ថ្ងៃ ច័ន្ទ ទី 11 ខែ ធ្នូ ឆ្នាំ 2017
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
​អង្គការក្រៅរដ្ឋាភិបាល និងប្រជាពលរដ្ឋ ​ព្រួយបារម្ភ​ខ្លាំងឡើង ពីការបាត់បង់ព្រៃឈើ​ នៅ​ខេត្ត​ព្រះវិហារ ដោយសារ​ក្រុមហ៊ុន ទ្រី ភាព កាប់បំផ្លាញ, ប្រមូលទិញ និងដឹកជញ្ជូនអនាធិបតេយ្យ ស្ទើររាល់យប់ថ្ងៃ
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 3797ដង
ដោយ ហង្ស សាវយុត 2014-03-15 RFA

​អង្គការក្រៅរដ្ឋាភិបាល ដែល​ពាក់ព័ន្ធ​នឹង បណ្ដាញ​សហគមន៍ ការពារ​ធម្មជាតិ មាន​ក្ដី​ព្រួយបារម្ភ​ថា ព្រៃឈើ​នៅ​ខេត្ត​ព្រះវិហារ អាច​នឹង​បាត់បង់​យ៉ាង​ធំធេង នៅពេល​ខាងមុខ មិន​យូរ​ប៉ុន្មាន​ទៀត​ទេ ។ ក្ដី​ព្រួយបារម្ភ គឺ​នៅ​ស្របពេល ដែល​គេ​ដឹងថា បច្ចុប្បន្ន​ធនធាន​ព្រៃឈើ ជាច្រើន​កន្លែង​របស់​ខេត្ត​នេះ កំពុង​ត្រូវបាន​ក្រុមហ៊ុន​ខ្លះ ជួល​អ្នក​ភូមិ​ឱ្យ​កាប់ ដឹកជញ្ជូន​យកទៅ លក់ដូរ​ខុសច្បាប់ និង​តំបន់​ខ្លះទៀត ត្រូវ​ក្រុមហ៊ុន​ដី សម្បទាន​សេដ្ឋកិច្ច ឈូស​បំផ្លាញ ដើម្បី​ពង្រីក​ផ្ទៃដី ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​ស្រុក​ចំនួន​៣ របស់​ខេត្ត​ព្រះវិហារ បានឱ្យដឹងថា ការកាប់បំផ្លាញ​ព្រៃ ដើម្បី​យក​ទៅ ជួញដូរ​ខុសច្បាប់ កំពុង​កើតមាន​យ៉ាងខ្លាំង នៅ​ជិត​តំបន់​ពួកគេ​រស់នៅ ។​

​បុរស​ម្នាក់​ជា​ប្រជាពលរដ្ឋ នៅ​ស្រុក​សង្គម​ថ្មី បាន​មានប្រសាសន៍ កាលពី​រសៀល​ថ្ងៃ​សៅរ៍ ទី​១៥ ខែ​មីនាថា សកម្មភាព​កាប់​ឈើ​ខុសច្បាប់ យកទៅលក់​ឱ្យ​ក្រុម​ឈ្មួញ កំពុង​កើតមាន​យ៉ាងខ្លាំង នៅ​ទឹកដី​ឃុំ​ល្អាង នៃ​ខ្នងភ្នំ​ត្បែង ។ បុរស​ដដែល​បាន​បញ្ជាក់ថា ជា​រៀងរាល់ថ្ងៃ មាន​ក្រុម​ឈ្មួញ​នៅ​ចាំ​ទទួល ទិញ​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ និង​នាងនួន រួច​ហើយ​ដឹកជញ្ជូន តាម​រថយន្ត​ធំៗ យក​ទៅ​ទុក​នៅ​កន្លែង ក្រុមហ៊ុន​ឯ​ស្រុក​រវៀង​៖ «​របស់​ក្រុមហ៊ុន ទ្រី ភាព ! ដឹក​តាម​ឡាន​យី​ដុប មកកាន់​ក្រុមហ៊ុន ទ្រី ភាព នៅ​កន្លែង​អូរ​ពោធិ ។ ចេញ​រាល់​តែ​ថ្ងៃ​ហ្នឹង អនាធិបតេយ្យ ជាង​អី​ទៅទៀត ។ មាន​ឈ្មួញ​នៅ​ហ្នឹង ចាំ​ទិញ​ឱ្យ​គ​គោក កូនចៅ​គេ​ហ្នឹង ។ នៅ​តែ​កាប់ ក្រុមហ៊ុន​ចាប់​គេ​តូចតាច ប៉ុន្តែ​ខ្លួន​ឯង ដឹក​រាល់​តែ​ថ្ងៃ​» ។​

​បុរស​ម្នាក់​ទៀត នៅ​ស្រុក​ឆែ​ប ខេត្ត​ព្រះវិហារ បាន​អះអាង​​ថា ជា​រៀងរាល់ថ្ងៃ គាត់​តែង​ឃើញ រថយន្ត​ធំៗ​ជាច្រើន​គ្រឿង បាន​បើក​ទៅ​តម្រៀបជួរ​គ្នា រង់ចាំ​ដឹកឈើ​ដែល​គេ​ទិញ ពី​ប្រជាពលរដ្ឋ ។ បុរស​ដដែល បានបញ្ជាក់​ថា សព្វថ្ងៃនេះ ប្រជាពលរដ្ឋ​ជាច្រើន បាន​ក្លាយទៅជា​អ្នក​កាប់​ឈើ​ធ្នង់ និង​នាងនួន ដើម្បី​យកទៅ​លក់ ឱ្យ​ក្រុមហ៊ុន ដោយ​មិន​ឃើញ សមត្ថកិច្ច​ណា​ចេញមុខ​បង្ក្រាប​ទេ​៖ «​ឡាន​ កុងតឺន័រ​ធំៗ​ជាង ១០​គ្រឿង គេ​បញ្ឈរ​ទាំងថ្ងៃទាំងយប់ នៅ​ផ្លូវបំបែក​ដេប៉ូ ចូល​ទៅ​ផ្លូវ​កំពង់​ស្រឡៅ មក​ថ្ងៃ​ណា​ក៏​ឃើញ​ដែរ ឡាន​គេ​ទុក​តម្រៀប​តាម​ដងផ្លូវ ចេញ​ច្រក​ទៅ​ផ្លូវ​កាត់ ស្រុក​ជ័យ​សែន រវៀង ទៅខាង​កំពង់ធំ​។ ឈើ​នោះ គឺ​នាងនួន និង​ធ្នង់ គិត​ទៅ​ក្មេងៗ​ឱ្យតែ​មាន​គោយន្ត គឺ​ភ្លូក​ទៅ​កាប់​ឈើ ទាំងអស់​តែ​គ្នា​» ។​

​ចំណែក​នៅ​ឧទ្យាន​ជាតិ ដែនជម្រកសត្វព្រៃ​បឹង​ពែ​រ៍ ក្នុង​ទឹកដី​ឃុំ​រមណី នៃ​ស្រុក​រវៀង ក៏​មាន​សេចក្តីរាយការណ៍ ជុំវិញ​សកម្មភាព កាប់​ឈើ​ខុសច្បាប់​នោះ​ដែរ ។​

​ប្រភព​ពី​កម្មករ ដែល​ធ្វើការ​ឱ្យ ក្រុមហ៊ុន​វៀតណាម មួយ​នៅ​ជិត​ឧទ្យាន​ជាតិ ជម្រក​សត្វព្រៃ​បឹង​ពែ​រ៍ បានឱ្យដឹងថា ព្រៃឈើ​របស់​ដែន​ជម្រក សត្វព្រៃ​បឹង​ពែ​រ៍ ដែល​គ្រប់គ្រង​ដោយ​មន្ត្រី​បរិស្ថាន នៅ​ចន្លោះ​ព្រំប្រទល់ ដី​សម្បទាន សេដ្ឋកិច្ច ក្រុមហ៊ុន​មេគង្គ និង​ក្រុមហ៊ុន អាន ម៉ា​រ៉ា​ឌី កំពុង​ទទួល​រង ការកាប់បំផ្លាញ ជា​រៀងរាល់ថ្ងៃ​៖ « ​រាល់ថ្ងៃ​ហ្នឹង មក​ដូច​យើង កន្លែង​ហ្នឹង​ជា អនាធិបតេយ្យ​អ៊ីចឹង ។ គោយន្ត​ចូល​ម្ដង ៤-៥ បើក​បន្ត​គ្នា ហើយ​នៅក្នុង​នេះ កម្លាំង​សមត្ថកិច្ច មាន​ទាំង​ទាហាន ប៉េអិម មាន​ទាំង​បរិស្ថាន ប៉ូលិស គឺ​គ្រាន់តែ​គេ​បង់​លុយ ឱ្យ​ខាង​ប៉ុន្មាន​អ៊ីចឹងទៅ​» ។

​ទោះយ៉ាងណា វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​រវៀង លោក ស៊ឹម សុវត្ថា និង​នាយ​ខណ្ឌ រដ្ឋបាល​ព្រៃឈើ ខេត្ត​ព្រះវិហារ លោក អ៊ិត ភូមិ​រ៉ា ដើម្បី​សុំ​ការអធិប្បាយ ជុំវិញ​ការអះអាង​របស់ ក្រុម​អ្នក​ភូមិ​បាន​ថា យ៉ាងណា​នៅឡើយ ដោយសារតែ​លោក​ទាំង​ពីរ មិន​ទទួល​ទូរស័ព្ទ ។​

​អង្គការក្រៅរដ្ឋាភិបាល ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង កិច្ចការ​ការពារ​ព្រៃឈើ បានឱ្យដឹងថា ចាប់តាំងពី​ពេល​យុទ្ធនាការ ឃោសនាបោះឆ្នោត តំណាងរាស្ត្រ អាណត្តិ​ទី​៥ កាលពី​អំឡុង​ខែមិថុនា ឆ្នាំ​២០១៣ រហូតមកដល់​ពេលនេះ សកម្មភាព កាប់​ឈើ​ខុសច្បាប់ នៅ​ខេត្ត​ព្រះវិហារ បាន​កើតឡើង​យ៉ាង​ខ្លាំង ដោយ​មាន​ការបង្ក្រាប​តិចតួច ។​

​មន្ត្រី​ផ្នែក​តស៊ូ​មតិ របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ បាន​មានប្រសាសន៍ថា ព្រៃឈើ​នៅ​តាម​បណ្ដា ស្រុក​មួយចំនួន ដូចជា​ស្រុក​ឆែ​ប ស្រុក​ជាំ​ក្សាន្ត ស្រុក​រវៀង ស្រុក​សង្គម​ថ្មី និង​ស្រុក​គូលែន នៃ​ខេត្ត​ព្រះវិហារ កំពុង​រង​ការកាប់​ឈើ ធ្វើ​អាជីវកម្ម​ខុសច្បាប់ និង​តំបន់​ខ្លះទៀត ប្រឈម​នឹង​ការ​ឈូសឆាយ ពី​ក្រុមហ៊ុន​ដី សម្បទាន​សេដ្ឋកិច្ច ៕ ប្រភព​៖ វិទ្យុ​អាស៊ីសេរី
ផ្សាយនៅថ្ងៃទី: 30-11-2017, ចំនួនអ្នកអាន 1949ដង

ក្រចេះ ៖ កាលពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ អគារ​ក្រសួងបរិស្ថាន​ថា ៖ « យើង​ទទួល​ស្គាល់ ការកាប់​ព្រៃឈើ​នេះ គឺ​ត្រូវតែ​មាន​ទោសទណ្ឌ និង​ត្រូវ​តែ​បង្ក្រាប​ហើយ​… ខ្ញុំ​ឲ្យ​ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង​… សៅ ស

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-05-2017, ចំនួនអ្នកអាន 1952ដង
​បន្ទាយមានជ័យ​៖ ប្រជាពលរដ្ឋ​រស់នៅ ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា ចាប់តាំងពី​លោក ឆែ សុធា ត្រូវបាន​ថ្នាក់លើ ប្រកាស​តែងតាំង​ជា ប្រធាន​សាខាគយ ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៥ ជំនួស​លោក ថោង សុខាំ​ភូ រហូតមកដល់​ពេលនេះ  មាន​ការរិះគន់​ខ្លាំងៗ ពី​មជ្ឈដ្ឋាន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 11-10-2016, ចំនួនអ្នកអាន 2831ដង
ត្បូងឃ្មុំ ៖ ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ ច្រក​ទន្លេ​ចាម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ (​សុំ​មិន​ទាន់​បញ្ចេញ​ឈ្មោះ​) ល្បីល្បាញ​យូរ​មក​ហើយ ក្នុង​ការឃុបឃិត បើកដៃ​ឲ្យ​ឈ្មួញ នាំចេញ​ឈើ​ប្រណីតៗ តាម​ច្រករបៀង​តា​ដោក និង​ក្រវៀន ព្រមទាំង​នាំ​ទំនិញ គេច​ពន្ធ​ចេញ​-​ចូល យក​លុយ​ចែក​គ្នា ធ្វើ​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 22-09-2016, ចំនួនអ្នកអាន 12601ដង
សៀមរាប​៖ ខណៈ​ដែល​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ប្ដេជ្ញា​ខិតខំ​ធ្វើការ កែទម្រង់​ស៊ីជម្រៅ ទៅលើ​ក្រសួង ស្ថាប័នរដ្ឋ​នានា ក៍​ដូចជា កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​ធ្លាប់បាន​ប្រកាស ព្រមាន​ជា​សាធារណៈ ឲ្យ​មន្ត្រីៗ​ទាំងឡាយ ត្រូវតែ​ដក​ខ្លួន​ចេញ​ឲ្យ​ឆ្
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 30-12-2016, ចំនួនអ្នកអាន 14368ដង
បន្ទាយមានជ័យ ៖ បន្ទាប់​ពី​ឯកឧត្តម ជា សុផារ៉ា ត្រូវបាន​តែងតាំង​ជា ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ថ្មី​នៃ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជំនួស​ឯកឧត្តម ទេសរដ្ឋមន្ត្រី អុឹម ឈុនលឹម នៅ​ដើម​ខែ​មេសា ឆ្នាំ​២០១៦​នេះ​រួច​មក មាន​មហាជន ជាច្រើន​មជ្ឈដ្ឋាន បាន​និង​កំពុង​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 3170ដង
 ​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឡើង​ធ្វើ​ជា​រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជំនួស​ឯកឧត្តម គាត ឈ​ន់​... ហើយ​ឯកឧត្តម គុណ ញឹម ឡើង​ធ្វើ​ជា អគ្គនាយក​ថ្មី នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ជំនួស​មេ​គ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 7613ដង
ខេត្ត​ព្រះសីហនុ​៖ បន្ទាប់​ពី​រង​ការរិះគន់  តាមរយៈ​ការចុះផ្សាយ តាម​សារព័ត៌មាន និង​ការ​បង្ហោះ​ផ្សាយ តាម​បណ្ដាញ​ព័ត៌មាន​ផ្សេង​ទៀត ជុំវិញ​កំហុសឆ្គង របស់​ថ្នាក់ដឹកនាំ កំពង់ផែ​ស្វយ័ត ខេត្ត​ព្រះសីហនុ ដែល​មាន​លោក លូ គឹមឈុន ជា​អគ្គនាយក​ដុះ​ស្លែ និង​ជា​ប្រតិភូ រាជរដ្ឋាភិបាល​កម្ពុ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 25-10-2016, ចំនួនអ្នកអាន 27743ដង
​ភ្នំពេញ​៖ កាល​ពី​អត្ថបទ​មុននេះ គេហទំព័រ​យើង បាន​សរសេរ​បង្ហោះ​ផ្សាយ ម្ដង​រួចមកហើយ អំពី​ព័ត៌មានដែល​សាធារណជន តែងតែ​បាន​នាំគ្នា និយាយ​រិះគន់ ជា​បន្តបន្ទាប់​មក​ថា នាយកដ្ឋាន​លិខិតឆ្លងដែន នៃ​ក្រសួង​មហាផ្ទៃ​សព្វថ្ងៃ ដែល​មាន​លោក​ផ្កាយ​មួយ ព្រហ្ម ចាន់​សុខា ជា​ប្រធាន និង​មាន​អនុប្រ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 16-11-2014, ចំនួនអ្នកអាន 3892ដង

យោងតាម ​សេចក្ដីប្រកាស ស្ដីពី​កម្មវិធី​នយោបាយ របស់​គណបក្ស ប្រជាជន​កម្ពុជា ដើម្បី​កសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០១៣-២០១៨ បន្ទាប់​ពី​បុព្វកថា គេ​ឃើញ​មាន ការសរសេរ​បង្ហាញ ពី​សមិទ្ធផល​ធំៗ ជា​ប្រវត្តិសាស្ត្រ ដែល​គណបក្ស ប្រជាជន​កម្ពុជា សម្រេចបាន​យ៉ាង​ច្រើន ជូន​ជាតិ និង​ប្រជាជន ក្នុង​រយៈពេល៣

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-01-2015, ចំនួនអ្នកអាន 4185ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 19-10-2014, ចំនួនអ្នកអាន 4445ដង
​ប៉ៃលិន ៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​ថ្នាក់លើ​បានធ្វើការ តែងតាំង​លោក​ស័ក្តិ​៥ សួស សុខ​ដា​រ៉ា អតីត​មេ​នគរបាល អន្តោប្រវេសន៍​ច្រក​ចាំ​យាម ខេត្ត​កោះកុង ឲ្យ​ផ្លាស់ប្ដូរ​ប៉ុស្តិ​ថ្មី​ទៅធ្វើជា មេ​នគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កា
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 26-09-2014, ចំនួនអ្នកអាន 4218ដង

​ភ្នំពេញ​-​ទូទាំង​ប្រទេស​៖ ខណៈ​ដែល​មាន​បងប្អូន ប្រជាពលរដ្ឋ​មួយចំនួន ព្រួយបារម្ភ​អំពី​សុវត្ថិភាព ម្ហូបអាហារ​ប្រចាំ​ថ្ងៃ​នោះ មន្ត្រីៗ​បម្រើ​ការងារ នៅ​អគ្គនាយកដ្ឋាន កាំកុងត្រូល បាន​និយាយថា រហូតមកដល់​បច្ចុប្បន្ន​នេះ មន្ត្រីៗ​អគ្គនាយកដ្ឋាន កម្ពុជា​ត្រួតពិនិត្យ​ទំនិញ នីហរ័ណ​-​អាហរ័

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-07-2014, ចំនួនអ្នកអាន 4472ដង
កំពង់ស្ពឺ​៖ តាម​ប្រភព​ព័ត៌មាន បានឲ្យដឹងថា ព្រៃឈើ​នៅ​ក្នុង​តំបន់ ឧទ្យាន​ជាតិ​គិរី​រម្យ និង​នៅ​តំបន់ភ្នំ​ឱ​រ៉ាល់ ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្ត​កំពង់ស្ពឺ ត្រូវបាន​កាប់បំផ្លាញ កាន់តែ​ខ្លាំង​ឡើងៗ យ៉ាង​អនាធិបតេយ្យ ស្ទើរ​រៀងរាល់​យប់​ថ្ងៃ នៅក្នុង​សម័យ​ដែល​លោក ហេង គួន ឡើង​បុណ្យ​សក
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 25-04-2014, ចំនួនអ្នកអាន 4402ដង

​ភ្នំពេញ​៖ កាលពី​ចុងឆ្នាំ​២០១៣ កន្លងមក មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន បាននាំគ្នា​សរសេរ​ផ្សព្វផ្សាយ យ៉ាង​គគ្រឹកគគ្រេង នូវ​របាយការណ៍ របស់​អង្គការ​មួយ​ថា ក្រុមហ៊ុន​ឯកជន​របស់​ឧកញ៉ា ទ្រី ភាព បាន​និង​កំពុង​ធ្វើឲ្យ អន្តរាយ​ព្រៃឈើ​នៅ​កម្ពុជា ។ តែ​រហូត​មកដល់ពេលនេះ ហាក់ដូចជា​បាត

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 4301ដង
ភ្នំពេញ៖ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ គេហទំព័រ http://vodhotnews.com បានសរសេរបង្ហោះផ្សាយ នូវអត្ថបទមួយ ក្រោមចំណងជើងថា «របាយការណ៍​មួយ​បង្ហាញថា ក្រុមហ៊ុន ទ្រី ភាព បាននិងកំពុង​ដឹកជញ្ជូន​ឈើ​ ខុសច្បាប់​ទៅ​ក្រៅប្រទេស​» ដែលមានខ្លឹមសារដើមទាំងស្រុង ដូចខាងក្រោមនេះ ៖
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 3797ដង
ដោយ ហង្ស សាវយុត 2014-03-15 RFA
​អង្គការក្រៅរដ្ឋាភិបាល ដែល​ពាក់ព័ន្ធ​នឹង បណ្ដាញ​សហគមន៍ ការពារ​ធម្មជាតិ មាន​ក្ដី​ព្រួយបារម្ភ​ថា ព្រៃឈើ​នៅ​ខេត្ត​ព្រះវិហារ អាច​នឹង​បាត់បង់​យ៉ាង​ធំធេង នៅពេល​ខាងមុខ មិន​យូរ​ប៉ុន្មាន​ទៀត​ទេ ។ ក្ដី​ព្រួយបារម្ភ គឺ​នៅ​ស្របពេល ដែល​គេ​ដឹងថា បច្ចុប្បន្ន​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 12-03-2014, ចំនួនអ្នកអាន 4358ដង
កំពង់ចាមៈ  ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ   ប្រជាពលរដ្ឋ​ជាច្រើន​មជ្ឈដ្ឋាន បាន​នាំគ្នា​និយាយ​រិះគន់​ធ្ងន់ៗ​ទៅលើ​លោក លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម និង​លោក​ប្រធាន រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ចាម ព្រមទាំង​លោក​នាយ​ផ្នែក​រដ្ឋបាល ព្រៃឈើ​ស្រុក​មេមត់ ដែល​តែងតែ​បើកដៃ​ឲ្យ ឬ​ក៍
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 27-10-2017, ចំនួនអ្នកអាន 4144ដង
​បន្ទាយមានជ័យ​៖ បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដឹកនាំ​ដោយ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​កោះហៅ​មន្ត្រីៗ ៧-៨​នាក់ នៅ​ខេត្ត​បន្ទាយមានជ័យ មក​ធ្វើការ​ស៊ើបសួរ​កាលពី​ចុង​សប្ដាហ៍​ទី​១ និង​ដើម​សប្ដាហ៍​ទី​២ នៃ​ខែ​មករា ឆ្នាំ​២០១៤​នេះ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 11-02-2016, ចំនួនអ្នកអាន 5037ដង
​ក្រចេះ​-​ស្នួល៖ ក្រុមបណ្តាញ​សហគមន៍​ព្រៃឈើ និង​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​ខេត្ត​ក្រចេះ បាន​និយាយ​រិះគន់ថា ខេត្ត​ក្រចេះ​ដែល​ល្បី​ខាង កើតមាន​បទល្មើស​ព្រៃឈើ ជាច្រើន​ឆ្នាំ​មកហើយ​នោះ ឥឡូវ​នេះ​នៅតែ​ល្បី​ឈ្មោះ​ដដែល ពោល​គឺ​ល្បី​តាំងពី អតីត​អភិបាលខេត្ត ខាំ ភឿន រហូតមកដល់ អភិបាលខេត្ត
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 15-12-2013, ចំនួនអ្នកអាន 3860ដង
ភ្នំពេញ៖ បន្ទាប់ពីលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (បន្តមុខតំណែងនោះ ជំនួសលោក កឹម សុខា) បានចាត់ទុក ពាក្យសម្ដីរបស់លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ដែលបាននិយាយ ថ្មីៗនេះនូវពាក្យ «យួនៗ...» ថា ជាពាក្យរើសអើង ពូជសាសន៍នោះ... បាននិងកំពុងធ្វើឲ្យ សាធារណជន សម្ដែងប្រតិកម្ម រិះគ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 15-11-2013, ចំនួនអ្នកអាន 2561ដង
ភ្នំពេញ៖ បែបទំនងជាព្រះអង្គ បានទ្រង់ព្រះតម្រិះ ដូចដឹងញ្ញាណជាមុន ឬយ៉ាងណានោះ គឺនៅប្រមាណជា ១ឆ្នាំ មុនពេលព្រះមហាវរក្សត្រ ព្រះបិតាបង្រួបង្រួបជាតិ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ជាទីសក្ការៈដ៍ខ្ពង់ខ្អស់បំផុតនៃយើង ទ្រង់បានយាងចូលព្រះទិវង្គត ព្រះអង្គបានមានព្រះ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 13-11-2013, ចំនួនអ្នកអាន 4672ដង
​កង់​ប្រវត្តិសាស្ត្រ​ថ្មីៗ បាន​ឱ្យ​យើង​មើលឃើញ យ៉ាងច្បាស់​ថា កម្ពុជា កើត​មាន​ភ្លើងសង្គ្រាម រ៉ាំរ៉ៃ​ជិត ៣​ទសវត្សរ៍ ធ្វើឱ្យ​ប្រទេស​ជាតិ ទទួលរង​នូវ​ការបំផ្លិចបំផ្លាញ ធ្លាក់​ដល់​ចំណុច​ក្រោម​សូន្យ និង​បាន​ធ្វើឱ្យ​ប្រជារាស្ត្រ ប្រជាពលរដ្ឋ ប្រជាជន​រាប់លាន​នាក់ ត្រូវបាន​ស្លាប់​បាត់បង់​ជីវិត
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 12-05-2016, ចំនួនអ្នកអាន 4385ដង
​យោងតាម​សេចក្ដីប្រកាស ស្ដីពី​កម្មវិធី​នយោបាយ របស់​គណបក្ស ប្រជាជន​កម្ពុជា ដើម្បី​កសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០១៣-២០១៨ បន្ទាប់​ពី​បុព្វកថា គេ​ឃើញ​មាន ការសរសេរ​បង្ហាញ ពី​សមិទ្ធផល​ធំៗ ជា​ប្រវត្តិសាស្ត្រ ដែល​គណបក្ស ប្រជាជន​កម្ពុជា សម្រេចបាន​យ៉ាង​ច្រើន ជូន​ជាតិ និង​ប្រជាជន ក្នុង​រយៈពេល ៣
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 13-11-2013, ចំនួនអ្នកអាន 6666ដង
ភ្នំពេញ តាមកំណត់ត្រាប្រវត្តិសាស្ត្រ បានឱ្យដឹងយ៉ាងច្បាស់ថា កាលពីឆ្នាំ១៩៤៧ សម្តេចឪ សម្ដេចតា សម្ដេចតាទួត ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ បានដឹកនាំប្រទេស ទទួលបានជោគជ័យ ក្នុងការទាមទារ ឲ្យព្រះរាជាណាចក្រថៃ សងមកកម្ពុជាវិញ នូវខេត្តខ្មែរមួយចំនួនដូចជា ខេត្តបាត់ដំបង សៀមរាប
‹ សូមអានបន្ត ›
« មុន 1 ក្រោយ »
ព័ត៌មានបន្ទាប់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5714
ម្សិលមិញ : 9344
សរុប : 6359279
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com