ថ្ងៃ ព្រហស្បតី ទី 16 ខែ សីហា ឆ្នាំ 2018
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
ទាហានចាម ឬខ្មែរ-ឥស្លាម គង់ ក្រឹង នៅតែល្បីដឹកឈើ ទៅលក់ស្រុកយួន ទោះបី សម្តេច​តេជោ នៃយើង ស្រែកខ្លាំងៗ ដាក់បទបញ្ជា ក្ដៅៗក៍ដោយ...
ផ្សាយនៅថ្ងៃទី: 29-03-2018, ចំនួនអ្នកអាន 1390ដង

ក្រចេះ - ស្ទឹងត្រែង - រតនគិរី - មណ្ឌលគិរី ទាហានរកស៊ីឈើ ជាជនជាតិចាម ឬខ្មែរ-ឥស្លាម គង់ ក្រឹង កាន់តែល្បីឈ្មោះ ខ្លាំងឡើងៗហើយ... ដោយសារតែ សព្វថ្ងៃនេះ គាត់នៅតែអាច ប្រព្រិត្តបទល្មើស រកស៊ីប្រមូលទិញ និងដឹកជញ្ជូនឈើ ស្ទើររាល់យប់ថ្ងៃ ពីតាមបណ្ដាខេត្ត មួយចំនួនដូចជា ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី យកទៅស្តុកទុក  នៅបន្ទាយទាហាន ២០៤ រួចដឹកចេញយ៉ាងរំភើយ តាមច្រករបៀង ដេ២ និងដេ៣ នៃទឹកដីខេត្តក្រចេះ ឆ្លងយកទៅលក់ នៅស្រុកយួន បានលុយរាប់ម៉ឺន រាប់សែនដុល្លារ ធ្វើមានបានក្លាយជា «ឧកញ៉ា - ឯកឧត្តម - ឧត្តមសេនីយ៍» ដោយគ្មានព្រះឥន្ទ ឬមេទេវតាណា ហ៊ានប៉ះពាល់ឡើយ ទោះបីជា សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា ដឹកនាំប្រកបដោយ គតិបណ្ឌិត ដ៍ឈ្លាសវៃ ឧត្តុង្គឧត្តម នៃយើង តែងធ្លាប់បានស្រែកខ្លាំងៗ ដាក់បទបញ្ជាក្ដៅៗ ឲ្យបង្ក្រាបទប់ស្កាត់ បទល្មើសព្រៃឈើ ច្រើនដងមកហើយ យ៉ាងណាក៍ដោយ...។

ប្រជាពលរដ្ឋ រស់នៅ​ខេត្ត​ក្រចេះ បានឲ្យដឹងថា សព្វថ្ងៃនេះ មាន​ការរិះគន់​យ៉ាង​ច្រើន បន្ទាប់​ពី​ថ្នាក់លើៗ បាន​ជួយ​ជ្រោមជ្រែង តែងតាំង​មន្ត្រី​យោធា ដែល​ជា​ឈ្មួញ​រកស៊ី​ឈើ ដ៍​ល្បីល្បាញ​ដុះ​ស្លែ នៅ​ខេត្ត​ក្រចេះ​ម្នាក់​ឈ្មោះ គង់ ក្រឹ​ង ជា​មេបញ្ជាការរង យោធា​វរ​ការពារ​ ព្រំដែន​លេខ ២០៤ ឲ្យទទួល​បាន គោរមងារ​ជា «​ឧកញ៉ា​» និង​ជា «​ឯកឧត្តម​» ព្រមទាំង​ជា «​ឧត្តមសេនីយ៍​» យ៉ាង​សង្ហា អស្ចារ្យ​យ៉ាង ធ្វើឲ្យ​ម្ចាស់​ឆ្នោត កោត​ចិត្ត គក់​រឹត​ទ្រូង ស្ទើរ​គ្រប់ៗ​គ្នា ។ អ្នកខ្លះ​បាន​សួរថា តើ​លោក គង់ ក្រឹ​ង ជា​ខ្មែរ​-​ឥស្លាម ឬចាម​នោះ មាន​គុណបំណាច់ ឬ​ស្នាដៃ​អ្វីខ្លះ​ជូន​ជាតិ ក្រៅ​ពី​យក​ស្បែក ជា​មន្ត្រី​យោធា ទៅ​រកស៊ី​ប្រព្រិត្ត បទល្មើស​ព្រៃឈើ  ស្ទើរ​រលាយ ហិនហោច​អស់ ជាច្រើន​ឆ្នាំ​មកហើយ ដើម្បី​តែ​ស្វែងរក ផលប្រយោជន៍​ផ្ទាល់ខ្លួន  ដោយ​ប្រឆាំង នឹង​បទបញ្ជា របស់​រាជរដ្ឋាភិបាល ក៍​ដូចជា វិន័យ​ផ្ទៃក្នុង​របស់ កងយោធពល ខេមរភូមិន្ទ​... ?

​គួររំលឹកថា កាលពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ អគារ​ក្រសួងបរិស្ថាន​ថា ៖ « យើង​ទទួល​ស្គាល់ ការកាប់​ព្រៃឈើ​នេះ គឺ​ត្រូវតែ​មាន​ទោសទណ្ឌ និង​ត្រូវ​តែ​បង្ក្រាប​ហើយ​… ខ្ញុំ​ឲ្យ​ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង​… សៅ សុខា មិនទាន់​បាញ់ ១ គ្រាប់​នៅ​ឡើយ​ទេ ។ ខ្ញុំ​ឲ្យ​បាញ់​… បើ​ថា​វា (​ក្រុម​បំផ្លាញ​ព្រៃឈើ​) ព្រហើន​… រ៉ុក​កែតដាក់​ពីលើ​ម្តង​ទៅ​» ។ មិនតែប៉ុណ្ណោះ សម្តេច​តេជោ នៅ​បាន​ស្តីបន្ទោស​ថា​៖ « ​ដឹកឈើ អាហ្នឹង​ដឹក​ឡាន​… ហើយ​ធំៗ​ណាស់​… ចុះ​អ្នក​ទៅណា​អស់ ? ទាំង​ភ្នែក​ទាហាន​, ទាំង​ភ្នែក​ប៉ូលិស​, ទាំង​ភ្នែក​ប៉េអឹម​, ទាំង​ភ្នែក​រដ្ឋបាល​ព្រៃឈើ​, បរិស្ថាន ទៅ​អស់​ណា​អស់ ? ហើយ​ក៏​អាហ្នឹង ជាមួយ​គេ​ដែរ ? វា​ណាស់​តែ​អ៊ីចឹង​»

​ប៉ុន្តែ​បើ​ទោះបី សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់​បញ្ជា​ធ្ងន់ៗ និង​បាន​ស្តីបន្ទោស មន្ត្រីៗ​ពាក់ព័ន្ធ​តៗ​គ្នា ជា​បន្តបន្ទាប់​មក យ៉ាងណា​ក៍ដោយ ក៍​គេ​សង្កេតឃើញថា ពួក​ឈ្មួញ​ប្រព្រិត្ត បទល្មើស​ព្រៃឈើ នៅតែ​មិន​ខ្លាចញញើត​ទេ​… តួយ៉ាង​ដូចជា មន្ត្រី​យោធា​ឈ្មោះ គង់ ក្រឹ​ង ដែល​ជា​ឈ្មួញ​ដុះ​ស្លែ ប្រចាំ​ខេត្ត​ក្រចេះ ល្បី​ខាង​ដឹកជញ្ជូន​ឈើ ទៅ​ស្រុក​យួន (​ឈ្មួញ​ឈើ​ល្បី​ម្នាក់ ក្នុងចំណោម​ឈ្មួញ​ឈើ ជាច្រើន​នាក់​ទៀត​នោះ​) បច្ចុប្បន្ន​នៅតែ បន្តសកម្មភាព ប្រមូល​ទិញ​ឈើ និង​ដឹកជញ្ជូន​ឈើ ទៅ​លក់​នៅ​ស្រុក​យួន ដូច​មុន​ដដែល  ដោយ​ពុំ​មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា ចាត់វិធានការ ទប់ស្កាត់​ឡើយ ។

​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​ក្រចេះ បានឲ្យដឹងថា មួយ​រយៈពេល ចុងក្រោយ​នេះ ឈ្មួញ​ឈើ​ឈ្មោះ  គង់ ក្រឹ​ង បាន​បង្កើន​សកម្មភាព ដឹកជញ្ជូន​ឈើ​ប្រណីត តាម​រថយន្ត​យី​ឌុប​ធំៗ  និង​រថយន្ត​សាំ​យ៉ុង​ជាច្រើន​គ្រឿង យក​ទៅ​ស្រុក​យួន តាម​ច្រក​ក្រោលគោ ភូមិ​ត្រពាំង​ស្រែ ឃុំ​ក្រពើ ស្រុក​ស្នួល ខេត្ត​ក្រចេះ យ៉ាង​ពេញបន្ទុក ដោយ​ឆ្លងកាត់ មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច ពាក់ព័ន្ធ​ក្នុង​ខេត្ត យ៉ាង​រលូន​បំផុត​… ដែល​មិន​ខុសពី សម្ដី​សម្តេច​តេជោ នាយករដ្ឋមន្ត្រី​ថា​៖ « ​ដឹកឈើ អាហ្នឹង​ដឹក​ឡាន​… ហើយ​ធំៗ​ណាស់​… ចុះ​អ្នក​ទៅណា​អស់ ? ទាំង​ភ្នែក​ទាហាន​, ទាំង​ភ្នែក​ប៉ូលិស​, ទាំង​ភ្នែក​ប៉េអឹម​, ទាំង​ភ្នែក​រដ្ឋបាល​ព្រៃឈើ​, បរិស្ថាន ទៅ​អស់​ណា​អស់ ? ហើយ​ក៏​អាហ្នឹង ជាមួយ​គេ​ដែរ ? វា​ណាស់​តែ​អ៊ីចឹង​» នោះទេ ។

​សកម្មភាព​ដឹក​ជញ្ចូន​ឈើ របស់​ក្រុម​ទាហាន គង់ ក្រឹ​ង ដែល​ស្ទើរ​ក្លាយជា ស្ដេចត្រាញ់​ឈើ នៅ​ខេត្ត​ក្រចេះ​នោះ កន្លង​មក​ត្រូវ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ប្រកាស​ព្រមាន ឲ្យ​មន្ត្រីៗ​សមត្ថកិច្ច ឬ​កងកម្លាំងប្រដាប់អាវុធ  គ្រប់​ប្រភេទ ត្រូវតែ​ដក​ខ្លួន ចេញ​ឲ្យ​ឆ្ងាយ កុំ​ឲ្យ​ជាប់​ពាក់ព័ន្ធ ជាមួយ​បទល្មើស​នានា ដូចជា បទល្មើស​ព្រៃឈើ ជាដើម ។ អញ្ចឹង​គេ​សួរថា តើ​ហេតុ​អី​បានជា មេៗ​ទាហាន​ថ្នាក់លើ នៅតែ​បណ្ដោយឲ្យ ទាហាន​ឈ្មោះ គង់ ក្រឹ​ង  បន្ត​រកស៊ី​ដឹក​ឈើ ស្ទើរ​រាល់​យប់​ថ្ងៃ​បែបនេះ ? ឬ​មួយ​ក៍​ពួកគាត់​ខ្លះ មាន​អាថ៌កំបាំង ឬ​ត្រូវ​មន្តអាគម​អី ពី​មន្ត្រី​ទាហាន រកស៊ី​ឈើ​ឈ្មោះ គង់ ក្រឹ​ង នោះ​ដែរ​ទេ​ដឹង​… ?

​រឿង​ហ្នឹង ប្រជាពលរដ្ឋ រស់នៅ​ខេត្ត​ក្រចេះ បាន​និយាយថា បើ​ឯកឧត្តម ផ្កាយ​មាស​បួន ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង ការពារជាតិ មិន​ហ៊ាន​ប៉ះពាល់ ទាហាន​រកស៊ី​ឈើឈ្មោះ  គង់ ក្រឹ​ង នោះទេ​… ចុះ​ឯកឧត្តម ផ្កាយ​មាស​បួន សៅ សុខា ជា​អគ្គមេបញ្ជាកា​រង នៃ​កងយោធពល ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ព្រមទាំង​ជា​ប្រធាន គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប បទល្មើស​ព្រៃឈើ ក៍​អត់​ហ៊ាន​… ដែរ​ឬ​… ?

​ពាក់ព័ន្ធ​នឹង បញ្ហា​ព្រៃឈើ​នេះ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៦ នៅក្នុង​វេទិកា ស្តី​ពី​ការការពារ និង​អភិរក្ស ធនធានធម្មជាតិ នៅ​វិមាន​សន្តិភាព បាន​មានប្រសាសន៍ថា ៖ «​ យើង​ពិនិត្យ​មើល​អ​ញ្ចេះ​… យើង​ចាប់បាន តែ​អ្នក​រម៉ិរម៉ក់​…  ប៉ុន្តែ​អា​អ្នកធំ ពិតប្រាកដ អា​អ្នករកស៊ី​ពិតប្រាកដ ដែល​ជា​ម្ចាស់ ម្ចាស់​នៃ​មធ្យោបាយ​… គឺ​មិន​ដែល​រកឃើញ រក​មិនឃើញ​តាម៉​ង​… តើ​វា​នៅ​ណា​…? អញ្ចឹង​ខ្ញុំ​គិតថា រឿង​នេះ​ត្រូវ​រៀបចំ នូវ​ប្រព័ន្ធ​ព័ត៌មាន​ជាក់លាក់ នៃ​ការស្រាវជ្រាវ ជាពិសេស ការចូលរួម​របស់ ប្រជាពលរដ្ឋ​… ហើយ​ដែល​ក្នុងនោះ យើង​ក៏​ត្រូវមាន​វិធី ដើម្បី​ការពារ​នូវ​អ្នក ដែល​ផ្តល់​ព័ត៌មាន ឱ្យ​យើង​ផងដែរ​… តួនាទី​នេះ ឯកឧត្តម សៅ សុខា ត្រូវ​បន្តទៅទៀត យុទ្ធនាការ​នេះ មិន​អាច​កាត់បន្ថយ​ទេ​…រក្សា​សិទ្ធិ​ដោយ ៖ http://www.crn-news.com/ (ហាមថតចម្លង យកអត្ថបទនេះ ទៅបង្ហោះផ្សាយ ដោយគ្មានការអនុញ្ញាតិ)


ផ្សាយនៅថ្ងៃទី: 22-06-2018, ចំនួនអ្នកអាន 500ដង
ក្រចេះ៖ បងប្អូនប្រជាពលរដ្ឋ រស់នៅខេត្តក្រចេះ បាននិយាយរិះគន់ថា បន្ទាប់ពីលោក  វ៉ា ថន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជា ក្រសួងមហាផ្ទៃ ប្រកាសតែងតាំង មុខតំណែង ពីអភិបាលរង ឲ្យឡើងធ្វើជា អភិបាលខេត្តក្រចេះ ជំនួសលោក សរ ចំរុង កាលពីថ្ងៃទី២៦  ខែមេសា ឆ្នាំ២០១៨ ថ្មីៗនេះរួចមក... មានមេឈ
‹ សូមអានបន្ត ›
« មុន 1 ក្រោយ »
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 778
ម្សិលមិញ : 744
សរុប : 7502477
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com