ថ្ងៃ ច័ន្ទ ទី 22 ខែ តុលា ឆ្នាំ 2018
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
ឯ.ឧ ជា សុផារ៉ា អើយ ! ប្រាក់ ប៉ូលី មេមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យ បែកធ្លាយព័ត៌មាន ល្បីទៀតហើយ… !
ផ្សាយនៅថ្ងៃទី: 22-02-2018, ចំនួនអ្នកអាន 1850ដង
បន្ទាយមានជ័យ ៖ បែកធ្លាយទៀតហើយ គឺរឿងលោក ប្រាក់ ប៉ូលី អតីតប្រធាន ភូមិបាល ក្រុងប៉ោយប៉ែត ដែលឡើងធ្វើជា ប្រធានមន្ទីរស្ដីទី មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យ តែក្នុងរយៈពេល ២ ថ្ងៃសោះ អាចផ្លោះតំណែង ឡើងធ្វើជា ប្រធានពេញសិទ្ធិ នៅមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យ យ៉ាងគ្រហ៊ើៗ កាលជំនាន់ ឯកឧត្តម អ៊ឹម ឈុនលឹម នៅធ្វើជា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើឲ្យមានការរិះគន់ ពីមជ្ឈដ្ឋានជាច្រើន រហូតមកដល់សព្វថ្ងៃ ។

កាលនោះ មានប្រព័ន្ធផ្សព្វផ្សាយជាច្រើន បាននាំគ្នាសរសេរ រិះគន់ធ្ងន់ៗថា មូលហេតុដែលលោក ប្រាក់ ប៉ូលី បានទទួលការតែងតាំង តំណែងធំតាមបែប មហាលោតផ្លោះ មហាអស្ចារ្យបែបនេះ ព្រោះគាត់ (ប្រាក់ ប៉ូលី) បានចំណាយលុយ រាប់ម៉ឺនដុល្លាអាមេរិក ដើម្បីរត់ការយកតំណែង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យនោះ...។

ថ្មីៗនេះទៀត បើតាមលោក ផែង វណ្ណៈ ដែលបាននិយាយ នៅតាមហ្វេសប៊ុក ក៍បានទម្លាយ ព័ត៌មានសម្ងាត់ ឲ្យសាធារណជន បានដឹងថា កន្លងមកលោក ប្រាក់ ប៉ូលី ធ្លាប់មានការ ជាប់ពាក់ព័ន្ធ នឹងការឃុបឃិតគ្នា ជាមួយឧកញ៉ាម្នាក់ ក្នុងចេតនាអាក្រក់បំផុត ចង់លេបយក ផលប្រយោជន៍ ពីករណីវិវាទដីធ្លី របស់ប្រជាពលរដ្ឋស្លូតត្រង់ រស់នៅក្រុងប៉ោយប៉ែត… ដែលរឿងអាស្រូវនេះ វាសមល្មមនឹងឲ្យ ឯកឧត្តម ទេសរដ្ឋមន្ត្រី ជា សុផារ៉ា ជារដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បច្ចុប្បន្ន អាចដកតំណែងលោក ប្រាក់ ប៉ូលី ដែលក្នុងរយៈពេលតែ ២ថ្ងៃ អាចផ្លោះតំណែង ពីប្រធានភូមិបាល ក្រុងប៉ោយប៉ែត ទៅធ្វើជាប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យ នោះបានហើយ...។

សូមចុចស្ដាប់ វីដេអូ Live របស់លោក ផែង វណ្ណៈ ដែលបាននិយាយ បង្ហោះផ្សាយ តាមហ្វេសប៊ុក  ទម្លាយរឿងអាស្រូវ ពាក់ព័ន្ធនឹងលោក ប្រាក់ ប៉ូលី កាលពីពេលថ្មីៗ ដូចខាងក្រោម ៖
ផ្សាយនៅថ្ងៃទី: 28-09-2018, ចំនួនអ្នកអាន 521ដង
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាហ្វេសប៊ុក ដ៍ល្បីល្បាញលោក ផែង វណ្ណៈ បានដាក់ខ្លាំងៗ ឬរិះគន់ធ្ងន់ៗ ទៅលើពួកមន្ត្រីៗ គយចល័តភ្នំពេញ ដែលចេញប្រតិបត្តិការ ចុះទៅចាប់រិបអូស ទូរស័ព្ទកំពុងលក់ដូរ នៅហាងចំនួន ២ ក្នុងខេត្តបាត់ដំបង ប្រៀបដូចជា អារ-កខ្យង ដោយមើលរំលង ឬធ្វើមើលមិនឃើញ ការនាំចូលទូរស័ព្ទ
‹ សូមអានបន្ត ›
« មុន 1 ក្រោយ »
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1013
ម្សិលមិញ : 931
សរុប : 7618778
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com