ថ្ងៃ ច័ន្ទ ទី 11 ខែ ធ្នូ ឆ្នាំ 2017
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
ប្រជាពលរដ្ឋ​រិះគន់​ថា បទបញ្ជា​សម្តេច​តេជោ ហ៊ុន សែន ហាក់​មិន​មាន​ប្រសិទ្ធភាព ទៅ​លើ​ក្រុមហ៊ុន ហួត ម៉េង​រីតា ដែល​មាន​លោក​ឧត្តមសេនីយ៏ ម៉ុត សុ​ផា​ណា​រ៉េត ( ហៅ ជ័យ ) កាង​ធ្វើជា​ខ្នងបង្អែក​
ផ្សាយនៅថ្ងៃទី: 10-07-2014, ចំនួនអ្នកអាន 4052ដង
ឧត្តរមានជ័យ - ព្រះវិហារ - សៀមរាប ៖ ទោះបី​សម្តេច​តេជោ នាយ​ឧត្តមសេនីយ៏ ផ្កាយ​ប្រាំ​ផុត​លេខ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា តែងតែ​ធ្លាប់បាន​ប្រកាស ដាក់បទបញ្ជា​ជា​បន្តបន្ទាប់ ឲ្យ​មន្ត្រីៗ​គ្រប់​ជាន់ថ្នាក់ និង​កងកម្លាំង​ប្រដាប់ អាវុធ​គ្រប់​ប្រភេទ​... ត្រូវតែ​ចៀស​ឲ្យ​ឆ្ងាយ ឬ​កុំ​ជាប់​ពាក់ព័ន្ឋ នៅក្នុង​មុខ​ជំនួញ រកស៊ី​មិន​ស្របច្បាប់ ដូច​ជា​បទល្មើស​ព្រៃឈើ​... យ៉ាងណា​ក៍ដោយ ក៍​គេ​បាន​សង្កេតឃើញថា មកដល់​សព្វថ្ងៃ មាន​មន្ត្រីៗ​កងកម្លាំង ប្រដាប់អាវុធ​មួយ​ចំនួន ដែល​មាន​ឋានៈ ជា​ឧត្តមសេនីយ៏ ពាក់​ផ្កាយ​លើ​ស្មា នៅតែ​ហ៊ាន​ពាក់​ស្បែក យកឈ្មោះ និង​បុណ្យ​សក្ដិ​របស់ខ្លួន ទៅ​កាង​ឲ្យ​ក្រុម​ឈ្មួញ រកស៊ី​ខុសច្បាប់​យ៉ាង​គគ្លើន ដោយ​មិន​ខ្វល់​ពី​បទ​បញ្ជា​ស្អីៗ របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ជា​នាយ​ឧត្តមសេនីយ៏ ផ្កាយ​ប្រាំ​ផុត​លេខ នោះទេ ។​

​ជាក់ស្តែង ទាំង​កន្លងមក ទាំង​បច្ចុប្បន្ននេះ មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន តែង​បាន​នាំគ្នា​សរសេរ​ចុះផ្សាយ និង​បង្ហោះ​ផ្សាយ យ៉ាង​ព្រោងព្រាត​ថា មាន​លោក​ឧត្តមសេនីយ៏ ពាក់​ផ្កាយ​លើ​ស្មា​ម្នាក់​ឈ្មោះ ម៉ុត សុ​ផា​ណា​រ៉េត ( ហៅ ជ័យ ) ដែល​មាន​តួនាទី​ដ៍​ខ្ពង់ខ្ពស់ ជា​មេបញ្ជាការរង កង​អង្គរក្ស ថ្នាក់ដឹកនាំ​កំពូល​នៅ​ព្រឹទ្ឋសភា (​ជា​កន្លែង​ត្រួតពិនិត្យ ច្បាប់​ជាន់​ខ្ពស់​បំផុត​) តែង​បាន​និង​កំពុង​យក ចំហាយ​អំណាច​របស់​ខ្លួន ទៅ​កាង​ធ្វើ​ខ្នងបង្អែក​ក្រុមហ៊ុន ហួត ម៉េង​រីតា ក្នុង​ការកាប់​បំផ្លិចបំផ្លាញ​, ប្រមូល​ទិញ និង​ដឹកជញ្ជូន ឈើ​ប្រណីត​ខុសច្បាប់ ជាច្រើន​ឆ្នាំ​មកហើយ នៅក្នុង​ខេត្ត​ឧត្តរមានជ័យ​, ខេត្ត​ព្រះវិហារ និង​ខេត្ត​សៀមរាប ដើម្បី​យកទៅ​លក់​នៅ​តាម បណ្ដា​ខេត្ត​មួយចំនួន និង​យកទៅលក់ នៅ​ស្រុក​យួន​ផង​ដែរ ដោយ​គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ណា​បង្ក្រាប​ទប់​ស្កាត់ ឲ្យមាន​ប្រសិទ្ធភាព​ឡើយ​... ហើយ​លោក​ឧត្តមសេនីយ៏នោះ ក៍​មិន​ដែល​ត្រូវ​ថ្នាក់លើ ដាក់ពិន័យ​យកទោស​ពៃ​រិ៍ ដូច​អ្វី​ដែល​សម្តេច​តេជោ នាយ​ឧត្តមសេនីយ៏ ផ្កាយ​ប្រាំ​ផុត​លេខ នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ព្រមាន​ខ្លាំងៗ​នោះដែរ ។​

​តាម​ប្រភព​ព័ត៌មាន បានឲ្យដឹងថា កន្លងមក ក្រុមហ៊ុន ហួត ម៉េង​រីតា បានធ្វើ​សកម្មភាព ដើរ​ប្រមូល​ទិញ​ឈើ​ប្រណីត យ៉ាង​អនាធិបតេយ្យ ពី​ប្រជាពលរដ្ឋ​ជាច្រើន​កន្លែង (​ដែល​លួច​ចូល​ទៅ​កាប់​ខុសច្បាប់ នៅក្នុង​តំបន់​ហាមឃាត់​នានា ដូចជា​ផ្លូវ​យុទ្ឋសាស្ត្រ ស្ថិតក្នុង​ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង​...​ជាដើម​) ទើប​បន្ត​ដឹក​តាម​រថយន្ត យក​មក​ស្តុក​ទុក នៅក្នុង​ដី​ក្រុមហ៊ុន​របស់​ខ្លួន ដែល​មាន​ទីតាំង​នៅ ភូមិ​អណ្តូង​៣ ឃុំ​រំ​ទោ​ង ។ បន្ទាប់​ពី​ប្រមូល​ទិញ​ឈើ​ប្រណីត ឬ​ឈើ​ប្រភេទ​លេខ​២ បាន​គ្រប់​ចំនួន​រួច​ហើយ​...  ក្រុមហ៊ុន ហួត ម៉េង​រីតា ក៍​បាន​ចាត់ចែង​ឲ្យ​កម្មករ លើកដាក់​លើ​រថយន្ត យី​ឌុប​ខ្នាតយ​ក្សធំៗ នាំយក​ទៅ​លក់​នៅ​ឯ ប្រទេស​វៀតណាម ដោយ​ដឹក​ចេញ​តាម ផ្លូវជាតិ​លេខ​៦៧ ឆ្លងកាត់​ទឹកដី​ខេត្ត​សៀមរាប និង​បន្ត​ឡើង​តាម ផ្លូវជាតិ​លេខ​៦A ឆ្ពោះទៅ​កាន់​ខេត្ត​កំពង់ធំ - កំពង់ចាម ស្ទើរ​ជា​រៀង​រាល់​សប្តាហ៍ ធ្វើឲ្យ​ប្រជាពលរដ្ឋ ដែល​បាន​ដឹង​រឿង​នោះ នាំគ្នា​និយាយ​រិះគន់​ខ្លាំងៗ​ថា បទបញ្ជា​របស់​សម្តេច​តេជោ នាយ​ឧត្តមសេនីយ៏ ផ្កាយ​ប្រាំ​ផុត​លេខ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការបង្ក្រាប​ទប់ស្កាត់ បទល្មើស​ព្រៃឈើ ហាក់​មិន​មាន​ប្រសិទ្ធភាព ទៅ​លើ​ក្រុមហ៊ុន ហួត ម៉េង​រីតា ដែល​មាន​លោក​ឧត្តមសេនីយ៏ ម៉ុត សុ​ផា​ណា​រ៉េត ( ហៅ ជ័យ ) កាង​ធ្វើជា​ខ្នងបង្អែក នោះ​ទាល់តៃសោះ​... ទោះ​បី​កាលពី​ប៉ុន្មាន​ខែ​មុន រថយន្ត​ដឹកឈើ​ចំនួន ២​គ្រឿង របស់​ក្រុមហ៊ុន​នេះ ត្រូវបាន​មន្ត្រី​ជំនាញ នៃ​មន្ទីរ​សាធារណៈការ ខេត្តសៀមរាប ធ្លាប់​ធ្វើ​ការឃាត់​ត្រួតពិនិត្យ រកឃើញ​ភស្ដុតាង​ថា ពួកគេ​បាន​ផ្ទុក​ឈើ​លើស​ទម្ងន់ ជាច្រើន​ម៉ែត​គួប ក្នុង​មួយ​ឡានៗ​ក៍ដោយ ។​

​ប្រជាពលរដ្ឋ​និយាយថា សព្វថ្ងៃ​នេះ​ក្រុមហ៊ុន ហួត ម៉េង​រីតា តែង​បាន​លួច​ដឹក​ជញ្ជូន​ឈើ ដោយ​ផ្ទុក​លើស​ទម្ងន់ ពី​ចំនួន​អាជ្ញាប័ណ្ណ​កំណត់ បង្ក​ឱ្យ​មាន​ការ​ខូច​ផ្លូវ និង​ស្ពាន​ជាច្រើន​កន្លែង ដែល​ជា​ទ្រព្យសម្បត្តិ​រដ្ឋ ។ ថវិកា​សម្រាប់​កសាង ជួសជុល​ផ្លូវ និង​ស្ពាន​ទាំងនោះ គឺ​ជា​ថវិកា​របស់​ជាតិ ឬ​ប្រជាពលរដ្ឋ​ផង និង​មាន​ច្រើន​ទៀត ជា​ថវិកា​ជំនួយ​ពី​បរទេស​ផង ។ អញ្ចឹងទេ បើ​គេ​បណ្ដោយឲ្យ ពួក​ក្រុមហ៊ុន​ឯកជន ដឹកឈើ​លើស​ទម្ងន់ បំផ្លិចបំផ្លាញ​ផ្លូវ និង​ស្ពាន តាម​អំពើ​ចិត្ត​បែបនេះ​... តើ​ប្រជាពលរដ្ឋ និង​អ្នកផ្ដល់ជំនួយ​បរទេស មាន​អារម្មណ៍​បែបណា​...? បញ្ហា​នេះ​ដែរ សូម្បី​តែ​សម្តេច​តេជោ នាយ​ឧត្តមសេនីយ៏ ផ្កាយ​ប្រាំ​ផុត​លេខ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៍ស​ម្ដេច​បាន​ទទួលស្គាល់ រហូតដល់​ថ្នាក់​សម្ដេច បាន​និពន្ធ​ជា​បទ​ចម្រៀង «​អនិច្ចា​ផ្លូវលំ​» ឬ «​ទំនួញ​ផ្លូវ​ស្ពាន​» ទៀតផង ។​

​មហាជន នៅ​រង់ចាំ​មើល​ថា តើ​រាជរដ្ឋាភិបាល កំណែទម្រង់​ស៊ីជម្រៅ នឹង​ទុក​ឲ្យ​ក្រុមហ៊ុន ហួត  ម៉េង​រីតា ដែល​មាន​ម្ចាស់​ជា​ភរិយា របស់​លោក​ឧត្តមសេនីយ៏ ពាក់​ផ្កាយ​លើ​ស្មា​ឈ្មោះ ម៉ុត សុ​ផា​ណា​រ៉េត ( ហៅ ជ័យ ) អាច​នឹង​បន្ត​ឲ្យ​ប៉ូលីស​សក្តិ ៣ ឈ្មោះ យ៉ា ប្រមូល​ទិញ​ឈើ និង​ដឹកជញ្ជូន​ឈើ យ៉ាង​អនាធិបតេយ្យ ធ្វើឲ្យ​ខូចខាត​ធ្ងន់ធ្ងរដ​ល់​ផ្លូវ និង​ស្ពាន​... តាម​អំពើ​ចិត្ត​តទៅទៀត ប្រៀប​ដូច​ជិះសេះ​លែង​ដៃ ឬ​យ៉ាងណា​...​។​

​គេហទំព័រ​យើង បាន​ព្យាយាម​ទាក់ទង សុំ​ការសម្ភាសន៍​បំភ្លឺ ពី​តំណាង​ក្រុមហ៊ុន ហួត ម៉េង​រីតា និង​លោក​ឧត្តមសេនីយ៏ ម៉ុត សុ​ផា​ណា​រ៉េត ( ហៅ ជ័យ ) ព្រមទាំង​លោក​ប៉ូលីស​សក្តិ ៣ ឈ្មោះ យ៉ា ជុំវិញ​ព័ត៌មាន​ខាងលើ​នេះ​ដែរ​... តែ​មិន​អាច​ទំនាក់ទំនង​បាន​នៅឡើយ​ទេ​...៕ ដោយ​៖ ប្រសិទ្ធ ( រក្សា​សិទ្ធិ >>> ហាម​ចម្លង ផ្សាយ​បន្ត​)

 

ផ្សាយនៅថ្ងៃទី: 30-11-2017, ចំនួនអ្នកអាន 1949ដង

ក្រចេះ ៖ កាលពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ អគារ​ក្រសួងបរិស្ថាន​ថា ៖ « យើង​ទទួល​ស្គាល់ ការកាប់​ព្រៃឈើ​នេះ គឺ​ត្រូវតែ​មាន​ទោសទណ្ឌ និង​ត្រូវ​តែ​បង្ក្រាប​ហើយ​… ខ្ញុំ​ឲ្យ​ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង​… សៅ ស

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-05-2017, ចំនួនអ្នកអាន 1952ដង
​បន្ទាយមានជ័យ​៖ ប្រជាពលរដ្ឋ​រស់នៅ ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា ចាប់តាំងពី​លោក ឆែ សុធា ត្រូវបាន​ថ្នាក់លើ ប្រកាស​តែងតាំង​ជា ប្រធាន​សាខាគយ ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៥ ជំនួស​លោក ថោង សុខាំ​ភូ រហូតមកដល់​ពេលនេះ  មាន​ការរិះគន់​ខ្លាំងៗ ពី​មជ្ឈដ្ឋាន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 11-10-2016, ចំនួនអ្នកអាន 2831ដង
ត្បូងឃ្មុំ ៖ ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ ច្រក​ទន្លេ​ចាម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ (​សុំ​មិន​ទាន់​បញ្ចេញ​ឈ្មោះ​) ល្បីល្បាញ​យូរ​មក​ហើយ ក្នុង​ការឃុបឃិត បើកដៃ​ឲ្យ​ឈ្មួញ នាំចេញ​ឈើ​ប្រណីតៗ តាម​ច្រករបៀង​តា​ដោក និង​ក្រវៀន ព្រមទាំង​នាំ​ទំនិញ គេច​ពន្ធ​ចេញ​-​ចូល យក​លុយ​ចែក​គ្នា ធ្វើ​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 22-09-2016, ចំនួនអ្នកអាន 12601ដង
សៀមរាប​៖ ខណៈ​ដែល​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ប្ដេជ្ញា​ខិតខំ​ធ្វើការ កែទម្រង់​ស៊ីជម្រៅ ទៅលើ​ក្រសួង ស្ថាប័នរដ្ឋ​នានា ក៍​ដូចជា កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​ធ្លាប់បាន​ប្រកាស ព្រមាន​ជា​សាធារណៈ ឲ្យ​មន្ត្រីៗ​ទាំងឡាយ ត្រូវតែ​ដក​ខ្លួន​ចេញ​ឲ្យ​ឆ្
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 30-12-2016, ចំនួនអ្នកអាន 14368ដង
បន្ទាយមានជ័យ ៖ បន្ទាប់​ពី​ឯកឧត្តម ជា សុផារ៉ា ត្រូវបាន​តែងតាំង​ជា ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ថ្មី​នៃ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជំនួស​ឯកឧត្តម ទេសរដ្ឋមន្ត្រី អុឹម ឈុនលឹម នៅ​ដើម​ខែ​មេសា ឆ្នាំ​២០១៦​នេះ​រួច​មក មាន​មហាជន ជាច្រើន​មជ្ឈដ្ឋាន បាន​និង​កំពុង​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 3170ដង
 ​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឡើង​ធ្វើ​ជា​រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជំនួស​ឯកឧត្តម គាត ឈ​ន់​... ហើយ​ឯកឧត្តម គុណ ញឹម ឡើង​ធ្វើ​ជា អគ្គនាយក​ថ្មី នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ជំនួស​មេ​គ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 7613ដង
ខេត្ត​ព្រះសីហនុ​៖ បន្ទាប់​ពី​រង​ការរិះគន់  តាមរយៈ​ការចុះផ្សាយ តាម​សារព័ត៌មាន និង​ការ​បង្ហោះ​ផ្សាយ តាម​បណ្ដាញ​ព័ត៌មាន​ផ្សេង​ទៀត ជុំវិញ​កំហុសឆ្គង របស់​ថ្នាក់ដឹកនាំ កំពង់ផែ​ស្វយ័ត ខេត្ត​ព្រះសីហនុ ដែល​មាន​លោក លូ គឹមឈុន ជា​អគ្គនាយក​ដុះ​ស្លែ និង​ជា​ប្រតិភូ រាជរដ្ឋាភិបាល​កម្ពុ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 25-10-2016, ចំនួនអ្នកអាន 27743ដង
​ភ្នំពេញ​៖ កាល​ពី​អត្ថបទ​មុននេះ គេហទំព័រ​យើង បាន​សរសេរ​បង្ហោះ​ផ្សាយ ម្ដង​រួចមកហើយ អំពី​ព័ត៌មានដែល​សាធារណជន តែងតែ​បាន​នាំគ្នា និយាយ​រិះគន់ ជា​បន្តបន្ទាប់​មក​ថា នាយកដ្ឋាន​លិខិតឆ្លងដែន នៃ​ក្រសួង​មហាផ្ទៃ​សព្វថ្ងៃ ដែល​មាន​លោក​ផ្កាយ​មួយ ព្រហ្ម ចាន់​សុខា ជា​ប្រធាន និង​មាន​អនុប្រ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 16-11-2014, ចំនួនអ្នកអាន 3892ដង

យោងតាម ​សេចក្ដីប្រកាស ស្ដីពី​កម្មវិធី​នយោបាយ របស់​គណបក្ស ប្រជាជន​កម្ពុជា ដើម្បី​កសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០១៣-២០១៨ បន្ទាប់​ពី​បុព្វកថា គេ​ឃើញ​មាន ការសរសេរ​បង្ហាញ ពី​សមិទ្ធផល​ធំៗ ជា​ប្រវត្តិសាស្ត្រ ដែល​គណបក្ស ប្រជាជន​កម្ពុជា សម្រេចបាន​យ៉ាង​ច្រើន ជូន​ជាតិ និង​ប្រជាជន ក្នុង​រយៈពេល៣

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-01-2015, ចំនួនអ្នកអាន 4185ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 19-10-2014, ចំនួនអ្នកអាន 4445ដង
​ប៉ៃលិន ៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​ថ្នាក់លើ​បានធ្វើការ តែងតាំង​លោក​ស័ក្តិ​៥ សួស សុខ​ដា​រ៉ា អតីត​មេ​នគរបាល អន្តោប្រវេសន៍​ច្រក​ចាំ​យាម ខេត្ត​កោះកុង ឲ្យ​ផ្លាស់ប្ដូរ​ប៉ុស្តិ​ថ្មី​ទៅធ្វើជា មេ​នគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កា
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 26-09-2014, ចំនួនអ្នកអាន 4218ដង

​ភ្នំពេញ​-​ទូទាំង​ប្រទេស​៖ ខណៈ​ដែល​មាន​បងប្អូន ប្រជាពលរដ្ឋ​មួយចំនួន ព្រួយបារម្ភ​អំពី​សុវត្ថិភាព ម្ហូបអាហារ​ប្រចាំ​ថ្ងៃ​នោះ មន្ត្រីៗ​បម្រើ​ការងារ នៅ​អគ្គនាយកដ្ឋាន កាំកុងត្រូល បាន​និយាយថា រហូតមកដល់​បច្ចុប្បន្ន​នេះ មន្ត្រីៗ​អគ្គនាយកដ្ឋាន កម្ពុជា​ត្រួតពិនិត្យ​ទំនិញ នីហរ័ណ​-​អាហរ័

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-07-2014, ចំនួនអ្នកអាន 4472ដង
កំពង់ស្ពឺ​៖ តាម​ប្រភព​ព័ត៌មាន បានឲ្យដឹងថា ព្រៃឈើ​នៅ​ក្នុង​តំបន់ ឧទ្យាន​ជាតិ​គិរី​រម្យ និង​នៅ​តំបន់ភ្នំ​ឱ​រ៉ាល់ ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្ត​កំពង់ស្ពឺ ត្រូវបាន​កាប់បំផ្លាញ កាន់តែ​ខ្លាំង​ឡើងៗ យ៉ាង​អនាធិបតេយ្យ ស្ទើរ​រៀងរាល់​យប់​ថ្ងៃ នៅក្នុង​សម័យ​ដែល​លោក ហេង គួន ឡើង​បុណ្យ​សក
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 25-04-2014, ចំនួនអ្នកអាន 4401ដង

​ភ្នំពេញ​៖ កាលពី​ចុងឆ្នាំ​២០១៣ កន្លងមក មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន បាននាំគ្នា​សរសេរ​ផ្សព្វផ្សាយ យ៉ាង​គគ្រឹកគគ្រេង នូវ​របាយការណ៍ របស់​អង្គការ​មួយ​ថា ក្រុមហ៊ុន​ឯកជន​របស់​ឧកញ៉ា ទ្រី ភាព បាន​និង​កំពុង​ធ្វើឲ្យ អន្តរាយ​ព្រៃឈើ​នៅ​កម្ពុជា ។ តែ​រហូត​មកដល់ពេលនេះ ហាក់ដូចជា​បាត

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 4300ដង
ភ្នំពេញ៖ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ គេហទំព័រ http://vodhotnews.com បានសរសេរបង្ហោះផ្សាយ នូវអត្ថបទមួយ ក្រោមចំណងជើងថា «របាយការណ៍​មួយ​បង្ហាញថា ក្រុមហ៊ុន ទ្រី ភាព បាននិងកំពុង​ដឹកជញ្ជូន​ឈើ​ ខុសច្បាប់​ទៅ​ក្រៅប្រទេស​» ដែលមានខ្លឹមសារដើមទាំងស្រុង ដូចខាងក្រោមនេះ ៖
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 3796ដង
ដោយ ហង្ស សាវយុត 2014-03-15 RFA
​អង្គការក្រៅរដ្ឋាភិបាល ដែល​ពាក់ព័ន្ធ​នឹង បណ្ដាញ​សហគមន៍ ការពារ​ធម្មជាតិ មាន​ក្ដី​ព្រួយបារម្ភ​ថា ព្រៃឈើ​នៅ​ខេត្ត​ព្រះវិហារ អាច​នឹង​បាត់បង់​យ៉ាង​ធំធេង នៅពេល​ខាងមុខ មិន​យូរ​ប៉ុន្មាន​ទៀត​ទេ ។ ក្ដី​ព្រួយបារម្ភ គឺ​នៅ​ស្របពេល ដែល​គេ​ដឹងថា បច្ចុប្បន្ន​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 12-03-2014, ចំនួនអ្នកអាន 4358ដង
កំពង់ចាមៈ  ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ   ប្រជាពលរដ្ឋ​ជាច្រើន​មជ្ឈដ្ឋាន បាន​នាំគ្នា​និយាយ​រិះគន់​ធ្ងន់ៗ​ទៅលើ​លោក លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម និង​លោក​ប្រធាន រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ចាម ព្រមទាំង​លោក​នាយ​ផ្នែក​រដ្ឋបាល ព្រៃឈើ​ស្រុក​មេមត់ ដែល​តែងតែ​បើកដៃ​ឲ្យ ឬ​ក៍
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 27-10-2017, ចំនួនអ្នកអាន 4144ដង
​បន្ទាយមានជ័យ​៖ បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដឹកនាំ​ដោយ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​កោះហៅ​មន្ត្រីៗ ៧-៨​នាក់ នៅ​ខេត្ត​បន្ទាយមានជ័យ មក​ធ្វើការ​ស៊ើបសួរ​កាលពី​ចុង​សប្ដាហ៍​ទី​១ និង​ដើម​សប្ដាហ៍​ទី​២ នៃ​ខែ​មករា ឆ្នាំ​២០១៤​នេះ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 11-02-2016, ចំនួនអ្នកអាន 5037ដង
​ក្រចេះ​-​ស្នួល៖ ក្រុមបណ្តាញ​សហគមន៍​ព្រៃឈើ និង​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​ខេត្ត​ក្រចេះ បាន​និយាយ​រិះគន់ថា ខេត្ត​ក្រចេះ​ដែល​ល្បី​ខាង កើតមាន​បទល្មើស​ព្រៃឈើ ជាច្រើន​ឆ្នាំ​មកហើយ​នោះ ឥឡូវ​នេះ​នៅតែ​ល្បី​ឈ្មោះ​ដដែល ពោល​គឺ​ល្បី​តាំងពី អតីត​អភិបាលខេត្ត ខាំ ភឿន រហូតមកដល់ អភិបាលខេត្ត
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 15-12-2013, ចំនួនអ្នកអាន 3860ដង
ភ្នំពេញ៖ បន្ទាប់ពីលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (បន្តមុខតំណែងនោះ ជំនួសលោក កឹម សុខា) បានចាត់ទុក ពាក្យសម្ដីរបស់លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ដែលបាននិយាយ ថ្មីៗនេះនូវពាក្យ «យួនៗ...» ថា ជាពាក្យរើសអើង ពូជសាសន៍នោះ... បាននិងកំពុងធ្វើឲ្យ សាធារណជន សម្ដែងប្រតិកម្ម រិះគ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 15-11-2013, ចំនួនអ្នកអាន 2561ដង
ភ្នំពេញ៖ បែបទំនងជាព្រះអង្គ បានទ្រង់ព្រះតម្រិះ ដូចដឹងញ្ញាណជាមុន ឬយ៉ាងណានោះ គឺនៅប្រមាណជា ១ឆ្នាំ មុនពេលព្រះមហាវរក្សត្រ ព្រះបិតាបង្រួបង្រួបជាតិ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ជាទីសក្ការៈដ៍ខ្ពង់ខ្អស់បំផុតនៃយើង ទ្រង់បានយាងចូលព្រះទិវង្គត ព្រះអង្គបានមានព្រះ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 13-11-2013, ចំនួនអ្នកអាន 4672ដង
​កង់​ប្រវត្តិសាស្ត្រ​ថ្មីៗ បាន​ឱ្យ​យើង​មើលឃើញ យ៉ាងច្បាស់​ថា កម្ពុជា កើត​មាន​ភ្លើងសង្គ្រាម រ៉ាំរ៉ៃ​ជិត ៣​ទសវត្សរ៍ ធ្វើឱ្យ​ប្រទេស​ជាតិ ទទួលរង​នូវ​ការបំផ្លិចបំផ្លាញ ធ្លាក់​ដល់​ចំណុច​ក្រោម​សូន្យ និង​បាន​ធ្វើឱ្យ​ប្រជារាស្ត្រ ប្រជាពលរដ្ឋ ប្រជាជន​រាប់លាន​នាក់ ត្រូវបាន​ស្លាប់​បាត់បង់​ជីវិត
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 12-05-2016, ចំនួនអ្នកអាន 4385ដង
​យោងតាម​សេចក្ដីប្រកាស ស្ដីពី​កម្មវិធី​នយោបាយ របស់​គណបក្ស ប្រជាជន​កម្ពុជា ដើម្បី​កសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០១៣-២០១៨ បន្ទាប់​ពី​បុព្វកថា គេ​ឃើញ​មាន ការសរសេរ​បង្ហាញ ពី​សមិទ្ធផល​ធំៗ ជា​ប្រវត្តិសាស្ត្រ ដែល​គណបក្ស ប្រជាជន​កម្ពុជា សម្រេចបាន​យ៉ាង​ច្រើន ជូន​ជាតិ និង​ប្រជាជន ក្នុង​រយៈពេល ៣
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 13-11-2013, ចំនួនអ្នកអាន 6666ដង
ភ្នំពេញ តាមកំណត់ត្រាប្រវត្តិសាស្ត្រ បានឱ្យដឹងយ៉ាងច្បាស់ថា កាលពីឆ្នាំ១៩៤៧ សម្តេចឪ សម្ដេចតា សម្ដេចតាទួត ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ បានដឹកនាំប្រទេស ទទួលបានជោគជ័យ ក្នុងការទាមទារ ឲ្យព្រះរាជាណាចក្រថៃ សងមកកម្ពុជាវិញ នូវខេត្តខ្មែរមួយចំនួនដូចជា ខេត្តបាត់ដំបង សៀមរាប
‹ សូមអានបន្ត ›
« មុន 1 ក្រោយ »
ព័ត៌មានបន្ទាប់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5709
ម្សិលមិញ : 9344
សរុប : 6359274
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com