ប្រជាជន ថ្លែងអំណរគុណ ក្រុមការងារ ឯកឧត្តម សន វី និងអភិបាលស្រុកស្អាង ដែលតែងចុះជួយ ដល់ៗមូលដ្ឋាន ជាប្រចាំយ៉ាងសកម្ម គួរសរសើរ... |
|
ផ្សាយនៅថ្ងៃទី: 13-02-2018, ចំនួនអ្នកអាន 4625ដង |
|
កណ្តាល៖ ឯកឧត្តម សន វី ប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយក ទូរគមនាគមន៍កម្ពុជា ជាប្រធានក្រុម ការងារថ្នាក់ជាតិ ចុះជួយឃុំព្រែកគយ និងសហការី កាលពីថ្ងៃពុធ ០៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០១៨ បានរួមដំណើរ ជាមួយលោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង អញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយ ទៅចែកជូនដល់ ប្រជាពលរដ្ឋ មានជីវភាពខ្វះខាត និងមានសុខភាព ទន់ខ្សោយចំនួន ២០គ្រួសារ រស់នៅចំនួន ០៥ភូមិ គឺភូមិព្រែកស្នង, ភូមិព្រែកស្នាយ, ភូមិស្វាយតានី, ភូមិព្រែកតាជ្រូក និងភូមិទួលសូភី ស្ថិតក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។ អំណោយទាំងនោះរួមមាន៖
១- អង្ករចំនួន ២០បាវ
២- ទឹកស៊ីអ៊ីវចំនួន ២០យួរ
៣- ទឹកត្រីចំនួន ២០យួរ
៤- មីចំនួន ២០កេសតូច
៥- ឧបត្ថម្ភថវិកាចំនួន ២០គ្រួសារ ក្នុង ១គ្រួសារចំនួន ៥០,០០០៛
៦- ឧបត្ថម្ភថវិកា ជូនប្រជាការពារភូមិ ១០នាក់ ក្នុងម្នាក់ៗចំនួន ២០,០០០៛
៧- ឧបត្ថម្ភសមាជិក ក្រុមប្រឹក្សាឃុំ ៩នាក់ ក្នុងម្នាក់ៗចំនួន ២០,០០០៛
៨- ឧបត្ថម្ភមេភូមិ ៥នាក់ ក្នុងម្នាក់ៗចំនួន ២០,០០០៛។ ក្នុងនោះ លោកអភិបាលស្រុក ក៏ជួយឧបត្ថម្ហ ក្នុងកម្មវិធីនេះចំនួន ៤០ម៉ឺនរៀល ផងដែរ។
បងប្អូនប្រជាជន បានសំដែងនូវ ការដឹងគុណ និងថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅចំពោះ ក្រុមការងារ ឯកឧត្តម សន វី និងលោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង ចុះជួយឃុំព្រែកគយ ដែលតែងបាន យកចិត្តទុកដាក់ ដល់សុខទុក្ខពួកគាត់ និងចុះដល់ៗមូលដ្ឋាន ជាប្រចាំយ៉ាងសកម្ម មិនដែលអាក់ខានឡើយ… ៕













|
|