ថ្ងៃ ច័ន្ទ ទី 11 ខែ ធ្នូ ឆ្នាំ 2017
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
ចាំមើល៍ ! ប្រាជ្ញ ចន្ទ និងឧកញ៉ាឈើ សឹង សំអុល... អាចរួចខ្លួនពីទោសពៃរិ៍ ក្រោមបទបញ្ជាថ្មី របស់សម្តេច​តេជោ នាយករដ្ឋមន្រី ហ៊ុន សែន ដែរឬទេ... ?
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 33140ដង
ត្បូងឃ្មុំ ៖ សម្តេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០១៦​ថ្មីៗ​នេះ  បាន​ចេញ​បទបញ្ជា​ក្ដៅៗ ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​បិទ​ច្រក​រត់ពន្ធ​ឈើ ចេញ​ទៅ​វៀតណាម ជា​បន្ទាន់​បំផុត ដោយ​សម្តេច​តេជោ បាន​បញ្ជា​ចំៗ​ទៅ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ និង​អភិបាល​ស្រុក​មេមត់ ឲ្យ​ចាត់ការ​ឧកញ៉ា រកស៊ី​ឈើ​មួយចំនួន ដែល​ក្នុងនោះ​មានឈ្មោះ ឧកញ៉ា សឹង សំអុល ដ៍​ល្បីល្បាញ​ផងដែរ ។ សម្តេច​បាន​សម្រេច បង្កើត​គណៈកម្មការ បង្ក្រាប​ការរត់​ព​ន្ឋ​ឈើ ទៅ​ប្រទេស​វៀតណាម ដោយ​ប្រគល់​អំណាច​ឲ្យ នាយ​ឧត្តមសេនីយ៍ សៅ សុខា ធ្វើជា​ប្រធាន និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន ជា​អនុប្រធាន គណៈកម្មការ​នោះ ។​

​គួរបញ្ជាក់​ថា ក្នុងចំណោម​ឧកញ៉ា ជួញដូរ​ឈើ​មួយចំនួន គឺ​ឧកញ៉ា សឹង សំអុល ក៍មាន​ឈ្មោះ​ល្បី​មិន​តិច​ទេ នៅក្នុង​ការឃុបឃិត ឲ្យមាន​ការ​កាប់បំផ្លាញឈើ ស្ទើរ​រលាយ​ហិនហោច ពី​ក្នុង​តំបន់​ព្រៃ​ការពារ និង​ប្រមូល​ទិញ​ឈើ ព្រមទាំង​ដឹកជញ្ជូន​ឈើ យកទៅលក់ នៅ​ស្រុក​យួន ច្រើន​ខែ​ឆ្នាំ​មកហើយ ។ ឧកញ៉ា សឹង សំអុល ត្រូវ​គេ​ដឹងថា គាត់​មាន​មេការ​ម្នាក់​ឈ្មោះ ឆុន និង​ឈ្មោះ ខុន ជា​មន្ត្រី​ប៉េអឹម ខេត្ត​ត្បូងឃ្មុំ ជា​អ្នក​ចេញ​មុខ​រត់ការ និង​បំផុស​ប្រជាពលរដ្ឋ​ក្រីក្រ ឲ្យចូល​អារឈើ ក្នុង​ព្រៃ​សហគមន៍​, ព្រៃ​ការពារ​អភិរក្ស ជីវៈចម្រុះ កែវ​សីមា​, ព្រៃ​ការពារ​អភិរក្ស ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​... ហើយ​ប្រមូល​ទិញ​ឈើ ខុស​ច្បាប់​ទាំងនោះ ដឹកយក​ទៅ​លក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ទន្លេ​ចាម​, ច្រក​ចាន់​មូល​, ច្រក​ដូនរ័ត្ន និង​ច្រក​ដូង​៧​ដើម ស្ទើរ​រៀងរាល់​យប់​ថ្ងៃ ដោយ​គ្មាន​មន្ត្រីៗ​ណា ចុះបង្ក្រាប​ឡើយ​...​។​

​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ នៅ​ស្រុក​កែវ​សីមា បានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ មកដល់​បច្ចុប្បន្ន​នេះ ស្ទើរ​ជា​រៀងរាល់​យប់​ថ្ងៃ តែង​មាន​រថយន្ត​ធុន​ធំ ប្រភេទ​យី​ឌុប​របស់​ឧកញ៉ា សឹង សំអុល (​ដែល​គេ​ហៅរ​ត់មាត់​ថា ឧកញ៉ា អុល) បាន​និង​កំពុង​ដឹកឈើ ចេញ​ពី​ដែន​ជំរក​សត្វព្រៃ ភ្នំ​ព្រេច និង​តំបន់​អភិរក្ស ជីវចម្រុះ​សីមា ដោយ​ដឹក​ឆ្លងកាត់ ​ក្រុមហ៊ុន​ប៊ិញ​ភឿក​១, ប៊ិញ​ភឿក​២, ភូមិ​គ្រញូង​សែន​ជ័យ ឆ្លងកាត់​ខេត្ត​ក្រចេះ ឆ្ពោះ​ទៅ​ច្រក​ច័ន្ទ​មូល​, ទន្លេ​ចាម ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ព្រមទាំង​ម៉ៅការ​ផ្តាច់មុខ ដឹកជញ្ជូន​ឈើ​គ្រប់​ប្រភេទ ចេញពី​ខេត្ត​មណ្ឌលគិរី មាន​ប្រភេទ​ឈើ​អា​លេខ​១ និង​ឈើ​ប្រណីត រាប់សិប​យី​ឌុប​ក្នុង ១​ខែៗ យកទៅលក់​នៅ ប្រទេស​វៀតណាម ទទួលបាន​ប្រាក់​ចំណេញ រាប់សិប​ម៉ឺន សែន​លាន​ដុល្លារ ដោយ​មិន​មាន​ការត្រួតពិនិត្យ ឲ្យបាន​ត្រឹមត្រូវ ម៉ត់ចត់​ពិតប្រាកដ ពី​មន្ត្រីៗ​មេព្រៃ និង​សមត្ថកិច្ច ពាក់ព័ន្ធ​ស្អេកស្កះ នៅតាម​ដងផ្លូវ​នោះ​ទេ ។​

​ប្រភព​បាន​ប្រាប់ថា ឧកញ៉ា សឹង សំអុល បាន​ឲ្យ​ប្អូនថ្លៃ​ម្នាក់ របស់​ខ្លួន​ឈ្មោះ ខុន ធ្វើជា​មេការ​រត់​ការបើកផ្លូវ ក្នុង​ការដឹកជញ្ជូន​ឈើ រាប់សិប​យី​ឌុប ស្ទើរ​រៀងរាល់ថ្ងៃ​យប់ ដោយ​គ្មាន​អស់លោក​ណា ហ៊ាន​ចុះ​ឆែកឆេរ ត្រួតពិនិត្យ វាស់វែង​ចំនួន​ឈើ ដែល​ឧកញ៉ា​ម្នាក់នេះ ដឹកជញ្ជូន​នោះឡើយ ទោះបី​ខ្សែ​ឡាន​ដឹក​ឈើ​ឧកញ៉ា សឹង សំអុល ត្រូវ​គេ​ដឹងថា ភាគច្រើន​តែង​ដឹក​ខុសច្បាប់ ឬ​ផ្ទុក​លើស​ទម្ងន់​រាប់​តោន ធ្វើឲ្យ​ខូចខាត​ធ្ងន់ធ្ងរ​ផ្លូវជាតិ និង​បាក់​ស្ពាន ជា​ទ្រព្យសម្បត្តិ​រដ្ឋ ជា​បន្តបន្ទាប់​ក៍ដោយ ។ ទង្វើ​ទាំងនេះ​មិន​ត្រូវបាន នាយ​ខណ្ឌ​រដ្ឋបាល ព្រៃឈើ​មណ្ឌលគិរី  ក្រោម​ការ​ឱវាទ ឯកឧត្តម រដ្ឋមន្ត្រី​ព្រៃឈើ អ៊ុក រ៉ាប៊ុន និង​មេ​រដ្ឋបាល​ព្រៃឈើ ឆេង គឹម​ស៊ុន យក​ភ្នែក​មើល៍​ឡើយ ក្រៅពី​ចាំតែ​ទទួល យក​លាភសក្ការៈ ដាក់​ថ្ងៃ ដាក់​ខែ ឬ​ដាក់​ឆ្នាំ​នោះ ។​

​កន្លងមក ប្រជាពលរដ្ឋ បាន​រាយការណ៍​មក​ថា លោក​ឧកញ៉ា អុល បាន​កាប់​ប្រមូល​ឈើ​ប្រណីត និង​ឈើក្រហម នៅ​ចំណុច​ព្រៃ ក្រុមហ៊ុន​បៀ​ន​ភឿក ១ និង​បៀ​ន​ភឿក​២ នៅក្នុង​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ជាប់​ព្រំប្រទល់​ស្រុក​ស្នួល ខេត្ត​ក្រចេះ ដែល​រាជរដ្ឋាភិបាល ​បាន​ផ្អាក​ទៅហើយ​... ប៉ុន្តែ​លោក​ឧកញ៉ា អុល ថ្លើមធំ​ហ៊ាន​បោះ​ជំរំ លើ​ដី​ទំហំ​ដី ៥​ហិកតា  ដាក់​ម៉ាស៊ីន​អារ ប្រមាណ​ជាង ៣០​គ្រឿង ធ្វើការ​ច្រៀក​ឈើ ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​នាំចេញ​ទៅ​វៀតណាម ដោយ​ពុំ​មាន​ការ បង់ពន្ធ​ត្រឹមត្រូវ ជូន​រដ្ឋ​នោះ​ទេ ។ មិនតែប៉ុណ្ណោះ រថយន្ត​យី​ឌុប​របស់​ឧកញ៉ា អុល តែង​ដឹក​ឈើ​ប្រណីត​ពេញៗ លើស​ទម្ងន់​ច្បាប់​កំណត់ ដែល​រថយន្ត​យី​ឌុប ១​គ្រឿង ដឹកឈើ​ប្រណីត រហូត​ដល់​ចំណុះ​ចាប់ពី ៤០ ម៉ែត្រគូប ឡើង​ទៅ​ទៀត​ផង ដោយ​ឆ្លងកាត់ ស្រុក​ស្នួល ខេត្ត​ក្រចេះ យកទៅលក់​នៅ ប្រទេស​វៀតណាម តាម​ច្រករបៀង​នានា ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។

​ដោយឡែក ប្រជាពលរដ្ឋ រស់នៅ​ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ក៍​បានឲ្យ​ដឹង​ដែរថា កន្លងមក គេ​បាន​ឃើញ លោក​ឧកញ៉ា សឹង សំអុល និង​បក្ខពួក បាន​ទៅ​ឈរជើង ចាំ​ទិញ​ឈើ​គ្រប់​ប្រភេទ យក​ទៅ​ស្តុក​ទុក នៅក្នុង​ទីតាំង របស់​ក្រុមហ៊ុន​យួន​ឈ្មោះ ដាយ​ថា​ន់ ស្ថិតក្នុង​ភូមិ​ចុង​ផា​ង ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា ដើម្បី​ដឹក​បន្ត​តាម​រថយន្ត ទៅ​លក់​នៅ​ប្រទេស​វៀតណាម យ៉ាង​អនាធិបតេយ្យ ផងដែរ ។ ដែល​ភាគច្រើន ឈើ​ទាំង​នោះ ត្រូវ​គេ​ឃុបឃិត​គ្នា អារ​កាប់បំផ្លាញ ដោយ​រណារយន្ត (​ត្រង់សឺន័រ​) រាប់រយ​គ្រឿង នៅ​ចំណុច​ភ្នំ​កុង  ត្រពាំង​ខ្ញោច ភ្នំ​សេ​វ៉ា អូរ​ខ្វាវ ជើង​រើ​ង ល្មា​ញ​... ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ដឹក​ចេញ យកទៅ​លក់​ឲ្យ ក្រុម​លោក​ឧកញ៉ា សឹង សំអុល ដែល​ឈរ​ចាំ​ទិញ នៅ​ទីតាំង​ក្រុមហ៊ុន ដាយ​ថា​ន់ ។​

​សាធារណជន នាំគ្នា​និយាយ​រិះគន់ កាន់តែ​ខ្លាំង​ឡើងៗ​ថា បន្ទាប់ពី​សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល បាន​ផ្លាស់ប្ដូរ​តំណែង រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ពី​ឯកឧត្តម ច័ន្ទ សារុន មក​ឯកឧត្តម អ៊ុក រ៉ាប៊ុន និង​ដុក​តំណែង ឯកឧត្តម ទី សុគន្ធ  ទៅឲ្យ​ឯកឧត្តម ឆេង គឹម​ស៊ុន កាន់កាប់​ក្ដោប​ក្ដាប់​ជា ប្រធាន​រដ្ឋបាល​ព្រសឈើ កាលណា​មក មិន​ត្រឹមតែ​មិនអាច ធ្វើ​ឲ្យ​បទល្មើស​ព្រៃឈើ មាន​ការថយចុះ​នោះទេ​... គឺ​ថែមទាំង​ធ្វើឲ្យ បទល្មើស​ព្រៃឈើ​នេះ កាន់តែ​រីក​រាលដាល ទៅ​កាប់​បំផ្លាញ​ព្រៃឈើ ដល់​ក្នុង​តំបន់ហាមឃាត់ ឬ​ឧទ្យាន​ព្រៃឈើ​ការពារ ជាច្រើន​កន្លែង នៅ​ទូទាំង​ប្រទេស ស្ទើរតែ​រលាយ​ហិនហោច គ្មាន​សល់​ទៅហើយ​... ដែល​មូលហេតុ​មួយ​នេះ ក៍​ជា​ការរួមចំណែក ធ្វើឲ្យ​គណបក្ស  ប្រជាជន​កម្ពុជា បាត់បង់​សន្លឹកឆ្នោត​ជាង ២០​កៅអី នៅ​រដ្ឋសភាជាតិ​ដែរ​... ៕ ដោយ​៖ ជូ​កឺ​លាង​
ព័ត៌មានបន្ទាប់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5734
ម្សិលមិញ : 9344
សរុប : 6359299
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com