ថ្ងៃ អាទិត្យ ទី 24 ខែ មិថុនា ឆ្នាំ 2018
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
តើឯកឧត្តម ឃួ​ង ស្រេង គិតយ៉ាងណាបើ ប៊ុត សារ៉េត មិនងូតទឹក ដុះក្អែល និងឆ្លុះកញ្ចក់... តាមការណែនាំពី សម្ដេច​តេជោ និងឯកឧត្តម ទេនោះ... ?
ផ្សាយនៅថ្ងៃទី: 24-03-2018, ចំនួនអ្នកអាន 1274ដង
​ភ្នំពេញ​៖ បន្ទាប់​ពី​រាជរដ្ឋាភិបាល ដែលមាន សម្ដេច​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាន​ដក​ឯកឧត្តម ប៉ា សុជាតិ​វង្ស ចេញ​... ដាក់​ឯកឧត្តម ឃួ​ង ស្រេង ចូល​ធ្វើ​ជា អភិបាល​ថ្មី នៃ​សាលា​រាជធានី​ ភ្នំពេញរួចមក មានប្រជាពលរដ្ឋ និង​មន្ត្រីៗ​ជាច្រើន  បាន​កោតសរសើរ​ថា ឯកឧត្តម ​អភិបាល​ថ្មី ឃួ​ង ស្រេង ហាក់ដូចជា​ល្អ​… គ្រាន់បើ​ជាង ឯកឧត្តម ប៉ា សុជាតិ​វង្ស ត្រង់​ចំណុច​គាត់ (​ឃួ​ង ស្រេង​) ហ៊ាន​ដក​ដាក់​មន្ត្រីៗ ដែល​ល្បីឈ្មោះ​មិនល្អ ដោយ​មិន​ខ្លាច​ប៉ះ ខ្សែ​ខាង​ណា ​នោះឡើយ​… ។ មូលហេតុទាំងនេះហើយ ក៍បាននិងកំពុងធ្វើឲ្យ ម្ចាស់ឆ្នោត នៅភ្នំពេញ នាំគ្នាគោរព ស្រលាញ់ គាំទ្រ... សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ឯកឧត្តម ឃួ​ង ស្រេង កាន់តែច្រើនឡើងៗ ជាការបង្ហាញថា គណបក្ស ប្រជាជនកម្ពុជា ទទួលបានការគាំទ្រ ពីអ្នកនៅភ្នំពេញ ច្រើនឡើងវិញហើយ... ។

​ដោយសារតែការ ចង់ចូលរួមជួយ ថែរក្សាការពារ ប្រជាប្រិយ៍ភាព គណបក្ស ប្រជាជនកម្ពុជា នៅរាជធានី​ភ្នំពេញ​ ឲ្យកាន់តែល្អប្រសើរនោះ មាន​មន្ត្រីៗ​មួយចំនួន បាន​សំណូមពរ​ថា សូមឯកឧត្តម អភិបាល​ថ្មី ត្រូវតែ​ពិនិត្យ ធ្វើ​អធិការកិច្ច ឬ​ដាក់​ការប្រុងប្រយ័ត្ន  ឲ្យ​ខ្ពស់​បំផុត​ទៅលើ មន្ត្រីៗ​ត្រី​ស្អុយ ឬ​មន្ត្រីៗ​គ្រាប់​ល្ពៅ​ស្ងោរ ដែល​តែង​ប្រព្រិត្ត អំពើ​ផ្ដេសផ្ដាស ប៉ះពាល់​កិត្តិយស រាជរដ្ឋាភិបាល ឬ​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​សតិអារម្មណ៍ ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត នៅ​រាជធានី​ភ្នំពេញ ដូចករណី សព្វថ្ងៃនេះ ​មាន​លោក ប៊ុត សារ៉េត នាយក​ទីចាត់ការ ​លទ្ធកម្ម  សាលា​រាជធានី​ភ្នំពេញ ដែល​កន្លងមក គាត់​ធ្លាប់ល្បី​ឈ្មោះ ជាប់​សង្ស័យ​នឹង​ការ យក​តួនាទី​របស់​ខ្លួន ទៅ​ឃុបឃិត ប្រព្រឹត្ត​អំពើ ​ពុករលួយ ​ធ្វើ​មានបាន យ៉ាង​ត្រជាក់ចិត្ត ឥត​ខ្លាចរអា អស់​រយៈពេល ជាច្រើន​ឆ្នាំ​មកហើយ ដោយ​គ្មាន​មន្ត្រី​ថ្នាក់​ណា  ហ៊ាន​ប៉ះពាល់​គាត់​នោះ ជាដើម ។

មានប្រព័ន្ធព័ត៌មានជាច្រើន បានផ្សព្វផ្សាយថា ​ចូលមក​ដល់ សម័យ​ឯកឧត្តម  ឃួ​ង ស្រេង ធ្វើ​ជា​អភិបាល រាជធានី​ភ្នំពេញ​ ទៅហើយនេះ​ មាន​ការរិះគន់​ថា លោក ប៊ុត សារ៉េត នាយកទីចាត់ការ​ លទ្ធកម្ម  សាលា​រាជធានី​ភ្នំពេញ នៅតែ​ហ៊ាន​ប្រើល្បិច ឃុបឃិត​គ្នា​កិប​កេង យក​ផលប្រយោជន៍ ទៅ​តាម​ជំនាញ​ខ្លួន ពី​គម្រោង​នានា  ជា​បន្ទុក​ចំណាយ​ ថវិការដ្ឋ ដូចជា ការស្ថាបនា សួនច្បារ ការដាក់​លូ និង​ការជួសជុល ស្ថាបនា​ផ្លូវ​ថ្នល់ ស្ពាន ការរៀបចំ​លំអ អំពូល​ភ្លើង​… ។ល​។ ដូច​ជំនាន់​អភិបាល កែប ជុតិមា និង ប៉ា សុជាតិ​វង្ស ដដែល​ដោយ​មិន​ខ្វល់​ថា នេះ​ជា​ជំនាន់​ ឃួ​ង ស្រេង  កែទម្រង់​ ស៊ីជម្រៅ​ នោះឡើយ​… ។ ទង្វើ​ដដែលៗ ដូច​ក្អែល​ក្រោម​ក្លៀក​នេះ  វា​ផ្ទុយ​ទាំងស្រុង ​ពី​គោលការណ៍ ​រាជរដ្ឋាភិបាល ដែលមាន សម្ដេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ប្រកបដោយ​គតិបណ្ឌិត និង​ក្រសួង​មហាផ្ទៃ ដែលមាន សម្ដេច​ក្រឡាហោម ស ខេង ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ ដ៍​ឈ្លាសវៃ​…​។​

​មន្ត្រី​មួយចំនួន បាន​និយាយថា កាល​ឯកឧត្តម ប៉ា សុជាតិ​វង្ស នៅ​ធ្វើជា​អភិបាល រាជធានី​ភ្នំពេញ ពួកគាត់​មិន​ត្រឹមតែ មិន​ហ៊ាន​ប៉ះពាល់​ដល់​លោក ប៊ុត សារ៉េត នាយក​ទីចាត់ការ លទ្ធកម្ម​នោះ  ប៉ុណ្ណោះ​ទេ​... ពួកគាត់​ថែម​ទាំង​ បិទ​ភ្នែក បិទ​ត្រចៀក បិទមាត់​...  ធ្វើ​មិន​ឃើញ មិនដឹង មិនឮ ទៀតផង ។ ការ​នេះ​ប្រហែលជា ដោយសារ​តែ ឯកឧត្តម ប៉ា សុជាតិ​វង្ស ក៍​តែងតែ​ទទួលបាន ផលប្រយោជន៍ ពី​មន្ត្រីៗ​កាន់​ការងារ ពាក់ព័ន្ធ​លុយកាក់ មិន​តិច​ដែរ​ទេ​មើលទៅ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ កន្លងមកនេះ​។​

​មន្ត្រី​ល្អៗ និង​ប្រជាពលរដ្ឋ បាន​សំណូមពរ​ថា ដើម្បី​ចៀសវាង កុំឲ្យ​ដូច​ពាក្យ​ថា «​ត្រី ១ ត្រក​… ស្អុយ ១ ស្អុយ​ទាំងអស់​» នោះ​… សូម​ឯកឧត្តម ​អភិបាល​ថ្មី ឃួ​ង ស្រេង គួរ​ពិនិត្យ​ដក​លោក ប៊ុត សារ៉េត ចេញពី​តំណែង ជា​នាយក ទីចាត់ការ​លទ្ធកម្ម សាលា​រាជធានី​ភ្នំពេញ ចេញ​តែ​ម្ដង​ទៅ ដើម្បី​កុំឲ្យ​ខូច​ឈ្មោះ ឯកឧត្តម ​អភិបាល​ថ្មី ដូច​អភិបាល​មុនៗ ។ ពេល​នេះ​ជិត​ដល់ ថ្ងៃ​បោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ ឆ្នាំ​២០១៨ ឆាប់ៗ​នេះ​ទៀត​ហើយ ដែល​តម្រូវឲ្យ រាជរដ្ឋាភិបាល ក៍​ដូចជា ក្រសួងមហាផ្ទៃ និង​ថ្នាក់ដឹកនាំ មន្ត្រីៗ​ក្រោម​ឱវាទ គ្រប់​លំដាប់ថ្នាក់ ត្រូវ​បង្ហាញឲ្យ ​ប្រជាពលរដ្ឋ ម្ចាស់​ឆ្នោត​បាន​ឃើញ កាន់តែ​ច្បាស់​ថែម​ទៀត ពី​ការអនុវត្តន៍ គោលនយោបាយ កំណែទម្រង់ ស៊ីជម្រៅ  ពិតប្រាកដ​... គឺ​មិនមែន​មាន​តែ នៅលើ​បបូរមាត់ នោះទេ ។​

​កន្លងមក សម្ដេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ថ្មី នៃ​គណបក្ស ប្រជាជន​កម្ពុជា ធ្លាប់​បាន​រម្លឹក ជា​បន្តបន្ទាប់​មក​ថា …​ធ្វើយ៉ាងណា សូម​កុំ​ឲ្យដល់ ដំណាក់កាល ធ្វើឲ្យ​ប្រជាជន​ម្ចាស់ឆ្នោត «​ខឹង​គោ​… វាយ​រទេះ ឬ​រនាស់​» ឲ្យសោះ​… ដែល​ពាក្យពេចន៍ ដ៍​មានតម្លៃ​នេះ​… អ្នក​ស៊ី​កេរ ៧ មករា រាប់សិប​ឆ្នាំ​មកហើយ ឬ​មន្ត្រីៗ​បាន​តំណែង​ធំៗ និង​លាភសក្ការៈ មាន​ទ្រព្យសម្បត្តិ លុយកាក់​រាប់ម៉ឺន រាប់សែន ឬវាល់​លាន​ដុល្លារ ដោយសារ​គណបក្ស​… គួរតែ​យល់​ន័យ​នេះ ឲ្យបាន​ច្បាស់ ជាង​គេ​បំផុត​… ។​ អញ្ចឹងទេ បើកន្លែងណា មានបញ្ហាមិនប្រក្រតី អាចចេញជាផ្សែង ហុយៗមិនស្រួលហើយ... សូមមេត្តាជួយពន្លត់ ឲ្យទាន់ពេលវេលា... កុំឲ្យវាក្លាយជាភ្នក់ភ្លើង ឬដុំភ្លើងហើយ... បែរជាបោះឲ្យ សម្ដេច​​តេជោ ហ៊ុន សែន ជា​អ្នកកាន់ក្ដៅ ជំនួសទៅវិញ... មិនសមទំនងទេ ។

​ពាក់ព័ន្ធ​ព័ត៌មាន​ខាងលើ គេហទំព័រ​យើង បាន​ព្យាយាម​ទាក់ទង សុំ​ការបំភ្លឺ​ពី​លោក ប៊ុត សារ៉េត នោះដែរ​... តែ​មិន​អាច​ ទាក់ទង​បានឡើយ​ មុន​ការផ្សាយ​នេះ​... ៕ រក្សា​សិទ្ធិ​ដោយ ៖ http://www.crn-news.com/ (​ហាម​ថតចម្លង អត្ថបទ​ព័ត៌មាន​នេះ យក​ទៅ​បង្ហោះ​ផ្សាយ នៅ​វិបសាយ​ផ្សេងទៀត​)​
ផ្សាយនៅថ្ងៃទី: 22-06-2018, ចំនួនអ្នកអាន 367ដង
ក្រចេះ៖ បងប្អូនប្រជាពលរដ្ឋ រស់នៅខេត្តក្រចេះ បាននិយាយរិះគន់ថា បន្ទាប់ពីលោក  វ៉ា ថន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជា ក្រសួងមហាផ្ទៃ ប្រកាសតែងតាំង មុខតំណែង ពីអភិបាលរង ឲ្យឡើងធ្វើជា អភិបាលខេត្តក្រចេះ ជំនួសលោក សរ ចំរុង កាលពីថ្ងៃទី២៦  ខែមេសា ឆ្នាំ២០១៨ ថ្មីៗនេះរួចមក... មានមេឈ
‹ សូមអានបន្ត ›
« មុន 1 ក្រោយ »
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 6326
ម្សិលមិញ : 9343
សរុប : 7444563
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com