ថ្ងៃ ច័ន្ទ ទី 11 ខែ ធ្នូ ឆ្នាំ 2017
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
ចៅ​សង្កាត់​ព្រែកប្រា ប្រើ​អំពើហឹង្សា លើ​ប្រជាពលរដ្ឋ​... ខណៈ​ពេល​វេលា បោះឆ្នោត​ឃុំ / សង្កាត់​ឆ្នាំ ២០១៧ នឹងជិត​ចូលមក​ដល់​...(មានវីដេអូ) !
ផ្សាយនៅថ្ងៃទី: 04-11-2016, ចំនួនអ្នកអាន 3968ដង
ភ្នំពេញ​ ៖ ក្រោយពី​លោក ហួរ ហួត ចៅ​សង្កាត់​ព្រែកប្រា (​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​) បាន​ប្រើ​អំពើហឹង្សា ដ៍​សាហាវព្រៃផ្សៃ ធ្វើឲ្យ​សន្តិសុខ​ម្នាក់ សន្លប់​បាត់ស្មារតី ប្រកាច់​ទធាក់ជើង​ខ្វៃៗ ដែល​គ្រូពេទ្យ​និយាយថា អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ សរសៃប្រសាទ​ខួរក្បាល កាលពី​ព្រលប់ រាត្រី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៦ គ្រាន់​តែ​រឿង​ចត​រថយន្ត នៅមុខ​ផ្ទះ​រួច​មក គេ​មិន​ត្រឹមតែ មិនទាន់​ឃើញ អាជ្ញា​ធរមាន​សមត្ថកិច្ច ចាប់ខ្លួន​ចៅសង្កាត់​នោះ យក​ទៅ​ផ្តន្ទាទោស តាម​ច្បាប់​ប៉ុណ្ណោះ​ទេ បែរ​ជា​ឮ​ព័ត៌មាន​មក​ថា ចៅសង្កាត់​ឆេវឆាវ​នោះ បាន​និង​កំពុង​មាន​សេរីភាព ចេញមុខ​និយាយ​សុំទោស និង​សម្របសម្រួល សន្យា​ដោះស្រាយ បញ្ហា​គ្រប់យ៉ាង ជាមួយ​ជនរងគ្រោះ (​តាម​បែប​វប្បធម៌ វាយ​បង់លុយ​) ទៀតផង ។​

​បញ្ហា​នេះ ត្រូវ​សាធារណជន ជាពិសេស អ្នកលេង​ហ្វេ​សប៊ុក ជាច្រើន​មជ្ឈដ្ឋាន ដែល​បាន​អាន​ព័ត៌មាន និង​មើលឃើញ​វីដេអូ​ឃ្លីប ពាក់ព័ន្ធ​ករណី​នោះ បាន​នាំគ្នា​និយាយថា ខ្លួន​ជា​ចៅសង្កាត់ ដែល​ប្រជាពលរដ្ឋ ជា​អ្នកបោះឆ្នោត​ឲ្យ​... បែរ​ជា​ហ៊ាន​ប្រើ​អំពើហឹង្សា ទៅ​លើ​ប្រជាពលរដ្ឋ ឬ​កូនចៅ​ប្រជាពលរដ្ឋ ធ្វើឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​សរសៃប្រសាទ​បែប​ហ្នឹង ថ្នាក់លើៗ​ដូចជា សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ព្រមទាំង​ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ មិន​ត្រូវ​បណ្ដោយឲ្យ ជន​បង្កហេតុ​រួចខ្លួន ឬ​អាច​ដោះស្រាយ​បញ្ហា នៅ​ក្រៅ​ប្រព័ន្ធ​ច្បាប់​នោះឡើយ ។ ដោយសារ​ហេតុ​ថា ពេលវេលា​នេះ ជិត​ដល់​ពេល​នឹង​ត្រូវ បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ / សង្កាត់​ឆ្នាំ ២០១៧ ឆាប់ៗ​ខាង​មុខ​ហើយ ដែល​មិន​ត្រូវ​ឲ្យ​ត្រី​ស្អុយ ១ ប្រឡាក់​ក្លិន​ដល់​ត្រី ១​ត្រក ឬ​ប្រជាប្រិយ៍ភាព ក្រុមប្រឹក្សាឃុំ / សង្កាត់​ល្អៗ​ផ្សេងទៀត របស់​គណបក្ស ប្រជាជន​កម្ពុជា ជាដាច់ខាត ។​

​យោង​តាម​ដំណឹង បានឲ្យដឹងថា ខាង​តំណាង​ក្រុមហ៊ុន សម្បត្តិ មាន​ហេង បាន​ដាក់​ពាក្យបណ្ដឹង  ករណី​លោក ហួរ ហួត ចៅ​សង្កាត់​ព្រែកប្រា វាយ​សន្តិសុខ​នេះ​រួចហើយ ដែល​នគរបាល ​កំពុង​បន្ត​នីតិវិធី ។ នេះ​ជា​បទល្មើស ព្រហ្មទណ្ឌ​ជាក់ស្ដែង ស្របតាម​មាត្រា ៨៦ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ គឺ​មន្ត្រី​នគរបាល​យុត្តិធម៌ ឬ​សាធារណជន មាន​សិទ្ធិ​ឃាត់ខ្លួន​ជនសង្ស័យ ឬ​ព្រះរាជអាជ្ញា​មាន​សិទ្ធិ បញ្ជា​ឲ្យ​ឃាត់ខ្លួន​បាន​... ប៉ុន្តែ​គេ​ឃើញ​លោក ហួរ ហួត នៅតែ​មាន​សេរីភាព ផ្ទុយ​ពី​បញ្ញត្តិ​ច្បាប់ យ៉ាង​សង្ហា​ដដែល ។​

​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត នៅ​រាជធានី​ភ្នំពេញ ក៍​ដូចជា នៅ​ទូទាំង​ប្រទេស ដែល​ត្រៀម​នឹង​ទៅ​ចូលរួម បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ / សង្កាត់​ឆ្នាំ​២០១៧ បាន​និង​កំពុង​នាំ​គ្នា រង់ចាំ​មើល៍​យ៉ាង​យកចិត្តទុកដាក់​ថា តើ​ថ្នាក់លើៗ​កំពូលៗ នឹង​ចាត់ការ​យ៉ាងណា ឬ​ក៍​សម្ងំ​នៅ​ស្ងៀម ចំពោះ​ករណី​លោក ហួរ ហួត ចៅ​សង្កាត់​ព្រែកប្រា ប្រើ​អំពើហឹង្សា លើ​ប្រជាពលរដ្ឋ ឬ​កូនចៅ​ប្រជាពលរដ្ឋ ដល់​ថ្នាក់​ប៉ះពាល់ សរសៃប្រសាទ ខួរក្បាល​ធ្ងន់ធ្ងរ ក្នុង​ជីវិត​បែបនេះ​... ៕ រក្សា​សិទ្ធិ​ដោយ​៖ http://crn-news.com/
ព័ត៌មានបន្ទាប់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5765
ម្សិលមិញ : 9344
សរុប : 6359330
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com