ថ្ងៃ អាទិត្យ ទី 22 ខែ កក្កដា ឆ្នាំ 2018
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
លោក សន វី ចូលរួម​ពិធី បិទ​យុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសតាំង​សមាជិក ព្រឹទ្ធសភា នីតិកាល​ទី​ ៤ នៅ​មន្ទីរ​បក្ស​ ឃុំ​ត្រងិល​ ថ្ងៃ​២៣ កុម្ភ​:
ផ្សាយនៅថ្ងៃទី: 06-03-2018, ចំនួនអ្នកអាន 1287ដង
កំពង់ឆ្នាំង​៖ ខណៈ​ដែល​ការ បោះឆ្នោត​ជ្រើសតាំង សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ កាន់តែ​ជិត​ឈាន ចូលមក​ដល់​ឆាប់​នេះ លោក សន វី អនុប្រធាន ក្រុមការងារ ចុះជួយ​ស្រុក​កំពង់លែង និង​ជា​ប្រធាន ក្រុមការងារ ចុះជួយ​ឃុំ​ត្រងិល ដែល​ជា​តំណាង ដ៏​ខ្ពង់ខ្ពស់​របស់  លោក​រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ប្រធាន​ក្រុមការងារ ថ្នាក់កណ្តាល ចុះជួយ​ស្រុក​ទឹកផុស និង​ស្រុក​កំពង់លែង បាន​អញ្ជើញ​រៀបចំ ពិធី​បិទ​យុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ជាមួយ​ក្រុមការងារ និង​សហការី កាលពី​ព្រឹក​ថ្ងៃ​សុក្រ ៩​កើត ខែ​ផល្គុណ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃ​២៣ ខែ​កុម្ភ​: ឆ្នាំ​២០១៨ នៅ​មន្ទីរ​បក្ស ឃុំ​ត្រងិល ដោយ​មាន​ការចូលរួម ពី​ក្រុមការងារ​ថ្នាក់​ខេត្ត ស្រុក និង​ឃុំ សរុប​ចំនួន ១២០​នាក់​។​

​បន្ទាប់​ពី​បញ្ចប់​ពិធី​នោះ ក្រុម​ការងារ​លោក សន វី ក៏​បាន​ឆ្លៀតឱកាស ចុះ​ពិនិត្យ​ការសាងសង់ ទីស្នាក់ការ​បក្ស ដើម្បី​ជា​កន្លែង​ធ្វើការ ដ៏​សមរម្យ​ដល់​ក្រុមការងារ ក៏ដូចជា​បំពេញ តាម​បំណង​ចង់បាន ពី​ក្រុមការងារ​បក្ស ថ្នាក់មូលដ្ឋាន  ដែល​ពេល​នេះ ដំណើរការ​បាន​ប្រហែល ៩០​ភាគរយ​ហើយ ទាំង​អាគារ​សំណង់ ទីស្នាក់ការ​បក្ស និង​បង្គន់​អនាម័យ ៕
ផ្សាយនៅថ្ងៃទី: 22-06-2018, ចំនួនអ្នកអាន 448ដង
ក្រចេះ៖ បងប្អូនប្រជាពលរដ្ឋ រស់នៅខេត្តក្រចេះ បាននិយាយរិះគន់ថា បន្ទាប់ពីលោក  វ៉ា ថន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជា ក្រសួងមហាផ្ទៃ ប្រកាសតែងតាំង មុខតំណែង ពីអភិបាលរង ឲ្យឡើងធ្វើជា អភិបាលខេត្តក្រចេះ ជំនួសលោក សរ ចំរុង កាលពីថ្ងៃទី២៦  ខែមេសា ឆ្នាំ២០១៨ ថ្មីៗនេះរួចមក... មានមេឈ
‹ សូមអានបន្ត ›
« មុន 1 ក្រោយ »
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 242
ម្សិលមិញ : 5539
សរុប : 7483307
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com