ថ្ងៃ ច័ន្ទ ទី 20 ខែ សីហា ឆ្នាំ 2018
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
គេ​ថា ពួកឈ្មួញ​ស្និទ្ធនឹង ឧកញ៉ា ផ្កាយ​បី ហ៊ុន ជា នៅតែ​បន្ត​ ដឹកជញ្ចូនឈើ ពី​ខេត្ត​មណ្ឌលគិរី ទៅ​លក់​ស្រុក​យួន ទោះបីសម្ដេចតេជោ ហាមឃាត់ក្ដី... !
ផ្សាយនៅថ្ងៃទី: 11-04-2018, ចំនួនអ្នកអាន 2500ដង
​បើ​តាម​ព័ត៌មាន​ថ្មីៗ ពី​ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា សព្វថ្ងៃ​មាន​ឈ្មួញ ស្និទ្ធ​នឹង​ឧកញ៉ា ឧត្តមសេនីយ័ឯក ហ៊ុន ជា ជា​មន្ត្រីជាន់ខ្ពស់ នគរបាលជាតិ នៅតែ​បន្ត​សកម្មភាព ដឹកជញ្ជូន​ឈើ ចេញ​ទៅ​ស្រុក​យួន តាម​ច្រករបៀង​នានា ដូចពេលមុន​ដដែល ដោយ​គ្មាន​សមត្ថកិច្ច​ណា ហ៊ាន​ប៉ះពាល់​ទេ​… ។ ដោយសារតែ អ្នក​ណា​មិន​ស្គាល់ ឧកញ៉ា ឧត្តមសេនីយ័ឯក ហ៊ុន ជា ជា​ក្មួយបង្កើត​របស់ សម្ដេច​អគ្គ​មហា សេនា​បតិ​តេជោ នាយ​ឧត្តមសេនីយ៍ ផ្កាយ​មាស​ប្រាំ ផុត​លេខ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​… ។

​ប្រជាពលរដ្ឋ បាន​និយាយថា ឈ្មួញ​ឈើ​មួយចំនួន នៅ​ខេត្ត​មណ្ឌលគិរី ដែល​អាចឈរជើង យ៉ាងរឹងមាំ​បាន នៅ​ទីនោះ​… លុះត្រាតែ​យក ឧកញ៉ា ឧត្តមសេនីយ័ឯក ហ៊ុន ជា ធ្វើ​ជា​ខ្នងបង្អែក​… បើ​មិន​ដូច្នោះ​ទេ មិន​អាច​រកស៊ី​បាន​ឡើយ ។ សូម្បី​កាល​មុន ឧកញ៉ា ហ៊ុន ជា មិន​មាន​បុណ្យ​សក្តិ ធំដុំ​អី​ផង​… គង់​គេ​ខ្លាចរអា​… ចុះ​ទម្រាំ​ពេលនេះ គាត់​ជា​មន្ត្រីប៉ូលិស ពាក់​ផ្កាយ​មាស ៣ យ៉ាង​ហំ​ហាន​ទៀត​នោះ​… តើ​អ្នកណា ឬ​មន្ត្រី​ថ្នាក់​ណា​ហ៊ាន​…?

​សាធារណជន បាន​និយាយ រិះគន់ថា ឧកញ៉ា ហ៊ុន ជា ដែល​មាន​បុណ្យ​សក្តិ​ជា «​ឧត្តមសេនីយ៍ឯក​» នៃ​នគរបាល ក្រសួងមហាផ្ទៃ ប៉ុនណាណី​ទៅ​ហើយ​… មិន​គួរ​មាន​ឈ្មោះ ពាក់ព័ន្ធ​នឹង​ការ ប្រព្រិត្ត​បទល្មើស​ព្រៃឈើ ឬ​ជាមួយ​ពួក​ឈ្មួញ​ឈើ តទៅទៀត​នោះ​ទេ​… ព្រោះ​វា​អាច​នឹង​ធ្វើឲ្យ ខូចខាត​ដល់​កិត្តិយស នគរបាល​ជាតិ​ផង និង​ប៉ះពាល់​ដល់ កិត្តិយស ដ៍​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គ​មហា សេនា​បតិ​តេជោ នាយ​ឧត្តមសេនីយ៍ ផ្កាយ​មាស​ប្រាំ ផុត​លេខ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង ។​

​គេហទំព័រ​យើង ក៍​មិន​ទាន់​ជឿ ទាំងស្រុង​ថា ឧកញ៉ា ឧត្តមសេនីយ័ឯក ហ៊ុន ជា ជាប់​ពាក់ព័ន្ធ នឹង​ការប្រព្រិត្ត បទល្មើស​ព្រៃឈើ ឬ​ធ្វើ​ជា​ខ្នងបង្អែក ឲ្យ​ពួក​ឈ្មួញ​ឈើ នៅ​ខេត្ត​មណ្ឌលគិរី ដូច​សេចក្ដីរាយការណ៍​នោះទេ​… គឺ​យើង​កំពុង​ព្យាយាម ស្រាវជ្រាវ​ព័ត៌មាន​នេះ យក​មក​សរសេរ បង្ហោះ​ផ្សាយ​អាប់​ដេត ឲ្យបាន​ឆាប់ៗ​នេះ​ទៀត​… ៕​
ផ្សាយនៅថ្ងៃទី: 22-06-2018, ចំនួនអ្នកអាន 509ដង
ក្រចេះ៖ បងប្អូនប្រជាពលរដ្ឋ រស់នៅខេត្តក្រចេះ បាននិយាយរិះគន់ថា បន្ទាប់ពីលោក  វ៉ា ថន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជា ក្រសួងមហាផ្ទៃ ប្រកាសតែងតាំង មុខតំណែង ពីអភិបាលរង ឲ្យឡើងធ្វើជា អភិបាលខេត្តក្រចេះ ជំនួសលោក សរ ចំរុង កាលពីថ្ងៃទី២៦  ខែមេសា ឆ្នាំ២០១៨ ថ្មីៗនេះរួចមក... មានមេឈ
‹ សូមអានបន្ត ›
« មុន 1 ក្រោយ »
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 685
ម្សិលមិញ : 844
សរុប : 7505919
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com