ថ្ងៃ ច័ន្ទ ទី 11 ខែ ធ្នូ ឆ្នាំ 2017
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព នៅតែបន្ត​កាប់ និង​ដឹកឈើ... ទោះបី​ទឹកពេញ​ផ្ទៃ​អាងវា​រី​អគ្គិសនី ក៍ដោយ
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 3229ដង
ពោធិ៍សាត់ៈ ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការទាក់ទិន ទៅ​នឹង​បរិស្ថាន បាន​ចោទប្រកាន់​ក្រុមហ៊ុន អ៊ឹម​ឌី​អេស អាហរ័ណ នីហរ័ណ របស់​លោក​ឧកញ៉ា ទ្រី ភាព ដែល​ទទួលបាន​សិទ្ធិ ប្រមូល​ឈើ​ដើម្បី​ស្តារ បាត​អាង​វា​រី​អគ្គិសនី ស្ទឹង​អាតៃ ស្ថិត​នៅក្នុង​ជួរ​ភ្នំក្រវាញ ភាគ​កណ្តាល ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​ថា បាន​យក​លេស ស្តារ​បាត​អាង ដើម្បី​ដឹក​ឈើ​ចេញ ទៅ​លក់​នៅ​ក្រៅប្រទេស បើទោះជា​ទឹក​ពេញ​ផ្ទៃ​អាង វា​រី​អគ្គិសនី​ក៏ដោយ ។​

​លោក អ៊ូច ឡេង នាយក​អង្គការ ក្រុម​កិច្ចការ​ពិសេស សិទ្ធិមនុស្ស​កម្ពុជា បាន​ថ្លែងឲ្យដឹងថា សព្វថ្ងៃនេះ វា​រី​អគ្គិសនី​ស្ទឹង​អាតៃ បាន​និង​កំពុង​រៀបចំ ឲ្យ​ដំណើរការ​ទៅ​ហើយៗ ទឹក​ក៏​ពេញ​ផ្ទៃ​អាង​ទៀត តើ​ក្រុមហ៊ុន​នោះ នៅ​កាប់​ព្រៃ​ស្តារ​បាត​អាង ដល់​ពេល​ណា​ទៀត​? លោក​បានឲ្យដឹង​ទៀតថា​៖ «​តាមពិត គេ​គ្រាន់តែ​ប្រើ អាជ្ញាប័ណ្ណ​នេះ សម្រាប់​នាំ​ឈើ​ចេញ ឲ្យស្រប​ច្បាប់​តែ​ប៉ុណ្ណោះ​» ។​

​លោក​បានឲ្យដឹង​ទៀតថា ក្រុមហ៊ុន​វិនិយោគ នៅ​ប្រទេស​កម្ពុជា អ្វី​ដែល​គេ​សម្លឹង​សំខាន់​នោះ​គឺ​ព្រៃ ហើយ​បើ​ក្រឡេកមើល តម្លៃ​ដែល​ក្រុមហ៊ុន​នេះ ដេញថ្លៃ​ស្ងាត់ៗ​ជាមួយ រដ្ឋាភិបាល​នោះ គឺ​វា​ថោក​បំផុត បើ​ប្រៀបធៀប​តម្លៃ​ឈើ នៅតាម​ទីផ្សារ ។ ក្រុមហ៊ុន​លោក​ឧកញ៉ា ទ្រី ភាព មិន​ត្រឹមតែ​មាន​សិទ្ធិ ប្រមូល​កាប់​ឈើ ស្តារ​អាង​ស្តុក​ទឹក វា​រី​អគ្គិសនី ស្ទឹង​អាតៃ ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​សិទ្ធិ ប្រមូល​ទិញ និង​កែច្នៃ​វល្លិ​រមៀត ទិញ​ឈើ​ពី​ក្រុមហ៊ុន សម្បទាន​សេដ្ឋកិច្ច នៅក្នុង​ខេត្ត​រតនគិរី ផ្តាច់មុខ ប្រមូល​ទិញ​ឈើ​ប្រណីត នៅក្នុង​ស្រុក​រវៀង និង​ស្រុក​ជ័យ​សែន នៅក្នុង​ខេត្ត​ព្រះវិហារ ទៀតផង និង​មាន​ដី​សម្បទាន សេដ្ឋកិច្ច​នៅក្នុង ជម្រក​សត្វព្រៃ​បឹង​ពែ​រ នៅ​ខេត្ត​ព្រះវិហារ និង នៅ​ដែនជម្រកសត្វព្រៃ ភ្នំ​សំ​កុស ខេត្ត​ពោធិ៍សាត់ ។​

​បុគ្គលិក​អង្គការ ក្រៅ​រដ្ឋាភិបាល​ម្នាក់ ដែល​ធ្វើការ​ផ្នែក​បរិស្ថាន នៅតាម​ជួរ​ភ្នំក្រវាញ ភាគ​កណ្តាល សុំ​មិន​បញ្ចេញ​ឈ្មោះ បានឲ្យដឹងថា នៅក្នុង​តំបន់ ភូមិ​អូរ​ច​ន្លុះ ឃុំ​អូរ​សោម ដែល​ជា​កន្លែង​ក្រុមហ៊ុន អឹម​ឌី​អេស ទទួលបាន​សិទ្ធិ​ប្រមូល និង​កាប់​ឈើ ដើម្បី​ស្តារ​បាត​អាង គឺ​អាង​វា​រី​អគ្គីសនី ស្តុក​ទឹក​ពេញ​អាង​អស់ហើយ ហើយ​តំបន់​នោះ ក៏​គ្មាន​ឈើ​ទៀត​ដែរ ។ លោក​ថា​៖ «​តាមពិត ក្រុមហ៊ុន​នេះ យក​លេស​ទទួលបាន អាជ្ញាប័ណ្ណ​ស្តារ​បាត​អាង គឺ​ដើរ​ប្រមូល​ឈើ ពី​កន្លែង​ផ្សេង​យកមក​ទុក នៅក្នុង​តំបន់​នេះ រួច​ដឹក​ចេញ​ទៅ​លក់ នៅ​ក្រៅ​ប្រទេស​ស្របច្បាប់​» ។​

​លោក​ឲ្យដឹងថា ក្នុង​មួយ​ថ្ងៃៗ ក្រុមហ៊ុន​នេះ បាន​ដឹក​ឈើ​ចេញ តាមរយៈ​ឡាន​យឺ​ឌុប យ៉ាងហោច​ណាស់​ពី ១០ ទៅ ២០ ឡាន ហើយ​ឈើ​ទាំងនោះ គឺ​ប្រមូល​ចេញពី​តំបន់ សម្បទាន​សេដ្ឋកិច្ច រួច​ដឹក​ទៅ​ស្តុក​ទុក​ក្នុង​ក្រុមហ៊ុន នៅតាម​បណ្តោយ ​ផ្លូវជាតិ​លេខ​៤ រួច​កែច្នៃ​ជា​គ្រឿងសង្ហារិម ដឹក​ចូល​កំពង់ផែ នាំចេញ​ទៅ​ប្រទេស​ចិន ។ ​លោក​ថា​៖ «​សកម្មភាព​នោះ គឺ​ខុស​ទាំង​ស្រុង ប៉ុន្តែ​គេ​យក​លេស ស្តារ​បាត​អាង តើ​យើង​នៅសល់​ព្រៃ​អី​ទៀត​?» ។​

​យោង​ទៅ​តាម​រូបភាព ដែល​ថត​ពី​ខាងលើ អាង​វា​រី​អគ្គិសនី ដែល​ផ្តល់​ដោយ​មន្ត្រី អង្គការ​ក្រៅ​រដ្ឋាភិបាល​នោះ បានបង្ហាញ​ថា អាង​វា​រី​អគ្គិសនី ស្ទឹង​អាតៃ ពោរពេញ​ទៅដោយ​ទឹក ហើយ​នៅក្នុង​តំបន់​ភូមិ អូរ​ចន្លុះ ឃុំ​អូរ​សោម ពុំ​មាន​ឈើ​ទៀត​ទេ ។​

​យោង​តាម​ឯកសារ របស់​អគ្គលេខាធិការ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជម្រាប​ជូន​ប្រតិភូ រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា ប្រធាន​រដ្ឋបាល​ព្រៃឈើ ដែល​ចុះហត្ថលេខា​ដោយ​លោក ឡោ រស្មី នៅ​ខែ​ឧសភា ឆ្នាំ​២០០៩ បានឲ្យដឹងថា ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ បាន​ទទួល​របាយការណ៍​លេខ ៥៨០ រព​.​ក​តព ចុះ​ថ្ងៃ ទី​០៩ ខែ​មេសា ឆ្នាំ​២០០៩ របស់​រដ្ឋបាល​ព្រៃឈើ ដូច​ចុះ​យោង​ខាងលើ​ហើយៗ ក្រសួង​បាន​សម្រេច ឯកភាព​តាម​សំណើ រដ្ឋបាល​ព្រៃឈើ អនុញ្ញាត​ទទួលយក​លោក កែវ ចាន់ថន តំណាង​ក្រុមហ៊ុន អឹម​ឌី​អេស អាហ័រណ នីហរ័ណ ប្រមូល​ផល​ឈើ ក្នុង​ផ្ទៃ​ទំនប់​វា​រី​អគ្គិសនី​អាតៃ ដោយ​កំណត់​ថ្លៃ មូលដ្ឋាន​ឈើ​ឈរ​លេខ ២ ថ្លៃ ៥៤​ដុល្លារ ក្នុង ១​ម៉ែត្រគូប ឈើ​ប្រណីត ១៨៩​ដុល្លារ ក្នុង ១​ម៉ែត្រគូប ឈើ​លេខ​១ ថ្លៃ ៨១​ដុល្លារ ក្នុង ១​ម៉ែត្រគូប និង​ឈើ​ក្រៅ​លំដាប់ថ្នាក់ ៤៣​ដុល្លារ ក្នុង ១​ម៉ែត្រគូប ហើយ​ប្រាក់​ធានា ដាំ​ឈើ​ឡើងវិញ​កំណត់ ២,៥០​ដុល្លារ ក្នុង ១ ម៉ែត្រគូប ។​

​នៅក្នុង​លិខិត​នោះ បានឲ្យដឹងថា​៖ « ​រដ្ឋបាល​ព្រៃឈើ ត្រូវ​ចែង​ឲ្យ​ច្បាស់ ក្នុង​កិច្ចសន្យា ឬ​សៀវភៅ​បន្ទុក​ឈើ​ទាំងនេះ សម្រាប់​ប្រើប្រាស់​ក្នុងស្រុក មិន​អនុញ្ញាតឲ្យ​ធ្វើ​ការ នាំចេញ​ទៅ​បរទេស​បាន​ទេ​» ។​

​វា​រី​អគ្គិសនី​ស្ទឹង​អាតៃ របស់​ក្រុមហ៊ុន​ចិន​ឈ្មោះថា ខេ​ម​បូឌា ហាយ​ដ្រូ​ផៅ​វើ ឌី​វើឡុ​បមែន ត្រូវបាន​សម្ពោធ​ឲ្យ ដំណើរការ​សាងសង់​នៅ​ថ្ងៃ ទី​៨ ខែ​ឧសភា ឆ្នាំ​២០០៨ ។ គម្រោង​វា​រី​អគ្គិសនី ស្ទឹង​អាតៃ មាន​អានុភាព ១២០​មេហ្គា​វ៉ាត់ ដែល​កំពុង​សាងសង់ ស្ថិតនៅ​កណ្ដាល​ទ្រូង​ព្រៃ នៃ​ជួរ​ភ្នំ ក្រវាញ នា​មាត់​ស្ទឹង​អាតៃ តំបន់ត្រីកោណ រវាង​ខេត្ត​ពោធិ៍សាត់ កោះកុង និង​កំពង់ស្ពឺ និង​គ្រោង​ដាក់ឲ្យ ដំណើរការ​នៅ​ឆ្នាំ​២០១៣ កន្លងមក ប៉ុន្តែ​នៅ​ថ្ងៃ ទី​១ ខែ​ធ្នូ ឆ្នាំ​២០១២ ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​អាតៃ បាន​ធ្លាយ​បំពង់​ទុយោ​ទំនប់ បណ្តាលឲ្យ​កម្មករ​បម្រើ​ការ ៥​នាក់ នៅ​ទីនោះ​បាន​រងរបួស​ធ្ងន់​-​ស្រាល និង ៤​នាក់ ផ្សេងទៀត បាន​បាត់​ខ្លួន​។​

​លោក ឡោ រស្មី អគ្គលេខាធិការ​ក្រសួង កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ដែល​ចុះហត្ថលេខា លើ​កិច្ចសន្យា និង​លោក ឃ​ន សារ៉េត ប្រធាន​នាយកដ្ឋាន​ព្រៃឈើ និង​សហគមន៍​ព្រៃឈើ ក៏​ពុំ​អាចទាក់ទង ដើម្បី​ធ្វើការ អត្ថាធិប្បាយ​បានដែរ ។​

​តំណាង​ក្រុមហ៊ុន អឹម​ឌី​អេស អាហ័រណ នីហរ័ណ ដែល​បាន​បដិសេធ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ថ្លែងឲ្យដឹងថា អ្វី​ដែល​គេ​បាន ​ចោទប្រកាន់​នោះ ពុំមែន​ជា​ការពិត​ទេ គេ​ចេះតែ​លាប​ពណ៌​ឲ្យ​ក្រុមហ៊ុន របស់​លោក​តែ​ប៉ុណ្ណោះ ពី​ព្រោះ​អី ក្រុមហ៊ុន​របស់​លោក បញ្ចប់​កិច្ចសន្យា ចាប់តាំងពី​ដើមឆ្នាំ ២០១៣ ។ លោក​បាន​ថ្លែងឲ្យដឹងថា​៖ «​នៅ​ពោធិ៍សាត់​នេះ ឲ្យ​កាប់​ឈើ​ម្តេច​កើត គេ​មាន​ទាំង​អង្គការ អភិរក្ស​អន្តរជាតិ ដូចជា CI និង Wildlife Alliance គេ​អភិរក្ស​តឹងរ៉ឺ​ងណាស់ ហើយ​គេ​ក៏​មាន​ការចុះ​យន្តហោះ ទៅ​មើល​នៅ​កណ្ដាល​ព្រៃ​ផងដែរ​» ៕ ប្រភពព័ត៌មានៈ ភ្នំពេញ​ប៉ុស្តិ៍​
ផ្សាយនៅថ្ងៃទី: 30-11-2017, ចំនួនអ្នកអាន 1949ដង

ក្រចេះ ៖ កាលពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ អគារ​ក្រសួងបរិស្ថាន​ថា ៖ « យើង​ទទួល​ស្គាល់ ការកាប់​ព្រៃឈើ​នេះ គឺ​ត្រូវតែ​មាន​ទោសទណ្ឌ និង​ត្រូវ​តែ​បង្ក្រាប​ហើយ​… ខ្ញុំ​ឲ្យ​ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង​… សៅ ស

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-05-2017, ចំនួនអ្នកអាន 1952ដង
​បន្ទាយមានជ័យ​៖ ប្រជាពលរដ្ឋ​រស់នៅ ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា ចាប់តាំងពី​លោក ឆែ សុធា ត្រូវបាន​ថ្នាក់លើ ប្រកាស​តែងតាំង​ជា ប្រធាន​សាខាគយ ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៥ ជំនួស​លោក ថោង សុខាំ​ភូ រហូតមកដល់​ពេលនេះ  មាន​ការរិះគន់​ខ្លាំងៗ ពី​មជ្ឈដ្ឋាន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 11-10-2016, ចំនួនអ្នកអាន 2831ដង
ត្បូងឃ្មុំ ៖ ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ ច្រក​ទន្លេ​ចាម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ (​សុំ​មិន​ទាន់​បញ្ចេញ​ឈ្មោះ​) ល្បីល្បាញ​យូរ​មក​ហើយ ក្នុង​ការឃុបឃិត បើកដៃ​ឲ្យ​ឈ្មួញ នាំចេញ​ឈើ​ប្រណីតៗ តាម​ច្រករបៀង​តា​ដោក និង​ក្រវៀន ព្រមទាំង​នាំ​ទំនិញ គេច​ពន្ធ​ចេញ​-​ចូល យក​លុយ​ចែក​គ្នា ធ្វើ​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 22-09-2016, ចំនួនអ្នកអាន 12601ដង
សៀមរាប​៖ ខណៈ​ដែល​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ប្ដេជ្ញា​ខិតខំ​ធ្វើការ កែទម្រង់​ស៊ីជម្រៅ ទៅលើ​ក្រសួង ស្ថាប័នរដ្ឋ​នានា ក៍​ដូចជា កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​ធ្លាប់បាន​ប្រកាស ព្រមាន​ជា​សាធារណៈ ឲ្យ​មន្ត្រីៗ​ទាំងឡាយ ត្រូវតែ​ដក​ខ្លួន​ចេញ​ឲ្យ​ឆ្
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 30-12-2016, ចំនួនអ្នកអាន 14368ដង
បន្ទាយមានជ័យ ៖ បន្ទាប់​ពី​ឯកឧត្តម ជា សុផារ៉ា ត្រូវបាន​តែងតាំង​ជា ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ថ្មី​នៃ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជំនួស​ឯកឧត្តម ទេសរដ្ឋមន្ត្រី អុឹម ឈុនលឹម នៅ​ដើម​ខែ​មេសា ឆ្នាំ​២០១៦​នេះ​រួច​មក មាន​មហាជន ជាច្រើន​មជ្ឈដ្ឋាន បាន​និង​កំពុង​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 3170ដង
 ​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឡើង​ធ្វើ​ជា​រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជំនួស​ឯកឧត្តម គាត ឈ​ន់​... ហើយ​ឯកឧត្តម គុណ ញឹម ឡើង​ធ្វើ​ជា អគ្គនាយក​ថ្មី នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ជំនួស​មេ​គ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 7613ដង
ខេត្ត​ព្រះសីហនុ​៖ បន្ទាប់​ពី​រង​ការរិះគន់  តាមរយៈ​ការចុះផ្សាយ តាម​សារព័ត៌មាន និង​ការ​បង្ហោះ​ផ្សាយ តាម​បណ្ដាញ​ព័ត៌មាន​ផ្សេង​ទៀត ជុំវិញ​កំហុសឆ្គង របស់​ថ្នាក់ដឹកនាំ កំពង់ផែ​ស្វយ័ត ខេត្ត​ព្រះសីហនុ ដែល​មាន​លោក លូ គឹមឈុន ជា​អគ្គនាយក​ដុះ​ស្លែ និង​ជា​ប្រតិភូ រាជរដ្ឋាភិបាល​កម្ពុ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 25-10-2016, ចំនួនអ្នកអាន 27743ដង
​ភ្នំពេញ​៖ កាល​ពី​អត្ថបទ​មុននេះ គេហទំព័រ​យើង បាន​សរសេរ​បង្ហោះ​ផ្សាយ ម្ដង​រួចមកហើយ អំពី​ព័ត៌មានដែល​សាធារណជន តែងតែ​បាន​នាំគ្នា និយាយ​រិះគន់ ជា​បន្តបន្ទាប់​មក​ថា នាយកដ្ឋាន​លិខិតឆ្លងដែន នៃ​ក្រសួង​មហាផ្ទៃ​សព្វថ្ងៃ ដែល​មាន​លោក​ផ្កាយ​មួយ ព្រហ្ម ចាន់​សុខា ជា​ប្រធាន និង​មាន​អនុប្រ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 16-11-2014, ចំនួនអ្នកអាន 3892ដង

យោងតាម ​សេចក្ដីប្រកាស ស្ដីពី​កម្មវិធី​នយោបាយ របស់​គណបក្ស ប្រជាជន​កម្ពុជា ដើម្បី​កសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០១៣-២០១៨ បន្ទាប់​ពី​បុព្វកថា គេ​ឃើញ​មាន ការសរសេរ​បង្ហាញ ពី​សមិទ្ធផល​ធំៗ ជា​ប្រវត្តិសាស្ត្រ ដែល​គណបក្ស ប្រជាជន​កម្ពុជា សម្រេចបាន​យ៉ាង​ច្រើន ជូន​ជាតិ និង​ប្រជាជន ក្នុង​រយៈពេល៣

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-01-2015, ចំនួនអ្នកអាន 4185ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 19-10-2014, ចំនួនអ្នកអាន 4445ដង
​ប៉ៃលិន ៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​ថ្នាក់លើ​បានធ្វើការ តែងតាំង​លោក​ស័ក្តិ​៥ សួស សុខ​ដា​រ៉ា អតីត​មេ​នគរបាល អន្តោប្រវេសន៍​ច្រក​ចាំ​យាម ខេត្ត​កោះកុង ឲ្យ​ផ្លាស់ប្ដូរ​ប៉ុស្តិ​ថ្មី​ទៅធ្វើជា មេ​នគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កា
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 26-09-2014, ចំនួនអ្នកអាន 4218ដង

​ភ្នំពេញ​-​ទូទាំង​ប្រទេស​៖ ខណៈ​ដែល​មាន​បងប្អូន ប្រជាពលរដ្ឋ​មួយចំនួន ព្រួយបារម្ភ​អំពី​សុវត្ថិភាព ម្ហូបអាហារ​ប្រចាំ​ថ្ងៃ​នោះ មន្ត្រីៗ​បម្រើ​ការងារ នៅ​អគ្គនាយកដ្ឋាន កាំកុងត្រូល បាន​និយាយថា រហូតមកដល់​បច្ចុប្បន្ន​នេះ មន្ត្រីៗ​អគ្គនាយកដ្ឋាន កម្ពុជា​ត្រួតពិនិត្យ​ទំនិញ នីហរ័ណ​-​អាហរ័

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-07-2014, ចំនួនអ្នកអាន 4472ដង
កំពង់ស្ពឺ​៖ តាម​ប្រភព​ព័ត៌មាន បានឲ្យដឹងថា ព្រៃឈើ​នៅ​ក្នុង​តំបន់ ឧទ្យាន​ជាតិ​គិរី​រម្យ និង​នៅ​តំបន់ភ្នំ​ឱ​រ៉ាល់ ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្ត​កំពង់ស្ពឺ ត្រូវបាន​កាប់បំផ្លាញ កាន់តែ​ខ្លាំង​ឡើងៗ យ៉ាង​អនាធិបតេយ្យ ស្ទើរ​រៀងរាល់​យប់​ថ្ងៃ នៅក្នុង​សម័យ​ដែល​លោក ហេង គួន ឡើង​បុណ្យ​សក
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 25-04-2014, ចំនួនអ្នកអាន 4402ដង

​ភ្នំពេញ​៖ កាលពី​ចុងឆ្នាំ​២០១៣ កន្លងមក មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន បាននាំគ្នា​សរសេរ​ផ្សព្វផ្សាយ យ៉ាង​គគ្រឹកគគ្រេង នូវ​របាយការណ៍ របស់​អង្គការ​មួយ​ថា ក្រុមហ៊ុន​ឯកជន​របស់​ឧកញ៉ា ទ្រី ភាព បាន​និង​កំពុង​ធ្វើឲ្យ អន្តរាយ​ព្រៃឈើ​នៅ​កម្ពុជា ។ តែ​រហូត​មកដល់ពេលនេះ ហាក់ដូចជា​បាត

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 4301ដង
ភ្នំពេញ៖ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ គេហទំព័រ http://vodhotnews.com បានសរសេរបង្ហោះផ្សាយ នូវអត្ថបទមួយ ក្រោមចំណងជើងថា «របាយការណ៍​មួយ​បង្ហាញថា ក្រុមហ៊ុន ទ្រី ភាព បាននិងកំពុង​ដឹកជញ្ជូន​ឈើ​ ខុសច្បាប់​ទៅ​ក្រៅប្រទេស​» ដែលមានខ្លឹមសារដើមទាំងស្រុង ដូចខាងក្រោមនេះ ៖
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 3797ដង
ដោយ ហង្ស សាវយុត 2014-03-15 RFA
​អង្គការក្រៅរដ្ឋាភិបាល ដែល​ពាក់ព័ន្ធ​នឹង បណ្ដាញ​សហគមន៍ ការពារ​ធម្មជាតិ មាន​ក្ដី​ព្រួយបារម្ភ​ថា ព្រៃឈើ​នៅ​ខេត្ត​ព្រះវិហារ អាច​នឹង​បាត់បង់​យ៉ាង​ធំធេង នៅពេល​ខាងមុខ មិន​យូរ​ប៉ុន្មាន​ទៀត​ទេ ។ ក្ដី​ព្រួយបារម្ភ គឺ​នៅ​ស្របពេល ដែល​គេ​ដឹងថា បច្ចុប្បន្ន​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 12-03-2014, ចំនួនអ្នកអាន 4358ដង
កំពង់ចាមៈ  ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ   ប្រជាពលរដ្ឋ​ជាច្រើន​មជ្ឈដ្ឋាន បាន​នាំគ្នា​និយាយ​រិះគន់​ធ្ងន់ៗ​ទៅលើ​លោក លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម និង​លោក​ប្រធាន រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ចាម ព្រមទាំង​លោក​នាយ​ផ្នែក​រដ្ឋបាល ព្រៃឈើ​ស្រុក​មេមត់ ដែល​តែងតែ​បើកដៃ​ឲ្យ ឬ​ក៍
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 27-10-2017, ចំនួនអ្នកអាន 4144ដង
​បន្ទាយមានជ័យ​៖ បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដឹកនាំ​ដោយ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​កោះហៅ​មន្ត្រីៗ ៧-៨​នាក់ នៅ​ខេត្ត​បន្ទាយមានជ័យ មក​ធ្វើការ​ស៊ើបសួរ​កាលពី​ចុង​សប្ដាហ៍​ទី​១ និង​ដើម​សប្ដាហ៍​ទី​២ នៃ​ខែ​មករា ឆ្នាំ​២០១៤​នេះ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 11-02-2016, ចំនួនអ្នកអាន 5037ដង
​ក្រចេះ​-​ស្នួល៖ ក្រុមបណ្តាញ​សហគមន៍​ព្រៃឈើ និង​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​ខេត្ត​ក្រចេះ បាន​និយាយ​រិះគន់ថា ខេត្ត​ក្រចេះ​ដែល​ល្បី​ខាង កើតមាន​បទល្មើស​ព្រៃឈើ ជាច្រើន​ឆ្នាំ​មកហើយ​នោះ ឥឡូវ​នេះ​នៅតែ​ល្បី​ឈ្មោះ​ដដែល ពោល​គឺ​ល្បី​តាំងពី អតីត​អភិបាលខេត្ត ខាំ ភឿន រហូតមកដល់ អភិបាលខេត្ត
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 15-12-2013, ចំនួនអ្នកអាន 3860ដង
ភ្នំពេញ៖ បន្ទាប់ពីលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (បន្តមុខតំណែងនោះ ជំនួសលោក កឹម សុខា) បានចាត់ទុក ពាក្យសម្ដីរបស់លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ដែលបាននិយាយ ថ្មីៗនេះនូវពាក្យ «យួនៗ...» ថា ជាពាក្យរើសអើង ពូជសាសន៍នោះ... បាននិងកំពុងធ្វើឲ្យ សាធារណជន សម្ដែងប្រតិកម្ម រិះគ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 15-11-2013, ចំនួនអ្នកអាន 2561ដង
ភ្នំពេញ៖ បែបទំនងជាព្រះអង្គ បានទ្រង់ព្រះតម្រិះ ដូចដឹងញ្ញាណជាមុន ឬយ៉ាងណានោះ គឺនៅប្រមាណជា ១ឆ្នាំ មុនពេលព្រះមហាវរក្សត្រ ព្រះបិតាបង្រួបង្រួបជាតិ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ជាទីសក្ការៈដ៍ខ្ពង់ខ្អស់បំផុតនៃយើង ទ្រង់បានយាងចូលព្រះទិវង្គត ព្រះអង្គបានមានព្រះ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 13-11-2013, ចំនួនអ្នកអាន 4672ដង
​កង់​ប្រវត្តិសាស្ត្រ​ថ្មីៗ បាន​ឱ្យ​យើង​មើលឃើញ យ៉ាងច្បាស់​ថា កម្ពុជា កើត​មាន​ភ្លើងសង្គ្រាម រ៉ាំរ៉ៃ​ជិត ៣​ទសវត្សរ៍ ធ្វើឱ្យ​ប្រទេស​ជាតិ ទទួលរង​នូវ​ការបំផ្លិចបំផ្លាញ ធ្លាក់​ដល់​ចំណុច​ក្រោម​សូន្យ និង​បាន​ធ្វើឱ្យ​ប្រជារាស្ត្រ ប្រជាពលរដ្ឋ ប្រជាជន​រាប់លាន​នាក់ ត្រូវបាន​ស្លាប់​បាត់បង់​ជីវិត
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 12-05-2016, ចំនួនអ្នកអាន 4385ដង
​យោងតាម​សេចក្ដីប្រកាស ស្ដីពី​កម្មវិធី​នយោបាយ របស់​គណបក្ស ប្រជាជន​កម្ពុជា ដើម្បី​កសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០១៣-២០១៨ បន្ទាប់​ពី​បុព្វកថា គេ​ឃើញ​មាន ការសរសេរ​បង្ហាញ ពី​សមិទ្ធផល​ធំៗ ជា​ប្រវត្តិសាស្ត្រ ដែល​គណបក្ស ប្រជាជន​កម្ពុជា សម្រេចបាន​យ៉ាង​ច្រើន ជូន​ជាតិ និង​ប្រជាជន ក្នុង​រយៈពេល ៣
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 13-11-2013, ចំនួនអ្នកអាន 6666ដង
ភ្នំពេញ តាមកំណត់ត្រាប្រវត្តិសាស្ត្រ បានឱ្យដឹងយ៉ាងច្បាស់ថា កាលពីឆ្នាំ១៩៤៧ សម្តេចឪ សម្ដេចតា សម្ដេចតាទួត ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ បានដឹកនាំប្រទេស ទទួលបានជោគជ័យ ក្នុងការទាមទារ ឲ្យព្រះរាជាណាចក្រថៃ សងមកកម្ពុជាវិញ នូវខេត្តខ្មែរមួយចំនួនដូចជា ខេត្តបាត់ដំបង សៀមរាប
‹ សូមអានបន្ត ›
« មុន 1 ក្រោយ »
ព័ត៌មានបន្ទាប់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5715
ម្សិលមិញ : 9344
សរុប : 6359280
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com