ថ្ងៃ ច័ន្ទ ទី 11 ខែ ធ្នូ ឆ្នាំ 2017
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
មេ​ប៉ូលិស​សេដ្ឋកិច្ច យិន ប្រសិទ្ធ ក៍​ត្រូវ​ថ្នាក់លើ​ប្រគល់​អំណាច គ្រប់គ្រង​ក្ដោប​ក្ដាប់​ការងារ ២-៣​ខេត្ត ផ្ដាច់មុខ​ម្នាក់ឯង​ដែរ មិន​អន់​ជាង​លោក អ៊ុំ វណ្ណា ប៉ុន្មាន​ទេ​... ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមេកំពូលៗ
ផ្សាយនៅថ្ងៃទី: 18-10-2014, ចំនួនអ្នកអាន 3737ដង
​សៀមរាប​-​ឧត្តរមានជ័យ ៖ បើ​តាម​ប្រភព​ព័ត៌មាន​មួយ បានឲ្យដឹងថា មន្ត្រីៗ​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ មិនមែន​មាន​តែ​លោក អ៊ុំ វណ្ណា ម្នាក់​ទេ​ដែល​ថ្នាក់លើ បានប្រគល់​សិទ្ធិ​អំណាច ឲ្យកាន់កា​ប់​ក្ដោប​ក្ដាប់​ការងារ ៣-៤ ឬ ៥​ខេត្ត ផ្ដាច់មុខ​ម្នាក់ឯង​នោះ សូម្បីតែ​លោក យិន ប្រសិទ្ធ ក៍​ត្រូវ​ថ្នាក់លើ​ប្រគល់​អំណាច ឲ្យធ្វើ​ជា​នាយការិយាល័យ នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ គ្រប់គ្រង​ក្ដោប​ក្ដាប់​ការងារ ២-៣​ខេត្ត ផ្ដាច់មុខ​ម្នាក់ឯង​ដែរ គឺ​ខេត្ត​សៀមរាប និង​ខេត្ត​ឧត្តរមានជ័យ ។​

​ប្រភព​បាន​ប្រាប់ថា មេ​ប៉ូលិស​សេដ្ឋកិច្ច យិន ប្រសិទ្ធ ដែល​ទទួលបាន​សិទ្ធិ ក្ដោប​ក្ដាប់​ការងារ ២-៣​ខេត្ត ផ្ដាច់មុខ​ម្នាក់ឯង ទាំង​ផ្នែក​ទំនិញ និង​ការដឹកជញ្ជូន ឈើ​ខុសច្បាប់​ផង​នោះ បាន​ចាត់តាំង​មន្ត្រីៗ ក្រោម​ឱវាទ​របស់​ខ្លួន ឲ្យ​ចុះដាក់​ប៉ុស្តិ៍​ជជុះ តាម​ដងផ្លូវ​ជាតិ​សំខាន់ៗ ក្នុង​ខេត្ត​សៀមរាប និង​ខេត្ត​ឧត្តរមានជ័យ ដូចជា​នៅ​តាម​ផ្លូវ​លេខ​៦៧ មាន​មួយក្រុម​, ផ្លូវជាតិ​លេខ​៦៨ មួយ​ក្រុម​ទៀត និង​នៅ​ចំណុច​ស្រុក​ពួក មាន​មួយក្រុម រហូត​ដល់​ចំណុច​ស្រុក​ជីក្រែង មាន​មួយក្រុម​ទៀត​... ដែល​ជា​ការ​បង្កឲ្យមាន បាតុភាព​មិន​ប្រក្រតី​ជាច្រើន ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​កិត្តិយស​របស់ អគ្គស្នងការ​នគរបាល​ជាតិ ។

​ប្រភព​ក៍​បាន​ខ្សឹប​ប្រាប់​ដែរ​ថា មាន​មន្ត្រីៗ​នគរបាល​មួយ​ចំនួន បាន​ដេញថ្លៃ​ប៉ុស្តិ៍​ពី​លោក យិន ប្រសិទ្ធ ក្នុង​មួយ​ប៉ុស្តិៗ​តម្លៃ​ពី ២​ពាន់ ទៅ ៤​ពាន់ ដុល្លារ​អាមេរិក ក្នុង​មួយ​ខែៗ ដើម្បី​ទទួលបាន​សិទ្ធិ ក្នុង​ការប្រមូល​លុយ ពី​ក្រុម​ឈ្មួញ​ដឹក​ទំនិញ គេច​ពន្ធ​ផ្សេងៗ​ដូចជា ដឹក​ប្រេង​ខុសច្បាប់ ឬ​អ្នក​រកស៊ី​ដឹកជញ្ជូន ឈើ​ខុសច្បាប់​ជាដើម រួម​ជាមួយ​អ្នក​បើក សិប្បកម្ម​កែច្នៃ​ឈើ ទាំង​ខុសច្បាប់ និង​ស្រប​ច្បាប់​ផងដែរ​... ដែល​បញ្ហា​នេះ មេៗ​នគរបាល​ថ្នាក់​លើ ជាពិសេស​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ  និង​ឯកឧត្តម ឧត្តមសេនីយ៍ ជា សុ​មេធី ប្រធាន​នាយកដ្ឋាន នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ មិន​ត្រូវ​នៅ​សម្ងំស្ងៀម ធ្វើ​មិនដឹងមិនឮ​នោះទេ ។​

​គេហទំព័រ​យើង មិនទាន់​អាច​សុំ ការបំភ្លឺ​ពី​លោក យិន ប្រសិទ្ធ ជុំវិញ​ព័ត៌មាន​ខាងលើ បាន​នៅឡើយ​ទេ​... ដោយសារ​តែ​លេខ ទូរស័ព្ទ​របស់​លោក (​យិន ប្រសិទ្ធ​) អត់​អាចទាក់ទង​បាន​... ៕ ដោយ​៖ ហ៊ុន ប្រសើរ (​រក្សា​សិទ្ធិ​)
ព័ត៌មានបន្ទាប់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5769
ម្សិលមិញ : 9344
សរុប : 6359334
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com