ថ្ងៃ ព្រហស្បតី ទី 24 ខែ ឩសភា ឆ្នាំ 2018
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
អ៊ួ​ន សុវណ្ណារ៉ា មេ​គយ​ថ្មី ច្រកទ្វារព្រំដែន អន្តរជាតិ ត្រពាំង​ផ្លុង​… កំពុង​ធ្លាយ​ក្លិន​មិនល្អ ជា​បណ្ដើរៗ​ហើយ​… អាចនឹងខ្លាំងជាង ប៉ុន ប៊ុណ្ណា ទៅទៀត... !!!
ផ្សាយនៅថ្ងៃទី: 05-05-2018, ចំនួនអ្នកអាន 536ដង
ត្បូងឃ្មុំ​៖ ប្រភព​ពី​មន្ត្រី​ផ្ទៃក្នុង បាន​ខ្សិប​ឲ្យដឹងថា បន្ទាប់ពី​លោក អ៊ួ​ន សុវណ្ណារ៉ា អតីត​ប្រធាន  ការិយាល័យ​គយ និង​រដ្ឋាករ ខណ្ឌចំការមន ដែល​មាន​ខ្សែ​ធំ មាន​វាសនា​ខ្ពស់ អាច​ជ្រែ​ទៅ​ទទួល មុខតំណែង​ខ្លាញ់​ជាង​មុន ជា​ប្រធាន​ថ្មី​នៃ ការិយាល័យ​គយ និង​រដ្ឋាករ ច្រកទ្វារព្រំដែន អន្តរជាតិ ត្រពាំង​ផ្លុង ជំនួស​លោក ប៉ុន ប៊ុណ្ណា ដែល​ត្រូវ​ផ្លាស់ប្ដូរ ឲ្យទៅ​ធ្វើ​ជា អនុប្រធាន សាខាគយ និង​រដ្ឋាករ ខេត្ត​កំពង់ចាម កាល​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០១៨ រួចមក​… មកដល់ពេលនេះ លោក​ប្រធាន​ថ្មី អ៊ួ​ន សុវណ្ណារ៉ា ក៍​ចាប់ផ្ដើម​ធុំក្លិន​មិន​ល្អ ដូច​ជំនាន់​មេ​ចាស់  ប៉ុន ប៊ុណ្ណា ជា​បណ្ដើរៗ​ទៀតហើយ​… ពោល​គឺ មិន​ខុស​ពី​មាន់​គក ដេក​លើ​ជង្រុក​ស្រូវ  តែងតែ​ស៊ី​ស្រូវ និង​ជុះ​អាចម៌ ដាក់​ជង្រុក​ស្រូវ នោះឡើយ​… ។​

​កាល​ថ្ងៃ​ប្រកាស​ភារកិច្ច និង​តែងតាំង មុខតំណែង​ថ្មី​នោះ គេ​បាន​ឮ​លោក អ៊ួ​ន សុវណ្ណារ៉ា បាន​ឡើង​ប្តេជ្ញាចិត្ត​ថា គាត់​នឹង​ខិតខំ បំពេញភារកិច្ច ឲ្យបាន​ខ្ជាប់ខ្ជួន​, គោរព​ប្រតិបត្តិ​ឲ្យបាន​នូវ អភិក្រម​បួន​ប្រការ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, គោរព​ក្រម​សីល​ធ​ម៍ ជា​មន្ត្រី​គយ និង​រដ្ឋាករ ក៏ដូចជា​ចូលរួម សហការ​ឲ្យបាន​ល្អ ផ្ទៃក្នុង​អង្គភាព និង​មន្ទីរ​អង្គភាព អាជ្ញាធរ​ពាក់ព័ន្ធ​… ជាពិសេស គោរព​អនុវត្ត នូវ​ភារកិច្ច​សំខាន់​ទាំង​៣ របស់​គយ រួមមាន​៖ ប្រមូល​ចំណូល​ពន្ធ អាករ និង​កម្រៃ​ផ្សេងៗ ជូន​រដ្ឋ​ឲ្យបាន​គ្រប់ និង​លើស​ផែនការ​, បង្ការ និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ ឲ្យបាន​លទ្ធផល​ខ្ពស់ សម្រួល​ពាណិជ្ជកម្ម អន្តរជាតិ ឲ្ប​បាន​សមស្រប​… ។​

​ ប៉ុន្តែ​មាន​ពួក​ឈ្មួញៗ និង​មន្ត្រីៗ​គយ​ខ្លះ បាន​និយាយ​ប្រាប់​ថា តាំង​ពី​ទទួលបាន មុខតំណែង ជា​មេ​គយ​ថ្មី ប្រចាំ​ច្រក​ទ្វារ សេដ្ឋកិច្ច ត្រពាំង​ផ្លុង មកដល់​សព្វថ្ងៃ​… លោក អ៊ួ​ន សុវណ្ណារ៉ា មិន​ត្រឹមតែ មិន​បាន​ដឹកនាំ ការងារ​ឲ្យបាន​ល្អ ដូច​ការប្ដេជ្ញា ប៉ុណ្ណោះ​ទេ​… បែរ​ជា​អន់​ជាង​លោក ប៉ុន ប៊ុណ្ណា និង​ស៊ីដាច់​កូនចៅ ខ្លាំង​ជាង​លោក ប៉ុន ប៊ុណ្ណា ទៅទៀត​… ។ កាល​ជំនាន់​លោក ប៉ុន ប៊ុណ្ណា ទោះយ៉ាងណា​… ក៍​គាត់ (​ប៉ុន ប៊ុណ្ណា​) ស៊ី​ចេះ​ចែក​កូនចៅ​… តែ​មកដល់​ជំនាន់​លោក អ៊ួ​ន សុវណ្ណារ៉ា ឡើង ​ធ្វើ​មេ​ភ្លាម គឺ​គាត់​ប្រឹង​ប្រមូល ផលប្រយោជន៍ យ៉ាង​ស្ងាត់ស្ងៀម តែម្នាក់ឯង និង​បក្ខពួក មួយ​ក្ដាប់​តូច ដោយ​មិន​ខ្វល់ ពី​កូនចៅ មន្ត្រីៗ​ផ្សេងៗ​ទៀត ដែល​ស្ទើរតែ ក្រៀម​ក្រពះ​នោះឡើយ ។ បញ្ហា​នេះ ធ្វើឲ្យ​មាន​ទំនាស់​ផ្ទៃក្នុង កាន់តែ​ខ្លាំង​ឡើង ដែល​អាច​នឹង​ផ្ទុះ​ផ្អើល ច្រកទ្វារ សេដ្ឋកិច្ច ត្រពាំង​ផ្លុង នៅ​ថ្ងៃ​ណាមួយ មិនខានឡើយ បើ​ថ្នាក់​លើ​នៅតែ ធ្វើ​មិនដឹងមិនឮ​នោះ ។​

​គួររំលឹកថា កន្លងមក ក្រោយ​ពេល​លោក ប៉ុន ប៊ុណ្ណា ត្រូវបាន​តែងតាំង​ជា មេ​គយ​ច្រកទ្វារ ព្រំដែន​អន្តរជាតិ ត្រពាំង​ផ្លុង កាលពី​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៤ មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ មួយចំនួន​បាន​ផ្សាយ​ថា គាត់ (​ប៉ុន ប៊ុណ្ណា​) បាន​យក​តួនាទី ទៅ​ប្រព្រឹត្ត​អំពើពុករលួយ ធ្វើឲ្យ​បាត់​ចំណូល ថវិកាជាតិ​យ៉ាងច្រើន ពី​ការប្រមូល​ពន្ធ​ផ្សេងៗ ដូចជា​ករណី នៅ​ច្រក​ទ្វារ​ត្រពាំង​ផ្លុង ដែល​តែងតែ​ធ្លាប់ ប្រមូល​ពន្ធ​បាន​ក្នុង ១​ខែៗ ចំនួន​ចាប់ពី ១១ ពាន់​លាន​រៀល ទៅ ១៤ ពាន់​លាន​រៀល​… បែរ​ជា​ប្រមូលបាន ត្រឹម​តែ​ចំនួន​ជាង ៦ ពាន់​លាន​រៀល ទៅ ៨ ពាន់​លាន​រៀល​ប៉ុណ្ណោះ ។​

​ កាលនោះ មាន​អ្នកដឹង​រឿង​ខ្លះ បាន​លួច​ទម្លាយ ព័ត៌មាន​ចេញ​ក្រៅ​ថា គ្រាន់តែ​បាន​ធ្វើ​មេ​គយ​ថ្មី នៅ​ច្រក​ត្រពាំងផ្លុង​ភ្លាម លោក​ប្រធាន មាន​ល្បិច​ខូច​ច្រើន ប៉ុន ប៊ុណ្ណា បាន​ឃុបឃិត​គ្នា ជាមួយ​ពួក​ឈ្មួញ​ធំៗ ដូចជា​ម្ចាស់​ក្រុមហ៊ុន ដឹកទំនិញ ស៊ុន ហួរ​, ក្រុមហ៊ុន​ដឹកទំនិញ ហាក់ ម៉ៅ​, ក្រុមហ៊ុន​ដឹកទំនិញ ឆេង ទី​, ក្រុមហ៊ុន​ដឹកទំនិញ ទី​ខ្មូត និង​ក្រុមហ៊ុន​ដឹកទំនិញ របស់​យាយ ញាប់ … ជាដើម ដែល​ដឹក​ទំនិញ​ចេញ​-​ចូល​កម្ពុជា​-​វៀតណាម តាម​ច្រក​អន្តរជាតិ​នោះ ដោយ​ពួកគេ​សហការគ្នា ក្នុងការ​ធ្វើ​ការងារ (​របៀប​ស្វា លេង​ប៉ា​ហ៊ី​) វាយតម្លៃ​ពន្ធ​ទាប និង​តម្រូវឲ្យ​បង់ព​ន្ធ ចូល​រដ្ឋ​មិន​គ្រប់​ចំនួន រួម​ទាំង​អាច​មាន ការលួចបន្លំ​ពន្ធ លើ​មុខ​ទំនិញ​ផ្សេងៗ ដើម្បី​កិបកេង​លុយ យក​ចែកគ្នា​ទាំង​ដុំៗ ធ្វើ​មានបាន​ហ៊ឺ​ហារ គ្មាន​ខ្លាច​រអា​ច្បាប់ ចាប់​ដាក់ទោស​នោះ​ផង ។​

​ប្រភពព័ត៌មាន នៅ​បានឲ្យដឹង ពី​តារាង​តម្លៃ​ខ្លះៗ (​ក្រដាស​បញ្ជី​) ដែល​ពួក​មន្ត្រីៗ​គយ ខិលខូច​មួយ​ក្ដាប់​តូច (​មេៗ និង​ខ្សែ​ហោ បក្ខពួក​) នៅ​ច្រក​ត្រពាំង​ផ្លុង ក្នុងសម័យ​លោក ប៉ុន ប៊ុណ្ណា តែង​យក​មក​អនុវត្ត ក្នុងការ​គិត​លុយ​កាក់ ជាមួយ​ពួក​ឈ្មួញៗ​ដែរ​ថា …​បើ​គិត​អត្រាពន្ធ​ត្រឹម ៧% ពួក​គេ​តម្រូវឲ្យ ឡានតូច​ត្រូវ​បង់ពន្ធ ៩​លាន​រៀល និង​បង់ថ្លៃ​បាយ ៥​លាន​រៀល​, បើ​អត្រាពន្ធ ១៥% ឡានតូច​ត្រូវ​បង់ពន្ធ ១០​លាន​រៀល និង​ថ្លៃ​បាយ ៥​លាន​រៀល ។  បើ​ទំនិញ​ចាប់ហ៊ួយ បូក​អត្រាពន្ធ ៣៥% ឡានតូច​ត្រូវ​បង់ពន្ធ ២២​លាន​រៀល និង​ថ្លៃ​បាយ ៥​លាន​រៀល​… ក្នុង​ករណី​ដូច​គ្នា បើ​ពួក​ឈ្មួញ​បង់ថ្លៃ​បាយ ១១​លាន​រៀល ឡានតូច​ដូចគ្នា​ដែរ អាច​បង់ពន្ធ​ត្រឹម ៨,៥ លាន​រៀល​ប៉ុណ្ណោះ​… និង​នៅ​មាន​ទំនិញ​ផ្សេងៗ​ទៀត ត្រូវ​ពួកគេ​កំណត់​តម្លៃ​… ។​ល​។ និង ។​ល​។ ដែល​សរុប​មក បើ​ឈ្មួញ​ណា បង់​ថ្លៃ​បាយ​ឲ្យ​ច្រើន​…  ពួកគេ​ឲ្យ​បង់ពន្ធ​ចូល​រដ្ឋ​តិច​… ផ្ទុយទៅវិញ បើ​ពួក​ឈ្មួញ​ណា ឲ្យ​ថ្លៃ​បាយ​ពួកគេ​តិច គឺ​ពួកគេ​តម្រូវឲ្យ បង់ពន្ធ​ចូល​រដ្ឋ​ច្រើន ទៅតាម​ការនឹកឃើញរ​បស់​ពួកគេ​…​។​

​ឥឡូវនេះ ចូលមក​ដល់​វេន​លោក អ៊ួ​ន សុវណ្ណារ៉ា មាន​សំណាង​ខ្ពស់ បាន​ឡើង​ទៅ ទទួល​តំណែង​ថ្មី ជា​មេ​គយ ច្រកទ្វារព្រំដែន អន្តរជាតិ ត្រពាំង​ផ្លុង បាន​ប៉ុន្មាន​ខែ​រួច​មក​… ក៍​ចាប់ផ្ដើម កើត​មាន​ការ រិះគន់​ធ្ងន់ៗ ជា​បន្តបន្ទាប់​ថា ដាក់​មេ​ច្រក​ថ្មី អ៊ួ​ន សុវណ្ណារ៉ា មិន​ពិត​ថា​ល្អ​ជាង មេ​ច្រក​ចាស់ ប៉ុន ប៊ុណ្ណា នោះឡើយ​… ផ្ទុយទៅវិញ ឌា​តែ​ខ្នូ​ច​… ឬ​អាច​អន់​ជាង មេ​ច្រក​ចាស់ ទៅ​ទៀត​ផង ។  អ្វី​ដែល​ចម្លែក នៅត្រង់ថា ក្នង​ថ្ងៃ​ប្រកាស ផ្ទេរ​ភារកិច្ច និង​តែងតាំង មុខតំណែង មេ​គយ​ច្រកទ្វារ ព្រំដែន​អន្តរជាតិ ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ កាល​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក ប៉ែន កុសល្យ អភិបាលរង ខេត្ត​ត្បូងឃ្មុំ និង​លោក នូ ស៊ីថា ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ត្បូងឃ្មុំ តំណាង​លោក គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​នោះ ក៍​ឃើញ​មាន​វត្តមាន លោក​ឧកញ៉ា លឹម ប៊ុន​ណា ជា​ឈ្មួញ​ឈើ​ល្បីឈ្មោះ ក៍​បាន​ទៅ​ចូលរួម ក្នុង​កម្មវិធី​នោះ​ដែរ ។​

​ កន្លងមក ច្រកទ្វារព្រំដែន អន្តរជាតិ ត្រពាំង​ផ្លុង ក្រៅពី​ល្បី​ថា ជា​ច្រក​សេដ្ឋកិច្ច នាំចូល​ទំនិញ ជាច្រើន​ប្រភេទ ពី​ប្រទេស​យួន​… ក៍​ជា​ច្រកទ្វារ​មួយ ល្បី​ខាង​នាំចេញ ឈើ​ប្រណីត​ជាច្រើន របស់​ឧកញ៉ា មាន​អំណាច​ខ្លះ ដូចជា ឧកញ៉ា លឹម ប៊ុន​ណា ជាដើម ពី​ប្រទេស​ខ្មែរ យកទៅលក់ នៅ​ស្រុក​យួន ដោយ​ការឃុបឃិត​គ្នា ជា​លក្ខណៈ​ប្រព័ន្ធ យ៉ាង​រលូន គ្មាន​អ្នកណា ហ៊ាន​ប៉ះពាល់​ឡើយ ទោះបី​ព្រៃឈើ ស្ទើរតែ​រលាយ ហិនហោចខ្លោចផ្សារ អស់​ពី​កម្ពុជា អច្ឆរិយៈ​នេះ ទៅ​ហើយ​ក៍ដោយ​… (​បើ​មាន​ព័ត៌មាន​ថ្មី​… យើង​នឹង​អាប់​ដេត បន្ថែមទៀត​…) ៕ រក្សា​សិទ្ធិ​ដោយ​៖  http://www.crn-news.com/ ហាម​ថតចម្លង អត្ថបទ​នេះ យក​ទៅ​បង្ហោះ​ផ្សាយ នៅ​វិបសាយ​ផ្សេងៗ​
ព័ត៌មានទាក់ទងព័ត៌មានដែលមើលច្រើនជាងគេព័ត៌មានទាន់ហេតុការណ៍
ផ្សាយនៅថ្ងៃទី: 25-10-2016, ចំនួនអ្នកអាន 28949ដង
​ភ្នំពេញ​៖ កាល​ពី​អត្ថបទ​មុននេះ គេហទំព័រ​យើង បាន​សរសេរ​បង្ហោះ​ផ្សាយ ម្ដង​រួចមកហើយ អំពី​ព័ត៌មានដែល​សាធារណជន តែងតែ​បាន​នាំគ្នា និយាយ​រិះគន់ ជា​បន្តបន្ទាប់​មក​ថា នាយកដ្ឋាន​លិខិតឆ្លងដែន នៃ​ក្រសួង​មហាផ្ទៃ​សព្វថ្ងៃ ដែល​មាន​លោក​ផ្កាយ​មួយ ព្រហ្ម ចាន់​សុខា ជា​ប្រធាន និង​មាន​អនុប្រ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 30-12-2016, ចំនួនអ្នកអាន 15421ដង
បន្ទាយមានជ័យ ៖ បន្ទាប់​ពី​ឯកឧត្តម ជា សុផារ៉ា ត្រូវបាន​តែងតាំង​ជា ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ថ្មី​នៃ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជំនួស​ឯកឧត្តម ទេសរដ្ឋមន្ត្រី អុឹម ឈុនលឹម នៅ​ដើម​ខែ​មេសា ឆ្នាំ​២០១៦​នេះ​រួច​មក មាន​មហាជន ជាច្រើន​មជ្ឈដ្ឋាន បាន​និង​កំពុង​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 22-09-2016, ចំនួនអ្នកអាន 14254ដង
សៀមរាប​៖ ខណៈ​ដែល​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ប្ដេជ្ញា​ខិតខំ​ធ្វើការ កែទម្រង់​ស៊ីជម្រៅ ទៅលើ​ក្រសួង ស្ថាប័នរដ្ឋ​នានា ក៍​ដូចជា កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​ធ្លាប់បាន​ប្រកាស ព្រមាន​ជា​សាធារណៈ ឲ្យ​មន្ត្រីៗ​ទាំងឡាយ ត្រូវតែ​ដក​ខ្លួន​ចេញ​ឲ្យ​ឆ្
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 8578ដង
ខេត្ត​ព្រះសីហនុ​៖ បន្ទាប់​ពី​រង​ការរិះគន់  តាមរយៈ​ការចុះផ្សាយ តាម​សារព័ត៌មាន និង​ការ​បង្ហោះ​ផ្សាយ តាម​បណ្ដាញ​ព័ត៌មាន​ផ្សេង​ទៀត ជុំវិញ​កំហុសឆ្គង របស់​ថ្នាក់ដឹកនាំ កំពង់ផែ​ស្វយ័ត ខេត្ត​ព្រះសីហនុ ដែល​មាន​លោក លូ គឹមឈុន ជា​អគ្គនាយក​ដុះ​ស្លែ និង​ជា​ប្រតិភូ រាជរដ្ឋាភិបាល​កម្ពុ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 13-11-2013, ចំនួនអ្នកអាន 7358ដង
ភ្នំពេញ តាមកំណត់ត្រាប្រវត្តិសាស្ត្រ បានឱ្យដឹងយ៉ាងច្បាស់ថា កាលពីឆ្នាំ១៩៤៧ សម្តេចឪ សម្ដេចតា សម្ដេចតាទួត ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ បានដឹកនាំប្រទេស ទទួលបានជោគជ័យ ក្នុងការទាមទារ ឲ្យព្រះរាជាណាចក្រថៃ សងមកកម្ពុជាវិញ នូវខេត្តខ្មែរមួយចំនួនដូចជា ខេត្តបាត់ដំបង សៀមរាប
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 11-02-2016, ចំនួនអ្នកអាន 5613ដង
​ក្រចេះ​-​ស្នួល៖ ក្រុមបណ្តាញ​សហគមន៍​ព្រៃឈើ និង​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​ខេត្ត​ក្រចេះ បាន​និយាយ​រិះគន់ថា ខេត្ត​ក្រចេះ​ដែល​ល្បី​ខាង កើតមាន​បទល្មើស​ព្រៃឈើ ជាច្រើន​ឆ្នាំ​មកហើយ​នោះ ឥឡូវ​នេះ​នៅតែ​ល្បី​ឈ្មោះ​ដដែល ពោល​គឺ​ល្បី​តាំងពី អតីត​អភិបាលខេត្ត ខាំ ភឿន រហូតមកដល់ អភិបាលខេត្ត
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 13-11-2013, ចំនួនអ្នកអាន 5141ដង
​កង់​ប្រវត្តិសាស្ត្រ​ថ្មីៗ បាន​ឱ្យ​យើង​មើលឃើញ យ៉ាងច្បាស់​ថា កម្ពុជា កើត​មាន​ភ្លើងសង្គ្រាម រ៉ាំរ៉ៃ​ជិត ៣​ទសវត្សរ៍ ធ្វើឱ្យ​ប្រទេស​ជាតិ ទទួលរង​នូវ​ការបំផ្លិចបំផ្លាញ ធ្លាក់​ដល់​ចំណុច​ក្រោម​សូន្យ និង​បាន​ធ្វើឱ្យ​ប្រជារាស្ត្រ ប្រជាពលរដ្ឋ ប្រជាជន​រាប់លាន​នាក់ ត្រូវបាន​ស្លាប់​បាត់បង់​ជីវិត
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 19-10-2014, ចំនួនអ្នកអាន 5123ដង
​ប៉ៃលិន ៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​ថ្នាក់លើ​បានធ្វើការ តែងតាំង​លោក​ស័ក្តិ​៥ សួស សុខ​ដា​រ៉ា អតីត​មេ​នគរបាល អន្តោប្រវេសន៍​ច្រក​ចាំ​យាម ខេត្ត​កោះកុង ឲ្យ​ផ្លាស់ប្ដូរ​ប៉ុស្តិ​ថ្មី​ទៅធ្វើជា មេ​នគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កា
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-07-2014, ចំនួនអ្នកអាន 5102ដង
កំពង់ស្ពឺ​៖ តាម​ប្រភព​ព័ត៌មាន បានឲ្យដឹងថា ព្រៃឈើ​នៅ​ក្នុង​តំបន់ ឧទ្យាន​ជាតិ​គិរី​រម្យ និង​នៅ​តំបន់ភ្នំ​ឱ​រ៉ាល់ ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្ត​កំពង់ស្ពឺ ត្រូវបាន​កាប់បំផ្លាញ កាន់តែ​ខ្លាំង​ឡើងៗ យ៉ាង​អនាធិបតេយ្យ ស្ទើរ​រៀងរាល់​យប់​ថ្ងៃ នៅក្នុង​សម័យ​ដែល​លោក ហេង គួន ឡើង​បុណ្យ​សក
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 12-05-2016, ចំនួនអ្នកអាន 5065ដង
​យោងតាម​សេចក្ដីប្រកាស ស្ដីពី​កម្មវិធី​នយោបាយ របស់​គណបក្ស ប្រជាជន​កម្ពុជា ដើម្បី​កសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០១៣-២០១៨ បន្ទាប់​ពី​បុព្វកថា គេ​ឃើញ​មាន ការសរសេរ​បង្ហាញ ពី​សមិទ្ធផល​ធំៗ ជា​ប្រវត្តិសាស្ត្រ ដែល​គណបក្ស ប្រជាជន​កម្ពុជា សម្រេចបាន​យ៉ាង​ច្រើន ជូន​ជាតិ និង​ប្រជាជន ក្នុង​រយៈពេល ៣
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 25-04-2014, ចំនួនអ្នកអាន 5021ដង

​ភ្នំពេញ​៖ កាលពី​ចុងឆ្នាំ​២០១៣ កន្លងមក មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន បាននាំគ្នា​សរសេរ​ផ្សព្វផ្សាយ យ៉ាង​គគ្រឹកគគ្រេង នូវ​របាយការណ៍ របស់​អង្គការ​មួយ​ថា ក្រុមហ៊ុន​ឯកជន​របស់​ឧកញ៉ា ទ្រី ភាព បាន​និង​កំពុង​ធ្វើឲ្យ អន្តរាយ​ព្រៃឈើ​នៅ​កម្ពុជា ។ តែ​រហូត​មកដល់ពេលនេះ ហាក់ដូចជា​បាត

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 4909ដង
ភ្នំពេញ៖ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ គេហទំព័រ http://vodhotnews.com បានសរសេរបង្ហោះផ្សាយ នូវអត្ថបទមួយ ក្រោមចំណងជើងថា «របាយការណ៍​មួយ​បង្ហាញថា ក្រុមហ៊ុន ទ្រី ភាព បាននិងកំពុង​ដឹកជញ្ជូន​ឈើ​ ខុសច្បាប់​ទៅ​ក្រៅប្រទេស​» ដែលមានខ្លឹមសារដើមទាំងស្រុង ដូចខាងក្រោមនេះ ៖
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 12-03-2014, ចំនួនអ្នកអាន 4888ដង
កំពង់ចាមៈ  ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ   ប្រជាពលរដ្ឋ​ជាច្រើន​មជ្ឈដ្ឋាន បាន​នាំគ្នា​និយាយ​រិះគន់​ធ្ងន់ៗ​ទៅលើ​លោក លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម និង​លោក​ប្រធាន រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ចាម ព្រមទាំង​លោក​នាយ​ផ្នែក​រដ្ឋបាល ព្រៃឈើ​ស្រុក​មេមត់ ដែល​តែងតែ​បើកដៃ​ឲ្យ ឬ​ក៍
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-01-2015, ចំនួនអ្នកអាន 4814ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 13-02-2018, ចំនួនអ្នកអាន 4722ដង
កណ្តាល​៖ ឯកឧត្តម សន វី ប្រតិភូ រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា អគ្គនាយក ​ទូរគមនាគមន៍​កម្ពុជា ជា​ប្រធាន​ក្រុម ការងារ​ថ្នាក់ជាតិ ចុះជួយ​ឃុំ​ព្រែក​គយ និង​សហការី កាលពី​ថ្ងៃ​ពុធ ០៧​រោច ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែ​កុម្ភះ ឆ្នាំ​២០១៨ បាន​រួម​ដំណើរ ជ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 26-09-2014, ចំនួនអ្នកអាន 4657ដង

​ភ្នំពេញ​-​ទូទាំង​ប្រទេស​៖ ខណៈ​ដែល​មាន​បងប្អូន ប្រជាពលរដ្ឋ​មួយចំនួន ព្រួយបារម្ភ​អំពី​សុវត្ថិភាព ម្ហូបអាហារ​ប្រចាំ​ថ្ងៃ​នោះ មន្ត្រីៗ​បម្រើ​ការងារ នៅ​អគ្គនាយកដ្ឋាន កាំកុងត្រូល បាន​និយាយថា រហូតមកដល់​បច្ចុប្បន្ន​នេះ មន្ត្រីៗ​អគ្គនាយកដ្ឋាន កម្ពុជា​ត្រួតពិនិត្យ​ទំនិញ នីហរ័ណ​-​អាហរ័

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 27-10-2017, ចំនួនអ្នកអាន 4632ដង
​បន្ទាយមានជ័យ​៖ បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដឹកនាំ​ដោយ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​កោះហៅ​មន្ត្រីៗ ៧-៨​នាក់ នៅ​ខេត្ត​បន្ទាយមានជ័យ មក​ធ្វើការ​ស៊ើបសួរ​កាលពី​ចុង​សប្ដាហ៍​ទី​១ និង​ដើម​សប្ដាហ៍​ទី​២ នៃ​ខែ​មករា ឆ្នាំ​២០១៤​នេះ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 16-11-2014, ចំនួនអ្នកអាន 4518ដង

យោងតាម ​សេចក្ដីប្រកាស ស្ដីពី​កម្មវិធី​នយោបាយ របស់​គណបក្ស ប្រជាជន​កម្ពុជា ដើម្បី​កសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០១៣-២០១៨ បន្ទាប់​ពី​បុព្វកថា គេ​ឃើញ​មាន ការសរសេរ​បង្ហាញ ពី​សមិទ្ធផល​ធំៗ ជា​ប្រវត្តិសាស្ត្រ ដែល​គណបក្ស ប្រជាជន​កម្ពុជា សម្រេចបាន​យ៉ាង​ច្រើន ជូន​ជាតិ និង​ប្រជាជន ក្នុង​រយៈពេល៣

‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 15-12-2013, ចំនួនអ្នកអាន 4456ដង
ភ្នំពេញ៖ បន្ទាប់ពីលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (បន្តមុខតំណែងនោះ ជំនួសលោក កឹម សុខា) បានចាត់ទុក ពាក្យសម្ដីរបស់លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ដែលបាននិយាយ ថ្មីៗនេះនូវពាក្យ «យួនៗ...» ថា ជាពាក្យរើសអើង ពូជសាសន៍នោះ... បាននិងកំពុងធ្វើឲ្យ សាធារណជន សម្ដែងប្រតិកម្ម រិះគ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 4329ដង
ដោយ ហង្ស សាវយុត 2014-03-15 RFA
​អង្គការក្រៅរដ្ឋាភិបាល ដែល​ពាក់ព័ន្ធ​នឹង បណ្ដាញ​សហគមន៍ ការពារ​ធម្មជាតិ មាន​ក្ដី​ព្រួយបារម្ភ​ថា ព្រៃឈើ​នៅ​ខេត្ត​ព្រះវិហារ អាច​នឹង​បាត់បង់​យ៉ាង​ធំធេង នៅពេល​ខាងមុខ មិន​យូរ​ប៉ុន្មាន​ទៀត​ទេ ។ ក្ដី​ព្រួយបារម្ភ គឺ​នៅ​ស្របពេល ដែល​គេ​ដឹងថា បច្ចុប្បន្ន​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 4046ដង
 ​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឡើង​ធ្វើ​ជា​រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជំនួស​ឯកឧត្តម គាត ឈ​ន់​... ហើយ​ឯកឧត្តម គុណ ញឹម ឡើង​ធ្វើ​ជា អគ្គនាយក​ថ្មី នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ជំនួស​មេ​គ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 11-10-2016, ចំនួនអ្នកអាន 3862ដង
ត្បូងឃ្មុំ ៖ ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ ច្រក​ទន្លេ​ចាម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ (​សុំ​មិន​ទាន់​បញ្ចេញ​ឈ្មោះ​) ល្បីល្បាញ​យូរ​មក​ហើយ ក្នុង​ការឃុបឃិត បើកដៃ​ឲ្យ​ឈ្មួញ នាំចេញ​ឈើ​ប្រណីតៗ តាម​ច្រករបៀង​តា​ដោក និង​ក្រវៀន ព្រមទាំង​នាំ​ទំនិញ គេច​ពន្ធ​ចេញ​-​ចូល យក​លុយ​ចែក​គ្នា ធ្វើ​
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 19-12-2017, ចំនួនអ្នកអាន 3570ដង
ក្រចេះ - ស្ទឹងត្រែង​៖ អ្នកឃ្លាំមើល បញ្ហា​ព្រៃឈើ និង​ពលរដ្ឋ​រស់នៅ ជិត​ព្រំដែន​កម្ពុជា - វៀតណាម សំដែង​ក្ដីបារម្ភ នៅពេល​ឃើញ បទល្មើស​ព្រៃឈើ ឆ្លងដែន​ទៅ ប្រទេស​វៀតណាម នៅតែ​បន្ត កើត​មាន​ពេញបន្ទុក បើទោះជា​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដេជ្ញា​ទប់ស្កាត់​ច្រើនសា​ក្ដី​។ ពលរដ្ឋ​អះអាងថា ជំ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 15-11-2013, ចំនួនអ្នកអាន 3088ដង
ភ្នំពេញ៖ បែបទំនងជាព្រះអង្គ បានទ្រង់ព្រះតម្រិះ ដូចដឹងញ្ញាណជាមុន ឬយ៉ាងណានោះ គឺនៅប្រមាណជា ១ឆ្នាំ មុនពេលព្រះមហាវរក្សត្រ ព្រះបិតាបង្រួបង្រួបជាតិ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ជាទីសក្ការៈដ៍ខ្ពង់ខ្អស់បំផុតនៃយើង ទ្រង់បានយាងចូលព្រះទិវង្គត ព្រះអង្គបានមានព្រះ
‹ សូមអានបន្ត ›
ផ្សាយនៅថ្ងៃទី: 14-05-2017, ចំនួនអ្នកអាន 3066ដង
​បន្ទាយមានជ័យ​៖ ប្រជាពលរដ្ឋ​រស់នៅ ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា ចាប់តាំងពី​លោក ឆែ សុធា ត្រូវបាន​ថ្នាក់លើ ប្រកាស​តែងតាំង​ជា ប្រធាន​សាខាគយ ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៥ ជំនួស​លោក ថោង សុខាំ​ភូ រហូតមកដល់​ពេលនេះ  មាន​ការរិះគន់​ខ្លាំងៗ ពី​មជ្ឈដ្ឋាន
‹ សូមអានបន្ត ›
« មុន 1 ក្រោយ »
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5931
ម្សិលមិញ : 9582
សរុប : 7276316
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com