ថ្ងៃ ច័ន្ទ ទី 22 ខែ តុលា ឆ្នាំ 2018
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
មេ​គយ​ថ្មី ច្រកទ្វារត្រពាំង​ផ្លុង អ៊ួ​ន សុវណ្ណារ៉ា ដែលជំនួស​មេចាស់ ប៉ុន ប៊ុណ្ណា កំពុង​សម្ងំកើបដុល្លារ យ៉ាងស្ងាត់ស្ងៀម... ធ្វើឲ្យមេៗថ្នាក់លើ ក៍ធើមិនដឹង... !
ផ្សាយនៅថ្ងៃទី: 28-09-2018, ចំនួនអ្នកអាន 1248ដង
ត្បូងឃ្មុំ​៖ ប្រភព​ពី​មន្ត្រី​ផ្ទៃក្នុង បាន​ខ្សិប​ឲ្យដឹងថា បន្ទាប់ពី​លោក អ៊ួ​ន សុវណ្ណារ៉ា អតីត​ប្រធាន  ការិយាល័យ​គយ និង​រដ្ឋាករ ខណ្ឌចំការមន ដែល​មាន​ខ្សែ​ធំ មាន​វាសនា​ខ្ពស់ អាច​ជ្រែ​ទៅ​ទទួល មុខតំណែង​ខ្លាញ់​ជាង​មុន ជា​ប្រធាន​ថ្មី​នៃ ការិយាល័យ​គយ និង​រដ្ឋាករ ច្រកទ្វារព្រំដែន អន្តរជាតិ ត្រពាំង​ផ្លុង ជំនួស​លោក ប៉ុន ប៊ុណ្ណា ដែល​ត្រូវ​ផ្លាស់ប្ដូរ ឲ្យទៅ​ធ្វើ​ជា អនុប្រធាន សាខាគយ និង​រដ្ឋាករ ខេត្ត​កំពង់ចាម កាល​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០១៨ រួចមក​… មកដល់ពេលនេះ លោក​ប្រធាន​ថ្មី អ៊ួ​ន សុវណ្ណារ៉ា ក៍​ចាប់ផ្ដើម​ធុំក្លិន​មិន​ល្អ ដូច​ជំនាន់​មេ​ចាស់  ប៉ុន ប៊ុណ្ណា ជា​បណ្ដើរៗ​ទៀតហើយ​… ពោល​គឺ មិន​ខុស​ពី​មាន់​គក ដេក​លើ​ជង្រុក​ស្រូវ  តែងតែ​ស៊ី​ស្រូវ និង​ជុះ​អាចម៌ ដាក់​ជង្រុក​ស្រូវ នោះឡើយ​… ។​

​កាល​ថ្ងៃ​ប្រកាស​ភារកិច្ច និង​តែងតាំង មុខតំណែង​ថ្មី​នោះ គេ​បាន​ឮ​លោក អ៊ួ​ន សុវណ្ណារ៉ា បាន​ឡើង​ប្តេជ្ញាចិត្ត​ថា គាត់​នឹង​ខិតខំ បំពេញភារកិច្ច ឲ្យបាន​ខ្ជាប់ខ្ជួន​, គោរព​ប្រតិបត្តិ​ឲ្យបាន​នូវ អភិក្រម​បួន​ប្រការ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, គោរព​ក្រម​សីល​ធ​ម៍ ជា​មន្ត្រី​គយ និង​រដ្ឋាករ ក៏ដូចជា​ចូលរួម សហការ​ឲ្យបាន​ល្អ ផ្ទៃក្នុង​អង្គភាព និង​មន្ទីរ​អង្គភាព អាជ្ញាធរ​ពាក់ព័ន្ធ​… ជាពិសេស គោរព​អនុវត្ត នូវ​ភារកិច្ច​សំខាន់​ទាំង​៣ របស់​គយ រួមមាន​៖ ប្រមូល​ចំណូល​ពន្ធ អាករ និង​កម្រៃ​ផ្សេងៗ ជូន​រដ្ឋ​ឲ្យបាន​គ្រប់ និង​លើស​ផែនការ​, បង្ការ និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ ឲ្យបាន​លទ្ធផល​ខ្ពស់ សម្រួល​ពាណិជ្ជកម្ម អន្តរជាតិ ឲ្ប​បាន​សមស្រប​… ។​

​ប៉ុន្តែ​មាន​ពួក​ឈ្មួញៗ និង​មន្ត្រីៗ​គយ​ខ្លះ បាន​និយាយ​ប្រាប់​ថា តាំង​ពី​ទទួលបាន មុខតំណែង ជា​មេ​គយ​ថ្មី ប្រចាំ​ច្រក​ទ្វារ សេដ្ឋកិច្ច ត្រពាំង​ផ្លុង មកដល់​សព្វថ្ងៃ​… លោក អ៊ួ​ន សុវណ្ណារ៉ា មិន​ត្រឹមតែ មិន​បាន​ដឹកនាំ ការងារ​ឲ្យបាន​ល្អ ដូច​ការប្ដេជ្ញា ប៉ុណ្ណោះ​ទេ​… បែរ​ជា​អន់​ជាង​លោក ប៉ុន ប៊ុណ្ណា និង​ស៊ីដាច់​កូនចៅ ខ្លាំង​ជាង​លោក ប៉ុន ប៊ុណ្ណា ទៅទៀត​… ។ កាល​ជំនាន់​លោក ប៉ុន ប៊ុណ្ណា ទោះយ៉ាងណា​… ក៍​គាត់ (​ប៉ុន ប៊ុណ្ណា​) ស៊ី​ចេះ​ចែក​កូនចៅ​… តែ​មកដល់​ជំនាន់​លោក អ៊ួ​ន សុវណ្ណារ៉ា ឡើង ​ធ្វើ​មេ​ភ្លាម គឺ​គាត់​ប្រឹង​ប្រមូល ផលប្រយោជន៍ យ៉ាង​ស្ងាត់ស្ងៀម តែម្នាក់ឯង និង​បក្ខពួក មួយ​ក្ដាប់​តូច ដោយ​មិន​ខ្វល់ ពី​កូនចៅ មន្ត្រីៗ​ផ្សេងៗ​ទៀត ដែល​ស្ទើរតែ ក្រៀម​ក្រពះ​នោះឡើយ ។ បញ្ហា​នេះ ធ្វើឲ្យ​មាន​ទំនាស់​ផ្ទៃក្នុង កាន់តែ​ខ្លាំង​ឡើង ដែល​អាច​នឹង​ផ្ទុះ​ផ្អើល ច្រកទ្វារ សេដ្ឋកិច្ច ត្រពាំង​ផ្លុង នៅ​ថ្ងៃ​ណាមួយ មិនខានឡើយ បើ​ថ្នាក់​លើ​នៅតែ ធ្វើ​មិនដឹងមិនឮ​នោះ ។​

​គួររំលឹកថា កន្លងមក ក្រោយ​ពេល​លោក ប៉ុន ប៊ុណ្ណា ត្រូវបាន​តែងតាំង​ជា មេ​គយ​ច្រកទ្វារ ព្រំដែន​អន្តរជាតិ ត្រពាំង​ផ្លុង កាលពី​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៤ មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ មួយចំនួន​បាន​ផ្សាយ​ថា គាត់ (​ប៉ុន ប៊ុណ្ណា​) បាន​យក​តួនាទី ទៅ​ប្រព្រឹត្ត​អំពើពុករលួយ ធ្វើឲ្យ​បាត់​ចំណូល ថវិកាជាតិ​យ៉ាងច្រើន ពី​ការប្រមូល​ពន្ធ​ផ្សេងៗ ដូចជា​ករណី នៅ​ច្រក​ទ្វារ​ត្រពាំង​ផ្លុង ដែល​តែងតែ​ធ្លាប់ ប្រមូល​ពន្ធ​បាន​ក្នុង ១​ខែៗ ចំនួន​ចាប់ពី ១១ ពាន់​លាន​រៀល ទៅ ១៤ ពាន់​លាន​រៀល​… បែរ​ជា​ប្រមូលបាន ត្រឹម​តែ​ចំនួន​ជាង ៦ ពាន់​លាន​រៀល ទៅ ៨ ពាន់​លាន​រៀល​ប៉ុណ្ណោះ ។​

​កាលនោះ មាន​អ្នកដឹង​រឿង​ខ្លះ បាន​លួច​ទម្លាយ ព័ត៌មាន​ចេញ​ក្រៅ​ថា គ្រាន់តែ​បាន​ធ្វើ​មេ​គយ​ថ្មី នៅ​ច្រក​ត្រពាំងផ្លុង​ភ្លាម លោក​ប្រធាន មាន​ល្បិច​ខូច​ច្រើន ប៉ុន ប៊ុណ្ណា បាន​ឃុបឃិត​គ្នា ជាមួយ​ពួក​ឈ្មួញ​ធំៗ ដូចជា​ម្ចាស់​ក្រុមហ៊ុន ដឹកទំនិញ ស៊ុន ហួរ​, ក្រុមហ៊ុន​ដឹកទំនិញ ហាក់ ម៉ៅ​, ក្រុមហ៊ុន​ដឹកទំនិញ ឆេង ទី​, ក្រុមហ៊ុន​ដឹកទំនិញ ទី​ខ្មូត និង​ក្រុមហ៊ុន​ដឹកទំនិញ របស់​យាយ ញាប់ … ជាដើម ដែល​ដឹក​ទំនិញ​ចេញ​-​ចូល​កម្ពុជា​-​វៀតណាម តាម​ច្រក​អន្តរជាតិ​នោះ ដោយ​ពួកគេ​សហការគ្នា ក្នុងការ​ធ្វើ​ការងារ (​របៀប​ស្វា លេង​ប៉ា​ហ៊ី​) វាយតម្លៃ​ពន្ធ​ទាប និង​តម្រូវឲ្យ​បង់ព​ន្ធ ចូល​រដ្ឋ​មិន​គ្រប់​ចំនួន រួម​ទាំង​អាច​មាន ការលួចបន្លំ​ពន្ធ លើ​មុខ​ទំនិញ​ផ្សេងៗ ដើម្បី​កិបកេង​លុយ យក​ចែកគ្នា​ទាំង​ដុំៗ ធ្វើ​មានបាន​ហ៊ឺ​ហារ គ្មាន​ខ្លាច​រអា​ច្បាប់ ចាប់​ដាក់ទោស​នោះ​ផង ។​

​ប្រភពព័ត៌មាន នៅ​បានឲ្យដឹង ពី​តារាង​តម្លៃ​ខ្លះៗ (​ក្រដាស​បញ្ជី​) ដែល​ពួក​មន្ត្រីៗ​គយ ខិលខូច​មួយ​ក្ដាប់​តូច (​មេៗ និង​ខ្សែ​ហោ បក្ខពួក​) នៅ​ច្រក​ត្រពាំង​ផ្លុង ក្នុងសម័យ​លោក ប៉ុន ប៊ុណ្ណា តែង​យក​មក​អនុវត្ត ក្នុងការ​គិត​លុយ​កាក់ ជាមួយ​ពួក​ឈ្មួញៗ​ដែរ​ថា …​បើ​គិត​អត្រាពន្ធ​ត្រឹម ៧% ពួក​គេ​តម្រូវឲ្យ ឡានតូច​ត្រូវ​បង់ពន្ធ ៩​លាន​រៀល និង​បង់ថ្លៃ​បាយ ៥​លាន​រៀល​, បើ​អត្រាពន្ធ ១៥% ឡានតូច​ត្រូវ​បង់ពន្ធ ១០​លាន​រៀល និង​ថ្លៃ​បាយ ៥​លាន​រៀល ។  បើ​ទំនិញ​ចាប់ហ៊ួយ បូក​អត្រាពន្ធ ៣៥% ឡានតូច​ត្រូវ​បង់ពន្ធ ២២​លាន​រៀល និង​ថ្លៃ​បាយ ៥​លាន​រៀល​… ក្នុង​ករណី​ដូច​គ្នា បើ​ពួក​ឈ្មួញ​បង់ថ្លៃ​បាយ ១១​លាន​រៀល ឡានតូច​ដូចគ្នា​ដែរ អាច​បង់ពន្ធ​ត្រឹម ៨,៥ លាន​រៀល​ប៉ុណ្ណោះ​… និង​នៅ​មាន​ទំនិញ​ផ្សេងៗ​ទៀត ត្រូវ​ពួកគេ​កំណត់​តម្លៃ​… ។​ល​។ និង ។​ល​។ ដែល​សរុប​មក បើ​ឈ្មួញ​ណា បង់​ថ្លៃ​បាយ​ឲ្យ​ច្រើន​…  ពួកគេ​ឲ្យ​បង់ពន្ធ​ចូល​រដ្ឋ​តិច​… ផ្ទុយទៅវិញ បើ​ពួក​ឈ្មួញ​ណា ឲ្យ​ថ្លៃ​បាយ​ពួកគេ​តិច គឺ​ពួកគេ​តម្រូវឲ្យ បង់ពន្ធ​ចូល​រដ្ឋ​ច្រើន ទៅតាម​ការនឹកឃើញរ​បស់​ពួកគេ​…​។​

​ឥឡូវនេះ ចូលមក​ដល់​វេន​លោក អ៊ួ​ន សុវណ្ណារ៉ា មាន​សំណាង​ខ្ពស់ បាន​ឡើង​ទៅ ទទួល​តំណែង​ថ្មី ជា​មេ​គយ ច្រកទ្វារព្រំដែន អន្តរជាតិ ត្រពាំង​ផ្លុង បាន​ប៉ុន្មាន​ខែ​រួច​មក​… ក៍​ចាប់ផ្ដើម កើត​មាន​ការ រិះគន់​ធ្ងន់ៗ ជា​បន្តបន្ទាប់​ថា ដាក់​មេ​ច្រក​ថ្មី អ៊ួ​ន សុវណ្ណារ៉ា មិន​ពិត​ថា​ល្អ​ជាង មេ​ច្រក​ចាស់ ប៉ុន ប៊ុណ្ណា នោះឡើយ​… ផ្ទុយទៅវិញ ឌា​តែ​ខ្នូ​ច​… ឬ​អាច​អន់​ជាង មេ​ច្រក​ចាស់ ទៅ​ទៀត​ផង ។  អ្វី​ដែល​ចម្លែក នៅត្រង់ថា ក្នង​ថ្ងៃ​ប្រកាស ផ្ទេរ​ភារកិច្ច និង​តែងតាំង មុខតំណែង មេ​គយ​ច្រកទ្វារ ព្រំដែន​អន្តរជាតិ ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ កាល​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក ប៉ែន កុសល្យ អភិបាលរង ខេត្ត​ត្បូងឃ្មុំ និង​លោក នូ ស៊ីថា ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ត្បូងឃ្មុំ តំណាង​លោក គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​នោះ ក៍​ឃើញ​មាន​វត្តមាន លោក​ឧកញ៉ា លឹម ប៊ុន​ណា ជា​ឈ្មួញ​ឈើ​ល្បីឈ្មោះ ក៍​បាន​ទៅ​ចូលរួម ក្នុង​កម្មវិធី​នោះ​ដែរ ។​

​កន្លងមក ច្រកទ្វារព្រំដែន អន្តរជាតិ ត្រពាំង​ផ្លុង ក្រៅពី​ល្បី​ថា ជា​ច្រក​សេដ្ឋកិច្ច នាំចូល​ទំនិញ ជាច្រើន​ប្រភេទ ពី​ប្រទេស​យួន​… ក៍​ជា​ច្រកទ្វារ​មួយ ល្បី​ខាង​នាំចេញ ឈើ​ប្រណីត​ជាច្រើន របស់​ឧកញ៉ា មាន​អំណាច​ខ្លះ ដូចជា ឧកញ៉ា លឹម ប៊ុន​ណា ជាដើម ពី​ប្រទេស​ខ្មែរ យកទៅលក់ នៅ​ស្រុក​យួន ដោយ​ការឃុបឃិត​គ្នា ជា​លក្ខណៈ​ប្រព័ន្ធ យ៉ាង​រលូន គ្មាន​អ្នកណា ហ៊ាន​ប៉ះពាល់​ឡើយ ទោះបី​ព្រៃឈើ ស្ទើរតែ​រលាយ ហិនហោចខ្លោចផ្សារ អស់​ពី​កម្ពុជា អច្ឆរិយៈ​នេះ ទៅ​ហើយ​ក៍ដោយ​… (​បើ​មាន​ព័ត៌មាន​ថ្មី​… យើង​នឹង​អាប់​ដេត បន្ថែមទៀត​…) ៕ រក្សា​សិទ្ធិ​ដោយ​៖  http://www.crn-news.com/
ផ្សាយនៅថ្ងៃទី: 28-09-2018, ចំនួនអ្នកអាន 521ដង
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាហ្វេសប៊ុក ដ៍ល្បីល្បាញលោក ផែង វណ្ណៈ បានដាក់ខ្លាំងៗ ឬរិះគន់ធ្ងន់ៗ ទៅលើពួកមន្ត្រីៗ គយចល័តភ្នំពេញ ដែលចេញប្រតិបត្តិការ ចុះទៅចាប់រិបអូស ទូរស័ព្ទកំពុងលក់ដូរ នៅហាងចំនួន ២ ក្នុងខេត្តបាត់ដំបង ប្រៀបដូចជា អារ-កខ្យង ដោយមើលរំលង ឬធ្វើមើលមិនឃើញ ការនាំចូលទូរស័ព្ទ
‹ សូមអានបន្ត ›
« មុន 1 ក្រោយ »
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 991
ម្សិលមិញ : 931
សរុប : 7618756
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com