ថ្ងៃ ច័ន្ទ ទី 11 ខែ ធ្នូ ឆ្នាំ 2017
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
របាយការណ៍​ ៥២​ទំព័រ ដែល​ថា ក្រុមហ៊ុន ទ្រី ភាព ធ្វើឲ្យ​អន្តរាយ ​ព្រៃឈើ​កម្ពុជា ដូចជាគ្មាន​បាន​ការ​​ ព្រោះថា សព្វថ្ងៃនេះក្រុមហ៊ុន​​ ទ្រី ភាព នៅតែបន្តកាប់បំផ្លាញ, ប្រមូលទិញ និងដឹកជញ្ចូនឈើដដែល
ផ្សាយនៅថ្ងៃទី: 25-04-2014, ចំនួនអ្នកអាន 4402ដង

​ភ្នំពេញ​៖ កាលពី​ចុងឆ្នាំ​២០១៣ កន្លងមក មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន បាននាំគ្នា​សរសេរ​ផ្សព្វផ្សាយ យ៉ាង​គគ្រឹកគគ្រេង នូវ​របាយការណ៍ របស់​អង្គការ​មួយ​ថា ក្រុមហ៊ុន​ឯកជន​របស់​ឧកញ៉ា ទ្រី ភាព បាន​និង​កំពុង​ធ្វើឲ្យ អន្តរាយ​ព្រៃឈើ​នៅ​កម្ពុជា ។ តែ​រហូត​មកដល់ពេលនេះ ហាក់ដូចជា​បាត់​ស្ងាត់ឈឹង ទៅតាម​ពេលវេលា​ទៅវិញ ធ្វើឲ្យ​សាធារណជន បាន​និយាយ​តៗ​គ្នា​ថា របាយការណ៍ របស់​អង្គការ​នោះ ហាក់ដូចជា មិន​បាន​ការ​អ្វី​ទេ​... ព្រោះថា សព្វថ្ងៃក្រុមហ៊ុន​​ឧកញ៉ា ទ្រី ភាព នៅតែបន្តការកាប់បំផ្លាញ និងប្រមូលទិញឈើប្រណីតៗ ដឹកជញ្ចូនយ៉ាងអនាធិបតេយ្យ ស្ទើររាល់យប់ថ្ងៃ យកទៅលក់នៅស្រុកយួន និងចិនដដែល ដោយគ្មានការបង្ក្រាបទប់ស្កាត់ ពីសមត្ថកិច្ចរបស់ រាជរដ្ឋាភិបាលកម្ពុជាឡើយ ។​

​ដើម្បី​ជា​ការចូលរួមចំណែក ក្នុង​ការសោកស្ដាយ ព្រៃឈើ​នៅ​កម្ពុជា ក៍​ដូចជា​ការចូលរួម​ចំណែក ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការថែរក្សា​ព្រៃឈើ ឲ្យបាន​គង់វង្ស តទៅទៀត​នោះ គេហទំព័រ VOC សូម​លើកយក នូវ​អត្ថបទ​មួយ ដែល​បាន​បង្ហោះ​ផ្សាយ ដោយ​គេហទំព័រ «​ភ្នំពេញ​ប៉ុស្តិ៍​» www.postkhmer.com កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៣ ក្រោម​ចំណងជើង​ថា «​របាយការណ៍​មួយ​ថា ក្រុមហ៊ុន ទ្រី ភាព ធ្វើឲ្យ​អន្តរាយ ព្រៃឈើ​នៅ​កម្ពុជា​» ដែលមាន​ខ្លឹមសារ​ដើម ទាំងស្រុង​ដូច​ខាងក្រោម​៖

Wednesday, 20 November 2013 ម៉ៃ ទិត្យ​ថា​រ៉ា​

​ភ្នំពេញៈ អង្គការ​ក្រុម​កិច្ចការ​ពិសេស សិទ្ធិមនុស្ស​កម្ពុជា បាន​ចេញ​របាយការណ៍​មួយ ដោយ​អះអាង​ថា ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ទ្រី ភាព ជា​ក្រុមហ៊ុន​ដែលមាន ទំនាក់ទំនង​ជិតស្និទ្ធ​ ជាមួយ​រដ្ឋាភិបាល ដែល​បាន​ទទួល​ដី សម្បទាន​សេដ្ឋកិច្ច​ជិត ៧​ម៉ឺន​ហិកតា តាមរយៈ​ការ​បំបែក ក្រុមហ៊ុន​តូចៗ​ចំនួន ១៥ គឺជា​ក្រុមហ៊ុន ដែល​រកស៊ី​នាំ​ឈើ ទៅ​ក្រៅប្រទេស ជាជាង​ការវិនិយោគ នៅលើ​ដី​សម្បទាន ដែល​ទទួលបាន ពី​រដ្ឋាភិបាល ។​

​នៅក្នុង​របាយការណ៍ កម្រាស់ ៥២​ទំព័រ ដែល​ត្រូវ​ចេញផ្សាយ​នៅ​ថ្ងៃនេះ ហើយ ភ្នំពេញ​ប៉ុស្តិ៍ ទទួល​បាន​កាល​ពី​ម្សិលមិញ មាន​ទាំង​រូបភាព បញ្ជាក់​អំពី​សកម្មភាព ប្រមូល​ទិញ​ឈើ និង​ដឹកជញ្ជូន​ឈើ​របស់ ក្រុមហ៊ុន​លោក​ឧកញ៉ា ទ្រី ភាព ដោយ​ភ្ជាប់​ស្លាក​សញ្ញា របស់​ក្រុមហ៊ុន និង​លេខ​សំគាល់ នៅ​ក្បាល​រថយន្ត ផ្នែក​ខាងលើ ១១៦៨ ។ របាយការណ៍​នេះ អះអាងថា ក្រុមហ៊ុន​លោក ទ្រី ភាព បាន​ធ្វើ​អាជីវកម្ម​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ប្រណីត នៅ​គ្រប់​តំបន់​ព្រៃឈើ ទូទាំង​ប្រទេស ដោយសារ​ក្រុមហ៊ុន​នេះ មាន​ទំនាក់ទំនង​ជិតស្និទ្ធ ជាមួយ​រដ្ឋាភិបាល និង​មាន​សម្ព័ន្ធមេត្រីភាព ជាមួយ​កម្លាំងប្រដាប់អាវុធ មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​អភិរក្ស ក្រសួង ឧស្សាហកម្ម ក្រសួង កសិកម្ម និង​ក្រុមហ៊ុន ភាពី​ម៉ិច តាមរយៈ​កិច្ចព្រមព្រៀង ស្តីពី​ការ​ចងសម្ព័ន្ធ មេត្រី​ភាព រវាង​ក្រុមហ៊ុន មន្ត្រី​រដ្ឋាភិបាល និង​កងកម្លាំងប្រដាប់អាវុធ ចុះ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១០ ។​

​របាយការណ៍ បាន​បញ្ជាក់​ឲ្យដឹងថា ក្រុមហ៊ុន ទ្រី ភាព ត្រូវ​បាន​រដ្ឋាភិបាល ផ្តល់​អាជ្ញាប័ណ្ណ ប្រមូល​ទិញ​ឈើ ពី​គ្រប់​ក្រុមហ៊ុន ដី​សម្បទាន​សេដ្ឋកិច្ច ដែលមាន ២៧​តំបន់ នៃ​ខេត្ត​ចំនួន ១២ ដែល​គ្របដណ្តប់​ដោយ​ព្រៃឈើ ក្នុងនោះ មាន​គម្រោង​អភិវឌ្ឍន៍ និង​គម្រោង​សម្បទាន​សេដ្ឋកិច្ច ។ គម្រោង​អភិវឌ្ឍន៍​ដូចជា ឧទ្យាន​ជាតិ​រាម ខេត្ត​ព្រះសីហនុ​, ព្រៃ​ខៀវ ស្ថិត​នៅក្នុង​ស្រុក​បី នៃ​ខេត្ត​ក្រចេះ រតនគិរី​, តំបន់​ឧទ្យាន​ជាតិ វីរ​ជ័យ ស្ថិត​នៅក្នុង​ស្រុក​វ៉ឺ​ន​សៃ ស្រុក​លំផាត់ ស្រុក អណ្តូង​មាស និង​ស្រុក​កូន​មុំ ។ តំបន់​ច្រប ខេត្ត​ស្ទឹងត្រែង មណ្ឌលគិរី នៅ​ស្រុក​កែវ​សីមា និង​ស្រុក​កោះ​ញែក ។ កំពង់ធំ ព្រៃ​ឡង់ ព្រះវិហារ ស្រុក​ឆែប ស្រុក​ជ័យ​សែន ស្រុក​រវៀង និង​ដែនជម្រកសត្វព្រៃ បឹង​ពែរ ។ ខេត្ត​កោះកុង តំបន់ភ្នំ​សំ​កុស ក្នុងស្រុក​បុ​ទុម​សាគរ ។ ខេត្ត ពោធិ៍សាត់ ស្រុក​ភ្នំក្រវាញ ស្រុក​វាលវែង និង​ស្រុក​ថ្ម​ដា ។ ខេត្តសៀមរាប ឧទ្យាន​ជាតិ​ភ្នំ គូលែន​, ខេត្ត​ឧត្តរមានជ័យ ស្រុក​អន្លង់វែង ព្រៃ​ស្អា​ក តំបន់​សង្ឃ​រុក្ខា​វ័ន្ត ត្រពាំង​ប្រាសាទ និង​តំបន់ភ្នំ​ដងរ៉ែក ។ ខេត្ត​កំពង់ស្ពឺ ឧទ្យាន​ជាតិ ភ្នំ​ឱ​រ៉ាល់ និង​ខេត្ត​កំពត ឧទ្យាន​ជាតិ​ភ្នំ បូកគោ ។ ក្រៅ​អំពី​តំបន់ ផ្តាច់មុខ​ទាំងនេះ គឺ​មាន​ឃ្លាំង​ស្តុក​ឈើ​ធំៗ​ចំនួន ១៤ កន្លែង​ផ្សេង​ទៀត ។​

​នៅក្នុង​របាយការណ៍ បានឲ្យដឹង​ទៀតថា ក្រុមហ៊ុន ទ្រី ភាព បាន​ទទួល​ដី សម្បទាន​សេដ្ឋកិច្ច ពី​រដ្ឋាភិបាល​ចំនួន ៦៨ ០៨៨​ហិកតា នៅក្នុង​ខេត្ត​ចំនួន ១២ តាមរយៈ​ការ​បំបែក​ឈ្មោះ ជា​ក្រុមហ៊ុន​តូចៗ ដោយ​ក្រុមហ៊ុន​ខ្លះ បាន​យកឈ្មោះ​អ្នកស្រី ម៉ៅ ម៉ុម ដែលជា​ភរិយា​របស់​លោក ទ្រី ភាព មក​ឈរ​ឈ្មោះ ។ ដី​ទាំងនោះ មាន​ដូចជា​នៅ​តំបន់ សេដ្ឋកិច្ច​ពិសេស អូរយ៉ាដាវ ខេត្ត រតនគិរី​ចំនួន ១៣៦​ហិកតា​, ស្រុក​វាលវែង ខេត្តពោធិ៍សាត់​ចំនួន ៦៤៣៦​ហិកតា​, ឧទ្យាន​ជាតិ វីរ​ជ័យ ស្ថិតក្នុង​ខេត្ត​រតនគិរី ១៨ ៨៥៥​ហិកតា​, ដែន​ជម្រក​សត្វព្រៃ បឹង​ពែរ ខេត្ត​ព្រះវិហារ ៩ ៩១៦​ហិកតា​, ភ្នំ​សំ​កុស ខេត្ត​ពោធិ៍សាត់ ១០ ៧៧៤​ហិកតា​, សិទ្ធិ​សំអាត តំបន់​អាងទឹក ទំនប់​វា​រី​អគ្គិសនី ស្ទឹង​តា​តៃ ខេត្ត​កោះកុង ៦ ៧៧១​ហិកតា​, សម្បទាន​រ៉ែ ស្ទឹងត្រែង ១៥ ០០០​ហិកតា និង​ដី​កោះ​ទន្សាយ ខេត្ត​កំពត ២០០​ហិកតា ។​

​របាយការណ៍​នេះ បានឲ្យដឹង​ទៀតថា​៖ «​មូលហេតុ​ដែល​យើង ធ្វើ​របាយការណ៍ ផ្តោត​ទៅ​លើ​ក្រុមហ៊ុន ទ្រី ភាព តែមួយ គឺ​ដើម្បី​ធ្វើ​សេចក្តីរាយការណ៍ ទៅ​រដ្ឋាភិបាល ឲ្យ​ចាត់វិធានការ ទៅតាម​ផ្លូវច្បាប់ និង​បង្ហាញ​ការពិត ទៅ​ដល់​ប្រជាជន​កម្ពុជា ឲ្យដឹងថា តើ​ព្រៃឈើ​បាត់បង់ ដោយសារ​អ្នក​ណា ? តើ​ការបាត់បង់​ព្រៃឈើ បណ្តាលឲ្យ​មាន​បម្រែបម្រួ​ល អាកាសធាតុ យ៉ាងណាខ្លះ​» ។​

​លោក អ៊ូច ឡេង ប្រធាន​អង្គការ ក្រុម​កិច្ចការ​ពិសេស សិទ្ធិមនុស្ស​កម្ពុជា បាន​ថ្លែងថា ក្រុមហ៊ុន ទ្រី ភាព ពុំ​បាន​ប្រើប្រាស់ ដី​សម្បទាន​សេដ្ឋកិច្ច អភិវឌ្ឍន៍​ដំណាំ​ក​សិ​- ឧស្សាហកម្ម ដូចជា​ដាំ​កៅស៊ូ និង​ដំណាំ​ម្រេច ទៅ​តាម​គម្រោង​ផែនការ របស់ខ្លួន​នោះ​ទេ ដោយ​គ្រាន់តែ​ដាំ​តិចតួច​បំផុត ហើយ​ក្រុមហ៊ុន​បាន​យក​ដី ដែល​បាន​ផ្តល់​ដោយ អនុក្រឹត្យ​ពី​រដ្ឋាភិបាល និង​រឹបអូស​យក​ដី​ពី​ប្រជាជន ដើម្បី​ធ្វើ​ឃ្លាំង​ស្តុក​ឈើ សម្រាប់​នាំចេញ ទៅ​ប្រទេស​វៀតណាម តែប៉ុណ្ណោះ ។​

​លោក​បាន​ថ្លែង​ទៀតថា​៖ «​មុខរបរ​ចម្បង​បំផុត និង​ជា​នយោបាយ របស់​ឧកញ៉ា ទ្រី ភាព គឺ​រកស៊ី​ឈើ ដោយ​ប្រើ​រូបភាព ជ្រក​ក្រោម​ស្លាក ដី​សម្បទាន​សេដ្ឋកិច្ច គឺ​ប្រើ​រូបភាព គ្រប់បែបយ៉ាង ដើម្បី​ប្រមូល​ដឹកឈើ ដោយ​ចំហ​ពី​កម្ពុជា ទៅ​ប្រទេស​វៀតណាម​» ។​

​លោក​ឲ្យដឹង​ទៀតថា សកម្មភាព​របស់​ក្រុមហ៊ុន ទ្រី ភាព បន្ទាប់ពី​កាប់​ដើមឈើ​អស់ ក្រុមហ៊ុន​នេះ បាន​ជីក​កកាយ​យក ឫស​ឈើ​មានតម្លៃ ពី​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ខ្លួន​កាន់កាប់ និង​តំបន់​ដែល​ក្រុមហ៊ុន​នេះ ទិញ​ផ្តាច់មុខ ។ លើសពីនេះ ក្រុមហ៊ុន ទ្រី ភាព បាន​ឈ្លានពាន​ចូល​តំបន់​ព្រៃ​ការពារ និង​ព្រៃ​សហគមន៍ និង​បាន​ដើរ​ប្រមូល​ទិញ​ឈើ ពី​ប្រជាពលរដ្ឋ នៅតាម​បណ្តា​ខេត្ត​ទាំង ១២ ដែល​ដឹក​តាម​រទេះគោ និង​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ ដែល​ឆ្លង​ដែន​ចូល ទៅ​កាប់​គ្រញូង តាម​ព្រំដែន​ថៃ ។ ក្រុមហ៊ុន​នេះ បាន​ចាត់តាំង​មេការ តាម​ទិសដៅ រង់ចាំ​ទិញ​និង​ប្រមូល​ដឹក​យក​ឈើ ទៅ​ស្តុក​ទុក​នៅ​ក្នុង​ឃ្លាំង តាម​ទិសដៅ​នី​មួយៗ បន្ទាប់​មក​ដឹក​ទៅ ​ប្រទេស​វៀតណាម ដែល​ភាគច្រើន​ដឹក​ចេញ​តាម ច្រក​សំខាន់ៗ​មួយចំនួន ដូច​ជា​តាម​ខេត្ត មណ្ឌលគិរី​, ច្រក​អូយ៉ាដាវ រតនគិរី​, ច្រក​ស្នួល ខេត្ត​ក្រចេះ​, ច្រក​អន្លង់​ជ្រៃ ខេត្ត​ព្រៃវែង​, ច្រក កំពង់ផែ​ព្រះសីហនុ​, ច្រក​កំពង់ផែ​រាម​, ច្រក​សមុទ្រ​ខេត្តកំពត​, ច្រក​ដូង ៧​ដើម​, ច្រករបៀង​លេខ​១៩ ខាងក្រោយ​កាស៊ីណូ​ឧកញ៉ា ទ្រី ភាព ។​

​លោក អ៊ូច ឡេង បាន​គូសបញ្ជាក់ថា​៖ « ​ក្រុមហ៊ុន​នេះ បាន​ចិញ្ចឹម និង​ជួយ​ឧបត្ថម្ភ កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ នៅក្នុង​តំបន់​ដី សម្បទាន​របស់​ខ្លួន ដោយ​ជួយឧត្ថម្ភ សាងសង់​អគារ​រដ្ឋបាល មន្ទីរ​ការិយាល័យ គណបក្ស​ប្រជាជន ប៉ុន្តែ​ពុំ​បាន​ជួយ​ធ្វើ​ការអភិវឌ្ឍ ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ទាល់តែសោះ​» ។​

​នៅក្នុង​របាយការណ៍ បានឲ្យដឹង​ទៀតថា ក្រុមហ៊ុន ទ្រី ភាព មិន​បាន​អនុវត្ត​តាម​ខ្លឹមសារ របស់​អនុក្រឹត្យ ស្តីពី​ការបង្កើត​តំបន់ សេដ្ឋកិច្ច​ពិសេស អនុក្រឹត្យ ស្តី​ពី​ដី​សម្បទាន សេដ្ឋកិច្ច​នោះទេ ទើប​ធ្វើឲ្យប៉ះពាល់ ដល់​ដី​កម្មសិទ្ធិឯកជន របស់​ប្រជាពលរដ្ឋ ដែល​យ៉ាងហោចណាស់ មាន​ប្រជាពលរដ្ឋ ១៤៤៥​គ្រួសារ បាន​ទទួលរង​ផលប៉ះពាល់ ពី​គម្រោង​វិនិយោគ របស់​ក្រុមហ៊ុន​ដោយ គ្មាន​សំណង​ទាល់តែសោះ ។​

​របាយការណ៍​បន្តថា​៖ «​ដោយសារ​តែ​ក្រុមហ៊ុន ទ្រី ភាព បាន​កាប់​បំផ្លាញ ព្រៃឈើ​យ៉ាងច្រើន គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ បានឲ្យដឹងថា ដោយសារតែ​មាន​ការ ប្រែប្រួល​អាកាសធាតុ បាន​ធ្វើឲ្យមាន​នូវ គ្រោះមហន្តរាយ បង្ក​ឲ្យ​ខាតបង់ ទ្រព្យសម្បត្តិ​ប្រមាណ​ជា ៨០០​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ និង​បណ្តាល​ឲ្យ ប្រជាជន​ប្រមាណ ១៦៨​នាក់ បាន​ស្លាប់ និង​ប្រជាពលរដ្ឋ ១,៨ លាន​នាក់ បាន​រង​នូវ​ផលប៉ះពាល់ ។ ដូច្នេះ​ក្រុមហ៊ុន​នេះ ត្រូវតែ​ទទួលខុសត្រូវ ចំពោះ​គ្រោះមហន្តរាយ ពីព្រោះ​ក្រុមហ៊ុន​នេះ ជា​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​» ។

​លោក​ឧកញ៉ា ទ្រី ភាព ពុំ​អាច​ទំនាក់ទំនង ដើម្បី​ធ្វើ​ការអត្ថាធិប្បាយ​បានទេ កាលពី​ថ្ងៃ​ម្សិលមិញ ។ ប៉ុន្តែ​តំណាង​របស់ លោក​ឧកញ៉ា ទ្រី ភាព ប្រចាំ​នៅ​ខេត្ត​ព្រះវិហារ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បានឲ្យដឹងថា ក្រុមហ៊ុន​របស់​លោក បាន​ទទួល​សិទ្ធិ ប្រមូល​ទិញ​ឈើ តែ​នៅក្នុង​ខេត្ត​ចំនួន ៨ ប៉ុណ្ណោះ មិន​មែន​នៅ​ក្នុង​ខេត្ត​ចំនួន ១២ ដូច​ដែល​របាយការណ៍ បាន​លើកឡើង​នោះ​ទេ ។ លោក​ថ្លែងថា​៖ «​ខាង​ក្រុមហ៊ុន​យើង ពុំ​បាន​កាប់​ឈើ​នោះទេ គឺ​យើង​ប្រមូល​ទិញ តែ​ឈើ​ដែល​អាជ្ញាធរ ចាប់​បាន​ប៉ុណ្ណោះ ហើយ​យើង​បាន​ដេញថ្លៃ បង់ពន្ធ​ជូន​រដ្ឋ​រួចហើយ ។ ឈើ​ទាំង​នោះ យើង​ពុំ​បាន​នាំយក ទៅ​ក្រៅប្រទេស​នោះទេ គឺ​យើង​ដឹក​មក​កែច្នៃ នៅ​ទីក្រុង​ភ្នំពេញ ដូចជា​គ្រឿងសង្ហារិម​ជាដើម​» ។​

​លោក​បាន​បន្តថា លើសពីនេះ ក្រុមហ៊ុន​ពុំ​បាន​ទៅ​យក​ដី ពី​ប្រជាពលរដ្ឋ​នោះទេ ពីព្រោះ​មុន​នឹង​ទទួលបាន ដី​សម្បទាន​ពី​រដ្ឋាភិបាល គឺ​ក្រសួង​កសិកម្ម បាន​ចុះ​ទៅ​ធ្វើ​ការវាយតម្លៃ អំពី​ផលប៉ះពាល់ ហើយ​បាន​កាត់​ដី ទុកឲ្យ​ប្រជាពលរដ្ឋ ។ លោក​គូសបញ្ជាក់ថា​៖ «​សូម​កុំ​ជឿ​តែ​តាម​អង្គការ ដែល​គេ​ចេះ​តែ​ចោទ ប្រកាន់​យើង​នោះ​» ។​

​លោក ថន សា​រ៉ា​ត ប្រធាន​នាយកដ្ឋាន​រដ្ឋបាល នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានឲ្យដឹងថា ជាទូទៅ ច្បាប់​បាន​កំណត់ឲ្យ ក្រុមហ៊ុន​ឯកជន​មួយ អាច​ទទួលបាន​ដី ធ្វើ​ការវិនិយោគ​ក្រោម ១​ម៉ឺន​ហិកតា ប៉ុន្តែ​លោក​ពុំ​ដឹង​ថា ក្រុមហ៊ុន​មេ​មួយ អាច​បំបែក​ជា​ក្រុមហ៊ុន​តូចៗ​ទៀត ដើម្បី​ទទួលបាន​ដី សម្បទាន​សេដ្ឋកិច្ច​បន្ថែម​នោះ ជា​រឿង​ខុសច្បាប់ ឬក៏​ត្រូវ​ច្បាប់​នោះទេ ដោយ​ត្រូវ​ពិនិត្យ ទៅលើ​ច្បាប់​បន្ថែម​ទៀត ។ លោក​បាន​ថ្លែងថា​៖ «​ កន្លងមក​នៅ​ពេល​ក្រុមហ៊ុន ចុះ​ទៅ​អនុវត្ត​ទៅតាម​ដី ដែល​ទទួលបាន​នោះ គឺ​តែងតែ​មាន​បញ្ហា ជាមួយ​ប្រជាពលរដ្ឋ ដូច្នេះ​យើង​ត្រូវ ចុះ​មើល​បន្ថែមទៀត ដោយសារ​ការចុះ​សិក្សា អំពី​ផល​ប៉ះពាល់​ពី​មុន មាន​រយៈពេល​ខ្លី​»។

​យោង​តាម​ច្បាប់​ភូមិបាល ត្រង់​មាត្រា ៥៩ បានចែង​ថា សម្បទាន​ដី​សេដ្ឋកិច្ច សម្រាប់​ក្រុមហ៊ុន​មួយ មាន​ទំហំ​ច្រើន​បំផុត ត្រឹមតែ​មួយ​ម៉ឺន​ហិកតា​ប៉ុណ្ណោះ ។ សម្បទាន​ដី ដែល​សំរេច​ផ្តល់​ឲ្យ​រួច​ហើយ ហើយ​មាន​ទំហំ​លើសពី​ទំហំ កំណត់​ខាងលើ ជា​កម្មវត្ថុ​នៃ ការកាត់បន្ថយ ។ ប៉ុន្តែ​ប្រសិនបើ ការកាត់បន្ថយ​នេះ មាន​ឥទ្ធិពល ធ្វើឱ្យ​ខូច​ប្រយោជន៍ អាជីវកម្ម ដែល​កំពុង​មាន​ដំណើរ​ការ សម្បទា​និក អាចនឹងទទួល​បាន ការលើកលែង​ជាពិសេស ។ ច្បាប់​នេះ​បាន​គូសបញ្ជាក់​ទៀត​ថា ត្រូវ​បាន​ហាមឃាត់ ការចេញលិខិត សម្បទាន​ដី​ច្រើន​កន្លែង ឱ្យ​បុគ្គល​តែ​ម្នាក់ ឬ​ឱ្យ​នីតិបុគ្គល​ច្រើន តែ​គ្រប់គ្រង​ដោយ រូបវន្តបុគ្គល ឬ​នីតិបុគ្គល​ដដែលៗ ដែល​មាន​ទំហំ​សរុប ធំ​ជាង​ទំហំ​ដែល​បានកំណត់ នៅ​វាក្យខ័ណ្ឌ​ខាងលើ ៕


ផ្សាយនៅថ្ងៃទី: 30-11-2017, ចំនួនអ្នកអាន 1949ដង

ក្រចេះ ៖ កាលពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ អគារ​ក្រសួងបរិស្ថាន​ថា ៖ « យើង​ទទួល​ស្គាល់ ការកាប់​ព្រៃឈើ​នេះ គឺ​ត្រូវតែ​មាន​ទោសទណ្ឌ និង​ត្រូវ​តែ​បង្ក្រាប​ហើយ​… ខ្ញុំ​ឲ្យ​ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង​… សៅ ស

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-05-2017, ចំនួនអ្នកអាន 1952ដង
​បន្ទាយមានជ័យ​៖ ប្រជាពលរដ្ឋ​រស់នៅ ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា ចាប់តាំងពី​លោក ឆែ សុធា ត្រូវបាន​ថ្នាក់លើ ប្រកាស​តែងតាំង​ជា ប្រធាន​សាខាគយ ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៥ ជំនួស​លោក ថោង សុខាំ​ភូ រហូតមកដល់​ពេលនេះ  មាន​ការរិះគន់​ខ្លាំងៗ ពី​មជ្ឈដ្ឋាន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 11-10-2016, ចំនួនអ្នកអាន 2831ដង
ត្បូងឃ្មុំ ៖ ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ ច្រក​ទន្លេ​ចាម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ (​សុំ​មិន​ទាន់​បញ្ចេញ​ឈ្មោះ​) ល្បីល្បាញ​យូរ​មក​ហើយ ក្នុង​ការឃុបឃិត បើកដៃ​ឲ្យ​ឈ្មួញ នាំចេញ​ឈើ​ប្រណីតៗ តាម​ច្រករបៀង​តា​ដោក និង​ក្រវៀន ព្រមទាំង​នាំ​ទំនិញ គេច​ពន្ធ​ចេញ​-​ចូល យក​លុយ​ចែក​គ្នា ធ្វើ​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 22-09-2016, ចំនួនអ្នកអាន 12601ដង
សៀមរាប​៖ ខណៈ​ដែល​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ប្ដេជ្ញា​ខិតខំ​ធ្វើការ កែទម្រង់​ស៊ីជម្រៅ ទៅលើ​ក្រសួង ស្ថាប័នរដ្ឋ​នានា ក៍​ដូចជា កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​ធ្លាប់បាន​ប្រកាស ព្រមាន​ជា​សាធារណៈ ឲ្យ​មន្ត្រីៗ​ទាំងឡាយ ត្រូវតែ​ដក​ខ្លួន​ចេញ​ឲ្យ​ឆ្
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 30-12-2016, ចំនួនអ្នកអាន 14368ដង
បន្ទាយមានជ័យ ៖ បន្ទាប់​ពី​ឯកឧត្តម ជា សុផារ៉ា ត្រូវបាន​តែងតាំង​ជា ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ថ្មី​នៃ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជំនួស​ឯកឧត្តម ទេសរដ្ឋមន្ត្រី អុឹម ឈុនលឹម នៅ​ដើម​ខែ​មេសា ឆ្នាំ​២០១៦​នេះ​រួច​មក មាន​មហាជន ជាច្រើន​មជ្ឈដ្ឋាន បាន​និង​កំពុង​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 3170ដង
 ​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឡើង​ធ្វើ​ជា​រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជំនួស​ឯកឧត្តម គាត ឈ​ន់​... ហើយ​ឯកឧត្តម គុណ ញឹម ឡើង​ធ្វើ​ជា អគ្គនាយក​ថ្មី នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ជំនួស​មេ​គ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 7613ដង
ខេត្ត​ព្រះសីហនុ​៖ បន្ទាប់​ពី​រង​ការរិះគន់  តាមរយៈ​ការចុះផ្សាយ តាម​សារព័ត៌មាន និង​ការ​បង្ហោះ​ផ្សាយ តាម​បណ្ដាញ​ព័ត៌មាន​ផ្សេង​ទៀត ជុំវិញ​កំហុសឆ្គង របស់​ថ្នាក់ដឹកនាំ កំពង់ផែ​ស្វយ័ត ខេត្ត​ព្រះសីហនុ ដែល​មាន​លោក លូ គឹមឈុន ជា​អគ្គនាយក​ដុះ​ស្លែ និង​ជា​ប្រតិភូ រាជរដ្ឋាភិបាល​កម្ពុ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 25-10-2016, ចំនួនអ្នកអាន 27743ដង
​ភ្នំពេញ​៖ កាល​ពី​អត្ថបទ​មុននេះ គេហទំព័រ​យើង បាន​សរសេរ​បង្ហោះ​ផ្សាយ ម្ដង​រួចមកហើយ អំពី​ព័ត៌មានដែល​សាធារណជន តែងតែ​បាន​នាំគ្នា និយាយ​រិះគន់ ជា​បន្តបន្ទាប់​មក​ថា នាយកដ្ឋាន​លិខិតឆ្លងដែន នៃ​ក្រសួង​មហាផ្ទៃ​សព្វថ្ងៃ ដែល​មាន​លោក​ផ្កាយ​មួយ ព្រហ្ម ចាន់​សុខា ជា​ប្រធាន និង​មាន​អនុប្រ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 16-11-2014, ចំនួនអ្នកអាន 3892ដង

យោងតាម ​សេចក្ដីប្រកាស ស្ដីពី​កម្មវិធី​នយោបាយ របស់​គណបក្ស ប្រជាជន​កម្ពុជា ដើម្បី​កសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០១៣-២០១៨ បន្ទាប់​ពី​បុព្វកថា គេ​ឃើញ​មាន ការសរសេរ​បង្ហាញ ពី​សមិទ្ធផល​ធំៗ ជា​ប្រវត្តិសាស្ត្រ ដែល​គណបក្ស ប្រជាជន​កម្ពុជា សម្រេចបាន​យ៉ាង​ច្រើន ជូន​ជាតិ និង​ប្រជាជន ក្នុង​រយៈពេល៣

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-01-2015, ចំនួនអ្នកអាន 4185ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 19-10-2014, ចំនួនអ្នកអាន 4445ដង
​ប៉ៃលិន ៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​ថ្នាក់លើ​បានធ្វើការ តែងតាំង​លោក​ស័ក្តិ​៥ សួស សុខ​ដា​រ៉ា អតីត​មេ​នគរបាល អន្តោប្រវេសន៍​ច្រក​ចាំ​យាម ខេត្ត​កោះកុង ឲ្យ​ផ្លាស់ប្ដូរ​ប៉ុស្តិ​ថ្មី​ទៅធ្វើជា មេ​នគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កា
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 26-09-2014, ចំនួនអ្នកអាន 4218ដង

​ភ្នំពេញ​-​ទូទាំង​ប្រទេស​៖ ខណៈ​ដែល​មាន​បងប្អូន ប្រជាពលរដ្ឋ​មួយចំនួន ព្រួយបារម្ភ​អំពី​សុវត្ថិភាព ម្ហូបអាហារ​ប្រចាំ​ថ្ងៃ​នោះ មន្ត្រីៗ​បម្រើ​ការងារ នៅ​អគ្គនាយកដ្ឋាន កាំកុងត្រូល បាន​និយាយថា រហូតមកដល់​បច្ចុប្បន្ន​នេះ មន្ត្រីៗ​អគ្គនាយកដ្ឋាន កម្ពុជា​ត្រួតពិនិត្យ​ទំនិញ នីហរ័ណ​-​អាហរ័

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-07-2014, ចំនួនអ្នកអាន 4472ដង
កំពង់ស្ពឺ​៖ តាម​ប្រភព​ព័ត៌មាន បានឲ្យដឹងថា ព្រៃឈើ​នៅ​ក្នុង​តំបន់ ឧទ្យាន​ជាតិ​គិរី​រម្យ និង​នៅ​តំបន់ភ្នំ​ឱ​រ៉ាល់ ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្ត​កំពង់ស្ពឺ ត្រូវបាន​កាប់បំផ្លាញ កាន់តែ​ខ្លាំង​ឡើងៗ យ៉ាង​អនាធិបតេយ្យ ស្ទើរ​រៀងរាល់​យប់​ថ្ងៃ នៅក្នុង​សម័យ​ដែល​លោក ហេង គួន ឡើង​បុណ្យ​សក
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 25-04-2014, ចំនួនអ្នកអាន 4402ដង

​ភ្នំពេញ​៖ កាលពី​ចុងឆ្នាំ​២០១៣ កន្លងមក មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន បាននាំគ្នា​សរសេរ​ផ្សព្វផ្សាយ យ៉ាង​គគ្រឹកគគ្រេង នូវ​របាយការណ៍ របស់​អង្គការ​មួយ​ថា ក្រុមហ៊ុន​ឯកជន​របស់​ឧកញ៉ា ទ្រី ភាព បាន​និង​កំពុង​ធ្វើឲ្យ អន្តរាយ​ព្រៃឈើ​នៅ​កម្ពុជា ។ តែ​រហូត​មកដល់ពេលនេះ ហាក់ដូចជា​បាត

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 4300ដង
ភ្នំពេញ៖ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ គេហទំព័រ http://vodhotnews.com បានសរសេរបង្ហោះផ្សាយ នូវអត្ថបទមួយ ក្រោមចំណងជើងថា «របាយការណ៍​មួយ​បង្ហាញថា ក្រុមហ៊ុន ទ្រី ភាព បាននិងកំពុង​ដឹកជញ្ជូន​ឈើ​ ខុសច្បាប់​ទៅ​ក្រៅប្រទេស​» ដែលមានខ្លឹមសារដើមទាំងស្រុង ដូចខាងក្រោមនេះ ៖
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 3796ដង
ដោយ ហង្ស សាវយុត 2014-03-15 RFA
​អង្គការក្រៅរដ្ឋាភិបាល ដែល​ពាក់ព័ន្ធ​នឹង បណ្ដាញ​សហគមន៍ ការពារ​ធម្មជាតិ មាន​ក្ដី​ព្រួយបារម្ភ​ថា ព្រៃឈើ​នៅ​ខេត្ត​ព្រះវិហារ អាច​នឹង​បាត់បង់​យ៉ាង​ធំធេង នៅពេល​ខាងមុខ មិន​យូរ​ប៉ុន្មាន​ទៀត​ទេ ។ ក្ដី​ព្រួយបារម្ភ គឺ​នៅ​ស្របពេល ដែល​គេ​ដឹងថា បច្ចុប្បន្ន​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 12-03-2014, ចំនួនអ្នកអាន 4358ដង
កំពង់ចាមៈ  ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ   ប្រជាពលរដ្ឋ​ជាច្រើន​មជ្ឈដ្ឋាន បាន​នាំគ្នា​និយាយ​រិះគន់​ធ្ងន់ៗ​ទៅលើ​លោក លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម និង​លោក​ប្រធាន រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ចាម ព្រមទាំង​លោក​នាយ​ផ្នែក​រដ្ឋបាល ព្រៃឈើ​ស្រុក​មេមត់ ដែល​តែងតែ​បើកដៃ​ឲ្យ ឬ​ក៍
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 27-10-2017, ចំនួនអ្នកអាន 4144ដង
​បន្ទាយមានជ័យ​៖ បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដឹកនាំ​ដោយ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​កោះហៅ​មន្ត្រីៗ ៧-៨​នាក់ នៅ​ខេត្ត​បន្ទាយមានជ័យ មក​ធ្វើការ​ស៊ើបសួរ​កាលពី​ចុង​សប្ដាហ៍​ទី​១ និង​ដើម​សប្ដាហ៍​ទី​២ នៃ​ខែ​មករា ឆ្នាំ​២០១៤​នេះ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 11-02-2016, ចំនួនអ្នកអាន 5037ដង
​ក្រចេះ​-​ស្នួល៖ ក្រុមបណ្តាញ​សហគមន៍​ព្រៃឈើ និង​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​ខេត្ត​ក្រចេះ បាន​និយាយ​រិះគន់ថា ខេត្ត​ក្រចេះ​ដែល​ល្បី​ខាង កើតមាន​បទល្មើស​ព្រៃឈើ ជាច្រើន​ឆ្នាំ​មកហើយ​នោះ ឥឡូវ​នេះ​នៅតែ​ល្បី​ឈ្មោះ​ដដែល ពោល​គឺ​ល្បី​តាំងពី អតីត​អភិបាលខេត្ត ខាំ ភឿន រហូតមកដល់ អភិបាលខេត្ត
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 15-12-2013, ចំនួនអ្នកអាន 3860ដង
ភ្នំពេញ៖ បន្ទាប់ពីលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (បន្តមុខតំណែងនោះ ជំនួសលោក កឹម សុខា) បានចាត់ទុក ពាក្យសម្ដីរបស់លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ដែលបាននិយាយ ថ្មីៗនេះនូវពាក្យ «យួនៗ...» ថា ជាពាក្យរើសអើង ពូជសាសន៍នោះ... បាននិងកំពុងធ្វើឲ្យ សាធារណជន សម្ដែងប្រតិកម្ម រិះគ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 15-11-2013, ចំនួនអ្នកអាន 2561ដង
ភ្នំពេញ៖ បែបទំនងជាព្រះអង្គ បានទ្រង់ព្រះតម្រិះ ដូចដឹងញ្ញាណជាមុន ឬយ៉ាងណានោះ គឺនៅប្រមាណជា ១ឆ្នាំ មុនពេលព្រះមហាវរក្សត្រ ព្រះបិតាបង្រួបង្រួបជាតិ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ជាទីសក្ការៈដ៍ខ្ពង់ខ្អស់បំផុតនៃយើង ទ្រង់បានយាងចូលព្រះទិវង្គត ព្រះអង្គបានមានព្រះ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 13-11-2013, ចំនួនអ្នកអាន 4672ដង
​កង់​ប្រវត្តិសាស្ត្រ​ថ្មីៗ បាន​ឱ្យ​យើង​មើលឃើញ យ៉ាងច្បាស់​ថា កម្ពុជា កើត​មាន​ភ្លើងសង្គ្រាម រ៉ាំរ៉ៃ​ជិត ៣​ទសវត្សរ៍ ធ្វើឱ្យ​ប្រទេស​ជាតិ ទទួលរង​នូវ​ការបំផ្លិចបំផ្លាញ ធ្លាក់​ដល់​ចំណុច​ក្រោម​សូន្យ និង​បាន​ធ្វើឱ្យ​ប្រជារាស្ត្រ ប្រជាពលរដ្ឋ ប្រជាជន​រាប់លាន​នាក់ ត្រូវបាន​ស្លាប់​បាត់បង់​ជីវិត
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 12-05-2016, ចំនួនអ្នកអាន 4385ដង
​យោងតាម​សេចក្ដីប្រកាស ស្ដីពី​កម្មវិធី​នយោបាយ របស់​គណបក្ស ប្រជាជន​កម្ពុជា ដើម្បី​កសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០១៣-២០១៨ បន្ទាប់​ពី​បុព្វកថា គេ​ឃើញ​មាន ការសរសេរ​បង្ហាញ ពី​សមិទ្ធផល​ធំៗ ជា​ប្រវត្តិសាស្ត្រ ដែល​គណបក្ស ប្រជាជន​កម្ពុជា សម្រេចបាន​យ៉ាង​ច្រើន ជូន​ជាតិ និង​ប្រជាជន ក្នុង​រយៈពេល ៣
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 13-11-2013, ចំនួនអ្នកអាន 6666ដង
ភ្នំពេញ តាមកំណត់ត្រាប្រវត្តិសាស្ត្រ បានឱ្យដឹងយ៉ាងច្បាស់ថា កាលពីឆ្នាំ១៩៤៧ សម្តេចឪ សម្ដេចតា សម្ដេចតាទួត ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ បានដឹកនាំប្រទេស ទទួលបានជោគជ័យ ក្នុងការទាមទារ ឲ្យព្រះរាជាណាចក្រថៃ សងមកកម្ពុជាវិញ នូវខេត្តខ្មែរមួយចំនួនដូចជា ខេត្តបាត់ដំបង សៀមរាប
‹ សូមអានបន្ត ›
« មុន 1 ក្រោយ »
ព័ត៌មានបន្ទាប់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5710
ម្សិលមិញ : 9344
សរុប : 6359275
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com