ថ្ងៃ ច័ន្ទ ទី 11 ខែ ធ្នូ ឆ្នាំ 2017
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
ហេតុ​អី​ក៍ ឡាយ ម៉ា​រី​វ៉ូ និង​បក្ខពួក មិនទាន់​មាន​ទោសទណ្ឌ ក្រោយ​ពី​រកឃើញ មានការ​កិបកេងលុយ T.C ២៣ ​ម៉ឺន​ដុល្លារ និងការដឹកនាំ ខ្វះខាតធ្ងន់ធ្ងរ... ?
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 4000ដង
​ភ្នំពេញ​៖ បងប្អូន​សាធារណជន បាន​និង​កំពុង​នាំ​គ្នា​សម្ដែង ការងឿងឆ្ងល់​យ៉ាង​ខ្លាំង ថា​តើ​មូលហេតុ​អី បានជា​លោក ឡាយ ម៉ា​រី​វ៉ូ អតីត​ប្រតិភូ រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា អគ្គនាយក​នៃ ទូរគមនាគមន៍​កម្ពុ​ជា (T.C) និង​អ្នកពាក់ព័ន្ធ​មួយចំនួន មិនទាន់​ត្រូវបាន​ គេ​ដាក់​ទោសទណ្ឌ បន្ទាប់ពី​មាន​ព័ត៌មាន​ថា កាលពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ​កន្លងទៅ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​បញ្ជាក់​នៅ​លើ គេហទំព័រ​ផ្លូវការ របស់​ក្រសួង​ថា ការផ្លាស់ប្តូរ​តំណែង ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គនាយក​ស្តីទី នៃ​ទូរគមនាគមន៍​កម្ពុជា ធ្វើឡើង​ក្រោយ​ពី​ក្រសួង និង​អង្គភាព​ប្រឆាំង អំពើពុករលួយ​រកឃើញ មានការ​កិបកេង​លួច​បន្លំ យក​ប្រាក់​ចំណូល របស់​អង្គភាព​ចំនួន ២៣​ ម៉ឺន​ដុល្លារ និង​មាន​ការខ្វះខាត​ធ្ងន់ធ្ងរ លើ​ការងារ​គ្រប់គ្រង និង​ការដឹកនាំ របស់​ថ្នាក់ដឹកនាំ ទូរគមនាគមន៍​កម្ពុ​ជា រួចមក ។​

​មហាជន បាន​និយាយថា បើ​ព័ត៌មាន​ខាងលើ ជា​ការ​ពិត​មែន​... វា​ជា​ការ​មិន​គួរឲ្យ​ជឿ​សោះ ដែល​ព័ត៌មាន​ថ្មី​ផ្សេង​ទៀត ស្ដី​ពី​ការដាក់ទោសទណ្ឌ អ្នកពាក់ព័ន្ធ​ទាំងឡាយ ក្នុង​ការឃុបឃិត​គ្នា កិបកេង​លួច​បន្លំ យក​ប្រាក់​ចំណូលរ​ដ្ខ រាប់​ម៉ឺន​ដុល្លារ​អាមេរិក​នោះ ហាក់ដូចជា​ស្ងាត់​សូន្យឈឹង​... ទៅតាម​ពេលវេលា ខុស​ពី​ប្រក្រតី​បែបនេះ ។ មាន​អ្នកខ្លះ បាន​លើកឡើង​ ជា​សំនួរ​ថា ឬ​មួយ​ក៍​ករណីនេះ មិនមែន​ជា​ការ​ធីប​ចោល​ទេ​... គឺ​គ្រាន់តែ​អង្គភាព ប្រឆាំង​អំពើពុករលួយ ដឹកនាំ​ដោយ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង នៅ​មិនទាន់មាន ពេលវេលា​គ្រប់គ្រាន់ ក្នុង​ការចាត់វិធានកា​រ​ច្បាប់ ទៅលើ​អ្នក​ទាំងនោះ​ទេ​ដឹង​...? (​រឿង​ហ្នឹង គេហទំព័រ​យើង នឹង​ព្យាយាម​តាមដាន យក​មក​សរសេរ​ បង្ហោះ​ផ្សាយ ឲ្យ​មិត្ត​អ្នក​អាន​បាន​ជ្រាប នៅ​ថ្ងៃក្រោយៗ​ទៀត​)...​។​

​សូម​រម្លឹកថា ព័ត៌មាន​ស្ដីពី​ករណី ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​អង្គភាព​ប្រឆាំង អំពើពុករលួយ បាន​រកឃើញ​មាន​ការ កិបកេង​លួច​បន្លំ យក​ប្រាក់​ចំណូល​រដ្ឋ រាប់​ម៉ឺន​ដុល្លារ​អាមេរិក​នោះ ក៍មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លះ ធ្លាប់​បាន​សរសេរ​ បង្ហោះ​ផ្សាយ រួចមកហើយ​ដែរ តាំងពី​ពាក់កណ្ដាល ខែ​កុម្ភៈ​កន្លង​មក​ម្ល៉េះ ។ ប្រភព​ព័ត៌មាន​នោះ បានសរសេរថា  ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦​នេះ បាន​បញ្ជាក់​នៅ​លើ គេហទំព័រ​ផ្លូវការ របស់​ក្រសួង​ថា ការផ្លាស់ប្តូរ​តំណែង ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គនាយក​ស្តីទី នៃ​ទូរគមនាគមន៍​កម្ពុជា ធ្វើឡើង​ក្រោយ​ពី​ក្រសួង និង​អង្គភាព​ប្រឆាំង អំពើពុករលួយ រកឃើញ​មាន​ការ កិបកេង​លួច​បន្លំ យក​ប្រាក់​ចំណូល របស់​អង្គភាព​ចំនួន ២៣ ​ម៉ឺន​ដុល្លារ និង​មាន​ការខ្វះខាត​ធ្ងន់ធ្ងរ លើ​ការងារ​គ្រប់គ្រង និង​ការដឹកនាំ ​របស់​ថ្នាក់ដឹកនាំ ទូរគមនាគមន៍​កម្ពុ​ជា​ ។​

​ប្រភព​បាន​បន្ត​ឲ្យដឹង​ទៀតថា ក្រសួង​ប្រៃសណីយ៍ បាន​លើកឡើង​ថា «​ការផ្លាស់ប្តូរ ​កែសំរួល រចនាសម្ព័ន្ធ​ដឹកនាំ​នៃ ទូរគមនាគមន៍​កម្ពុ​ជា ត្រូវបាន​ធ្វើឡើង បន្ទាប់​ពី​លទ្ធផល នៃ​អធិការកិច្ច​រួមមួយ រវាង​អគ្គាធិការដ្ឋាន នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រុមការងារ នៃ​អង្គភាព​ប្រឆាំង អំពើពុករលួយ បាន​រកឃើញថា មាន​ការខ្វះខាត​ធ្ងន់ធ្ងរ លើ​ការងារ​គ្រប់គ្រង និង​ការដឹកនាំ​ របស់​ថ្នាក់ដឹកនាំ ទូរគមនាគមន៍​កម្ពុ​ជា ដែល​នាំឲ្យ​៖

១៖ មានការ​កិបកេង លួច​បន្លំ យក​ប្រាក់​ចំណូល របស់​អង្គភាព​ចំនួន ២៣ ម៉ឺន​ដុល្លារ​អាមេរិក ​ប្រាកដ​មែន ។​

២៖ ការគ្រប់គ្រង​ចំណូល   ចំណាយ​មិន​ច្បាស់លាស់ គ្មាន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព ធ្វើឲ្យ​ចំណូល​ធ្លាក់ចុះ បំណុល​កើនឡើង​ជា​លំដាប់ និង​មាន​ចន្លោះប្រហោង​ជាច្រើន ដែល​ឈានទៅ ដល់​ការ​កិបកេង និង​ការ​លុប​បំណុល និង​

៣៖ មិន​បាន​យកចិត្តទុកដាក់ ត្រួតពិនិត្យ ការគ្រប់គ្រង កិច្ច​បញ្ជី​ការ គណនេយ្យ និង​ឯកសារ​ពាក់ព័ន្ធ ដែល​ឈានទៅដល់ ការបាត់បង់​ឯកសារ ដ៏​មាន​សារៈសំខាន់​ទាំងនេះ ដោយ​ចេតនា » ។​

​ក្រសួង​ប្រៃសណីយ៍ បាន​បន្ថែមថា ការកែសម្រួល​តំណែង​នេះ គឺជា​ការអនុវត្ត តាម​អភិក្រម «​ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល និង​ព្យាបាល​» ដែល​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ណែនាំ​ដល់ ​មន្ត្រីរាជការ គ្រប់​លំដាប់ថ្នាក់ តាំងពី​ដើម​អាណត្តិ​ទី​៥ នេះ​»​។ សូមជម្រាបថា កាលពី​ព្រឹក ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នា​សាលប្រជុំ ទូរគមនាគមន៍​កម្ពុ​ជា មាន​ប្រារព្វ​ពិធី ប្រកាស​តែងតាំង និង​ប្រគល់​ភារកិច្ច​ជូន​ប្រធាន ក្រុមប្រឹក្សាភិបាល​ថ្មី និង​អគ្គនាយក​ស្តីទី នៃ​ទូរគមនាគមន៍​កម្ពុជា ក្រោម​អធិបតីភាព ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រី ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ។​

​ប៉ុន្តែ​មក​ដល់ពេលនេះ ឯកឧត្តម ត្រាំ អុីវតឹក ដែល​សម្ដេច​តេជោ ហ៊ុន សែន ធ្លាប់​បាន​ហៅ​ថ្មីៗ​នេះ​ថា ជា​រដ្ឋមន្ត្រី​ស្ទុយ ឬ​ជា​រដ្ឋមន្ត្រី​ស្ទក់ កាល​គាត់​នៅ​ធ្វើ រដ្ឋមន្ត្រី​ក្រសួង​ត្រា​វ៉ូ​នោះ ឥឡូវ​ត្រូវបាន​ផ្លាស់ប្ដូរ ទៅ​ធ្វើ​ជា​រដ្ឋមន្ត្រី ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ វិញ​ហើយ ៗ ប្រជារាស្ត្រ​ម្ចាស់ឆ្នោត នៅ​រង់ចាំ​មើល៍ថា តើ​ឯកឧត្តម ត្រាំ អុីវតឹក នឹង​នៅតែ​ជា រដ្ឋមន្ត្រី​ស្ទុយ ឬ​រដ្ឋមន្ត្រី​ស្ទក់ ដូច​មុន​ទៀត ឬ​ខ្លាំង​ជាង​មុន ឬ​យ៉ាងណា​នោះទេ​... ។​

​បើ​តាម​ប្រភព​ពី​បុគ្គលិក មន្ត្រី​បម្រើ​ការងារ ទូរគមនាគមន៍​កម្ពុជា (T.C) ដែល​ធ្លាប់​ធ្វើ​បាតុកម្ម ប្រឆាំង​យ៉ាង​ខ្លាំង​នឹង ឡាយ ម៉ា​រី​វ៉ូ កន្លង​មក​ពួកគាត់ ប្រាប់ថា  លោក​អគ្គនាយក​ថ្មី​នេះ តែង​ប្រើ​អំណាច​របស់​ខ្លួន ក្នុង​ការដក និង​ផ្លាស់ប្ដូរ​តំណែង មន្ត្រីៗ និយោជិត ឲ្យចេញ​ពីការងារ ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ តាម​អំពើ​ចិត្ត អត់​សម​ហេតុផល​... ធ្វើឡើង​អត្តនោម័ត ដោយ​មិន​មាន​សួរ​យោបល់​អ្វី ឬ​មាន​ការព្រមព្រៀង ពី​សាមីខ្លួន​ទាល់តែសោះ ។ មិនតែប៉ុណ្ណោះ ចាប់តាំងពី​លោក ឡាយ ម៉ា​រី​វ៉ូ ឡើង​ធ្វើ​អគ្គនាយក​ថ្មី​នៃ ទូរគមនាគមន៍​កម្ពុ​ជា (T.C) ភ្លាម​... លោក​ធំ​ម្នាក់​នេះ បាន​យក​មនុស្ស​ថ្មី​ម្នាក់​ដែរ មក​ពី​ខាងក្រៅ​ឈ្មោះ ឈួន ច​ន្ធូ ឲ្យមក​ធ្វើ​ជា ជំនួយការ​ផ្ទាល់​របស់​ខ្លួន កាន់កាប់​ក្ដោប​ក្ដាប់ ការងារ​សំខាន់ៗ ជាពិសេស ការងារ​ពាក់ព័ន្ធ នឹង​លុយកាក់​... ធ្វើឲ្យ​កើត​មាន​បញ្ហា បែកបាក់​ផ្ទៃក្នុង កាន់តែ​ខ្លាំង​ឡើងៗ នៅ​ទូរគមនាគមន៍​កម្ពុជា (T.C)  ជា​បន្តបន្ទាប់​មក​នេះ ៕ រក្សា​សិទ្ធិ​ដោយ​៖ http://www.crn-news.com/
ព័ត៌មានបន្ទាប់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5742
ម្សិលមិញ : 9344
សរុប : 6359307
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com