ថ្ងៃ ច័ន្ទ ទី 11 ខែ ធ្នូ ឆ្នាំ 2017
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
សួស សុខ​ដា​រ៉ា ល្បី​ឈ្មោះ​ទៀតហើយ នៅ​ច្រក​ព្រំ ខេត្តប៉ៃលិន​ បន្ទាប់​ពី​អង្គភាព ប្រឆាំង​អំពើពុករលួយ​ធ្លាប់បាន​ព្រមាន កាល​គាត់​នៅ​ធ្វើជា មេ​ប៉ូលិស​អន្តោប្រវេសន៍​ ច្រក​ចាំ​យាម នៅខេត្តកោះកុង​ កន្លងមក
ផ្សាយនៅថ្ងៃទី: 19-10-2014, ចំនួនអ្នកអាន 4447ដង
​ប៉ៃលិន ៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​ថ្នាក់លើ​បានធ្វើការ តែងតាំង​លោក​ស័ក្តិ​៥ សួស សុខ​ដា​រ៉ា អតីត​មេ​នគរបាល អន្តោប្រវេសន៍​ច្រក​ចាំ​យាម ខេត្ត​កោះកុង ឲ្យ​ផ្លាស់ប្ដូរ​ប៉ុស្តិ​ថ្មី​ទៅធ្វើជា មេ​នគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៤ ដោយយោង​តាម​ប្រកាស របស់​ក្រសួង​មហាផ្ទៃ លេខៈ​១៧៤៩ ប្រក ចុះ​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០១៤ កាលណា​មក គេ​បាន​សង្កេតឃើញថា មកដល់ពេលនេះ កើត​មាន​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់ ក៍​ដូចជា​ម្ហូបអាហារ ខួច​គុណភាព​ជា​ច្រើន បាន​និង​កំពុង​តែ​ហូរ ពី​ប្រទេស​សៀម ចូលមក​ប្រទេស​កម្ពុជា តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ  ស្ថិតនៅក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន យ៉ាង​អនាធិបតេយ្យ​បំផុត  គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ ។​

​ផ្ទុយទៅវិញ ប្រភព​បាន​ប្រាប់​មក​ថា លោក​ស័ក្ដិ​៥ សួស សុខ​ដា​រ៉ា ដែល​ទើប​ត្រូវបាន​តែងតាំង ជា​មេ​ថ្មី​នៃ​នគរបាល អន្តោប្រវេសន៍​ប្រចាំ​ច្រក​នេះ គឺជា​អ្នក​បោះ​មេ បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​ខូច​គុណភាព យ៉ាង​ពេញបន្ទុក​តែម្ដង​... ដែល​ទំនិញ​ទាំងនោះ មានដូចជា​៖ ការនាំ​ចូល​ហ្គាស​គេចពន្ធ តាម​រថយន្ត​សៀម ប្រភេទ​តូយ៉ូតា​ឃ្លុប ប្រើ​កញ្ចក់​ខ្មៅ​ពី ៤ ទៅ ៥​គ្រឿង​... ហើយ​ក្នុង​រថយន្ត ១​គ្រឿងៗ គេ​ដឹក​ហ្គាស​ចាប់ពី ៧ ទៅ ១០​ជើង ក្នុង​មួយ​ថ្ងៃៗ​ដូច​ហែ​កឋិន​... ក្នុង​រថយន្ត​១​គ្រឿងៗ គេ​តែង​ដឹក​ហ្គាស​ចាប់ពី ៣ ទៅ ៥​ធុង​ធំៗ មាន​ទម្ងន់​ប្រហែល​ពី ៥០០ ទៅ ៦០០​គីឡូក្រាម​ឯណោះ ដោយ​គ្មាន​មន្ត្រីៗ​ជំនាញ​ណា បង្ក្រាប​ទប់ស្កាត់​ឡើយ ។

​គួរ​រម្លឹក​ដែរ​ថា កាល​គាត់​នៅ​កាន់​តួនាទី ជា​មេ​អន្តោប្រវេសន៍ ច្រកទ្វារ​ចាំ​យាម ខេត្ត​កោះកុង កន្លង​មក​ឈ្មោះ សួស សុខ​ដា​រ៉ា ដ៍​ល្បីល្បាញ​ម្នាក់នេះ ធ្លាប់​ត្រូវបាន​អង្គភាព ប្រឆាំង​អំពើពុករលួយ និង​ក្រសួង​មហាផ្ទៃ កោះហៅ​យកមក​ព្រមាន ម្តង​ជា​ពីរ​ដង​រួចមកហើយ ពី​បទ​សង្ស័យ​មាន​ការជាប់ ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​... តែ​ដោយសារតែ​គាត់ នៅ​មាន​រាសី​ខ្ពស់​នោះ ឈ្មោះ សួស សុខ​ដា​រ៉ា មិន​ត្រឹមតែ​មិន​ត្រូវបាន​ថ្នាក់លើ ដកហូត​ពី​មុខតំណែង និង​មិន​ទាន់​ត្រូវបាន អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាប់ខ្លួន​ដាក់​ទោសទណ្ឌ ដូច​មន្ត្រីៗ​មួយ​ក្ដាប់​តូច ផ្សេងៗ​ទៀត​ប៉ុណ្ណោះ​ទេ​... ផ្ទុយទៅវិញ គាត់ (​សួស សុខ​ដា​រ៉ា​) ថែមទាំង​ត្រូវ​បាន​ថ្នាក់លើ ផ្ទេរ​ភារកិច្ច​តែងតាំង​ឲ្យ ទៅ​កាន់កាប់​ប៉ុស្តិ​ថ្មី ជា​ប្រធាន​នគរបាល អន្តោប្រវេសន៍ នៅ​ច្រក​អន្តរជាតិ​ព្រំ  ខេត្ត​ប៉ៃលិន យ៉ាង​គ្រ​ហ៊ើៗ​ទៀតផង ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ បងប្អូន​ប្រជាពលរដ្ឋ បាន​និយាយថា សូម​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន នគរបាល​អន្តោប្រវេសន៍ មេត្តា​កុំ​មើលរំលង នូវ​សកម្មភាព​ច្រំ​ដែលៗ មិនចេះ​រាងចាល​របស់លោក សួស សុខ​ដា​រ៉ា ដែល​អាង​ខ្លួន​ជា​សាច់ញ្ញាតិ អ្នក​ធំដ៍​មាន​អំណាច​ម្នាក់​នោះ​ឲ្យសោះ​... ព្រោះថា ដំបៅ​តូច​មួយ​... បើ​មិន​ឆាប់​ព្យាបាល​ឲ្យ​ជា​... វា​អាច​នឹង​ស្អុយរលួយ​រីកធំឡើងៗ​... ក្លាយទៅជា​ដំបៅ​មហារីក​ជាមិនខាន​... ៕ ដោយ​៖ វង្ស ពិ​ទូរ​ (រក្សាសិទ្ធិ)
ព័ត៌មានបន្ទាប់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5763
ម្សិលមិញ : 9344
សរុប : 6359328
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com