ថ្ងៃ ច័ន្ទ ទី 11 ខែ ធ្នូ ឆ្នាំ 2017
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
ទាហានជើងទឹក ពាក់​សក្ដិ​បួន​ឈ្មោះ អ៊ុក នី រកស៊ី​នាំ​ប្រេងសាំង​គេចពន្ធ ច្រើន​ឆ្នាំ​មកហើយ ដោយ​គ្មាន​សមត្ថកិច្ច​ណា ធ្វើការ​បង្ក្រាប​ទាល់តែសោះ​... ព្រោះគាត់ជាប្អូនប្រុស របស់លោកផ្កាយ៣ អ៊ុក សីហា !
ផ្សាយនៅថ្ងៃទី: 10-02-2015, ចំនួនអ្នកអាន 3755ដង
កំពត​៖ តាម​សេចក្ដីរាយការណ៍​ថ្មីៗ បានឲ្យដឹងថា ជាច្រើន​ឆ្នាំ​មកហើយ រហូត​មល​ដល់​សព្វថ្ងៃ  មាន​មន្ត្រី​ទាហានជើងទឹក​ម្នាក់ ពាក់​សក្ដិ​បួន​ឈ្មោះ អ៊ុក នី បាននិងកំពុង​រកស៊ី នាំ​ប្រេងសាំង​គេចពន្ធ យ៉ាង​អនាធិបតេយ្យ ផ្ទុយ​ពី​តួនាទី​របស់​ខ្លួន ធ្វើឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​មុខមាត់​ថ្នាក់លើ  ក៍​ដូចជា​កិត្តិយស កងទ័ពជើងទឹក​ទាំង​មូល និង​ធ្វើ​ឲ្យ​ខាតបង់​ដល់ ចំណូល​ថវិកាជាតិ​យ៉ាងច្រើន ដោយសារតែ​បទល្មើស គេច​ពន្ធ​ប្រេងសាំង​នេះ ។​

​ប្រភព​ពី​អ្នកដឹង​រឿង បាន​និយាយថា ឈ្មួញ​នាំ​ចូល​ប្រេង​គេច​ពន្ធ ពាក់​សក្ដិ​បួន​ឈ្មោះ អ៊ុក នី ដែល​មាន​តួនាទី​ជា នាយសេនាធិការ​រង កងទ័ពជើងទឹក​រាម មាន​មូលដ្ឋាន ស្ថិត​នៅ​ខណ្ឌ​ព្រៃនប់ ក្រុង - ខេត្ត​ព្រះសីហនុ​នោះ តែងតែ​រកស៊ី​នាំចូល ប្រេងសាំង​គេចពន្ធ ដឹក​ចេញពី​តំបន់ ភាគ​ខាងលិច​កោះ​តាង ជា​កន្លែង​ជួញដូរ ប្រេងសាំង​គេចពន្ធ មាន​ទ្រង់ទ្រាយ​ធំ នាំចូល​ពី​ប្រទេស សាំង​ហ្គា​ពួ​រ និង​ម៉ាឡេស៊ី​... យក​មក​ស្តុក​ទុក​នៅ​កោះសេះ លើ​ដែនសមុទ្រ​ខេត្ត​កំពត សម្រាប់​លក់​ចែកចាយ ទៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ ដោយ​គ្មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ឬ​មន្ត្រី​គយ​ចល័ត​ផ្លូវទឹក ដឹកនាំ​ដោយ​លោក ជាប សៅ​... ធ្វើការ​បង្ក្រាប​ទាល់តែសោះ ។​

​ប្រភព​ដដែល​បាន​បន្តថា ឈ្មួញ​ពាក់​សក្ដិ​បួន​ឈ្មោះ អ៊ុក នី អាច​រកស៊ី​នាំចូល ប្រេងសាំង​គេចពន្ធ ឡើង​ដុះ​ស្លែ​ទៅហើយ ដោយ​គ្មាន​អ្នកណា ហ៊ាន​ប៉ះពាល់​នោះ​... ព្រោះ​តែ​គាត់ (​អ៊ុក នី​) មាន​បងប្រុស​ឈ្មោះ អ៊ុក សីហា ពាក់​ផ្កាយ​បី​លើ​ស្មា (​ឧត្តមនាវីឯក​) ជា​មេបញ្ជាការ កងទ័ពជើងទឹក​រាម​... ដែល​ជា​មន្ត្រី​មាន​អំណាច​បំផុត នៅលើ​ផ្ទៃ​សមុទ្រ បន្ទាប់​ពី​ឯកឧត្តម នាយ​ឧត្តមនាវី (​ផ្កាយ​បួន​) ទៀ វិញ ជា​មេបញ្ជាការ កងទ័ពជើងទឹក​ទាំង​មូល ។​

​ប្រជាពលរដ្ឋ ជាច្រើន​មជ្ឈដ្ឋាន តែង​បាន​រិះគន់ថា ការឃុបឃិត​គ្នា បណ្ដែតបណ្ដោយ ឲ្យមាន​បទល្មើស​គេចពន្ធ​... ដូចជា​ករណី​ឈ្មោះ អ៊ុក នី ប្អូនប្រុស​លោក អ៊ុក សីហា រកស៊ី​នាំ​ប្រេងសាំង​គេចពន្ធ ជាច្រើន​ឆ្នាំ​មកហើយ​នោះ ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ មិនតិច​ម៉ឺន​សែន​ដុល្លារ​ទេ ក្នុង​មួយ​ខែៗ និង​ក្នុង​មួយឆ្នាំៗ​... ដែល​បញ្ហា​នេះ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៍​ដូចជា​ឯកឧត្តម គុណ ញឹម អគ្គនាយក​ថ្មី នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ព្រមទាំង​ឯកឧត្តម នាយ​ឧត្តមនាវី ទៀ វិញ ក្នុងនាម​ជា​មេបញ្ជាការ កងទ័ពជើងទឹក ត្រូវតែ​ចាត់វិធានការ​ក្ដៅ ទៅលើ​ឈ្មួញ​សក្ដិ​បួន អ៊ុក នី ជា​បន្ទាន់​បំផុត​... ដើម្បី​ស្ដារ​កិត្តិយស កងទ័ពជើងទឹក​ផង និង​ដើម្បី​ផលប្រយោជន៍​ជាតិ​ផង ។​

​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ខាងលើ គេហទំព័រ​យើង មិនទាន់​អាច​ទាក់ទង សុំ​ការបំភ្លឺ​ពី​លោក អ៊ុក នី បាន​នៅឡើយ​ទេ​...៕ រក្សា​សិទ្ធិ គ្រប់យ៉ាង
ព័ត៌មានបន្ទាប់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5764
ម្សិលមិញ : 9344
សរុប : 6359329
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com