ថ្ងៃ ច័ន្ទ ទី 22 ខែ តុលា ឆ្នាំ 2018
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
នៅតែ​មាន​ឈ្មួញ ថ្លើមធំពាសមេឃ​ ហ៊ាន​ឆ្លៀត​បំពាន បទបញ្ជា​តេជោ សែន ឱ្យ​ផ្អាក​ការដឹកឈើ ចេញពីបាតអាង សេសានក្រោម២ ដោយមិនខ្លាចសោះ
ផ្សាយនៅថ្ងៃទី: 20-03-2018, ចំនួនអ្នកអាន 1291ដង
ភ្នំពេញ​-​ស្ទឹងត្រែង​៖ ថ្មីៗ​នេះ ឮ​ព័ត៌មាន​មក​ថា បន្ទាប់ពី​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​បទបញ្ជា ឱ្យ​ផ្អាក​ការចេញ លិខិតអនុញ្ញាត ដឹកជញ្ជូន​ផល និង​អនុផល​ព្រៃឈើ ពី​ការសម្អាត អាង​ស្តុក​ទឹក វា​រី​អគ្គិសនី សេ​សាន​ក្រោម ២ និង​ការ​ឈូសឆាយ ​សម្អាត​ទីតាំង គម្រោង​វិនិយោគ សម្បទាន​ដី​សេដ្ឋកិច្ច រហូត​ដល់​ក្រោយ ការបោះឆ្នោតជាតិ ខែ កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​រួច​មក​… នៅតែ​មាន​ឈ្មួញ ថ្លើមធំ​មួយចំនួន ចង់​ឈុប​ឃិត​គ្នា លួច​បំពាន​បទបញ្ជា សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ដើម្បី​បន្ត​ដឹក​ឈើ​ចេញ យកទៅលក់​នៅ ស្រុក​យួន ដោយ​ស្ងាត់ៗ​ទៀត ។ ដែល​ព័ត៌មាន​នេះ គេហទំព័រ​យើង មិនទាន់​ហ៊ាន អះអាងថា ជា​ការពិត ១០០% នៅឡើយ​ទេ គឺ​កំពុង​តាមដាន ព្យាយាម​ស្រាវជ្រាវ យក​មក​សរសេរ បង្ហោះ​ផ្សាយ ឆាប់ៗ​នេះ ឲ្យ​បងប្អូន មិត្ត​អ្នកអាន បាន​ជ្រាប​... ។

​ខាងក្រោម​នេះ ជា​ការដកស្រង់ តាម​ខ្លឹមសារ ដើម​ទាំងស្រុង ដែល​គេហទំព័រ VOA បាន​សរសេរ បង្ហោះ​ផ្សាយ កាលពី​ថ្ងៃ​ទី​០២ ខែ​មិនា ឆ្នាំ​២០១៨ ក្រោម​ចំណងជើង​ថា «​លោក ហ៊ុន សែន ឱ្យ​ផ្អាក​ការ នាំ​ផល​ព្រៃឈើ ចេញ​ពី​ស្ទឹង​ត្រែង ដល់​ក្រោយ ការបោះឆ្នោត​» …​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ផ្អាក «​បណ្តោះអាសន្ន​» នូវ​ការ​ចេញ លិខិតអនុញ្ញាត ដឹកជញ្ជូន​ផល និង​អនុផល​ព្រៃឈើ ដែល​បានមកពី ការសម្អាត​អាង ស្តុក​ទឹក​នៃ​គម្រោង​វា​រី អគ្គិសនី សេ​សាន​ក្រោម​២ និង​ការ​ឈូសឆាយ សម្អាត​ទីតាំង គម្រោង​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច រហូត​ដល់​ក្រោយ ការបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ​។ នេះ​បើ​យោងតាម លិខិត​របស់​ទីស្តីការ គណៈរដ្ឋមន្ត្រី​ដែល VOA ទទួលបាន នៅ​ថ្ងៃ​ព្រហស្បតិ៍​។​

​ក្រុមមន្ត្រី រដ្ឋាភិបាល​ថ្នាក់ជាតិ និង​មូលដ្ឋាន នៅ​មិនទាន់ ទទួលបាន ព័ត៌មាន​លម្អិត ពាក់ព័ន្ធ​នឹង​បទបញ្ជា​របស់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅឡើយ​ទេ នៅពេលដែល VOA សាកសួរ​។ វា​រី​អគ្គិសនី សេ​សាន​ក្រោម​២ បាន​ធ្វើឲ្យ​ជន់ លេច​ផ្ទះ​អ្នកភូមិ ជនជាតិដើម ភាគតិច​ពូ​នង ជាច្រើន​គ្រួសារ ក្រោយ​ការដាក់ ឲ្យ​ដំណើរការ នៃ​ទំនប់​នេះ​។​ ​ទំនប់​វា​រី អគ្គិសនី សេ​សាន​ក្រោម​២ ស្ថិតនៅ​ចម្ងាយ ២០ គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តស្ទឹងត្រែង លើ​ដៃទន្លេ ហូរ​ចាក់​ទៅ​ទន្លេមេគង្គ​។ ទំនប់​វា​រី អគ្គិសនី​នេះ មាន​សក្តានុពល ផលិត​ថាមពល អគ្គិសនី ៤០០​មេហ្គា​វ៉ាត់​។​

​លិខិត​របស់ ទីស្តីការគណៈរដ្ឋមន្ត្រី ចុះហត្ថលេខា ដោយ​លោក​រដ្ឋលេខាធិការ ប៊ុន អ៊ុយ កាលពី​ថ្ងៃ​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨ មិន​បាន​ផ្តល់ សេចក្តីលម្អិត ទាក់ទិន​ហេតុផល ក្នុង​ការទាមទារ ​ឲ្យ​ផ្អាក​ការ​ឈូសឆាយ ប្រមូល​ផល អនុផល​ព្រៃឈើ នៅក្នុង​ទីតាំង គម្រោង​វិយោគ​ដី ​សម្បទាន​សេដ្ឋកិច្ច នេះ​ទេ​។ លិខិត​របស់​លោក ប៊ុន អ៊ុយ គ្រាន់តែ​សរសេរ​ថា «​សូម​ចាត់វិធានការ​បន្ទាន់​» ទៅលើ​រឿងនេះ​។​ ​លោក ប៊ុន អ៊ុយ បាន​ប្រាប់ VOA ថា លោក​មិន​មាន ព័ត៌មាន​បន្ថែម លើ​លិខិត​របស់ លោក​នោះ​ទេ ដោយ​លោក​បាន បង្វែរ​សំណួរ​ទៅ ក្រសួង​បរិស្ថាន​។​ «​ខ្ញុំ​មិនដឹង​ទេ សួរ​បរិស្ថាន​ទៅ តែ​មាន​ចំណារ ពី​ថ្នាក់លើ ខ្ញុំ​គ្រាន់​គោរព ខ្ញុំ​គ្រាន់​គោរព តាម​ចំណារ​ថ្នាក់លើ ទេ​ណា៎ ប្អូន ! ខ្ញុំ​អត់​ដឹង មូលហេតុ​អី​ទេ ប្អូន​សួរ​បរិស្ថាន​ទៅ គេ​ច្បាស់​ជាង​ខ្ញុំ គេ​អ្នក​ស្នើ​ឡើង​អីៗ ខ្ញុំ​តែ​មាន​ចំណារ របស់​ប្រមុខ​រដ្ឋាភិបាល ខ្ញុំ​ចុះហត្ថលេខា​ហើយ រឿង​តែ​ប៉ុណ្ណឹង​សម្រាប់​ខ្ញុំ​»​។

VOA មិនទាន់​អាច​សុំ​ការ អធិប្បាយ​ពី​លោក សៅ សុភាព អ្នកនាំពាក្យ ក្រសួង​បរិស្ថាន បានទេ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​លោក ឌួង ពៅ អភិបាលរង ខេត្ត​ស្ទឹងត្រែង ក៏​មិន​បានដឹង អំពី​ការស្នើសុំ ឲ្យ​ផ្អាក​ជា​បន្ទាន់ នូវ​ការចេញលិខិត អនុញ្ញាត ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ ពី​ការសម្អាត​អាង ស្តុក​ទឹក​គម្រោង ​វា​រី​អគ្គិសនី សេ​សាន​ក្រោម​២ ដែល​ស្ថិត​ក្នុង ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង នេះដែរ​។​ «​អ្ហូ៎ ! ខ្ញុំ​អត់​ដឹង​ទេ រឿង​ហ្នឹង​… សួរ​… សួរ​ទៅ​អ្នកផ្សេង​ទៅ​… ខ្ញុំ​អត់​ដឹង​ទេ​… ខ្ញុំ​អត់​បាន​ទទួល​បន្ទុក ការងារ​ហ្នឹង​ទេ​»​។​

​លោក ម៉ែន គង់ អ្នកនាំពាក្យ សាលា​ខេត្តស្ទឹងត្រែង មិន​អាច​ផ្តល់​ការ អធិប្បាយ​បានទេ ដោយ​លោក​រវល់ ក្នុង​ការប្រជុំ​។​

​កាលពី​ឆ្នាំ​២០១៣ រដ្ឋ​សភា​កម្ពុជា បានអនុម័ត សេចក្តីព្រាងច្បាប់ ស្តី​ពី​ទំនប់​វា​រី អគ្គិសនី សេ​សាន​ក្រោម​២ ដែល​នឹង​អនុញ្ញាត ឲ្យ​ក្រុមហ៊ុន​វិនិយោគ លើ​គម្រោង​នេះ ចាប់ផ្តើម​ដំណើរការ​របស់​ខ្លួន បើទោះជា​មាន​ផល ប៉ះពាល់​ខាង​សេដ្ឋកិច្ច និង​វប្បធម៌ លើ​ប្រជាពលរដ្ឋ ជាច្រើន​គ្រួសារ​។​ ​ទំនប់​វា រី​អគ្គិសនី​នេះ ត្រូវបាន​ដាក់ទុន ដោយ​ក្រុមហ៊ុន​ចំនួន ៣ ក្នុងនោះ​មាន ក្រុមហ៊ុន​ចិន​​ឈ្មោះ China’s Lancang Hydropower International Energy ដែល​មាន​ចំណែក​ហ៊ុន ៥១ ភាគរយ ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប (Royal Group) របស់​អ្នកឧកញ៉ា គិត ម៉េង ចំនួន ៣៩​ភាគរយ និង​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ Vietnam’s EVN International ដែល​មាន​ចំណែក​ភាគហ៊ុន ១០​ភាគរយ​។​ VOA មិនអាច​សុំ​ការ អធិប្បាយ​ពី អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន Royal Group និង​ជា​ប្រធានសភា ពាណិជ្មកម្ម​កម្ពុជា បានទេ នៅ​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ទូរស័ព្ទ​របស់​លោក ជាប់រវល់​។​

​លោក ង៉ា​ច សា​មីន ប្រធាន​សមាគម យុវជន​ជនជាតិដើម ភាគតិច​កម្ពុជា (​ស​.​យ​.​ជ​.​ក​) យល់ថា ការ​ចេញ​បទបញ្ជា ឲ្យ​ផ្អាក​ការដឹកជញ្ជូន អនុផល​ព្រៃឈើ ពី​តំបន់​ទំនប់ វា​រី​អគ្គិសនី សេ​សាន​ក្រោម​២ នេះ បាន​បង្ហាញ​ពី​ការ យកចិត្តទុកដាក់ របស់​រដ្ឋាភិបាល ក្នុង​ការទប់ស្កាត់ សកម្មភាព កាប់បំផ្លាញ​ព្រៃឈើ នៅក្នុង​តំបន់​នោះ​។ លោក​អះអាង​ថា ការកាប់ និង​ដឹកជញ្ជូន​ឈើ​ធំៗ និង​ប្រណិតៗ ពី​តំបន់​ទំនប់ ដដែល​នេះ ធ្លាប់​ត្រូវបាន ប្រជាពលរដ្ឋ សហគមន៍ រាយការណ៍​ថា បាន​កើតឡើង ហើយ​លោក​ផ្ទាល់ ក៏​ធ្លាប់​ប្រទះឃើញ សកម្មភាព​ដឹក ជញ្ជូន​ឈើ​ផងដែរ​។​ «​សហគមន៍ ធ្លាប់​ជជែក ជាមួយ​ខ្ញុំ​ផ្ទាល់ មាន​ឈើ​បេង ធ្នង់ អីហ្នឹង​បង ឈើ​ដែល​សំខាន់ៗ ធំៗ​អាណា៎ ! កាល​ហ្នឹង ខ្ញុំ​ឃើញ​។ កាល​ខ្ញុំ​ចុះ​ទៅ​ឆ្នាំ ២០១៦-២០១៧ ហ្នឹង អា​ឈើ​ដែល​គេ​ដឹក​អា​ឡាន អា​រ៉េវ អា​ឡានធំ ដាក់​ដឹក ទាំងមូល​ហ្មង​។ បួន​ប្រាំ​កង់ ចេញ​ពី​អា​ភូមិ ក្បាល​រមាស ចេញ​ទៅ​ណា​ទេ ព្រោះ​នៅ​កាល​ហ្នឹង ខ្ញុំ​ជិះ​រៀង​ល្ងាច​ដែរ ខ្ញុំ​ចេញ​មកពី​ភូមិ ពេល​ដែល​ខ្ញុំ​ចុះ​ទៅ​ជាមួយ​ពួក​គាត់​»​។​

​ទោះបីជា យ៉ាងណាក៏ដោយ លោក​និយាយថា វា​ជា​ការសោកស្តាយ ដែល​បទបញ្ជា របស់​រដ្ឋាភិបាល ត្រូវបាន​ធ្វើឡើង ក្រោយ​សកម្មភាព ដឹកឈើ​ចេញពី​តំបន់​នោះ បាន​កើត​ឡើង​ខ្លាំង ក្នុង​ចន្លោះ​ឆ្នាំ​២០១៥ និង​២០១៦ ដែល​បាន​ធ្វើឲ្យ​បាត់បង់ ដើមឈើ​អាស្រ័យ​ផល របស់​ប្រជាពលរដ្ឋ ជនជាតិដើម ភាគតិច​ពូ​នង នៅ​ទីនោះ​។​ ​ទំនប់​នេះ ក៏​បាន​បង្ក​ការ​ជ​ន់ លេច​ភូមិ​ឃុំ​ជា​ច្រើន របស់​ជនជាតិដើម​ភាគតិច ដែល​បាន​តាំង​ទីលំនៅ នៅ​តំបន់​ទំនប់​នោះ អស់​ជា​យូរ​ឆ្នាំ មកហើយ​។ នេះ​បើ​យោងតាម របាយការណ៍​នានា​ ​ដែល​ធ្វើឡើង​ដោយ​អង្គការ ក្រៅ​រដ្ឋាភិបាល ដែល​ឃ្លាំមើល ការអភិវឌ្ឍ​ទំនប់ ដ៏​ចម្រូងចម្រាស​នេះ​។​

​យោង​តាម​ទិន្នន័យ ផ្តល់​ដោយ​វេទិកា នៃ​អង្គការ​មិនមែន រដ្ឋាភិបាល ស្តីពី​កម្ពុជា ហៅ​កាត់​អង្គការ NGO Forum មាន​សហគមន៍​ចំនួន​ពីរ គឺ​សហគមន៍ ភូមិ​ស្រែគរ និង​សហគមន៍ ភូមិ​ក្បាល​រមាស មិន​ព្រម​ចាកចេញ ទី​ភូមិដ្ឋាន​ដើម​របស់​ខ្លួន ទៅកាន់​ទីតាំង​ថ្មី​ទេ​។ ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់ ពី​ទំនប់​សេ​សាន​ក្រោម ២ ក្នុងភូមិ​ចំនួន​ពីរ​នោះ គឺ​មាន​ចំនួន​ប្រមាណ ៧០០​នាក់​ ​ដែល​ស្មើនឹង ១៨០​គ្រួសារ រស់នៅ​ក្នុង​ផ្ទះ​ចំនួន ១៤០​ខ្នង​។​ ​បន្ទាប់​ពី​រដ្ឋាភិបាល ប្រកាស​ដាក់ឲ្យ​ដំណើរការ ទំនប់​វា​រី​អគ្គិសនី សេ​សាន​ក្រោម ២​នេះ កាលពី​ខែ​កញ្ញា​ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ ជាច្រើន​គ្រួសារ ក្នុងចំណោម ប្រជាពលរដ្ឋ​ទាំងអស់​នោះ  បាន​ទៅ​តាំង​ទីលំនៅ នៅ​ទី​ទួល​សុវត្ថិភាព ដែល​មាន​ចម្ងាយ​ជាង ១០​គីឡូម៉ែត្រ ពី​ភូមិដ្ឋាន​ចាស់ ដោយ​ពួកគេ បាន​បដិសេធ មិន​ចូល​ទៅ​តាំង​លំនៅ អចិន្ត្រៃយ៍​នៅ​ទី​កន្លែង​ថ្មី ដែល​រាជរដ្ឋាភិបាល បាន​ចាត់ចែកឲ្យ​។​

​លោក ង៉ា​ច សា​មីន ប្រធាន​សមាគម យុវជន​ជនជាតិដើម ភាគតិច​កម្ពុជា បាន​បញ្ជាក់​ ឲ្យដឹង​បន្ថែ​ម​ថា ប្រជាពលរដ្ឋ​ទាំងនោះ កំពុង​ប្រឈម​នឹង ការខ្វះខាត​សេវា សាធារណៈ​ មូលដ្ឋាន ដូចជា​ សាលារៀន និង​មណ្ឌល​ សុខភាព ជាដើម​៕
ផ្សាយនៅថ្ងៃទី: 28-09-2018, ចំនួនអ្នកអាន 522ដង
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាហ្វេសប៊ុក ដ៍ល្បីល្បាញលោក ផែង វណ្ណៈ បានដាក់ខ្លាំងៗ ឬរិះគន់ធ្ងន់ៗ ទៅលើពួកមន្ត្រីៗ គយចល័តភ្នំពេញ ដែលចេញប្រតិបត្តិការ ចុះទៅចាប់រិបអូស ទូរស័ព្ទកំពុងលក់ដូរ នៅហាងចំនួន ២ ក្នុងខេត្តបាត់ដំបង ប្រៀបដូចជា អារ-កខ្យង ដោយមើលរំលង ឬធ្វើមើលមិនឃើញ ការនាំចូលទូរស័ព្ទ
‹ សូមអានបន្ត ›
« មុន 1 ក្រោយ »
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1066
ម្សិលមិញ : 931
សរុប : 7618831
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com