ថ្ងៃ ច័ន្ទ ទី 11 ខែ ធ្នូ ឆ្នាំ 2017
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
ឧកញ៉ា​ សឹង សំអុល អត់ខ្វល់បទបញ្ជា នាយករដ្ឋមន្ត្រី... ទោះបីសម្ដេច ធ្លាប់ព្រមានខ្លាំងៗ រឿងប្រព្រិត្ត បទឧក្រិដ្ឋព្រៃឈើ កន្លងមក ក៍ដោយ...!
ផ្សាយនៅថ្ងៃទី: 01-12-2017, ចំនួនអ្នកអាន 4402ដង
មណ្ឌលគិរី​-​ក្រចេះ​-​ត្បូងឃ្មុំ​-​កំពង់ចាម​ ៖ កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០១៦ កន្លងទៅ នៅក្នុង​កិច្ចប្រជុំ គណៈរដ្ឋមន្ត្រី សម្តេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​បទបញ្ជា​ក្ដៅៗ ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​បិទ​ច្រក​រត់ពន្ធ​ឈើ ចេញ​ទៅ​វៀតណាម ជា​បន្ទាន់​បំផុត ដោយ​សម្តេច​តេជោ បាន​បញ្ជា​ចំៗ​ទៅ ឯកឧត្តម អភិបាល ខេត្ត​ត្បូងឃ្មុំ និង​អភិបាល ​ស្រុក​មេមត់ ឲ្យ​ចាត់ការ​ឧកញ៉ា រកស៊ី​ឈើ​មួយចំនួន ដែល​ក្នុងនោះ មានឈ្មោះ ឧកញ៉ា សឹង សំអុល ដ៍​ល្បីល្បាញ​ផងដែរ ។ សម្តេច​បាន​សម្រេច បង្កើត​គណៈកម្មការ បង្ក្រាប​ការរត់​ព​ន្ឋ​ឈើ ទៅ​ប្រទេស​វៀតណាម ដោយ​ប្រគល់​អំណាច​ឲ្យ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា ធ្វើជា​ប្រធាន និងឯកឧត្តម ​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន ជា​អនុប្រធាន... ។​

​ប៉ុន្តែ​បទបញ្ជា​របស់ សម្តេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​ថ្មី នៃ​គណបក្ស ប្រជាជន​កម្ពុជា ក្នុងការ​ចាត់ការ​ទៅ​លើ ឧកញ៉ា​ល្បីឈ្មោះ សឹង សំអុល ពី​បទ​ឧក្រិដ្ឋ​ព្រៃឈើ ដូច​ខាងលើ​នោះ ហាក់​មិន​មាន ប្រសិទ្ធភាព អ្វី​បន្តិច​សោះឡើយ​…​។  ដោយសារតែ​… បើ​តាម​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បច្ចុប្បន្ននេះ ឧកញ៉ា សឹង សំអុល ដែល​សព្វថ្ងៃ ក្លាយជាម្ចាស់ ក្រុមហ៊ុន ម៉ា​ស្ទ័​រ ខេ​សាន់ មាន​ឧកញ៉ាគ្រា​ក់ៗ និង​ខ្សែ​អ្នកមាន អំណាច​ខ្លាំងៗ ធ្វើ​ជា​ខ្នងបង្អែក រឹង​ដូច​ដែកថែប​នោះ នៅតែបន្តសកម្មភាព ​ដឹក​ឈើប្រណីត តាមឡាន​យី​ឌុប យកទៅ​លក់ នៅ​ស្រុក​យួន យ៉ាង​រំភើយ​ផាយ​ផាត់​… អត់​មាន​សមត្ថកិច្ច​​ណា ហ៊ានចាត់ការ​ឡើយ ដោយមេការ​ឈ្មោះ ឆុន និងឈ្មោះ ខុន ជាអ្នករត់ការបោះមេ​…​។​

​គួរបញ្ជាក់​ថា ក្នុងចំណោម​ឧកញ៉ា ជួញដូរ​ឈើ​មួយចំនួន ដែល​ល្បីឈ្មោះ​ខ្លាំង នៅ​ស្រុក​ខ្មែរ​… ក្រៅពី​ឧកញ៉ា ទ្រី ភាព​, ឧកញ៉ា លឹម ប៊ុន​ណា​, ឧកញ៉ា គិត ម៉េង​, ឧកញ៉ា លក្ខណ៍… គឺ​ឧកញ៉ា សឹង សំអុល ក៍មាន​ឈ្មោះ​ល្បី មិន​ធម្មតា​ដែរ នៅក្នុង​ការឃុបឃិត ឲ្យមាន​ការ​កាប់បំផ្លាញឈើ ស្ទើរ​វិនាស​អន្តរាយ ពី​ក្នុង​តំបន់​ព្រៃ​ការពារ និង​ប្រមូល​ទិញ​ឈើ ព្រមទាំង​ដឹកជញ្ជូន​ឈើ យកទៅលក់ នៅ​ស្រុក​យួន ច្រើន​ខែ​ឆ្នាំ​មកហើយ ។ ឧកញ៉ា សឹង សំអុល ត្រូវ​គេ​ដឹងថា គាត់​មាន​មេការ​​ឈ្មោះ ឆុន និង​ឈ្មោះ ខុន ជា​មន្ត្រី​ប៉េអឹម ខេត្ត​ត្បូងឃ្មុំ ជា​អ្នក​ចេញ​មុខ​រត់ការ និង​បំផុស​ប្រជាពលរដ្ឋ​ក្រីក្រ ឲ្យចូល​អារឈើ ក្នុង​ព្រៃ​សហគមន៍​, ព្រៃ​ការពារ​អភិរក្ស ជីវៈចម្រុះ កែវ​សីមា​, ព្រៃ​ការពារ​អភិរក្ស ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​... ហើយ​ប្រមូល​ទិញ​ឈើ ខុស​ច្បាប់​ទាំងនោះ ដឹកយក​ទៅ​លក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ទន្លេ​ចាម​, ច្រក​ចាន់​មូល​, ច្រក​ដូនរ័ត្ន និង​ច្រក​ដូង​៧​ដើម ស្ទើរ​រៀងរាល់​យប់​ថ្ងៃ យ៉ាងអនាធិបតេយ្យ...​។​

​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ នៅ​ស្រុក​កែវ​សីមា បានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ មកដល់​បច្ចុប្បន្ន​នេះ ស្ទើរ​ជា​រៀងរាល់​យប់​ថ្ងៃ តែង​មាន​រថយន្ត​ធុន​ធំ ប្រភេទ​យី​ឌុប​របស់​ឧកញ៉ា សឹង សំអុល  (​ដែល​គេ​ហៅរ​ត់មាត់​ថា ឧកញ៉ា អុលៗ​ ) បាន​និង​កំពុង​ដឹកឈើ ចេញ​ពី​ដែន​ជំរក​សត្វព្រៃ ភ្នំ​ព្រេច និង​តំបន់​អភិរក្ស ជីវចម្រុះ​សីមា ដោយ​ដឹក​ឆ្លងកាត់ ក្រុមហ៊ុន​ប៊ិញ​ភឿក​១, ប៊ិញ​ភឿក​២, ភូមិ​គ្រញូង​សែន​ជ័យ ឆ្លងកាត់​ខេត្ត​ក្រចេះ ឆ្ពោះ​ទៅ​ច្រក​ច័ន្ទ​មូល​, ទន្លេ​ចាម ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ព្រមទាំង​ម៉ៅការ​ផ្តាច់មុខ ដឹកជញ្ជូន​ឈើ​គ្រប់​ប្រភេទ ចេញពី​ខេត្ត​មណ្ឌលគិរី មាន​ប្រភេទ​ឈើ​អា​លេខ​១ និង​ឈើ​ប្រណីត រាប់សិប​យី​ឌុប​ក្នុង ១​ខែៗ យកទៅលក់​នៅ ប្រទេស​វៀតណាម ទទួលបាន​ប្រាក់​ចំណេញ រាប់សិប​ម៉ឺន សែន​លាន​ដុល្លារ ដោយ​មិន​មាន​ការត្រួតពិនិត្យ ឲ្យបាន​ត្រឹមត្រូវ ម៉ត់ចត់​ពិតប្រាកដ ពី​មន្ត្រីៗ​មេព្រៃ និង​សមត្ថកិច្ច ពាក់ព័ន្ធ​ស្អេកស្កះ នៅតាម​ដងផ្លូវ​នោះ​ទេ ។​

​ប្រភព​បាន​ប្រាប់ថា ឧកញ៉ា សឹង សំអុល បាន​ឲ្យ​ប្អូនថ្លៃ​ម្នាក់ របស់​ខ្លួន​ឈ្មោះ ខុន ធ្វើជា​មេការ​រត់​ការបើកផ្លូវ ក្នុង​ការដឹកជញ្ជូន​ឈើ ស្ទើរ​រៀងរាល់ថ្ងៃ​យប់ ដោយ​គ្មាន​អស់លោក​ណា ហ៊ាន​ចុះ​ឆែកឆេរ ត្រួតពិនិត្យ វាស់វែង​ចំនួន​ឈើ ដែល​ឧកញ៉ា​ម្នាក់នេះ ដឹកជញ្ជូន​នោះឡើយ ទោះបី​ខ្សែ​ឡាន​ដឹក​ឈើ​ឧកញ៉ា សឹង សំអុល ត្រូវ​គេ​ដឹងថា ភាគច្រើន​តែង​ដឹក​ខុសច្បាប់ ឬ​ផ្ទុក​លើស​ទម្ងន់​រាប់​តោន ធ្វើឲ្យ​ខូចខាត​ធ្ងន់ធ្ងរ​ផ្លូវជាតិ និង​បាក់​ស្ពាន ជា​ទ្រព្យសម្បត្តិ​រដ្ឋ ជា​បន្តបន្ទាប់​ក៍ដោយ ។ ទង្វើ​ទាំងនេះ​មិន​ត្រូវបាន នាយ​ខណ្ឌ​រដ្ឋបាល ព្រៃឈើ​មណ្ឌលគិរី  ក្រោម​ការ​ឱវាទ ឯកឧត្តម រដ្ឋមន្ត្រី​ព្រៃឈើ និង​មេ​រដ្ឋបាល​ព្រៃឈើ យក​ភ្នែក​មើល៍​ឡើយ ក្រៅពី​ចាំតែ​ទទួល យក​លាភសក្ការៈ ដាក់​ថ្ងៃ ដាក់​ខែ ឬ​ដាក់​ឆ្នាំ​នោះ ។​

​កន្លងមក ប្រជាពលរដ្ឋ បាន​រាយការណ៍​មក​ថា លោក​ឧកញ៉ា អុល បាន​កាប់​ប្រមូល​ឈើ​ប្រណីត និង​ឈើក្រហម នៅ​ចំណុច​ព្រៃ ក្រុមហ៊ុន​បៀ​ន​ភឿក ១ និង​បៀ​ន​ភឿក​២ នៅក្នុង​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ជាប់​ព្រំប្រទល់​ស្រុក​ស្នួល ខេត្ត​ក្រចេះ ដែល​រាជរដ្ឋាភិបាល បាន​ផ្អាក​ទៅហើយ​... ប៉ុន្តែ​លោក​ឧកញ៉ា អុល ថ្លើមធំ​ហ៊ាន​ បោះ​ជំរំ លើ​ដី​ទំហំ​ដី ៥​ហិកតា  ដាក់​ម៉ាស៊ីន​អារ ប្រមាណ​ជាង ៣០​គ្រឿង ធ្វើការ​ច្រៀក​ឈើ ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​នាំចេញ​ទៅ​វៀតណាម ដោយ​ពុំ​មាន​ការ បង់ពន្ធ​ត្រឹមត្រូវ ជូន​រដ្ឋ​នោះ​ទេ ។ មិនតែប៉ុណ្ណោះ រថយន្ត​យី​ឌុប​របស់​ឧកញ៉ា អុល តែង​ដឹក​ឈើ​ប្រណីត​ពេញៗ លើស​ទម្ងន់​ច្បាប់​កំណត់ ដែល​រថយន្ត​យី​ឌុប ១​គ្រឿង ដឹកឈើ​ប្រណីត រហូត​ដល់​ចំណុះ​ចាប់ពី ៤០ ម៉ែត្រគូប ឡើង​ទៅ​ទៀត​ផង ដោយ​ឆ្លងកាត់ ស្រុក​ស្នួល ខេត្ត​ក្រចេះ យកទៅលក់​នៅ ប្រទេស​វៀតណាម តាម​ច្រករបៀង​នានា ទៀតផង ។​

​ដោយឡែក ប្រជាពលរដ្ឋ រស់នៅ​ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ក៍​បានឲ្យ​ដឹង​ដែរថា កន្លងមក គេ​បាន​ឃើញ លោក​ឧកញ៉ា សឹង សំអុល និង​បក្ខពួក បាន​ទៅ​ឈរជើង ចាំ​ទិញ​ឈើ​គ្រប់​ប្រភេទ យក​ទៅ​ស្តុក​ទុក នៅក្នុង​ទីតាំង របស់​ក្រុមហ៊ុន​យួន​ឈ្មោះ ដាយ​ថា​ន់ ស្ថិតក្នុង​ភូមិ​ចុង​ផា​ង ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា ដើម្បី​ដឹក​បន្ត​តាម​រថយន្ត ទៅ​លក់​នៅ​ប្រទេស​វៀតណាម យ៉ាង​អនាធិបតេយ្យ ។ ភាគច្រើន​ឈើ​ទាំងនោះ ត្រូវ​គេ​ឃុបឃិត​គ្នា អារ​កាប់បំផ្លាញ ដោយ​រណារយន្ត (​ត្រង់សឺន័រ​) រាប់រយ​គ្រឿង នៅ​ចំណុច​ភ្នំ​កុង  ត្រពាំង​ខ្ញោច ភ្នំ​សេ​វ៉ា អូរ​ខ្វាវ ជើង​រើ​ង ល្មា​ញ​... ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ដឹក​ចេញ យកទៅ​លក់​ឲ្យ ក្រុម​លោក​ឧកញ៉ា សឹង សំអុល ដែល​ឈរ​ចាំ​ទិញ នៅ​ទីតាំង​ក្រុមហ៊ុន ដាយ​ថា​ន់ ។​

​សាធារណជន នាំគ្នា​និយាយ​រិះគន់ កាន់តែ​ខ្លាំង​ឡើងៗ​ថា បន្ទាប់ពី​សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល បាន​ផ្លាស់ប្ដូរ​តំណែង រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ប្រធាន រដ្ឋបាល​ព្រៃឈើ ជា​បន្តបន្ទាប់​មក មិន​ត្រឹមតែ​មិនអាច ធ្វើ​ឲ្យ​បទល្មើស​ព្រៃឈើ មាន​ការថយចុះ​នោះទេ​... គឺ​ថែមទាំង​ធ្វើឲ្យ បទល្មើស​ព្រៃឈើ​នេះ កាន់តែ​រីក​រាលដាល ទៅ​កាប់​បំផ្លាញ​ព្រៃឈើ ដល់​ក្នុង​តំបន់ហាមឃាត់ ឬ​ឧទ្យាន​ព្រៃឈើ​ការពារ ជាច្រើន​កន្លែង នៅ​ទូទាំង​ប្រទេស ស្ទើរតែ​រលាយ​ហិនហោច គ្មាន​សល់​ទៅហើយ​... ដែល​មូលហេតុ​មួយ​នេះ ក៍​ជា​ការរួមចំណែក ធ្វើឲ្យ​គណបក្ស  ប្រជាជន​កម្ពុជា បាត់បង់​សន្លឹកឆ្នោត​ជាង ២០​កៅអី នៅ​រដ្ឋសភាជាតិ ឆ្នាំ​២០១៣ និង​កៅអី​មេឃុំ / ចៅសង្កាត់​ជិត ៥០០ នៅ​ឆ្នាំ​២០១៧ ផងដែរ​... ។

ពាក់ព័ន្ធនឹង ព័ត៌មានខាងលើ គេហទំព័រយើង នៅមិនទាន់អាចទាក់ទង សុំការបំភ្លឺពី លោក​ឧកញ៉ា សឹង សំអុល និងគូកន បាននៅឡើយទេ...៕

រក្សា​សិទ្ធិ​ដោយ​៖ http://www.crn-news.com/ (​ហាម​ថតចម្លង អត្ថបទ​នេះ យក​ទៅ​បង្ហោះ​ផ្សាយ លើ​វិបសាយ​ផ្សេងៗ ដោយ​គ្មាន​ការអនុញ្ញាតិ​…)​
ផ្សាយនៅថ្ងៃទី: 30-11-2017, ចំនួនអ្នកអាន 1949ដង

ក្រចេះ ៖ កាលពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ អគារ​ក្រសួងបរិស្ថាន​ថា ៖ « យើង​ទទួល​ស្គាល់ ការកាប់​ព្រៃឈើ​នេះ គឺ​ត្រូវតែ​មាន​ទោសទណ្ឌ និង​ត្រូវ​តែ​បង្ក្រាប​ហើយ​… ខ្ញុំ​ឲ្យ​ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង​… សៅ ស

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-05-2017, ចំនួនអ្នកអាន 1952ដង
​បន្ទាយមានជ័យ​៖ ប្រជាពលរដ្ឋ​រស់នៅ ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា ចាប់តាំងពី​លោក ឆែ សុធា ត្រូវបាន​ថ្នាក់លើ ប្រកាស​តែងតាំង​ជា ប្រធាន​សាខាគយ ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៥ ជំនួស​លោក ថោង សុខាំ​ភូ រហូតមកដល់​ពេលនេះ  មាន​ការរិះគន់​ខ្លាំងៗ ពី​មជ្ឈដ្ឋាន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 11-10-2016, ចំនួនអ្នកអាន 2831ដង
ត្បូងឃ្មុំ ៖ ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ ច្រក​ទន្លេ​ចាម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ (​សុំ​មិន​ទាន់​បញ្ចេញ​ឈ្មោះ​) ល្បីល្បាញ​យូរ​មក​ហើយ ក្នុង​ការឃុបឃិត បើកដៃ​ឲ្យ​ឈ្មួញ នាំចេញ​ឈើ​ប្រណីតៗ តាម​ច្រករបៀង​តា​ដោក និង​ក្រវៀន ព្រមទាំង​នាំ​ទំនិញ គេច​ពន្ធ​ចេញ​-​ចូល យក​លុយ​ចែក​គ្នា ធ្វើ​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 22-09-2016, ចំនួនអ្នកអាន 12601ដង
សៀមរាប​៖ ខណៈ​ដែល​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ប្ដេជ្ញា​ខិតខំ​ធ្វើការ កែទម្រង់​ស៊ីជម្រៅ ទៅលើ​ក្រសួង ស្ថាប័នរដ្ឋ​នានា ក៍​ដូចជា កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​ធ្លាប់បាន​ប្រកាស ព្រមាន​ជា​សាធារណៈ ឲ្យ​មន្ត្រីៗ​ទាំងឡាយ ត្រូវតែ​ដក​ខ្លួន​ចេញ​ឲ្យ​ឆ្
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 30-12-2016, ចំនួនអ្នកអាន 14367ដង
បន្ទាយមានជ័យ ៖ បន្ទាប់​ពី​ឯកឧត្តម ជា សុផារ៉ា ត្រូវបាន​តែងតាំង​ជា ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ថ្មី​នៃ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជំនួស​ឯកឧត្តម ទេសរដ្ឋមន្ត្រី អុឹម ឈុនលឹម នៅ​ដើម​ខែ​មេសា ឆ្នាំ​២០១៦​នេះ​រួច​មក មាន​មហាជន ជាច្រើន​មជ្ឈដ្ឋាន បាន​និង​កំពុង​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 3170ដង
 ​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឡើង​ធ្វើ​ជា​រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជំនួស​ឯកឧត្តម គាត ឈ​ន់​... ហើយ​ឯកឧត្តម គុណ ញឹម ឡើង​ធ្វើ​ជា អគ្គនាយក​ថ្មី នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ជំនួស​មេ​គ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 7613ដង
ខេត្ត​ព្រះសីហនុ​៖ បន្ទាប់​ពី​រង​ការរិះគន់  តាមរយៈ​ការចុះផ្សាយ តាម​សារព័ត៌មាន និង​ការ​បង្ហោះ​ផ្សាយ តាម​បណ្ដាញ​ព័ត៌មាន​ផ្សេង​ទៀត ជុំវិញ​កំហុសឆ្គង របស់​ថ្នាក់ដឹកនាំ កំពង់ផែ​ស្វយ័ត ខេត្ត​ព្រះសីហនុ ដែល​មាន​លោក លូ គឹមឈុន ជា​អគ្គនាយក​ដុះ​ស្លែ និង​ជា​ប្រតិភូ រាជរដ្ឋាភិបាល​កម្ពុ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 25-10-2016, ចំនួនអ្នកអាន 27743ដង
​ភ្នំពេញ​៖ កាល​ពី​អត្ថបទ​មុននេះ គេហទំព័រ​យើង បាន​សរសេរ​បង្ហោះ​ផ្សាយ ម្ដង​រួចមកហើយ អំពី​ព័ត៌មានដែល​សាធារណជន តែងតែ​បាន​នាំគ្នា និយាយ​រិះគន់ ជា​បន្តបន្ទាប់​មក​ថា នាយកដ្ឋាន​លិខិតឆ្លងដែន នៃ​ក្រសួង​មហាផ្ទៃ​សព្វថ្ងៃ ដែល​មាន​លោក​ផ្កាយ​មួយ ព្រហ្ម ចាន់​សុខា ជា​ប្រធាន និង​មាន​អនុប្រ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 16-11-2014, ចំនួនអ្នកអាន 3892ដង

យោងតាម ​សេចក្ដីប្រកាស ស្ដីពី​កម្មវិធី​នយោបាយ របស់​គណបក្ស ប្រជាជន​កម្ពុជា ដើម្បី​កសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០១៣-២០១៨ បន្ទាប់​ពី​បុព្វកថា គេ​ឃើញ​មាន ការសរសេរ​បង្ហាញ ពី​សមិទ្ធផល​ធំៗ ជា​ប្រវត្តិសាស្ត្រ ដែល​គណបក្ស ប្រជាជន​កម្ពុជា សម្រេចបាន​យ៉ាង​ច្រើន ជូន​ជាតិ និង​ប្រជាជន ក្នុង​រយៈពេល៣

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-01-2015, ចំនួនអ្នកអាន 4185ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 19-10-2014, ចំនួនអ្នកអាន 4445ដង
​ប៉ៃលិន ៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​ថ្នាក់លើ​បានធ្វើការ តែងតាំង​លោក​ស័ក្តិ​៥ សួស សុខ​ដា​រ៉ា អតីត​មេ​នគរបាល អន្តោប្រវេសន៍​ច្រក​ចាំ​យាម ខេត្ត​កោះកុង ឲ្យ​ផ្លាស់ប្ដូរ​ប៉ុស្តិ​ថ្មី​ទៅធ្វើជា មេ​នគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កា
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 26-09-2014, ចំនួនអ្នកអាន 4218ដង

​ភ្នំពេញ​-​ទូទាំង​ប្រទេស​៖ ខណៈ​ដែល​មាន​បងប្អូន ប្រជាពលរដ្ឋ​មួយចំនួន ព្រួយបារម្ភ​អំពី​សុវត្ថិភាព ម្ហូបអាហារ​ប្រចាំ​ថ្ងៃ​នោះ មន្ត្រីៗ​បម្រើ​ការងារ នៅ​អគ្គនាយកដ្ឋាន កាំកុងត្រូល បាន​និយាយថា រហូតមកដល់​បច្ចុប្បន្ន​នេះ មន្ត្រីៗ​អគ្គនាយកដ្ឋាន កម្ពុជា​ត្រួតពិនិត្យ​ទំនិញ នីហរ័ណ​-​អាហរ័

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-07-2014, ចំនួនអ្នកអាន 4471ដង
កំពង់ស្ពឺ​៖ តាម​ប្រភព​ព័ត៌មាន បានឲ្យដឹងថា ព្រៃឈើ​នៅ​ក្នុង​តំបន់ ឧទ្យាន​ជាតិ​គិរី​រម្យ និង​នៅ​តំបន់ភ្នំ​ឱ​រ៉ាល់ ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្ត​កំពង់ស្ពឺ ត្រូវបាន​កាប់បំផ្លាញ កាន់តែ​ខ្លាំង​ឡើងៗ យ៉ាង​អនាធិបតេយ្យ ស្ទើរ​រៀងរាល់​យប់​ថ្ងៃ នៅក្នុង​សម័យ​ដែល​លោក ហេង គួន ឡើង​បុណ្យ​សក
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 25-04-2014, ចំនួនអ្នកអាន 4401ដង

​ភ្នំពេញ​៖ កាលពី​ចុងឆ្នាំ​២០១៣ កន្លងមក មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន បាននាំគ្នា​សរសេរ​ផ្សព្វផ្សាយ យ៉ាង​គគ្រឹកគគ្រេង នូវ​របាយការណ៍ របស់​អង្គការ​មួយ​ថា ក្រុមហ៊ុន​ឯកជន​របស់​ឧកញ៉ា ទ្រី ភាព បាន​និង​កំពុង​ធ្វើឲ្យ អន្តរាយ​ព្រៃឈើ​នៅ​កម្ពុជា ។ តែ​រហូត​មកដល់ពេលនេះ ហាក់ដូចជា​បាត

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 4300ដង
ភ្នំពេញ៖ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ គេហទំព័រ http://vodhotnews.com បានសរសេរបង្ហោះផ្សាយ នូវអត្ថបទមួយ ក្រោមចំណងជើងថា «របាយការណ៍​មួយ​បង្ហាញថា ក្រុមហ៊ុន ទ្រី ភាព បាននិងកំពុង​ដឹកជញ្ជូន​ឈើ​ ខុសច្បាប់​ទៅ​ក្រៅប្រទេស​» ដែលមានខ្លឹមសារដើមទាំងស្រុង ដូចខាងក្រោមនេះ ៖
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 3796ដង
ដោយ ហង្ស សាវយុត 2014-03-15 RFA
​អង្គការក្រៅរដ្ឋាភិបាល ដែល​ពាក់ព័ន្ធ​នឹង បណ្ដាញ​សហគមន៍ ការពារ​ធម្មជាតិ មាន​ក្ដី​ព្រួយបារម្ភ​ថា ព្រៃឈើ​នៅ​ខេត្ត​ព្រះវិហារ អាច​នឹង​បាត់បង់​យ៉ាង​ធំធេង នៅពេល​ខាងមុខ មិន​យូរ​ប៉ុន្មាន​ទៀត​ទេ ។ ក្ដី​ព្រួយបារម្ភ គឺ​នៅ​ស្របពេល ដែល​គេ​ដឹងថា បច្ចុប្បន្ន​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 12-03-2014, ចំនួនអ្នកអាន 4358ដង
កំពង់ចាមៈ  ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ   ប្រជាពលរដ្ឋ​ជាច្រើន​មជ្ឈដ្ឋាន បាន​នាំគ្នា​និយាយ​រិះគន់​ធ្ងន់ៗ​ទៅលើ​លោក លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម និង​លោក​ប្រធាន រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ចាម ព្រមទាំង​លោក​នាយ​ផ្នែក​រដ្ឋបាល ព្រៃឈើ​ស្រុក​មេមត់ ដែល​តែងតែ​បើកដៃ​ឲ្យ ឬ​ក៍
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 27-10-2017, ចំនួនអ្នកអាន 4144ដង
​បន្ទាយមានជ័យ​៖ បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដឹកនាំ​ដោយ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​កោះហៅ​មន្ត្រីៗ ៧-៨​នាក់ នៅ​ខេត្ត​បន្ទាយមានជ័យ មក​ធ្វើការ​ស៊ើបសួរ​កាលពី​ចុង​សប្ដាហ៍​ទី​១ និង​ដើម​សប្ដាហ៍​ទី​២ នៃ​ខែ​មករា ឆ្នាំ​២០១៤​នេះ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 11-02-2016, ចំនួនអ្នកអាន 5037ដង
​ក្រចេះ​-​ស្នួល៖ ក្រុមបណ្តាញ​សហគមន៍​ព្រៃឈើ និង​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​ខេត្ត​ក្រចេះ បាន​និយាយ​រិះគន់ថា ខេត្ត​ក្រចេះ​ដែល​ល្បី​ខាង កើតមាន​បទល្មើស​ព្រៃឈើ ជាច្រើន​ឆ្នាំ​មកហើយ​នោះ ឥឡូវ​នេះ​នៅតែ​ល្បី​ឈ្មោះ​ដដែល ពោល​គឺ​ល្បី​តាំងពី អតីត​អភិបាលខេត្ត ខាំ ភឿន រហូតមកដល់ អភិបាលខេត្ត
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 15-12-2013, ចំនួនអ្នកអាន 3860ដង
ភ្នំពេញ៖ បន្ទាប់ពីលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (បន្តមុខតំណែងនោះ ជំនួសលោក កឹម សុខា) បានចាត់ទុក ពាក្យសម្ដីរបស់លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ដែលបាននិយាយ ថ្មីៗនេះនូវពាក្យ «យួនៗ...» ថា ជាពាក្យរើសអើង ពូជសាសន៍នោះ... បាននិងកំពុងធ្វើឲ្យ សាធារណជន សម្ដែងប្រតិកម្ម រិះគ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 15-11-2013, ចំនួនអ្នកអាន 2561ដង
ភ្នំពេញ៖ បែបទំនងជាព្រះអង្គ បានទ្រង់ព្រះតម្រិះ ដូចដឹងញ្ញាណជាមុន ឬយ៉ាងណានោះ គឺនៅប្រមាណជា ១ឆ្នាំ មុនពេលព្រះមហាវរក្សត្រ ព្រះបិតាបង្រួបង្រួបជាតិ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ជាទីសក្ការៈដ៍ខ្ពង់ខ្អស់បំផុតនៃយើង ទ្រង់បានយាងចូលព្រះទិវង្គត ព្រះអង្គបានមានព្រះ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 13-11-2013, ចំនួនអ្នកអាន 4672ដង
​កង់​ប្រវត្តិសាស្ត្រ​ថ្មីៗ បាន​ឱ្យ​យើង​មើលឃើញ យ៉ាងច្បាស់​ថា កម្ពុជា កើត​មាន​ភ្លើងសង្គ្រាម រ៉ាំរ៉ៃ​ជិត ៣​ទសវត្សរ៍ ធ្វើឱ្យ​ប្រទេស​ជាតិ ទទួលរង​នូវ​ការបំផ្លិចបំផ្លាញ ធ្លាក់​ដល់​ចំណុច​ក្រោម​សូន្យ និង​បាន​ធ្វើឱ្យ​ប្រជារាស្ត្រ ប្រជាពលរដ្ឋ ប្រជាជន​រាប់លាន​នាក់ ត្រូវបាន​ស្លាប់​បាត់បង់​ជីវិត
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 12-05-2016, ចំនួនអ្នកអាន 4385ដង
​យោងតាម​សេចក្ដីប្រកាស ស្ដីពី​កម្មវិធី​នយោបាយ របស់​គណបក្ស ប្រជាជន​កម្ពុជា ដើម្បី​កសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០១៣-២០១៨ បន្ទាប់​ពី​បុព្វកថា គេ​ឃើញ​មាន ការសរសេរ​បង្ហាញ ពី​សមិទ្ធផល​ធំៗ ជា​ប្រវត្តិសាស្ត្រ ដែល​គណបក្ស ប្រជាជន​កម្ពុជា សម្រេចបាន​យ៉ាង​ច្រើន ជូន​ជាតិ និង​ប្រជាជន ក្នុង​រយៈពេល ៣
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 13-11-2013, ចំនួនអ្នកអាន 6666ដង
ភ្នំពេញ តាមកំណត់ត្រាប្រវត្តិសាស្ត្រ បានឱ្យដឹងយ៉ាងច្បាស់ថា កាលពីឆ្នាំ១៩៤៧ សម្តេចឪ សម្ដេចតា សម្ដេចតាទួត ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ បានដឹកនាំប្រទេស ទទួលបានជោគជ័យ ក្នុងការទាមទារ ឲ្យព្រះរាជាណាចក្រថៃ សងមកកម្ពុជាវិញ នូវខេត្តខ្មែរមួយចំនួនដូចជា ខេត្តបាត់ដំបង សៀមរាប
‹ សូមអានបន្ត ›
« មុន 1 ក្រោយ »
ព័ត៌មានបន្ទាប់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5702
ម្សិលមិញ : 9344
សរុប : 6359267
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com