ថ្ងៃ អាទិត្យ ទី 22 ខែ កក្កដា ឆ្នាំ 2018
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
អ៊ុយ សារិន ប្រធាននាយកដ្ឋាន​របប​គយ ប្រព្រិត្ត​អំពើ​ពុករលួយ ធ្វើឲ្យក្រុម​អ្នក​រត់ការឯកសារ នាំគ្នាខឹងសម្បារកាន់តែខ្លាំងឡើង និងសុំឲ្យ​ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ជួយចាត់ការកែទម្រង់
ផ្សាយនៅថ្ងៃទី: 14-07-2014, ចំនួនអ្នកអាន 4671ដង
​ភ្នំពេញ ៖ ក្រុម​អ្នក​រត់ការ ឯកសារ​មួយចំនួន បាន​និយាយ​ប្រាប់​ថា នៅក្នុង​ចំណោម​កន្លែង ពុករលួយ​ជា​ច្រើន នៅ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ដែល​ដឹកនាំ​គ្រប់គ្រង ដុះ​ស្លែ​ដោយ​លោក ប៉ែន ស៊ីម៉ន គឺ​មាន​កន្លែង​នាយកដ្ឋាន​របប​គយ ដែល​មាន​លោក អ៊ុយ សារិន ជា​ប្រធាន ក៍​ល្បីឈ្មោះ​មិន​តិច​ដែរ ។ ​បញ្ហា​នេះ ក្រុម​អ្នក​រត់ការ​ភាគច្រើន បាន​សំណូមពរ​ថា សូមឲ្យ​ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ជំនួស​ឯកឧត្តម គាត ឈ​ន់ ត្រូវតែ​ចាត់ការ ដកហូត​មុខតំណែង​លោក អ៊ុយ សារិន ចេញជា​បន្ទាន់​បំផុត ដោយ​តែងតាំង​មន្ត្រី​ថ្មី ឲ្យ​ជំនួស​កន្លែង​នោះ​វិញ ។ បើ​មិន​អញ្ចឹងទេ ថ្ងៃ​ណា​មួយ ​ក្រុម​អ្នក​រត់ការ​ឯកសារ អាច​នឹង​នាំ​គ្នា​ធ្វើការ​ប្រឆាំង​តវ៉ា ផ្អើល​ពេញ​នាយកដ្ឋាន​របប​គយ ជាក់​ជា​មិនខានឡើយ ។​

​ពួកគេ​បាន​បញ្ជាក់ថា មន្ត្រីៗ​គយ​នៅ​កន្លែង​លោក អ៊ុយ សារិន តែង​ដឹកនាំ​ធ្វើ​ការងារ ប្រព្រិត្ត​អំពើ​ពុករលួយ តាម​បែប​ការិយាធិបតេយ្យ បក្ខពួកនិយម រាប់​ខែ​រាប់​ឆ្នាំ​មកហើយ ពោល​គឺ​កន្លងមក ពួក​មន្ត្រីៗ​គយ​ទាំង​នោះ បាន​ឲ្យ​ពួក​អ្នក​រត់ការ ឯកសារ​ទាំងឡាយ ត្រូវ​បង់លុយ​ថ្លៃ​សេវា​ក្រោម​តុ ដូច​ជា​ឯកសារ​ទំនិញ  ឧស្សាហកម្ម​រោងចក្រ ត្រូវ​ចំណាយ​ឲ្យ​មន្ត្រី​គយ ខាង​ផ្នែក​បិទ​តែម​ចំនួន ១​ដុល្លារ​, ផ្នែក​បោះត្រា ២​ដុល្លារ​, ផ្នែក​លេខា​ ៥​ដុល្លារ​, ផ្នែក​សរសេរ​ឯកសារ ១០​ដុល្លារ​, អនុប្រធាន នាយកដ្ឋាន​របប​គយ ផ្នែក​គ្រី​សលើ​ឯកសារ ១០​ដុល្លារ​, ផ្នែក​ចុះ​លេខ ១០​ដុល្លារ​, និង​ឯកសារ​ទំនិញ​វិនិយោគ ក្រៅ​ឧស្សាហកម្ម​កាត់ដេរ ត្រូវ​បង់​សេវា​ឲ្យ មន្ត្រី​គយ​ផ្នែក​បិទ​តែម ១​ដុល្លារ​, ផ្នែក​លេខា​ ៥​ដុល្លារ​, ផ្នែក​ចុះ​លេខ ១០​ដុល្លារ​, ផ្នែក​គ្រី​សលើ​ឯកសារ ១០ ដុល្លារ​, ផ្នែក​បោះត្រា ១០​ដុល្លារ​, ផ្នែក​លេខា​លោក ប៉ែន សំអាត អគ្គនាយករង​គយ ១០​ដុល្លារ​, ឲ្យ​ថ្លៃ​លោក អ៊ុយ សារិន ស៊ីញ៉េ​លើ​ឯកសារ ២០​ដុល្លារ ព្រមទាំង​ផ្នែក​សរសេរ​ឯកសារ ៣០ ដុល្លារ​ទៀត ។​

​ក្រុម​អ្នក​រត់ការ បាន​និយាយ​បន្តថា ទោះបី​មាន​ករណី​បង់ប្រាក់ ជា​អំពើ​ពុករលួយ ដូច​ខាងលើ​នេះ​ក៏​ដោយ ប៉ុន្តែ​ឯកសារ​ជាច្រើន តែង​ត្រូវ​រាំងស្ទះ ស្ទើរតែ​រាល់ថ្ងៃ ដោយសារតែ​លោក​ ​អ៊ុយ សារិន មិនសូវ​ទៅ​ធ្វើ​ការងារ​ប្រចាំថ្ងៃ ឲ្យបាន​ទៀងទាត់​ពេលវេលា​ទេ ។ មិនតែប៉ុណ្ណោះ បើ​ក្នុង​ករណី​គាត់ (​អ៊ុយ សារិន​) បាន​ទៅ​ធ្វើការ​មួយ​ភ្លែតៗ​នោះ គាត់ (​អ៊ុយ សារិន​) ក៍​តែងតែ​សម្ដែង អាកប្បកិរិយា ក្រអឺតក្រទម វាយ​ឬ​ក​វាយ​ពារ ដាក់​ក្រុម​អ្នក​រត់ការ និង​មាន​ឯកសារ​ក្រុមហ៊ុន​ខ្លះ លោក​ប្រធាន​គយ អ៊ុយ សារិន មិន​ខ្ចី​ទាំង​យក​ភ្នែក​មើល ទៀត​ផង​ក៍​មាន​ដែរ ដែល​ឯកសារ​ទាំងនោះ ត្រូវ​គេ​ដឹងថា មាន​រហូត​ដល់ រាប់រយ​ឯកសារ ក្នុង​មួយ​ថ្ងៃៗ និង​ដែល​ត្រូវ​បង់ ទៅ​ឲ្យ​មន្ត្រីៗ​គយ ក្នុង​មួយ​ឯកសារៗ​ពី ៣៣​ដុល្លារ ទៅ ៩១​ដុល្លារ​ឯណោះ ។​

​គេហទំព័រ CRN «​បង្រួបបង្រួម​ជាតិ​» បាន​ព្យាយាម​ទៅ​ទំនាក់ទំនង ចូល​ទៅ​សុំ​ការបំភ្លឺ​ពី​លោក អ៊ុយ សារិន ដល់​កន្លែង​ធ្វើការ​របស់គាត់ ជា​ញឹកញាប់​ដែរ តែ​មិន​ត្រូវ​បាន​សន្តិសុខ អនុញ្ញាតិឲ្យ​ចូល​ទៅ​ឡើយ ដោយ​ពួកគេ​បាន​លើកឡើង​ថា លុះត្រាតែ​ទទួលបាន ការអនុញ្ញាត​ពី​លោក​ប្រធាន អ៊ុយ សារិន ដោយ​ផ្ទាល់​ជាមុន​សិន ។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ លេខ​ទូរស័ព្ទ​របស់​លោក អ៊ុយ សារិន ក៍​មិន​អាច​ទាក់ទង​បានដែរ ៕ ដោយ​៖ ប្រាថ្នា​ (រក្សាសិទ្ធិ ហាមចម្លង ផ្សាយបន្ត)
ផ្សាយនៅថ្ងៃទី: 22-06-2018, ចំនួនអ្នកអាន 448ដង
ក្រចេះ៖ បងប្អូនប្រជាពលរដ្ឋ រស់នៅខេត្តក្រចេះ បាននិយាយរិះគន់ថា បន្ទាប់ពីលោក  វ៉ា ថន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជា ក្រសួងមហាផ្ទៃ ប្រកាសតែងតាំង មុខតំណែង ពីអភិបាលរង ឲ្យឡើងធ្វើជា អភិបាលខេត្តក្រចេះ ជំនួសលោក សរ ចំរុង កាលពីថ្ងៃទី២៦  ខែមេសា ឆ្នាំ២០១៨ ថ្មីៗនេះរួចមក... មានមេឈ
‹ សូមអានបន្ត ›
« មុន 1 ក្រោយ »
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 264
ម្សិលមិញ : 5539
សរុប : 7483329
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com