ថ្ងៃ ច័ន្ទ ទី 11 ខែ ធ្នូ ឆ្នាំ 2017
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
របាយការណ៍​បង្ហាញថា ក្រុមហ៊ុន​​ឧកញ៉ា ទ្រី ភាព ទទួលបាន​ដី ​សម្បទានសេដ្ឋកិច្ច​ជិត ៧​ម៉ឺន ​ហិកតា ដោយបំបែក​ជាក្រុមហ៊ុន​តូចៗ​ចំនួន ១៥ កាប់បំផ្លាញ និងប្រមូល​ឈើ​ ស្ទើរហិនហោច អស់ពីស្រុកខ្មែរ
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 4301ដង
ភ្នំពេញ៖ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ គេហទំព័រ http://vodhotnews.com បានសរសេរបង្ហោះផ្សាយ នូវអត្ថបទមួយ ក្រោមចំណងជើងថា «របាយការណ៍​មួយ​បង្ហាញថា ក្រុមហ៊ុន ទ្រី ភាព បាននិងកំពុង​ដឹកជញ្ជូន​ឈើ​ ខុសច្បាប់​ទៅ​ក្រៅប្រទេស​» ដែលមានខ្លឹមសារដើមទាំងស្រុង ដូចខាងក្រោមនេះ ៖ ដោយ​៖ តាំង វី​ដា និង អ៊ឹង ប៊ុនថន​

ថ្ងៃ​ពុធ ទី​20 ខែវិច្ឆិកា ឆ្នាំ​2013 http://vodhotnews.com

​ក្រុម​កិច្ចការ​ពិសេស សិទ្ធិមនុស្ស​កម្ពុជា នៅ​ថ្ងៃ​ពុធ​នេះ ចេញ​របាយការណ៍​មួយ ដោយ​បង្ហាញ​ថា ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ទ្រី ភាព ដែល​ទទួលបាន​ដី​សម្បទាន សេដ្ឋកិច្ច​ជិត ៧​ម៉ឺន​ហិកតា តាមរយៈ​ការ​បំបែក​ជា ក្រុមហ៊ុន​តូចៗ​ចំនួន ១៥ ពី​រដ្ឋាភិបាល ហើយ​បាន​និង​កំពុង​រកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ទៅ​លក់​នៅ​ប្រទេស​វៀតណាម ឬ​ចិន ។​

ការអះអាង​នេះ ត្រូវបាន​បង្ហាញ ក្នុង​របាយការណ៍​ស៊ើបអង្កេត របស់​ក្រុម​កិច្ចការ​ពិសេស សិទ្ធិមនុស្ស​កម្ពុជា ក្រោម​គម្រោង​ឃ្លាំមើល ធុរៈកិច្ច និង​វិនិយោគ​នៅ​កម្ពុជា ភាគ​១ ស្តី​អំពី​ក្រុមហ៊ុន ទ្រី ភាព ក្រោម​ចំណងជើង "​នយោបាយ​ប្រមូល​ឈើ ឲ្យអស់​ពី​ស្រុក​ខ្មែរ​" ចេញផ្សាយ​នៅ​ថ្ងៃទី​២០ ខែ​វិច្ឆិកា​នេះ ។ របាយការណ៍ អះអាងថា ក្រុមហ៊ុន ទ្រី ភាព បាន​ធ្វើ​អាជីវកម្ម​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ប្រណីត នៅ​គ្រប់​តំបន់​ព្រៃឈើ ទូទាំង​ប្រទេស​កម្ពុជា ដោយសារ​ក្រុមហ៊ុន​នេះ មាន​ទំនាក់ទំនង យ៉ាង​ជិតស្និទ្ធ ជាមួយ​មន្ត្រី​រដ្ឋាភិបាល និង​មាន​សម្ព័ន្ធមេត្រីភាព ជាមួយ​កម្លាំងប្រដាប់អាវុធ មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​អភិរក្ស ក្រសួង​ឧស្សាហកម្ម ក្រសួង​កសិកម្ម និង​ក្រុមហ៊ុន ភាពី​ម៉ិច តាមរយៈ​កិច្ចព្រមព្រៀង ស្តីពី​ការចង​សម្ព័ន្ធមេត្រីភាព រវាង​ក្រុមហ៊ុន មន្ត្រី​រដ្ឋាភិបាល និង​កងកម្លាំងប្រដាប់អាវុធ ចុះ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១០ ។​

​របាយការណ៍​នេះ ឲ្យដឹងថា ក្រុមហ៊ុន ទ្រី ភាព ត្រូវ​បាន​រដ្ឋាភិបាល​ផ្តល់​សិទ្ធិ ប្រមូល​ទិញ​ឈើ ពី​គ្រប់​ក្រុមហ៊ុន​ដី សម្បទាន​សេដ្ឋកិច្ច ដែលមាន ២៧​តំបន់ នៃ​ខេត្ត​ចំនួន ១២ គ្របដណ្តប់​ដោយ​ព្រៃឈើ ក្នុងនោះ មាន​គម្រោង​អភិវឌ្ឍន៍ និង​គម្រោង​សម្បទាន សេដ្ឋកិច្ច ។ ក្រុមហ៊ុន ទ្រី ភាព ទទួល​ដី​សម្បា​ទាន​សេដ្ឋកិច្ច ពី​រដ្ឋាភិបាល​ចំនួន ៦៨០៨៨ ហិកតា នៅក្នុង​ខេត្ត​ចំនួន ១២ តាមរយៈ​ការ​បំបែក​ឈ្មោះ ជា​ក្រុមហ៊ុន​តូចៗ ដោយ​ក្រុមហ៊ុន​ខ្លះ បាន​យកឈ្មោះ​អ្នកស្រី ម៉ៅ ម៉ុម ដែលជា​ភរិយា​របស់​លោក ទ្រី ភាព មក​ឈរ​ឈ្មោះ ។​

​ប្រធាន​អង្គការ ក្រុម​កិច្ចការ​ពិសេស សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូច ឡេង អះអាង​តាម​ស្រាវជ្រាវ​ថា ក្រុមហ៊ុន​នេះ មិន​ត្រឹមតែ​បាន កាប់បំផ្លាញ​ព្រៃឈើ ក្នុង​តំបន់​សម្បទាន​សេដ្ឋកិច្ច​របស់​ខ្លួន ថែមទាំង​បាន​ពង្រីក​វិសាលភាព ក្នុង​ការកាប់​ឈើ​ចេញ​ក្រៅ​តំបន់ ដែល​កំណត់​ដោយ​ច្បាប់ ដោយ​គ្មាន​អ្នកតាមដាន ត្រួតពិនិត្យ​ពី​រដ្ឋាភិបាល ថែមទាំង​បាន​ជួល​កម្មករ ដែលជា​អ្នក​ភូមិ​ឲ្យ​កាប់ឈើ ចេញពី​ក្នុង​តំបន់​ការពារ តំបន់​ឧទ្យាន​ជាតិ រហូត​ទៅ​ក្នុង​ទឹកដី​ប្រទេស​ថៃ យកមក​លក់​ឲ្យ​ក្រុមហ៊ុន តាមរយៈ​មេការ​រង់ចាំ​ប្រមូល​ឈើ នៅតាម​តំបន់​គោលដៅ​ទៀតផង ។​

​លោក​ថា ការសិក្សា​ផ្ទាល់ លើ​ករណី​ក្រុមហ៊ុន ទ្រី ភាព នេះ ជា​សេចក្តីរាយការណ៍​មួយ ទៅកាន់​រដ្ឋាភិបាល ឲ្យ​ចាត់វិធានការ ទៅតាម​ផ្លូវច្បាប់ ៖ “ ​ជំរុញ រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ ធ្វើការ​ពិចារណា ទៅ​លើ​ក្រុមហ៊ុន ដែល​មិន​គោរព​តាម​កិច្ចសន្យា ដែល​មិន​គោរព​តាម​ការអភិវឌ្ឍ ដែល​មិន​គោរព​ទៅ​លើ​ច្បាប់ មិន​គោរព​សិទ្ធិមនុស្ស ក៏​ដូចជា​មិន​គោរព គោលការណ៍​អភិវឌ្ឍន៍ ពី​គោលការណ៍​ថែរក្សា បរិស្ថាន​នានា នៅក្នុង​ប្រទេស​កម្ពុជា​យើង​។ ខ្ញុំ​សូម​គិត​ដោយផ្ទាល់​ភ្នែក​ថា យើង​មាន​ឯកសារ យោង​មាន​ទាំងអស់ គឺ​យើង​ធ្វើ​ដោយ​ហ្មត់ចត់​ណាស់ យ៉ាងហោចណាស់ យើង​បាន​ត្រឹម ៩០​ភាគរយ​ដែរ​” ។​

​ប៉ុន្តែ​អ្នកនាំពាក្យ ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផា​ន ចាត់ទុក​របាយការណ៍​នេះ​ថា មិន​មាន​មូលដ្ឋាន ស៊ើបអង្កេត​ច្បាស់លាស់ ។ លោក​ថា បើ​សា​ម៉ី​ខ្លួន នៃ​របាយការណ៍ មាន​ភស្តុតាង​គ្រប់គ្រាន់ គប្បី​ដាក់​ពាក្យបណ្តឹង ទៅកាន់​តុលាការ ដើម្បី​ការពារ​ផលប្រយោជន៍ សាធារណៈ និង​ចាត់វិធានការ តាម​ច្បាប់​តែ​ម្តង ៖ “​បើ​គ្រាន់តែ​ធ្វើ​របាយការណ៍ អស់​លុយ ហើយ​ផ្សាយ​តាម​ព័ត៌មាន មិនបាន​ធ្វើ​ទេ ហើយ​ប្រសិន​ជា​ឥឡូវ​យើង​ចង់ ស៊ើប​ឃើញ​អញ្ជឹង​ហើយ យើង​ទៅ​ប្តឹង​អ្នកណា​ឥឡូវ​? ពីព្រោះ​របាយការណ៍​នេះ វា​មិន​ផ្លូវការ បើ​យើង​ដាក់​បណ្តឹង ទៅ​កន្លែង​ណាមួយ ក្លាយទៅជា​ផ្លូវកា​រហើយ​” ។​

​របាយការណ៍​ដដែល​នេះ ឲ្យដឹងទៀតថា ក្រុមហ៊ុន ទ្រី ភាព ក៏​មាន​តំបន់​ពិសេស ២​កន្លែង នៅក្នុង​តាម​ព្រំដែន​ថៃ និង​វៀតណាម តំបន់​សេដ្ឋកិច្ច​នៅ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិសាត់ មិន​មាន​ដំណើរការ​អភិវឌ្ឍ​ន៍ ចំណែក​តំបន់​សេដ្ឋកិច្ច​ពិសេស នៅ​អូរយ៉ាដាវ ខេត្ត​រតនគិរី កំពុង​សាងសង់ ក្នុងនោះ​មាន​កាស៊ីណូ និង​អគារ​ពាណិជ្ជកម្ម​មួយចំនួន​។ ដំណើរការ​វិនិយោគ​នេះ បាន​បំផ្លាញ​ផ្លូវ​គមនាគមន៍ ដោយសារ​ការដឹកឈើ​ហួស​ចំណុះ ។​

​សាក្សី ឈ្មោះ ឡុង ខន អាយុ​៦៨​ឆ្នាំ រស់នៅ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ អះអាងថា សកម្មភាព​ជញ្ជូន​ឈើ ខុស​ច្បាប់​នៅ​តំបន់​នោះ បាន​កើត​ឡើង​តាំងពី ឆ្នាំ​២០០២​ម្ល៉េះ ហើយ​ក្រុមហ៊ុន ទ្រី ភាព នេះ បាន​ផ្តល់​ប្រាក់​ផ្គត់ផ្គង់ ដល់​អាជ្ញាធរ​មូលដ្ឋាន និង​ទាហាន ជា​ថ្នូរ​នឹង​ការ​លាក់បាំង និង​ចូលរួម​កាប់​ឈើ​លក់ ។ លោក​បន្ត សូម្បី​តែ​ប្រជាពលរដ្ឋ ដែល​រស់នៅ​តំបន់​នេះ ភាគច្រើន​មិន​ប្រកប​របរ​រកស៊ី បែរជា​លួច​កាប់​ឈើ លក់​ឲ្យ​ក្រុមហ៊ុន​នេះ​ទៀតផង ៖ “​គ្មាន​នរណា អាច​ហ៊ាន​ចាប់ ហ៊ាន​ឃាត់​គេ​បាន ដឹក​ពេញៗ​ឡាន ដឹក​ទាំង​ថ្ងៃ ឡាន​ប្រាំ​គ្រឿង​ដង្ហែ​គ្នា អាជ្ញាធរ​រកស៊ី​ដែរ ប៉ូលីស​ដល់​ពេល​កុន វា​រកស៊ី​ដឹក​ឈើ​ឲ្យគេ​ដែរ ហើយ​ធ្វើ​ម៉េច ឥឡូវ​មេភូមិ​អី ក៏​អញ្ចឹង កូនចៅ​មេឃុំ​អី ក៏​រកស៊ី​ឈើ​ដឹក​លក់​ឲ្យគេ​ដែរ​” ។​

​របាយការណ៍​ស៊ើបអង្កេត​នេះ បាន​ថ្កោលទោស​ក្រុមហ៊ុន ទ្រី ភាព ថា បាន​បំផ្លាញ​ព្រៃឈើ ដែល​បណ្តាលឲ្យ​មាន​ការ ប្រែប្រួល​អាកាសធាតុ ផ្អែក​តាម​ទ​ន្និ​ន័យ របស់​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​ការប្រែប្រួល អាកាសធាតុ គិត​ត្រឹម​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៣ គឺ​ទឹកជំនន់ បាន​បំផ្លាញ​ទ្រព្យសម្បត្តិ ប្រមាណ​ជា ៨០០​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ និង​បណ្តាល​ឲ្យ​ប្រជាជន​ប្រមាណ ១៦៨​នាក់ បាន​ស្លាប់ និង​ប្រជាពលរដ្ឋ ១,៨​លាន​នាក់ បាន​រង​នូវ​ផលប៉ះពាល់ ៕
ផ្សាយនៅថ្ងៃទី: 30-11-2017, ចំនួនអ្នកអាន 1949ដង

ក្រចេះ ៖ កាលពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ អគារ​ក្រសួងបរិស្ថាន​ថា ៖ « យើង​ទទួល​ស្គាល់ ការកាប់​ព្រៃឈើ​នេះ គឺ​ត្រូវតែ​មាន​ទោសទណ្ឌ និង​ត្រូវ​តែ​បង្ក្រាប​ហើយ​… ខ្ញុំ​ឲ្យ​ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង​… សៅ ស

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-05-2017, ចំនួនអ្នកអាន 1952ដង
​បន្ទាយមានជ័យ​៖ ប្រជាពលរដ្ឋ​រស់នៅ ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា ចាប់តាំងពី​លោក ឆែ សុធា ត្រូវបាន​ថ្នាក់លើ ប្រកាស​តែងតាំង​ជា ប្រធាន​សាខាគយ ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៥ ជំនួស​លោក ថោង សុខាំ​ភូ រហូតមកដល់​ពេលនេះ  មាន​ការរិះគន់​ខ្លាំងៗ ពី​មជ្ឈដ្ឋាន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 11-10-2016, ចំនួនអ្នកអាន 2831ដង
ត្បូងឃ្មុំ ៖ ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ ច្រក​ទន្លេ​ចាម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ (​សុំ​មិន​ទាន់​បញ្ចេញ​ឈ្មោះ​) ល្បីល្បាញ​យូរ​មក​ហើយ ក្នុង​ការឃុបឃិត បើកដៃ​ឲ្យ​ឈ្មួញ នាំចេញ​ឈើ​ប្រណីតៗ តាម​ច្រករបៀង​តា​ដោក និង​ក្រវៀន ព្រមទាំង​នាំ​ទំនិញ គេច​ពន្ធ​ចេញ​-​ចូល យក​លុយ​ចែក​គ្នា ធ្វើ​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 22-09-2016, ចំនួនអ្នកអាន 12601ដង
សៀមរាប​៖ ខណៈ​ដែល​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ប្ដេជ្ញា​ខិតខំ​ធ្វើការ កែទម្រង់​ស៊ីជម្រៅ ទៅលើ​ក្រសួង ស្ថាប័នរដ្ឋ​នានា ក៍​ដូចជា កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​ធ្លាប់បាន​ប្រកាស ព្រមាន​ជា​សាធារណៈ ឲ្យ​មន្ត្រីៗ​ទាំងឡាយ ត្រូវតែ​ដក​ខ្លួន​ចេញ​ឲ្យ​ឆ្
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 30-12-2016, ចំនួនអ្នកអាន 14368ដង
បន្ទាយមានជ័យ ៖ បន្ទាប់​ពី​ឯកឧត្តម ជា សុផារ៉ា ត្រូវបាន​តែងតាំង​ជា ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ថ្មី​នៃ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជំនួស​ឯកឧត្តម ទេសរដ្ឋមន្ត្រី អុឹម ឈុនលឹម នៅ​ដើម​ខែ​មេសា ឆ្នាំ​២០១៦​នេះ​រួច​មក មាន​មហាជន ជាច្រើន​មជ្ឈដ្ឋាន បាន​និង​កំពុង​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 3170ដង
 ​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឡើង​ធ្វើ​ជា​រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជំនួស​ឯកឧត្តម គាត ឈ​ន់​... ហើយ​ឯកឧត្តម គុណ ញឹម ឡើង​ធ្វើ​ជា អគ្គនាយក​ថ្មី នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ជំនួស​មេ​គ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 7613ដង
ខេត្ត​ព្រះសីហនុ​៖ បន្ទាប់​ពី​រង​ការរិះគន់  តាមរយៈ​ការចុះផ្សាយ តាម​សារព័ត៌មាន និង​ការ​បង្ហោះ​ផ្សាយ តាម​បណ្ដាញ​ព័ត៌មាន​ផ្សេង​ទៀត ជុំវិញ​កំហុសឆ្គង របស់​ថ្នាក់ដឹកនាំ កំពង់ផែ​ស្វយ័ត ខេត្ត​ព្រះសីហនុ ដែល​មាន​លោក លូ គឹមឈុន ជា​អគ្គនាយក​ដុះ​ស្លែ និង​ជា​ប្រតិភូ រាជរដ្ឋាភិបាល​កម្ពុ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 25-10-2016, ចំនួនអ្នកអាន 27743ដង
​ភ្នំពេញ​៖ កាល​ពី​អត្ថបទ​មុននេះ គេហទំព័រ​យើង បាន​សរសេរ​បង្ហោះ​ផ្សាយ ម្ដង​រួចមកហើយ អំពី​ព័ត៌មានដែល​សាធារណជន តែងតែ​បាន​នាំគ្នា និយាយ​រិះគន់ ជា​បន្តបន្ទាប់​មក​ថា នាយកដ្ឋាន​លិខិតឆ្លងដែន នៃ​ក្រសួង​មហាផ្ទៃ​សព្វថ្ងៃ ដែល​មាន​លោក​ផ្កាយ​មួយ ព្រហ្ម ចាន់​សុខា ជា​ប្រធាន និង​មាន​អនុប្រ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 16-11-2014, ចំនួនអ្នកអាន 3892ដង

យោងតាម ​សេចក្ដីប្រកាស ស្ដីពី​កម្មវិធី​នយោបាយ របស់​គណបក្ស ប្រជាជន​កម្ពុជា ដើម្បី​កសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០១៣-២០១៨ បន្ទាប់​ពី​បុព្វកថា គេ​ឃើញ​មាន ការសរសេរ​បង្ហាញ ពី​សមិទ្ធផល​ធំៗ ជា​ប្រវត្តិសាស្ត្រ ដែល​គណបក្ស ប្រជាជន​កម្ពុជា សម្រេចបាន​យ៉ាង​ច្រើន ជូន​ជាតិ និង​ប្រជាជន ក្នុង​រយៈពេល៣

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-01-2015, ចំនួនអ្នកអាន 4185ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 19-10-2014, ចំនួនអ្នកអាន 4445ដង
​ប៉ៃលិន ៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​ថ្នាក់លើ​បានធ្វើការ តែងតាំង​លោក​ស័ក្តិ​៥ សួស សុខ​ដា​រ៉ា អតីត​មេ​នគរបាល អន្តោប្រវេសន៍​ច្រក​ចាំ​យាម ខេត្ត​កោះកុង ឲ្យ​ផ្លាស់ប្ដូរ​ប៉ុស្តិ​ថ្មី​ទៅធ្វើជា មេ​នគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កា
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 26-09-2014, ចំនួនអ្នកអាន 4218ដង

​ភ្នំពេញ​-​ទូទាំង​ប្រទេស​៖ ខណៈ​ដែល​មាន​បងប្អូន ប្រជាពលរដ្ឋ​មួយចំនួន ព្រួយបារម្ភ​អំពី​សុវត្ថិភាព ម្ហូបអាហារ​ប្រចាំ​ថ្ងៃ​នោះ មន្ត្រីៗ​បម្រើ​ការងារ នៅ​អគ្គនាយកដ្ឋាន កាំកុងត្រូល បាន​និយាយថា រហូតមកដល់​បច្ចុប្បន្ន​នេះ មន្ត្រីៗ​អគ្គនាយកដ្ឋាន កម្ពុជា​ត្រួតពិនិត្យ​ទំនិញ នីហរ័ណ​-​អាហរ័

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-07-2014, ចំនួនអ្នកអាន 4472ដង
កំពង់ស្ពឺ​៖ តាម​ប្រភព​ព័ត៌មាន បានឲ្យដឹងថា ព្រៃឈើ​នៅ​ក្នុង​តំបន់ ឧទ្យាន​ជាតិ​គិរី​រម្យ និង​នៅ​តំបន់ភ្នំ​ឱ​រ៉ាល់ ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្ត​កំពង់ស្ពឺ ត្រូវបាន​កាប់បំផ្លាញ កាន់តែ​ខ្លាំង​ឡើងៗ យ៉ាង​អនាធិបតេយ្យ ស្ទើរ​រៀងរាល់​យប់​ថ្ងៃ នៅក្នុង​សម័យ​ដែល​លោក ហេង គួន ឡើង​បុណ្យ​សក
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 25-04-2014, ចំនួនអ្នកអាន 4402ដង

​ភ្នំពេញ​៖ កាលពី​ចុងឆ្នាំ​២០១៣ កន្លងមក មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន បាននាំគ្នា​សរសេរ​ផ្សព្វផ្សាយ យ៉ាង​គគ្រឹកគគ្រេង នូវ​របាយការណ៍ របស់​អង្គការ​មួយ​ថា ក្រុមហ៊ុន​ឯកជន​របស់​ឧកញ៉ា ទ្រី ភាព បាន​និង​កំពុង​ធ្វើឲ្យ អន្តរាយ​ព្រៃឈើ​នៅ​កម្ពុជា ។ តែ​រហូត​មកដល់ពេលនេះ ហាក់ដូចជា​បាត

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 4301ដង
ភ្នំពេញ៖ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ គេហទំព័រ http://vodhotnews.com បានសរសេរបង្ហោះផ្សាយ នូវអត្ថបទមួយ ក្រោមចំណងជើងថា «របាយការណ៍​មួយ​បង្ហាញថា ក្រុមហ៊ុន ទ្រី ភាព បាននិងកំពុង​ដឹកជញ្ជូន​ឈើ​ ខុសច្បាប់​ទៅ​ក្រៅប្រទេស​» ដែលមានខ្លឹមសារដើមទាំងស្រុង ដូចខាងក្រោមនេះ ៖
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 3796ដង
ដោយ ហង្ស សាវយុត 2014-03-15 RFA
​អង្គការក្រៅរដ្ឋាភិបាល ដែល​ពាក់ព័ន្ធ​នឹង បណ្ដាញ​សហគមន៍ ការពារ​ធម្មជាតិ មាន​ក្ដី​ព្រួយបារម្ភ​ថា ព្រៃឈើ​នៅ​ខេត្ត​ព្រះវិហារ អាច​នឹង​បាត់បង់​យ៉ាង​ធំធេង នៅពេល​ខាងមុខ មិន​យូរ​ប៉ុន្មាន​ទៀត​ទេ ។ ក្ដី​ព្រួយបារម្ភ គឺ​នៅ​ស្របពេល ដែល​គេ​ដឹងថា បច្ចុប្បន្ន​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 12-03-2014, ចំនួនអ្នកអាន 4358ដង
កំពង់ចាមៈ  ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ   ប្រជាពលរដ្ឋ​ជាច្រើន​មជ្ឈដ្ឋាន បាន​នាំគ្នា​និយាយ​រិះគន់​ធ្ងន់ៗ​ទៅលើ​លោក លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម និង​លោក​ប្រធាន រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ចាម ព្រមទាំង​លោក​នាយ​ផ្នែក​រដ្ឋបាល ព្រៃឈើ​ស្រុក​មេមត់ ដែល​តែងតែ​បើកដៃ​ឲ្យ ឬ​ក៍
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 27-10-2017, ចំនួនអ្នកអាន 4144ដង
​បន្ទាយមានជ័យ​៖ បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដឹកនាំ​ដោយ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​កោះហៅ​មន្ត្រីៗ ៧-៨​នាក់ នៅ​ខេត្ត​បន្ទាយមានជ័យ មក​ធ្វើការ​ស៊ើបសួរ​កាលពី​ចុង​សប្ដាហ៍​ទី​១ និង​ដើម​សប្ដាហ៍​ទី​២ នៃ​ខែ​មករា ឆ្នាំ​២០១៤​នេះ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 11-02-2016, ចំនួនអ្នកអាន 5037ដង
​ក្រចេះ​-​ស្នួល៖ ក្រុមបណ្តាញ​សហគមន៍​ព្រៃឈើ និង​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​ខេត្ត​ក្រចេះ បាន​និយាយ​រិះគន់ថា ខេត្ត​ក្រចេះ​ដែល​ល្បី​ខាង កើតមាន​បទល្មើស​ព្រៃឈើ ជាច្រើន​ឆ្នាំ​មកហើយ​នោះ ឥឡូវ​នេះ​នៅតែ​ល្បី​ឈ្មោះ​ដដែល ពោល​គឺ​ល្បី​តាំងពី អតីត​អភិបាលខេត្ត ខាំ ភឿន រហូតមកដល់ អភិបាលខេត្ត
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 15-12-2013, ចំនួនអ្នកអាន 3860ដង
ភ្នំពេញ៖ បន្ទាប់ពីលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (បន្តមុខតំណែងនោះ ជំនួសលោក កឹម សុខា) បានចាត់ទុក ពាក្យសម្ដីរបស់លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ដែលបាននិយាយ ថ្មីៗនេះនូវពាក្យ «យួនៗ...» ថា ជាពាក្យរើសអើង ពូជសាសន៍នោះ... បាននិងកំពុងធ្វើឲ្យ សាធារណជន សម្ដែងប្រតិកម្ម រិះគ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 15-11-2013, ចំនួនអ្នកអាន 2561ដង
ភ្នំពេញ៖ បែបទំនងជាព្រះអង្គ បានទ្រង់ព្រះតម្រិះ ដូចដឹងញ្ញាណជាមុន ឬយ៉ាងណានោះ គឺនៅប្រមាណជា ១ឆ្នាំ មុនពេលព្រះមហាវរក្សត្រ ព្រះបិតាបង្រួបង្រួបជាតិ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ជាទីសក្ការៈដ៍ខ្ពង់ខ្អស់បំផុតនៃយើង ទ្រង់បានយាងចូលព្រះទិវង្គត ព្រះអង្គបានមានព្រះ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 13-11-2013, ចំនួនអ្នកអាន 4672ដង
​កង់​ប្រវត្តិសាស្ត្រ​ថ្មីៗ បាន​ឱ្យ​យើង​មើលឃើញ យ៉ាងច្បាស់​ថា កម្ពុជា កើត​មាន​ភ្លើងសង្គ្រាម រ៉ាំរ៉ៃ​ជិត ៣​ទសវត្សរ៍ ធ្វើឱ្យ​ប្រទេស​ជាតិ ទទួលរង​នូវ​ការបំផ្លិចបំផ្លាញ ធ្លាក់​ដល់​ចំណុច​ក្រោម​សូន្យ និង​បាន​ធ្វើឱ្យ​ប្រជារាស្ត្រ ប្រជាពលរដ្ឋ ប្រជាជន​រាប់លាន​នាក់ ត្រូវបាន​ស្លាប់​បាត់បង់​ជីវិត
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 12-05-2016, ចំនួនអ្នកអាន 4385ដង
​យោងតាម​សេចក្ដីប្រកាស ស្ដីពី​កម្មវិធី​នយោបាយ របស់​គណបក្ស ប្រជាជន​កម្ពុជា ដើម្បី​កសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០១៣-២០១៨ បន្ទាប់​ពី​បុព្វកថា គេ​ឃើញ​មាន ការសរសេរ​បង្ហាញ ពី​សមិទ្ធផល​ធំៗ ជា​ប្រវត្តិសាស្ត្រ ដែល​គណបក្ស ប្រជាជន​កម្ពុជា សម្រេចបាន​យ៉ាង​ច្រើន ជូន​ជាតិ និង​ប្រជាជន ក្នុង​រយៈពេល ៣
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 13-11-2013, ចំនួនអ្នកអាន 6666ដង
ភ្នំពេញ តាមកំណត់ត្រាប្រវត្តិសាស្ត្រ បានឱ្យដឹងយ៉ាងច្បាស់ថា កាលពីឆ្នាំ១៩៤៧ សម្តេចឪ សម្ដេចតា សម្ដេចតាទួត ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ បានដឹកនាំប្រទេស ទទួលបានជោគជ័យ ក្នុងការទាមទារ ឲ្យព្រះរាជាណាចក្រថៃ សងមកកម្ពុជាវិញ នូវខេត្តខ្មែរមួយចំនួនដូចជា ខេត្តបាត់ដំបង សៀមរាប
‹ សូមអានបន្ត ›
« មុន 1 ក្រោយ »
ព័ត៌មានបន្ទាប់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5711
ម្សិលមិញ : 9344
សរុប : 6359276
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com