|
មន្ត្រីៗគយភាគច្រើន នៅកំពង់ផែភ្នំពេញ នាំគ្នានិយាយរិះគន់ខ្លាំងឡើងរឿង សុខ គឹមសាន្ត ដល់អាយុ ត្រូវចូលនិវត្តន៍ហើយ...នៅតែត្រូវបានមេៗថ្នាក់លើ កាងឲ្យនៅក្រាញ កាន់តំណែងខ្លាញ់ ២ឆ្នាំបន្តទៀត |
|
ផ្សាយនៅថ្ងៃទី: 14-07-2014, ចំនួនអ្នកអាន 4800ដង |
|
ភ្នំពេញ៖ កន្លងមក សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានប្រកាស ជាសាធារណៈ រួចមកហើយថា មន្ត្រីរាជការទាំងឡាយណា ដែលមានអាយុដល់ពេល ត្រូវចូលនិវត្ថន៏ គឺត្រូវតែចូលនិវត្តន៏ ដោយមិនអាចអនុញាត្តិ ឲ្យបន្តការងារតទៅទៀតបានទេ ។ ក្រសួងមហាផ្ទៃ បានចាប់ផ្តើមធ្វើការ អនុវត្តន៍ការងារនេះមុនគេ ដោយសម្រេចឲ្យមន្ត្រីៗ ថ្នាក់ឧត្តមសេនីយ៏ ចាប់ពីផ្កាយមួយ រហូតដល់ផ្កាយបីចំនួន ៧០រូប ចូលនិវត្ថន៏រួចហើយដែរ ។
ប៉ុន្តែចម្លែកតែ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គ្រប់គ្រងដឹកនាំដោយលោក ប៉ែន ស៊ីម៉ន ជាអគ្គនាយកដុះស្លែ (ស្ថិតនៅក្រោមឱវាទ របស់ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ ដែលមានឯកឧត្តម អូន ព័ន្ឋមុនីរ័ត្ន ជារដ្ឋមន្ត្រីថ្មីនោះ) បែរជាមិនទាន់អនុវត្ត ឲ្យបានល្អប្រសើរ ទៅតាមបទបញ្ជា ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់មន្ត្រីៗ នៅក្រោមឱវាទរបស់ខ្លួន ឲ្យចូលនិវត្តន៍នោះទេ... ផ្ទុយទៅវិញ ពួកគេត្រូវមហាជនសង្ស័យថា បាន និងកំពុងឃុបឃិតគ្នា ជាលក្ខណៈប្រព័ន្ធ ក្នុងការប្រព្រិត្តអំពើពុករលួយ ដោយធ្វើការរក្សាទុក នូវមន្ត្រីៗគយមួយចំនួន ដែលដល់អាយុត្រូវចូលនិវត្តន៏ ឲ្យនៅតែបន្តកាន់កាប់ការងារ កន្លែងខ្លាញ់តទៅទៀតដដែល ដោយមិនសូវខ្វល់ពីរឿង អនុវត្តទៅតាមបទបញ្ជា ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះឡើយ ។
បើតាមប្រភពខ្សឹបខ្សៀវ ពីមន្ត្រីគយតូចតាចខ្លះ បាននិយាយប្រាប់ថា បច្ចុប្បន្នមានមន្ត្រីៗគយ កាន់តែច្រើនឡើងៗ នាំគ្នាខឹងសម្បារយ៉ាងខ្លាំងនឹង ប៉ែន ស៊ីម៉ន ដែលនៅតែ ដឹកនាំ អនុវត្តការងារតាមបែប ប្រកាន់បក្ខពួកនិយម ដោយមិនព្រមធ្វើការកែទម្រង់ នូវវប្បធម៌មិនល្អនោះសោះ ។ ជាក់ស្ដែងថ្មីៗនេះ មានព័ត៌មានថា លោក សុខ គឹមសាន្ត ដែលធ្វើជាប្រធានស្ដីទី សាខាគយ នៅកំពង់ផែស្វយ័តភ្នំពេញ ជាច្រើនឆ្នាំមកហើយៗ ដល់អាយុត្រូវចូលនិវត្តន៏ នៅក្នុងពេលនេះទៅហើយនោះ ត្រូវអគ្គនាយកដុះស្លែ ប៉ែន ស៊ីម៉ន នៅតែឲ្យ (សុខ គឹមសាន្ត) អាចបន្តក្ដោបក្ដាប់ការងារ កន្លែងខ្លាញ់រងើមនេះបានចំនួន ២ឆ្នាំ តទៅមុខទៀត ចាប់ពីឆ្នាំ២០១៤ ដល់បំណាច់ឆ្នាំ២០១៥ តាមរយៈការលេបថ្នាំពន្យារកំណើត... ។
មន្ត្រីៗគយតូចតាចមួយចំនួន ដែលបំរើការងារ នៅកំពង់ផែស្វយ័តភ្នំពេញ បាននិយាយថា ចាប់តាំពីលោក សុខ គឹមសាន្ត បានឡើងកាន់តំណែងជា ប្រធានស្ដីទីស្នាក់ការគយ និងរដ្ឋាករនៅទីនោះ ជំនួសលោក គិន លី ដែលត្រូវតម្លើងឲ្យ ទៅធ្វើជាមេគយធំ នៅកំពង់ផែស្វយ័ត ខេត្តព្រះសីហនុ កាលណាមក គាត់ (សុខ គឹមសាន្ត) បានឆ្លៀតឱកាស (របៀបជាមន្ត្រី ត្រីងៀតឆ្លៀតពង) ក្តោបយកការងារសំខាន់ៗ ពាកព័ន្ធនឹងលុយកាក់ យកទៅធ្វើតែម្នាក់ឯង ដោយទុកឲ្យមន្ត្រីៗ និងកូនចៅថ្នាក់ក្រោមភាគច្រើន មិនពេញចិត្តនឹងបុរសធ្មេញល្អិតនេះឡើយ ។ កំពង់ផែស្វយ័តភ្នំពេញ ជាច្រកនាំចេញ-នាំចូលទំនិញ យ៉ាងមមាញឹកក្នុងមួយថ្ងៃៗ ដែលអាចឲ្យលោក សុខ គឹមសាន្ត អាចរកប្រាក់ចំណូល ក្រោមតុ បានយ៉ាងក្រាស់ក្រែល យកទៅធ្វើមានបានផ្ទាល់ខ្លួន និងបក្ខពួកមួយក្ដាប់តូច... ហើយបើប្រមុខរាជរដ្ឋាភិបាល ចង់ដឹងពីការពិត... អាចនឹងធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ ឬក៍ធ្វើអធិការកិច្ច ពីរឿងចំណូលប្រចាំថ្ងៃ ប្រចាំខែ ប្រចាំឆ្នាំ នៅកំពង់ផែស្វយ័ត ភ្នំពេញនោះបាន ដើម្បីរកឲ្យឃើញថា តើវាមានគម្លាតខុសគ្នាយ៉ាងណា រវាងចំណូលពិតប្រាកដ (ចំណូលដែលត្រូវចូលរដ្ឋ) និងចំណូលដែលធ្លាយចេញ ទៅធ្លាក់ចូលក្នុងហោប៉ៅ មន្ត្រីៗពុករលួយនៅទីនោះ?
មានប្រភពជាច្រើនបាននិយាយថា បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានចាត់វិធានការក្តៅ ឲ្យក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ ក៏ដូចជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ត្រូវតែធ្វើការកែទម្រង់ ភាពអសកម្មរបស់ខ្លួន ដោយរឹតបន្តឹងការនាំចេញ- នាំចូលទំនិញគ្រប់ប្រភេទ ឲ្យមានការបង់ពន្ឋគ្រប់ ១០០% តែក្នុងរយៈពេលខ្លីសោះ គេអាចរកឃើញថា វាមានគម្លាតខុសគ្នា ឆ្ងាយដូចមេឃ និងដី... បានសេចក្ដីថា កន្លងមកមន្ត្រីៗគយ គ្រប់គ្រងដុះស្លែដោយ ប៉ែន ស៊ីម៉ន បានប្រព្រិត្តអំពើ ពុករលួយយ៉ាងខ្លាំង ធ្វើឲ្យបាត់បង់ចំណូល ចូលថវិកាជាតិយ៉ាងច្រើនអនេក ដែលសូម្បីតែសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៍ប្រហែលជាលោក មិននឹកស្មានដល់ ទាល់តែសោះដែរថា នៅក្នុងស្ថាប័នគយកន្លងមក វាមានអំពើពុករលួយធំធេង រកពាក្យថ្លែងមិនបានយ៉ាងហ្នឹងទេ ។ ប៉ុន្តែពេលដែលរាជរដ្ឋាភិបាល បានរកឃើញអំពើពុករលួយ មហាធ្ងន់ធ្ងរមិនគួរអត់ឱនឲ្យបាន របស់មន្ត្រីៗគយភាគច្រើន គ្រប់គ្រងដឹកនាំដោយលោក ប៉ែន ស៊ីម៉ន បែបនេះហើយនោះ គេមិនដឹងថា តើសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែទុកពួកមន្ត្រីៗទាំងនោះ ឲ្យនៅបន្តប្រព្រិត្ត អំពើពុករលួយតទៅទៀត ឬគ្រាន់តែដកចេញពីតំណែង ឲ្យពួកគេទៅអេះពោះគងទាក់ខ្លា ដេកស៊ីចាយលុយកាក់មហាសាល យ៉ាងសប្បាយចិត្ត ដោយឥតមានទោសពៃរិ៍អ្វីសោះ ឬយ៉ាងណានោះទេ ។
ជុំវិញព័ត៌មានខាងលើនេះ គេហទំព័រ CRN «បង្រួបបង្រួមជាតិ» មិនទាន់អាចសុំការបំភ្លឺពីលោក សុខ គឹមសាន្ត បាននៅឡើយទេ ព្រោះលេខទូរស័ព្ទរបស់គាត់ មិនអាចហៅចូលបាន... ៕ ដោយ៖ វណ្ណៈ (រក្សាសិទ្ធិ ហាមចម្លង ផ្សាយបន្ត)

ព័ត៌មានដែលមើលច្រើនជាងគេព័ត៌មានទាន់ហេតុការណ៍
|
|
|
ផ្សាយនៅថ្ងៃទី: 25-10-2016, ចំនួនអ្នកអាន 28858ដង
ភ្នំពេញ៖ កាលពីអត្ថបទមុននេះ គេហទំព័រយើង បានសរសេរបង្ហោះផ្សាយ ម្ដងរួចមកហើយ អំពីព័ត៌មានដែលសាធារណជន តែងតែបាននាំគ្នា និយាយរិះគន់ ជាបន្តបន្ទាប់មកថា នាយកដ្ឋានលិខិតឆ្លងដែន នៃក្រសួងមហាផ្ទៃសព្វថ្ងៃ ដែលមានលោកផ្កាយមួយ ព្រហ្ម ចាន់សុខា ជាប្រធាន និងមានអនុប្រ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 30-12-2016, ចំនួនអ្នកអាន 15332ដង
បន្ទាយមានជ័យ ៖ បន្ទាប់ពីឯកឧត្តម ជា សុផារ៉ា ត្រូវបានតែងតាំងជា ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីថ្មីនៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំនួសឯកឧត្តម ទេសរដ្ឋមន្ត្រី អុឹម ឈុនលឹម នៅដើមខែមេសា ឆ្នាំ២០១៦នេះរួចមក មានមហាជន ជាច្រើនមជ្ឈដ្ឋាន បាននិងកំពុង
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 22-09-2016, ចំនួនអ្នកអាន 14168ដង
សៀមរាប៖ ខណៈដែលរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ប្ដេជ្ញាខិតខំធ្វើការ កែទម្រង់ស៊ីជម្រៅ ទៅលើក្រសួង ស្ថាប័នរដ្ឋនានា ក៍ដូចជា កងកម្លាំងប្រដាប់អាវុធ ព្រមទាំងធ្លាប់បានប្រកាស ព្រមានជាសាធារណៈ ឲ្យមន្ត្រីៗទាំងឡាយ ត្រូវតែដកខ្លួនចេញឲ្យឆ្
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 8492ដង
ខេត្តព្រះសីហនុ៖ បន្ទាប់ពីរងការរិះគន់ តាមរយៈការចុះផ្សាយ តាមសារព័ត៌មាន និងការបង្ហោះផ្សាយ តាមបណ្ដាញព័ត៌មានផ្សេងទៀត ជុំវិញកំហុសឆ្គង របស់ថ្នាក់ដឹកនាំ កំពង់ផែស្វយ័ត ខេត្តព្រះសីហនុ ដែលមានលោក លូ គឹមឈុន ជាអគ្គនាយកដុះស្លែ និងជាប្រតិភូ រាជរដ្ឋាភិបាលកម្ពុ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 13-11-2013, ចំនួនអ្នកអាន 7297ដង
ភ្នំពេញ៖ តាមកំណត់ត្រាប្រវត្តិសាស្ត្រ បានឱ្យដឹងយ៉ាងច្បាស់ថា កាលពីឆ្នាំ១៩៤៧ សម្តេចឪ សម្ដេចតា សម្ដេចតាទួត ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ បានដឹកនាំប្រទេស ទទួលបានជោគជ័យ ក្នុងការទាមទារ ឲ្យព្រះរាជាណាចក្រថៃ សងមកកម្ពុជាវិញ នូវខេត្តខ្មែរមួយចំនួនដូចជា ខេត្តបាត់ដំបង សៀមរាប
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 11-02-2016, ចំនួនអ្នកអាន 5571ដង
ក្រចេះ-ស្នួល៖ ក្រុមបណ្តាញសហគមន៍ព្រៃឈើ និងបងប្អូនប្រជាពលរដ្ឋ រស់នៅខេត្តក្រចេះ បាននិយាយរិះគន់ថា ខេត្តក្រចេះដែលល្បីខាង កើតមានបទល្មើសព្រៃឈើ ជាច្រើនឆ្នាំមកហើយនោះ ឥឡូវនេះនៅតែល្បីឈ្មោះដដែល ពោលគឺល្បីតាំងពី អតីតអភិបាលខេត្ត ខាំ ភឿន រហូតមកដល់ អភិបាលខេត្ត
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 13-11-2013, ចំនួនអ្នកអាន 5106ដង
កង់ប្រវត្តិសាស្ត្រថ្មីៗ បានឱ្យយើងមើលឃើញ យ៉ាងច្បាស់ថា កម្ពុជា កើតមានភ្លើងសង្គ្រាម រ៉ាំរ៉ៃជិត ៣ទសវត្សរ៍ ធ្វើឱ្យប្រទេសជាតិ ទទួលរងនូវការបំផ្លិចបំផ្លាញ ធ្លាក់ដល់ចំណុចក្រោមសូន្យ និងបានធ្វើឱ្យប្រជារាស្ត្រ ប្រជាពលរដ្ឋ ប្រជាជនរាប់លាននាក់ ត្រូវបានស្លាប់បាត់បង់ជីវិត
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 19-10-2014, ចំនួនអ្នកអាន 5049ដង
ប៉ៃលិន ៖ តាមប្រភពព័ត៌មានថ្មីៗ បានឲ្យដឹងថា បន្ទាប់ពីថ្នាក់លើបានធ្វើការ តែងតាំងលោកស័ក្តិ៥ សួស សុខដារ៉ា អតីតមេនគរបាល អន្តោប្រវេសន៍ច្រកចាំយាម ខេត្តកោះកុង ឲ្យផ្លាស់ប្ដូរប៉ុស្តិថ្មីទៅធ្វើជា មេនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន កា
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 14-07-2014, ចំនួនអ្នកអាន 5038ដង
កំពង់ស្ពឺ៖ តាមប្រភពព័ត៌មាន បានឲ្យដឹងថា ព្រៃឈើនៅក្នុងតំបន់ ឧទ្យានជាតិគិរីរម្យ និងនៅតំបន់ភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ ត្រូវបានកាប់បំផ្លាញ កាន់តែខ្លាំងឡើងៗ យ៉ាងអនាធិបតេយ្យ ស្ទើររៀងរាល់យប់ថ្ងៃ នៅក្នុងសម័យដែលលោក ហេង គួន ឡើងបុណ្យសក
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 12-05-2016, ចំនួនអ្នកអាន 5013ដង
យោងតាមសេចក្ដីប្រកាស ស្ដីពីកម្មវិធីនយោបាយ របស់គណបក្ស ប្រជាជនកម្ពុជា ដើម្បីកសាង និងការពារមាតុភូមិ ឆ្នាំ២០១៣-២០១៨ បន្ទាប់ពីបុព្វកថា គេឃើញមាន ការសរសេរបង្ហាញ ពីសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រ ដែលគណបក្ស ប្រជាជនកម្ពុជា សម្រេចបានយ៉ាងច្រើន ជូនជាតិ និងប្រជាជន ក្នុងរយៈពេល ៣
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 25-04-2014, ចំនួនអ្នកអាន 4971ដង
ភ្នំពេញ៖ កាលពីចុងឆ្នាំ២០១៣ កន្លងមក មានប្រព័ន្ធផ្សព្វផ្សាយជាច្រើន បាននាំគ្នាសរសេរផ្សព្វផ្សាយ យ៉ាងគគ្រឹកគគ្រេង នូវរបាយការណ៍ របស់អង្គការមួយថា ក្រុមហ៊ុនឯកជនរបស់ឧកញ៉ា ទ្រី ភាព បាននិងកំពុងធ្វើឲ្យ អន្តរាយព្រៃឈើនៅកម្ពុជា ។ តែរហូតមកដល់ពេលនេះ ហាក់ដូចជាបាត
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 4847ដង
ភ្នំពេញ៖ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ គេហទំព័រ http://vodhotnews.com បានសរសេរបង្ហោះផ្សាយ នូវអត្ថបទមួយ ក្រោមចំណងជើងថា «របាយការណ៍មួយបង្ហាញថា ក្រុមហ៊ុន ទ្រី ភាព បាននិងកំពុងដឹកជញ្ជូនឈើ ខុសច្បាប់ទៅក្រៅប្រទេស» ដែលមានខ្លឹមសារដើមទាំងស្រុង ដូចខាងក្រោមនេះ ៖
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 12-03-2014, ចំនួនអ្នកអាន 4828ដង
កំពង់ចាមៈ ក្នុងរយៈពេលប៉ុន្មានខែមកនេះ ប្រជាពលរដ្ឋជាច្រើនមជ្ឈដ្ឋាន បាននាំគ្នានិយាយរិះគន់ធ្ងន់ៗទៅលើលោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម និងលោកប្រធាន រដ្ឋបាលព្រៃឈើខេត្តកំពង់ចាម ព្រមទាំងលោកនាយផ្នែករដ្ឋបាល ព្រៃឈើស្រុកមេមត់ ដែលតែងតែបើកដៃឲ្យ ឬក៍
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 14-01-2015, ចំនួនអ្នកអាន 4752ដង
ភ្នំពេញ៖ ដោយសារតែនៅស្រុកខ្មែរ មានមន្ត្រីៗមិនតិចនាក់ទេ ជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្ត អំពើពុករលួយយ៉ាងខ្លាំង កេងយកផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួកមួយក្ដាប់តូច ធ្វើមានបានរាប់ម៉ឺន រាប់សែន រាប់លានដុល្លារអាមេរិក ធ្វើឲ្យរដ្ឋខាតបង់ថវិកាជាតិ រាប់រយលាន
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 13-02-2018, ចំនួនអ្នកអាន 4640ដង
កណ្តាល៖ ឯកឧត្តម សន វី ប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយក ទូរគមនាគមន៍កម្ពុជា ជាប្រធានក្រុម ការងារថ្នាក់ជាតិ ចុះជួយឃុំព្រែកគយ និងសហការី កាលពីថ្ងៃពុធ ០៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០១៨ បានរួមដំណើរ ជ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 26-09-2014, ចំនួនអ្នកអាន 4614ដង
ភ្នំពេញ-ទូទាំងប្រទេស៖ ខណៈដែលមានបងប្អូន ប្រជាពលរដ្ឋមួយចំនួន ព្រួយបារម្ភអំពីសុវត្ថិភាព ម្ហូបអាហារប្រចាំថ្ងៃនោះ មន្ត្រីៗបម្រើការងារ នៅអគ្គនាយកដ្ឋាន កាំកុងត្រូល បាននិយាយថា រហូតមកដល់បច្ចុប្បន្ននេះ មន្ត្រីៗអគ្គនាយកដ្ឋាន កម្ពុជាត្រួតពិនិត្យទំនិញ នីហរ័ណ-អាហរ័
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 27-10-2017, ចំនួនអ្នកអាន 4577ដង
បន្ទាយមានជ័យ៖ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានកោះហៅមន្ត្រីៗ ៧-៨នាក់ នៅខេត្តបន្ទាយមានជ័យ មកធ្វើការស៊ើបសួរកាលពីចុងសប្ដាហ៍ទី១ និងដើមសប្ដាហ៍ទី២ នៃខែមករា ឆ្នាំ២០១៤នេះ ពាក់ព័ន្ធនឹងការប្រព្រឹត្ត អំពើ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 16-11-2014, ចំនួនអ្នកអាន 4462ដង
យោងតាម សេចក្ដីប្រកាស ស្ដីពីកម្មវិធីនយោបាយ របស់គណបក្ស ប្រជាជនកម្ពុជា ដើម្បីកសាង និងការពារមាតុភូមិ ឆ្នាំ២០១៣-២០១៨ បន្ទាប់ពីបុព្វកថា គេឃើញមាន ការសរសេរបង្ហាញ ពីសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រ ដែលគណបក្ស ប្រជាជនកម្ពុជា សម្រេចបានយ៉ាងច្រើន ជូនជាតិ និងប្រជាជន ក្នុងរយៈពេល៣
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 15-12-2013, ចំនួនអ្នកអាន 4401ដង
ភ្នំពេញ៖ បន្ទាប់ពីលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (បន្តមុខតំណែងនោះ ជំនួសលោក កឹម សុខា) បានចាត់ទុក ពាក្យសម្ដីរបស់លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ដែលបាននិយាយ ថ្មីៗនេះនូវពាក្យ «យួនៗ...» ថា ជាពាក្យរើសអើង ពូជសាសន៍នោះ... បាននិងកំពុងធ្វើឲ្យ សាធារណជន សម្ដែងប្រតិកម្ម រិះគ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 4286ដង
ដោយ ហង្ស សាវយុត 2014-03-15 RFA
អង្គការក្រៅរដ្ឋាភិបាល ដែលពាក់ព័ន្ធនឹង បណ្ដាញសហគមន៍ ការពារធម្មជាតិ មានក្ដីព្រួយបារម្ភថា ព្រៃឈើនៅខេត្តព្រះវិហារ អាចនឹងបាត់បង់យ៉ាងធំធេង នៅពេលខាងមុខ មិនយូរប៉ុន្មានទៀតទេ ។ ក្ដីព្រួយបារម្ភ គឺនៅស្របពេល ដែលគេដឹងថា បច្ចុប្បន្ន
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 3972ដង
ភ្នំពេញ ៖ ប្រភពព័ត៌មានថ្មីៗ បានឲ្យដឹងថា បន្ទាប់ពីឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឡើងធ្វើជារដ្ឋមន្ត្រីថ្មី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំនួសឯកឧត្តម គាត ឈន់... ហើយឯកឧត្តម គុណ ញឹម ឡើងធ្វើជា អគ្គនាយកថ្មី នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ជំនួសមេគ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 11-10-2016, ចំនួនអ្នកអាន 3777ដង
ត្បូងឃ្មុំ ៖ ប្រធានស្នាក់ការគយ និងរដ្ឋាករ ច្រកទន្លេចាម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (សុំមិនទាន់បញ្ចេញឈ្មោះ) ល្បីល្បាញយូរមកហើយ ក្នុងការឃុបឃិត បើកដៃឲ្យឈ្មួញ នាំចេញឈើប្រណីតៗ តាមច្រករបៀងតាដោក និងក្រវៀន ព្រមទាំងនាំទំនិញ គេចពន្ធចេញ-ចូល យកលុយចែកគ្នា ធ្វើ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 19-12-2017, ចំនួនអ្នកអាន 3464ដង
ក្រចេះ - ស្ទឹងត្រែង៖ អ្នកឃ្លាំមើល បញ្ហាព្រៃឈើ និងពលរដ្ឋរស់នៅ ជិតព្រំដែនកម្ពុជា - វៀតណាម សំដែងក្ដីបារម្ភ នៅពេលឃើញ បទល្មើសព្រៃឈើ ឆ្លងដែនទៅ ប្រទេសវៀតណាម នៅតែបន្ត កើតមានពេញបន្ទុក បើទោះជាលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដេជ្ញាទប់ស្កាត់ច្រើនសាក្ដី។ ពលរដ្ឋអះអាងថា ជំ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 15-11-2013, ចំនួនអ្នកអាន 3043ដង
ភ្នំពេញ៖ បែបទំនងជាព្រះអង្គ បានទ្រង់ព្រះតម្រិះ ដូចដឹងញ្ញាណជាមុន ឬយ៉ាងណានោះ គឺនៅប្រមាណជា ១ឆ្នាំ មុនពេលព្រះមហាវរក្សត្រ ព្រះបិតាបង្រួបង្រួបជាតិ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ជាទីសក្ការៈដ៍ខ្ពង់ខ្អស់បំផុតនៃយើង ទ្រង់បានយាងចូលព្រះទិវង្គត ព្រះអង្គបានមានព្រះ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 14-05-2017, ចំនួនអ្នកអាន 2988ដង
បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរស់នៅ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ចាប់តាំងពីលោក ឆែ សុធា ត្រូវបានថ្នាក់លើ ប្រកាសតែងតាំងជា ប្រធានសាខាគយ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ជំនួសលោក ថោង សុខាំភូ រហូតមកដល់ពេលនេះ មានការរិះគន់ខ្លាំងៗ ពីមជ្ឈដ្ឋាន
‹ សូមអានបន្ត ›
|
|
|
|
|
|
|