ថ្ងៃ ព្រហស្បតី ទី 24 ខែ ឩសភា ឆ្នាំ 2018
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
បងប្អូន​ប្រជាជន ឃុំ​ព្រែក​គយ ស្រុកស្អាង ខេត្តកណ្តាល កោតសរសើរ ឯកឧត្តម សន វី ជា​ប្រធាន ក្រុមការងារ ប្រៀបដូចជា «​ភ្លៀង​ទាន់ពេល​»
ផ្សាយនៅថ្ងៃទី: 23-02-2018, ចំនួនអ្នកអាន 2716ដង
កណ្តាល​៖ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា អគ្គនាយក ទូរគមនាគមន៍​កម្ពុ​ជា និង​ជា​ប្រធាន ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ឃុំ​ព្រែក​គយ ស្រុកស្អាង ខេត្តកណ្តាល គឺ​ឯកឧត្តម សន វី កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ០៨​កើត ខែ​ផល្គុណ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ដោយ​មាន​ការ ចូលរួម​ពី​លោក ឈុន ដា​រ៉ា អភិបាលរង​ស្រុក​ស្អាង បាន​អញ្ជើញ​ដឹកនាំ ក្រុមការងារ និង​សហការី ចុះ​ជួប​សំណេះសំណាល ជាមួយ​ប្រជា​ការពារ ភូមិ​ទាំង​១០​គឺ​៖ ភូមិ​ក្នុង​ព្រែក​, ភូមិ​ព្រែក​រុន​, ភូមិ​ត្រពាំង​ឈូក​, ភូមិ​ព្រែក​រុន​ក្រោម​, ភូមិ​ក្បាលជ្រោយ​, ភូមិ​ព្រែក​ស្នង​, ភូមិ​ព្រែក​ស្នាយ​, ភូមិ​ស្វាយ​តា​នី​, ភូមិ​ព្រែក​តា​ជ្រូក និង​ភូមិ​ទួល​សូ​ភី ។​

​ឯកឧត្តម សន វី បាន​ថ្លែង​បញ្ជាក់ ក្នុងឱកាស​នោះ​ថា យើង​ជា​ប្រជា​ការពារ ត្រូវ​ដាក់ចិត្ត​ដាក់​កាយ ចូលរួម​ជាមួយ​សមត្ថ​កិច្ច អាជ្ញាធរ​មូលដ្ឋាន ដើម្បី​អនុវត្ត គោលនយោបាយ ភូមិ​/​ឃុំ មាន​សុវត្ថិភាព​ទាំង ៩​យ៉ាង រួមមាន​៖ ១- គ្មាន​សកម្មភាព លួច ឆក់ ប្លន់ គ្រប់​ប្រភេទ​, ២- គ្មាន​ការផលិត ការ​ចែកចាយ និង​ការប្រើប្រាស់ គ្រឿងញៀន ខុសច្បាប់​, ៣-​គ្មាន​អំពើ អាណា​ចារ្យ ការជួញដូរ​ស្ត្រី និង​កុមារ និង​អំពើហឹង្សា ក្នុង​គ្រួសារ​,  ៤-​គ្មាន​ក្មេង​ទំនើ​ង​, ៥- គ្មាន​លេងល្បែង ស៊ីសង ខុសច្បាប់​គ្រប់​ប្រភេទ ការប្រើប្រាស់ អាវុធ​ខុសច្បាប់ និង​បទល្មើស​គ្រប់​ប្រភេទ​, ៦- គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​, ៧- គ្មាន​គ្រោះថ្នាក់ ដោយ​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​, ៨- មាន​វិធានការ​ទប់ស្កាត់ គ្រប់គ្រង និង​ឆ្លើយតប ចំពោះ​គ្រោះមហន្តរាយ  ប្រកបដោយ​ប្រសិទ្ធិភាព និង ៩- គ្មាន​ការត្រួតពិនិត្យ​ខុសច្បាប់ ។​

​ក្រៅ​ពី​បាន​ចូលរួម សំណេះសំណាល យ៉ាង​រីករាយ ក្នុង​កម្មវិធី​នោះ ឯកឧត្តម សន វី ក៏​បាន​ជួយ​ឧបត្ថម្ភ ជា​សម្ភារៈ និង​ថវិកា ក្នុងនោះ​រួមមាន​៖ ១- សំលៀក​បំពាក់​កីឡា ២៥​កំ​ប្ល៉េ​រ (​ខោ អាវ និង​ស្បែកជើង​) និង​ថវិកា ជូន​កីឡាករ​បាល់ទាត់ យុវជន​ឃុំ ព្រែក​គយ ២៥​នាក់ ក្នុង​ម្នាក់ៗ ចំនួន ២០,០០០​រៀល​, ២- ឧបត្ថម្ភ​ថវិកា ១,០០០,០០០​រៀល ជូន​គ្រូ​កីឡា និង​សម្ភារៈ ហ្វឹកហាត់​កីឡា​, ៣- ជូន​បាល់ទាត់ ចំនួន ០៤, ៤- ឧបត្ថម្ភ​ថវិកា ជូន​ប្រជា​ការពារ ភូមិ​ទាំង​១០  ចំនួន ៩០​នាក់ ក្នុង​ម្នាក់ៗ​ចំនួន ២០,០០០​រៀល​, ៥- លោក ប៉ោ សេង បាន​ឧបត្ថម្ភ នំ​បុ័ង​ចំនួន ១៥០​នំ ។​

​គួរ​រំលឹក​ដែរ​ថា បងប្អូន​ប្រជាជន នៅ​ឃុំ​ព្រែក​គយ ស្ទើរតែ ១០០% តែងតែ​នាំ​គ្នា និយាយ​តៗ​គ្នា កោតសរសើរ ឯកឧត្តម សន វី ពី​មាត់​មួយ ទៅ​មាត់​មួយ​ថា «​ឯកឧត្តម ប្រៀបដូចជា ភ្លៀង​ទាន់ពេល​» ព្រោះថា តាំង​ពី​ឯកឧត្តម បាន​ឡើង​ធ្វើជា ប្រតិភូ​រាជ រដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា អគ្គនាយក ទូរគមនាគមន៍​កម្ពុ​ជា និង​ជា​ប្រធាន ក្រុមការងារ ចុះជួយ​ឃុំ ព្រែក​គយ កាលណា​មក ឯកឧត្តម​តែងតែ ដឹកនាំ​ក្រុម​ការងារ អញ្ជើញ​ចុះ​ជួយ និង​សួរសុខទុក្ខ ប្រជាជន​ជា​ប្រចាំ មិន​ដែល​អាក់ខាន​ឡើយ​… ដែល​ធ្វើឲ្យ គណបក្ស ប្រជាជន​កម្ពុជា ក្នុង​ឃុំ​ព្រែក​គយ កាន់តែ​ទទួល​បាន ការគាំទ្រ​ច្រើន​ឡើងៗ និង​សង្ឃឹមថា នឹង​បាន​ឈ្នះឆ្នោត ក្នុង​សំលេង​ភាគច្រើន លើសលប់​ក្នុង​ឃុំ​នេះ នៅ​ឆ្នាំ​២០១៨ ខាង​មុខ​ជាមិនខាន​… ៕
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5965
ម្សិលមិញ : 9582
សរុប : 7276350
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com