ថ្ងៃ ច័ន្ទ ទី 11 ខែ ធ្នូ ឆ្នាំ 2017
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
សម្ដេចអើយ ! ពលរដ្ឋម្ចាស់ឆ្នោត រិះគន់ទាហាន គង់ ក្រឹង រកស៊ីឈើសោះ ឡើងបុណ្យសក្ដិ ខ្ពង់ខ្ពស់ជា «ឯកឧត្តម ឧកញ៉ា ឧត្តមសេនីយ៍» គ្រហ៊ើៗ...!
ផ្សាយនៅថ្ងៃទី: 30-11-2017, ចំនួនអ្នកអាន 6083ដង

ក្រចេះ ៖ ប្រជាពលរដ្ឋ រស់នៅ​ខេត្ត​ក្រចេះ បានឲ្យដឹងថា សព្វថ្ងៃនេះ មាន​ការរិះគន់​យ៉ាង​ច្រើន បន្ទាប់​ពី​ថ្នាក់លើៗ បាន​ជួយ​ជ្រោមជ្រែង តែងតាំង​មន្ត្រី​យោធា ដែល​ជា​ឈ្មួញ​រកស៊ី​ឈើ ដ៍​ល្បីល្បាញ​ដុះ​ស្លែ នៅ​ខេត្ត​ក្រចេះ​ម្នាក់​ឈ្មោះ គង់ ក្រឹ​ង ជា​មេបញ្ជាការរង យោធា​វរ​ការពារ​ ព្រំដែន​លេខ ២០៤ ឲ្យទទួល​បាន គោរមងារ​ជា «​ឧកញ៉ា​» និង​ជា «​ឯកឧត្តម​» ព្រមទាំង​ជា «​ឧត្តមសេនីយ៍​» យ៉ាង​សង្ហា អស្ចារ្យ​យ៉ាង ធ្វើឲ្យ​ម្ចាស់​ឆ្នោត កោត​ចិត្ត គក់​រឹត​ទ្រូង ស្ទើរ​គ្រប់ៗ​គ្នា ។ អ្នកខ្លះ​បាន​សួរថា តើ​លោក គង់ ក្រឹ​ង ជា​ខ្មែរ​-​ឥស្លាម​នោះ មាន​គុណបំណាច់ ឬ​ស្នាដៃ​អ្វីខ្លះ​ជូន​ជាតិ ក្រៅ​ពី​យក​ស្បែក ជា​មន្ត្រី​យោធា ទៅ​រកស៊ី​ប្រព្រិត្ត បទល្មើស​ព្រៃឈើ  ស្ទើរ​រលាយ ហិនហោច​អស់ ជាច្រើន​ឆ្នាំ​មកហើយ ដើម្បី​តែ​ស្វែងរក ផលប្រយោជន៍​ផ្ទាល់ខ្លួន  ដោយ​ប្រឆាំង នឹង​បទបញ្ជា របស់​រាជរដ្ឋាភិបាល ក៍​ដូចជា វិន័យ​ផ្ទៃក្នុង​របស់ កងយោធពល ខេមរភូមិន្ទ​... ?

​គួររំលឹកថា កាលពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ អគារ​ក្រសួងបរិស្ថាន​ថា ៖ « យើង​ទទួល​ស្គាល់ ការកាប់​ព្រៃឈើ​នេះ គឺ​ត្រូវតែ​មាន​ទោសទណ្ឌ និង​ត្រូវ​តែ​បង្ក្រាប​ហើយ​… ខ្ញុំ​ឲ្យ​ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង​… សៅ សុខា មិនទាន់​បាញ់ ១ គ្រាប់​នៅ​ឡើយ​ទេ ។ ខ្ញុំ​ឲ្យ​បាញ់​… បើ​ថា​វា (​ក្រុម​បំផ្លាញ​ព្រៃឈើ​) ព្រហើន​… រ៉ុក​កែតដាក់​ពីលើ​ម្តង​ទៅ​» ។ មិនតែប៉ុណ្ណោះ សម្តេច​តេជោ នៅ​បាន​ស្តីបន្ទោស​ថា​៖ « ​ដឹកឈើ អាហ្នឹង​ដឹក​ឡាន​… ហើយ​ធំៗ​ណាស់​… ចុះ​អ្នក​ទៅណា​អស់ ? ទាំង​ភ្នែក​ទាហាន​, ទាំង​ភ្នែក​ប៉ូលិស​, ទាំង​ភ្នែក​ប៉េអឹម​, ទាំង​ភ្នែក​រដ្ឋបាល​ព្រៃឈើ​, បរិស្ថាន ទៅ​អស់​ណា​អស់ ? ហើយ​ក៏​អាហ្នឹង ជាមួយ​គេ​ដែរ ? វា​ណាស់​តែ​អ៊ីចឹង​»

​ប៉ុន្តែ​បើ​ទោះបី សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់​បញ្ជា​ធ្ងន់ៗ និង​បាន​ស្តីបន្ទោស មន្ត្រីៗ​ពាក់ព័ន្ធ​តៗ​គ្នា ជា​បន្តបន្ទាប់​មក យ៉ាងណា​ក៍ដោយ ក៍​គេ​សង្កេតឃើញថា ពួក​ឈ្មួញ​ប្រព្រិត្ត បទល្មើស​ព្រៃឈើ នៅតែ​មិន​ខ្លាចញញើត​ទេ​… តួយ៉ាង​ដូចជា មន្ត្រី​យោធា​ឈ្មោះ គង់ ក្រឹ​ង ដែល​ជា​ឈ្មួញ​ដុះ​ស្លែ ប្រចាំ​ខេត្ត​ក្រចេះ ល្បី​ខាង​ដឹកជញ្ជូន​ឈើ ទៅ​ស្រុក​យួន (​ឈ្មួញ​ឈើ​ល្បី​ម្នាក់ ក្នុងចំណោម​ឈ្មួញ​ឈើ ជាច្រើន​នាក់​ទៀត​នោះ​) បច្ចុប្បន្ន​នៅតែ បន្តសកម្មភាព ប្រមូល​ទិញ​ឈើ និង​ដឹកជញ្ជូន​ឈើ ទៅ​លក់​នៅ​ស្រុក​យួន ដូច​មុន​ដដែល  ដោយ​ពុំ​មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា ចាត់វិធានការ ទប់ស្កាត់​ឡើយ ។

​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​ក្រចេះ បានឲ្យដឹងថា មួយ​រយៈពេល ចុងក្រោយ​នេះ ឈ្មួញ​ឈើ​ឈ្មោះ  គង់ ក្រឹ​ង បាន​បង្កើន​សកម្មភាព ដឹកជញ្ជូន​ឈើ​ប្រណីត តាម​រថយន្ត​យី​ឌុប​ធំៗ  និង​រថយន្ត​សាំ​យ៉ុង​ជាច្រើន​គ្រឿង យក​ទៅ​ស្រុក​យួន តាម​ច្រក​ក្រោលគោ ភូមិ​ត្រពាំង​ស្រែ ឃុំ​ក្រពើ ស្រុក​ស្នួល ខេត្ត​ក្រចេះ យ៉ាង​ពេញបន្ទុក ដោយ​ឆ្លងកាត់ មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច ពាក់ព័ន្ធ​ក្នុង​ខេត្ត យ៉ាង​រលូន​បំផុត​… ដែល​មិន​ខុសពី សម្ដី​សម្តេច​តេជោ នាយករដ្ឋមន្ត្រី​ថា​៖ « ​ដឹកឈើ អាហ្នឹង​ដឹក​ឡាន​… ហើយ​ធំៗ​ណាស់​… ចុះ​អ្នក​ទៅណា​អស់ ? ទាំង​ភ្នែក​ទាហាន​, ទាំង​ភ្នែក​ប៉ូលិស​, ទាំង​ភ្នែក​ប៉េអឹម​, ទាំង​ភ្នែក​រដ្ឋបាល​ព្រៃឈើ​, បរិស្ថាន ទៅ​អស់​ណា​អស់ ? ហើយ​ក៏​អាហ្នឹង ជាមួយ​គេ​ដែរ ? វា​ណាស់​តែ​អ៊ីចឹង​» នោះទេ ។

​សកម្មភាព​ដឹក​ជញ្ចូន​ឈើ របស់​ក្រុម​ទាហាន គង់ ក្រឹ​ង ដែល​ស្ទើរ​ក្លាយជា ស្ដេចត្រាញ់​ឈើ នៅ​ខេត្ត​ក្រចេះ​នោះ កន្លង​មក​ត្រូវ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ប្រកាស​ព្រមាន ឲ្យ​មន្ត្រីៗ​សមត្ថកិច្ច ឬ​កងកម្លាំងប្រដាប់អាវុធ  គ្រប់​ប្រភេទ ត្រូវតែ​ដក​ខ្លួន ចេញ​ឲ្យ​ឆ្ងាយ កុំ​ឲ្យ​ជាប់​ពាក់ព័ន្ធ ជាមួយ​បទល្មើស​នានា ដូចជា បទល្មើស​ព្រៃឈើ ជាដើម ។ អញ្ចឹង​គេ​សួរថា តើ​ហេតុ​អី​បានជា មេៗ​ទាហាន​ថ្នាក់លើ នៅតែ​បណ្ដោយឲ្យ ទាហាន​ឈ្មោះ គង់ ក្រឹ​ង  បន្ត​រកស៊ី​ដឹក​ឈើ ស្ទើរ​រាល់​យប់​ថ្ងៃ​បែបនេះ ? ឬ​មួយ​ក៍​ពួកគាត់​ខ្លះ មាន​អាថ៌កំបាំង ឬ​ត្រូវ​មន្តអាគម​អី ពី​មន្ត្រី​ទាហាន រកស៊ី​ឈើ​ឈ្មោះ គង់ ក្រឹ​ង នោះ​ដែរ​ទេ​ដឹង​… ?

​រឿង​ហ្នឹង ប្រជាពលរដ្ឋ រស់នៅ​ខេត្ត​ក្រចេះ បាន​និយាយថា បើ​ឯកឧត្តម ផ្កាយ​មាស​បួន ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង ការពារជាតិ មិន​ហ៊ាន​ប៉ះពាល់ ទាហាន​រកស៊ី​ឈើឈ្មោះ  គង់ ក្រឹ​ង នោះទេ​… ចុះ​ឯកឧត្តម ផ្កាយ​មាស​បួន សៅ សុខា ជា​អគ្គមេបញ្ជាកា​រង នៃ​កងយោធពល ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ព្រមទាំង​ជា​ប្រធាន គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប បទល្មើស​ព្រៃឈើ ក៍​អត់​ហ៊ាន​… ដែរ​ឬ​… ?

​ពាក់ព័ន្ធ​នឹង បញ្ហា​ព្រៃឈើ​នេះ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៦ នៅក្នុង​វេទិកា ស្តី​ពី​ការការពារ និង​អភិរក្ស ធនធានធម្មជាតិ នៅ​វិមាន​សន្តិភាព បាន​មានប្រសាសន៍ថា ៖ «​ យើង​ពិនិត្យ​មើល​អ​ញ្ចេះ​… យើង​ចាប់បាន តែ​អ្នក​រម៉ិរម៉ក់​…  ប៉ុន្តែ​អា​អ្នកធំ ពិតប្រាកដ អា​អ្នករកស៊ី​ពិតប្រាកដ ដែល​ជា​ម្ចាស់ ម្ចាស់​នៃ​មធ្យោបាយ​… គឺ​មិន​ដែល​រកឃើញ រក​មិនឃើញ​តាម៉​ង​… តើ​វា​នៅ​ណា​…? អញ្ចឹង​ខ្ញុំ​គិតថា រឿង​នេះ​ត្រូវ​រៀបចំ នូវ​ប្រព័ន្ធ​ព័ត៌មាន​ជាក់លាក់ នៃ​ការស្រាវជ្រាវ ជាពិសេស ការចូលរួម​របស់ ប្រជាពលរដ្ឋ​… ហើយ​ដែល​ក្នុងនោះ យើង​ក៏​ត្រូវមាន​វិធី ដើម្បី​ការពារ​នូវ​អ្នក ដែល​ផ្តល់​ព័ត៌មាន ឱ្យ​យើង​ផងដែរ​… តួនាទី​នេះ ឯកឧត្តម សៅ សុខា ត្រូវ​បន្តទៅទៀត យុទ្ធនាការ​នេះ មិន​អាច​កាត់បន្ថយ​ទេ​…រក្សា​សិទ្ធិ​ដោយ ៖ http://www.crn-news.com/ (ហាមថតចម្លង យកអត្ថបទនេះ ទៅបង្ហោះផ្សាយ ដោយគ្មានការអនុញ្ញាតិ)


ព័ត៌មានបន្ទាប់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5743
ម្សិលមិញ : 9344
សរុប : 6359308
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com