោយ ហង្ស សាវយុត 2014-03-15 RFA
​អង្គការក្រៅរដ្ឋាភិបាល ដែល​ពាក់ព័ន្ធ​នឹង បណ្ដាញ​សហគមន៍ ការពារ​ធម្មជាតិ មាន​ក្ដី​ព្រួយបារម្ភ​ថា ព្រៃឈើ​នៅ​ខេត្ត​ព្រះវិហារ អាច​នឹង​បាត់បង់​យ៉ាង​ធំធេង នៅពេល​ខាងមុខ មិន​យូរ​ប៉ុន្មាន​ទៀត​ទេ ។ ក្ដី​ព្រួយបារម្ភ គឺ​នៅ​ស្របពេល ដែល​គេ​ដឹងថា បច្ចុប្បន្ន​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 12-03-2014, ចំនួនអ្នកអាន 5055ដង
កំពង់ចាមៈ  ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ   ប្រជាពលរដ្ឋ​ជាច្រើន​មជ្ឈដ្ឋាន បាន​នាំគ្នា​និយាយ​រិះគន់​ធ្ងន់ៗ​ទៅលើ​លោក លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម និង​លោក​ប្រធាន រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ចាម ព្រមទាំង​លោក​នាយ​ផ្នែក​រដ្ឋបាល ព្រៃឈើ​ស្រុក​មេមត់ ដែល​តែងតែ​បើកដៃ​ឲ្យ ឬ​ក៍
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 27-10-2017, ចំនួនអ្នកអាន 4818ដង
​បន្ទាយមានជ័យ​៖ បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដឹកនាំ​ដោយ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​កោះហៅ​មន្ត្រីៗ ៧-៨​នាក់ នៅ​ខេត្ត​បន្ទាយមានជ័យ មក​ធ្វើការ​ស៊ើបសួរ​កាលពី​ចុង​សប្ដាហ៍​ទី​១ និង​ដើម​សប្ដាហ៍​ទី​២ នៃ​ខែ​មករា ឆ្នាំ​២០១៤​នេះ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​
‹ សូមអានបន្ត ›
« មុន 1 ក្រោយ »
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 702
ម្សិលមិញ : 844
សរុប : 7505936
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com