ថ្ងៃ ច័ន្ទ ទី 11 ខែ ធ្នូ ឆ្នាំ 2017
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
សុវត្ថិភាពម្ហូបអាហារ​នៅ​កម្ពុជា​ ត្រូវបានលើកកម្ពស់ កាន់តែល្អប្រសើរឡើង ​ដើម្បីធានាសុខុមាលភាពប្រជាពលរដ្ឋ ដោយអគ្គនាយកដ្ឋាន«កាំកុងត្រូល»
ផ្សាយនៅថ្ងៃទី: 26-09-2014, ចំនួនអ្នកអាន 4219ដង

​ភ្នំពេញ​-​ទូទាំង​ប្រទេស​៖ ខណៈ​ដែល​មាន​បងប្អូន ប្រជាពលរដ្ឋ​មួយចំនួន ព្រួយបារម្ភ​អំពី​សុវត្ថិភាព ម្ហូបអាហារ​ប្រចាំ​ថ្ងៃ​នោះ មន្ត្រីៗ​បម្រើ​ការងារ នៅ​អគ្គនាយកដ្ឋាន កាំកុងត្រូល បាន​និយាយថា រហូតមកដល់​បច្ចុប្បន្ន​នេះ មន្ត្រីៗ​អគ្គនាយកដ្ឋាន កម្ពុជា​ត្រួតពិនិត្យ​ទំនិញ នីហរ័ណ​-​អាហរ័ណ និង​បង្ក្រាប​អំពើ​ក្លែងបន្លំ ដែល​ហៅ​កាត់​ថា «​កាំកុងត្រូល​» បាន​និង​កំពុង​ខិតខំ ប្រឹងប្រែង​ខ្លាំង​ឡើង ក្នុង​ការដឹកនាំ​ការងារ​ត្រួតពិនិត្យ និង​បង្ក្រាប​ទប់ស្កាត់ រាល់​ទំនិញ​ម្ហូបអាហារ ប៉ះពាល់​ដល់​សុខភាព ទទួលបាន​លទ្ធផល​ល្អប្រសើរ ជាង​ពេល​មុនៗ​ឆ្ងាយ​ណាស់ ។​ 

មន្ត្រីៗ​ទាំងនោះ បាន​និយាយ​ប្រាប់​ថា ចាប់តាំងពី​នាយកដ្ឋាន កាំកុងត្រូល ត្រូវបាន​តម្លើង​ទៅជា អគ្គនាយកដ្ឋាន​កាំកុងត្រូល ដែល​មាន​ឯកឧត្តម ម៉ក់ ពេជ្ជ​រិទ្ធ ទីប្រឹក្សា​ផ្ទាល់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា ក្លាយ​ជា​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​នោះ កាលណា​មក ឯកឧត្តម​អគ្គនាយក ម៉ក់ ពេជ្ជ​រិទ្ធ តែង​បាន​ណែនាំ​ជាប្រចាំ និង​ដាក់បទបញ្ជា យ៉ាង​តឹងរ៉ឹង​បំផុត ឲ្យ​មន្ត្រីៗ​ក្រោម​ឱវាទ ត្រូវ​នាំ​គ្នា​បង្ក្រាប ទប់ស្កាត់​បទល្មើស ទំនិញ​ម្ហូបអាហារ ខូច​គុណភាព​ទាំងឡាយ ឱ្យមាន​ប្រសិទ្ធភាព និង​មិន​ត្រូវ​យក​តួនាទី​របស់​ខ្លួន ទៅ​ប្រព្រិត្ត​អំពើ​ផ្ដេសផ្ដាស ដែល​ជា​ទង្វើ​អសកម្ម​ឡើយ ។​ 

​មន្ត្រីៗ​កាំកុងត្រូល បាន​ប្រាប់ឲ្យដឹង​ថា អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្រោម​ការដឹកនាំ​គ្រប់គ្រង ដោយ​ឯកឧត្តម​អគ្គនាយក ម៉ក់ ពេជ្ជ​រិទ្ធ តែង​អនុវត្ត​នូវ​យុទ្ធសាស្ត្រ «​ភ្លៀងរលឹម​» ក្នុង​ការដឹកនាំ​កម្លាំង ចុះ​ទៅ​ត្រួតពិនិត្យ គុណភាព​ទំនិញ ស្ទើរ​រៀងរាល់ថ្ងៃ ទាំង​នៅលើ​ទីផ្សារ​នានា និង​ទៅ​ដល់​ទីកន្លែង ផលិត​ដោយ​ផ្ទាល់​តែម្ដង ឲ្យតែ​សង្ស័យ​ពាក់ព័ន្ធ នឹង​ទំនិញ​ម្ហូបអាហារ ដែល​អាច​ធ្វើឲ្យ​មាន​ការ ប៉ះពាល់​ដល់​សុខភាព ប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស់ ឬ​ទំនិញ​ក្លែងបន្លំ​ផ្សេងៗ តួយ៉ាង​ដូចជា ទំនិញ​គ្រឿង​កំប៉ុង គ្រឿង​វេច​ខ្ចប់ មី គុយទាវ ប្រហិត ទឹកត្រី ទឹកស៊ីអ៊ីវ ទឹក​ប៉េងប៉ោះ ទឹក​ម្ទេស ទឹកបរិសុទ្ធ ស្រា​បៀរ ស្រា​ថ្នាំ​... និង​ទំនិញ​ហូបចុក​ប្រចាំថ្ងៃ សាច់ បន្លែ ផ្លែឈើ​... ជាច្រើន​មុខ​ទៀត ។​ 

​ជាក់ស្ដែង​កន្លងមក ឯកឧត្តម​អគ្គនាយក ម៉ក់ ពេជ្ជ​រិទ្ធ តែង​បាន​លើកឡើង ជា​របាយការណ៍ នៅក្នុង​អង្គប្រជុំ​ម្ដងៗ ដោយ​ជម្រុញ​ឲ្យ​មន្ត្រីៗ កាំកុងត្រូល​ទាំងអស់ បង្កើន​ការយកចិត្តទុកដាក់ ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ត្រូវធ្វើ​យ៉ាងណា​គ្រប់គ្រង ត្រួតពិនិត្យ​គុណភាព ទំនិញ​គ្រប់​ប្រភេទ​លើ​ទីផ្សារ ក៍​ដូចជា​ទំនិញ​នាំចូល តាម​គ្រប់​ច្រក​ទាំងអស់ ដើម្បី​ទប់ស្កាត់​ឲ្យបាន នូវ​ទំនិញ​ពុំ​ត្រឹមត្រូវ​ដូចជា​ ផលិតផល​ប្រេងឥន្ធនៈ សារធាតុ​គីមី​... ដែល​មាន​បញ្ញត្តិ​គ្រប់គ្រង ការនាំ​ចូល​ម្ហូបអាហារ​ក្រោម​ស្តង់ និង​ត្រូវ​បង្កើន ការត្រួតពិនិត្យ ទំនិញ​នាំចេញ ពិសេស​ការធ្វើ​វិញ្ញាបនក​ម្ម​ផលិតផ​ល ដើម្បី​ការពារ​គុណភាព ផលិតផល​នាំចេញ បង្កើន​លទ្ធភាព​នាំ​ចូល ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ទៀតផង​... ។ 

​មន្ត្រីៗ​កាំកុងត្រូល បាន​បញ្ជាក់​ដែរ​ថា ដោយសារតែ ឯកឧត្តម​អគ្គនាយក ម៉ក់ ពេជ្ជ​រិទ្ធ មាន​អភិបាលកិច្ច​ល្អ ក្នុង​ការដឹកនាំ​អគ្គនាយកដ្ឋាន កាំកុងត្រូល​នេះហើយ ទើប​បាន​និង​កំពុង​ធ្វើ​ឱ្យ ម្ហូបអាហារ​ប៉ះពាល់​សុខភាព ត្រូវ​កាត់បន្ថយ​បាន​យ៉ាងច្រើន ជា​ការ​ផ្ដល់​ភាព​កក់ក្ដៅ និង​ធានា​នូវ សុវត្ថិភាព​ម្ហូបអាហារ ជូន​ដល់​ប្រជាពលរដ្ឋ ឲ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង ពីមួយថ្ងៃ​ទៅមួយថ្ងៃ ស្របតាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា ជា​ព្រះរាជាណាចក្រ​អច្ឆរិយៈ មាន​សុខសន្តិភាព និង​ការ​អភិ​វ​ឌ្ឈ រីកចម្រើន​រុងរឿង ឈានឡើង​ជា​បន្តបន្ទាប់ ឥត​មាន​ឈប់ឈរ​... ៕ ដោយៈ រតនៈ​ (អេស អឹម)


ព័ត៌មានបន្ទាប់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5750
ម្សិលមិញ : 9344
សរុប : 6359315
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com