ថ្ងៃ ច័ន្ទ ទី 20 ខែ សីហា ឆ្នាំ 2018
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
ផា អេង​វេង កូនចៅឯ.ឧ អូនព័ន្ធ មុន្នីរ័ត្ន និង គុណ ញឹម មិនធម្មតាឡើយ ដែលអាចជ្រែតំណែងជំនួស អ៊ុយ សារិន នៅនាយកដ្ឋាន​របប​គយបាន...!
ផ្សាយនៅថ្ងៃទី: 05-01-2017, ចំនួនអ្នកអាន 3186ដង

គយ​-​ភ្នំពេញ​៖ បន្ទាប់​ពី​ឯកឧត្តម​បណ្ឌិត គុណ ញឹម អគ្គនាយក​ថ្មី នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​លើក​បន្តុប មនុស្ស​ជំនិត របស់​គាត់​ឈ្មោះ  ផា អេង​វេង ពី​អនុប្រធាន​ ​នាយកដ្ឋាន​របប​គយ ឲ្យ​ឡើង​ធ្វើ​ប្រធាន​ថ្មី នៃ​នាយកដ្ឋាន​នេះ តាម​បែប​ផ្លាស់ប្ដូរ​វេន​គ្នា ​ឲ្យនៅ​អង្គុយ​ស៊ីញ៉េ យក​លុយ​រាល់ថ្ងៃ​យប់  ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់ ជា​លក្ខណៈ​បន្ត​វប្បធម៌  ពី​មន្ត្រី​ដុះ​ស្លែ អ៊ុយ សារិន ដោយ​មិន​ខ្វល់​នឹង​អ្នកណា រិះគន់​មេ​ធំ ឬ​មេ​ល្មម ឬ​ខ្លួនឯង​នោះមក មកដល់​សព្វថ្ងៃ នាយកដ្ឋាន​របប​គយ  សម័យ​បណ្ឌិត គុណ ញឹម​ ​និង​លោក​ប្រធាន ផា អេង​វេង  នៅតែ​ធុំក្លិន​មិន​ខុស​ប៉ុន្មាន ពី​សម័យ​បណ្ឌិត ប៉ែន ស៊ីម៉ន  និង​លោក អ៊ុយ សារិន នោះទេ ។

​កាលសម័យ​បណ្ឌិត ប៉ែន ស៊ីម៉ន  និង​លោក អ៊ុយ សារិន ក្រុម​អ្នក​រត់ការ​ឯកសារ ឱ្យ​ក្រុមហ៊ុន​វិនិយោគ ឧស្សាហកម្ម​កាត់ដេរ និង​ក្រៅ​ឧស្សាហកម្ម​កាត់ដេរ តែង​បាន​រិះគន់​យ៉ាង​ខ្លាំង ​ពី​អំពើ​ពុករលួយ នៅក្នុង​នាយកដ្ឋាន​របប​គយ រឿង​សេវា​បង់ប្រាក់ ទាំង​ក្រោម​តុ លើ​តុ ចំហៀង​តុ  មាន​ចំនួន​ច្រើនពេក តាមរបៀប​ប្រជែង​គ្នា ដេញថ្លៃ​ដូច​ទីផ្សារ​… គឺ​អ្នក​រត់កា​រណា ហ៊ាន​ឲ្យ​ថ្លៃ​ច្រើនជាង អ្នក​នោះ​ត្រូវ​មេ​ស៊ីញ៉េ ទទួលបាន​ឯកសារ​មុន ដោយ​មិន​ចាំបាច់​ចាំ​យូរ​… តែ​បើ​អ្នកណា​ឲ្យ​ថ្លៃ​សេវា តាម​ច្បាប់​កំណត់ ឬ​ហ៊ាន​ឲ្យ​តិចជាងគេ​… ត្រូវ​រង់ចាំ​មេ​ទំនេរ​សិន (​មេ​រវល់​ខ្លាំង​ណាស់​…) ឬ​ចាំ​ពេល​លោក​ប្រធាន មាន​អារម្មណ៍ល្អ (​មេ​ម៉ួ​ម៉ៅ ឬ​មេ​អត់​ស្រួល​ខ្លួន​…) ដែល​ល្បិច​រកលុយ​ធំ ឬ​រក​លុយ​ឲ្យបាន​ទាំង​មេ ទាំង​កូនចៅ​មួយ​ក្ដាប់​តូច​នេះ បាន​ធ្វើឲ្យ​ខូចខាត ដល់​ប្រយោជន៍​ជាតិ មិន​តិច​ទេ ដូចជា​ការបង្ក​ឲ្យ​រាំងស្ទះ ដល់​ឯកសារ​ទាំងនោះ ជាដើម ។​

​សម័យ​លោក អ៊ុយ សារិន ជា​ប្រធាន​ដុះ​ស្លែ នាយកដ្ឋាន​របប​គយ​នោះ ត្រូវ​ក្រុម​អ្នក​រត់ការ ធ្លាប់បាន​និយាយ​ថា ទំនិញ​វិនិយោគ ឧស្សាហកម្ម​កាត់ដេរ រួម​ជាមួយ​ទំនិញ​វិនិយោគ ក្រៅឧស្សាហកម្ម​កាត់ដេរ ដែល​ច្បាប់​បាន​កំណត់​ពន្ធ និង​អាករ ជា​បន្ទុក​របស់​រដ្ឋ​… ក៍​ពួកគេ (​ទាំង​មេ ទាំង​កូនចៅ​មន្ត្រីៗ​គយ នៅ​នាយកដ្ឋាន​របប​គយ​) អ៊ុយ សារិន នៅតែ​តម្រូវឱ្យ ក្រុម​អ្នក​រត់ការ​ឯកសារ បង់ប្រាក់​ចាប់ពី ៣៣ ដុល្លារ សម្រាប់​ឯកសារ​នី​មួយៗ ចំពោះ​ឯកសារ​ទំនិញ​វិនិយោគ ឧស្សាហកម្ម​កាត់ដេរ និង​ចំនួន ៩១ ដុល្លារ លើ​ឯកសារ​ទំនិញ​វិនិយោគ ក្រៅ​ឧស្សាហកម្ម​កាត់ដេរ ដែល​ក្នុង​មួយថ្ងៃៗ ​មាន​រហូតដល់​ទៅ រាប់រយ​ឯកសារ​ឯណោះ​… ។ មន្ត្រី​គយ​មួយចំនួន បាន​និយាយ​ប្រាប់​ថា ក្នុងតំណែងជា មេនាយកដ្ឋាន របបគយដុះស្លែ  ​រយៈពេលជាច្រើន​ឆ្នាំ​មកនេះ ​បានធ្វើឲ្យលោក អ៊ុយ សារិន មាន​ទ្រព្យសម្បត្តិ ស្ដុកស្ដម្ភ ​មហាសាល ចង់ក្រាល​លុយ​ដេក ក៍បាន​ដែរ​… ។​

​អញ្ចឹងទេបានេជា ​មក​ដល់​សព្វថ្ងៃ ដែល​មេៗ​ថ្នាក់លើ បាន​ផ្លាស់ប្ដូរ​វេន​គ្នា ទៅ​ឲ្យ​លោក ផា អេង​វេង នៅ​អង្គុយ​ធ្វើ​មេ ចាំ​ស៊ីញ៉េ​យកលុយ ពី​ក្រុម​អ្នក​រត់ការ​ម្ដងវិញ ប្រជាពលរដ្ឋ សំណូមពរ​ដល់ ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ​ថា សូម​កុំ​ឲ្យ​វប្បធម៌​មិនល្អ កាលសម័យ​បណ្ឌិត ប៉ែន ស៊ីម៉ន  និង​លោក អ៊ុយ សារិន បន្ត​មក​ដល់ សម័យ​បណ្ឌិត គុណ ញឹម និង​លោក​ប្រធាន​ថ្មី ផា អេង​វេង  ទៀត​ឲ្យសោះ​... ព្រោះថា​លោក ផា អេង​វេង ធ្លាប់ធ្វើ​ជា​អនុប្រធាន នៅ​នាយកដ្ឋាន​របប​គយ ពិតជា​ដឹង​ច្បាស់ ពី​ល្បិច​រកលុយ មិន​ចាញ់​ប្រធាន​ចាស់ អ៊ុយ សារិន ប៉ុន្មាន​នោះ​ទេ​… ។  សាធារណជន បាន​និយាយថា បើ​អ្នក​មាន​លុយកាក់​ល្មមៗ ឬ​អនុប្រធាន មាន​ខ្សែ​អន់ៗ មិន​អាច​ត្រូវ​មេៗ​ថ្នាក់លើ លើក​បន្តុប​ឲ្យ​ឡើង ធ្វើជា​ប្រធាន​ថ្មី នៃ​នាយកដ្ឋាន​របប​គយ តួ​យ៉ាង​ដូច​លោក ផា អេង​វេង ជំនួស​មន្ត្រី​ដុះ​ស្លែ អ៊ុយ សារិន បាន​នោះឡើយ…៕ រក្សា​សិទ្ធិ​ដោយ​៖ http://crn-news.com/


ផ្សាយនៅថ្ងៃទី: 22-06-2018, ចំនួនអ្នកអាន 509ដង
ក្រចេះ៖ បងប្អូនប្រជាពលរដ្ឋ រស់នៅខេត្តក្រចេះ បាននិយាយរិះគន់ថា បន្ទាប់ពីលោក  វ៉ា ថន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជា ក្រសួងមហាផ្ទៃ ប្រកាសតែងតាំង មុខតំណែង ពីអភិបាលរង ឲ្យឡើងធ្វើជា អភិបាលខេត្តក្រចេះ ជំនួសលោក សរ ចំរុង កាលពីថ្ងៃទី២៦  ខែមេសា ឆ្នាំ២០១៨ ថ្មីៗនេះរួចមក... មានមេឈ
‹ សូមអានបន្ត ›
« មុន 1 ក្រោយ »
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 683
ម្សិលមិញ : 844
សរុប : 7505917
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com