ថ្ងៃ ច័ន្ទ ទី 20 ខែ សីហា ឆ្នាំ 2018
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
ស៊ុន ឆាយ អាង​ចំហាយអំណាច រដ្ឋលេខាធិការ ជូ វិ​ជិត្ត​… មិន​ខ្វល់​លិខិត របស់អគ្គនាយក​គយ គុណ ញឹម​ ដែល​ណែនាំ​ឲ្យធ្វើការ ​កែប្រែ​កំហុសឆ្គង !
ផ្សាយនៅថ្ងៃទី: 21-01-2018, ចំនួនអ្នកអាន 1586ដង
ភ្នំពេញ​៖ តាម​ប្រភព​ព័ត៌មាន​មួយ បានឲ្យដឹងថា កាលពី​ជាង ១០ ឆ្នាំ​មុន​លោក ស៊ុន ឆាយ ជា​មន្ត្រី​គយ​សាមញ្ញ​ម្នាក់ ដែល​បាន​ឡើង​តំណែង បុណ្យស័ក្តិ​យ៉ាង​លឿន ដោយសារ​តែ​ឱប​មាន់ ទៅ​ប្រជល់​ជាមួយ មាន់​គ្រូធំ​មានអំណាច សុខ អាន រហូត​គាត់​មាន​វាសនា​ខ្ពស់ ទទួលបាន​តួនាទី ជា​អនុប្រធាន សាខាគយ កំពង់ផែ​អន្តរជាតិ ខេត្ត​ព្រះសីហនុ យ៉ាង​ត្រជាក់ចិត្ត​។ បន្ទាប់ពី​បាន​បម្រើ ការងារ​នៅ​ទីនោះ​ជិត ១៣ ឆ្នាំ​រួច​មក (​ក្នុង​អំឡុង​ពេល​លោក ប៉ែន ស៊ីម៉ន ជិត​អស់អំណាច ជា​អគ្គនាយក​គយ​) លោក ស៊ុន ឆាយ ក៏​បាន​ងាក​ទៅ​តោង​លោក ជូ វិ​ជិត្ត  ជា​រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្វើ​ជា​អាវ​ក្រោះ​របស់ខ្លួន ដើម្បី​បន្ត​ថែរក្សា ការពារ​ដំណែង​ខ្លាញ់ ឲ្យ​គង់វង្ស​បន្តទៀត​។​

​ប្រភព​បាន​បញ្ជាក់ថា ដោយ​ត្រូវដង ត្រូវផ្លែ​គ្នា​យ៉ាង​ស្និទ្ធស្នាល​… មិន​បង្អង់​យូរ​លោក ជូ វិ​ជិត្ត ក៏​បាន​ជួយ​ជ្រោមជ្រែង ជ្រែ​តំឡើង​តំណែង តួនាទី​ឲ្យ​លោក ស៊ុន ឆាយ បាន​ក្លាយជា​ប្រធាន សាខាគយ និង​រដ្ឋាករ​កំពង់ផែ អន្តរជាតិ​ភ្នំពេញ ជា​កន្លែង​ខ្លាញ់ និង​ត្រូវប៉ាន់​ជាង​មុន ចំ​ជំនាញ​របស់​លោក ស៊ុន ឆាយ រហូតមកដល់​សព្វថ្ងៃ​… ហើយ​ដែល​ថ្មីៗ​នេះ ឮ​ថា​លោក ស៊ុន ឆាយ បាន​ធ្វើ​ផ្ទះ​ថ្វាយ​លោក ជូ វិ​ជិត្ត នៅ​ប្រប​មាត់ទន្លេរ ជិត​ស្ពាន​ព្រែក​តា​មាក់ មាន​ទាំង​ដាំ​បន្លែ​គ្រប់មុខ ទុក​ជូន​លោក​មានគុណ ទទួលទាន​ទៀតផង​។

​មន្ត្រី​គយ​មួយចំនួន បាន​និយាយ​ប្រាប់​ថា គ្រាន់តែ​បាន​ធ្វើ​ជា ប្រធាន​សាខាគយ  និង​រដ្ឋាករ​កំពង់ផែ អន្តរជាតិ​ភ្នំពេញ ក្នុង​រយៈពេល​តែ​ជិត ២ ឆ្នាំ​ប៉ុណ្ណោះ​លោក ស៊ុន ឆាយ បាន​ទិញ​ផ្ទះ​ធំ យ៉ាង​ស្កឹមស្កៃ​តម្លៃ​ជិត ១ លាន​ដុល្លា នៅ​បូរី​អ៊័​រ​គី​ដេ និង​ទិញ​រថយន្ត​លុច​ស៊ី​ស 570 ឆ្នាំ​២០១៧ ១​គ្រឿង រួម​ទាំង​រថយន្ត លុច​ស៊ី​សមី​នី ឆ្នាំ​២០១៧ ក្នុងតម្លៃ​រាប់សែន​ដុល្លារ យ៉ាង​សង្ហា អស់ទាស់​។ ប្រភព​បាន​ទំលាយ ព័ត៌មាន​មក​ថា ចំណូល​ពុករលួយ ដែល​លោក​ប្រធាន ស៊ុន ឆាយ ទទួលបាន​ជា​ប្រចាំ គឺ​បានមកពី​ក្រុមហ៊ុន នាំចូល​ទំនិញ​ចំនួន ៦​ក្រុមហ៊ុន ដែល​ក្នុង ១​ខែ​មិន​តិច​ជាង ១០​ម៉ឺន​ដុល្លារ និង​ក្រុមហ៊ុន នាំចេញ​ឈើ​កែឆ្នៃ ១ ផ្សេងទៀត​ក្នុង ១​ខែៗ​រាប់​ម៉ឺន​ដុល្លារ ព្រម​ទាំង​ក្រុមហ៊ុន សំលៀក​បំពាក់​ឆ្លងកាត់​ក្នុង ១​ខែៗ​ជាង ៦ ម៉ឺន​ដុល្លារ​ផងដែរ​។​

​អំពើពុករលួយ បន្តបន្ទាប់​របស់​លោក ស៊ុន ឆាយ ត្រូវ​លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៧ កន្លងទៅ បាន​ធ្វើ​ការណែនាំ​ឲ្យ ធ្វើការ​កែប្រែ​កំហុសឆ្គង ក្នុង​ការបំពេញ​ភារកិច្ច ជំនាញ​វិជ្ជាជីវៈ និង​ត្រូវ​ប្រតិបត្តិ តាម​ក្រម​សីលធម៌ កិរិយាមាយាទ មន្ត្រីរាជការ​គយ និង​រដ្ឋាករ ឲ្យ​ត្រឹមត្រូវ ម្ដង​រួចមកហើយ ។ តែ​មកដល់​ពេល​នេះ​ឮថា លោក​ប្រធាន ស៊ុន ឆាយ ហាក់​មិន​យកចិត្តទុកដាក់ អនុវត្ត​តាម​លិខិត​លោក គុណ ញឹម នោះឡើយ​… ដោយសារ​លោក ស៊ុន ឆាយ អាង​មាន​រដ្ឋលេខាធិការ ជូ វិ​ជិត្ត នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​អាវ​ក្រោះ​ដ៏​រឹងមាំ ដែល​កុំថាឡើយ​ត្រឹម គុណ ញឹម ជា​អគ្គនាយក​គយ​… សូម្បីតែ​លោក អូន ព័ន្ធមុនីរ័ត្ន ជា​រដ្ឋមន្ត្រី នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៍​ប្រហែលជា មិន​ហ៊ាន​ធ្វើ​អី លោក​ប្រធាន ស៊ុន ឆាយ ប្រធាន​សាខាគយ  និង​រដ្ឋាករ​កំពង់ផែ អន្តរជាតិ​ភ្នំពេញ នោះ​បាន​ដែរ​…​។​

​គេហទំព័រ​យើង បាន​ព្យាយាម ទាក់ទង​សុំ​ការបំភ្លឺ ព័ត៌មាន​ខាងលើ ពី​លោក​ប្រធាន ស៊ុន ឆាយ និង​រដ្ឋលេខាធិការ ជូ វិ​ជិត្ត​… នៅ​មិនទាន់​អាច ទំនាក់ទំនង​បាន នៅឡើយ​ទេ​… ៕ រក្សា​សិទ្ធិ​ដោយ ៖ http://www.crn-news.com/ (​ហាម​ថតចម្លង អត្ថបទ​ព័ត៌មាន​នេះ យក​ទៅ​បង្ហោះ​ផ្សាយ នៅ​វិបសាយ​ផ្សេងទៀត​)​
ផ្សាយនៅថ្ងៃទី: 22-06-2018, ចំនួនអ្នកអាន 509ដង
ក្រចេះ៖ បងប្អូនប្រជាពលរដ្ឋ រស់នៅខេត្តក្រចេះ បាននិយាយរិះគន់ថា បន្ទាប់ពីលោក  វ៉ា ថន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជា ក្រសួងមហាផ្ទៃ ប្រកាសតែងតាំង មុខតំណែង ពីអភិបាលរង ឲ្យឡើងធ្វើជា អភិបាលខេត្តក្រចេះ ជំនួសលោក សរ ចំរុង កាលពីថ្ងៃទី២៦  ខែមេសា ឆ្នាំ២០១៨ ថ្មីៗនេះរួចមក... មានមេឈ
‹ សូមអានបន្ត ›
« មុន 1 ក្រោយ »
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 704
ម្សិលមិញ : 844
សរុប : 7505938
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com