ថ្ងៃ ច័ន្ទ ទី 11 ខែ ធ្នូ ឆ្នាំ 2017
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
តំណាង​សហគមន៍ព្រៃឈើ​ ប្ដឹងក្រុមហ៊ុន ទ្រី ភាព ពី​បទ​ឈូសឆាយ​បំផ្លិចបំផ្លាញ ព្រៃ​សហគមន៍ និង​ព្រៃការពារជាច្រើន​ហិកតា នៅស្រុក​រវៀង ​ខេត្ត​ព្រះវិហារ ដោយសារអាជ្ញាធរ​ មិនសូវ​យកចិត្តទុកដាក់
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 3736ដង
ព្រះវិហារ​៖ អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ បាន​យល់ឃើញថា ខេត្ត​ព្រះវិហារ នៅ​ចុងកាត់មាត់ញក គឺជា​តំបន់​ចុងក្រោយ ដែល​ក្រុមហ៊ុន​ជាច្រើន កំពុង​សម្រុក​ទៅរក ដី​សម្បទាន សេដ្ឋកិច្ច​ទី​នោះ បន្ទាប់​ពី​រដ្ឋាភិបាល បាន​អស់​ដី​នៅ​ខេត្ត​ផ្សេងៗ ផ្ដល់​ឱ្យ​ក្រុមហ៊ុន ធ្វើ​សម្បទាន សេដ្ឋកិច្ច​ទៅហើយ ។ ការ​ដែល​ក្រុមហ៊ុន សម្រុក​ទៅ​រក​ដី សម្បទាន​សេដ្ឋកិច្ច នៅ​ខេត្ត​ព្រះវិហារ​នោះ បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ ដែល​ធ្លាប់តែ​ប្រកប របរ​ចិញ្ចឹមជីវិត​ពី​ព្រៃឈើ ដោយ​ស្ងប់ស្ងាត់ ក៏​ចាប់ផ្ដើម​ប្រែ​ក្លាយទៅជា មាន​បញ្ហា​ជម្លោះ​ដីធ្លី កាន់តែ​ច្រើនឡើងៗ ។​

​ក្រុម​ប្រជាពលរដ្ឋ​មួយចំនួន នៅ​ភូមិ​អូរ​ពោធិ ឃុំ​រមណី ស្រុក​រវៀង ខេត្ត​ព្រះវិហារ បាន​នាំគ្នា​ចោទប្រកាន់​ថា ក្រុមហ៊ុន ទ្រី ភាព បាន​ឈូស​ឆាយ ពង្រីក​ផ្ទៃដី សម្បទាន​សេដ្ឋកិច្ច ធ្វើឱ្យប៉ះពាល់​ដល់ ព្រៃ​សហគមន៍ ដែល​នៅ​ជាប់​ព្រំប្រទល់​គ្នា​... តែ​អាជ្ញាធរ​ឃុំ​រមណី និង​ស្រុក​រវៀង មិនសូវ​យកចិត្តទុកដាក់ អំពី​កង្វល់​របស់​អ្នកភូមិ​ទេ ។​ ​តំណាង​សហគមន៍ ព្រៃឈើ​បឹង​ទន្លេ​ម្រេច នៅ​ភូមិ​អូរ​ពោធិ មួយចំនួន បាន​ធ្វើដំណើរ​ទៅកាន់ ទី​រួម​ខេត្ត​ព្រះវិហារ កាលពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​២០ ខែ​មករា ដើម្បី​ដាក់​ពាក្យ​ប្ដឹង​ក្រុមហ៊ុន ទ្រី ភាព ទៅ​តុលាការ ពី​បទ​ឈូស​បំផ្លាញ ព្រៃ​សហគមន៍ ជាច្រើន​ហិកតា ។ តំណាង​សហគមន៍​ទាំងនោះ កំពុង​ត្រូវការ​ឱ្យ អង្គការក្រៅរដ្ឋាភិបាល ជួយ​ជ្រោមជ្រែង​ពួកគេ ដើម្បី​ឱ្យ​អាច​តតាំង​គ្នា ខាង​ផ្លូវច្បាប់​ជាមួយ នឹង​ក្រុមហ៊ុន ទ្រី ភាព បាន ។​

សមាជិក​សហគមន៍ ព្រៃឈើ​បឹង​ទន្លេ​ម្រេច​មួយរូប ក្នុងចំណោម​ជាច្រើន​ទៀត គឺ​លោក ហួន គា​ណូ ធ្លាប់​បាន​មានប្រសាសន៍ កាលពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​២០ ខែ​មករាថា លោក​បាន​ចូល​ទៅ ប្រឹក្សា​យោបល់ ជាមួយ​សមាគមការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ដើម្បី​ឈាន​ទៅដល់ ការ​ដាក់ពាក្យ​ប្ដឹង ក្រុមហ៊ុន ទ្រី ភាព ទៅ​តុលាការ ។ បុរស​ដដែល​បាន ចោទប្រកាន់ថា កន្លង​ទៅ​ក្រុមហ៊ុន ទ្រី ភាព បាន​ព្យាយាម​កាន់កាប់ ដី​របស់​សហគមន៍ ព្រមទាំង​ឈូស​បំផ្លាញ​ព្រៃ ការពារ​ចំនួន​ប្រមាណ ១៥​ហិកតា​៖ « ​ខ្ញុំ​សង្ឃឹមថា គេ​ដោះស្រាយ​ឱ្យ ព្រោះ​អី​ខាង​តុលាការ ពាក់ព័ន្ធ​រឿង​ខាងច្បាប់ បាន​ថា​មក​ដាក់​ប្ដឹង។ គេ​បំផ្លិចបំផ្លាញ ព្រៃ​សហគមន៍ ធ្វើឱ្យ​ខូចខាត​ច្រើនណាស់ ។ គេ​ឈូស គេ​ធ្វើ​ជា​បង្គោលរបង ហើយ​គេ​ជីករណ្ដៅៗ ប្រុង​បោះបង្គោល​ថែម​ទៀត​ទៅ ខ្ញុំ​ទៅ​ឃាត់ បើ​អត់​ឃាត់ គឺ​គាត់​ចេះតែធ្វើ បង្គោល​ទៅទៀត​»។​

​ចំណែក​ប្រធានស្ដីទី នៃ​ក្រុមប្រឹក្សា​ឃុំ​រមណី លោក សូរ សៀ បាន​ទទួលស្គាល់ថា កន្លងទៅ ក្រុមហ៊ុន ទ្រី ភាព ពិតជា​បាន​ឈូសឆាយ ប៉ះ​ដី​របស់​សហគមន៍ ព្រៃឈើ​ខ្លះ​មែន ។ លោក សូរ សៀ បាន​មានប្រសាសន៍​ទៀតថា អាជ្ញាធរ​ឃុំ ធ្លាប់​បាន​សម្របសម្រួល ក៏​ប៉ុន្តែ​លោក​មិន​បានដឹងថា តំណាង​សហគមន៍ បាន​ប្ដឹង​រឿង​នោះ ទៅ​តុលាការ​ទេ​៖ «​វា​មាន​ដី​ចាស់​ដី​ថ្មី​អី វា​ចូល​ខ្លះ នៅ​ម្ដុំ​អូរ​ពោធិ ហ្នឹង មាន​ការដោះស្រាយ សម្របសម្រួល​ខ្លះ ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយចំនួន គេ​អត់​ទទួល​ស្គាល់ គេ​អត់​មក​ចូលរួម ឱ្យ​អាជ្ញាធរ​ដឹង​ទេ​» ។​

​តំណាង​សហគមន៍ ដែល​សម្រេច​ដាក់​ពាក្យ ប្ដឹង​ក្រុមហ៊ុន ទ្រី ភាព នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​គេ​ដឹងថា អាជ្ញាធរ​បាន​ដាក់ ពាក្យ​ប្ដឹង​ពួកគេ នៅ​ឯ​តុលាការ​មុន ។​

កាលពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៤ កន្លងទៅ តំណាង​អយ្យការ អម​សាលាដំបូង ខេត្ត​ព្រះវិហារ បាន​ចេញ​ដីកា កោះហៅ​តំណាង អ្នក​ភូមិ​អូរ​ពោធិ ចំនួន ១០​រូប ទៅ​សាកសួរ ជុំវិញ​ករណី​រារាំង កិច្ចការ​សាធារណៈ ដោយសារ​តែ​អ្នក​ភូមិ បាន​តវ៉ា​ជុំវិញ រឿង​ដីធ្លី​ទីនោះ ។​

​អ្នកសម្របសម្រួល របស់​សមាគម ការពារ​សិទ្ធិមនុស្ស អាដហុក ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ បាន​មានប្រសាសន៍ថា លោក​បាន​ចុះទៅពិនិត្យ​មើល នៅ​តំបន់​អូរ​ពោធិ នោះ​រួច​ហើយ ឃើញថា ក្រុមហ៊ុន ទ្រី ភាព បាន​ឈូសឆាយដី ធ្វើឱ្យប៉ះពាល់​ដល់ តំបន់​សហគមន៍ ព្រៃឈើ​ខ្លះ​មែន ។ លោក ឡោ ចាន់ បានបញ្ជាក់​ថា អង្គការ​របស់​លោក នឹង​ជួយ​ជ្រោមជ្រែង សហគមន៍ ក្នុងការ​ដាក់ពាក្យ​ប្ដឹង ទៅ​តុលាការ ជុំវិញ​ករណី​នោះ ។

មិនមែន​តែ​ដី ព្រៃ​សហគមន៍​ទេ​... ប្រជាពលរដ្ឋ បាន​និយាយថា សូម្បី​តែ​ដី​ស្រែ​ចំការ របស់​ពួកគាត់ ដែល​ធ្លាប់​បាន​បង្កបង្កើនផល ចិញ្ចឹម​ជីវិត​គ្រួសារ ក៍​ត្រូវបាន​ក្រុមហ៊ុន ទ្រី ភាព យក​គ្រឿងចក្រ ទៅ​ឈូស​ឆាយ រំលោភ​យក​ដែរ ដូចជា​ករណី​កន្លងទៅ មាន​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ បាននាំគ្នា​ទៅ​តវ៉ា​ ​ឲ្យ​បញ្ឈប់​គ្រឿងចក្រឈូសឆាយ​របស់​ក្រុមហ៊ុន ​ទ្រី​ ​ភាព​ ​ដែល​បាន​ឈូសឆាយ ដីចម្ការ​របស់​ពួកគាត់​ ​ស្ថិតនៅ​ក្បែរ​ចម្ការកៅស៊ូ​របស់លោក​ ​ទ្រី​ ​ភាព​ ​ក្នុង​ស្រុក​រវៀង​ ​ខេត្ត​ព្រះវិហារជាដើម។​

​ទោះយ៉ាងណា គេហទំព័រ​យើង នៅ​មិនទាន់​បាន ទំនាក់ទំនង សុំ​ការបំភ្លឺ​ពី តំណាង​ក្រុមហ៊ុន  ​ទ្រី​ ​ភាព បាន​នៅឡើយ​ទេ​... ៕ ដោយ​៖ ប្រស្នា
ផ្សាយនៅថ្ងៃទី: 30-11-2017, ចំនួនអ្នកអាន 1949ដង

ក្រចេះ ៖ កាលពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ អគារ​ក្រសួងបរិស្ថាន​ថា ៖ « យើង​ទទួល​ស្គាល់ ការកាប់​ព្រៃឈើ​នេះ គឺ​ត្រូវតែ​មាន​ទោសទណ្ឌ និង​ត្រូវ​តែ​បង្ក្រាប​ហើយ​… ខ្ញុំ​ឲ្យ​ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង​… សៅ ស

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-05-2017, ចំនួនអ្នកអាន 1952ដង
​បន្ទាយមានជ័យ​៖ ប្រជាពលរដ្ឋ​រស់នៅ ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា ចាប់តាំងពី​លោក ឆែ សុធា ត្រូវបាន​ថ្នាក់លើ ប្រកាស​តែងតាំង​ជា ប្រធាន​សាខាគយ ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៥ ជំនួស​លោក ថោង សុខាំ​ភូ រហូតមកដល់​ពេលនេះ  មាន​ការរិះគន់​ខ្លាំងៗ ពី​មជ្ឈដ្ឋាន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 11-10-2016, ចំនួនអ្នកអាន 2831ដង
ត្បូងឃ្មុំ ៖ ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ ច្រក​ទន្លេ​ចាម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ (​សុំ​មិន​ទាន់​បញ្ចេញ​ឈ្មោះ​) ល្បីល្បាញ​យូរ​មក​ហើយ ក្នុង​ការឃុបឃិត បើកដៃ​ឲ្យ​ឈ្មួញ នាំចេញ​ឈើ​ប្រណីតៗ តាម​ច្រករបៀង​តា​ដោក និង​ក្រវៀន ព្រមទាំង​នាំ​ទំនិញ គេច​ពន្ធ​ចេញ​-​ចូល យក​លុយ​ចែក​គ្នា ធ្វើ​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 22-09-2016, ចំនួនអ្នកអាន 12601ដង
សៀមរាប​៖ ខណៈ​ដែល​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ប្ដេជ្ញា​ខិតខំ​ធ្វើការ កែទម្រង់​ស៊ីជម្រៅ ទៅលើ​ក្រសួង ស្ថាប័នរដ្ឋ​នានា ក៍​ដូចជា កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​ធ្លាប់បាន​ប្រកាស ព្រមាន​ជា​សាធារណៈ ឲ្យ​មន្ត្រីៗ​ទាំងឡាយ ត្រូវតែ​ដក​ខ្លួន​ចេញ​ឲ្យ​ឆ្
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 30-12-2016, ចំនួនអ្នកអាន 14368ដង
បន្ទាយមានជ័យ ៖ បន្ទាប់​ពី​ឯកឧត្តម ជា សុផារ៉ា ត្រូវបាន​តែងតាំង​ជា ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ថ្មី​នៃ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជំនួស​ឯកឧត្តម ទេសរដ្ឋមន្ត្រី អុឹម ឈុនលឹម នៅ​ដើម​ខែ​មេសា ឆ្នាំ​២០១៦​នេះ​រួច​មក មាន​មហាជន ជាច្រើន​មជ្ឈដ្ឋាន បាន​និង​កំពុង​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 3170ដង
 ​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឡើង​ធ្វើ​ជា​រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជំនួស​ឯកឧត្តម គាត ឈ​ន់​... ហើយ​ឯកឧត្តម គុណ ញឹម ឡើង​ធ្វើ​ជា អគ្គនាយក​ថ្មី នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ជំនួស​មេ​គ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 7613ដង
ខេត្ត​ព្រះសីហនុ​៖ បន្ទាប់​ពី​រង​ការរិះគន់  តាមរយៈ​ការចុះផ្សាយ តាម​សារព័ត៌មាន និង​ការ​បង្ហោះ​ផ្សាយ តាម​បណ្ដាញ​ព័ត៌មាន​ផ្សេង​ទៀត ជុំវិញ​កំហុសឆ្គង របស់​ថ្នាក់ដឹកនាំ កំពង់ផែ​ស្វយ័ត ខេត្ត​ព្រះសីហនុ ដែល​មាន​លោក លូ គឹមឈុន ជា​អគ្គនាយក​ដុះ​ស្លែ និង​ជា​ប្រតិភូ រាជរដ្ឋាភិបាល​កម្ពុ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 25-10-2016, ចំនួនអ្នកអាន 27743ដង
​ភ្នំពេញ​៖ កាល​ពី​អត្ថបទ​មុននេះ គេហទំព័រ​យើង បាន​សរសេរ​បង្ហោះ​ផ្សាយ ម្ដង​រួចមកហើយ អំពី​ព័ត៌មានដែល​សាធារណជន តែងតែ​បាន​នាំគ្នា និយាយ​រិះគន់ ជា​បន្តបន្ទាប់​មក​ថា នាយកដ្ឋាន​លិខិតឆ្លងដែន នៃ​ក្រសួង​មហាផ្ទៃ​សព្វថ្ងៃ ដែល​មាន​លោក​ផ្កាយ​មួយ ព្រហ្ម ចាន់​សុខា ជា​ប្រធាន និង​មាន​អនុប្រ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 16-11-2014, ចំនួនអ្នកអាន 3892ដង

យោងតាម ​សេចក្ដីប្រកាស ស្ដីពី​កម្មវិធី​នយោបាយ របស់​គណបក្ស ប្រជាជន​កម្ពុជា ដើម្បី​កសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០១៣-២០១៨ បន្ទាប់​ពី​បុព្វកថា គេ​ឃើញ​មាន ការសរសេរ​បង្ហាញ ពី​សមិទ្ធផល​ធំៗ ជា​ប្រវត្តិសាស្ត្រ ដែល​គណបក្ស ប្រជាជន​កម្ពុជា សម្រេចបាន​យ៉ាង​ច្រើន ជូន​ជាតិ និង​ប្រជាជន ក្នុង​រយៈពេល៣

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-01-2015, ចំនួនអ្នកអាន 4185ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 19-10-2014, ចំនួនអ្នកអាន 4445ដង
​ប៉ៃលិន ៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​ថ្នាក់លើ​បានធ្វើការ តែងតាំង​លោក​ស័ក្តិ​៥ សួស សុខ​ដា​រ៉ា អតីត​មេ​នគរបាល អន្តោប្រវេសន៍​ច្រក​ចាំ​យាម ខេត្ត​កោះកុង ឲ្យ​ផ្លាស់ប្ដូរ​ប៉ុស្តិ​ថ្មី​ទៅធ្វើជា មេ​នគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កា
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 26-09-2014, ចំនួនអ្នកអាន 4218ដង

​ភ្នំពេញ​-​ទូទាំង​ប្រទេស​៖ ខណៈ​ដែល​មាន​បងប្អូន ប្រជាពលរដ្ឋ​មួយចំនួន ព្រួយបារម្ភ​អំពី​សុវត្ថិភាព ម្ហូបអាហារ​ប្រចាំ​ថ្ងៃ​នោះ មន្ត្រីៗ​បម្រើ​ការងារ នៅ​អគ្គនាយកដ្ឋាន កាំកុងត្រូល បាន​និយាយថា រហូតមកដល់​បច្ចុប្បន្ន​នេះ មន្ត្រីៗ​អគ្គនាយកដ្ឋាន កម្ពុជា​ត្រួតពិនិត្យ​ទំនិញ នីហរ័ណ​-​អាហរ័

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-07-2014, ចំនួនអ្នកអាន 4472ដង
កំពង់ស្ពឺ​៖ តាម​ប្រភព​ព័ត៌មាន បានឲ្យដឹងថា ព្រៃឈើ​នៅ​ក្នុង​តំបន់ ឧទ្យាន​ជាតិ​គិរី​រម្យ និង​នៅ​តំបន់ភ្នំ​ឱ​រ៉ាល់ ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្ត​កំពង់ស្ពឺ ត្រូវបាន​កាប់បំផ្លាញ កាន់តែ​ខ្លាំង​ឡើងៗ យ៉ាង​អនាធិបតេយ្យ ស្ទើរ​រៀងរាល់​យប់​ថ្ងៃ នៅក្នុង​សម័យ​ដែល​លោក ហេង គួន ឡើង​បុណ្យ​សក
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 25-04-2014, ចំនួនអ្នកអាន 4402ដង

​ភ្នំពេញ​៖ កាលពី​ចុងឆ្នាំ​២០១៣ កន្លងមក មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន បាននាំគ្នា​សរសេរ​ផ្សព្វផ្សាយ យ៉ាង​គគ្រឹកគគ្រេង នូវ​របាយការណ៍ របស់​អង្គការ​មួយ​ថា ក្រុមហ៊ុន​ឯកជន​របស់​ឧកញ៉ា ទ្រី ភាព បាន​និង​កំពុង​ធ្វើឲ្យ អន្តរាយ​ព្រៃឈើ​នៅ​កម្ពុជា ។ តែ​រហូត​មកដល់ពេលនេះ ហាក់ដូចជា​បាត

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 4301ដង
ភ្នំពេញ៖ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ គេហទំព័រ http://vodhotnews.com បានសរសេរបង្ហោះផ្សាយ នូវអត្ថបទមួយ ក្រោមចំណងជើងថា «របាយការណ៍​មួយ​បង្ហាញថា ក្រុមហ៊ុន ទ្រី ភាព បាននិងកំពុង​ដឹកជញ្ជូន​ឈើ​ ខុសច្បាប់​ទៅ​ក្រៅប្រទេស​» ដែលមានខ្លឹមសារដើមទាំងស្រុង ដូចខាងក្រោមនេះ ៖
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 3796ដង
ដោយ ហង្ស សាវយុត 2014-03-15 RFA
​អង្គការក្រៅរដ្ឋាភិបាល ដែល​ពាក់ព័ន្ធ​នឹង បណ្ដាញ​សហគមន៍ ការពារ​ធម្មជាតិ មាន​ក្ដី​ព្រួយបារម្ភ​ថា ព្រៃឈើ​នៅ​ខេត្ត​ព្រះវិហារ អាច​នឹង​បាត់បង់​យ៉ាង​ធំធេង នៅពេល​ខាងមុខ មិន​យូរ​ប៉ុន្មាន​ទៀត​ទេ ។ ក្ដី​ព្រួយបារម្ភ គឺ​នៅ​ស្របពេល ដែល​គេ​ដឹងថា បច្ចុប្បន្ន​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 12-03-2014, ចំនួនអ្នកអាន 4358ដង
កំពង់ចាមៈ  ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ   ប្រជាពលរដ្ឋ​ជាច្រើន​មជ្ឈដ្ឋាន បាន​នាំគ្នា​និយាយ​រិះគន់​ធ្ងន់ៗ​ទៅលើ​លោក លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម និង​លោក​ប្រធាន រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ចាម ព្រមទាំង​លោក​នាយ​ផ្នែក​រដ្ឋបាល ព្រៃឈើ​ស្រុក​មេមត់ ដែល​តែងតែ​បើកដៃ​ឲ្យ ឬ​ក៍
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 27-10-2017, ចំនួនអ្នកអាន 4144ដង
​បន្ទាយមានជ័យ​៖ បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដឹកនាំ​ដោយ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​កោះហៅ​មន្ត្រីៗ ៧-៨​នាក់ នៅ​ខេត្ត​បន្ទាយមានជ័យ មក​ធ្វើការ​ស៊ើបសួរ​កាលពី​ចុង​សប្ដាហ៍​ទី​១ និង​ដើម​សប្ដាហ៍​ទី​២ នៃ​ខែ​មករា ឆ្នាំ​២០១៤​នេះ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 11-02-2016, ចំនួនអ្នកអាន 5037ដង
​ក្រចេះ​-​ស្នួល៖ ក្រុមបណ្តាញ​សហគមន៍​ព្រៃឈើ និង​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​ខេត្ត​ក្រចេះ បាន​និយាយ​រិះគន់ថា ខេត្ត​ក្រចេះ​ដែល​ល្បី​ខាង កើតមាន​បទល្មើស​ព្រៃឈើ ជាច្រើន​ឆ្នាំ​មកហើយ​នោះ ឥឡូវ​នេះ​នៅតែ​ល្បី​ឈ្មោះ​ដដែល ពោល​គឺ​ល្បី​តាំងពី អតីត​អភិបាលខេត្ត ខាំ ភឿន រហូតមកដល់ អភិបាលខេត្ត
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 15-12-2013, ចំនួនអ្នកអាន 3860ដង
ភ្នំពេញ៖ បន្ទាប់ពីលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (បន្តមុខតំណែងនោះ ជំនួសលោក កឹម សុខា) បានចាត់ទុក ពាក្យសម្ដីរបស់លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ដែលបាននិយាយ ថ្មីៗនេះនូវពាក្យ «យួនៗ...» ថា ជាពាក្យរើសអើង ពូជសាសន៍នោះ... បាននិងកំពុងធ្វើឲ្យ សាធារណជន សម្ដែងប្រតិកម្ម រិះគ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 15-11-2013, ចំនួនអ្នកអាន 2561ដង
ភ្នំពេញ៖ បែបទំនងជាព្រះអង្គ បានទ្រង់ព្រះតម្រិះ ដូចដឹងញ្ញាណជាមុន ឬយ៉ាងណានោះ គឺនៅប្រមាណជា ១ឆ្នាំ មុនពេលព្រះមហាវរក្សត្រ ព្រះបិតាបង្រួបង្រួបជាតិ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ជាទីសក្ការៈដ៍ខ្ពង់ខ្អស់បំផុតនៃយើង ទ្រង់បានយាងចូលព្រះទិវង្គត ព្រះអង្គបានមានព្រះ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 13-11-2013, ចំនួនអ្នកអាន 4672ដង
​កង់​ប្រវត្តិសាស្ត្រ​ថ្មីៗ បាន​ឱ្យ​យើង​មើលឃើញ យ៉ាងច្បាស់​ថា កម្ពុជា កើត​មាន​ភ្លើងសង្គ្រាម រ៉ាំរ៉ៃ​ជិត ៣​ទសវត្សរ៍ ធ្វើឱ្យ​ប្រទេស​ជាតិ ទទួលរង​នូវ​ការបំផ្លិចបំផ្លាញ ធ្លាក់​ដល់​ចំណុច​ក្រោម​សូន្យ និង​បាន​ធ្វើឱ្យ​ប្រជារាស្ត្រ ប្រជាពលរដ្ឋ ប្រជាជន​រាប់លាន​នាក់ ត្រូវបាន​ស្លាប់​បាត់បង់​ជីវិត
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 12-05-2016, ចំនួនអ្នកអាន 4385ដង
​យោងតាម​សេចក្ដីប្រកាស ស្ដីពី​កម្មវិធី​នយោបាយ របស់​គណបក្ស ប្រជាជន​កម្ពុជា ដើម្បី​កសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០១៣-២០១៨ បន្ទាប់​ពី​បុព្វកថា គេ​ឃើញ​មាន ការសរសេរ​បង្ហាញ ពី​សមិទ្ធផល​ធំៗ ជា​ប្រវត្តិសាស្ត្រ ដែល​គណបក្ស ប្រជាជន​កម្ពុជា សម្រេចបាន​យ៉ាង​ច្រើន ជូន​ជាតិ និង​ប្រជាជន ក្នុង​រយៈពេល ៣
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 13-11-2013, ចំនួនអ្នកអាន 6666ដង
ភ្នំពេញ តាមកំណត់ត្រាប្រវត្តិសាស្ត្រ បានឱ្យដឹងយ៉ាងច្បាស់ថា កាលពីឆ្នាំ១៩៤៧ សម្តេចឪ សម្ដេចតា សម្ដេចតាទួត ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ បានដឹកនាំប្រទេស ទទួលបានជោគជ័យ ក្នុងការទាមទារ ឲ្យព្រះរាជាណាចក្រថៃ សងមកកម្ពុជាវិញ នូវខេត្តខ្មែរមួយចំនួនដូចជា ខេត្តបាត់ដំបង សៀមរាប
‹ សូមអានបន្ត ›
« មុន 1 ក្រោយ »
ព័ត៌មានបន្ទាប់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5713
ម្សិលមិញ : 9344
សរុប : 6359278
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com