|
លី សាវេត អតីតនាយករដ្ឋបាល សាលារាជធានីភ្នំពេញ និងជាអភិបាលខណ្ឌសែនសុខ បច្ចុប្បន្ន មានលុយច្រើន...ធ្វើខុនដូកម្ពស់ជាង ១០ជាន់ |
|
ផ្សាយនៅថ្ងៃទី: 14-01-2015, ចំនួនអ្នកអាន 4754ដង |
|
ភ្នំពេញ៖ ដោយសារតែនៅស្រុកខ្មែរ មានមន្ត្រីៗមិនតិចនាក់ទេ ជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្ត អំពើពុករលួយយ៉ាងខ្លាំង កេងយកផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួកមួយក្ដាប់តូច ធ្វើមានបានរាប់ម៉ឺន រាប់សែន រាប់លានដុល្លារអាមេរិក ធ្វើឲ្យរដ្ឋខាតបង់ថវិកាជាតិ រាប់រយលានដុល្លារ ក្នុងមួយឆ្នាំៗហ្នឹងហើយ បានជារាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឲ្យមានអង្គភាព ប្រឆាំងនឹងអំពើពុករលួយ ដែលដឹកនាំដោយ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ដើម្បីចាត់ការទៅលើ ពួកមន្ត្រីៗទាំងនោះ ជាបន្តបន្ទាប់កន្លងមក ក្នុងគោលបំណងទប់ស្កាត់ កុំឲ្យកើតមានអំពើពុករលួយ ក្លាយទៅជាវប្បធម៍មិនល្អ រីករាលដាលធំឡើងៗតទៅទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលគេអួតក្ដែងៗថា ជាព្រះរាជាណាចក្រ អច្ឆរិយៈមួយនេះ ។
នៅក្នុងចំណោមមន្ត្រីៗ ពុករលួយទាំងនោះ គេបានសង្កេតឃើញថា មានមន្ត្រីៗខ្លះ បាននិងកំពុងកាត់បន្ថយ សកម្មភាពប្រព្រឹត្តអំពើ ពុករលួយរបស់ខ្លួន... ព្រោះតែពួកគេធ្លាប់បាន ប្រព្រឹត្តអំពើពុករលួយ ប្រមូលលុយកាក់ធ្វើមានបាន រាប់ម៉ឺន រាប់សែន រាប់លានដុល្លារអាមេរិក ដែលសមល្មមអាចដេកស៊ី ពីរបីជីវិតតកូនចៅទៅហើយ ។ ភាគច្រើននៃមន្ត្រីៗទាំងនោះ ពួកគេតែងយកលុយកាក់ ដែលរកបានកន្លងមក ទៅបង្កើតជាមុខរបរផ្សេងៗ ដូចជាបើកហាងរកស៊ី, ទិញ ឬធ្វើផ្ទះល្វែង ឬវីឡាធំ ឬផ្ទះសំណាក់ ឬសណ្ឋាគារ ឬខុនដូកប់ពពក... ជាដើម សម្រាប់លក់ ឬជួល... (ដោយដាក់ឈ្មោះប្រពន្ធកូន ឬបងប្អូន) ប្រមូលលុយបានរាប់ពាន់ រាប់ម៉ឺនដុល្លារក្នុងមួយខែៗ យ៉ាស្រណុកសុខស្រួល ។ ប៉ុន្តែមានមន្ត្រីៗខ្លះទៀត មិនត្រឹមតែមិនបញ្ឈប់ទេ គឺពួកគេនៅតែឆ្លៀតប្រព្រឹត្ត អំពើពុករលួយដូចមុនដដែល ដោយមិនមានការរាងចាល ឬខ្លាចរអានឹងចំណាត់ការក្ដៅ របស់អង្គភាពប្រឆាំង នឹងអំពើពុករលួយឡើយ... គ្រាន់តែការប្រព្រឹត្តនោះ ធ្វើឡើងដោយស្ងាត់ៗបំផុត មិនបើកចំហដូចពេលមុនៗប៉ុណ្ណោះ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ បន្ទាប់ពីមានព័ត៌មានថ្មីៗថា អតីតនាយករដ្ឋបាល សាលារាជធានីភ្នំពេញ និងជាអភិបាល ខណ្ឌសែនសុខបច្ចុប្បន្ន គឺលោក លី សាវេត បាននិងកំពុងឲ្យគេសាងសង់ នូវសំណង់ខុនដូ ដ៍ធំកប់ពពកមួយ ដោយមិនអនុវត្ត ឲ្យបានត្រឹមត្រូវ ទៅតាមស្ដង់ដា បច្ចេកទេស ធ្វើឲ្យធ្លាក់ស៊ីម៉ង់ត៍ មកលើប្រជាពលរដ្ឋរួចមក មានសាធារណជនជាច្រើន បាននាំគ្នាសម្ដែងការងឿងឆ្ងល់ថា តើលោក លី សាវេត អតីតនាយករដ្ឋបាល សាលារាជធានីភ្នំពេញ និងជាអភិបាល ខណ្ឌសែនសុខបច្ចុប្បន្ន បានលុយមកពីណាច្រើនម្លឹងៗ យកមកធ្វើខុនដូ តម្លៃរាប់លានដុល្លារបែបនេះ? តើលុយកាក់មហាសាលនោះ អាចមានការជាប់ពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើពុករលួយ កាលគាត់ (លី សាវេត) នៅកាន់កាប់តួនាទីជា នាយករដ្ឋបាល សាលារាជធានីភ្នំពេញ កន្លងមកដែរឬទេ? ឬមួយទ្រព្យសម្បត្តិទាំងនោះ បានមកពីប្រាក់ខែមន្ត្រីរាជការ ដែលលោក លី សាវេត ខំសន្សំបាន ឬយ៉ាងណា...?
ពួកគាត់បាននិយាយថា លោក លី សាវេត ធ្លាប់បានធ្វើជា នាយករដ្ឋបាល សាលារាជធានីភ្នំពេញ ជាច្រើនឆ្នាំមកហើយ... ជាពិសេសគាត់ (លី សាវេត) មានអំណាចខ្លាំង នៅក្នុងសម័យលោក កែប ជុតិមា ធ្វើជាអភិបាល រាជធានីភ្នំពេញ ដែលជាអភិបាល រាជធានីម្នាក់គត់ ទទួលបានការរិះគន់ យ៉ាងខ្លាំងជាងគេបំផុត ។ គេក៍បានដឹងទៀតថា លោក លី សាវេត ចាប់ផ្ដើមមានលុយកាក់ កាន់តែច្រើនឡើងៗ នៅក្នុងសម័យលោក កែប ជុតិមា ធ្វើជាអភិបាល រាជធានីភ្នំពេញ ដែលល្បីខ្លាំងខាងលក់បឹង... ទៅឲ្យពួកឈ្មួញៗឯកជន យកទៅចាក់ដីលុប ធ្វើជាកម្មសិទ្ធិបុគ្គល ស្ទើរតែអស់រលីងឆិញនោះដែរ ។ ប៉ុន្តែគេមិនបានដឹងច្បាស់ថា លោក លី សាវេត អាចរកលុយកាក់បានច្រើនម្លឹងៗ តាមវិធីសាស្ត្រណានោះទេ...។
ផ្ទុយទៅវិញ គេគ្រាន់តែបានដឹងថា លោក លី សាវេត ត្រូវបានដកហូត ពីតួនាទីខ្លាញ់ជា នាយករដ្ឋបាល សាលារាជធានីភ្នំពេញ យ៉ាងលឿនដូចផ្លេកបន្ទោរ ឲ្យទៅធ្វើជាអភិបាល ខណ្ឌសែនសុខ ដោយរាជរដ្ឋាភិបាលកាលនោះ បានតែងតាំងឲ្យលោក កើត ឆែ ឡើងធ្វើជានាយករដ្ឋបាល សាលារាជធានីភ្នំពេញវិញ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១២ ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពេលដែលលោក កែប ជុតិមា នៅធ្វើជាអភិបាល រាជធានីភ្នំពេញតែម្ដង ។
ក្រោយពីលោក កែប ជុតិមា ត្រូវបានដកហូតអំណាច... ហើយលោក ប៉ា សុជាតិវង្ស ត្រូវបានព្រះមហាក្សត្រ ឡាយព្រហស្ថលេខា ត្រាស់បង្គាប់តែងតាំងជា អភិបាលរាជ ធានីភ្នំពេញ យោងតាមព្រះរាជក្រឹត្យ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ បានប្រមាណមួយឆ្នាំក្រោយមក... លោក កើត ឆែ ត្រូវបានផ្លាស់ប្តូរឲ្យទៅ ធ្វើជាអភិបាលរង ខេត្តពោធិ៍សាត់ តាមរយៈអនុក្រឹត្យ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ ។ អ្នកដែលមានវាសនាល្អ បានអង្គុយកៅអីខ្លាញ់ បន្តអំណាចពីលោក កើត ឆែ គឺកៅអីនាយករដ្ឋបាល សាលារាជធានីភ្នំពេញ ត្រូវបានលោក ប៉ា សុជាតិវង្ស ប្រកាសតែងតាំង នៅក្នុងកិច្ចប្រជុំមួយ កាលព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤ ដោយប្រគល់ទៅឲ្យឈ្មោះ មាន ចាន់យ៉ាដា រហូតមកដល់សព្វថ្ងៃនេះ ។
មជ្ឈដ្ឋានជាច្រើនបានសួរថា តើកៅអីជានាយករដ្ឋបាល សាលារាជធានីភ្នំពេញ មានតម្លៃប៉ុនណា ឬអង្គុយស្រួលយ៉ាងណាទៅ បានជាមានមន្ត្រីៗច្រើនម្ល៉េះ ដែលចង់បានវាមកក្ដោបក្ដាប់?
សំនួរខាងលើនេះ នៅមិនទាន់មានអ្នក ជួយផ្ដល់ចម្លើយទេ... តែទោះយ៉ាងណាក៍ដោយ គេអាចលើកយកករណីលោក លី សាវេត អតីតនាយករដ្ឋបាល សាលារាជធានីភ្នំពេញ ដែលពេលនេះគាត់មានលុយច្រើន អាចធ្វើអគារខុនដូដ៍ស្កឹមស្កៃ... មកធ្វើការពិចារណា... វាយតម្លៃយ៉ាងណាៗទៅ ច្បាស់ជាអាចដឹងខ្លះៗហើយ ពីមូលហេតុចម្បងទាំងនោះ...។
មើល៎ចុះ ! បច្ចុប្បន្នលោក លី សាវេត មានតួនាទីត្រឹមតែជា អភិបាលខណ្ឌសែនសុខ ដែលមានប្រាក់ខែដូចគ្នានឹង អភិបាលខណ្ឌផ្សេងៗទៀតប៉ុណ្ណោះ... តែគាត់ (លី សាវេត) មានលុយយ៉ាងច្រើនអាចធ្វើខុនដូ កម្ពស់ជាង១០ជាន់ កំពុងតែសាងសង់រាល់ថ្ងៃ ស្ថិតនៅក្បែរផ្សារទួលទំពូង ក្នុងទឹកដីខណ្ឌចំការមន ។ អ្វីដែលអស្ចារ្យជាងនេះទៀត សំណង់ខុនដូរបស់លោក លី សាវេត នោះត្រូវប្រជាពលរដ្ឋ បាននាំគ្នារិះគន់ថា ធ្វើឡើងដោយមិនបាន យកចិត្ដទុកដាក់ខ្ពស់ លើបញ្ហាបច្ចេកទេសទេ... ពោលគឺការដ្ឋានសាងសង់នោះ តែងធ្លាក់កំទេចកំទីស៊ីម៉ង់ត៍ និងដុំថ្មមកលើអ្នកធ្វើដំណើរ គួរឲ្យព្រួយបារម្ភបំផុត ។
ជាក់ស្ដែង កាលពីវេលាម៉ោង ១ និង ២០នាទី រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤ បុរសម្នាក់ ដែលជិះម៉ូតូតាមដងផ្លូវ ជាប់នឹងសំណង់អគារខុនដូ ដែលកំពុងសាងសង់នោះ បានរងរបួសចំក្បាល ដោយសារកំទេចកំទីស៊ីម៉ង់ត៍ និងថ្មបានធ្លាក់ពីលើមកត្រូវ ។ មិនតែប៉ុណ្ណោះ កម្ទេចកម្ទីសំណង់ខុនដូនោះ ក៍ធ្លាប់បានធ្លាក់មកលើ អ្នកធ្វើដំណើរតាមរថយន្ដ និងម៉ូតូ ព្រមទាំងអ្នកហូបចុកអីៗ នៅខាងក្រោម ក្បែរអគារនោះដែរ ។ ប៉ុន្តែមន្ត្រីនៅសាលា ខណ្ឌចំការមន បាននិយាយប្រាប់ថា ករណីធ្លាក់កម្ទេចកម្ទីនេះ... អាជា្ញធរបានបញ្ចប់ហើយៗ សំណង់ខុនដូដ៍ស្កឹមស្កៃនោះ ជាកម្មសិទ្ធរបស់លោក លី សាវេត អភិបាលខណ្ឌសែនសុខ ។
គេហទំព័រយើង នៅមិនទាន់អាច សុំការបំភ្លឺពីលោក លី សាវេត បាននៅឡើយទេ ជុំវិញព័ត៌មានខាងលើនេះ... ៕ ដោយ៖ ព្រះស្ដែង (រក្សាសិទ្ធិ)







ព័ត៌មានដែលមើលច្រើនជាងគេព័ត៌មានទាន់ហេតុការណ៍
|
|
|
ផ្សាយនៅថ្ងៃទី: 25-10-2016, ចំនួនអ្នកអាន 28858ដង
ភ្នំពេញ៖ កាលពីអត្ថបទមុននេះ គេហទំព័រយើង បានសរសេរបង្ហោះផ្សាយ ម្ដងរួចមកហើយ អំពីព័ត៌មានដែលសាធារណជន តែងតែបាននាំគ្នា និយាយរិះគន់ ជាបន្តបន្ទាប់មកថា នាយកដ្ឋានលិខិតឆ្លងដែន នៃក្រសួងមហាផ្ទៃសព្វថ្ងៃ ដែលមានលោកផ្កាយមួយ ព្រហ្ម ចាន់សុខា ជាប្រធាន និងមានអនុប្រ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 30-12-2016, ចំនួនអ្នកអាន 15332ដង
បន្ទាយមានជ័យ ៖ បន្ទាប់ពីឯកឧត្តម ជា សុផារ៉ា ត្រូវបានតែងតាំងជា ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីថ្មីនៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំនួសឯកឧត្តម ទេសរដ្ឋមន្ត្រី អុឹម ឈុនលឹម នៅដើមខែមេសា ឆ្នាំ២០១៦នេះរួចមក មានមហាជន ជាច្រើនមជ្ឈដ្ឋាន បាននិងកំពុង
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 22-09-2016, ចំនួនអ្នកអាន 14168ដង
សៀមរាប៖ ខណៈដែលរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ប្ដេជ្ញាខិតខំធ្វើការ កែទម្រង់ស៊ីជម្រៅ ទៅលើក្រសួង ស្ថាប័នរដ្ឋនានា ក៍ដូចជា កងកម្លាំងប្រដាប់អាវុធ ព្រមទាំងធ្លាប់បានប្រកាស ព្រមានជាសាធារណៈ ឲ្យមន្ត្រីៗទាំងឡាយ ត្រូវតែដកខ្លួនចេញឲ្យឆ្
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 8492ដង
ខេត្តព្រះសីហនុ៖ បន្ទាប់ពីរងការរិះគន់ តាមរយៈការចុះផ្សាយ តាមសារព័ត៌មាន និងការបង្ហោះផ្សាយ តាមបណ្ដាញព័ត៌មានផ្សេងទៀត ជុំវិញកំហុសឆ្គង របស់ថ្នាក់ដឹកនាំ កំពង់ផែស្វយ័ត ខេត្តព្រះសីហនុ ដែលមានលោក លូ គឹមឈុន ជាអគ្គនាយកដុះស្លែ និងជាប្រតិភូ រាជរដ្ឋាភិបាលកម្ពុ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 13-11-2013, ចំនួនអ្នកអាន 7298ដង
ភ្នំពេញ៖ តាមកំណត់ត្រាប្រវត្តិសាស្ត្រ បានឱ្យដឹងយ៉ាងច្បាស់ថា កាលពីឆ្នាំ១៩៤៧ សម្តេចឪ សម្ដេចតា សម្ដេចតាទួត ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ បានដឹកនាំប្រទេស ទទួលបានជោគជ័យ ក្នុងការទាមទារ ឲ្យព្រះរាជាណាចក្រថៃ សងមកកម្ពុជាវិញ នូវខេត្តខ្មែរមួយចំនួនដូចជា ខេត្តបាត់ដំបង សៀមរាប
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 11-02-2016, ចំនួនអ្នកអាន 5572ដង
ក្រចេះ-ស្នួល៖ ក្រុមបណ្តាញសហគមន៍ព្រៃឈើ និងបងប្អូនប្រជាពលរដ្ឋ រស់នៅខេត្តក្រចេះ បាននិយាយរិះគន់ថា ខេត្តក្រចេះដែលល្បីខាង កើតមានបទល្មើសព្រៃឈើ ជាច្រើនឆ្នាំមកហើយនោះ ឥឡូវនេះនៅតែល្បីឈ្មោះដដែល ពោលគឺល្បីតាំងពី អតីតអភិបាលខេត្ត ខាំ ភឿន រហូតមកដល់ អភិបាលខេត្ត
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 13-11-2013, ចំនួនអ្នកអាន 5106ដង
កង់ប្រវត្តិសាស្ត្រថ្មីៗ បានឱ្យយើងមើលឃើញ យ៉ាងច្បាស់ថា កម្ពុជា កើតមានភ្លើងសង្គ្រាម រ៉ាំរ៉ៃជិត ៣ទសវត្សរ៍ ធ្វើឱ្យប្រទេសជាតិ ទទួលរងនូវការបំផ្លិចបំផ្លាញ ធ្លាក់ដល់ចំណុចក្រោមសូន្យ និងបានធ្វើឱ្យប្រជារាស្ត្រ ប្រជាពលរដ្ឋ ប្រជាជនរាប់លាននាក់ ត្រូវបានស្លាប់បាត់បង់ជីវិត
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 19-10-2014, ចំនួនអ្នកអាន 5049ដង
ប៉ៃលិន ៖ តាមប្រភពព័ត៌មានថ្មីៗ បានឲ្យដឹងថា បន្ទាប់ពីថ្នាក់លើបានធ្វើការ តែងតាំងលោកស័ក្តិ៥ សួស សុខដារ៉ា អតីតមេនគរបាល អន្តោប្រវេសន៍ច្រកចាំយាម ខេត្តកោះកុង ឲ្យផ្លាស់ប្ដូរប៉ុស្តិថ្មីទៅធ្វើជា មេនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន កា
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 14-07-2014, ចំនួនអ្នកអាន 5039ដង
កំពង់ស្ពឺ៖ តាមប្រភពព័ត៌មាន បានឲ្យដឹងថា ព្រៃឈើនៅក្នុងតំបន់ ឧទ្យានជាតិគិរីរម្យ និងនៅតំបន់ភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ ត្រូវបានកាប់បំផ្លាញ កាន់តែខ្លាំងឡើងៗ យ៉ាងអនាធិបតេយ្យ ស្ទើររៀងរាល់យប់ថ្ងៃ នៅក្នុងសម័យដែលលោក ហេង គួន ឡើងបុណ្យសក
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 12-05-2016, ចំនួនអ្នកអាន 5014ដង
យោងតាមសេចក្ដីប្រកាស ស្ដីពីកម្មវិធីនយោបាយ របស់គណបក្ស ប្រជាជនកម្ពុជា ដើម្បីកសាង និងការពារមាតុភូមិ ឆ្នាំ២០១៣-២០១៨ បន្ទាប់ពីបុព្វកថា គេឃើញមាន ការសរសេរបង្ហាញ ពីសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រ ដែលគណបក្ស ប្រជាជនកម្ពុជា សម្រេចបានយ៉ាងច្រើន ជូនជាតិ និងប្រជាជន ក្នុងរយៈពេល ៣
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 25-04-2014, ចំនួនអ្នកអាន 4973ដង
ភ្នំពេញ៖ កាលពីចុងឆ្នាំ២០១៣ កន្លងមក មានប្រព័ន្ធផ្សព្វផ្សាយជាច្រើន បាននាំគ្នាសរសេរផ្សព្វផ្សាយ យ៉ាងគគ្រឹកគគ្រេង នូវរបាយការណ៍ របស់អង្គការមួយថា ក្រុមហ៊ុនឯកជនរបស់ឧកញ៉ា ទ្រី ភាព បាននិងកំពុងធ្វើឲ្យ អន្តរាយព្រៃឈើនៅកម្ពុជា ។ តែរហូតមកដល់ពេលនេះ ហាក់ដូចជាបាត
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 4849ដង
ភ្នំពេញ៖ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ គេហទំព័រ http://vodhotnews.com បានសរសេរបង្ហោះផ្សាយ នូវអត្ថបទមួយ ក្រោមចំណងជើងថា «របាយការណ៍មួយបង្ហាញថា ក្រុមហ៊ុន ទ្រី ភាព បាននិងកំពុងដឹកជញ្ជូនឈើ ខុសច្បាប់ទៅក្រៅប្រទេស» ដែលមានខ្លឹមសារដើមទាំងស្រុង ដូចខាងក្រោមនេះ ៖
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 12-03-2014, ចំនួនអ្នកអាន 4828ដង
កំពង់ចាមៈ ក្នុងរយៈពេលប៉ុន្មានខែមកនេះ ប្រជាពលរដ្ឋជាច្រើនមជ្ឈដ្ឋាន បាននាំគ្នានិយាយរិះគន់ធ្ងន់ៗទៅលើលោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម និងលោកប្រធាន រដ្ឋបាលព្រៃឈើខេត្តកំពង់ចាម ព្រមទាំងលោកនាយផ្នែករដ្ឋបាល ព្រៃឈើស្រុកមេមត់ ដែលតែងតែបើកដៃឲ្យ ឬក៍
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 14-01-2015, ចំនួនអ្នកអាន 4754ដង
ភ្នំពេញ៖ ដោយសារតែនៅស្រុកខ្មែរ មានមន្ត្រីៗមិនតិចនាក់ទេ ជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្ត អំពើពុករលួយយ៉ាងខ្លាំង កេងយកផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួកមួយក្ដាប់តូច ធ្វើមានបានរាប់ម៉ឺន រាប់សែន រាប់លានដុល្លារអាមេរិក ធ្វើឲ្យរដ្ឋខាតបង់ថវិកាជាតិ រាប់រយលាន
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 13-02-2018, ចំនួនអ្នកអាន 4640ដង
កណ្តាល៖ ឯកឧត្តម សន វី ប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយក ទូរគមនាគមន៍កម្ពុជា ជាប្រធានក្រុម ការងារថ្នាក់ជាតិ ចុះជួយឃុំព្រែកគយ និងសហការី កាលពីថ្ងៃពុធ ០៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០១៨ បានរួមដំណើរ ជ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 26-09-2014, ចំនួនអ្នកអាន 4615ដង
ភ្នំពេញ-ទូទាំងប្រទេស៖ ខណៈដែលមានបងប្អូន ប្រជាពលរដ្ឋមួយចំនួន ព្រួយបារម្ភអំពីសុវត្ថិភាព ម្ហូបអាហារប្រចាំថ្ងៃនោះ មន្ត្រីៗបម្រើការងារ នៅអគ្គនាយកដ្ឋាន កាំកុងត្រូល បាននិយាយថា រហូតមកដល់បច្ចុប្បន្ននេះ មន្ត្រីៗអគ្គនាយកដ្ឋាន កម្ពុជាត្រួតពិនិត្យទំនិញ នីហរ័ណ-អាហរ័
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 27-10-2017, ចំនួនអ្នកអាន 4577ដង
បន្ទាយមានជ័យ៖ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានកោះហៅមន្ត្រីៗ ៧-៨នាក់ នៅខេត្តបន្ទាយមានជ័យ មកធ្វើការស៊ើបសួរកាលពីចុងសប្ដាហ៍ទី១ និងដើមសប្ដាហ៍ទី២ នៃខែមករា ឆ្នាំ២០១៤នេះ ពាក់ព័ន្ធនឹងការប្រព្រឹត្ត អំពើ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 16-11-2014, ចំនួនអ្នកអាន 4462ដង
យោងតាម សេចក្ដីប្រកាស ស្ដីពីកម្មវិធីនយោបាយ របស់គណបក្ស ប្រជាជនកម្ពុជា ដើម្បីកសាង និងការពារមាតុភូមិ ឆ្នាំ២០១៣-២០១៨ បន្ទាប់ពីបុព្វកថា គេឃើញមាន ការសរសេរបង្ហាញ ពីសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រ ដែលគណបក្ស ប្រជាជនកម្ពុជា សម្រេចបានយ៉ាងច្រើន ជូនជាតិ និងប្រជាជន ក្នុងរយៈពេល៣
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 15-12-2013, ចំនួនអ្នកអាន 4402ដង
ភ្នំពេញ៖ បន្ទាប់ពីលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (បន្តមុខតំណែងនោះ ជំនួសលោក កឹម សុខា) បានចាត់ទុក ពាក្យសម្ដីរបស់លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ដែលបាននិយាយ ថ្មីៗនេះនូវពាក្យ «យួនៗ...» ថា ជាពាក្យរើសអើង ពូជសាសន៍នោះ... បាននិងកំពុងធ្វើឲ្យ សាធារណជន សម្ដែងប្រតិកម្ម រិះគ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 4286ដង
ដោយ ហង្ស សាវយុត 2014-03-15 RFA
អង្គការក្រៅរដ្ឋាភិបាល ដែលពាក់ព័ន្ធនឹង បណ្ដាញសហគមន៍ ការពារធម្មជាតិ មានក្ដីព្រួយបារម្ភថា ព្រៃឈើនៅខេត្តព្រះវិហារ អាចនឹងបាត់បង់យ៉ាងធំធេង នៅពេលខាងមុខ មិនយូរប៉ុន្មានទៀតទេ ។ ក្ដីព្រួយបារម្ភ គឺនៅស្របពេល ដែលគេដឹងថា បច្ចុប្បន្ន
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 3972ដង
ភ្នំពេញ ៖ ប្រភពព័ត៌មានថ្មីៗ បានឲ្យដឹងថា បន្ទាប់ពីឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឡើងធ្វើជារដ្ឋមន្ត្រីថ្មី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំនួសឯកឧត្តម គាត ឈន់... ហើយឯកឧត្តម គុណ ញឹម ឡើងធ្វើជា អគ្គនាយកថ្មី នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ជំនួសមេគ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 11-10-2016, ចំនួនអ្នកអាន 3777ដង
ត្បូងឃ្មុំ ៖ ប្រធានស្នាក់ការគយ និងរដ្ឋាករ ច្រកទន្លេចាម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (សុំមិនទាន់បញ្ចេញឈ្មោះ) ល្បីល្បាញយូរមកហើយ ក្នុងការឃុបឃិត បើកដៃឲ្យឈ្មួញ នាំចេញឈើប្រណីតៗ តាមច្រករបៀងតាដោក និងក្រវៀន ព្រមទាំងនាំទំនិញ គេចពន្ធចេញ-ចូល យកលុយចែកគ្នា ធ្វើ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 19-12-2017, ចំនួនអ្នកអាន 3464ដង
ក្រចេះ - ស្ទឹងត្រែង៖ អ្នកឃ្លាំមើល បញ្ហាព្រៃឈើ និងពលរដ្ឋរស់នៅ ជិតព្រំដែនកម្ពុជា - វៀតណាម សំដែងក្ដីបារម្ភ នៅពេលឃើញ បទល្មើសព្រៃឈើ ឆ្លងដែនទៅ ប្រទេសវៀតណាម នៅតែបន្ត កើតមានពេញបន្ទុក បើទោះជាលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដេជ្ញាទប់ស្កាត់ច្រើនសាក្ដី។ ពលរដ្ឋអះអាងថា ជំ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 15-11-2013, ចំនួនអ្នកអាន 3043ដង
ភ្នំពេញ៖ បែបទំនងជាព្រះអង្គ បានទ្រង់ព្រះតម្រិះ ដូចដឹងញ្ញាណជាមុន ឬយ៉ាងណានោះ គឺនៅប្រមាណជា ១ឆ្នាំ មុនពេលព្រះមហាវរក្សត្រ ព្រះបិតាបង្រួបង្រួបជាតិ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ជាទីសក្ការៈដ៍ខ្ពង់ខ្អស់បំផុតនៃយើង ទ្រង់បានយាងចូលព្រះទិវង្គត ព្រះអង្គបានមានព្រះ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 14-05-2017, ចំនួនអ្នកអាន 2988ដង
បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរស់នៅ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ចាប់តាំងពីលោក ឆែ សុធា ត្រូវបានថ្នាក់លើ ប្រកាសតែងតាំងជា ប្រធានសាខាគយ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ជំនួសលោក ថោង សុខាំភូ រហូតមកដល់ពេលនេះ មានការរិះគន់ខ្លាំងៗ ពីមជ្ឈដ្ឋាន
‹ សូមអានបន្ត ›
|
|
|
|
|
|
|