ថ្ងៃ ច័ន្ទ ទី 22 ខែ តុលា ឆ្នាំ 2018
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
ព្រោះ​តែ​ករណី​លោក ស៊ូ ស៊ី​វុត្ថា ធ្វើឲ្យ​លោក ផែង វណ្ណៈ និង​លោក​ផ្កាយ ៣ សុខ ខេមរិន មេ​នាយកដ្ឋាន ព្រហ្មទណ្ឌ ឈ្លោះប្រកែក​គ្នា ល្បី​ពេញ​ហ្វេ​សប៊ុក​
ផ្សាយនៅថ្ងៃទី: 04-05-2018, ចំនួនអ្នកអាន 3369ដង
ភ្នំពេញ​៖ ក្នុង​រយៈពេល ប៉ុន្មាន​ខែ​នេះ សាធារណជន ជាច្រើន​មជ្ឈដ្ឋាន មាន​ការចាប់អារម្មណ៍ យ៉ាងខ្លាំង​ចំពោះ វីដេអូ​ឃ្លីប​មួយ ដែល​បង្ហាញ​ពី​លោក ផែង វណ្ណៈ និង​លោក​ផ្កាយ ៣ សុខ ខេមរិន ប្រធាន​នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បាន​ឈ្លោះប្រកែក​គ្នា ព្រោះ​តែ​ករណី​លោក ស៊ូ ស៊ី​វុត្ថា ប្រធាន​ភូមិបាល ខណ្ឌ​ព្រែក​ព្នៅ​… ដោយនិយាយ​ពាក្យ «​អា​… មឹង​… អញ​… ហ្អ្រែ​ង​»… ស្ទើរ​បែកផ្សែង តាម​ទូរស័ព្ទ ធ្វើឲ្យ​អ្នកស្ដាប់ ស្រ​កៀរ​ត្រចៀក ស្ទើរ​គ្រប់​គ្នា​… ហើយ​ចុច Share និង Commment រាប់រយ រាប់ពាន់ ល្បី​ពេញ​ហ្វេ​សប៊ុក ទាំង​នៅក្នុង​ស្រុក ទាំង​នៅ​ក្រៅ​ស្រុក ប្រចាំឆ្នាំ​២០១៨​នេះ ។​

​ក្នុងចំណោម​អ្នកលេង ហ្វេ​សប៊ុក​ភាគច្រើន ៩៩% នាំគ្នា​កោតសរសើរ និង​គាំទ្រ​លោក ផែង វណ្ណៈ ដែល​មាន​សេចក្ដីក្លាហាន ហ៊ាន​តតាំង​ជាមួយ មន្ត្រីៗ​មានអំណាច និង​មាន​លុយ​ច្រើន ខណៈ​មនុស្ស​ខ្មែរ​សព្វថ្ងៃ ៩០% នាំគ្នា​រួញ​ក្បាល សម្ងំ​សុំ​តែ​សុខ (​តែ​ខ្លះ​នៅតែ មិន​បាន​សុខ​) ដូច​អណ្ដើក​ខែប្រាំង រីងរាំង​ហួតហែង​… តែង​ត្រូវ​គម្រាមកំហែង ដោយ​ភ្លើង​ឆេះ​ព្រៃ ជាយថាហេតុ​…​។​

​ដើម្បី​ចៀសវាង ការធ្វើ​អត្ថាធិប្បាយ បន្ថែម​លើ​ករណី​នេះ គេហទំព័រ​យើង សូម​ធ្វើ​តំណ​ភ្ជាប់ ដោយ​លើក​យក​នូវ វីដេអូ​ឃ្លីប​មួយនេះ មក​ឲ្យ​បងប្អូន បាន​ចុច​ស្ដាប់ និង​ទស្សនា តាម​ខ្លឹមសារ ដើម​ទាំងស្រុង ដូចខាងក្រោម​៖
ផ្សាយនៅថ្ងៃទី: 28-09-2018, ចំនួនអ្នកអាន 519ដង
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាហ្វេសប៊ុក ដ៍ល្បីល្បាញលោក ផែង វណ្ណៈ បានដាក់ខ្លាំងៗ ឬរិះគន់ធ្ងន់ៗ ទៅលើពួកមន្ត្រីៗ គយចល័តភ្នំពេញ ដែលចេញប្រតិបត្តិការ ចុះទៅចាប់រិបអូស ទូរស័ព្ទកំពុងលក់ដូរ នៅហាងចំនួន ២ ក្នុងខេត្តបាត់ដំបង ប្រៀបដូចជា អារ-កខ្យង ដោយមើលរំលង ឬធ្វើមើលមិនឃើញ ការនាំចូលទូរស័ព្ទ
‹ សូមអានបន្ត ›
« មុន 1 ក្រោយ »
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 950
ម្សិលមិញ : 931
សរុប : 7618715
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com