ថ្ងៃ អាទិត្យ ទី 22 ខែ កក្កដា ឆ្នាំ 2018
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
​ក្រៅពី​ល្បីឈ្មោះជាមេឈ្មួញ ​បំផ្លាញព្រៃឈើ​ស្ទើរហិនហោច ឧកញ៉ា ទ្រី ភាព ​ទទួលបានសិទ្ធិផ្ដាច់មុខ ក្នុងការប្រមូល-​កែច្នៃ ​វល្លិ​រមៀត​ ដែលក្រសួងមហាផ្ទៃ ចាត់ទុក​ជា​ធាតុ​ផ្សំ អាច​ផលិត​គ្រឿងញៀនបាន
ផ្សាយនៅថ្ងៃទី: 24-04-2014, ចំនួនអ្នកអាន 4446ដង
ភ្នំពេញ៖ ពាក្យ​ដែល​ហៅថា “​ឧកញ៉ា​” នៅក្នុង​ស្រុក​ខ្មែរ​សព្វថ្ងៃ គេ​តែង​ឲ្យនិយមន័យ ជា​សាមញ្ញ​ថា ជា​អ្នក​មាន​...​។ តែ​អ្នក​មាន​នេះ គ្រាន់តែ​សំដៅ​ទៅលើ អ្នកមាន​លុយ​ក​កាក់ ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ មហាសាល​តែប៉ុណ្ណោះ ពោល​គឺ​ជា​ទូទៅ គេ​មិនមែន​សម្គាល់ថា ជា​អ្នកមានចំណេះដឹង​, អ្នក​មាន​ឧត្តមគតិ​ខ្ពស់​, អ្នក​មាន​ឆន្ទៈ​ខ្ពស់​, អ្នក​មាន​ចិត្ត​អាណិត ស្រឡាញ់​ជាតិ ឬ​អ្នក​មាន​បេះដូង ចេះ​គិត ចេះ​ព្រួយបារម្ភ អំពី​ផលប្រយោជន៍​ជាតិ​... ជា​ដើម​នោះ​ទេ ។ ព្រោះថា សម័យ​បច្ចុប្បន្ន ឲ្យតែ​មាន​លុយ អ្នកណាៗ​ក៍​អាចធ្វើ ឬ​ទទួល​បាន​គោរមងារ​ជា “​ឧកញ៉ា​” បាន​យ៉ាង​ស្រួល​ដែរ ទោះបី​ជន​នោះ មិន​ចេះអក្សរ ឬ​ចូល​ចិត្ត​ប្រកបមុខរបរ ដែល​ប៉ះពាល់​ដល់ ផលប្រយោជន៍ ប្រទេសជាតិ​ក៍ដោយ ។​

​ជាក់ស្ដែង ឧកញ៉ា ទ្រី ភាព ដែល​គេ​ដឹងថា គាត់​មាន​ក្រុមហ៊ុន​ជាច្រើន​នោះ ត្រូវបាន​មហាជន នាំ​គ្នា​រិះគន់​យ៉ាងខ្លាំង ជាច្រើន​ឆ្នាំ​មកហើយ ពាក់ព័ន្ធ​នឹង​ការ ប្រកបមុខរបរ របស់​គាត់​ដូច​ជា ការរកស៊ី​ជំនួញ​ឈើ​ប្រណីត យ៉ាង​ល្បីឈ្មោះ​នៅក្នុង ព្រះរាជាណាចក្រ​កម្ពុជា ។ ឧកញ៉ា ទ្រី ភាព តែង​បាន​បញ្ជា ឲ្យ​មនុស្ស​របស់​ខ្លួន ប្រមូល​ទិញ​ឈើ​ផ្តាច់មុខ ពី​ក្រុមហ៊ុន​សម្បទាន សេដ្ឋកិច្ច​នានា ដូចជា​នៅក្នុង ខេត្ត​រតនគិរី និង​នៅ​ស្រុក​រវៀង​, ស្រុក​ជ័យ​សែន ក្នុង​ខេត្ត​ព្រះវិហារ​, ការកាប់បំផ្លាញ​ព្រៃឈើ នៅក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច ជម្រក​សត្វព្រៃ​បឹង​ពែ​រ ក្នុង​ខេត្ត​ព្រះវិហារ និង នៅ​ដែនជម្រកសត្វព្រៃ ភ្នំ​សំ​កុស ខេត្ត​ពោធិ៍សាត់ ដើម្បី​ដឹក​ជញ្ជូន​ឈើ ស្ទើរ​រលាយ​ហិនហោច​អស់​ពី​កម្ពុជា យកទៅលក់​នៅ​ស្រុក​យួន បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច​ប៉ុណ្ណោះ ។​

​មិន​ត្រឹមតែ​ប៉ុណ្ណឹង ក៍មាន​ព័ត៍មាន​ថា ក្រៅពី​អាច​រកស៊ី​ឈើ ស្ទើរ​រលាយ​ហិនហោច អស់​ពី​ស្រុក​ខ្មែរ​... លោក​ឧកញ៉ា ទ្រី ភាព ក៍​ទទួលបាន​សិទ្ធិ ពិសេស​បំផុត​មួយទៀត ពី​សំណាក់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្នុង​ការអនុញ្ញាតិ ឲ្យ​ក្រុមហ៊ុន អឹម ឌី អេស អាហ័រណ នីហរ័ណ របស់គាត់​(​ទ្រី ភាព​ ) អាច​មាន​សិទ្ធិ​ប្រមូល និង​កែច្នៃ​វល្លិ​រមៀត នៅក្នុង​អាង​ស្តុក​ទឹក វា​រី​អគ្គិសនី​ស្ទឹង​អាតៃ ស្ថិត​នៅក្នុង​ជួរ​ភ្នំក្រវាញ ភាគ​កណ្តាល​ស្រុក​វាលវែង ខេត្តពោធិ៍សាត់​ទៀតផង ។ ដែល​វល្លិ​រមៀត​នេះ ក្រសួងមហាផ្ទៃ បាន​ធ្វើ​ការហាមឃាត់ តាំងពី​ឆ្នាំ​២០០៥ មក​ម្លេះ មិន​អនុញ្ញាត​ឲ្យ មាន​ការផលិត​កែឆ្នៃ ឬ​ធ្វើ​ចរាចរ​នោះទេ ដោយ​ចាត់ទុកថា វា​ជា​សារធាតុ​ផ្សំ អាច​ផលិត​ជា​គ្រឿងញៀន​បាន​...​។ ប៉ុន្តែ​ការ​ហាមប្រាម របស់​ក្រសួង​មហាផ្ទៃ​កម្ពុជា មិន​មាន​ប្រសិទ្ធភាព សូម្បី​តែ​បន្តិច​ឡើយ ចំពោះ​មហិច្ឆតា ឥត​ព្រំដែន​របស់​ឧកញ៉ា ទ្រី ភាព ដែល​ចូលចិត្ត​ប្រព្រិត្ត​មុខរបរ ដែល​រដ្ឋ​ហាមឃាត់​បែបនេះ ។​

​ពាក់ព័ន្ធ​នឹង​ការអនុញ្ញាត ឲ្យ​ក្រុមហ៊ុន​របស់​ឧកញ៉ា ទ្រី ភាព ប្រមូល និង​កែច្នៃ​វល្លិ​រមៀត​នេះដែរ គេ​ឃើញ​មាន​លិខិត​ស៊ីញ៉េ នៅ​ថ្ងៃ​ទី​០១ ខែ​មីនា ឆ្នាំ​២០១៣ ដោយ​លោក ឡោ រស្មី អគ្គលេខាធិការ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ដាក់ជូន​ទៅ​លោក ឆេង គឹម​ស៊ុន ប្រធាន​រដ្ឋបាល​ព្រៃឈើ ដោយយោង​តាម​ចំណារ ចុះ​ថ្ងៃ​ទី​០១ ខែ​មីនា ឆ្នាំ​២០១៣ របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ (​ច័ន្ទ សារុន​ ) ។ លិខិត​នោះ បាន​សរសេរ ជម្រាប​ជូន​ប្រធាន រដ្ឋបាល​ព្រៃឈើ អំពី​សំណើសុំ គោលការណ៍​អនុញ្ញាត ប្រមូល និង​កែ​ចៃ្ន​វល្លិ​រមៀត នៅក្នុង​អាង​ស្តុក​ទឹក វា​រី​អគ្គិសនី​ស្ទឹង​អាតៃ របស់​ក្រុមហ៊ុន អឹម ឌី អេស អាហ័រណ នីហរ័ណ ដែល​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានសម្រេច​ឯកភាព និង​សុំ​មតិ​បន្ថែម ពី​រដ្ឋបាល​ព្រៃឈើ ។​

​មន្ត្រី​មជ្ឈមណ្ឌល សិទ្ធិមនុស្ស​កម្ពុជា​លោក ឈឹម សាវុធ ដែល​បាន​ធ្វើ​ការស្រាវជ្រាវ បទល្មើស​ព្រៃឈើ នៅ​ជួរ​ភ្នំក្រវាញ បាន​និយាយថា លិខិតអនុញ្ញាត ដែល​ចេញ​ឲ្យ​ឧកញ៉ា ទ្រី ភាព ប្រមូល​ទិញ និង​កែច្នៃរ​ល្លិ៍​រ​មៀត ព្រមទាំង​បង្កើត​រោង កែច្នៃ​វល្លិ​រមៀត​នោះ គឺ​ល្មើស​ទៅនឹង​ច្បាប់​ទាំងស្រុង ព្រោះ​បើ​តាម​ច្បាប់ ព្រៃឈើ​ឆ្នាំ​២០០២ គឺ​ហាមឃាត់​ដាច់ខាត មិនឲ្យ​មាន​ការបង្កើត​រោងចក្រ ផលិត​ម្សៅ​វល្លិ​រមៀត នោះទេ ។​

​នៅក្នុង​ជំពូក​ទី​១៥ មាត្រា​ទី​៩៧ នៃ​ច្បាប់​ព្រៃឈើ ស្ដី​ពី​បទល្មើស​ព្រៃឈើ និង​ទោស​ប្បញ្ញត្តិ បានចែង​ថា ត្រូវ​ផ្តន្ទាទោស ក្រោម​បទ​ល្មើស ព្រៃឈើ​ថ្នាក់​ទី​១ ដែល​ត្រូវ​ជាប់ពន្ធនាគារ ពី​ប្រាំ​ឆ្នាំ​ទៅ​ដប់ឆ្នាំ និង​ត្រូវ​រឹបអូស វត្ថុតាង​ទាំងអស់ មក​ជា​សម្បត្តិ​រដ្ឋ ដកហូត​កិច្ចព្រមព្រៀង អាជ្ញាប័ណ្ណ លិខិតអនុញ្ញាត និង​កម្ទេច​ចោល វត្ថុតាង​ក្លែង ចំពោះ​ជន​ណា ដែល​បាន​ប្រព្រឹត្ត បទល្មើស ណាមួយ ដូចជា​បង្កើត​មូលដ្ឋាន កែច្នៃ​វល្លិ​រមៀត ឬ​មូលដ្ឋាន​សិប្បកម្ម អនុផល​ព្រៃឈើ​ផ្សេងទៀត ដែល​នាំមក​នូវ​ការ បំផ្លាញ​ព្រៃឈើ និង​មជ្ឈដ្ឋាន​ព្រៃឈើ ។ ជន​ណា​ប្រព្រឹត្ត បទល្មើស​ថ្នាក់​ទី​១ មិន​រាងចាល ត្រូវ​ផ្តន្ទាទោស​ទ្វេដង នៃ​បទល្មើស​ថ្នាក់​ទី​១ នៃ​ច្បាប់​នេះ ។​

​ដោយឡែក កាលពី​ថ្ងៃ​ទី​៦ ខែតុលា​ឆ្នាំ ២០០៥ ក្រសួងមហាផ្ទៃ បាន​ធ្វើលិខិត ស្នើសុំ​ឲ្យ​អគ្គលេខាធិការ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ផ្តល់​ដំបូន្មាន​ទៅ ប្រធាន​រដ្ឋបាល​ព្រៃឈើ ឲ្យ​បញ្ឈប់​ជា​បន្ទាន់ នូវ​ការផលិត ប្រេង​ម្រះព្រៅ និង​វល្លិ​រមៀត ដោយសារតែ វា​ជា​ធាតុ​ផ្សំ អាច​ផលិត​គ្រឿងញៀន ពេល​ដែល​លាយ ជាមួយ​អាស៊ីត ៕ ដោយ​៖ ករុណា​
ផ្សាយនៅថ្ងៃទី: 22-06-2018, ចំនួនអ្នកអាន 448ដង
ក្រចេះ៖ បងប្អូនប្រជាពលរដ្ឋ រស់នៅខេត្តក្រចេះ បាននិយាយរិះគន់ថា បន្ទាប់ពីលោក  វ៉ា ថន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជា ក្រសួងមហាផ្ទៃ ប្រកាសតែងតាំង មុខតំណែង ពីអភិបាលរង ឲ្យឡើងធ្វើជា អភិបាលខេត្តក្រចេះ ជំនួសលោក សរ ចំរុង កាលពីថ្ងៃទី២៦  ខែមេសា ឆ្នាំ២០១៨ ថ្មីៗនេះរួចមក... មានមេឈ
‹ សូមអានបន្ត ›
« មុន 1 ក្រោយ »
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 254
ម្សិលមិញ : 5539
សរុប : 7483319
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com