ថ្ងៃ ច័ន្ទ ទី 22 ខែ តុលា ឆ្នាំ 2018
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
លេចមុខ ឈ្មួញឈើឈ្មោះ វុធ ប្រមូលទិញ និងដឹកជញ្ជូនឈើ គគ្រឹកគគ្រេង ទៅស្រុកយួន... ក្រោយពីលោក វ៉ា ថន ឡើងធ្វើជា អភិបាលថ្មី ខេត្តក្រចេះ !
ផ្សាយនៅថ្ងៃទី: 20-09-2018, ចំនួនអ្នកអាន 803ដង
ក្រចេះ៖ បងប្អូនប្រជាពលរដ្ឋ រស់នៅខេត្តក្រចេះ បាននិយាយរិះគន់ថា បន្ទាប់ពីលោក  វ៉ា ថន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជា ក្រសួងមហាផ្ទៃ ប្រកាសតែងតាំង មុខតំណែង ពីអភិបាលរង ឲ្យឡើងធ្វើជា អភិបាលខេត្តក្រចេះ ជំនួសលោក សរ ចំរុង កាលពីថ្ងៃទី២៦  ខែមេសា ឆ្នាំ២០១៨ ថ្មីៗនេះរួចមក... មានមេឈ្មួញឈើ ដ៍ល្បីម្នាក់ឈ្មោះ វុធ ចាប់ផ្ដើមលេចមុខ បញ្ចេញសកម្មភាព ប្រមូលទិញ និងដឹកជញ្ជូនឈើ យ៉ាងគគ្រឹកគគ្រេង  យកទៅលក់នៅ ប្រទេសវៀតណាម តាមច្រក ១១៥  និងការ៉េប្រាំបួន (9999 ) ហៅ k3  ក្នុងទឹកដីស្រុកស្នួល នៃអាណាចក្រខេត្តនេះ ដោយគ្មានសមត្ថកិច្ចណា យកបទបញ្ជា ដ៍ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន មកអនុវត្តសោះឡើយ ។ គេមិនដឹងថា តើលោកអភិបាលថ្មី នៃខេត្តក្រចេះ វ៉ា ថន និងមន្ត្រីៗពាក់ព័ន្ធ ត្រូវថ្នាំសណ្ដំអ្វី ពីឈ្មួញឈើឈ្មោះ វុធ ដ៍មហិមានោះទេ...។

សូមរំលឹកថា កាលក្នុងពិធី ប្រកាសតែងតាំង មុខតំណែង អភិបាលនៃ គណៈអភិបាល ខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៦ មេសា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បានឡើងថ្លែង ជម្រុញឲ្យអភិបាល ខេត្តក្រចេះ  ដែលបានប្រកាស ចូលកាន់តំណែងថ្មី ត្រូវពង្រឹងកិច្ចការងារ ឲ្យសម្រេចបាន កាន់តែប្រសើបឡើង...។

ចំណែកឯ ប្រជាពលរដ្ឋ នៅខេត្តក្រចេះវិញ ក៍បានអំពាវនាវ ឲ្យអភិបាលខេត្តថ្មី យកចិត្តទុកដាក់ ដោះស្រាយវិបត្តិដីធ្លី និងបញ្ហាប្រឈមនានា ដែលប្រជាពលរដ្ឋ ត្រូវការឲ្យដោះស្រាយ  ឲ្យចំទិសដៅ ជាពិសេស ដូចជាករណី វិបត្តិដីធ្លីរ៉ាំរ៉ៃ និងការបង្ក្រាបទប់ស្កាត់ បទល្មើសព្រៃឈើ ដែលកើតមាន ស្ទើររាល់យប់ថ្ងៃ នៅខេត្តនោះ ជាដើម...។ ពួកគាត់ បាននិយាយថា បទល្មើសព្រៃឈើ ក្នុងខេត្តក្រចេះ នៅតែកើតមាន គួរឲ្យព្រួយបារម្ភបំផុត... ដែលអភិបាលខេត្តថ្មី ត្រូវធ្វើយ៉ាងណា ផ្តល់កិច្ចគាំពារ ធនធានធម្មជាតិ និងទប់ស្កាត់ បទល្មើសទាំងនេះ ទៅតាមបទបញ្ជា ដ៍ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យមានប្រសិទ្ធភាព... ទើបជាអភិបាលខេត្តល្អ...។

ឥឡូវនេះ ដែលជិតដល់ថ្ងៃ បោះឆ្នោតទៅហើយនោះ បងប្អូនម្ចាស់ឆ្នោត នាំគ្នារង់ចាំមើល៍ថា តើលោកអភិបាលថ្មី នៃខេត្តក្រចេះ វ៉ា ថន គ្រាន់បើជាងលោក សរ ចំរុង ឬក៍ឌាតែខ្នូច... ដូចតែគ្នា... ជាពិសេស រឿងអនុវត្ត បទបញ្ជារបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការបង្ក្រាប ទប់ស្កាត់ បទល្មើសព្រៃឈើ... ដើម្បីបម្រើ ប្រយោជន៍ជាតិ ក៍ដូចជាផ្គាប់ចិត្ត ប្រជាពលរដ្ឋម្ចាស់ឆ្នោត នៅក្នុងខេត្តនោះ... ៕ រក្សាសិទ្ធិដោយ ៖ http://crn-news.com/
ផ្សាយនៅថ្ងៃទី: 28-09-2018, ចំនួនអ្នកអាន 521ដង
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាហ្វេសប៊ុក ដ៍ល្បីល្បាញលោក ផែង វណ្ណៈ បានដាក់ខ្លាំងៗ ឬរិះគន់ធ្ងន់ៗ ទៅលើពួកមន្ត្រីៗ គយចល័តភ្នំពេញ ដែលចេញប្រតិបត្តិការ ចុះទៅចាប់រិបអូស ទូរស័ព្ទកំពុងលក់ដូរ នៅហាងចំនួន ២ ក្នុងខេត្តបាត់ដំបង ប្រៀបដូចជា អារ-កខ្យង ដោយមើលរំលង ឬធ្វើមើលមិនឃើញ ការនាំចូលទូរស័ព្ទ
‹ សូមអានបន្ត ›
« មុន 1 ក្រោយ »
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1001
ម្សិលមិញ : 931
សរុប : 7618766
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com