|
សៅ ប៊ុនរិទ្ធ នៅតែប្រព្រឹត្តិអំពើពុករលួយ ធ្វើឲ្យប្រជាពលរដ្ឋ ខឹងសម្បារដដែល ក្រោយពីថ្នាក់លើ ដកចេញពីមេប៉ូលីស អន្តោប្រវេសន៏ ច្រកប៉ោយប៉ែត ឲ្យទៅធ្វើជាមេប៉ូលីស អន្តោប្រវេសន៏ច្រកដូង |
|
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 3839ដង |
|
ខេត្តបាត់ដំបង៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថ្មីៗនេះថា ក្រោយពីថ្នាក់លើ បានដកចេញពីមុខតំណែងជា មេប៉ូលីសអន្តោប្រវេសន៏ ប្រចាំនៅច្រកទ្វារ អន្តរជាតិ-ប៉ោយប៉ែត... ហើយតែងតាំងឲ្យទៅធ្វើជា មេប៉ូលីសអន្តោប្រវេសន៏ ប្រចាំច្រកអន្តរជាតិដូង កាលពីប៉ុន្មានខែមុននេះរួចមក លោក សៅ ប៊ុនរិទ្ធ មិនត្រឹមតែមិនភ្ញាក់រឮក ឬរាងចាលប៉ុណ្ណោះទេ គឺគាត់ (សៅ ប៊ុនរិទ្ធ ) នៅតែយកតួនាទីរបស់ខ្លួន ទៅប្រព្រឹត្តិអំពើផ្ដេសផ្ដាស ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស របស់ថ្នាក់លើដូចមុនដដែល ជាពិសេសធ្វើឲ្យប្រជាពលរដ្ឋ ខឹងសម្បារខ្លាំងឡើងៗតែម្ដង ។
ប្រភពបានប្រាប់ថា សព្វថ្ងៃនេះ ប៉ូលីសអន្តោប្រវេសន៏ នៅច្រកអន្តរជាតិដូង ក្រោមការគ្រប់គ្រង ដឹកនាំដោយលោក សៅ ប៊ុនរិទ្ធ បានយកលុយថ្លៃ ធ្វើប័ណ្ណឆ្លងដែន (Border Pass) ក្នុងតម្លៃយ៉ាងច្រើន លើសលប់ពីពលករ ចំណាកស្រុកក្នុងម្នាក់ៗពី ៧,៣០០០រៀល (ប្រាំពីរម៉ឺន បីពាន់រៀល) ខណៈដែលរាជរដ្ឋាភិបាល បានកំណត់ឲ្យយកតែ ២០០០០រៀល (ពីរម៉ឺនរៀល) ប៉ុណ្ណោះ ។ ប្រជាពលរដ្ឋបានសួរថា តើទង្វើបែបនេះ គួរត្រូវមានទោសដែររទេ...?
ប្រភពបានបញ្ជាក់ប្រាប់ថា បច្ចុប្បន្នមានពលករខ្មែរ នៅតែមានឆ្លងដែន ក្នុងមួយថ្ងៃៗមិនតិចនាក់ទេ តែងធ្វើចំណាកស្រុក ចាកចេញពីកម្ពុជា ទៅរកការងារធ្វើ នៅប្រទេសថៃ តាមច្រកអន្តរជាតិដូង ។ មុនពេលអាចមានសិទ្ធិ ឆ្លងដែនទៅបាន ពលករទាំងនោះ ត្រូវចំណាយលុយក្នុងម្នាក់ៗចំនួន ៧,៣០០០រៀល (ប្រាំពីរម៉ឺន បីពាន់រៀល) ដើម្បីធ្វើប័ណ្ណឆ្លងដែន (Border Pass) ម្នាក់មួយសន្លឹកៗ ពីអស់លោកមន្ត្រីៗ ប៉ូលិសអន្តោប្រវេសន៏ ក្រោមការគ្រប់គ្រងដោយលោក សៅ ប៊ុនរិទ្ធ ដ៍មហិមា ។ នេះគេគ្រាន់តែនិយាយ ពីរឿងពលករឆ្លងដែន មួយមុខប៉ុណ្ណោះ ពោលគឺមិនទាន់និយាយ ពីរឿងការឃុបឃិតគ្នា ជាលក្ខណៈប្រព័ន្ធបណ្ដោយឲ្យកើតមាន ទំនិញគេចពន្ធនានា ចេញ-ចូលឆ្លងកាត់តាម ច្រកអន្តរជាតិដូងនោះផង ។
សូមរម្លឹកឡើងវិញដែរថា កាលលោក សៅ ប៊ុនរិទ្ធ នៅធ្វើជាមេប៉ូលីស អន្តោប្រវេសន៏ ប្រចាំច្រកទ្វារអន្តរជាតិ - ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានបណ្ដាញផ្សព្វផ្សាយជាច្រើន បាននាំគ្នាសេសរចុះផ្សាយ និងបង្ហោះផ្សាយ ជាបន្តបន្ទាប់ថា ក្នុងមួយថ្ងៃៗ មានប្រជាពលរដ្ឋខ្មែរ ធ្វើចំណាកស្រុក ទៅធ្វើការនៅប្រទេសថៃ ដែលត្រូវធ្វើប័ណ្ណឆ្លងដែន មានចំនួនរហូតដល់ទៅ រាប់រយពាន់នាក់ឯណោះ ។ ក្នុងចំណោមនោះ ភាគច្រើនជាប្រជាពលរដ្ឋ ធ្វើចំណាកស្រុក មកពីខេត្តឆ្ងាយ... ដោយសារហេតុថា មិនមែនមានតែ ប្រជាពលរដ្ឋ រស់នៅជាប់ព្រំដែន ទើបអាចធ្វើប័ណ្ណ ឆ្លងដែនបាននោះទេ ពោលគឺ ប្រជាពលរដ្ឋ ធ្វើចំណាកស្រុក មកពីខេត្តឆ្ងាយ ក៍អាចធ្វើប័ណ្ណ ឆ្លងដែនបានដែរ ឲ្យតែមានលុយ ប្រគល់ឲ្យមន្ត្រីៗ ប៉ូលីសអន្តោរប្រវេសន៏ ក្រោមការគ្រប់គ្រងដោយលោក សៅ ប៊ុនរិទ្ធ ជាប្រធានដុះស្លែនោះ ។
ព័ត៌មានទាំងនោះ បានឲ្យដឹងទៀតថា មន្ត្រីៗប៉ូលីសអន្តោរប្រវេសន៏ ក្រោមការគ្រប់គ្រងដោយលោក សៅ ប៊ុនរិទ្ធ តែងបានឃុបឃិត ជាមួយក្រុមមេខ្យល់មួយចំនួន តាមរយៈការលួចបន្លំឈ្មោះ ដោយដាក់ប្រជាពលរដ្ឋ ដែលធ្វើចំណាកស្រុក មកពីបណ្ដាខេត្តឆ្ងាយៗថា ជាប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន ជាប់ព្រំដែនខ្មែរឥថៃ ដើម្បីទទួលបាន សិទ្ធិស្របច្បាប់ ក្នុងការធ្វើប័ណ្ណឆ្លងដែន ។ ប៉ុន្តែពួកគាត់ (ប្រជាពលរដ្ឋឆ្ងាយៗ) ដែលចង់បានប័ណ្ណឆ្លងដែននោះ ត្រូវតែចំណាយលុយចាប់ពី ១០០០បាត (មួយពាន់បាត) ទៅ ១២០០បាត (មួយពាន់ពីររយបាត) ឬ ១៥០០បាត (មួយពាន់ប្រាំរយបាត) ក្នុងម្នាក់ៗ ទើបអាចធ្វើបាន... អត់មានបញ្ហាឡើយ ។ ទង្វើនេះត្រូវប្រជាពលរដ្ឋ នាំគ្នានិយាយរិះគន់ថា ជាទង្វើដ៍គឃ្លើនមួយ ប្រឆាំងទាំងស្រុង ទៅនឹងអនុក្រិត្យ របស់ក្រសួងមហាផ្ទៃ... ព្រោះថា យោងតាមអនុក្រិត្យលេខ ៦៨ របស់ក្រសួងមហាផ្ទៃ បានកំណត់ឲ្យយក ថ្លៃធ្វើប័ណ្ណឆ្លងដែន ពីប្រជាពលរដ្ឋខ្មែរ ក្នុងម្នាក់ៗត្រឹមតែ ២០០០០រៀល (ពីរម៉ឺនរៀល) ប៉ុណ្ណោះ ។ ផ្ទុយទៅវិញ ក្រុមប៉ូលីសអន្តោប្រវេសន៏ ជាកូនចៅរបស់លោក សៅ ប៊ុនរិទ្ធ បែរជាយកថ្លៃហួស ពីរដ្ឋបានកំណត់ ប្រៀបដូចសង្កត់ក ដកស្លាបប្រជាពលរដ្ឋ ក្រីក្រអត់ឃ្លានទៅវិញ ។
ប្រភពបានបញ្ជាក់ថា បើប្រជាពលរដ្ឋ រស់នៅជាប់ព្រំដែន គឺគេ (ប៉ូលីសអន្តោប្រវេសន៏) ដាក់កំណត់យកលុយពី ៣៥០បាត ទៅ៤៥០បាត គិតជាលុយខ្មែរ ជិតស្មើនឹង ៥០,០០០រៀល (ប្រាំម៉ឺនរៀល) ទៅ ៦០,០០០រៀល (ប្រាំមួយម៉ឺនរៀល) ។ ក្រៅពីនេះ ក៍មានបង់សេវា ថ្លៃរូបថតចំនួន ៥៥បាត និងថ្លៃបំពេញឯកសារ ២០បាត ផ្សេងទៀតផងដែរ សម្រាប់ពលករម្នាក់ៗ ។ បន្ថែមពីលើនេះ ការបន្តសុពលភាពប័ណ្ណ ត្រូវបានគេកំណត់ ក្នុងមួយសប្ដាហ៍ប៉ុណ្ណោះ គឺត្រូវបង់លុយចំនួន ៧០បាត ធ្វើឲ្យប្រជាពលករ ដែលធ្វើចំណាកស្រុក ទៅរកការងារធ្វើ នៅក្នុងប្រទេសថៃ កាន់តែជួបការ លំបាកខ្លាំងឡើងៗ និងសម្ដែងការខឹង សម្បារខ្លាំងឡើងៗដែរ ចំពោះក្រុមប៉ូលីស អន្តោប្រវេសន៏របស់លោក សៅ ប៊ុនរិទ្ធ ធ្វើឲ្យប៉ះពាល់មិនតិចទេ ដល់កិត្តិយសរបស់ ថ្នាក់ដឹកនាំកំពូលៗ ក៍ដូចជាថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ឬអគ្គស្នងការ នគរបាលជាតិ ។
ប្រព័ន្ធផ្សព្វផ្សាយនានា ក៍ធ្លាប់បានឲ្យដឹងដែរថា កាលលោក សៅ ប៊ុនរិទ្ធ នៅ ធ្វើជាមេប៉ូលីស អន្តោប្រវេសន៏ ប្រចាំច្រកទ្វារអន្តរជាតិ - ប៉ោយប៉ែត គេតែបានឃើញក្រុមប៉ូលីស អន្តោប្រវេសន៏ទាំងនោះ មិនត្រឹមតែគាបសង្កត់ ទៅលើប្រជាពលរដ្ឋ ដែលធ្វើចំណាកស្រុកប៉ុណ្ណោះទេ គឺពួគេថែមទាំង បានចាត់តាំងមន្ត្រី ជំនិតៗរបស់ខ្លួន ឲ្យដាក់កុងត្រូលជជុះ ប្រមូលលុយពីកម្មករ អូសរទេះដឹកត្រី និងខោអាវគីប ព្រមទាំងទំនិញផ្សេងៗ យ៉ាងអនាធិបតេយ្យ ដោយគ្មានអៀនខ្មាស់សោះ ដូចជាការដាក់កុងត្រូលជជុះ ជាប្រចាំរាល់ថ្ងៃ ចាំគាបប្រមូលលុយ ពីកម្មករអូសរទេះ ដឹកឥវ៉ាន់ពីប៉ោយប៉ែត ចូលទៅប្រទេសថៃ ដែលឥវ៉ាន់ទាំងនោះរួមមាន៖ ត្រី ខោអាវគីបជជុះ និងទំនិញផ្សេងៗ ជាច្រើនមុខទៀត... និងការដាក់កុងត្រូលជជុះ នៅប៉ុស្ពិ៏ត្រង់ចំណុច ផ្លូវដើមពុទ្ទ្រា ខាងជើងច្រកទ្វារ អន្តរជាតិ-ប៉ោយប៉ែត ប្រហែលប្រាំរយម៉ែត្រ ដើម្បីប្រមូលលុយពី អ្នករកស៊ីទំនិញខុសច្បាប់ ពីខ្មែរទៅថៃ ឬពីថៃមកខ្មែរទៀតផង ។
បងប្អូនប្រជាពលរដ្ឋ បាននិយាយថា ឥឡូវនេះបន្ទាប់ពីលោក សៅ ប៊ុនរិទ្ធ ត្រូវបានថ្នាក់លើ ដកចេញពីមេប៉ូលីស អន្តោប្រវេសន៏ ច្រកទ្វារអន្តរជាតិ - ប៉ោយប៉ែត ដោយតែងតាំងឲ្យទៅ ធ្វើជាមេប៉ូលីស អន្តោប្រវេសន៏ ច្រកអន្តរជាតិដូង គេសង្កេតឃើញថា លោក សៅ ប៊ុនរិទ្ធ នៅតែប្រព្រឹត្តអំពើដដែលៗ មិនសូវខុសពីមុននោះឡើយ... ដែលករណីនេះ សូមឲ្យឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋាន អន្ដោប្រវេសន៍ ត្រូវតែមានការត្រួតពិនិត្យ ឲ្យបានម៉ត់ចត់ ល្អិតល្អន់បំផុត ចៀសវាងកុំឲ្យ ពួកមន្ត្រីៗខិលខូច មួយក្ដាប់តូចនាំគ្នា ប្រព្រិត្តអំពើពុករលួយ... ធ្វើឲ្យប្រជាពលរដ្ឋ ខឹងសម្បារខ្លាំងឡើងៗផង និងធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសដ៍ខ្ពង់ខ្ពស់របស់ ថ្នាក់ដឹកនាំកំពូលៗនោះផង ។
ព័ត៌មានខាងលើនេះ គេហទំព័រយើង នៅមិនទាន់បាន ទំនាក់ទំនងសុំការបំភ្លឺពីលោក សៅ ប៊ុនរិទ្ធ បាននៅឡើយទេ... ៕

ព័ត៌មានដែលមើលច្រើនជាងគេព័ត៌មានទាន់ហេតុការណ៍
|
|
|
ផ្សាយនៅថ្ងៃទី: 25-10-2016, ចំនួនអ្នកអាន 28844ដង
ភ្នំពេញ៖ កាលពីអត្ថបទមុននេះ គេហទំព័រយើង បានសរសេរបង្ហោះផ្សាយ ម្ដងរួចមកហើយ អំពីព័ត៌មានដែលសាធារណជន តែងតែបាននាំគ្នា និយាយរិះគន់ ជាបន្តបន្ទាប់មកថា នាយកដ្ឋានលិខិតឆ្លងដែន នៃក្រសួងមហាផ្ទៃសព្វថ្ងៃ ដែលមានលោកផ្កាយមួយ ព្រហ្ម ចាន់សុខា ជាប្រធាន និងមានអនុប្រ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 30-12-2016, ចំនួនអ្នកអាន 15317ដង
បន្ទាយមានជ័យ ៖ បន្ទាប់ពីឯកឧត្តម ជា សុផារ៉ា ត្រូវបានតែងតាំងជា ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីថ្មីនៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំនួសឯកឧត្តម ទេសរដ្ឋមន្ត្រី អុឹម ឈុនលឹម នៅដើមខែមេសា ឆ្នាំ២០១៦នេះរួចមក មានមហាជន ជាច្រើនមជ្ឈដ្ឋាន បាននិងកំពុង
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 22-09-2016, ចំនួនអ្នកអាន 14150ដង
សៀមរាប៖ ខណៈដែលរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ប្ដេជ្ញាខិតខំធ្វើការ កែទម្រង់ស៊ីជម្រៅ ទៅលើក្រសួង ស្ថាប័នរដ្ឋនានា ក៍ដូចជា កងកម្លាំងប្រដាប់អាវុធ ព្រមទាំងធ្លាប់បានប្រកាស ព្រមានជាសាធារណៈ ឲ្យមន្ត្រីៗទាំងឡាយ ត្រូវតែដកខ្លួនចេញឲ្យឆ្
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 8481ដង
ខេត្តព្រះសីហនុ៖ បន្ទាប់ពីរងការរិះគន់ តាមរយៈការចុះផ្សាយ តាមសារព័ត៌មាន និងការបង្ហោះផ្សាយ តាមបណ្ដាញព័ត៌មានផ្សេងទៀត ជុំវិញកំហុសឆ្គង របស់ថ្នាក់ដឹកនាំ កំពង់ផែស្វយ័ត ខេត្តព្រះសីហនុ ដែលមានលោក លូ គឹមឈុន ជាអគ្គនាយកដុះស្លែ និងជាប្រតិភូ រាជរដ្ឋាភិបាលកម្ពុ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 13-11-2013, ចំនួនអ្នកអាន 7289ដង
ភ្នំពេញ៖ តាមកំណត់ត្រាប្រវត្តិសាស្ត្រ បានឱ្យដឹងយ៉ាងច្បាស់ថា កាលពីឆ្នាំ១៩៤៧ សម្តេចឪ សម្ដេចតា សម្ដេចតាទួត ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ បានដឹកនាំប្រទេស ទទួលបានជោគជ័យ ក្នុងការទាមទារ ឲ្យព្រះរាជាណាចក្រថៃ សងមកកម្ពុជាវិញ នូវខេត្តខ្មែរមួយចំនួនដូចជា ខេត្តបាត់ដំបង សៀមរាប
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 11-02-2016, ចំនួនអ្នកអាន 5562ដង
ក្រចេះ-ស្នួល៖ ក្រុមបណ្តាញសហគមន៍ព្រៃឈើ និងបងប្អូនប្រជាពលរដ្ឋ រស់នៅខេត្តក្រចេះ បាននិយាយរិះគន់ថា ខេត្តក្រចេះដែលល្បីខាង កើតមានបទល្មើសព្រៃឈើ ជាច្រើនឆ្នាំមកហើយនោះ ឥឡូវនេះនៅតែល្បីឈ្មោះដដែល ពោលគឺល្បីតាំងពី អតីតអភិបាលខេត្ត ខាំ ភឿន រហូតមកដល់ អភិបាលខេត្ត
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 13-11-2013, ចំនួនអ្នកអាន 5099ដង
កង់ប្រវត្តិសាស្ត្រថ្មីៗ បានឱ្យយើងមើលឃើញ យ៉ាងច្បាស់ថា កម្ពុជា កើតមានភ្លើងសង្គ្រាម រ៉ាំរ៉ៃជិត ៣ទសវត្សរ៍ ធ្វើឱ្យប្រទេសជាតិ ទទួលរងនូវការបំផ្លិចបំផ្លាញ ធ្លាក់ដល់ចំណុចក្រោមសូន្យ និងបានធ្វើឱ្យប្រជារាស្ត្រ ប្រជាពលរដ្ឋ ប្រជាជនរាប់លាននាក់ ត្រូវបានស្លាប់បាត់បង់ជីវិត
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 19-10-2014, ចំនួនអ្នកអាន 5036ដង
ប៉ៃលិន ៖ តាមប្រភពព័ត៌មានថ្មីៗ បានឲ្យដឹងថា បន្ទាប់ពីថ្នាក់លើបានធ្វើការ តែងតាំងលោកស័ក្តិ៥ សួស សុខដារ៉ា អតីតមេនគរបាល អន្តោប្រវេសន៍ច្រកចាំយាម ខេត្តកោះកុង ឲ្យផ្លាស់ប្ដូរប៉ុស្តិថ្មីទៅធ្វើជា មេនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន កា
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 14-07-2014, ចំនួនអ្នកអាន 5026ដង
កំពង់ស្ពឺ៖ តាមប្រភពព័ត៌មាន បានឲ្យដឹងថា ព្រៃឈើនៅក្នុងតំបន់ ឧទ្យានជាតិគិរីរម្យ និងនៅតំបន់ភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ ត្រូវបានកាប់បំផ្លាញ កាន់តែខ្លាំងឡើងៗ យ៉ាងអនាធិបតេយ្យ ស្ទើររៀងរាល់យប់ថ្ងៃ នៅក្នុងសម័យដែលលោក ហេង គួន ឡើងបុណ្យសក
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 12-05-2016, ចំនួនអ្នកអាន 5001ដង
យោងតាមសេចក្ដីប្រកាស ស្ដីពីកម្មវិធីនយោបាយ របស់គណបក្ស ប្រជាជនកម្ពុជា ដើម្បីកសាង និងការពារមាតុភូមិ ឆ្នាំ២០១៣-២០១៨ បន្ទាប់ពីបុព្វកថា គេឃើញមាន ការសរសេរបង្ហាញ ពីសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រ ដែលគណបក្ស ប្រជាជនកម្ពុជា សម្រេចបានយ៉ាងច្រើន ជូនជាតិ និងប្រជាជន ក្នុងរយៈពេល ៣
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 25-04-2014, ចំនួនអ្នកអាន 4960ដង
ភ្នំពេញ៖ កាលពីចុងឆ្នាំ២០១៣ កន្លងមក មានប្រព័ន្ធផ្សព្វផ្សាយជាច្រើន បាននាំគ្នាសរសេរផ្សព្វផ្សាយ យ៉ាងគគ្រឹកគគ្រេង នូវរបាយការណ៍ របស់អង្គការមួយថា ក្រុមហ៊ុនឯកជនរបស់ឧកញ៉ា ទ្រី ភាព បាននិងកំពុងធ្វើឲ្យ អន្តរាយព្រៃឈើនៅកម្ពុជា ។ តែរហូតមកដល់ពេលនេះ ហាក់ដូចជាបាត
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 4839ដង
ភ្នំពេញ៖ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ គេហទំព័រ http://vodhotnews.com បានសរសេរបង្ហោះផ្សាយ នូវអត្ថបទមួយ ក្រោមចំណងជើងថា «របាយការណ៍មួយបង្ហាញថា ក្រុមហ៊ុន ទ្រី ភាព បាននិងកំពុងដឹកជញ្ជូនឈើ ខុសច្បាប់ទៅក្រៅប្រទេស» ដែលមានខ្លឹមសារដើមទាំងស្រុង ដូចខាងក្រោមនេះ ៖
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 12-03-2014, ចំនួនអ្នកអាន 4819ដង
កំពង់ចាមៈ ក្នុងរយៈពេលប៉ុន្មានខែមកនេះ ប្រជាពលរដ្ឋជាច្រើនមជ្ឈដ្ឋាន បាននាំគ្នានិយាយរិះគន់ធ្ងន់ៗទៅលើលោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម និងលោកប្រធាន រដ្ឋបាលព្រៃឈើខេត្តកំពង់ចាម ព្រមទាំងលោកនាយផ្នែករដ្ឋបាល ព្រៃឈើស្រុកមេមត់ ដែលតែងតែបើកដៃឲ្យ ឬក៍
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 14-01-2015, ចំនួនអ្នកអាន 4739ដង
ភ្នំពេញ៖ ដោយសារតែនៅស្រុកខ្មែរ មានមន្ត្រីៗមិនតិចនាក់ទេ ជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្ត អំពើពុករលួយយ៉ាងខ្លាំង កេងយកផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួកមួយក្ដាប់តូច ធ្វើមានបានរាប់ម៉ឺន រាប់សែន រាប់លានដុល្លារអាមេរិក ធ្វើឲ្យរដ្ឋខាតបង់ថវិកាជាតិ រាប់រយលាន
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 13-02-2018, ចំនួនអ្នកអាន 4624ដង
កណ្តាល៖ ឯកឧត្តម សន វី ប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយក ទូរគមនាគមន៍កម្ពុជា ជាប្រធានក្រុម ការងារថ្នាក់ជាតិ ចុះជួយឃុំព្រែកគយ និងសហការី កាលពីថ្ងៃពុធ ០៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០១៨ បានរួមដំណើរ ជ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 26-09-2014, ចំនួនអ្នកអាន 4609ដង
ភ្នំពេញ-ទូទាំងប្រទេស៖ ខណៈដែលមានបងប្អូន ប្រជាពលរដ្ឋមួយចំនួន ព្រួយបារម្ភអំពីសុវត្ថិភាព ម្ហូបអាហារប្រចាំថ្ងៃនោះ មន្ត្រីៗបម្រើការងារ នៅអគ្គនាយកដ្ឋាន កាំកុងត្រូល បាននិយាយថា រហូតមកដល់បច្ចុប្បន្ននេះ មន្ត្រីៗអគ្គនាយកដ្ឋាន កម្ពុជាត្រួតពិនិត្យទំនិញ នីហរ័ណ-អាហរ័
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 27-10-2017, ចំនួនអ្នកអាន 4568ដង
បន្ទាយមានជ័យ៖ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានកោះហៅមន្ត្រីៗ ៧-៨នាក់ នៅខេត្តបន្ទាយមានជ័យ មកធ្វើការស៊ើបសួរកាលពីចុងសប្ដាហ៍ទី១ និងដើមសប្ដាហ៍ទី២ នៃខែមករា ឆ្នាំ២០១៤នេះ ពាក់ព័ន្ធនឹងការប្រព្រឹត្ត អំពើ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 16-11-2014, ចំនួនអ្នកអាន 4450ដង
យោងតាម សេចក្ដីប្រកាស ស្ដីពីកម្មវិធីនយោបាយ របស់គណបក្ស ប្រជាជនកម្ពុជា ដើម្បីកសាង និងការពារមាតុភូមិ ឆ្នាំ២០១៣-២០១៨ បន្ទាប់ពីបុព្វកថា គេឃើញមាន ការសរសេរបង្ហាញ ពីសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រ ដែលគណបក្ស ប្រជាជនកម្ពុជា សម្រេចបានយ៉ាងច្រើន ជូនជាតិ និងប្រជាជន ក្នុងរយៈពេល៣
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 15-12-2013, ចំនួនអ្នកអាន 4390ដង
ភ្នំពេញ៖ បន្ទាប់ពីលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (បន្តមុខតំណែងនោះ ជំនួសលោក កឹម សុខា) បានចាត់ទុក ពាក្យសម្ដីរបស់លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ដែលបាននិយាយ ថ្មីៗនេះនូវពាក្យ «យួនៗ...» ថា ជាពាក្យរើសអើង ពូជសាសន៍នោះ... បាននិងកំពុងធ្វើឲ្យ សាធារណជន សម្ដែងប្រតិកម្ម រិះគ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 4277ដង
ដោយ ហង្ស សាវយុត 2014-03-15 RFA
អង្គការក្រៅរដ្ឋាភិបាល ដែលពាក់ព័ន្ធនឹង បណ្ដាញសហគមន៍ ការពារធម្មជាតិ មានក្ដីព្រួយបារម្ភថា ព្រៃឈើនៅខេត្តព្រះវិហារ អាចនឹងបាត់បង់យ៉ាងធំធេង នៅពេលខាងមុខ មិនយូរប៉ុន្មានទៀតទេ ។ ក្ដីព្រួយបារម្ភ គឺនៅស្របពេល ដែលគេដឹងថា បច្ចុប្បន្ន
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 3958ដង
ភ្នំពេញ ៖ ប្រភពព័ត៌មានថ្មីៗ បានឲ្យដឹងថា បន្ទាប់ពីឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឡើងធ្វើជារដ្ឋមន្ត្រីថ្មី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំនួសឯកឧត្តម គាត ឈន់... ហើយឯកឧត្តម គុណ ញឹម ឡើងធ្វើជា អគ្គនាយកថ្មី នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ជំនួសមេគ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 11-10-2016, ចំនួនអ្នកអាន 3761ដង
ត្បូងឃ្មុំ ៖ ប្រធានស្នាក់ការគយ និងរដ្ឋាករ ច្រកទន្លេចាម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (សុំមិនទាន់បញ្ចេញឈ្មោះ) ល្បីល្បាញយូរមកហើយ ក្នុងការឃុបឃិត បើកដៃឲ្យឈ្មួញ នាំចេញឈើប្រណីតៗ តាមច្រករបៀងតាដោក និងក្រវៀន ព្រមទាំងនាំទំនិញ គេចពន្ធចេញ-ចូល យកលុយចែកគ្នា ធ្វើ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 19-12-2017, ចំនួនអ្នកអាន 3450ដង
ក្រចេះ - ស្ទឹងត្រែង៖ អ្នកឃ្លាំមើល បញ្ហាព្រៃឈើ និងពលរដ្ឋរស់នៅ ជិតព្រំដែនកម្ពុជា - វៀតណាម សំដែងក្ដីបារម្ភ នៅពេលឃើញ បទល្មើសព្រៃឈើ ឆ្លងដែនទៅ ប្រទេសវៀតណាម នៅតែបន្ត កើតមានពេញបន្ទុក បើទោះជាលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដេជ្ញាទប់ស្កាត់ច្រើនសាក្ដី។ ពលរដ្ឋអះអាងថា ជំ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 15-11-2013, ចំនួនអ្នកអាន 3033ដង
ភ្នំពេញ៖ បែបទំនងជាព្រះអង្គ បានទ្រង់ព្រះតម្រិះ ដូចដឹងញ្ញាណជាមុន ឬយ៉ាងណានោះ គឺនៅប្រមាណជា ១ឆ្នាំ មុនពេលព្រះមហាវរក្សត្រ ព្រះបិតាបង្រួបង្រួបជាតិ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ជាទីសក្ការៈដ៍ខ្ពង់ខ្អស់បំផុតនៃយើង ទ្រង់បានយាងចូលព្រះទិវង្គត ព្រះអង្គបានមានព្រះ
‹ សូមអានបន្ត ›
|
|
|
|
ផ្សាយនៅថ្ងៃទី: 14-05-2017, ចំនួនអ្នកអាន 2975ដង
បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរស់នៅ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ចាប់តាំងពីលោក ឆែ សុធា ត្រូវបានថ្នាក់លើ ប្រកាសតែងតាំងជា ប្រធានសាខាគយ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ជំនួសលោក ថោង សុខាំភូ រហូតមកដល់ពេលនេះ មានការរិះគន់ខ្លាំងៗ ពីមជ្ឈដ្ឋាន
‹ សូមអានបន្ត ›
|
|
|
|
|
|
|