ថ្ងៃ ច័ន្ទ ទី 11 ខែ ធ្នូ ឆ្នាំ 2017
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
ញៀន​តែ​ល្បែង​ជល់​មាន់ និង​រកស៊ី​ឈើ​សោះ... យិន ថាវ អាចធ្វើ​មន្ត្រីប៉ូលិស ពាក់​ស័ក្ដិ​បួន​កន្លះ ល្បី​ពេញ​ខេត្តសៀមរាប ធ្វើឲ្យប្រជាពលរដ្ឋ នឹកហួសចិត្ត !
ផ្សាយនៅថ្ងៃទី: 22-09-2016, ចំនួនអ្នកអាន 12603ដង
សៀមរាប​៖ ខណៈ​ដែល​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ប្ដេជ្ញា​ខិតខំ​ធ្វើការ កែទម្រង់​ស៊ីជម្រៅ ទៅលើ​ក្រសួង ស្ថាប័នរដ្ឋ​នានា ក៍​ដូចជា កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​ធ្លាប់បាន​ប្រកាស ព្រមាន​ជា​សាធារណៈ ឲ្យ​មន្ត្រីៗ​ទាំងឡាយ ត្រូវតែ​ដក​ខ្លួន​ចេញ​ឲ្យ​ឆ្ងាយ ពី​ការជាប់​ពាក់ព័ន្ធ នឹង​បទល្មើស​នានា ជាពិសេស បទល្មើស​ព្រៃឈើ​នោះ​... ស្រាប់តែ​មក​ដល់​ថ្មីៗ​នេះ បែរជា​លេចចេញ នូវ​ព័ត៌មាន​ល្បី​ថា មាន​មន្ត្រី​នគរបាល​ម្នាក់ ពាក់​ស័ក្ដិ​បួន​កន្លះ នៅ​ស្នងការដ្ឋាន​នគរបាល ខេត្ត​សៀមរាប​ឈ្មោះ យិន ថាវ ជា​អ្នក​ញៀន​នឹង ល្បែង​បញ្ជល់មាន់ បាន​និង​កំពុង​ធ្វើការ ចាប់ផ្ដើម​រកស៊ី​មុខរបរ ដឹកជញ្ជូន​ឈើ​ខុសច្បាប់ លក់​ចែកចាយ​នៅ​ខេត្ត​នោះ ធ្វើឲ្យ​ប៉ះពាល់​កិត្តិយស ស្ថាប័ន​នគរបាលជាតិ ជា​បន្ត​ទៀត​ហើយ ។​

​ប្រជាពលរដ្ឋ​មួយចំនួន បាន​និយាយថា ពួក​គាត់​ធ្លាប់​តែ​ឃើញ និង​ស្គាល់​ឈ្មោះ យិន ថាវ ជា​អ្នក​ញៀន​ល្បែង​ជល់​មាន់ និង​រក​ស៊ី​តែ​មុខរបរ ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ជាច្រើន​ឆ្នាំ​មកហើយ តាំងពី​ជំនាន់​លោក ស៊ូ ភិរិន្ទ នៅ​ធ្វើជា​អភិបាល ខេត្តសៀមរាប រហូតមកដល់​ពេលនេះ​... តើ​ហេតុអ្វី​ក៍​គាត់ (​យិន ថាវ​) អាច​បាន​ធ្វើ​ជា​មន្ត្រីប៉ូលិស ពាក់​ស័ក្ដិ​បួន​កន្លះ​លើ​ស្មា បាន​ឈរ​ថត​យ៉ាង​សង្ហា ជាមួយ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ផ្កាយ​មាស​បួន ទៀត​នោះ​...? ឬ​មួយ​ក៍​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ផ្កាយ​មាស​បួន នេ​ត សាវឿន អគ្គស្នងការ នគរបាលជាតិ និង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ផ្កាយ​មាស​បួន ជា​អគ្គ​ស្នងការរង នគរបាលជាតិ ជាច្រើនរូប​ទៀត ព្រមទាំង​លោក​ស្នងការ នគរបាល​ខេត្តសៀមរាប មើលឃើញ​ច្បាស់​ថា អ្នកញៀន​ល្បែង​ជល់​មាន់ និង​រកស៊ី​ឈើ​ឈ្មោះ យិន ថាវ មាន​ស្នាដៃ​ល្អ​ច្រើន ក្នុង​ការបម្រើ​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​ទេ​ដឹង បានជា​តែងតាំង ឲ្យ​ពាក់​បុណ្យស័ក្ដិ មិនមែន​តូចតាច​នោះ​...?

​តាម​ប្រភព​ព័ត៌មាន បានឲ្យដឹងថា លោក​ស័ក្ដិ​បួន​កន្លះ យិន ថាវ បាន​ឃុបឃិត​គ្នា ជាមួយ​ឈ្មួញ​ឈើ​ម្នាក់​ឈ្មោះ ក្រាញ់ ឲ្យ​ដើរ​ប្រមូល​ទិញ​ឈើ​ខុសច្បាប់ ដឹកជញ្ជូន​ចូល​ក្រុង​សៀមរាប ស្ទើរ​រាល់​យប់​ថ្ងៃ ដោយ​មាន​មន្ដ្រីៗ រដ្ឋបាល​ព្រៃឈើ និង​ក្រុម​សមត្ថកិច្ច ពាក់ព័ន្ធ​នៅ​ទីនោះ ជា​អ្នក​បិទ​ភ្នែក​បិទ​ត្រចៀក ធ្វើ​មិន​ឃើញ​មិនឮ និង​មិន​យកចិត្តទុកដាក់ ក្នុង​ការអនុវត្ត​ច្បាប់ ទោះបីជា​មាន​សេចក្ដីរាយការណ៍ ពី​ប្រជាពលរដ្ឋ និង​ក្រុម​អ្នកកាសែត ជា​បន្តបន្ទាប់​ក៍ដោយ ។ កន្លងមក មន្ដ្រីប៉ូលិស​ឈ្មោះ យិន ថាវ បាន​ជួល​ឈ្មោះ ទូច ចាន់ថុន ហៅ វ៉ា ឲ្យធ្វើ​ជា​អ្នក​រត់ការ នៅតាម​ដងផ្លូវ​នានា​... តែ​ពេល​នេះ​ឈ្មោះ ទូច ចាន់ថុន ហៅ វ៉ា ឈប់​ស៊ីឈ្នួល​រត់ការ​ផ្លូវ ឲ្យ​ឡាន​ដឹក​ឈើ​របស់ លោក​ស័ក្ដិ​បួន​កន្លះ យិន ថាវ ទៀត​ហើយ​ក្រោយពី​គាត់ (​ទូច ចាន់ថុន ហៅ វ៉ា​) បាន​ឡើង​កូដ​ជា​ថៅកែ ទៅ​បើក​ដេប៉ូ​លក់​ឈើ​ខ្លួនឯង យ៉ាង​គ្រ​ហ៊ើៗ​រួចមក ។​

​សូមបញ្ជាក់​ថា បទល្មើស​ព្រៃឈើ នៅ​ខេត្ត​សៀមរាប បាន​កើត​មាន​ល្បីឈ្មោះ តាំងពី​សម័យ​លោក ស៊ូ ភិរិន្ទ ធ្វើ​ជា​អភិបាលខេត្ត​មកម្ល៉េះ រហូតមក​ដល់​សម័យ​លោក ឃឹម ប៊ុន​សុង បន្ត​ធ្វើ​ជា​អភិបាល ខេត្ត​សៀមរាប​នេះ​ទៀត ក៍នៅ​តែ​ល្បី​រឿង បទល្មើស​ព្រៃឈើ​នេះ​ដែរ ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ សំណូមពរ​ដដែលៗ​ថា សូម​ឲ្យ​ថ្នាក់លើ​ពាក់ព័ន្ធ មេត្តា​ជួយ​ចាត់ការ ពួក​មន្ត្រីៗ​ត្រី​ស្អុយ ឬ​មន្ត្រីៗ​គ្រាប់​ល្ពៅ​ស្ងោរ មួយ​ក្ដាប់​តូច​ទាំងនោះ ឲ្យអស់​ជា​បន្ទាន់​ផង​... ព្រោះ​ជិត​ដល់​ពេល​បោះឆ្នោត ក្រុមប្រឹក្សាឃុំ​/​សង្កាត់ ឆ្នាំ​២០១៧ និង​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ ឆ្នាំ​២០១៨ ឆាប់ៗ​នេះហើយ​...៕ រក្សាសិទ្ធិដោយ៖ http://www.crn-news.com/
ព័ត៌មានទាក់ទងព័ត៌មានដែលមើលច្រើនជាងគេព័ត៌មានទាន់ហេតុការណ៍
ផ្សាយនៅថ្ងៃទី: 25-10-2016, ចំនួនអ្នកអាន 27745ដង
​ភ្នំពេញ​៖ កាល​ពី​អត្ថបទ​មុននេះ គេហទំព័រ​យើង បាន​សរសេរ​បង្ហោះ​ផ្សាយ ម្ដង​រួចមកហើយ អំពី​ព័ត៌មានដែល​សាធារណជន តែងតែ​បាន​នាំគ្នា និយាយ​រិះគន់ ជា​បន្តបន្ទាប់​មក​ថា នាយកដ្ឋាន​លិខិតឆ្លងដែន នៃ​ក្រសួង​មហាផ្ទៃ​សព្វថ្ងៃ ដែល​មាន​លោក​ផ្កាយ​មួយ ព្រហ្ម ចាន់​សុខា ជា​ប្រធាន និង​មាន​អនុប្រ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 30-12-2016, ចំនួនអ្នកអាន 14370ដង
បន្ទាយមានជ័យ ៖ បន្ទាប់​ពី​ឯកឧត្តម ជា សុផារ៉ា ត្រូវបាន​តែងតាំង​ជា ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ថ្មី​នៃ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជំនួស​ឯកឧត្តម ទេសរដ្ឋមន្ត្រី អុឹម ឈុនលឹម នៅ​ដើម​ខែ​មេសា ឆ្នាំ​២០១៦​នេះ​រួច​មក មាន​មហាជន ជាច្រើន​មជ្ឈដ្ឋាន បាន​និង​កំពុង​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 22-09-2016, ចំនួនអ្នកអាន 12603ដង
សៀមរាប​៖ ខណៈ​ដែល​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ប្ដេជ្ញា​ខិតខំ​ធ្វើការ កែទម្រង់​ស៊ីជម្រៅ ទៅលើ​ក្រសួង ស្ថាប័នរដ្ឋ​នានា ក៍​ដូចជា កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​ធ្លាប់បាន​ប្រកាស ព្រមាន​ជា​សាធារណៈ ឲ្យ​មន្ត្រីៗ​ទាំងឡាយ ត្រូវតែ​ដក​ខ្លួន​ចេញ​ឲ្យ​ឆ្
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 7615ដង
ខេត្ត​ព្រះសីហនុ​៖ បន្ទាប់​ពី​រង​ការរិះគន់  តាមរយៈ​ការចុះផ្សាយ តាម​សារព័ត៌មាន និង​ការ​បង្ហោះ​ផ្សាយ តាម​បណ្ដាញ​ព័ត៌មាន​ផ្សេង​ទៀត ជុំវិញ​កំហុសឆ្គង របស់​ថ្នាក់ដឹកនាំ កំពង់ផែ​ស្វយ័ត ខេត្ត​ព្រះសីហនុ ដែល​មាន​លោក លូ គឹមឈុន ជា​អគ្គនាយក​ដុះ​ស្លែ និង​ជា​ប្រតិភូ រាជរដ្ឋាភិបាល​កម្ពុ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 13-11-2013, ចំនួនអ្នកអាន 6666ដង
ភ្នំពេញ តាមកំណត់ត្រាប្រវត្តិសាស្ត្រ បានឱ្យដឹងយ៉ាងច្បាស់ថា កាលពីឆ្នាំ១៩៤៧ សម្តេចឪ សម្ដេចតា សម្ដេចតាទួត ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ បានដឹកនាំប្រទេស ទទួលបានជោគជ័យ ក្នុងការទាមទារ ឲ្យព្រះរាជាណាចក្រថៃ សងមកកម្ពុជាវិញ នូវខេត្តខ្មែរមួយចំនួនដូចជា ខេត្តបាត់ដំបង សៀមរាប
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 11-02-2016, ចំនួនអ្នកអាន 5037ដង
​ក្រចេះ​-​ស្នួល៖ ក្រុមបណ្តាញ​សហគមន៍​ព្រៃឈើ និង​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​ខេត្ត​ក្រចេះ បាន​និយាយ​រិះគន់ថា ខេត្ត​ក្រចេះ​ដែល​ល្បី​ខាង កើតមាន​បទល្មើស​ព្រៃឈើ ជាច្រើន​ឆ្នាំ​មកហើយ​នោះ ឥឡូវ​នេះ​នៅតែ​ល្បី​ឈ្មោះ​ដដែល ពោល​គឺ​ល្បី​តាំងពី អតីត​អភិបាលខេត្ត ខាំ ភឿន រហូតមកដល់ អភិបាលខេត្ត
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 13-11-2013, ចំនួនអ្នកអាន 4672ដង
​កង់​ប្រវត្តិសាស្ត្រ​ថ្មីៗ បាន​ឱ្យ​យើង​មើលឃើញ យ៉ាងច្បាស់​ថា កម្ពុជា កើត​មាន​ភ្លើងសង្គ្រាម រ៉ាំរ៉ៃ​ជិត ៣​ទសវត្សរ៍ ធ្វើឱ្យ​ប្រទេស​ជាតិ ទទួលរង​នូវ​ការបំផ្លិចបំផ្លាញ ធ្លាក់​ដល់​ចំណុច​ក្រោម​សូន្យ និង​បាន​ធ្វើឱ្យ​ប្រជារាស្ត្រ ប្រជាពលរដ្ឋ ប្រជាជន​រាប់លាន​នាក់ ត្រូវបាន​ស្លាប់​បាត់បង់​ជីវិត
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-07-2014, ចំនួនអ្នកអាន 4472ដង
កំពង់ស្ពឺ​៖ តាម​ប្រភព​ព័ត៌មាន បានឲ្យដឹងថា ព្រៃឈើ​នៅ​ក្នុង​តំបន់ ឧទ្យាន​ជាតិ​គិរី​រម្យ និង​នៅ​តំបន់ភ្នំ​ឱ​រ៉ាល់ ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្ត​កំពង់ស្ពឺ ត្រូវបាន​កាប់បំផ្លាញ កាន់តែ​ខ្លាំង​ឡើងៗ យ៉ាង​អនាធិបតេយ្យ ស្ទើរ​រៀងរាល់​យប់​ថ្ងៃ នៅក្នុង​សម័យ​ដែល​លោក ហេង គួន ឡើង​បុណ្យ​សក
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 19-10-2014, ចំនួនអ្នកអាន 4445ដង
​ប៉ៃលិន ៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​ថ្នាក់លើ​បានធ្វើការ តែងតាំង​លោក​ស័ក្តិ​៥ សួស សុខ​ដា​រ៉ា អតីត​មេ​នគរបាល អន្តោប្រវេសន៍​ច្រក​ចាំ​យាម ខេត្ត​កោះកុង ឲ្យ​ផ្លាស់ប្ដូរ​ប៉ុស្តិ​ថ្មី​ទៅធ្វើជា មេ​នគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កា
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 25-04-2014, ចំនួនអ្នកអាន 4402ដង

​ភ្នំពេញ​៖ កាលពី​ចុងឆ្នាំ​២០១៣ កន្លងមក មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន បាននាំគ្នា​សរសេរ​ផ្សព្វផ្សាយ យ៉ាង​គគ្រឹកគគ្រេង នូវ​របាយការណ៍ របស់​អង្គការ​មួយ​ថា ក្រុមហ៊ុន​ឯកជន​របស់​ឧកញ៉ា ទ្រី ភាព បាន​និង​កំពុង​ធ្វើឲ្យ អន្តរាយ​ព្រៃឈើ​នៅ​កម្ពុជា ។ តែ​រហូត​មកដល់ពេលនេះ ហាក់ដូចជា​បាត

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 12-05-2016, ចំនួនអ្នកអាន 4385ដង
​យោងតាម​សេចក្ដីប្រកាស ស្ដីពី​កម្មវិធី​នយោបាយ របស់​គណបក្ស ប្រជាជន​កម្ពុជា ដើម្បី​កសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០១៣-២០១៨ បន្ទាប់​ពី​បុព្វកថា គេ​ឃើញ​មាន ការសរសេរ​បង្ហាញ ពី​សមិទ្ធផល​ធំៗ ជា​ប្រវត្តិសាស្ត្រ ដែល​គណបក្ស ប្រជាជន​កម្ពុជា សម្រេចបាន​យ៉ាង​ច្រើន ជូន​ជាតិ និង​ប្រជាជន ក្នុង​រយៈពេល ៣
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 12-03-2014, ចំនួនអ្នកអាន 4358ដង
កំពង់ចាមៈ  ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ   ប្រជាពលរដ្ឋ​ជាច្រើន​មជ្ឈដ្ឋាន បាន​នាំគ្នា​និយាយ​រិះគន់​ធ្ងន់ៗ​ទៅលើ​លោក លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម និង​លោក​ប្រធាន រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ចាម ព្រមទាំង​លោក​នាយ​ផ្នែក​រដ្ឋបាល ព្រៃឈើ​ស្រុក​មេមត់ ដែល​តែងតែ​បើកដៃ​ឲ្យ ឬ​ក៍
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 4301ដង
ភ្នំពេញ៖ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ គេហទំព័រ http://vodhotnews.com បានសរសេរបង្ហោះផ្សាយ នូវអត្ថបទមួយ ក្រោមចំណងជើងថា «របាយការណ៍​មួយ​បង្ហាញថា ក្រុមហ៊ុន ទ្រី ភាព បាននិងកំពុង​ដឹកជញ្ជូន​ឈើ​ ខុសច្បាប់​ទៅ​ក្រៅប្រទេស​» ដែលមានខ្លឹមសារដើមទាំងស្រុង ដូចខាងក្រោមនេះ ៖
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 26-09-2014, ចំនួនអ្នកអាន 4220ដង

​ភ្នំពេញ​-​ទូទាំង​ប្រទេស​៖ ខណៈ​ដែល​មាន​បងប្អូន ប្រជាពលរដ្ឋ​មួយចំនួន ព្រួយបារម្ភ​អំពី​សុវត្ថិភាព ម្ហូបអាហារ​ប្រចាំ​ថ្ងៃ​នោះ មន្ត្រីៗ​បម្រើ​ការងារ នៅ​អគ្គនាយកដ្ឋាន កាំកុងត្រូល បាន​និយាយថា រហូតមកដល់​បច្ចុប្បន្ន​នេះ មន្ត្រីៗ​អគ្គនាយកដ្ឋាន កម្ពុជា​ត្រួតពិនិត្យ​ទំនិញ នីហរ័ណ​-​អាហរ័

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-01-2015, ចំនួនអ្នកអាន 4187ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 27-10-2017, ចំនួនអ្នកអាន 4144ដង
​បន្ទាយមានជ័យ​៖ បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដឹកនាំ​ដោយ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​កោះហៅ​មន្ត្រីៗ ៧-៨​នាក់ នៅ​ខេត្ត​បន្ទាយមានជ័យ មក​ធ្វើការ​ស៊ើបសួរ​កាលពី​ចុង​សប្ដាហ៍​ទី​១ និង​ដើម​សប្ដាហ៍​ទី​២ នៃ​ខែ​មករា ឆ្នាំ​២០១៤​នេះ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 16-11-2014, ចំនួនអ្នកអាន 3892ដង

យោងតាម ​សេចក្ដីប្រកាស ស្ដីពី​កម្មវិធី​នយោបាយ របស់​គណបក្ស ប្រជាជន​កម្ពុជា ដើម្បី​កសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០១៣-២០១៨ បន្ទាប់​ពី​បុព្វកថា គេ​ឃើញ​មាន ការសរសេរ​បង្ហាញ ពី​សមិទ្ធផល​ធំៗ ជា​ប្រវត្តិសាស្ត្រ ដែល​គណបក្ស ប្រជាជន​កម្ពុជា សម្រេចបាន​យ៉ាង​ច្រើន ជូន​ជាតិ និង​ប្រជាជន ក្នុង​រយៈពេល៣

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 15-12-2013, ចំនួនអ្នកអាន 3860ដង
ភ្នំពេញ៖ បន្ទាប់ពីលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (បន្តមុខតំណែងនោះ ជំនួសលោក កឹម សុខា) បានចាត់ទុក ពាក្យសម្ដីរបស់លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ដែលបាននិយាយ ថ្មីៗនេះនូវពាក្យ «យួនៗ...» ថា ជាពាក្យរើសអើង ពូជសាសន៍នោះ... បាននិងកំពុងធ្វើឲ្យ សាធារណជន សម្ដែងប្រតិកម្ម រិះគ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 3797ដង
ដោយ ហង្ស សាវយុត 2014-03-15 RFA
​អង្គការក្រៅរដ្ឋាភិបាល ដែល​ពាក់ព័ន្ធ​នឹង បណ្ដាញ​សហគមន៍ ការពារ​ធម្មជាតិ មាន​ក្ដី​ព្រួយបារម្ភ​ថា ព្រៃឈើ​នៅ​ខេត្ត​ព្រះវិហារ អាច​នឹង​បាត់បង់​យ៉ាង​ធំធេង នៅពេល​ខាងមុខ មិន​យូរ​ប៉ុន្មាន​ទៀត​ទេ ។ ក្ដី​ព្រួយបារម្ភ គឺ​នៅ​ស្របពេល ដែល​គេ​ដឹងថា បច្ចុប្បន្ន​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 3172ដង
 ​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឡើង​ធ្វើ​ជា​រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជំនួស​ឯកឧត្តម គាត ឈ​ន់​... ហើយ​ឯកឧត្តម គុណ ញឹម ឡើង​ធ្វើ​ជា អគ្គនាយក​ថ្មី នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ជំនួស​មេ​គ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 11-10-2016, ចំនួនអ្នកអាន 2833ដង
ត្បូងឃ្មុំ ៖ ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ ច្រក​ទន្លេ​ចាម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ (​សុំ​មិន​ទាន់​បញ្ចេញ​ឈ្មោះ​) ល្បីល្បាញ​យូរ​មក​ហើយ ក្នុង​ការឃុបឃិត បើកដៃ​ឲ្យ​ឈ្មួញ នាំចេញ​ឈើ​ប្រណីតៗ តាម​ច្រករបៀង​តា​ដោក និង​ក្រវៀន ព្រមទាំង​នាំ​ទំនិញ គេច​ពន្ធ​ចេញ​-​ចូល យក​លុយ​ចែក​គ្នា ធ្វើ​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 15-11-2013, ចំនួនអ្នកអាន 2561ដង
ភ្នំពេញ៖ បែបទំនងជាព្រះអង្គ បានទ្រង់ព្រះតម្រិះ ដូចដឹងញ្ញាណជាមុន ឬយ៉ាងណានោះ គឺនៅប្រមាណជា ១ឆ្នាំ មុនពេលព្រះមហាវរក្សត្រ ព្រះបិតាបង្រួបង្រួបជាតិ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ជាទីសក្ការៈដ៍ខ្ពង់ខ្អស់បំផុតនៃយើង ទ្រង់បានយាងចូលព្រះទិវង្គត ព្រះអង្គបានមានព្រះ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-05-2017, ចំនួនអ្នកអាន 1953ដង
​បន្ទាយមានជ័យ​៖ ប្រជាពលរដ្ឋ​រស់នៅ ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា ចាប់តាំងពី​លោក ឆែ សុធា ត្រូវបាន​ថ្នាក់លើ ប្រកាស​តែងតាំង​ជា ប្រធាន​សាខាគយ ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៥ ជំនួស​លោក ថោង សុខាំ​ភូ រហូតមកដល់​ពេលនេះ  មាន​ការរិះគន់​ខ្លាំងៗ ពី​មជ្ឈដ្ឋាន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 30-11-2017, ចំនួនអ្នកអាន 1951ដង

ក្រចេះ ៖ កាលពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ អគារ​ក្រសួងបរិស្ថាន​ថា ៖ « យើង​ទទួល​ស្គាល់ ការកាប់​ព្រៃឈើ​នេះ គឺ​ត្រូវតែ​មាន​ទោសទណ្ឌ និង​ត្រូវ​តែ​បង្ក្រាប​ហើយ​… ខ្ញុំ​ឲ្យ​ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង​… សៅ ស

‹ សូមអានបន្ត ›
« មុន 1 ក្រោយ »
ព័ត៌មានបន្ទាប់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5758
ម្សិលមិញ : 9344
សរុប : 6359323
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com