ថ្ងៃ ច័ន្ទ ទី 11 ខែ ធ្នូ ឆ្នាំ 2017
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
ឯកឧត្តម រដ្ឋមន្ត្រី​ថ្មី ជា សុផារ៉ា សម្ងំ​ស្ងាត់ឈឹងរឿង អុឹម ឈុនលឹម តែងតាំង​លោក ប្រាក់ ប៉ូ​លី ជាប្រធាន​ថ្មី នៃមន្ទីររៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ?
ផ្សាយនៅថ្ងៃទី: 30-12-2016, ចំនួនអ្នកអាន 14369ដង
បន្ទាយមានជ័យ ៖ បន្ទាប់​ពី​ឯកឧត្តម ជា សុផារ៉ា ត្រូវបាន​តែងតាំង​ជា ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ថ្មី​នៃ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជំនួស​ឯកឧត្តម ទេសរដ្ឋមន្ត្រី អុឹម ឈុនលឹម នៅ​ដើម​ខែ​មេសា ឆ្នាំ​២០១៦​នេះ​រួច​មក មាន​មហាជន ជាច្រើន​មជ្ឈដ្ឋាន បាន​និង​កំពុង​រង់ចាំ​មើល៍ ដោយ​យកចិត្តទុកដាក់​ថា តើ​ឯកឧត្តម រដ្ឋមន្ត្រី​ថ្មី ជា សុផារ៉ា នៅ​សម្ងំ​គាំទ្រ​ ការសម្រេច របស់​អតីតរដ្ឋមន្ត្រី អុឹម ឈុនលឹម ក្នុង​ការតែងតាំង​លោក ប្រាក់ ប៉ូ​លី ក្នុង​រយៈពេល ២ ថ្ងៃ​សោះ អាច​ផ្លោះ​តំណែង ពី​ប្រធានភូមិបាល ក្រុង​ប៉ោយប៉ែត ឡើង​មក​ធ្វើជា ប្រធាន​មន្ទីរ​ស្ដីទី និង​ក្លាយជា ប្រធាន​ពេញសិទ្ធិ នៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្ត​បន្ទាយមានជ័យ ឬ​មួយ​ឯកឧត្តម ជា សុផារ៉ា ត្រូវតែ​ចាត់ការ សើរើ​ករណីនេះ ដើម្បី​បំពេញ​ចិត្ត​មហាជន ក៍​ដូចជា ការព្យាបាល​ សតិអារម្មណ៍ មន្ត្រីរាជការ​ចាស់ៗ នៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្ត​បន្ទាយ​មានជ័យ​នោះ​...?

​សូម​រម្លឹកថា ចាប់ពី​ចុងខែ​កក្កដា ឆ្នាំ​២០១៥ មកដល់ពេលនេះ មាន​មហាជន ជាច្រើន​មជ្ឈដ្ឋាន ជាពិសេស អ្នកលេង​ហ្វេ​សប៊ុក បាន​នាំ​គ្នា​រិះគន់​យ៉ាងខ្លាំង តៗ​គ្នា​ពី​មួយ​ទៅមួយ ពាក់ព័ន្ធ​នឹង​ករណី ដែល​ឯកឧត្តម ទេសរដ្ឋមន្ត្រី អុឹម ឈុនលឹម កាលក្នុង​តំណែង ​ជា​រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ស៊ីញ៉េ​ តែងតាំងលោក ប្រាក់ ប៉ូ​លី យ៉ាង ​តក់ក្រហល់ លឿន​ដូច​ខ្យល់ព្យុះ ​ឲ្យ​ឡើង​តំណែង ​បុណ្យ​សក្ដិ ពី​ប្រធាន​ភូមិបាល ក្រុង​ប៉ោយប៉ែត លោត​ផ្លោះ​មក​ធ្វើជា ប្រធាន​មន្ទីរ​ស្ដីទី និង​ក្លាយជា​ប្រធាន មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្ត​បន្ទាយមានជ័យ តែ​ក្នុង​រយៈពេល ២​ថ្ងៃ ជាប់​គ្នា​ប៉ុណ្ណោះ ។ ពោល​គឺ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៥ ឯកឧត្តម អុឹម ឈុនលឹម ស៊ីញ៉េ​តែងតាំងលោក ប្រាក់ ប៉ូ​លី ជា​ប្រធាន​ស្ដីទី ដោយ​រំលង​បានតែ ១​ថ្ងៃ​គត់​... មកដល់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៥ ទេសរដ្ឋមន្ត្រី អុឹម ឈុនលឹម  ដដែល​នេះ ក៍​បាន​តែងតាំង​លោក ប្រាក់ ប៉ូ​លី ជា ​ប្រធាន​ពេញសិទ្ធិ នៃ​មន្ទីរ​រៀបចំ​ដែនដី  នគរូបនីយកម្ម និង​សំណង់ ខេត្ត​បន្ទាយមានជ័យ ដូច​ជប់​ឡើង​តែ​ម្ដង ធ្វើឲ្យ​អនុប្រធាន​មន្ទីរ​នោះ ៥​នាក់ និង​មន្ត្រីៗ​ក្រោម​ឱវាទ ជាច្រើន​នាក់​ផ្សេងទៀត បាន​ត្រឹម​មើល៍មុខ​គ្នា គ្រវីក្បាល​ត​តាត់ អត់​និយាយ​ស្អី​ចេញ​... ។​

​បើ​តាម​ប្រភព​ព័ត៌មាន​ខ្លះ បាន​សរសេរ​បង្ហោះ​ផ្សាយ ឲ្យគេ​ដឹង​កាល​នោះ​ថា មូលហេតុ​ដែល​លោក ប្រាក់ ប៉ូ​លី បាន​ទទួល​ការតែងតាំង តំណែង​ធំ​តាមបែប មហាលោតផ្លោះ មហា​អស្ចារ្យ​បែប​នេះ ព្រោះ​គាត់ (​ប្រាក់ ប៉ូ​លី​ ) បាន​ត្រៀម​លុយ​ចំនួន ៥០ ម៉ឺន​ដុល្លា​អាមេរិក ដើម្បី​រត់ការ​យក​តំណែង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្ត​បន្ទាយ​មានជ័យ​នោះ​... ដែល​ព័ត៌មាន​នេះ ត្រូវបាន​អ្នកលេង ហ្វេ​ស​ប៊ុក​មួយចំនួន ថតចម្លង (Copy)  យក​មក​ផ្សាយ​បន្ត​តៗ​គ្នា និង​ទទួល​បាន​ការ​ខម​ម៉ិន រិះគន់​រាប់ពាន់នាក់​... [ តែ​ទោះ​យ៉ាងណា គេហទំព័រ​យើង នៅ​មិនទាន់​អាច យក​ជា​ផ្លូវការ​បាន នូវ​ព័ត៌មាន​នេះ​ទេ​... ដោយសារតែ មិនទាន់​អាច​ទាក់ទង សុំ​ការបំភ្លឺ​ពី​លោក ប្រាក់ ប៉ូ​លី និង​ឯកឧត្តម ទេសរដ្ឋមន្ត្រី អុឹម ឈុនលឹម បាន​នៅឡើយ ]... ។​

​ប្រភព​ព័ត៌មាន​នោះ បានឲ្យ​ដឹង​ពី​ប្រវត្តិលោក ប្រាក់ ប៉ូ​លី ត្រួសៗ ​ទៀតថា កាល​នៅ​ធ្វើជា ប្រធាន​ភូមិបាល ក្រុង​ប៉ោយប៉ែត ដែល​ប្រជាពលរដ្ឋ នៅ​តំបន់​ជាយ​ដែន កម្ពុជា​-​ថៃ ក្រុង​ប៉ោយប៉ែត តែង​ហៅថា សេដ្ឋី​វ័យក្មេង​នោះ  លោក​ប្រធានក្មេង ប្រាក់ ប៉ូ​លី បាន​យក​បងប្រុស​បង្កើត របស់​ខ្លួន​ម្នាក់​ឈ្មោះ ប្រាក់ ប៉ូ​លីន ជា​មន្ត្រីក្រោមឱវាទ ឱ្យ​ដើរ​ប្រមូល​រក ផលប្រយោជន៍ ពី​ប្រជាពលរដ្ឋ ដែល​សាងសង់ សំណង់​ផ្ទះល្វែង ឬ​អគារ​ផ្សេងៗ រីក​ដូច​ផ្សិត​ក្នុង ១​ល្វែង ប្រមាណ​ពី ៥០០​ដុល្លារ រហូតដល់ ១០០០​ដុល្លារ​... បើ​ពលរដ្ឋ​ណា គ្មាន​លុយ​បង់​ឱ្យ តាម​ការ​កំណត់​ទេ​នោះ គឺ​មិន​អាច​សាងសង់ បានឡើយ ។ ចំពោះ​ប្រជាពលរដ្ឋ​ណា ចង់​ទៅ​ធ្វើ​ប្លង់​រឹង ដល់​ក្រសួង​វិញ​នោះ គឺ​លោក ប្រាក់ ប៉ូ​លី ទារ​លុយ​ឆៅៗ​ពី ៣,០០០​ដុល្លារ រហូតដល់ ៥,០០០​ដុល្លារ ទើប​អាច​ធ្វើបាន​... Sic តែម្តង ។ ព័ត៌មាន​នេះ ក៍​គេហទំព័រ​យើង នៅ​មិនទាន់​អាច យក​ជា​ផ្លូវការ​បាន ទាំងស្រុង​នៅ​ឡើយ​ដែរ​... ល្គឹក​ណា​នៅ​តែ​មិនទាន់ បាន​ជួប​សុំ​ការបំភ្លឺ​ពី​លោក ប្រាក់ ប៉ូ​លី និង​បងប្រុស​បង្កើត របស់​គាត់​ឈ្មោះ ប្រាក់ ប៉ូ​លីន ទេនោះ​... ។​

​ប៉ុន្តែ​ទោះ​យ៉ាងណា ក្រៅ​ពី​អ្នកក្រុង​ប៉ោយ​ប៉ែត នាំ​គ្នា​ហៅ​លោក ប្រាក់ ប៉ូ​លី ជា​សេដ្ឋី​ក្មេង​... ពួកគេ​ក៍​តែងតែ​នាំ​គ្នា ទះ​ទ្រូង​សរសើ​រលោក ប្រាក់ ប៉ូ​លី ដែល​អាច​មាន​លទ្ធភាព សាងសង់​ផ្ទះល្វែង យ៉ាង​ធំ​ឈរ​ជង្គ្រឹងៗ ជាច្រើន​ល្វែង មាន​កម្ពស់​ដល់​ទៅ ៤-៥​ជាន់ នៅ​ខាងត្បូង​ផ្សារ​អគ្គ​ថ្មី ស្ថិតក្នុង​ភូមិ​បា​លិលេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ដោយ​ពុំមាន​ច្បាប់ ទម្លាប់​ត្រឹមត្រូវ​នោះដែរ ... មិនតែប៉ុណ្ណោះ​លោក ប្រាក់ ប៉ូ​លី ក៍ ​ថែមទាំង​មានលទ្ធភាព បង្កើត​ស្ថានីយ​ប្រេង ១ កន្លែង​ទៀត នៅ​ជាប់​ពី​ខាងត្បូង ផ្លូវជាតិ​លេខ ៥ ស្ថិតក្នុង​ភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ទៀតផង ។ នេះ​គេ​គ្រាន់តែ​ ជាការទម្លាយខ្លះៗ នូវ​អ្វី​ដែល​គេ​ឃើញនឹងភ្នែក និង​គេ​ដឹង​ជា​ទូទៅ​ប៉ុណ្ណោះ​... ចំពោះ​រឿង​អាថ៌កំបាំង​ផ្សេងៗ​ទៀត គ្មាន​អ្នក​ក្រៅ​ណា អាច​បាន​ដឹង​នោះ​ឡើយ​...​។​

​បងប្អូន​ប្រជាពលរដ្ឋ ខេត្ត​បន្ទាយមានជ័យ ជាពិសេស អ្នក​នៅ​ប៉ោយប៉ែត នាំគ្នា​និយាយ​រិះគន់ថា ចាប់តាំងពី អុឹម ឈុនលឹម  បានតែងតាំង ប្រាក់ ប៉ូ​លី ជា​ប្រធាន​ការិយាល័យ ភូមិបាល និង​សុរិយោដី ក្រុង​ប៉ោយប៉ែត កាលណា​មក បាន​ធ្វើឲ្យ​កើតមាន សំណង់​ខុសច្បាប់ អនាធិបតេយ្យ រីកដុះដាល​យ៉ាងច្រើន នៅលើ​ទឹកដី​ប៉ោយប៉ែត ។ ចុះ​ទម្រាំ​លោកធំ អុឹម ឈុនលឹម បានតែងតាំង ប្រាក់ ប៉ូ​លី ពី​ប្រធាន​ភូមិបាល ក្រុង​ប៉ោយប៉ែត លោត​ផ្លោះ​មក​ធ្វើជា ប្រធាន​មន្ទីរ​ស្ដីទី និង​ក្លាយជា​ប្រធាន មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្ត​បន្ទាយមានជ័យ តែ​ក្នុង​រយៈពេល ២ ថ្ងៃ​ទៀត​នោះ​... មិនដឹង​ជា ប្រធាន​មន្ទីរ​ថ្មី ប្រាក់ ប៉ូ​លី និង​ប្រធាន​ចាស់ លី សារី មួយណា​គ្រាន់បើ​ ជាង​នោះទេ ? តែ​ទោះ​យ៉ាងណា គេ​ក៍រង់​ចាំ​មើល៍ថា ឯកឧត្តម សួន បវរ  ដែល​ឡើង​ធ្វើជា អភិបាល​ថ្មីៗ នៅ​ខេត្ត​បន្ទាយមានជ័យ ជំនួស​ឯកឧត្តម គោ​ស៊ុំ សារឿ​ត កាលពី​ថ្ងៃ​ទី​២៨  ខែ​មីនា ឆ្នាំ​២០១៦​នោះ នឹង​នៅតែ​ជា​ចៅហ្វាយខេត្ត ដែល​មិន​ហ៊ាន​ក្អក ជាមួយ​លោក​ប្រធាន ប្រាក់ ប៉ូ​លី ដូច​តែ​អតីត អភិបាលខេត្ត​មុនៗ​ដែរ ឬ​យ៉ាងណា​នោះឡើយ​... ។​

​បើ​តាម​ឮ​ព័ត៌មាន ប្រាប់​មក​ថា ឥឡូវនេះ ប្រជារាស្ត្រ ប្រជាជន ប្រជាពលរដ្ឋ ម្ចាស់ឆ្នោត​ភាគច្រើន នៅ​ខេត្ត​បន្ទាយមានជ័យ ខឹងសម្បារ​ខ្លាំង​ឡើងៗ បន្ទាប់ពី​លោក ប្រាក់ ប៉ូ​លី មិន​ត្រូវបាន​ថ្នាក់លើ ដាក់​ទោសពៃរ៍​ហើយ​... បែរជា​ត្រូវបាន ឯកឧត្តម ទេសរដ្ឋមន្ត្រី អុឹម ឈុនលឹម ដ៍​ខ្ពង់ខ្ពស់ ឧត្តុង្គឧត្តម ស៊ីញ៉េ​តែងតាំង យ៉ាង​តក់ក្រហល់ លឿន​ដូច​ខ្យល់ព្យុះ ឲ្យ​ឡើង​តំណែង បុណ្យ​សក្ដិ ពី​ត្រឹម​ថ្នាក់ ជា​ប្រធាន​ភូមិបាល ក្រុង​ប៉ោយប៉ែត លោត​ផ្លោះ​មក​ធ្វើជា ប្រធានស្ដីទី និង​ក្លាយជា ប្រធាន​ពេញសិទ្ធិ នៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្ត​បន្ទាយមានជ័យ តែ​ក្នុង​រយៈពេល ២​ថ្ងៃ ជាប់​គ្នា​ប៉ុណ្ណោះ​... ខណៈ​ដែល​លោក លី សារី ក៍​ត្រូវបាន​តែងតាំង ឲ្យ​ឡើងបុណ្យសក្ដិ  ជា​អភិបាលរង ខេត្ត​បន្ទាយមានជ័យ ផងដែរ បន្ទាប់ពី​គាត់ (​លី សារី ) ធ្លាប់​ត្រូវបាន​អង្គភាព ​ប្រឆាំង​អំពើពុករលួយ កោះហៅ​មក​សាកសួរ ពាក់ព័ន្ធ​នឹង​ការប្រព្រិត្ត អំពើ​ពុករលួយ កាល​ពី​កន្លង​ទៅ​រួច​មក​ ។​

​សាធារណជន សង្ឃឹមថា ឯកឧត្តម ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ថ្មី​នៃ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជំនួស​លោក​ធំ អុឹម ឈុនលឹម នឹង​សើរើ​រឿង ការតែងតាំង​លោក ប្រាក់ ប៉ូ​លី ជា ​មិនខានឡើយ​... ដោយសារ​ហេតុ​ថា ការតែងតាំង​មន្ត្រី ពី​ថ្នាក់​ជា​ប្រធាន ភូមិបាល​ក្រុង ឲ្យ​លោ​តផ្លោះ​ឡើង ជា​ប្រធាន​មន្ទីរ រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដោយ​ប្រើ​ពេល​តែ ២​ថ្ងៃ​... វា​ហាក់បីដូចជា មិន​មាន​ភាពប្រក្រតី គួរ​ឲ្យ​មន្ត្រីៗ​រាជការ នៅ​ទូទាំង​ប្រទេស មាន​ទំនុកចិត្ត អាច​ទទួលយក​បាន​ឡើយ​... ។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សាធារណេជន បានដាក់តាំង ​ជា​សំនួរ​សួរថា «​តើ​ឯកឧត្តម ទេសរដ្ឋមន្ត្រី (​ជា សុផារ៉ា​) យល់​ឃើញ​យ៉ាងណាដែរ ចំពោះ​ការតែងតាំង​លោក ប្រាក់ ប៉ូ​លី តែ​ក្នុង​រយៈពេល ២​ថ្ងៃ ពី​ប្រធាន​ភូមិបាល ក្រុង​ប៉ោយប៉ែត ផ្លោះ​មក​ធ្វើជា​ប្រធាន មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្ត​បន្ទាយ​មានជ័យ​នោះ​»? ...៕ រក្សា​សិទ្ធិ​ដោយ​ ៖ http://www.crn-news.com/
ព័ត៌មានទាក់ទងព័ត៌មានដែលមើលច្រើនជាងគេព័ត៌មានទាន់ហេតុការណ៍
ផ្សាយនៅថ្ងៃទី: 25-10-2016, ចំនួនអ្នកអាន 27743ដង
​ភ្នំពេញ​៖ កាល​ពី​អត្ថបទ​មុននេះ គេហទំព័រ​យើង បាន​សរសេរ​បង្ហោះ​ផ្សាយ ម្ដង​រួចមកហើយ អំពី​ព័ត៌មានដែល​សាធារណជន តែងតែ​បាន​នាំគ្នា និយាយ​រិះគន់ ជា​បន្តបន្ទាប់​មក​ថា នាយកដ្ឋាន​លិខិតឆ្លងដែន នៃ​ក្រសួង​មហាផ្ទៃ​សព្វថ្ងៃ ដែល​មាន​លោក​ផ្កាយ​មួយ ព្រហ្ម ចាន់​សុខា ជា​ប្រធាន និង​មាន​អនុប្រ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 30-12-2016, ចំនួនអ្នកអាន 14369ដង
បន្ទាយមានជ័យ ៖ បន្ទាប់​ពី​ឯកឧត្តម ជា សុផារ៉ា ត្រូវបាន​តែងតាំង​ជា ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ថ្មី​នៃ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជំនួស​ឯកឧត្តម ទេសរដ្ឋមន្ត្រី អុឹម ឈុនលឹម នៅ​ដើម​ខែ​មេសា ឆ្នាំ​២០១៦​នេះ​រួច​មក មាន​មហាជន ជាច្រើន​មជ្ឈដ្ឋាន បាន​និង​កំពុង​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 22-09-2016, ចំនួនអ្នកអាន 12601ដង
សៀមរាប​៖ ខណៈ​ដែល​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ប្ដេជ្ញា​ខិតខំ​ធ្វើការ កែទម្រង់​ស៊ីជម្រៅ ទៅលើ​ក្រសួង ស្ថាប័នរដ្ឋ​នានា ក៍​ដូចជា កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​ធ្លាប់បាន​ប្រកាស ព្រមាន​ជា​សាធារណៈ ឲ្យ​មន្ត្រីៗ​ទាំងឡាយ ត្រូវតែ​ដក​ខ្លួន​ចេញ​ឲ្យ​ឆ្
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 7613ដង
ខេត្ត​ព្រះសីហនុ​៖ បន្ទាប់​ពី​រង​ការរិះគន់  តាមរយៈ​ការចុះផ្សាយ តាម​សារព័ត៌មាន និង​ការ​បង្ហោះ​ផ្សាយ តាម​បណ្ដាញ​ព័ត៌មាន​ផ្សេង​ទៀត ជុំវិញ​កំហុសឆ្គង របស់​ថ្នាក់ដឹកនាំ កំពង់ផែ​ស្វយ័ត ខេត្ត​ព្រះសីហនុ ដែល​មាន​លោក លូ គឹមឈុន ជា​អគ្គនាយក​ដុះ​ស្លែ និង​ជា​ប្រតិភូ រាជរដ្ឋាភិបាល​កម្ពុ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 13-11-2013, ចំនួនអ្នកអាន 6666ដង
ភ្នំពេញ តាមកំណត់ត្រាប្រវត្តិសាស្ត្រ បានឱ្យដឹងយ៉ាងច្បាស់ថា កាលពីឆ្នាំ១៩៤៧ សម្តេចឪ សម្ដេចតា សម្ដេចតាទួត ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ បានដឹកនាំប្រទេស ទទួលបានជោគជ័យ ក្នុងការទាមទារ ឲ្យព្រះរាជាណាចក្រថៃ សងមកកម្ពុជាវិញ នូវខេត្តខ្មែរមួយចំនួនដូចជា ខេត្តបាត់ដំបង សៀមរាប
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 11-02-2016, ចំនួនអ្នកអាន 5037ដង
​ក្រចេះ​-​ស្នួល៖ ក្រុមបណ្តាញ​សហគមន៍​ព្រៃឈើ និង​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​ខេត្ត​ក្រចេះ បាន​និយាយ​រិះគន់ថា ខេត្ត​ក្រចេះ​ដែល​ល្បី​ខាង កើតមាន​បទល្មើស​ព្រៃឈើ ជាច្រើន​ឆ្នាំ​មកហើយ​នោះ ឥឡូវ​នេះ​នៅតែ​ល្បី​ឈ្មោះ​ដដែល ពោល​គឺ​ល្បី​តាំងពី អតីត​អភិបាលខេត្ត ខាំ ភឿន រហូតមកដល់ អភិបាលខេត្ត
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 13-11-2013, ចំនួនអ្នកអាន 4672ដង
​កង់​ប្រវត្តិសាស្ត្រ​ថ្មីៗ បាន​ឱ្យ​យើង​មើលឃើញ យ៉ាងច្បាស់​ថា កម្ពុជា កើត​មាន​ភ្លើងសង្គ្រាម រ៉ាំរ៉ៃ​ជិត ៣​ទសវត្សរ៍ ធ្វើឱ្យ​ប្រទេស​ជាតិ ទទួលរង​នូវ​ការបំផ្លិចបំផ្លាញ ធ្លាក់​ដល់​ចំណុច​ក្រោម​សូន្យ និង​បាន​ធ្វើឱ្យ​ប្រជារាស្ត្រ ប្រជាពលរដ្ឋ ប្រជាជន​រាប់លាន​នាក់ ត្រូវបាន​ស្លាប់​បាត់បង់​ជីវិត
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-07-2014, ចំនួនអ្នកអាន 4472ដង
កំពង់ស្ពឺ​៖ តាម​ប្រភព​ព័ត៌មាន បានឲ្យដឹងថា ព្រៃឈើ​នៅ​ក្នុង​តំបន់ ឧទ្យាន​ជាតិ​គិរី​រម្យ និង​នៅ​តំបន់ភ្នំ​ឱ​រ៉ាល់ ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្ត​កំពង់ស្ពឺ ត្រូវបាន​កាប់បំផ្លាញ កាន់តែ​ខ្លាំង​ឡើងៗ យ៉ាង​អនាធិបតេយ្យ ស្ទើរ​រៀងរាល់​យប់​ថ្ងៃ នៅក្នុង​សម័យ​ដែល​លោក ហេង គួន ឡើង​បុណ្យ​សក
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 19-10-2014, ចំនួនអ្នកអាន 4445ដង
​ប៉ៃលិន ៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​ថ្នាក់លើ​បានធ្វើការ តែងតាំង​លោក​ស័ក្តិ​៥ សួស សុខ​ដា​រ៉ា អតីត​មេ​នគរបាល អន្តោប្រវេសន៍​ច្រក​ចាំ​យាម ខេត្ត​កោះកុង ឲ្យ​ផ្លាស់ប្ដូរ​ប៉ុស្តិ​ថ្មី​ទៅធ្វើជា មេ​នគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កា
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 25-04-2014, ចំនួនអ្នកអាន 4402ដង

​ភ្នំពេញ​៖ កាលពី​ចុងឆ្នាំ​២០១៣ កន្លងមក មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន បាននាំគ្នា​សរសេរ​ផ្សព្វផ្សាយ យ៉ាង​គគ្រឹកគគ្រេង នូវ​របាយការណ៍ របស់​អង្គការ​មួយ​ថា ក្រុមហ៊ុន​ឯកជន​របស់​ឧកញ៉ា ទ្រី ភាព បាន​និង​កំពុង​ធ្វើឲ្យ អន្តរាយ​ព្រៃឈើ​នៅ​កម្ពុជា ។ តែ​រហូត​មកដល់ពេលនេះ ហាក់ដូចជា​បាត

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 12-05-2016, ចំនួនអ្នកអាន 4385ដង
​យោងតាម​សេចក្ដីប្រកាស ស្ដីពី​កម្មវិធី​នយោបាយ របស់​គណបក្ស ប្រជាជន​កម្ពុជា ដើម្បី​កសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០១៣-២០១៨ បន្ទាប់​ពី​បុព្វកថា គេ​ឃើញ​មាន ការសរសេរ​បង្ហាញ ពី​សមិទ្ធផល​ធំៗ ជា​ប្រវត្តិសាស្ត្រ ដែល​គណបក្ស ប្រជាជន​កម្ពុជា សម្រេចបាន​យ៉ាង​ច្រើន ជូន​ជាតិ និង​ប្រជាជន ក្នុង​រយៈពេល ៣
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 12-03-2014, ចំនួនអ្នកអាន 4358ដង
កំពង់ចាមៈ  ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ   ប្រជាពលរដ្ឋ​ជាច្រើន​មជ្ឈដ្ឋាន បាន​នាំគ្នា​និយាយ​រិះគន់​ធ្ងន់ៗ​ទៅលើ​លោក លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម និង​លោក​ប្រធាន រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ចាម ព្រមទាំង​លោក​នាយ​ផ្នែក​រដ្ឋបាល ព្រៃឈើ​ស្រុក​មេមត់ ដែល​តែងតែ​បើកដៃ​ឲ្យ ឬ​ក៍
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 4301ដង
ភ្នំពេញ៖ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ គេហទំព័រ http://vodhotnews.com បានសរសេរបង្ហោះផ្សាយ នូវអត្ថបទមួយ ក្រោមចំណងជើងថា «របាយការណ៍​មួយ​បង្ហាញថា ក្រុមហ៊ុន ទ្រី ភាព បាននិងកំពុង​ដឹកជញ្ជូន​ឈើ​ ខុសច្បាប់​ទៅ​ក្រៅប្រទេស​» ដែលមានខ្លឹមសារដើមទាំងស្រុង ដូចខាងក្រោមនេះ ៖
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 26-09-2014, ចំនួនអ្នកអាន 4218ដង

​ភ្នំពេញ​-​ទូទាំង​ប្រទេស​៖ ខណៈ​ដែល​មាន​បងប្អូន ប្រជាពលរដ្ឋ​មួយចំនួន ព្រួយបារម្ភ​អំពី​សុវត្ថិភាព ម្ហូបអាហារ​ប្រចាំ​ថ្ងៃ​នោះ មន្ត្រីៗ​បម្រើ​ការងារ នៅ​អគ្គនាយកដ្ឋាន កាំកុងត្រូល បាន​និយាយថា រហូតមកដល់​បច្ចុប្បន្ន​នេះ មន្ត្រីៗ​អគ្គនាយកដ្ឋាន កម្ពុជា​ត្រួតពិនិត្យ​ទំនិញ នីហរ័ណ​-​អាហរ័

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-01-2015, ចំនួនអ្នកអាន 4185ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 27-10-2017, ចំនួនអ្នកអាន 4144ដង
​បន្ទាយមានជ័យ​៖ បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដឹកនាំ​ដោយ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​កោះហៅ​មន្ត្រីៗ ៧-៨​នាក់ នៅ​ខេត្ត​បន្ទាយមានជ័យ មក​ធ្វើការ​ស៊ើបសួរ​កាលពី​ចុង​សប្ដាហ៍​ទី​១ និង​ដើម​សប្ដាហ៍​ទី​២ នៃ​ខែ​មករា ឆ្នាំ​២០១៤​នេះ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 16-11-2014, ចំនួនអ្នកអាន 3892ដង

យោងតាម ​សេចក្ដីប្រកាស ស្ដីពី​កម្មវិធី​នយោបាយ របស់​គណបក្ស ប្រជាជន​កម្ពុជា ដើម្បី​កសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០១៣-២០១៨ បន្ទាប់​ពី​បុព្វកថា គេ​ឃើញ​មាន ការសរសេរ​បង្ហាញ ពី​សមិទ្ធផល​ធំៗ ជា​ប្រវត្តិសាស្ត្រ ដែល​គណបក្ស ប្រជាជន​កម្ពុជា សម្រេចបាន​យ៉ាង​ច្រើន ជូន​ជាតិ និង​ប្រជាជន ក្នុង​រយៈពេល៣

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 15-12-2013, ចំនួនអ្នកអាន 3860ដង
ភ្នំពេញ៖ បន្ទាប់ពីលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (បន្តមុខតំណែងនោះ ជំនួសលោក កឹម សុខា) បានចាត់ទុក ពាក្យសម្ដីរបស់លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ដែលបាននិយាយ ថ្មីៗនេះនូវពាក្យ «យួនៗ...» ថា ជាពាក្យរើសអើង ពូជសាសន៍នោះ... បាននិងកំពុងធ្វើឲ្យ សាធារណជន សម្ដែងប្រតិកម្ម រិះគ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 3797ដង
ដោយ ហង្ស សាវយុត 2014-03-15 RFA
​អង្គការក្រៅរដ្ឋាភិបាល ដែល​ពាក់ព័ន្ធ​នឹង បណ្ដាញ​សហគមន៍ ការពារ​ធម្មជាតិ មាន​ក្ដី​ព្រួយបារម្ភ​ថា ព្រៃឈើ​នៅ​ខេត្ត​ព្រះវិហារ អាច​នឹង​បាត់បង់​យ៉ាង​ធំធេង នៅពេល​ខាងមុខ មិន​យូរ​ប៉ុន្មាន​ទៀត​ទេ ។ ក្ដី​ព្រួយបារម្ភ គឺ​នៅ​ស្របពេល ដែល​គេ​ដឹងថា បច្ចុប្បន្ន​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 3170ដង
 ​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឡើង​ធ្វើ​ជា​រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជំនួស​ឯកឧត្តម គាត ឈ​ន់​... ហើយ​ឯកឧត្តម គុណ ញឹម ឡើង​ធ្វើ​ជា អគ្គនាយក​ថ្មី នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ជំនួស​មេ​គ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 11-10-2016, ចំនួនអ្នកអាន 2831ដង
ត្បូងឃ្មុំ ៖ ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ ច្រក​ទន្លេ​ចាម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ (​សុំ​មិន​ទាន់​បញ្ចេញ​ឈ្មោះ​) ល្បីល្បាញ​យូរ​មក​ហើយ ក្នុង​ការឃុបឃិត បើកដៃ​ឲ្យ​ឈ្មួញ នាំចេញ​ឈើ​ប្រណីតៗ តាម​ច្រករបៀង​តា​ដោក និង​ក្រវៀន ព្រមទាំង​នាំ​ទំនិញ គេច​ពន្ធ​ចេញ​-​ចូល យក​លុយ​ចែក​គ្នា ធ្វើ​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 15-11-2013, ចំនួនអ្នកអាន 2561ដង
ភ្នំពេញ៖ បែបទំនងជាព្រះអង្គ បានទ្រង់ព្រះតម្រិះ ដូចដឹងញ្ញាណជាមុន ឬយ៉ាងណានោះ គឺនៅប្រមាណជា ១ឆ្នាំ មុនពេលព្រះមហាវរក្សត្រ ព្រះបិតាបង្រួបង្រួបជាតិ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ជាទីសក្ការៈដ៍ខ្ពង់ខ្អស់បំផុតនៃយើង ទ្រង់បានយាងចូលព្រះទិវង្គត ព្រះអង្គបានមានព្រះ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-05-2017, ចំនួនអ្នកអាន 1952ដង
​បន្ទាយមានជ័យ​៖ ប្រជាពលរដ្ឋ​រស់នៅ ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា ចាប់តាំងពី​លោក ឆែ សុធា ត្រូវបាន​ថ្នាក់លើ ប្រកាស​តែងតាំង​ជា ប្រធាន​សាខាគយ ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៥ ជំនួស​លោក ថោង សុខាំ​ភូ រហូតមកដល់​ពេលនេះ  មាន​ការរិះគន់​ខ្លាំងៗ ពី​មជ្ឈដ្ឋាន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 30-11-2017, ចំនួនអ្នកអាន 1949ដង

ក្រចេះ ៖ កាលពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ អគារ​ក្រសួងបរិស្ថាន​ថា ៖ « យើង​ទទួល​ស្គាល់ ការកាប់​ព្រៃឈើ​នេះ គឺ​ត្រូវតែ​មាន​ទោសទណ្ឌ និង​ត្រូវ​តែ​បង្ក្រាប​ហើយ​… ខ្ញុំ​ឲ្យ​ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង​… សៅ ស

‹ សូមអានបន្ត ›
« មុន 1 ក្រោយ »
ព័ត៌មានបន្ទាប់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5720
ម្សិលមិញ : 9344
សរុប : 6359285
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com