ថ្ងៃ ច័ន្ទ ទី 11 ខែ ធ្នូ ឆ្នាំ 2017
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
កន្លែងធ្វើប៉ាស្ព័រ ដោះដូរមេធំ ៣ ដងហើយ នៅតែមានការរិះគន់ ច្រើនដដែល មកដល់សម័យលោកប្រធាន ព្រហ្ម ចាន់​សុខា និងអនុប្រធានទី១ កែ សុ​វ៉ាត
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 14294ដង

ភ្នំពេញ​ ៖ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ថ្មីៗនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញលិខិត ជាសេចក្ដីណែនាំមួយ សូមឲ្យសម្ដេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័ន និងអភិបាល នៃគណៈអភិបាល រាជធានី/ខេត្ត ត្រូវចាត់តាំងក្រុមការងារ តាមដានស្រង់របាយការណ៍ ព័ត៌មានប្រចាំថ្ងៃ និងសំណូមពរនានា របស់ប្រជា ពលរដ្ឋ តាមបណ្ដាញទំនាក់ទំនងសង្គម (facebook) ដើម្បីរួមសហការគ្នា ដោះស្រាយរាល់បញ្ហា ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ។ ពាក់ព័ន្ធបញ្ហានេះ ប្រជាពេលរដ្ឋ បានសំណូមពរ បន្ថែមទៀតថា សូមឲ្យថ្នាក់ដឹកនាំកំពូលៗ មេត្តាជួយចាត់ការ តាមដានស្រាវជ្រាវមើល៍ អំពើពុករលួយ ដែលចាក់ឬសគល់ យ៉ាងជ្រៅ នៅកន្លែងធ្វើប៉ាស្ព័រនោះផង ។

ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក មាន​សាធារណជន តែង​បាន​នាំគ្នា​ និយាយ​រិះគន់​យ៉ាង​ធ្ងន់ៗ ឥត​មាន​ឈប់ឈ​រសោះ ទៅលើ​មេៗ​ប៉ូលិស នៅ​នាយកដ្ឋាន លិខិតឆ្លងដែន នៃ​ក្រសួង​មហាផ្ទៃ​... ពោល​គឺ តាំងពី​សម័យ​លោក សួស អង្គា​រិ៍ នៅ​ធ្វើជា​ប្រធាន នាយកដ្ឋាន​ខ្លាញ់​នេះ រហូត​ចូលមក​ដល់ សម័យ​លោក វុ​ធ ផល្លី ឡើងធ្វើ ​ជា​មេ​បន្ត ទាំង​មិន​ដឹង​ខ្លួន បាន​ប្រមាណ​មួយ​ខ្យល់​ដែរ ។ បច្ចុប្បន្ន​កៅអី​ខ្លាញ់ ជា​ប្រធាន​នាយកដ្ឋាន លិខិតឆ្លងដែន ក្រសួង​មហាផ្ទៃ​នេះ ត្រូវបាន​ថ្នាក់លើ តែងតាំង​ស្ងាត់ៗ (​របៀប​អាថ៌កំបាំង​) ទៅ​ឲ្យ​លោក​ផ្កាយ​មួយ ព្រហ្ម ចាន់​សុខា ខ្សែ​អ្នកធំ​កំពូល​ម្នាក់ទៀត ជា​អ្នក​អង្គុយ​កាន់កាប់ ក្ដោប​ក្ដាប់​ជំនួស​លោក វុ​ធ ផល្លី ជា​ច្រើន​ខែ​មក​ហើយ​... ។​

​ទោះ​យ៉ាងណា​ក៍ដោយ តាម​ប្រភព​បាន​ប្រាប់ថា ថ្វី​ត្បិត​លោក​ផ្កាយ​មួយ ព្រហ្ម ចាន់​សុខា ត្រូវបាន​តម្លើង​ជា ប្រធាន​នាយកដ្ឋាន លិខិតឆ្លងដែន​ពិតមែន​... តែ​ការពិត​លោក វុ​ធ ផល្លី នៅតែ​មាន​អំណាច ក្ដោប​ក្ដាប់​ការងារ ពីលើ​នាយកដ្ឋាន​នោះ ជា​ដដែល​ទេ​... ដោយសារតែ​គាត់ (​វុ​ធ ផល្លី​) ត្រូវជា​ក្មួយ​ប្រសា​រ របស់​ថ្នាក់ដឹកនាំ​កំពូល នៅ​ក្រសួង​មហាផ្ទៃ ដែល​មិន​ងាយ​អ្នកណា ដក​គ្រវាត់ចោល​ទទេៗ ឲ្យទៅ​អង្គុយ​នៅ​កន្លែង អត់​ខ្លាញ់​នោះឡើយ​...​។​

មាន​មន្ត្រីៗ​ប៉ូលិស​មួយចំនួន បាន​និយាយថា កៅអី​ខ្លាញ់​ជា​ប្រធាន នាយកដ្ឋាន​លិខិតឆ្លងដែន  ក្រសួង​មហាផ្ទៃ​នោះ មិនមែន​មន្ត្រី​ណា​ចង់​បាន គឺ​អាច​ទទួលបាន ដូច​ប្រាថ្នា​នោះទេ​... ។ បានសេចក្ដីថា កៅអី​ខ្លាញ់​នោះ លុះត្រាតែ​ជា​មនុស្សខ្សែ​មេ​កំពូលៗ ទើប​អាច​មាន​វាសនា​... ដោយសារ​ហេតុ​ថា នាយកដ្ឋាន​លិខិតឆ្លងដែន ជា​នាយកដ្ឋាន​មួយ ដែល​អាច​ធ្វើឲ្យ​មេៗ (​ប្រធាន​-​អនុប្រធាន​) រក​លុយ​កាក់​ធើ​មានបាន យ៉ាង​ត្រជាក់ចិត្ត នៅក្នុង​ចំណោម នាយកដ្ឋាន​ជាច្រើន នៅ​ក្រសួង​មហាផ្ទៃ ។​

​ជាក់ស្ដែង ដូច​ករណី​លោក កែ សុ​វ៉ាត​... ជាដើម គាត់​ធ្លាប់​បាន​ធ្វើ​ជា មេ​ប៉ាស្ព័រ​ដុះ​ស្លែ​ក្រាស់ឃ្មឹក ដ៍​មាន​អំណាច​បន្ទាប់ពី​មេ​ធំ (​ប្រធាន​) តាំងពី​សម័យ​លោក សួស អង្គា​រិ៍ នៅ​ធ្វើជា​ប្រធាន ​នាយកដ្ឋាន​នេះ​មក​ម្លេះ ដែល​មក​ដល់​សម័យ​លោក វុ​ធ ផល្លី និង​សម័យ​លោក ព្រហ្ម ចាន់​សុខា ដោះដូរ​មេ​ធំ​ចំនួន ៣​ដង ទៅ​ហើយ​ក៍ដោយ ក៍លោក​ម្ចាស់ កែ សុ​វ៉ាត នៅតែអាច ​ថែរក្សា​លេខ​រៀង ជា​អនុប្រធាន​ទី​១ នៃ​នាយកដ្ឋាន លិខិតឆ្លងដែន ក្រសួងមហាផ្ទៃ យ៉ាង​គ្រ​ហ៊ើៗ​ដដែល ធ្វើឲ្យ​គាត់​កាន់តែ​មាន លុយកាក់​ទ្រព្យសម្បត្តិ សំបូរហូរហៀ​ច្រើនឡើងៗ ដែល​គ្មាន​អនុប្រធាន នាយកដ្ឋាន​ម្នាក់​ណា អាច​ប្រៀបប្រដូច​បានឡើយ ។​

តាម​ប្រភព​ព័ត៌មាន បានឲ្យដឹងថា ដោយ​សម្អាងថា​ខ្លួន ធ្លាប់បាន​ធ្វើ​ការងារ ដុះ​ស្លែ​ជាច្រើន​ឆ្នាំ ឆ្លងកាត់​ការដោះដូរ ប្រធាន​នាយកដ្ឋាន ២​នាក់ គឺ​លោក សួស អង្គា​រិ៍ និង​លោក វុ​ធ ផល្លី រួច​ទៅ​ហើយ​នោះ​... លោក​ម្ចាស់ កែ សុ​វ៉ាត ដែលបច្ចុប្បន្ន បានទទួលបុណ្យសក្ដិ ជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) និងមានតួនាទី ជាអនុប្រធានទី១ នៅកន្លែងធ្វើប៉ាស្ព័រនោះ ក៍​មាន​មហិច្ឆតា ចង់បាន​កៅអី​ជា ប្រធាន​នាយកដ្ឋាន លិខិតឆ្លងដែន​នោះ យ៉ាង​អន្ទះសារ​ដែរ​... ដើម្បី​ធ្វើឲ្យ​គាត់ (​កែ សុ​វ៉ាត​) កាន់តែ​មាន​ឱកាសល្អ ក្នុងការ​ប្រមូលយក ផលប្រយោជន៍​បុគ្គល និង​បក្ខពួក​ច្រើនឡើងៗ​... ។ ប៉ុន្តែ​មហិច្ឆតា​ឥត​ព្រំដែន របស់​លោក​ម្ចាស់ កែ សុ​វ៉ាត មិន​ទទួលបាន​ជោគជ័យ ដូច​ក្ដី​ស្រម័យ​នោះឡើយ​... ដោយសារ​ហេតុ​ថា ថ្នាក់​លើ​ក្រសួង​មហាផ្ទៃ បាន​តែងតាំង​លោក ព្រហ្ម ចាន់​សុខា ជា​ប្រធាន​នាយកដ្ឋាន លិខិតឆ្លងដែន​ដោយ​ស្ងាត់ៗ ខណៈ​ដែល​លោក ព្រហ្ម ចាន់​សុខា ទើបតែ​បាន​ធ្វើ​ការងារ តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ​... និង​ថែម​ទាំង​មិន​ធ្លាប់​មាន បទពិសោធន៍ ច្បាស់លាស់ ពាក់ព័ន្ធ​នឹង​ការទទួលខុសត្រូវ​ខ្ពស់ ចំពោះ​ការដឹកនាំ​ការងារ នៅ​នាយកដ្ឋាន​លិខិតឆ្លងដែន នោះឡើយ ។

អ្វី​ដែល​ធ្វើឲ្យ សាធារណជន នាំគ្នា​និយាយ​រិះគន់ ឥតឈប់ឈរ ថែម​ទៀត​នោះ នៅត្រង់ថា មកដល់​បច្ចុប្បន្ន នាយកដ្ឋាន​លិខិតឆ្លងដែន  ក្រសួង​មហាផ្ទៃ​នេះ ថ្នាក់លើ​បាន​តែងតាំង ឲ្យមាន​មុខតំណែង ជា​អនុប្រធាន នាយកដ្ឋាន រហូតដល់​ទៅ ០៨ នាក់​ឯណោះ បូក​នឹង​លោក​ប្រធាន ព្រហ្ម ចាន់​សុខា ម្នាក់ទៀត គឺមាន ៩​នាក់ ជា​ថ្នាក់ដឹកនាំ​កំពូល នៅ​នាយកដ្ឋាន  លិខិតឆ្លងដែន​នោះ (​សូម​មើល៍​ឈ្មោះ មើល៍​រូបថត និង​តួនាទី​មន្ត្រីៗ​ទាំងនោះ នៅ​ខាងក្រោម​) ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មាន​មជ្ឈដ្ឋាន​ជាច្រើន បាន​និយាយថា គ្រាន់​តែ​តំណែង ​ប្រធាន - អនុប្រធាន នាយកដ្ឋាន លិខិតឆ្លងដែន នៃ​ក្រសួង​មហាផ្ទៃ មាន​រហូតដល់​ជិត ១០​នាក់​... តែ​ការងារ​ទាំងឡាយ នៅ​នាយកដ្ឋាន​នោះ នៅតែ​មាន​ភាពយឺតយ៉ាវ ដូច​អូស​ឬ​ស្សី បញ្ច្រាស​ចុង​ចឹង​...​។ ការ​ធ្វើ​លិខិតឆ្លងដែន ត្រូវបាន​គេ​កំណត់​ជា ២ ប្រភេទ​ខុសគ្នា គឺ​អា​ប្រភេទ​ធម្មតា (​ធើ​យូរ ឬ​ទាល់តែ​យូរ​...​ទើបបាន​) និង​អា​ប្រភេទ​មិនធម្មតា (​ធើ​លឿន បាន​រហ័ស​ទាន់​ចិត្ត​) ដែល​ជាទម្លាប់កន្លងមក អាប្រភេទ​ធម្មតា ចំណាយ​លុយ​ចាប់ពី ១២៥​ដុល្លារទៅ ១៣០​ដុល្លារ ត្រូវ​រង់ចាំ​រយៈពេល​ពី ៤៥​ថ្ងៃ ទៅ ៦០​ថ្ងៃ​... ហើយ​បើ​ហ៊ាន​ចំណាយ ១៩០​ដុល្លារ ត្រូវ​រង់ចាំ​រយៈពេល ១​ខែ ទើបបាន​... ។​ ​ចំណែកឯ ប្រភេទ​មិនធម្មតា​វិញ បើ​អ្នក​ធ្វើ​ប៉ាស្ព័រ ចង់​បាន​លឿន​ពី ១​សប្ដាហ៍ ទៅ ១០​ថ្ងៃ ត្រូវ​ចំណាយ​លុយ​ពី ២៨០​ដុល្លារទៅ ៣០០​ដុល្លារ​... តែ​បើ​ហ៊ាន​ចាយ​លុយ​ពី ៤០០​ដុល្លារ ទៅ ៦០០​ដុល្លារ​... អាចនឹងទទួល​ប៉ាស្ព័រ ក្នុង​រយៈពេល​ពី ៣​ថ្ងៃ ទៅ ១​សប្ដាហ៍​ប៉ុណ្ណោះ ។ ក្នុងនោះ ប៉ាស្ព័រ​អាច​ធើ​បាន​ភ្លាម​ពី ១​ថ្ងៃ ទៅ ៣​ថ្ងៃ (​ដែល​គេ​យោង​ទៅលើ​ថា  ជា​អ្នក​ជម្ងឺ​ត្រូវ​ចេញ ទៅ​សង្គ្រោះ​ព្យាបាល​បន្ទាន់ នៅ​ឯ​បរទេស ឬ​មាន​ភាពចាំបាច់​ណាមួយ​...  ជា​ដើម​នោះ ) មិនដឹង​ត្រូវគេ​កំណត់ ឱ្យ​បង់លុយ​ប៉ុន​ណា​ឡើយ ។​

ការកំណត់​ធ្វើ​ប៉ាស្ព័រ មាន​អា​ប្រភេទ​ធម្មតា (​អា​យូរ​) និង​អា​ប្រភេទ​មិនធម្មតា (​អា​ឆាប់​) បែបនេះ ត្រូវ​ប្រជាពលរដ្ឋ បាន​លើកឡើង​ថា ជា​ការបង្កើតឲ្យមាន អំពើពុករលួយ ចាក់​ឬ​សគល់​យ៉ាងជ្រៅ នៅក្នុង​នាយកដ្ឋាន លិខិតឆ្លងដែន ក្រសួងមហាផ្ទៃ តាំងពី​សម័យ​លោក សួស អង្គា​រិ៍ មក​ដល់​សម័យ​លោក វុ​ធ ផល្លី និង​សម័យ​លោក ព្រហ្ម ចាន់​សុខា បន្ត​ធ្វើ​ជា​ប្រធាន  នាយកដ្ឋាន​នេះ​... ដែល​អង្គភាព​ប្រឆាំង អំពើពុករលួយ ដឹកនាំ​ដោយ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង មិន​ត្រូវ​មើល៍រំលង​ឡើយ... ទោះបីសព្វថ្ងៃ ឮព័ត៌មានថា ...មានលក្ខណៈធូរស្រាល គ្រាន់បើជាងពេលមុន ទាំងតម្លៃ និងរយៈពេល នៃការធ្វើក៍ដោយ... ។​

​ប្រជាពលរដ្ឋ បាន​និយាយថា ការលើក​បន្តុប​លោក ព្រហ្ម ចាន់​សុខា ឲ្យឡើង ​ធ្វើជា​ប្រធាន នាយកដ្ឋាន លិខិតឆ្លងដែន ក្រសួងមហាផ្ទៃ ទាំង​ក្មេងខ្ចី​បទពិសោធន៍ ដោយ​មិន​មាន​ជំនាញ  ច្បាស់លាស់​សោះ​នោះ គឺជា​ការបង្ហាញ​ឡើង​ឲ្យឃើញ នូវ​អំពើ​ពុករលួយ បក្ខពួកនិយម ក្រុម​គ្រួសារនិយម សាច់ញ្ញាតិ​និយម​... ដែល​ជាវ​ប្បធ​ម៍​មិនល្អ គួរឲ្យ​ស្អប់ខ្ពើម​បំផុត សម្រាប់​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត ។ ពួកគាត់ (​ប្រជាពលរដ្ឋ​) បាន​សំណូមពរ​ថា សូមឲ្យ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ឯកឧត្តម នេ​ត សាវឿន អគ្គស្នងការ នគរបាលជាតិ មេត្តា​ពិចារណា​ថា តើ​ត្រូវ​ដក​លោក ព្រហ្ម ចាន់​សុខា ចេញ​វិញ​... ឬ​ក៍​ត្រូវ​ទុក​ឲ្យ​សាធារណជន នាំ​គ្នា​បន្ត​រិះគន់​តទៅទៀត ។

​គួរ​រម្លឹក​ដែរ​ថា កន្លងមក ពេល​លោក វុ​ធ ផល្លី ធ្វើជា​ប្រធាន​នាយកដ្ឋាន លិខិតឆ្លងដែន ក្រសួងមហាផ្ទៃ ជំនួស​លោក សួស អង្គារ៍ មាន​បងប្អូន​ប្រជាពលរដ្ឋ ក៍​ដូចជា​ប្រព័ន្ធ​ផ្សាយ​ជាច្រើន ជាពិសេស​គេហទំព័រ​ផ្សេងៗ រួម​ទាំង​បណ្ដាញ​ព័ត៌មាន​សង្គម (​ហ្វេ​សប៊ុក​) បាន​នាំគ្នា​និយាយ និង​សរសេរ​ផ្សព្វផ្សាយ រិះគន់​វាយប្រហារ ជា​បន្តបន្ទាប់ ពី​ភាពមិនប្រក្រតី នៃ​តម្លៃ​ធ្វើ​លិខិតឆ្លងដែន យ៉ាង​ផុសផុល​បំផុត... ដូច​ករណី បណ្តាញ​ព័ត៌មាន​សង្គម (​ហ្វេ​សប៊ុក​)​មួយ ដែលមាន Profile Picture ដាក់​រូប​សម្តេច​តេជោ ហ៊ុន សែន និង​ដាក់​អស​យដ្ឋា​ន Samdech Hun Sen, Cambodian Prime Minister បាន​សរសេរ​បង្ហោះ​ផ្សាយ បង្ហាញ​ពី​ភាពមិនប្រក្រតី នៃ​តម្លៃ​ធ្វើ​លិខិតឆ្លងដែន និង​រយៈពេល​នៃ​ការធ្វើ លិខិតឆ្លងដែន​នោះ ដែលប្រជាពលរដ្ឋ បានសរសេរ គោរព​ជម្រាប​ជូន សម្តេច​​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៍​ដូចជា​ថ្នាក់ដឹកនាំ​កំពូលៗ ​ជាប់​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ជាពិសេស សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ឲ្យបាន​ជ្រាប​ការពិត និង​ជួយ​ចាត់វិធានការ​...​។

អត្ថន័យ ​ដែល​បានសរសេរ​ បង្ហោះ​ផ្សាយកន្លងមក នៅ​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម (​ហ្វេ​សប៊ុក​) ខាងលើនេះ  មាន​ខ្លឹមសារ​ដើម​ទាំងស្រុង ដូចខាងក្រោម ៖

« សូម​សម្តេច​ជ្រាប និង​មេត្តា​ជួយ ​ពលករ​ក្រីក្រខ្មែរ អំពី Passport ​សូម​គោរព​ជូន​សម្តេច ! ប្រជាពលរដ្ឋ ជាពិសេស ពលករ កម្ម​ការ​នី ពុំ​មាន​លុយ​គ្រប់គ្រាន់ បង់​អោយ​មន្ត្រី​ខិលខូច​ទេ ។​

​ខាងក្រោម គឺជា​រយៈពេល នៃ​ការ​ធ្វើ​លិខិតឆ្លងដែន និង​តម្លៃ (​ប្រហាក់ប្រហែល​)៖

- រយៈពេល ១​ខែ ឬ ​៥០​ថ្ងៃ ឬ​ជាង ២​ខែ តម្លៃ 135$

- រយៈពេល ២​សប្តាហ៍ តម្លៃ 290$

- រយៈពេល​៣​ថ្ងៃ តម្លៃ 380$

- រយៈពេល​១​ថ្ងៃ តម្លៃ 480$

​ម៉ោង​ធ្វើការ​ ៖ (​ព្រឹកៈ ៨ ដល់​ម៉ោង ១០, រសៀលៈ ២ ដល់​ម៉ោង ៤)

​ពេលខ្លះ ពលករ​ដែល​ចេញ​ទៅ ធ្វើការ​នៅ​បរទេស ដូចជា ម៉ាឡេស៊ី​, ឥណ្ឌូនេស៊ី​, កូរ៉េ ត្រូវ​ចំណាយ​ថ្លៃ​ធ្វើ លិខិតឆ្លងដែន ចាប់ពី 150 USD ឡើងទៅ ។​

​ទោះបី​សម្តេច​អគ្គសេនាបតី​តេជោ ហ៊ុន សែន ធ្លាប់បាន​ប្រកាស​ តាម​ទូរទស្សន៍​ថា មិន​យក​ប្រាក់​ថ្លៃ ធ្វើ​លិខិតឆ្លងដែន ចំពោះ​ពលរដ្ឋ​ខ្មែរ ដែល​ជា​និស្សិត ឬ​ជា​ពលករ ដែល​ទៅ​បន្ត​ការសិក្សា ឬ​ធ្វើការ​នៅ​បរទេស ក៏ពិតមែន តែ​ចំណែក​ការពិត និង​ជាក់ស្តែង​វិញ គឺ​មន្ត្រី​ទាំងនោះ យក​តម្លៃ​ពេញ​តែម្តង ។​

​សបញ្ជាក់​ឃើញថា ប្រសា​ស​ន៏​សម្តេច នាយក​រដ្ឋមន្ត្រី គឺ​នាយកដ្ឋាន​ធ្វើ passport មិន​បាន​អនុវត្ត​ជាក់ស្តែង​ឡើយ រួមទាំង​លោក គាត ឈ​ន់ ដែល​កាលណោះ បាន​ឆ្លើយ​នៅ​ចំពោះមុខសម្តេច ហ៊ុន សែន ថា មិន​មាន​យកប្រាក់​នោះទេ ។​

​សូម​រដ្ឋមន្ត្រី ដែល​នៅ​ជួរ CPP និង​អ្នកគាំទ្រ​នយោបាយ CPP ជួយ​ពិនិត្យ​រឿង លិខិតឆ្លងដែន​នេះ​ផង ។​

​សូម​អរគុណ​សម្តេច ដែល​យកចិត្តទុកដាក់ ជួយ​ដល់​ប្រជាពលរដ្ឋ និង​ពលករ​ក្រីក្រ​ខ្មែរ​» ។

សូមបញ្ជាក់ ​បន្ថែម​ដែរ​ថា មិនមែន​តែ​នៅក្នុង ប្រទេស​កម្ពុជា​នេះ​ទេ ដែល​ល្បី​ពី​មាន​ភាព មិន​ប្រក្រតី​នៃ​តម្លៃ ធ្វើ​លិខិតឆ្លងដែន និង​រយៈពេល​នៃ​ការធ្វើ លិខិតឆ្លងដែន​នោះ សូម្បី​តែ​បងប្អូន​ខ្មែរ ដែល​ទៅ​ធ្វើការ ឬ​រកស៊ី​ផ្សេងៗ នៅក្នុង​ប្រទេស​ថៃ ក៍​តែងតែ​បាន​នាំគ្នា និយាយ​រិះគន់​ធ្ងន់ៗ អំពី​ភាពមិនប្រក្រតី នៃ​តម្លៃ​ធ្វើ​លិខិតឆ្លងដែន និង​រយៈពេល​នៃ​ការធ្វើ លិខិត​ឆ្លង​ដែន​ខ្មែរ នៅ​ទីនោះ ទៅ​ឲ្យ​ពួកគាត់​ដែរ ។

ពួកគាត់​ធ្លាប់បាន​ប្រាប់ថា សម្រាប់​កម្មករ កម្មការិនី ឬ​អ្នក​ទៅ​ធ្វើការ រកស៊ី​ផ្សេងៗ នៅក្នុង​ប្រទេស​ថៃ ដែល​ចង់​ធ្វើ​លិខិតឆ្លងដែន ស្របច្បាប់​របស់​ខ្មែរ គឺ​ត្រូវតែ​ចំណាយ​លុយ​ពី ២០,០០០​បាត (​ពីរ​ម៉ឺន​បាត​) ឡើងទៅ​ក្នុង​ម្នាក់ៗ ទៅ​ឲ្យ​មន្ត្រី​ប៉ូលិស អ្នក​រត់​ការ​ធ្វើ​ប៉ាស្ព័រ ប្រចាំការ​នៅ​ប្រទេស​ថៃ​នោះ​...​។​

​គេហទំព័រ​យើង នៅ​មិនទាន់​អាច ទំនាក់ទំនង​សុំ​ការបំភ្លឺ ជុំវិញ​ព័ត៌មាន​ខាងលើ​នេះ ពី​លោក​ឧត្តមសេនីយ៍ វុ​ធ ផល្លី និង​លោក ព្រហ្ម ចាន់​សុខា ព្រមទាំងលោក កែ សុវ៉ាត នោះបាន​នៅឡើយ​ទេ​...៕ ដោយ​៖ មេត្តា


ផ្សាយនៅថ្ងៃទី: 30-11-2017, ចំនួនអ្នកអាន 1949ដង

ក្រចេះ ៖ កាលពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ អគារ​ក្រសួងបរិស្ថាន​ថា ៖ « យើង​ទទួល​ស្គាល់ ការកាប់​ព្រៃឈើ​នេះ គឺ​ត្រូវតែ​មាន​ទោសទណ្ឌ និង​ត្រូវ​តែ​បង្ក្រាប​ហើយ​… ខ្ញុំ​ឲ្យ​ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង​… សៅ ស

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-05-2017, ចំនួនអ្នកអាន 1952ដង
​បន្ទាយមានជ័យ​៖ ប្រជាពលរដ្ឋ​រស់នៅ ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា ចាប់តាំងពី​លោក ឆែ សុធា ត្រូវបាន​ថ្នាក់លើ ប្រកាស​តែងតាំង​ជា ប្រធាន​សាខាគយ ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៥ ជំនួស​លោក ថោង សុខាំ​ភូ រហូតមកដល់​ពេលនេះ  មាន​ការរិះគន់​ខ្លាំងៗ ពី​មជ្ឈដ្ឋាន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 11-10-2016, ចំនួនអ្នកអាន 2831ដង
ត្បូងឃ្មុំ ៖ ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ ច្រក​ទន្លេ​ចាម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ (​សុំ​មិន​ទាន់​បញ្ចេញ​ឈ្មោះ​) ល្បីល្បាញ​យូរ​មក​ហើយ ក្នុង​ការឃុបឃិត បើកដៃ​ឲ្យ​ឈ្មួញ នាំចេញ​ឈើ​ប្រណីតៗ តាម​ច្រករបៀង​តា​ដោក និង​ក្រវៀន ព្រមទាំង​នាំ​ទំនិញ គេច​ពន្ធ​ចេញ​-​ចូល យក​លុយ​ចែក​គ្នា ធ្វើ​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 22-09-2016, ចំនួនអ្នកអាន 12601ដង
សៀមរាប​៖ ខណៈ​ដែល​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ប្ដេជ្ញា​ខិតខំ​ធ្វើការ កែទម្រង់​ស៊ីជម្រៅ ទៅលើ​ក្រសួង ស្ថាប័នរដ្ឋ​នានា ក៍​ដូចជា កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​ធ្លាប់បាន​ប្រកាស ព្រមាន​ជា​សាធារណៈ ឲ្យ​មន្ត្រីៗ​ទាំងឡាយ ត្រូវតែ​ដក​ខ្លួន​ចេញ​ឲ្យ​ឆ្
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 30-12-2016, ចំនួនអ្នកអាន 14368ដង
បន្ទាយមានជ័យ ៖ បន្ទាប់​ពី​ឯកឧត្តម ជា សុផារ៉ា ត្រូវបាន​តែងតាំង​ជា ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ថ្មី​នៃ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជំនួស​ឯកឧត្តម ទេសរដ្ឋមន្ត្រី អុឹម ឈុនលឹម នៅ​ដើម​ខែ​មេសា ឆ្នាំ​២០១៦​នេះ​រួច​មក មាន​មហាជន ជាច្រើន​មជ្ឈដ្ឋាន បាន​និង​កំពុង​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 3170ដង
 ​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឡើង​ធ្វើ​ជា​រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជំនួស​ឯកឧត្តម គាត ឈ​ន់​... ហើយ​ឯកឧត្តម គុណ ញឹម ឡើង​ធ្វើ​ជា អគ្គនាយក​ថ្មី នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ជំនួស​មេ​គ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 7613ដង
ខេត្ត​ព្រះសីហនុ​៖ បន្ទាប់​ពី​រង​ការរិះគន់  តាមរយៈ​ការចុះផ្សាយ តាម​សារព័ត៌មាន និង​ការ​បង្ហោះ​ផ្សាយ តាម​បណ្ដាញ​ព័ត៌មាន​ផ្សេង​ទៀត ជុំវិញ​កំហុសឆ្គង របស់​ថ្នាក់ដឹកនាំ កំពង់ផែ​ស្វយ័ត ខេត្ត​ព្រះសីហនុ ដែល​មាន​លោក លូ គឹមឈុន ជា​អគ្គនាយក​ដុះ​ស្លែ និង​ជា​ប្រតិភូ រាជរដ្ឋាភិបាល​កម្ពុ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 25-10-2016, ចំនួនអ្នកអាន 27743ដង
​ភ្នំពេញ​៖ កាល​ពី​អត្ថបទ​មុននេះ គេហទំព័រ​យើង បាន​សរសេរ​បង្ហោះ​ផ្សាយ ម្ដង​រួចមកហើយ អំពី​ព័ត៌មានដែល​សាធារណជន តែងតែ​បាន​នាំគ្នា និយាយ​រិះគន់ ជា​បន្តបន្ទាប់​មក​ថា នាយកដ្ឋាន​លិខិតឆ្លងដែន នៃ​ក្រសួង​មហាផ្ទៃ​សព្វថ្ងៃ ដែល​មាន​លោក​ផ្កាយ​មួយ ព្រហ្ម ចាន់​សុខា ជា​ប្រធាន និង​មាន​អនុប្រ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 16-11-2014, ចំនួនអ្នកអាន 3892ដង

យោងតាម ​សេចក្ដីប្រកាស ស្ដីពី​កម្មវិធី​នយោបាយ របស់​គណបក្ស ប្រជាជន​កម្ពុជា ដើម្បី​កសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០១៣-២០១៨ បន្ទាប់​ពី​បុព្វកថា គេ​ឃើញ​មាន ការសរសេរ​បង្ហាញ ពី​សមិទ្ធផល​ធំៗ ជា​ប្រវត្តិសាស្ត្រ ដែល​គណបក្ស ប្រជាជន​កម្ពុជា សម្រេចបាន​យ៉ាង​ច្រើន ជូន​ជាតិ និង​ប្រជាជន ក្នុង​រយៈពេល៣

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-01-2015, ចំនួនអ្នកអាន 4185ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 19-10-2014, ចំនួនអ្នកអាន 4445ដង
​ប៉ៃលិន ៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​ថ្នាក់លើ​បានធ្វើការ តែងតាំង​លោក​ស័ក្តិ​៥ សួស សុខ​ដា​រ៉ា អតីត​មេ​នគរបាល អន្តោប្រវេសន៍​ច្រក​ចាំ​យាម ខេត្ត​កោះកុង ឲ្យ​ផ្លាស់ប្ដូរ​ប៉ុស្តិ​ថ្មី​ទៅធ្វើជា មេ​នគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កា
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 26-09-2014, ចំនួនអ្នកអាន 4218ដង

​ភ្នំពេញ​-​ទូទាំង​ប្រទេស​៖ ខណៈ​ដែល​មាន​បងប្អូន ប្រជាពលរដ្ឋ​មួយចំនួន ព្រួយបារម្ភ​អំពី​សុវត្ថិភាព ម្ហូបអាហារ​ប្រចាំ​ថ្ងៃ​នោះ មន្ត្រីៗ​បម្រើ​ការងារ នៅ​អគ្គនាយកដ្ឋាន កាំកុងត្រូល បាន​និយាយថា រហូតមកដល់​បច្ចុប្បន្ន​នេះ មន្ត្រីៗ​អគ្គនាយកដ្ឋាន កម្ពុជា​ត្រួតពិនិត្យ​ទំនិញ នីហរ័ណ​-​អាហរ័

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-07-2014, ចំនួនអ្នកអាន 4471ដង
កំពង់ស្ពឺ​៖ តាម​ប្រភព​ព័ត៌មាន បានឲ្យដឹងថា ព្រៃឈើ​នៅ​ក្នុង​តំបន់ ឧទ្យាន​ជាតិ​គិរី​រម្យ និង​នៅ​តំបន់ភ្នំ​ឱ​រ៉ាល់ ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្ត​កំពង់ស្ពឺ ត្រូវបាន​កាប់បំផ្លាញ កាន់តែ​ខ្លាំង​ឡើងៗ យ៉ាង​អនាធិបតេយ្យ ស្ទើរ​រៀងរាល់​យប់​ថ្ងៃ នៅក្នុង​សម័យ​ដែល​លោក ហេង គួន ឡើង​បុណ្យ​សក
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 25-04-2014, ចំនួនអ្នកអាន 4401ដង

​ភ្នំពេញ​៖ កាលពី​ចុងឆ្នាំ​២០១៣ កន្លងមក មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន បាននាំគ្នា​សរសេរ​ផ្សព្វផ្សាយ យ៉ាង​គគ្រឹកគគ្រេង នូវ​របាយការណ៍ របស់​អង្គការ​មួយ​ថា ក្រុមហ៊ុន​ឯកជន​របស់​ឧកញ៉ា ទ្រី ភាព បាន​និង​កំពុង​ធ្វើឲ្យ អន្តរាយ​ព្រៃឈើ​នៅ​កម្ពុជា ។ តែ​រហូត​មកដល់ពេលនេះ ហាក់ដូចជា​បាត

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 4300ដង
ភ្នំពេញ៖ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ គេហទំព័រ http://vodhotnews.com បានសរសេរបង្ហោះផ្សាយ នូវអត្ថបទមួយ ក្រោមចំណងជើងថា «របាយការណ៍​មួយ​បង្ហាញថា ក្រុមហ៊ុន ទ្រី ភាព បាននិងកំពុង​ដឹកជញ្ជូន​ឈើ​ ខុសច្បាប់​ទៅ​ក្រៅប្រទេស​» ដែលមានខ្លឹមសារដើមទាំងស្រុង ដូចខាងក្រោមនេះ ៖
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 3796ដង
ដោយ ហង្ស សាវយុត 2014-03-15 RFA
​អង្គការក្រៅរដ្ឋាភិបាល ដែល​ពាក់ព័ន្ធ​នឹង បណ្ដាញ​សហគមន៍ ការពារ​ធម្មជាតិ មាន​ក្ដី​ព្រួយបារម្ភ​ថា ព្រៃឈើ​នៅ​ខេត្ត​ព្រះវិហារ អាច​នឹង​បាត់បង់​យ៉ាង​ធំធេង នៅពេល​ខាងមុខ មិន​យូរ​ប៉ុន្មាន​ទៀត​ទេ ។ ក្ដី​ព្រួយបារម្ភ គឺ​នៅ​ស្របពេល ដែល​គេ​ដឹងថា បច្ចុប្បន្ន​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 12-03-2014, ចំនួនអ្នកអាន 4358ដង
កំពង់ចាមៈ  ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ   ប្រជាពលរដ្ឋ​ជាច្រើន​មជ្ឈដ្ឋាន បាន​នាំគ្នា​និយាយ​រិះគន់​ធ្ងន់ៗ​ទៅលើ​លោក លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម និង​លោក​ប្រធាន រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ចាម ព្រមទាំង​លោក​នាយ​ផ្នែក​រដ្ឋបាល ព្រៃឈើ​ស្រុក​មេមត់ ដែល​តែងតែ​បើកដៃ​ឲ្យ ឬ​ក៍
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 27-10-2017, ចំនួនអ្នកអាន 4144ដង
​បន្ទាយមានជ័យ​៖ បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដឹកនាំ​ដោយ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​កោះហៅ​មន្ត្រីៗ ៧-៨​នាក់ នៅ​ខេត្ត​បន្ទាយមានជ័យ មក​ធ្វើការ​ស៊ើបសួរ​កាលពី​ចុង​សប្ដាហ៍​ទី​១ និង​ដើម​សប្ដាហ៍​ទី​២ នៃ​ខែ​មករា ឆ្នាំ​២០១៤​នេះ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 11-02-2016, ចំនួនអ្នកអាន 5037ដង
​ក្រចេះ​-​ស្នួល៖ ក្រុមបណ្តាញ​សហគមន៍​ព្រៃឈើ និង​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​ខេត្ត​ក្រចេះ បាន​និយាយ​រិះគន់ថា ខេត្ត​ក្រចេះ​ដែល​ល្បី​ខាង កើតមាន​បទល្មើស​ព្រៃឈើ ជាច្រើន​ឆ្នាំ​មកហើយ​នោះ ឥឡូវ​នេះ​នៅតែ​ល្បី​ឈ្មោះ​ដដែល ពោល​គឺ​ល្បី​តាំងពី អតីត​អភិបាលខេត្ត ខាំ ភឿន រហូតមកដល់ អភិបាលខេត្ត
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 15-12-2013, ចំនួនអ្នកអាន 3860ដង
ភ្នំពេញ៖ បន្ទាប់ពីលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (បន្តមុខតំណែងនោះ ជំនួសលោក កឹម សុខា) បានចាត់ទុក ពាក្យសម្ដីរបស់លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ដែលបាននិយាយ ថ្មីៗនេះនូវពាក្យ «យួនៗ...» ថា ជាពាក្យរើសអើង ពូជសាសន៍នោះ... បាននិងកំពុងធ្វើឲ្យ សាធារណជន សម្ដែងប្រតិកម្ម រិះគ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 15-11-2013, ចំនួនអ្នកអាន 2561ដង
ភ្នំពេញ៖ បែបទំនងជាព្រះអង្គ បានទ្រង់ព្រះតម្រិះ ដូចដឹងញ្ញាណជាមុន ឬយ៉ាងណានោះ គឺនៅប្រមាណជា ១ឆ្នាំ មុនពេលព្រះមហាវរក្សត្រ ព្រះបិតាបង្រួបង្រួបជាតិ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ជាទីសក្ការៈដ៍ខ្ពង់ខ្អស់បំផុតនៃយើង ទ្រង់បានយាងចូលព្រះទិវង្គត ព្រះអង្គបានមានព្រះ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 13-11-2013, ចំនួនអ្នកអាន 4672ដង
​កង់​ប្រវត្តិសាស្ត្រ​ថ្មីៗ បាន​ឱ្យ​យើង​មើលឃើញ យ៉ាងច្បាស់​ថា កម្ពុជា កើត​មាន​ភ្លើងសង្គ្រាម រ៉ាំរ៉ៃ​ជិត ៣​ទសវត្សរ៍ ធ្វើឱ្យ​ប្រទេស​ជាតិ ទទួលរង​នូវ​ការបំផ្លិចបំផ្លាញ ធ្លាក់​ដល់​ចំណុច​ក្រោម​សូន្យ និង​បាន​ធ្វើឱ្យ​ប្រជារាស្ត្រ ប្រជាពលរដ្ឋ ប្រជាជន​រាប់លាន​នាក់ ត្រូវបាន​ស្លាប់​បាត់បង់​ជីវិត
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 12-05-2016, ចំនួនអ្នកអាន 4385ដង
​យោងតាម​សេចក្ដីប្រកាស ស្ដីពី​កម្មវិធី​នយោបាយ របស់​គណបក្ស ប្រជាជន​កម្ពុជា ដើម្បី​កសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០១៣-២០១៨ បន្ទាប់​ពី​បុព្វកថា គេ​ឃើញ​មាន ការសរសេរ​បង្ហាញ ពី​សមិទ្ធផល​ធំៗ ជា​ប្រវត្តិសាស្ត្រ ដែល​គណបក្ស ប្រជាជន​កម្ពុជា សម្រេចបាន​យ៉ាង​ច្រើន ជូន​ជាតិ និង​ប្រជាជន ក្នុង​រយៈពេល ៣
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 13-11-2013, ចំនួនអ្នកអាន 6666ដង
ភ្នំពេញ តាមកំណត់ត្រាប្រវត្តិសាស្ត្រ បានឱ្យដឹងយ៉ាងច្បាស់ថា កាលពីឆ្នាំ១៩៤៧ សម្តេចឪ សម្ដេចតា សម្ដេចតាទួត ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ បានដឹកនាំប្រទេស ទទួលបានជោគជ័យ ក្នុងការទាមទារ ឲ្យព្រះរាជាណាចក្រថៃ សងមកកម្ពុជាវិញ នូវខេត្តខ្មែរមួយចំនួនដូចជា ខេត្តបាត់ដំបង សៀមរាប
‹ សូមអានបន្ត ›
« មុន 1 ក្រោយ »
ព័ត៌មានបន្ទាប់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5705
ម្សិលមិញ : 9344
សរុប : 6359270
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com