ថ្ងៃ ច័ន្ទ ទី 11 ខែ ធ្នូ ឆ្នាំ 2017
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
ប្រជាពលរដ្ឋ ស្នើសុំ​អភិបាល ស្រុក​ត្បូងឃ្មុំ ជួយចាត់ការ​ សំណង់​ខុសច្បាប់ តាំងពីខែមិនា ២០១៦ មកដល់ពេលនេះ នៅតែមិនទាន់ ចាត់ការនៅឡើយ !
ផ្សាយនៅថ្ងៃទី: 19-09-2016, ចំនួនអ្នកអាន 2165ដង
​ត្បូងឃ្មុំ​៖ ចូលមក​ដល់ សម័យ​តេជោ ឆ្នាំ​២០១៦ នេះ​ទៅ​ហើយ ក៍​នៅតែ​មាន​ប្រជាពលរដ្ឋ ប្ដឹងផ្ដល់​ពី​រឿង​អាជ្ញាធរ ឲ្យគេ​ធ្វើ​ផ្ទះ​ស្នាក់នៅ កណ្ដាល​ផ្លូវ​សាធារណៈ ដែល​មិន​ទាន់​មាន អ្នកណា​ចាត់ការ រឿង​នោះ​នៅឡើយ​ទៀត ។ ជាក់ស្ដែង កាលពី​ខែ​មិនា ឆ្នាំ​២០១៦ កន្លងទៅ មាន​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ថ្ម​ពេជ្រ ១ ឃុំ​ថ្ម​ពេជ្រ ស្រុក និង​ខេត្ត​ត្បូងឃ្មុំ បាន​ធ្វើ​ពាក្យបណ្ដឹង គោរព​ជូន​ទៅ លោក​អភិបាល ស្រុក​ត្បូងឃ្មុំ ក្នុង​កម្មវត្ថុ សំណើ​សុំ​ជួយ​អន្តរាគមន៍ ទៅ​លើ​ម្ចាស់​អាជីវកម្ម ១​កន្លែង ដែល​សាងសង់ សំណង់​ខុសច្បាប់ លើ​ដី​ផ្លូវ​សាធារណៈ បង្ក​ការប៉ះពាល់​យ៉ាងខ្លាំង ដល់​ការធ្វើ​ចរាចរណ៍​ទៅមក របស់​ប្រជាជន​ទាំងមូល ។

​តាម​ដំណឹង​ថា មកដល់ពេលនេះ សំណង់​ខុសច្បាប់​នោះ មិនទាន់​ត្រូវបាន​អាជ្ញាធរ ទៅ​បង្ខំ​ឲ្យ​រុះរើ​នៅឡើយ​ទេ ធ្វើឲ្យ​ប្រជាជន​ក្នុងភូមិ មានការ​ខឹងសម្បារ និង​អាក់អន់ស្រពន់ចិត្ត ឥតឧបមា​ចំពោះ លោក​មេឃុំ​ថ្ម​ពេជ្រ និង​លោក កេង ប៊ុន​ណា អភិបាល នៃ​គណៈ​អភិបាល ស្រុក​ត្បូងឃ្មុំ ក្រោម​ឱវាទ​ដឹកនាំ​ដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ជា​អភិបាល នៃ​គណៈ​អភិបាល ខេត្ត​ត្បូងឃ្មុំ​.... ។ ដើម្បី​ចៀសវាង ការ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី ពាក់ព័ន្ធ​នឹង​ករណី​នេះ គេហទំព័រ​យើង សូម​បង្ហោះ​ផ្សាយ តាម​ខ្លឹមសារ​ទាំងស្រុង  នៃ​ពាក្យបណ្ដឹង​នោះ ដូចខាងក្រោម ៖
ព័ត៌មានបន្ទាប់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5770
ម្សិលមិញ : 9344
សរុប : 6359335
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com