ថ្ងៃ ច័ន្ទ ទី 11 ខែ ធ្នូ ឆ្នាំ 2017
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
លី សា​វេត អតីត​នាយក​រដ្ឋបាល សាលា​រាជធានី​ភ្នំពេញ និង​ជា​អភិបាល​ខណ្ឌ​សែន​សុខ​ បច្ចុប្បន្ន មាន​លុយច្រើន...ធ្វើ​ខុន​ដូកម្ពស់ជាង ១០ជាន់
ផ្សាយនៅថ្ងៃទី: 14-01-2015, ចំនួនអ្នកអាន 4185ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំៗ​ហ្នឹងហើយ បានជា​រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ឲ្យមាន​អង្គភាព ប្រឆាំង​នឹង​អំពើ​ពុករលួយ ដែល​ដឹកនាំ​ដោយ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ដើម្បី​ចាត់ការ​ទៅលើ ពួក​មន្ត្រីៗ​ទាំងនោះ ជា​បន្តបន្ទាប់​កន្លង​មក ក្នុង​គោលបំណង​ទប់ស្កាត់ កុំឲ្យ​កើតមាន​អំពើពុករលួយ ក្លាយទៅជា​វ​ប្បធ​ម៍​មិនល្អ រីក​រាលដាល​ធំ​ឡើងៗ​តទៅទៀត នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​គេ​អួត​ក្ដែងៗ​ថា ជា​ព្រះរាជាណាចក្រ អច្ឆរិយៈ​មួយ​នេះ ។​

​នៅក្នុង​ចំណោម​មន្ត្រីៗ ពុករលួយ​ទាំងនោះ គេ​បាន​សង្កេតឃើញថា មាន​មន្ត្រីៗ​ខ្លះ បាននិងកំពុង​កាត់បន្ថយ សកម្មភាព​ប្រព្រឹត្ត​អំពើ ពុករលួយ​របស់ខ្លួន​... ព្រោះតែ​ពួកគេ​ធ្លាប់បាន ប្រព្រឹត្ត​អំពើ​ពុករលួយ ប្រមូល​លុយ​កាក់​ធ្វើ​មានបាន រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ដែល​សមល្មម​អាច​ដេក​ស៊ី ពីរ​បី​ជីវិត​ត​កូនចៅ​ទៅហើយ ។ ភាគច្រើន​នៃ​មន្ត្រីៗ​ទាំងនោះ ពួកគេ​តែង​យក​លុយកាក់ ដែល​រក​បាន​កន្លងមក ទៅ​បង្កើត​ជា​មុខរបរ​ផ្សេងៗ ដូចជា​បើកហាង​រកស៊ី​, ទិញ ឬ​ធ្វើ​ផ្ទះល្វែង ឬ​វីឡា​ធំ ឬ​ផ្ទះសំណាក់ ឬ​សណ្ឋាគារ ឬ​ខុន​ដូ​កប់​ពពក​... ជាដើម សម្រាប់​លក់ ឬ​ជួល​... (​ដោយ​ដាក់​ឈ្មោះ​ប្រពន្ធ​កូន ឬ​បងប្អូន​) ប្រមូល​លុយ​បាន​រាប់​ពាន់ រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែៗ យ៉ា​ស្រណុ​កសុខ​ស្រួល ។ ប៉ុន្តែ​មាន​មន្ត្រីៗ​ខ្លះទៀត មិន​ត្រឹមតែ​មិន​បញ្ឈប់​ទេ គឺ​ពួកគេ​នៅតែ​ឆ្លៀត​ប្រព្រឹត្ត អំពើពុករលួយ​ដូច​មុន​ដដែល ដោយ​មិន​មាន​ការ​រាងចាល ឬ​ខ្លាចរអា​នឹង​ចំណាត់ការ​ក្ដៅ របស់​អង្គភាព​ប្រឆាំង នឹង​អំពើ​ពុករលួយ​ឡើយ​... គ្រាន់តែ​ការប្រព្រឹត្ត​នោះ ធ្វើឡើង​ដោយ​ស្ងាត់ៗ​បំផុត មិន​បើកចំហ​ដូចពេលមុនៗ​ប៉ុណ្ណោះ ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ បន្ទាប់ពី​មាន​ព័ត៌មាន​ថ្មីៗ​ថា អតីត​នាយក​រដ្ឋបាល សាលា​រាជធានី​​ភ្នំពេញ និង​ជា​អភិបាល ខណ្ឌ​សែន​សុខ​បច្ចុប្បន្ន គឺ​លោក លី សា​វេត បាននិងកំពុង​ឲ្យគេ​សាងសង់ នូវ​សំណង់​ខុន​ដូ ដ៍​ធំ​កប់​ពពក​មួយ ដោយ​មិន​អនុវត្ត ឲ្យបាន​ត្រឹមត្រូវ ទៅ​តាម​ស្ដង់ដា បច្ចេកទេស ធ្វើ​ឲ្យ​ធ្លាក់​ស៊ីម៉ង់ត៍ មកលើ​ប្រជាពលរដ្ឋ​រួចមក មាន​សាធារណជន​ជាច្រើន បាននាំគ្នា​សម្ដែង​ការងឿងឆ្ងល់​ថា តើ​លោក លី សា​វេត អតីត​នាយក​រដ្ឋបាល សាលា​រាជធានី​ភ្នំពេញ និង​ជា​អភិបាល ខណ្ឌ​សែន​សុខ​បច្ចុប្បន្ន បាន​លុយ​មក​ពី​ណា​ច្រើន​ម្លឹងៗ យកមក​ធ្វើ​ខុន​ដូ តម្លៃ​រាប់​លាន​ដុល្លារ​បែប​នេះ​? តើ​លុយកាក់​មហាសាល​នោះ អាច​មាន​ការជាប់​ពាក់ព័ន្ធ​នឹង ការប្រព្រឹត្ត​អំពើ​ពុករលួយ កាល​គាត់ (​លី សា​វេត​) នៅ​កាន់កាប់​តួនាទី​ជា នាយក​រដ្ឋបាល សាលា​រាជធានី​ភ្នំពេញ កន្លង​មក​ដែរ​ឬទេ​? ឬ​មួយ​ទ្រព្យសម្បត្តិ​ទាំងនោះ បានមក​ពី​ប្រាក់ខែ​មន្ត្រីរាជការ ដែល​លោក លី សា​វេត ខំ​សន្សំ​បាន ឬ​យ៉ាងណា​...?

​ពួកគាត់​បាន​និយាយថា លោក លី សា​វេត ធ្លាប់បាន​ធ្វើ​ជា នាយក​រដ្ឋបាល សាលា​រាជធានី​ភ្នំពេញ ជាច្រើន​ឆ្នាំ​មកហើយ​... ជាពិសេស​គាត់ (​លី សា​វេត​) មាន​អំណាច​ខ្លាំង នៅក្នុង​សម័យ​លោក កែប ជុតិមា ធ្វើ​ជា​អភិបាល រាជធានី​ភ្នំពេញ ដែល​ជា​អភិបាល រាជធានី​ម្នាក់​គត់ ទទួលបាន​ការរិះគន់ យ៉ាង​ខ្លាំង​ជាង​គេ​បំផុត ។ គេ​ក៍​បាន​ដឹង​ទៀតថា លោក លី សា​វេត ចាប់ផ្ដើម​មាន​លុយកាក់ កាន់តែ​ច្រើនឡើងៗ នៅក្នុង​សម័យ​លោក កែប ជុតិមា ធ្វើ​ជា​អភិបាល រាជធានី​ភ្នំពេញ ដែល​ល្បី​ខ្លាំង​ខាង​លក់​បឹង​... ទៅ​ឲ្យ​ពួក​ឈ្មួញៗ​ឯកជន យក​ទៅ​ចាក់​ដី​លុប ធ្វើជា​កម្មសិទ្ធិ​បុគ្គល ស្ទើរតែ​អស់​រលីងឆិញ​នោះដែរ ។ ប៉ុន្តែ​គេ​មិន​បាន​ដឹង​ច្បាស់​ថា លោក លី សា​វេត អាច​រក​លុយ​កាក់​បាន​ច្រើន​ម្លឹងៗ តាម​វិធីសាស្ត្រ​ណា​នោះ​ទេ​...​។​

​ផ្ទុយទៅវិញ គេ​គ្រាន់តែ​បានដឹងថា លោក លី សា​វេត ត្រូវបាន​ដកហូត ពី​តួនាទី​ខ្លាញ់​ជា នាយក​រដ្ឋបាល សាលា​រាជធានី​ភ្នំពេញ យ៉ាង​លឿន​ដូច​ផ្លេកបន្ទោរ ឲ្យទៅ​ធ្វើ​ជា​អភិបាល ខណ្ឌ​សែន​សុខ ដោយ​រាជរដ្ឋាភិបាល​កាលនោះ បាន​តែងតាំង​ឲ្យ​លោក កើត ឆែ ឡើង​ធ្វើ​ជា​នាយក​រដ្ឋបាល សាលា​រាជធានី​ភ្នំពេញ​វិញ កាលពី​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១២ ក្រោម​អធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាង​ដ៍​ខ្ពង់ខ្ពស់ ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ក្នុងពេល​ដែល​លោក កែប ជុតិមា នៅ​ធ្វើជា​អភិបាល រាជធានី​ភ្នំពេញ​តែម្ដង ។​

​ក្រោយពី​លោក កែប ជុតិមា ត្រូវបាន​ដកហូត​អំណាច​... ហើយ​លោក ប៉ា សុជាតិ​វង្ស ត្រូវបាន​ព្រះមហាក្សត្រ  ឡាយ​ព្រហស្ថ​លេខា ត្រាស់បង្គាប់​តែងតាំង​ជា អភិបាល​រាជ ធានី​ភ្នំពេញ យោង​តាម​ព្រះរាជក្រឹត្យ ថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០១៣ បាន​ប្រមាណ​មួយ​ឆ្នាំ​ក្រោយមក​... លោក កើត ឆែ ត្រូវបាន​ផ្លាស់ប្តូរ​ឲ្យទៅ ធ្វើ​ជា​អភិបាលរង ខេត្ត​ពោធិ៍សាត់ តាមរយៈ​អនុក្រឹត្យ ចុះ​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៤ ។ អ្នក​ដែល​មាន​វាសនា​ល្អ បាន​អង្គុយ​កៅអី​ខ្លាញ់ បន្ត​អំណាច​ពី​លោក កើត ឆែ គឺ​កៅអី​នាយក​រដ្ឋបាល សាលា​រាជធានី​ភ្នំពេញ ត្រូវបាន​លោក ប៉ា សុជាតិ​វង្ស ប្រកាស​តែងតាំង នៅក្នុង​កិច្ចប្រជុំ​មួយ កាល​ព្រឹក​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៤ ដោយ​ប្រគល់​ទៅឲ្យ​ឈ្មោះ មាន ចាន់​យ៉ាដា រហូតមកដល់​សព្វថ្ងៃ​នេះ ។​

​មជ្ឈដ្ឋាន​ជាច្រើន​បាន​សួរថា តើ​កៅអី​ជា​នាយក​រដ្ឋបាល សាលា​រាជធានី​ភ្នំពេញ មានតម្លៃ​ប៉ុនណា ឬ​អង្គុយ​ស្រួល​យ៉ាងណា​ទៅ បានជា​មាន​មន្ត្រីៗ​ច្រើន​ម្ល៉េះ ដែល​ចង់បាន​វា​មក​ក្ដោប​ក្ដាប់​?

​សំនួរ​ខាងលើ​នេះ នៅ​មិនទាន់មាន​អ្នក ជួយ​ផ្ដល់​ចម្លើយ​ទេ​... តែ​ទោះ​យ៉ាងណា​ក៍ដោយ គេ​អាច​លើកយក​ករណី​លោក លី សា​វេត អតីត​នាយក​រដ្ឋបាល សាលា​រាជធានី​ភ្នំពេញ ដែល​ពេល​នេះ​គាត់​មាន​លុយ​ច្រើន អាច​ធ្វើ​អគារ​ខុន​ដូដ៍​ស្កឹមស្កៃ​... មក​ធ្វើ​ការពិចារណា​... វាយតម្លៃ​យ៉ាងណាៗ​ទៅ ច្បាស់​ជា​អាច​ដឹង​ខ្លះៗ​ហើយ ពី​មូលហេតុ​ចម្បង​ទាំងនោះ​...​។​

​មើល៎ចុះ ! បច្ចុប្បន្ន​លោក លី សា​វេត មាន​តួនាទី​ត្រឹមតែ​ជា អភិបាល​ខណ្ឌ​សែន​សុខ ដែល​មាន​ប្រាក់ខែ​ដូចគ្នា​នឹង អភិបាល​ខណ្ឌ​ផ្សេងៗ​ទៀត​ប៉ុណ្ណោះ​... តែ​គាត់ (​លី សា​វេត​) មាន​លុយ​យ៉ាង​ច្រើន​អាច​ធ្វើ​ខុន​ដូ កម្ពស់​ជាង​១០​ជាន់ កំពុងតែ​សាងសង់​រាល់ថ្ងៃ ស្ថិតនៅ​ក្បែរ​ផ្សារ​ទួល​ទំពូង ក្នុង​ទឹកដី​ខណ្ឌចំការមន ។ អ្វី​ដែល​អស្ចារ្យ​ជាងនេះទៀត សំណង់​ខុន​ដូ​របស់​លោក លី សា​វេត នោះ​ត្រូវ​ប្រជាពលរដ្ឋ បាន​នាំ​គ្នា​រិះគន់​ថា ធ្វើឡើង​ដោយ​មិនបាន យកចិត្ដទុកដាក់​ខ្ពស់ លើ​បញ្ហា​បច្ចេកទេស​ទេ​... ពោល​គឺ​ការដ្ឋាន​សាងសង់​នោះ តែង​ធ្លាក់​កំទេចកំទី​ស៊ីម៉ង់ត៍ និង​ដុំថ្ម​មកលើ​អ្នកធ្វើដំណើរ គួរឲ្យ​ព្រួយបារម្ភ​បំផុត ។​

​ជាក់ស្ដែង កាលពី​វេលា​ម៉ោង ១ និង ២០​នាទី រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៤ បុរស​ម្នាក់ ដែល​ជិះ​ម៉ូតូ​តាម​ដងផ្លូវ ជាប់​នឹង​សំណង់​អគារ​ខុន​ដូ ដែល​កំពុង​សាងសង់​នោះ បាន​រងរបួស​ចំ​ក្បាល ដោយសារ​កំទេចកំទី​ស៊ីម៉ង់ត៍ និង​ថ្ម​បាន​ធ្លាក់​ពីលើ​មក​ត្រូវ ។ មិនតែប៉ុណ្ណោះ កម្ទេចកម្ទី​សំណង់​ខុន​ដូនោះ ក៍​ធ្លាប់បាន​ធ្លាក់​មក​លើ អ្នកធ្វើដំណើរ​តាម​រថយន្ដ និង​ម៉ូតូ ព្រមទាំង​អ្នក​ហូបចុក​អីៗ នៅ​ខាងក្រោម ក្បែរ​អគារ​នោះដែរ ។ ប៉ុន្តែ​មន្ត្រី​នៅ​សាលា ខណ្ឌចំការមន បាន​និយាយ​ប្រាប់​ថា ករណី​ធ្លាក់​កម្ទេចកម្ទី​នេះ​... អាជា្ញធរ​បានបញ្ចប់​ហើយៗ សំណង់​ខុន​ដូដ៍​ស្កឹមស្កៃ​នោះ ជា​កម្ម​សិទ្ធ​របស់លោក លី សា​វេត អភិបាល​ខណ្ឌ​សែន​សុខ ។

​គេហទំព័រ​យើង នៅ​មិនទាន់​អាច សុំ​ការបំភ្លឺ​ពី​លោក លី សា​វេត បាន​នៅឡើយ​ទេ ជុំវិញ​ព័ត៌មាន​ខាងលើ​នេះ​... ៕ ដោយ​៖ ព្រះ​ស្ដែង (​រក្សា​សិទ្ធិ​)
ផ្សាយនៅថ្ងៃទី: 30-11-2017, ចំនួនអ្នកអាន 1948ដង

ក្រចេះ ៖ កាលពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ អគារ​ក្រសួងបរិស្ថាន​ថា ៖ « យើង​ទទួល​ស្គាល់ ការកាប់​ព្រៃឈើ​នេះ គឺ​ត្រូវតែ​មាន​ទោសទណ្ឌ និង​ត្រូវ​តែ​បង្ក្រាប​ហើយ​… ខ្ញុំ​ឲ្យ​ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង​… សៅ ស

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-05-2017, ចំនួនអ្នកអាន 1952ដង
​បន្ទាយមានជ័យ​៖ ប្រជាពលរដ្ឋ​រស់នៅ ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា ចាប់តាំងពី​លោក ឆែ សុធា ត្រូវបាន​ថ្នាក់លើ ប្រកាស​តែងតាំង​ជា ប្រធាន​សាខាគយ ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៥ ជំនួស​លោក ថោង សុខាំ​ភូ រហូតមកដល់​ពេលនេះ  មាន​ការរិះគន់​ខ្លាំងៗ ពី​មជ្ឈដ្ឋាន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 11-10-2016, ចំនួនអ្នកអាន 2831ដង
ត្បូងឃ្មុំ ៖ ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ ច្រក​ទន្លេ​ចាម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ (​សុំ​មិន​ទាន់​បញ្ចេញ​ឈ្មោះ​) ល្បីល្បាញ​យូរ​មក​ហើយ ក្នុង​ការឃុបឃិត បើកដៃ​ឲ្យ​ឈ្មួញ នាំចេញ​ឈើ​ប្រណីតៗ តាម​ច្រករបៀង​តា​ដោក និង​ក្រវៀន ព្រមទាំង​នាំ​ទំនិញ គេច​ពន្ធ​ចេញ​-​ចូល យក​លុយ​ចែក​គ្នា ធ្វើ​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 22-09-2016, ចំនួនអ្នកអាន 12601ដង
សៀមរាប​៖ ខណៈ​ដែល​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ប្ដេជ្ញា​ខិតខំ​ធ្វើការ កែទម្រង់​ស៊ីជម្រៅ ទៅលើ​ក្រសួង ស្ថាប័នរដ្ឋ​នានា ក៍​ដូចជា កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​ធ្លាប់បាន​ប្រកាស ព្រមាន​ជា​សាធារណៈ ឲ្យ​មន្ត្រីៗ​ទាំងឡាយ ត្រូវតែ​ដក​ខ្លួន​ចេញ​ឲ្យ​ឆ្
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 30-12-2016, ចំនួនអ្នកអាន 14367ដង
បន្ទាយមានជ័យ ៖ បន្ទាប់​ពី​ឯកឧត្តម ជា សុផារ៉ា ត្រូវបាន​តែងតាំង​ជា ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ថ្មី​នៃ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជំនួស​ឯកឧត្តម ទេសរដ្ឋមន្ត្រី អុឹម ឈុនលឹម នៅ​ដើម​ខែ​មេសា ឆ្នាំ​២០១៦​នេះ​រួច​មក មាន​មហាជន ជាច្រើន​មជ្ឈដ្ឋាន បាន​និង​កំពុង​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 3170ដង
 ​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឡើង​ធ្វើ​ជា​រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជំនួស​ឯកឧត្តម គាត ឈ​ន់​... ហើយ​ឯកឧត្តម គុណ ញឹម ឡើង​ធ្វើ​ជា អគ្គនាយក​ថ្មី នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ជំនួស​មេ​គ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 7613ដង
ខេត្ត​ព្រះសីហនុ​៖ បន្ទាប់​ពី​រង​ការរិះគន់  តាមរយៈ​ការចុះផ្សាយ តាម​សារព័ត៌មាន និង​ការ​បង្ហោះ​ផ្សាយ តាម​បណ្ដាញ​ព័ត៌មាន​ផ្សេង​ទៀត ជុំវិញ​កំហុសឆ្គង របស់​ថ្នាក់ដឹកនាំ កំពង់ផែ​ស្វយ័ត ខេត្ត​ព្រះសីហនុ ដែល​មាន​លោក លូ គឹមឈុន ជា​អគ្គនាយក​ដុះ​ស្លែ និង​ជា​ប្រតិភូ រាជរដ្ឋាភិបាល​កម្ពុ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 25-10-2016, ចំនួនអ្នកអាន 27743ដង
​ភ្នំពេញ​៖ កាល​ពី​អត្ថបទ​មុននេះ គេហទំព័រ​យើង បាន​សរសេរ​បង្ហោះ​ផ្សាយ ម្ដង​រួចមកហើយ អំពី​ព័ត៌មានដែល​សាធារណជន តែងតែ​បាន​នាំគ្នា និយាយ​រិះគន់ ជា​បន្តបន្ទាប់​មក​ថា នាយកដ្ឋាន​លិខិតឆ្លងដែន នៃ​ក្រសួង​មហាផ្ទៃ​សព្វថ្ងៃ ដែល​មាន​លោក​ផ្កាយ​មួយ ព្រហ្ម ចាន់​សុខា ជា​ប្រធាន និង​មាន​អនុប្រ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 16-11-2014, ចំនួនអ្នកអាន 3892ដង

យោងតាម ​សេចក្ដីប្រកាស ស្ដីពី​កម្មវិធី​នយោបាយ របស់​គណបក្ស ប្រជាជន​កម្ពុជា ដើម្បី​កសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០១៣-២០១៨ បន្ទាប់​ពី​បុព្វកថា គេ​ឃើញ​មាន ការសរសេរ​បង្ហាញ ពី​សមិទ្ធផល​ធំៗ ជា​ប្រវត្តិសាស្ត្រ ដែល​គណបក្ស ប្រជាជន​កម្ពុជា សម្រេចបាន​យ៉ាង​ច្រើន ជូន​ជាតិ និង​ប្រជាជន ក្នុង​រយៈពេល៣

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-01-2015, ចំនួនអ្នកអាន 4185ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 19-10-2014, ចំនួនអ្នកអាន 4445ដង
​ប៉ៃលិន ៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​ថ្នាក់លើ​បានធ្វើការ តែងតាំង​លោក​ស័ក្តិ​៥ សួស សុខ​ដា​រ៉ា អតីត​មេ​នគរបាល អន្តោប្រវេសន៍​ច្រក​ចាំ​យាម ខេត្ត​កោះកុង ឲ្យ​ផ្លាស់ប្ដូរ​ប៉ុស្តិ​ថ្មី​ទៅធ្វើជា មេ​នគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កា
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 26-09-2014, ចំនួនអ្នកអាន 4218ដង

​ភ្នំពេញ​-​ទូទាំង​ប្រទេស​៖ ខណៈ​ដែល​មាន​បងប្អូន ប្រជាពលរដ្ឋ​មួយចំនួន ព្រួយបារម្ភ​អំពី​សុវត្ថិភាព ម្ហូបអាហារ​ប្រចាំ​ថ្ងៃ​នោះ មន្ត្រីៗ​បម្រើ​ការងារ នៅ​អគ្គនាយកដ្ឋាន កាំកុងត្រូល បាន​និយាយថា រហូតមកដល់​បច្ចុប្បន្ន​នេះ មន្ត្រីៗ​អគ្គនាយកដ្ឋាន កម្ពុជា​ត្រួតពិនិត្យ​ទំនិញ នីហរ័ណ​-​អាហរ័

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-07-2014, ចំនួនអ្នកអាន 4471ដង
កំពង់ស្ពឺ​៖ តាម​ប្រភព​ព័ត៌មាន បានឲ្យដឹងថា ព្រៃឈើ​នៅ​ក្នុង​តំបន់ ឧទ្យាន​ជាតិ​គិរី​រម្យ និង​នៅ​តំបន់ភ្នំ​ឱ​រ៉ាល់ ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្ត​កំពង់ស្ពឺ ត្រូវបាន​កាប់បំផ្លាញ កាន់តែ​ខ្លាំង​ឡើងៗ យ៉ាង​អនាធិបតេយ្យ ស្ទើរ​រៀងរាល់​យប់​ថ្ងៃ នៅក្នុង​សម័យ​ដែល​លោក ហេង គួន ឡើង​បុណ្យ​សក
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 25-04-2014, ចំនួនអ្នកអាន 4401ដង

​ភ្នំពេញ​៖ កាលពី​ចុងឆ្នាំ​២០១៣ កន្លងមក មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន បាននាំគ្នា​សរសេរ​ផ្សព្វផ្សាយ យ៉ាង​គគ្រឹកគគ្រេង នូវ​របាយការណ៍ របស់​អង្គការ​មួយ​ថា ក្រុមហ៊ុន​ឯកជន​របស់​ឧកញ៉ា ទ្រី ភាព បាន​និង​កំពុង​ធ្វើឲ្យ អន្តរាយ​ព្រៃឈើ​នៅ​កម្ពុជា ។ តែ​រហូត​មកដល់ពេលនេះ ហាក់ដូចជា​បាត

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 4300ដង
ភ្នំពេញ៖ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ គេហទំព័រ http://vodhotnews.com បានសរសេរបង្ហោះផ្សាយ នូវអត្ថបទមួយ ក្រោមចំណងជើងថា «របាយការណ៍​មួយ​បង្ហាញថា ក្រុមហ៊ុន ទ្រី ភាព បាននិងកំពុង​ដឹកជញ្ជូន​ឈើ​ ខុសច្បាប់​ទៅ​ក្រៅប្រទេស​» ដែលមានខ្លឹមសារដើមទាំងស្រុង ដូចខាងក្រោមនេះ ៖
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 3796ដង
ដោយ ហង្ស សាវយុត 2014-03-15 RFA
​អង្គការក្រៅរដ្ឋាភិបាល ដែល​ពាក់ព័ន្ធ​នឹង បណ្ដាញ​សហគមន៍ ការពារ​ធម្មជាតិ មាន​ក្ដី​ព្រួយបារម្ភ​ថា ព្រៃឈើ​នៅ​ខេត្ត​ព្រះវិហារ អាច​នឹង​បាត់បង់​យ៉ាង​ធំធេង នៅពេល​ខាងមុខ មិន​យូរ​ប៉ុន្មាន​ទៀត​ទេ ។ ក្ដី​ព្រួយបារម្ភ គឺ​នៅ​ស្របពេល ដែល​គេ​ដឹងថា បច្ចុប្បន្ន​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 12-03-2014, ចំនួនអ្នកអាន 4358ដង
កំពង់ចាមៈ  ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ   ប្រជាពលរដ្ឋ​ជាច្រើន​មជ្ឈដ្ឋាន បាន​នាំគ្នា​និយាយ​រិះគន់​ធ្ងន់ៗ​ទៅលើ​លោក លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម និង​លោក​ប្រធាន រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ចាម ព្រមទាំង​លោក​នាយ​ផ្នែក​រដ្ឋបាល ព្រៃឈើ​ស្រុក​មេមត់ ដែល​តែងតែ​បើកដៃ​ឲ្យ ឬ​ក៍
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 27-10-2017, ចំនួនអ្នកអាន 4144ដង
​បន្ទាយមានជ័យ​៖ បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដឹកនាំ​ដោយ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​កោះហៅ​មន្ត្រីៗ ៧-៨​នាក់ នៅ​ខេត្ត​បន្ទាយមានជ័យ មក​ធ្វើការ​ស៊ើបសួរ​កាលពី​ចុង​សប្ដាហ៍​ទី​១ និង​ដើម​សប្ដាហ៍​ទី​២ នៃ​ខែ​មករា ឆ្នាំ​២០១៤​នេះ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 11-02-2016, ចំនួនអ្នកអាន 5037ដង
​ក្រចេះ​-​ស្នួល៖ ក្រុមបណ្តាញ​សហគមន៍​ព្រៃឈើ និង​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​ខេត្ត​ក្រចេះ បាន​និយាយ​រិះគន់ថា ខេត្ត​ក្រចេះ​ដែល​ល្បី​ខាង កើតមាន​បទល្មើស​ព្រៃឈើ ជាច្រើន​ឆ្នាំ​មកហើយ​នោះ ឥឡូវ​នេះ​នៅតែ​ល្បី​ឈ្មោះ​ដដែល ពោល​គឺ​ល្បី​តាំងពី អតីត​អភិបាលខេត្ត ខាំ ភឿន រហូតមកដល់ អភិបាលខេត្ត
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 15-12-2013, ចំនួនអ្នកអាន 3860ដង
ភ្នំពេញ៖ បន្ទាប់ពីលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (បន្តមុខតំណែងនោះ ជំនួសលោក កឹម សុខា) បានចាត់ទុក ពាក្យសម្ដីរបស់លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ដែលបាននិយាយ ថ្មីៗនេះនូវពាក្យ «យួនៗ...» ថា ជាពាក្យរើសអើង ពូជសាសន៍នោះ... បាននិងកំពុងធ្វើឲ្យ សាធារណជន សម្ដែងប្រតិកម្ម រិះគ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 15-11-2013, ចំនួនអ្នកអាន 2561ដង
ភ្នំពេញ៖ បែបទំនងជាព្រះអង្គ បានទ្រង់ព្រះតម្រិះ ដូចដឹងញ្ញាណជាមុន ឬយ៉ាងណានោះ គឺនៅប្រមាណជា ១ឆ្នាំ មុនពេលព្រះមហាវរក្សត្រ ព្រះបិតាបង្រួបង្រួបជាតិ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ជាទីសក្ការៈដ៍ខ្ពង់ខ្អស់បំផុតនៃយើង ទ្រង់បានយាងចូលព្រះទិវង្គត ព្រះអង្គបានមានព្រះ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 13-11-2013, ចំនួនអ្នកអាន 4672ដង
​កង់​ប្រវត្តិសាស្ត្រ​ថ្មីៗ បាន​ឱ្យ​យើង​មើលឃើញ យ៉ាងច្បាស់​ថា កម្ពុជា កើត​មាន​ភ្លើងសង្គ្រាម រ៉ាំរ៉ៃ​ជិត ៣​ទសវត្សរ៍ ធ្វើឱ្យ​ប្រទេស​ជាតិ ទទួលរង​នូវ​ការបំផ្លិចបំផ្លាញ ធ្លាក់​ដល់​ចំណុច​ក្រោម​សូន្យ និង​បាន​ធ្វើឱ្យ​ប្រជារាស្ត្រ ប្រជាពលរដ្ឋ ប្រជាជន​រាប់លាន​នាក់ ត្រូវបាន​ស្លាប់​បាត់បង់​ជីវិត
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 12-05-2016, ចំនួនអ្នកអាន 4385ដង
​យោងតាម​សេចក្ដីប្រកាស ស្ដីពី​កម្មវិធី​នយោបាយ របស់​គណបក្ស ប្រជាជន​កម្ពុជា ដើម្បី​កសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០១៣-២០១៨ បន្ទាប់​ពី​បុព្វកថា គេ​ឃើញ​មាន ការសរសេរ​បង្ហាញ ពី​សមិទ្ធផល​ធំៗ ជា​ប្រវត្តិសាស្ត្រ ដែល​គណបក្ស ប្រជាជន​កម្ពុជា សម្រេចបាន​យ៉ាង​ច្រើន ជូន​ជាតិ និង​ប្រជាជន ក្នុង​រយៈពេល ៣
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 13-11-2013, ចំនួនអ្នកអាន 6666ដង
ភ្នំពេញ តាមកំណត់ត្រាប្រវត្តិសាស្ត្រ បានឱ្យដឹងយ៉ាងច្បាស់ថា កាលពីឆ្នាំ១៩៤៧ សម្តេចឪ សម្ដេចតា សម្ដេចតាទួត ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ បានដឹកនាំប្រទេស ទទួលបានជោគជ័យ ក្នុងការទាមទារ ឲ្យព្រះរាជាណាចក្រថៃ សងមកកម្ពុជាវិញ នូវខេត្តខ្មែរមួយចំនួនដូចជា ខេត្តបាត់ដំបង សៀមរាប
‹ សូមអានបន្ត ›
« មុន 1 ក្រោយ »
ព័ត៌មានបន្ទាប់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5699
ម្សិលមិញ : 9344
សរុប : 6359264
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com