ថ្ងៃ ច័ន្ទ ទី 11 ខែ ធ្នូ ឆ្នាំ 2017
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
លូ គឹមឈុន មេកំពង់ផែ​ ខេត្ត​ព្រះសីហនុ ចាក់​ដី​រំលោភ​យកឆ្នេរសមុទ្រហើយ កាយ​​ចេញវិញ យកទៅចាក់លុប បំផ្លាញដល់ព្រៃកោងកាងទៀត (មានវីដេអូ)
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 7614ដង
ខេត្ត​ព្រះសីហនុ​៖ បន្ទាប់​ពី​រង​ការរិះគន់  តាមរយៈ​ការចុះផ្សាយ តាម​សារព័ត៌មាន និង​ការ​បង្ហោះ​ផ្សាយ តាម​បណ្ដាញ​ព័ត៌មាន​ផ្សេង​ទៀត ជុំវិញ​កំហុសឆ្គង របស់​ថ្នាក់ដឹកនាំ កំពង់ផែ​ស្វយ័ត ខេត្ត​ព្រះសីហនុ ដែល​មាន​លោក លូ គឹមឈុន ជា​អគ្គនាយក​ដុះ​ស្លែ និង​ជា​ប្រតិភូ រាជរដ្ឋាភិបាល​កម្ពុជា បាន​រំលោភ​យក ដី​តំបន់​ឆ្នេរសមុទ្រ និង​បំផ្លាញ​ព្រៃកោងកាង នៅ​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ រួចមក​... ​ថ្នាក់ដឹកនាំ ស្ថាប័ន​ខ្លាញ់​នេះ បាន​យក​គ្រឿងចក្រ ជីក​យក​អាចម៍​ដី ទៅ​ចាក់​បំពេញ​ដី នៅ​តំបន់ឆ្នេរ ឲ្យមក​សភា​ពដើម វិញ​ហើយ ។ តែ​មន្ត្រី​សង្គម​ស៊ីវិល បាន​អះអាង​ថា អាចម៍​ដី ដែល​កំពង់ផែ​ស្វយ័ត ជីក​ចេញពី​ទីតាំង រំលោភ​យក​ឆ្នេរសមុទ្រ​នោះ គឺ​បាន​ដឹកយក​ ទៅ​ចាក់​រំលោភ លើ​តំបន់​ព្រៃ​លិច​ទឹក មាន​ដើម​កោង​កាង សម្រាប់​ជា​ជម្រក មច្ឆា​សមុទ្រ​បន្ត​ពូជ ធ្វើឲ្យប៉ះពាល់​ដល់ បរិស្ថាន​ធម្មជាតិ យ៉ាង​ធ្ងន់ធ្ងរ​បំផុត​។​

​លោក សុខ សុខុម ប្រធាន​អង្គការ ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់​ថា ស៊ី​អ៊ិន​រ៉ូ (CNRO) សាខា​ខេត្ត​ព្រះសីហនុ ដែល​បាន​ចុះ​ផ្ទាល់​ដល់ ទីតាំង​មាន​សកម្មភាព ចាក់​ដី​រំលោភ​ យក​ឆ្នេរសមុទ្រ និង​ចាក់ដី​បំផ្លាញ ដើម​កោង​កាង របស់​ថ្នាក់ដឹកនាំ​ស្ថាប័ន កំពង់ផែ​ស្វយ័ត​ ខេត្ត​ព្រះសីហនុ នា​មូលដ្ឋាន​ ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់​នេះ បាន​សាទរ​ចំពោះ ការទទួលស្គាល់ កំហុស​របស់​លោក លូ គឹមឈុន ជា​ថ្នាក់ដឹកនាំ​ស្ថាប័ន កំពង់ផែ​ស្វយ័ត​... ប៉ុន្តែ​លោក​ថា ផ្ទៃដី​ដែល​ថ្នាក់ដឹកនាំ កំពង់ផែ​ស្វយ័ត ខេត្ត​ព្រះសីហនុ បាន​ចាក់ដី​រំលោភ យក​ឆ្នេរសមុទ្រ និង​បំផ្លាញ​ព្រៃកោងកាង កាលពីពេល​កន្លង​មក ហើយ​បាន​ហ៊ុម​ព័ទ្ធ​របង​ថ្ម និង​បន្លា​លួស នៅជាប់​ឆ្នេរសមុទ្រ​... ស្ថាប័ន​នេះ​នៅ​មិនទាន់ បាន​ជីក​កាយ​អាចម៍​ដី ឲ្យ​ឆ្ងាយ​ពី​ឆ្នេរសមុទ្រ​ចំនួន ៥០​ម៉ែត្រ ទៅតាម​កិច្ចសន្យា ជាមួយ​អាជ្ញាធរ​ខេត្ត នៅឡើយ​ទេ​។​

​ត្រង់​ចំណុច​នេះ លោក សុខ សុខុម បាន​ស្នើ​ដល់​អភិបាល ខេត្ត​ព្រះសីហនុ លោក យន្ត មីន ត្រូវ​បង្កើត​គណៈកម្មកា​រ ចុះ​ពិនិត្យ​ករណី​ចាក់​ដី រំលោភ​ឆ្នេរសមុទ្រ និង​បំផ្លាញ​ព្រៃកោងកាង ឡើងវិញ​៖ « ​ត្រូវ​ពិនិត្យ​តាមដាន ការកាយ​យក​អាចម៍​ដី ចេញពី​ឆ្នេរ​នេះ តើ​ស្ថាប័ន​កំពង់ផែ​នេះ យក​ទៅ​ចាក់​នៅ​ទីកន្លែង​ណា ? មិនមែន​កាយ ពី​ទីតាំង​នេះ​ចេញ ប៉ុន្តែ​យកទៅ​ចាក់ រំលោភ​យក​ទីតាំង​ផ្សេង ឬ​ដី​ព្រៃ​លិច​ទឹក មាន​ដើម​កោង​កាង ជម្រក​មច្ឆា​សមុទ្រ​នោះទេ​។ យើង​សាទរ ការជីក​យក​អាចម៍​ដី ចេញពី​តំបន់ឆ្នេរ ដែល​កំពង់ផែ​ស្វយ័ត បាន​ចាក់​លុប ​រំលោភ​យក​ឆ្នេរសមុទ្រ ប៉ុន្តែ​មិន​សាទរ​ទេ បើ​ជីក​យក​អាចម៍ដី​នេះ ទៅ​ចាក់​លុប​កន្លែង​ផ្សេង បំផ្លាញ​ដើម​កោង​កាង ឬ​ឆ្នេរ​ផ្សេង​ទៀត​នោះ​»​។​

​ស្រដៀង​គ្នា​ដែរ លោក ប៊ួន ណា​រិទ្ធិ ប្រធាន​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ ដែល​បាន​ចុះ​ពិនិត្យ ទីតាំង​មាន​សកម្មភាព ចាក់​ដី​រំលោភ​ យក​ឆ្នេរសមុទ្រ និង​ចាក់​លុប ​ព្រៃកោងកាង ដោយ​អនាធិបតេយ្យ​នេះដែរ លោក​ស្នើ​ឲ្យ​លោក យន្ត មីន អភិបាលខេត្ត ​ ព្រះសីហនុ មន្ត្រី​ដឹកនាំ​មន្ទីរ​បរិស្ថាន មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជាដើម... នា​ខេត្ត​ព្រះសីហនុ ក្នុង​អាណត្តិ​នេះ ល្មម​ដល់​ពេលវេលា រួម​សហការ​គ្នា​ថែរក្សា និង​អភិរក្ស​ឆ្នេរសមុទ្រ និង​ព្រៃកោងកាង នា​មូលដ្ឋាន​នេះ ឲ្យបាន​គង់វង្ស ប្រសើរ​ជាង​បន្ត​ឃុបឃិត​គ្នា ជា​លក្ខណៈ​ប្រព័ន្ធ បំផ្លាញ​ឆ្នេរសមុទ្រ និង​ព្រៃកោងកាង ជា​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ ដូច​មន្ត្រី​ស្ថាប័ន​មួយចំនួន ធ្លាប់​ប្រព្រឹត្ត​ពី​ពេល​កន្លង​ទៅ​...​។​

​ ទាក់ទិន​សកម្មភាព ទន្ទ្រាន​ចាក់ដី​រំលោភ យក​ឆ្នេរសមុទ្រ និង​ព្រៃកោងកាង ពី​មន្ត្រី​មានអំណាច និង​ឈ្មួញ​មួយចំនួន នា​ខេត្ត​ព្រះសីហនុ នេះដែរ មេភូមិ​គគីរ និងមេ​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ក៏​បង្ហាញ​ការព្រួយបារម្ភ ពី​ការបាត់បង់ ​ទ្រព្យសម្បត្តិ​រដ្ឋ នា​មូលដ្ឋាន​ខ្លួន​ដែរ ហើយ​បាន​សំណូមពរ ដល់​អាជ្ញាធរ​ថ្នាក់ជាតិ ជាពិសេស ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ជួយ​ទប់ស្កាត់ ឲ្យមាន​ប្រសិទ្ធភាព​។​

​មេឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ លោក អុឹង សារ៉ុម ទទួលស្គាល់ថា មូលដ្ឋាន​នេះ ពិតជា​មាន​សកម្មភាព ចាក់ដី​លុប​ឆ្នេរសមុទ្រ និង​ចាក់​លុប​បំផ្លាញ​ដើម​កោង​កាង ជា​ជម្រក​មច្ឆា​សមុទ្ រ​ដោយ​អនាធិបតេយ្យ ពិតមែន​ នា​ពេលកន្លងមក និង​បន្ត​មក​ដល់ពេលនេះ​។ លោក​បន្តថា បទល្មើស​នេះ វា​ហួស​ពី​សមត្ថកិច្ច អាជ្ញាធរ​ថ្នាក់​ភូមិ​-​ឃុំ ត្រូវ​ដោះស្រាយ ទើប​ទទូច​ដល់​ថ្នាក់ដឹកនាំ ​រដ្ឋាភិបាល ជួយ​មាន​វិធានការ​ទប់ស្កាត់​។​

​ មន្ត្រី​សង្គម​ស៊ីវិល ឃ្លាំ​មើល​ការអភិវឌ្ឍ​សង្គម បាន​អះអាង​ថា ប៉ុន្មាន​អាណត្តិ​កន្លងទៅ ខេត្ត​នេះ​ធ្លាប់​កើតមាន សកម្មភាព​ចាក់​ដី លុប​ឆ្នេរសមុទ្រ និង​បំផ្លាញ​ដើម​កោង​កាង ជម្រក​មច្ឆា​សមុទ្រ ធ្វើ​កម្មសិទ្ធិ ផ្ដើម​ដោយ​មន្ត្រី​ៗ បម្រើ​ការងារ​ខ្លះ នា​ខេត្ត​ព្រះសីហនុ និង​ឈ្មួញ​មាន​ទ្រព្យ បាន​កើត​មាន​អនាធិបតេយ្យ ហើយ​គ្មាន​អាជ្ញាធរ​ទប់ស្កាត់​ទេ ប៉ុន្តែ​នៅក្នុង​អាណត្តិ អភិបាលខេត្ត​បច្ចុប្បន្ន គេ​សង្កេតឃើញ មាន​សកម្មភាព​ទប់ស្កាត់ ការរំលោភ​យក​ឆ្នេរសមុទ្រ និង​ព្រៃកោងកាង ពី​សំណាក់​បុគ្គល​ខ្លះ ឲ្យ​ផ្អាក​សកម្មភាព បាន​មួយ​ចំនួន ។​

​ពាក់ព័ន្ធ​បញ្ហា​ខាងលើ ប្រជាពលរដ្ឋ បាន​ដាក់​តាំង​ជា សំនួរ​បើក​ចំហ​ថា ...​បើ​គ្មាន​ការផ្សព្វផ្សាយ ពី​អំពើ​ពុត​ត្បុត ដ៍​អាក្រក់​នេះ ឲ្យបាន​ទូលំទូលាយ​ទេ​... ម្ល៉េះ​សមលោក លូ គឹមឈុន មិន​ស៊ីដាច់​ដី​រដ្ឋ នៅជាប់​ឆ្នេរសមុទ្រ​នោះ ទៅ​ហើយ​ទេ​ហ្អ្រី​... ? ...ធ្វើ​ដល់​ថ្នាក់​ជា អគ្គនាយក​ដុះ​ស្លែ មាន​លុយ​វាល់​លាន​ដុល្លារ មាន​វីឡា​ស្កឹមស្កៃ និង​មាន​ដីធ្លី​ថ្លៃៗ ជាច្រើន​កន្លែង​ទៅ​ហើយ​... ម៉េច​ក៍​ឯកឧត្តម លូ គឹមឈុន នៅតែ​មាន​មហិច្ឆតា លោភលន់​គ្មាន​ព្រំដែន ទៅ​រំលោភ​យក​ដី​រដ្ឋ ជា​តំបន់​ឆ្នេរសមុទ្រ ដោយ​អត់​មាន​ភាព​អៀនខ្មាស់ និង​អត់​ខ្លាច​ច្បាប់ ចាប់កាត់ទោស ដកបុណ្យសក្តិ​បែបនេះ​...? និងថា បើនិយាយលេសថា ដីនោះជាដីកំពង់ផែ... ម៉េចចាំបាច់កាយចេញវិញធ្វើអី... ? ឬ​មួយ​ក៍​គាត់ (​លូ គឹមឈុន​ ) កាន់​អំណាច​យូរៗ​ទៅ ចង់​ក្លាយទៅជា ស្ដេចត្រាញ់​ នៅខេត្តព្រះសីហនុ ទេ​ដឹង ? បើ​ចឹង​មែន​... គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ គ្រប់គ្រង​ដោយ សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ប្រធាន ដែល​មាន​ការដឹកនាំ​ល្អ ប្រកបដោយ​គតិបណ្ឌិតនោះ ច្បាស់ជាបាត់បង់ សន្លឹកឆ្នោត ១ កៅអីទៀត នៅ​ខេត្ត​ព្រះសីហនុ សម្រាប់​ការបោះឆ្នោត ឆ្នាំ​២០១៨ ខាងមុខនេះ​ ជាមិនខាន...ដោយ​៖ ចៅ យាយម៉ៅ
ព័ត៌មានបន្ទាប់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5736
ម្សិលមិញ : 9344
សរុប : 6359301
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com