ថ្ងៃ អាទិត្យ ទី 24 ខែ មិថុនា ឆ្នាំ 2018
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
មន្ត្រី​យោធា ហ៊ត់ ប៊ុន​គឹម កូនចៅ ណៃ តឹង​ឡឹង មេ​សឹក​រង ខេត្ត​ក្រចេះ ដឹក​ឈើ​ទៅ​លក់​ស្រុក​យួន គ្មាន​ខ្វល់​បទបញ្ជា ផ្កាយ​ប្រាំ​ផុត​លេខ ហ៊ុន សែន​
ផ្សាយនៅថ្ងៃទី: 12-04-2018, ចំនួនអ្នកអាន 955ដង
ក្រចេះ ៖ បើទោះបី​ថ្មីៗ​នេះ សម្តេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ចេញ​បទបញ្ជា ក្ដៅៗ​បន្ថែមទៀត ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​បិទ​ច្រក​រត់ពន្ធ​ឈើ ចេញ​ទៅ​វៀតណាម​ជាបន្ទាន់ រហូតដល់​ពេល​បោះឆ្នោត ហើយ​រួចរាល់​ក៍ដោយ​… ប្រជាពលរដ្ឋ នៅតែ​មើលឃើញថា ឈ្មួញ​រកស៊ី​ឈើ​មួយចំនួន ដែល​ក្នុងនោះ មានដូចជា មន្ត្រី​យោធា​ឈ្មោះ ហ៊ត់ ប៊ុន​គឹម អតីត​មេបញ្ជាការ​យោធា គ​៣ នៃ​វរ​ការពារ ព្រំដែន​លេខ ២០៤ និង​ម្តាយក្មេក រហស្សនាម​យាយ ៤៣ តែង​ប្រមូល​ទិញ ឈើ​ស្តុក​ទុក និង​ដឹកជញ្ជូន ពី​ចំណុច​ប៉ោ​ដើម​ចេក កា​៣ ស្រុក​ស្នួល ខេត្ត​ក្រចេះ តាម​រថយន្ត យី​ឌុប​ខ្នាត​យក្ស បន្ត​យកទៅ​លក់ នៅ​ស្រុក​យួន យ៉ាង​រលូន​ទាំង​ខ្សែៗ  ដោយ​មិន​មាន​អ្នកណា ហ៊ាន​ប៉ះពាល់​ឡើយ​។​

​ពួក​ឈ្មួញ​ឈើ​ណា ក៍​ល្បី​ថា មន្ត្រី​យោធា​ឈ្មោះ ហ៊ត់ ប៊ុន​គឹម បាន​រកស៊ី​ប្រព្រិត្ត បទល្មើស​ព្រៃឈើ ជា​យូរ​មក​ឆ្នាំ​ហើយ ស្ទើរតែ​រលាយ​ព្រៃឈើ នៅ​ខេត្ត​ក្រចេះ (​ដែល​មាន​លោក សរ ចំ​រ៉ុង ជា​អភិបាលខេត្ត​នោះ​) គឺជា​មនុស្ស​ស្និទ្ធ​បំផុត ជាមួយ​លោក​ផ្កាយ ១ ណៃ តឹង​ឡឹង មេបញ្ជាការ​សឹក​រង ខេត្ត​ក្រចេះ ក្រោម​ការគ្រប់គ្រង​ដោយ ឯកឧត្តម ផ្កាយ​មាស​បួន ប៉ុល សារឿ​ន អគ្គមេបញ្ជាការ កងយោធពល ខេមរភូមិន្ទ និង​ឯកឧត្តម ផ្កាយ​មាស​បួន សៅ សុខា អគ្គមេបញ្ជាកា​រង កងយោធពល ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ដែល​ត្រូវបាន​តែងតាំង ជា​ប្រធាន គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប បទល្មើស​ព្រៃឈើ ផ្ទាល់​តែម្ដង​ផងដែរ ។​

​ប្រជាពលរដ្ឋ តែង​សួរ​តៗ​គ្នា ដោយ​ចម្ងល់​ថា តើ​មន្ត្រី​យោធា ហ៊ត់ ប៊ុន​គឹម តែងតែ​ផ្ដល់ លាភសក្ការៈ  ជា​ផលប្រយោជន៍ ជូន​ដល់​ថ្នាក់លើ ទៅតាម​ឋានានុក្រម ចំនួន​ប៉ុន្មាន​បានជា អស់លោក​ថ្នាក់លើ ធ្វើ​មិនដឹងមិនឮ​… នៅតែ​បិទ​ភ្នែក បិទ​ត្រចៀក បណ្ដោយឲ្យ​ឈ្មោះ​នេះ  អាច​យក​ស្បែក​ជា​យោធា ទៅ​រកស៊ី​ដឹក​ជញ្ជូន​ឈើ ធ្វើឲ្យ​ខូច​កិត្តិយស កងយោធពល ខេមរភូមិន្ទ ដោយ​មិន​ចាត់ការ បង្ក្រាប​ទប់ស្កាត់ ឬ​ដាក់​ពិន័យ ដកហូត​ការងារ ជា​មន្ត្រី​យោធា បែបនេះ​… ? ឬ​មួយ​ក៍​អស់លោក ថ្នាក់លើៗ​ទាំងនោះ យល់ថា មន្ត្រី​យោធា ហ៊ត់ ប៊ុន​គឹម មាន​ស្នាដៃ​ល្អ​… ក្នុង​ការរកស៊ី​ជួញដូរ​ឈើ ធ្វើឲ្យ​រលាយ​ហិនហោច ខ្លោចផ្សារ​ទេ​ដឹង​… ?

​គួររំលឹកថា កាលពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ អគារ​ក្រសួងបរិស្ថាន​ថា ៖ « យើង​ទទួល​ស្គាល់ ការកាប់​ព្រៃឈើ​នេះ គឺ​ត្រូវតែ​មាន​ទោសទណ្ឌ និង​ត្រូវ​តែ​បង្ក្រាប​ហើយ​… ខ្ញុំ​ឲ្យ​ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង​… សៅ សុខា មិនទាន់​បាញ់ ១ គ្រាប់​នៅ​ឡើយ​ទេ ។ ខ្ញុំ​ឲ្យ​បាញ់​… បើ​ថា​វា (​ក្រុម​បំផ្លាញ​ព្រៃឈើ​) ព្រហើន​… រ៉ុក​កែតដាក់​ពីលើ​ម្តង​ទៅ​» ។ មិនតែប៉ុណ្ណោះ សម្តេច​តេជោ នៅ​បាន​ស្តីបន្ទោស​ថា​៖ « ដឹកឈើ អាហ្នឹង​ដឹក​ឡាន​… ហើយ​ធំៗ​ណាស់​… ចុះ​អ្នក​ទៅណា​អស់ ? ទាំង​ភ្នែក​ទាហាន​, ទាំង​ភ្នែក​ប៉ូលិស​, ទាំង​ភ្នែក​ប៉េអឹម​, ទាំង​ភ្នែក​រដ្ឋបាល​ព្រៃឈើ​, បរិស្ថាន ទៅ​អស់​ណា​អស់ ? ហើយ​ក៏​អាហ្នឹង ជាមួយ​គេ​ដែរ ? វា​ណាស់​តែ​អ៊ីចឹង​» ។​

​ពាក់ព័ន្ធ​នឹង បញ្ហា​ព្រៃឈើ​នេះ មកដល់​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៦ នៅក្នុង​វេទិកា ស្តី​ពី​ការការពារ និង​អភិរក្ស ធនធានធម្មជាតិ នៅ​វិមាន​សន្តិភាព សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៍​បាន​បញ្ជាក់ទៀតថា ៖ « យើង​ពិនិត្យ​មើល​អ​ញ្ចេះ​… យើង​ចាប់បាន តែ​អ្នក​រម៉ិរម៉ក់​…  ប៉ុន្តែ​អា​អ្នកធំ ពិតប្រាកដ អា​អ្នករកស៊ី​ពិតប្រាកដ ដែល​ជា​ម្ចាស់ ម្ចាស់​នៃ​មធ្យោបាយ​… គឺ​មិន​ដែល​រកឃើញ រក​មិនឃើញ​តាម៉​ង​… តើ​វា​នៅ​ណា​…? អញ្ចឹង​ខ្ញុំ​គិតថា រឿង​នេះ​ត្រូវ​រៀបចំ នូវ​ប្រព័ន្ធ​ព័ត៌មាន​ជាក់លាក់ នៃ​ការស្រាវជ្រាវ ជាពិសេស ការចូលរួម​របស់ ប្រជាពលរដ្ឋ​… ហើយ​ដែល​ក្នុងនោះ យើង​ក៏​ត្រូវមាន​វិធី ដើម្បី​ការពារ​នូវ​អ្នក ដែល​ផ្តល់​ព័ត៌មាន ឱ្យ​យើង​ផងដែរ​… តួនាទី​នេះ ឯកឧត្តម សៅ សុខា ត្រូវ​បន្តទៅទៀត យុទ្ធនាការ​នេះ មិន​អាច​កាត់បន្ថយ​ទេ​… ។

​ប៉ុន្តែ​បើ​ទោះបី សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់​បញ្ជា​ធ្ងន់ៗ និង​បាន​ស្តីបន្ទោស មន្ត្រីៗ​ពាក់ព័ន្ធ​តៗ​គ្នា ជា​បន្តបន្ទាប់​មក យ៉ាងណា​ក៍ដោយ ក៍​គេ​សង្កេតឃើញថា ពួក​ឈ្មួញ​ប្រព្រិត្ត បទល្មើស​ព្រៃឈើ នៅតែ​មិន​ខ្លាចញញើត​ទេ​… តួយ៉ាង​ដូចជា មន្ត្រី​យោធា​ឈ្មោះ គង់ ក្រឹ​ង ដែលក្លាយជា ឯកឧត្តម ឧកញ៉ា ឧត្តមសេនីយ៍ និង​មន្ត្រី​យោធា ហ៊ត់ ប៊ុន​គឹម ដែល​ជា​ឈ្មួញ​ដុះ​ស្លែ ប្រចាំ​ខេត្ត​ក្រចេះ ល្បី​ខាង​ដឹកជញ្ជូន​ឈើ ទៅ​ស្រុក​យួន ដោយ​ពុំ​មាន មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច ពាក់ព័ន្ធ​ណា ចាត់វិធានការ ទប់ស្កាត់​នោះ​… ជាដើម ៕ រក្សា​សិទ្ធិ​ដោយ ៖ http://www.crn-news.com/ (​ហាម​ថតចម្លង យក​អត្ថបទ​នេះ ទៅ​បង្ហោះ​ផ្សាយ ដោយ​គ្មាន​ការអនុញ្ញាតិ​)
ផ្សាយនៅថ្ងៃទី: 22-06-2018, ចំនួនអ្នកអាន 367ដង
ក្រចេះ៖ បងប្អូនប្រជាពលរដ្ឋ រស់នៅខេត្តក្រចេះ បាននិយាយរិះគន់ថា បន្ទាប់ពីលោក  វ៉ា ថន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជា ក្រសួងមហាផ្ទៃ ប្រកាសតែងតាំង មុខតំណែង ពីអភិបាលរង ឲ្យឡើងធ្វើជា អភិបាលខេត្តក្រចេះ ជំនួសលោក សរ ចំរុង កាលពីថ្ងៃទី២៦  ខែមេសា ឆ្នាំ២០១៨ ថ្មីៗនេះរួចមក... មានមេឈ
‹ សូមអានបន្ត ›
« មុន 1 ក្រោយ »
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 6322
ម្សិលមិញ : 9343
សរុប : 7444559
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com